Category: ព័ត៌មានជាតិ

  • រដ្ឋមន្ត្រីធនធានទឹក អញ្ជើញពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលពន្លិចដំណាំស្រូវជាង២០០ហិកតានៅស្រុកកំពង់ស្វាយ

    រដ្ឋមន្ត្រីធនធានទឹក អញ្ជើញពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលពន្លិចដំណាំស្រូវជាង២០០ហិកតានៅស្រុកកំពង់ស្វាយ

    រដ្ឋមន្ត្រីធនធានទឹក អញ្ជើញពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលពន្លិចដំណាំស្រូវជាង២០០ហិកតានៅស្រុកកំពង់ស្វាយកំពង់ធំ៖ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ​បានអញ្ជើញ​ពិនិត្យផ្ទាល់នូវស្ថានភាព​ជំនន់​ទឹកភ្លៀងនៅក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ជំនន់ទឹកភ្លៀងនៅខេត្តកំពង់ធំ​ បានធ្វើឱ្យប៉ះពាល់ផ្ទៃដីដំណាំស្រូវចំនួន ៥ ៥៤០ ហិកតា ,ដំណាំស្រូវរង​គ្រោះចំនួន ២៤៧ ហិកតា និងខូចខាត ១២៩ ហិកតានៅឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។ ក្នុងសកម្មភាពកាលពីថ្ងៃទី១៥ ខែមិថុនា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម​បានលើក​ឡើងថា គិតត្រឹមថ្ងៃទី១៤ ខែមិថុនាខេត្តកំពង់ធំមានដំណាំស្រូវប៉ះពាល់ដោយទឹកជំនន់ចំនួន ១ ៣២៥ ហិកតា​ស្មើ​នឹង ១០៩៩ គ្រួសារ ក្នុងនោះមាន ៣៦០ ហិកតារងការខូចខាតស្មើនឹង ៤៩៨ គ្រួសារ។ ទឹកជំនន់នេះបណ្ដាលមកពីបាតុភូតធម្មជាតិ បង្កឱ្យមានភ្លៀងធ្លាក់ច្រើន ជាហេតុធ្វើឱ្យ​កម្រិតទឹកស្ទឹង​សែន​ឡើងខ្ពស់។ ឯកឧត្តមរដ្ឋមន្រ្តីបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវតែប្រុងប្រយ័ត្នខ្ពស់ ជាពិសេសកុមារតូចៗ មិនគួរ​ឱ្យលេងទឹក ឬជិតផ្ទៃទឹកជំនន់ឡើយ។ដោយឡែកអាជ្ញាធរមូលដ្ឋានត្រូវ​បន្តតាមដាន និងរៀបចំផែនការឆ្លើយ​តប​រហ័ស ក្នុងករណី​មាន​ការ​កើនឡើងនៃកម្រិតទឹកក្នុងពេលខាងមុខ ។សហការជាមួយមន្ទីរពាក់ព័ន្ធដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះឱ្យទាន់ពេលវេលា៕ដោយ៖ប៊ុន រដ្ឋា

  • ស្ថានភាពនៅតាមច្រកទ្វារព្រំដែនកម្ពជា-ថៃ ក្នុងភូមិសាស្រ្ត​ខេត្ត​បាត់​ដំបង

    ស្ថានភាពនៅតាមច្រកទ្វារព្រំដែនកម្ពជា-ថៃ ក្នុងភូមិសាស្រ្ត​ខេត្ត​បាត់​ដំបង

    បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អមដំណើរ​ដោយមន្ត្រីសំខាន់ៗក្នុងខេត្តកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥​ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនកម្ពុជា-ថៃ ដែល​នៅក្នុងភូមិសាស្រ្ត​ខេត្តបាត់ដំបង។ ឯកឧត្តមអភិបាលខេត្តបានអញ្ជើញត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង និងបន្ត​ពិនិត្យនៅតាម​បណ្តាច្រកទ្វារតំបន់​ព្រំដែន​ផ្សេងទៀត​ដូចជា ចំណុច អូរអន្លក់(ស្រុកកំរៀង),អូររំដួល ស្រុកភ្នំព្រឹក ,ច្រកទ្វារព្រំដែន​អន្តរជាតិ​​​ភ្នំដី (គីឡូ១៣)នៃស្រុក​សំពៅលូន។ សូមជម្រាបថា ក្នុងឱកាសពិនិត្យស្ថានភាពទូទៅនៅតាមច្រកព្រំដែន​ខាងលើ ជាពិសេសនៅច្រកទ្វារអន្តរជាតិដូង នៃស្រុកកំរៀង ឯកឧត្តម សុខ លូ បញ្ជាក់បន្ថែមថា រដ្ឋបាលខេត្តបាត់ដំបងបានត្រៀម​លក្ខណៈ​រួចរាល់ជា​ស្រេចក្នុង​ករណីដែលមានបងប្អូនពលករខ្មែរនាំគ្នាសម្រុក​វិលត្រឡប់ចេញពីប្រទេសថៃមកច្រើន។ប៉ុន្តែរហូតមកដល់ពេលនេះ នៅពុំទាន់មានពលករសម្រុកចេញមកនោះទេ។ ទន្ទឹមនេះដែរឯកឧត្តម សុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋ​ដែលកំពុងនៅរស់តាមតំបន់ព្រំដែន សូមជឿជាក់​លើការ​ដឹកនាំ​របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាជម្លោះ​ព្រំដែន ជាមួយភាគីថៃ៕អត្ថបទ-រូបភាព៖ អ៊ុក សំអាន ប.ប

  • មន្រ្តីរដ្ឋបាលខេត្តកំពង់ស្ពឺបញ្ជាក់ថា ការអប់រំបណ្តុះបណ្តាល​បច្ចេកទេសនិងវិជ្ជាជីវៈ នឹងបង្កើតឱកាសការងារ ដល់​យុវជន

    មន្រ្តីរដ្ឋបាលខេត្តកំពង់ស្ពឺបញ្ជាក់ថា ការអប់រំបណ្តុះបណ្តាល​បច្ចេកទេសនិងវិជ្ជាជីវៈ នឹងបង្កើតឱកាសការងារ ដល់​យុវជន

    កំពង់ស្ពឺ៖វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៥ ខែមិថុនា បានរៀបចំប្រារព្ធទិវាជាតិអប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស​និងវិជ្ជាជីវៈលើកទី៨ ។ លោក ស៊ឹម រតនៈ អភិបាលរងខេត្តកំពង់ស្ពឺដែលអញ្ជើញចូលរួមក្នុង​កម្មវិធី​នេះបានថ្លែងថា ទិវាជាតិអប់រំបណ្តុះ​បណ្តាល​បច្ចេកទេសនិង​វិជ្ជាជីវៈ គឺស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែល​បានកំណត់យក​អាទិភាពគន្លឹះទី១ គឺមនុស្ស ដោយបានផ្តោត​សំខាន់លើ​ការកសាង និងអភិវឌ្ឍមូលធនមនុស្សប្រកប​ដោយ​គុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដើម្បីសម្រេចឱ្យបាននូវ​គោល​ដៅ«ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។ លោកអភិបាលរងបន្តថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិង​វិជ្ជាជីវៈនឹងបង្កើតឱកាសការងារ សាងក្តីសង្ឃឹម​ដល់​យុវជននិង​កសាងអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់។ មាន​គំនិត​ច្នៃប្រឌិតនិងភាពប្រកួត​ប្រជែងខ្ពស់ ដើម្បីសម្រេចឱ្យបាននូវគោលដៅពលរដ្ឋម្នាក់មាន​ជំនាញ​មួយយ៉ាងតិចប្រចាំជីវិត។ សូមរំលឹកថាវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រែក្លាយពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនៅឆ្នាំ២០២៣ ដែលមាន​គ្រូបច្ចេក​ទេសសរុបចំនួន ៧៧នាក់ (ស្រី ២០នាក់)។ ក្នុងឆ្នាំ​២០២៥នេះ​មាន​សិស្ស និស្សិត ចំនួន២ ៩៦៤នាក់ (ស្រី ៩៧៩នាក់) ដែលមានកម្រិត​សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ដល់បរិញ្ញាបត្របច្ចេកវិទ្យា ក្នុង​នោះសិស្សកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយ​រងហានិភ័យ មាន​សិស្សចំនួន ២ ៤០៨នាក់ (ស្រី ៨៤៥នាក់)៕ដោយ៖ ម៉ុន សំអាត

  • សម្ដេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ថ្លែងសារពិសេសទៅកាន់ជនរួមជាតិ

    សម្ដេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ថ្លែងសារពិសេសទៅកាន់ជនរួមជាតិ

    ផ្សាយបន្តផ្ទាល់ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងសារពិសេសទៅកាន់ជនរួមជាតិក្នុងសម័យប្រជុំពេញអង្គលើកទី ៣ ព្រឹទ្ធសភា នីតិកាលទី ៥ ថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥។

  • ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលមន្រ្តីនិង​សមាជិក​គណបក្សប្រជាជនខេត្តកំពង់ស្ពឺ

    ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលមន្រ្តីនិង​សមាជិក​គណបក្សប្រជាជនខេត្តកំពង់ស្ពឺ

    កំពង់ស្ពឺ៖គណបក្សប្រជាជនខេត្តកំពង់ស្ពឺ​បានរៀបចំពិធី​ជួបជុំ និង​ពិសា​អាហាសាមគ្គី​ក្រោមវត្តមាន​ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងមន្រ្តី​ថ្នាក់ដឹកនាំ មន្រ្តីគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ជា​ច្រើន​ពាន់នាក់។ ក្នុងឱកាសនៃជំនួបកាលនៅចុងសប្ដាហ៍នេះឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍អរគុណចំពោះប្រធាន-អនុ​ប្រធាន ក្រុមការងារ​គណបក្សប្រជាជនចុះជួយខេត្តកំពង់ស្ពឺ ចុះជួយក្រុង-ស្រុក ចុះជួយឃុំ សង្កាត់-ភូមិរបស់​គណបក្ស​ប្រជាជន ដែលបានធ្វើការដោយទំនុកចិត្ត ថែមទៀតផ្តល់ភាពកក់ក្តៅធ្វើឱ្យបងប្អូននៃ​គណបក្សដទៃ​សម្រេចចិត្ត​មករួមរស់ជាមួយគណបក្សប្រជាជន ចំនួន៤ ១២៦នាក់ ក្នុងក្របខ័ណ្ឌ​ខេត្តកំពង់ស្ពឺ។ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងទៀតថា ស្របពេលយើងជួបជុំគ្នា​សប្បាយក្អាកក្អាយយើងក៏មិនភ្លេចបញ្ហាព្រំដែន ដែលរាជរដ្ឋាភិបាល​កម្ពុជាកំពុងជួបវិបត្តិដែលត្រូវដោះ​ស្រាយយ៉ាងចាំបាច់បំផុតដើម្បី​បញ្ជៀសសង្គ្រាមដោយអាវុធ ។ ក្នុងនាមយើងមានការនឹករលឹកចំពោះ​វីវៈភាពយោធាការពារព្រំដែនជួរមុខកំពុងមានជម្លោះ រវាងភាគីថៃ-កម្ពុជា ។កម្ពុជាមិនមានបំណងប្រើប្រាស់កម្លាំងយោធាការពារទឹកដីទេ គឺកម្ពុជាជ្រើសរើសការប្តឹងទៅតុលាការ​យុត្តិធម៌​អន្តរជាតិ​( ICJ)។ជំហរកម្ពុជាយើង “មិនឈ្លានពានយកទឹកដីប្រទេសណាសូម្បីមួយ​មីលីម៉ែត្រ តែកម្ពុជាក៏មិនឱ្យ​បាត់ទឹកដីសូម្បីតែមួយមីលីម៉ែត្រ” ដែរ។ជាងនេះមិនអនុញ្ញាតឱ្យ​ប្រទេសដទៃណាមកប្រមាថ​លើកម្ពុជាបាន​ដាច់​ខាត ។យោងរបាយការណ៍បញ្ជាក់របស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណបក្សប្រជាជនខេត្តកំពង់ស្ពឺបាន​ឱ្យដឹង​ថា ក្រុមការងារ ពង្រឹង ពង្រីកសមាជិកគណបក្ស ដែលមកដល់ខែមិថុនា ឆ្នាំ២០២៥​នេះ មានសរុប ៥០៧ ៤៨៩នាក់ (ស្រី ២៧៩ ៥៨៦នាក់) ស្មើនឹង​៨១.៨១ភាគរយ ធៀបនឹងបញ្ជីឈ្មោះ បោះឆ្នោតឆ្នាំ២០២៤ ក្នុងនោះ​បានបញ្ចូលក្នុងប្រព័ន្ធបានចំនួន ៥០៥ ៦៧១នាក់(ស្រី២៧៨,៦៧៥​នាក់) ស្មើនឹង៨១.៥២ភាគរយ​ធៀបនឹង​បញ្ជី​ឈ្មោះបោះឆ្នោតឆ្នាំ​២០២៤…

  • អភិបាលខេត្តកំពង់ចាមអំពាវនាវដល់យុវជនគោលដៅឱ្យចុះឈ្មោះសិក្សាជំនាញ​នៅវិទ្យាស្ថដើម្បីកែប្រែជីវភាពគ្រួសារ និងអនាគត

    អភិបាលខេត្តកំពង់ចាមអំពាវនាវដល់យុវជនគោលដៅឱ្យចុះឈ្មោះសិក្សាជំនាញ​នៅវិទ្យាស្ថដើម្បីកែប្រែជីវភាពគ្រួសារ និងអនាគត

    កំពង់ចាម៖ក្នុងឱកាសប្រារទិវាជាតិអប់រំ បណ្ដុះបណ្ដាល​បច្ចេកទេស និងវិជ្ជាជីវៈនៅសាលាបណ្ដុះបណ្ដាល បច្ចេក​ទេស និងវិជ្ជាជីវៈ​ខេត្ត​កំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​បានថ្លែងថា ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដើរតួនាទីសំខាន់ណាស់នៅក្នុង​ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ព្រមទាំងការបង្កើត និងទទួលបានការងារ​ធ្វើ​កាន់តែល្អ ។ជំរុញលើកកម្ពស់ជីវភាពកាន់តែប្រសើរឡើង៊ ឯកឧត្តមបានបន្ថែមថា យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរង​ហានិភ័យនៅទូទាំងប្រទេស ចំនួន១.៥លាន​នាក់ ព្រមទាំងបុគ្គលនៃ​សេដ្ឋកិច្ច ក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ ទទួលបានការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថាន បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយមិនបង់ថ្លៃសិក្សា ព្រមទាំងទទួលបាននូវប្រាក់​ឧបត្ថម្ភ ប្រចាំខែ ២៨ ម៉ឺនរៀលទៀតផង។ ឯកឧត្តមបានលើកទឹកចិត្តថា ក្រោយបញ្ចប់ការសិក្សា យុវជននឹង​ទទួលបានចំណេះ និងជំនាញមួយ​ពិតប្រាកដ ដើម្បីយកទៅប្រកបរបរ​ចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូលក្នុងគ្រួសារ បញ្ចៀស បានការធ្វើ​ចំណាក​​ស្រុក​ខុសច្បាប់​ដោយប្រថុយប្រថាន ពិសេសមានជំនាញ​វិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត ប្រកបដោយគុណភាព និងប្រសិទ្ធ​ភាព​ឱ្យ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស និងធានាបានធនធានមនុស្ស ដែល មានកម្លាំង​ពលកម្មជំនាញ និងភាពប្រកួតប្រជែងខ្ពស់ ធានាថា «យុវជនម្នាក់មានជំនាញ​មួយ​យ៉ាង តិចប្រចាំជីវិត»៕ដោយ៖លីពៅ

  • កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ “កិច្ចប្រជុំក្រុមការងាររួមនៃឧត្តមមន្ត្រីឌីជីថលអាស៊ាន-ក្រុមប្រឹក្សានិយ័តករទូរគមនាគមន៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនា និងដៃគូអភិវឌ្ឍ ឆ្នាំ២០២៥”

    កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ “កិច្ចប្រជុំក្រុមការងាររួមនៃឧត្តមមន្ត្រីឌីជីថលអាស៊ាន-ក្រុមប្រឹក្សានិយ័តករទូរគមនាគមន៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនា និងដៃគូអភិវឌ្ឍ ឆ្នាំ២០២៥”

    (ខេត្តសៀមរាប)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ “កិច្ចប្រជុំក្រុមការងាររួមនៃឧត្តមមន្ត្រីឌីជីថលអាស៊ាន-ក្រុមប្រឹក្សានិយ័តករទូរគមនាគមន៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនា និងដៃគូអភិវឌ្ឍ ឆ្នាំ២០២៥” — The 2025 ASEAN Digital Senior Officials’ Meeting and ASEAN Telecommunications Regulators’ Council (ADGSOM – ATRC) Joint Working Group and Related Meetings with Dialogue and Development Partners រយះពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។ កិច្ចប្រជុំនេះជាកិច្ចប្រជុំកម្រិតបច្ចេកទេសដ៏សំខាន់ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីឱ្យប្រទេសសមាជិកអាស៊ានជួបជុំពិនិត្យលើវឌ្ឍនភាពការងារ ADGSOM-ATRC ពិភាក្សាពីការលើកសំណើគម្រោងរបស់បណ្តាប្រទេសសមាជិកអាស៊ានពាក់ព័ន្ធនឹងវិស័យឌីជីថល។ បន្ថែមពីនេះ កិច្ចប្រជុំនេះក៏ជាវេទិកាមួយដែលអនុញ្ញាតឱ្យប្រទេសសមាជិកអាស៊ានជួបពិភាក្សាពីកិច្ចសហប្រតិបត្តិការពាក់ព័ន្ធវិស័យឌីជីថល ជាមួយប្រទេសដៃគូសន្ទនា និងអង្គការអន្តរជាតិមួយចំនួនដែលជាដៃគូអភិវឌ្ឍន៍នៅក្នុងក្របខណ្ឌឌីជីថលអាស៊ានដែលរួមមានជប៉ុន ចិន សាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក ឥណ្ឌា សហព័ន្ធរុស្ស៊ី សហភាពអឺរ៉ុប សហគមន៍ទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក…

  • កម្ពុជាប្រាប់ថៃក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន(JBC)ឱ្យតតាំងគ្នានៅតុលាការយុត្តិធម៌អន្តរជាតិ និងមិនត្រូវប្រើផែនទីគូសដោយឯកតោភាគី

    កម្ពុជាប្រាប់ថៃក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន(JBC)ឱ្យតតាំងគ្នានៅតុលាការយុត្តិធម៌អន្តរជាតិ និងមិនត្រូវប្រើផែនទីគូសដោយឯកតោភាគី

    (ភ្នំពេញ)៖ កម្ពុជាបានប្រាប់ទៅកាន់សមភាគីថៃក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃដែលទើបតែបញ្ចប់នៅរសៀលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៥នេះ ដោយបញ្ជាក់ថា ត្រូវតែដោះស្រាយបញ្ហាព្រំដែនដោយតុលាការយុត្ថិធម៌អន្តរជាតិពីព្រោះថានោះប្រទេសទាំង២នឹងទទួលបាននូវអត្តប្រយោជន៍រួមគ្នា និងពិសេសធានាបានដោយយុត្តិធម៌ ហើយមិនត្រូវប្រើផែនទីឯកតោភាគីដែលគូសដោយខ្លួនឯងនោះឡើយ។ បើយោងតាមសេចក្តីប្រកាសរបស់ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនឱ្យដឹងនៅរសៀលថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០២៥នេះឱ្យដឹងថា ក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា បានជម្រាប សមភាគីថៃថាដើម្បីជាប្រយោជន៍ធានាបាននូវដំណោះស្រាយលើបញ្ហាព្រំដែនប្រកបដោយយុត្តិធម៌ មិនលម្អៀង និងជា ដំដោះស្រាយសម្រាប់ប្រទេសទាំងពីរ ភាគីកម្ពុជាបានស្នើភាគីថៃចូលរួមជាមួយ ភាគីកម្ពុជាក្នុងការនាំយកវិវាទព្រំដែននៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របីទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងបានបញ្ជាក់សាជាថ្មីអំពីជំហររបស់កម្ពុជា ក្នុងការចាប់ផ្តើមដំណើរការនីតិវិធី ច្បាប់ដោយឯករាជ្យម្ចាស់ការ ទោះបីជាភាគីថៃបដិសេធសមត្ថកិច្ចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក៏ដោយ។ លើសពីនេះទៀត ភាគីកម្ពុជាអះអាងបន្ថែមនៅចំពោះមុខភាគីថៃថា ចាប់ពីពេលនេះតទៅតំបន់ ទាំងបួននេះ លែងជាប្រធានបទ ឬកម្មវត្ថុនៃការពិភាក្សា និងដោះស្រាយនៅក្នុងក្របខណ្ឌគណៈកម្មការចម្រុះ ព្រំដែន (JBC) កម្ពុជា-ថៃ ទៀតហើយ ។…

  • មន្រ្តីរដ្ឋបាលខេត្តស្វាយរៀងជំរុញមន្រ្តី​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង លើការងារបណ្ដុះបណ្ដាល

    មន្រ្តីរដ្ឋបាលខេត្តស្វាយរៀងជំរុញមន្រ្តី​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង លើការងារបណ្ដុះបណ្ដាល

    ស្វាយរៀង​៖អញ្ជើញចូលរួមក្នុងកម្មវិធីទិវាជាតិអប់រំបណ្តុះ​បណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥​ក្រោមប្រធានបទ “ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន” នាព្រឹកថ្ងៃទី១៥ ខែមិថុនា លោក សេង សិលា អភិបាលរងខេត្តស្វាយរៀងបាន​ជំរុញដល់វិទ្យាស្ថានពហុបច្ចេក​ទេស​ភូមិភាគតេជោសែ​នស្វាយ​រៀងឱ្យ​ខិតខំបន្តជ្រើសរើសសិស្ស​ចូលរៀនគ្រប់កម្រិតសិក្សា ជាពិសេស កម្មវិធីបណ្តុះ​បណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស១.៥លាននាក់  លើក្រុមគោលដៅមកពីគ្រួសារ​មានបណ្ណសមធម៌ និងគ្រួសារ​ងាយ​រងហានិភ័យ។ ក្នុងឋានៈតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង លោក សេង សិលា ក៏បានផ្តាំផ្ញើដល់វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀងខិតខំស្រាវជ្រាវ ពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យ​ស្របតាមបច្ចេក​វិទ្យា​ដែលកំពុងតែរីកចម្រើនរៀងរាល់ថ្ងៃ។ខិតខំ​បណ្តុះបណ្តាលដល់សិក្ខាកាម ឱ្យ​មាន​សមត្ថភាពជំនាញគ្រប់គ្រាន់ និង​មានសីលធម៌ គុណធម៌។ពង្រីកវិសាលភាពរបស់ខ្លួនដើម្បី​សិក្ខាកាម សិស្ស និស្សិត ក្រោយបញ្ចប់វគ្គ​បណ្តុះ​បណ្តាល មាន​កន្លែងកម្មសិក្សា និងការងារធ្វើ។ លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ​សែន​ស្វាយរៀងបានឱ្យថា ក្រោយការប្រកាសដាក់​ចេញនូវកម្មវិធីប​ណ្តុះ​បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១.៥លាននាក់ ដល់គ្រួសារ​ក្រីក្រ និងគ្រួសារងាយ​រងហានិភ័យ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី  ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រីកម្ពុជា វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនរៀង បានធ្វើការប្រកាសជ្រើសរើស​តាមគ្រប់រូបភាព និងចុះជ្រើសរើសតាមបណ្តាឃុំសង្កាត់…

  • ក្រសួងបរិស្ថានចូលរួមក្នុង ពិព័រណ៍ ធីវេត ដើម្បីផ្សព្វផ្សាយការងារ​បរិស្ថាន និងចក្ខុវិស័យកម្ពុជាស្អាត និងបៃតង

    ក្រសួងបរិស្ថានចូលរួមក្នុង ពិព័រណ៍ ធីវេត ដើម្បីផ្សព្វផ្សាយការងារ​បរិស្ថាន និងចក្ខុវិស័យកម្ពុជាស្អាត និងបៃតង

    ភ្នំពេញ៖ក្រសួងបរិស្ថានបានចូលរួមដាក់តាំងបង្ហាញសមិទ្ធផល​ការងារ​ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ និងសាងក្តី​សង្ឃឹម​ដល់​យុវជន»។ ព្រឹត្តិការណ៍នេះរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពី​ក្រសួង ស្ថាប័ន និងក្រុមហ៊ុនឯកជនជាច្រើន។ ស្នាដៃ និងសមិទ្ធផលជាច្រើនរបស់ក្រសួងបរិស្ថានក្នុងអាណត្តិទី៧ ដោយមានការសហការរៀបចំពីអគ្គនាយក​ដ្ឋាន​ជំនាញចំណុះ​ក្រសួងបរិស្ថានដែលត្រូវបានដាក់បង្ហាញមានដូចជា សម្ភារៈ ឧបករណ៍បច្ចេកទេស សៀវភៅ ឯកសារ លិខិតបទដ្ឋានគតិយុត្តិ ផលិតផលសហគមន៍​មូលដ្ឋាន និងសកម្មភាពជាច្រើនទៀត។ គោលបំណងសំខាន់គឺ​ដើម្បី​ផ្សព្វផ្សាយ យុទ្ធសាស្ត្រនៃភាពស្អាត ភាពបៃតង និងចីរភាព ដល់សិស្ស និស្សិត និងសាធារណជន​ទាំងអស់ឱ្យស្វែង​យល់កាន់តែទូលំទូលាយ។ ក្នុងឱកាសនេះក្រសួងបរិស្ថានក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អតីតរដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដែលបានដឹកនាំរៀបចំ ក្រមបរិស្ថាន និងធនធាន​ធម្មជាតិ ដែលជាស្នាដៃដ៏​មានតម្លៃសម្រាប់វិស័យនេះ។ បច្ចុប្បន្ន ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងបាន​ដាក់ចេញ «យុទ្ធសាស្ត្រ​ចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨។ យុទ្ធសាស្ត្រនេះ​មាន​គោល​បំណង​ចង្អុល​បង្ហាញការងារអាទិភាពដើម្បីធានាចីរភាពបរិស្ថាន និងសុក្រិតកម្មបរិស្ថានកិច្ច សំដៅសម្រេចបាននូវគោលដៅ​យុទ្ធសាស្ត្រ​បញ្ចកោណ គឺ កម្ពុជាអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕ដោយ ៖ ង៉ាន់…