Category: ព័ត៌មានជាតិ

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា គម្រោងជួបជុំគ្នារបស់ ស.ស.យ.ក (Walking Solidarity) ដើរដោយថ្មើរជើង មានអ្នកចូលរួម កើនឡើងរហូតដល់ជាង ១០ម៉ឺននាក់ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ។

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា គម្រោងជួបជុំគ្នារបស់ ស.ស.យ.ក (Walking Solidarity) ដើរដោយថ្មើរជើង មានអ្នកចូលរួម កើនឡើងរហូតដល់ជាង ១០ម៉ឺននាក់ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ។

    ការជួបជុំគ្នារបស់ ស.ស.យ.ក (Walking Solidarity) ដើរដោយថ្មើរជើងនេះ គឺជាព្រឹត្តិការណ៍មួយ បង្ហាញពីការសាមគ្គីភាពជាធ្លុងមួយរបស់ជួរមុខ និងជួរក្រោយ ដើម្បីលើកទឹកចិត្តដល់កងទ័ពជួរមុខរបស់យើង ដែលកំពុងប្រឈមជាមួយកងទ័ពថៃ ។ ប្រសាសន៍ថ្លែងឡើង ខណៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងពិធីបិទមហាសន្និបាត វិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា នៅរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ៕ ដោយ ៖ វណ្ណលុក

  • ពលរដ្ឋខ្មែរនៅក្រៅប្រទេស បង្ហាញការភ្ញាក់ផ្អើល ក្រោយប្រទេសថៃគំរាមផ្ដាច់អគ្គិសនី និងអ៊ីនធឺណិត ប៉ុន្ដែកម្ពុជា បែរជាអ្នកផ្ដាច់អ៊ីនអឺណិត និងអគ្គីសនីពីថៃដោយខ្លួនឯងភ្លាមៗតែម្តង, នេះបង្ហាញពីសមត្ថភាពរបស់កម្ពុជា ដែលអាចឈរដោយខ្លួនឯង ។

    ពលរដ្ឋខ្មែរនៅក្រៅប្រទេស បង្ហាញការភ្ញាក់ផ្អើល ក្រោយប្រទេសថៃគំរាមផ្ដាច់អគ្គិសនី និងអ៊ីនធឺណិត ប៉ុន្ដែកម្ពុជា បែរជាអ្នកផ្ដាច់អ៊ីនអឺណិត និងអគ្គីសនីពីថៃដោយខ្លួនឯងភ្លាមៗតែម្តង, នេះបង្ហាញពីសមត្ថភាពរបស់កម្ពុជា ដែលអាចឈរដោយខ្លួនឯង ។

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងពិធីបិទមហាសន្និបាត វិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា នៅរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ៕ ដោយ ៖ វណ្ណលុក

  • សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ថ្លែងថា ស្ថានភាពនៅម៉ោងនេះ ជាពេលទាហាន ត្រៀមច្បាំង ដើម្បីការពារទឹកដី ដូច្នេះជាតិខ្មែរ ត្រូវមានការរួបរួម និងទុកចិត្ដគ្នា បើមានបញ្ហាលើសខ្វះបន្ដិចបន្ដួច គួរយោគយល់ និងសូមអំពាវនាវដល់បងប្អូនជនរួមជាតិ ដែលមានឈាមជ័រជាខ្មែរ បើថា មិនគាំទ្ររដ្ឋាភិបាល ក៏មិនគាំទ្រចុះ ប៉ុន្ដែសូមកុំចេញសារ វាយបំបាក់ទឹកចិត្ដកងទ័ពនៅជួរមុខ ។

    សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ថ្លែងថា ស្ថានភាពនៅម៉ោងនេះ ជាពេលទាហាន ត្រៀមច្បាំង ដើម្បីការពារទឹកដី ដូច្នេះជាតិខ្មែរ ត្រូវមានការរួបរួម និងទុកចិត្ដគ្នា បើមានបញ្ហាលើសខ្វះបន្ដិចបន្ដួច គួរយោគយល់ និងសូមអំពាវនាវដល់បងប្អូនជនរួមជាតិ ដែលមានឈាមជ័រជាខ្មែរ បើថា មិនគាំទ្ររដ្ឋាភិបាល ក៏មិនគាំទ្រចុះ ប៉ុន្ដែសូមកុំចេញសារ វាយបំបាក់ទឹកចិត្ដកងទ័ពនៅជួរមុខ ។

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបែបនេះ ក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា នៅរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ៕ ដោយ ៖ វណ្ណលុក

  • អ្នកនាំពាក្យក្រសួងកសិកម្ម ៖ កម្ពុជា មានសមត្ថភាពផលិតគ្រប់គ្រាន់ដើម្បីធានាតម្រូវការសន្តិសុខស្បៀង និងអាចជំនួសបានទាំងស្រុងពីបន្លែផ្លែឈើនាំចូល

    អ្នកនាំពាក្យក្រសួងកសិកម្ម ៖ កម្ពុជា មានសមត្ថភាពផលិតគ្រប់គ្រាន់ដើម្បីធានាតម្រូវការសន្តិសុខស្បៀង និងអាចជំនួសបានទាំងស្រុងពីបន្លែផ្លែឈើនាំចូល

    (ភ្នំពេញ)៖ ស្របពេលដែលកម្ពុជាបានបិទច្រកទ្វារព្រំដែនមិនឱ្យបន្លែ ផ្លែឈើនាំចូលពីប្រទេសថៃបន្ទាប់ពីមានជម្លោះព្រំដែនជាមួយប្រទេសថៃរួចមក អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានថ្លែងថាកម្ពុជាមានសមត្ថភាពផលិតគ្រប់គ្រាន់ដើម្បីធានាដល់តម្រូវការសន្តិសុខស្បៀង និងអាចជំនួសបានទាំងស្រុងពីបន្លែផ្លែឈើនាំចូល ។ បញ្ជាក់តាមបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥នេះ ឯកឧត្តម ឃឹម ហ្វីណង់ អ្មកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ស្របពេលដែលមានការបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃ ក្រសួងកសិកម្មសូមបញ្ជាក់ថា កម្ពុជា មានសមត្ថភាពផលិតគ្រប់គ្រាន់ដើម្បីធានាដល់តម្រូវការសន្តិសុខស្បៀង ហើយរាល់ការនាំចូលបន្លែ ផ្លែឈើ និងធាតុចូលកសិកម្មនានា សុទ្ធតែអាចជំនួសបានទាំងស្រុងដោយផលិតកម្មក្នុងស្រុក និងប្រភពនាំចូលដទៃទៀតបាន។ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មបានបញ្ជាក់ដែរថា”ក្រសួងបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីធានានិរន្តភាព នៃដំណើរការផលិតកម្មកសិកម្ម និងរក្សាឱ្យបាននូវស្ថិរភាពនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅក្នុងប្រទេស”។ គួរបញ្ជាក់ថា តាមរយៈថ្លែងសារពិសេស កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានព្រមានបិទច្រកព្រំដែនកម្ពុជា-ថៃទាំងអស់ ចាប់ពីថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០២៥តទៅ ដោយហាមលើការនាំចូលបន្លែ ផ្លែឈើ ចូលមកកម្ពុជា បើសិនជាភាគីថៃ មិនព្រមបើកច្រកព្រំដែនឱ្យដំណើរការធម្មតាវិញ ដូចមុនពេលមានជម្លោះព្រំដែន ដើម្បីជាការឆ្លើយតបទៅវិធានការគឃ្លើនមិនគោរពច្បាប់របស់សមភាគីថៃ ។…

  • ព្រឹត្តិការណ៍ព្យុះហយាត្រាសាមគ្គីភាព នឹងប្រារព្ធនៅថ្ងៃពុធស្អែកនេះ

    ព្រឹត្តិការណ៍ព្យុះហយាត្រាសាមគ្គីភាព នឹងប្រារព្ធនៅថ្ងៃពុធស្អែកនេះ

    ភ្នំពេញ៖ព្រឹត្តិការណ៍ព្យុះហយាត្រាសាមគ្គីភាព នឹងប្រារព្ធនៅពុធទី១៨ ខែមិថុនា ឆ្នាំ២០២៥ស្អែក​។ជាព្រឹត្តិការណ៍ដែលរៀបចំ​ឡើង​ដោយ​សហភាពសហពន្ធ័ យុវជនកម្ពុជាសហការជាមួយសាលា​រាជធានី​ភ្នំពេញ។ព្យុហយាត្រា​គ្រោងចេញដំណើរ​ដោយថ្មើរជើង​ពីមុខសាល​ពិព័រណ៍​សន្និបាតកោះពេជ្រ ឆ្ពោះទៅវិមានឯករាជ្យដោយ​មាន​មហាជនរាប់ម៉ឺននាក់ចូលរួម។ មុនពិធីព្យុហយាត្រាចាប់ផ្តើម កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា​រដ្ឋបាលរាជធានីភ្នំពេញបានរៀប​ចំពិធីក្រុង​ពាលី ក្រោមអធិបតីភាព​ឯកឧត្ដម សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអម​នាយក​រដ្ឋមន្ត្រីនិងជា​តំណាង​ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​និងជាប្រធានគណៈបញ្ជាការឯកភាព​រាជធានីភ្នំពេញ។ សូមជម្រាបថា ព្យុះហយាត្រាសាមគ្គីភាព ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងមានអត្ថន័យដ៏ ជ្រាលជ្រៅសម្រាប់ខឿន​​ការពារជាតិ​។គោលបំណង​សំខាន់នៃពិធីព្យុះហយាត្រាគឺចង់បង្ហាញពីការគាំទ្រសុចរិតភាព និងភាព​ស្របច្បាប់របស់កម្ពុជាផ្អែកលើច្បាប់ និងបទដ្ឋានគតិយុត្តិ។កម្ពុជា មិនមានបំណងចង់បានទឹកដី​របស់ប្រទេស​ណាមួយ សូម្បីតែ​មួយមីលីម៉ែត្រ។ប៉ុន្តែកម្ពុជាមិនឱ្យនរណាយកដីរបស់ខ្លួនសូម្បីតែ​មួយមីលីម៉ែត្រដែរ។ ព្យុហយាត្រានេះដែរដើម្បី​បង្ហាញនូវការគាំទ្រ ការសម្រេចចិត្តរបស់រាជ​រដ្ឋាភិបាល​ក្នុងការរៀបចំ​ឯកសារ​ដើម្បីដាក់​ទៅតុលាការយុត្តិធម៌​អន្តរជាតិ(ICJ)លើសំណុំរឿង តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទ​តាមាន់តូច និងប្រាសាទតាក្របី៕ដោយ៖ហេង សម្បត្តិ

  • ‎រដ្ឋបាលខេត្តកំពង់ស្ពឺរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីកិច្ចការពាក់ព័ន្ធនិងវិស័យដីធ្លីដល់អាជ្ញាធរមូលដ្ឋាន

    ‎រដ្ឋបាលខេត្តកំពង់ស្ពឺរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីកិច្ចការពាក់ព័ន្ធនិងវិស័យដីធ្លីដល់អាជ្ញាធរមូលដ្ឋាន

    កំពង់ស្ពឺ៖ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ​តំណាង​​ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ​សាធារណៈនិងជាប្រធានក្រុមកាងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦ ខែមិថុនា បានអញ្ជើញ​ចូលរួមជាអធិបតី​ក្នុង​ពិធីសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីការងារពាក់ព័ន្ធនិងវិស័យដីធ្លីដល់​អាជ្ញាធរមូលដ្ឋាន​ខេត្តកំពង់ស្ពឺ ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ។ ‎មានប្រសាសន៍ក្នុងសិក្ខាសាលាឯកបណ្ឌិត ជាម ច័ន្ទសោភ័ណ  បានបញ្ជាក់ថាសិក្ខាសាលានាពេលនេះក្នុង គោល​បំណងរួម​ចំណែកពង្រីកចំណេះដឹង និងសមត្ថភាពដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមេភូមិ មេឃុំ-ចៅសង្កាត់ ក្នុង​មូលដ្ឋានខេត្តកំពង់ស្ពឺ អំពីការងារពាក់ព័ន្ធក្នុងវិស័យដីធ្លី ដោយផ្តោតទៅលើប្រធាន​បទចំនួន៣សំខាន់ៗគឺ កិច្ចការ​រដ្ឋបាល ពាក់ព័ន្ធនឹងអាជ្ញាធរមូលដ្ឋាន, កិច្ចការពាក់ព័ន្ធនឹងវិស័យដីធ្លី និងការទទួលខុស ត្រូវតាមផ្លូវច្បាប់​របស់មន្ត្រី​អាជ្ញាធរមូលដ្ឋាននៅថ្នាក់ភូមិ ឃុំ សង្កាត់៕ដោយ៖ម៉ុន សំអាត

  • ប្រមុខការពារជាតិ៖ កងទ័ពកម្ពុជាបំពាក់សព្វាវុធដើម្បីការពារបូរណភាពទឹកដី បង្វែកាណុងទៅបន្ទាយរបស់កងទ័ពថៃ មិនមែនបង្វែរកាណុងទៅផ្ទះខ្លួនឯងឡើយ

    ប្រមុខការពារជាតិ៖ កងទ័ពកម្ពុជាបំពាក់សព្វាវុធដើម្បីការពារបូរណភាពទឹកដី បង្វែកាណុងទៅបន្ទាយរបស់កងទ័ពថៃ មិនមែនបង្វែរកាណុងទៅផ្ទះខ្លួនឯងឡើយ

    ប្រមុខការពារជាតិកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា នៅថ្ងៃទី ១៦ ខែមិថុនានេះបានឆ្លើយតបការចោទប្រកាន់ពីភាគីយោធាថៃដែលអះអាងថា កងទ័ពកម្ពុជា បានបង្វែរកាណុងកាំភ្លើងទៅទិសភូមិដ្ឋាន និងបន្ទាយរបស់កងទ័ពថៃ។ ឯកឧត្តមបានបញ្ជាក់ថា៖ “នេះជាយុទ្ធវិធីការពារជាតិរបស់កម្ពុជា។ ពេលយើងបំពាក់សព្វាវុធ គឺដើម្បីការពារបូរណភាពទឹកដី។ ច្បាស់ណាស់ គោលដៅគឺទម្រង់ទៅខ្មាំងសត្រូវ មិនដែលមានក្បួនទ័ពណាដែលបង្វែរកាណុងមកផ្ទះខ្លួនឯងនោះទេ។” ឯកឧត្តមបន្តថា៖ឧទ្ធរណ៍ជាសំណួរថា៖ “ឬមួយកងទ័ពថៃ រៀនយុទ្ធវិធីខុសពីកម្ពុជា?” ឯកឧត្តមបានរំលឹកថា ជម្រើសសន្តិវិធីគឺត្រូវផ្អែកលើការចរចាររវាងរដ្ឋាភិបាលទាំងពីរ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងវិស័យផ្សេងៗ។ ចំពោះផ្នែកយោធា គឺជាជម្រើសចុងក្រោយបំផុតតែប៉ុណ្ណោះ។ ឯកឧត្តមបន្ថែមថា៖ “យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការការពារទឹកដីកម្ពុជា ដោយគ្មានមហិច្ឆតាឈ្លានពានទៅប្រទេសជិតខាងឡើយ។”

  • លិខិតផ្លូវការរបស់កម្ពុជា ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ត្រូវបានប្រគល់ជូនលោកក្រឡាបញ្ជី Philippe Gautier

    លិខិតផ្លូវការរបស់កម្ពុជា ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ត្រូវបានប្រគល់ជូនលោកក្រឡាបញ្ជី Philippe Gautier

    (ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូបញ្ជាក់នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ថា លិខិតផ្លូវការរបស់កម្ពុជា ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែន តំបន់ជម្លោះកម្ពុជា-ថៃ ត្រូវបានប្រគល់ជូនលោកក្រឡាបញ្ជី Philippe Gautier ហើយ ។ សម្ដេចធិបតី បានលើកឡើងថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទើបរាយការណ៍មកថា នៅថ្ងៃចន្ទ ទី ១៦ មិថុនា ២០២៥ វេលាម៉ោង ១១:៣០នាទីព្រឹក នៅទីក្រុងឡាអេ (ត្រូវនឹងម៉ោង ៤:៣០នាទី ល្ងាច ម៉ោងនៅរាជធានីភ្នំពេញ) លិខិតផ្លូវការរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានលោកជំទាវ គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ កម្ពុជាមិនដកថយទេ…

  • សារថ្វាយព្រះពររបស់សហភាពសហព័ន្ធយុវជនកម្ពុជា ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់៨៩ យាងចូល ៩០ព្រះវស្សា។

    សារថ្វាយព្រះពររបស់សហភាពសហព័ន្ធយុវជនកម្ពុជា ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់៨៩ យាងចូល ៩០ព្រះវស្សា។
  • មន្រ្តីជំនាញក្រសួងការងារ ៖ ច្រកព្រំដែនកម្ពុជា-ថៃនីមួយៗ កំពុងប្រចាំការ ដើម្បីរង់ចាំទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃចូលមកមាតុភូមិវិញ

    មន្រ្តីជំនាញក្រសួងការងារ ៖ ច្រកព្រំដែនកម្ពុជា-ថៃនីមួយៗ កំពុងប្រចាំការ ដើម្បីរង់ចាំទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃចូលមកមាតុភូមិវិញ

    (ភ្នំពេញ)៖ គិតត្រឹមព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នេះ មន្រ្តីជំនាញរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទៅដល់ទីតាំងច្រកព្រំដែនកម្ពុជា-ថៃនីមួយៗ និងកំពុងប្រចាំការដើម្បីរង់ចាំទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញ។ តាមរយៈ ការចុះផ្ទាល់របស់មន្រ្តីជំនាញខាងលើនេះ គឺដើម្បីផ្ដល់ព័ត៌មានទាក់ទងនឹងការចុះឈ្មោះទទួលបានការងារថ្មី និងការចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលបានវិលត្រឡប់ពីប្រទេសថៃមកមាតុភូមិកម្ពុជាវិញ ។ គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងការចុះផ្តល់ព័ត៌មានទាក់ទងការចុះឈ្មោះទទួលបានការងារថ្មី និងការចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃនេះផងដែរ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជូនរថយន្តជាច្រើនគ្រឿងដែលជាមជ្ឈមណ្ឌលការងារចល័តរបស់ខ្លួនទៅកាន់តំបន់ព្រំដែននីមួយៗនៃកម្ពុជា-ថៃ ដើម្បីទទួលចុះឈ្មោះបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញ ហើយមានបំណងចង់បានឱកាសការងារភ្លាមៗ ក៏ដូចជាការចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាដើម។ ជាមួយគ្នានេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃមកមាតុភូមិកម្ពុជានៅគ្រប់ច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីជួយសម្របសម្រួលជូនបងប្អូនទាំងផ្លូវច្បាប់ ការផ្ដល់ការងារថ្មីនៅក្នុងស្រុក និងផ្ដល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈមួយច្បាស់លាស់ ជាមួយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនានានៅកម្ពុជា ដែលក្នុងនោះអង្គភាពក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA), TVET, និងបេឡាជាតិសន្តិសុខសង្គម…