-
សម្ដេចតេជោ ហ៊ុន សែន បញ្ចេញសម្លេងសន្ទនាទាំងស្រុងជាមួយនាយករដ្ឋមន្រ្តីថៃ ដែលមានរយៈពេល ១៧:០៦នាទី

ភ្នំពេញ៖ នៅលើបណ្ដាញសង្គមនារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ចេញវិដេអូសំឡេងសន្ទនាទាំងស្រុងរវាងសម្ដេច និងនាយករដ្ឋមន្រ្តីថៃ ដែលមានរយៈពេល ១៧៖០៦នាទី កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ ។ សូមជម្រាបថា នៅមុនសម្ដេចតេជោ បញ្ចេញសំឡេងសន្ទនាទាំងស្រុងនេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការ នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ថា កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំពិតជាបានសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្រ្តីថៃ រយៈពេល១៧៖០៦នាទី ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ ហើយជាទម្លាប់ដើម្បីកិច្ចការទាំងឡាយ មិនបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសម្លេង និងដើម្បីតម្លាភាពជាមួយផ្ទៃក្នុង របស់កម្ពុជាផងដែរ ។ សំឡេងសន្ទនារវាងខ្ញុំ និងនាយករដ្ឋមន្រ្តីថៃ ខ្ញុំបានផ្ញើទៅគណៈអចិន្រ្តៃយ៍គណបក្ស ក្រុមការងារព្រឹទ្ធសភា ក្រុមការងារសភា ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស ក្រុមការងារឃោសនាអប់រំ ក្រុមការងារព្រំដែន និងកងកម្លាំងប្រដាប់អាវុធ ប្រហាក់ប្រហែលសរុប ៨០នាក់។…
-
ឆ្លើយតបនឹងភាគីថៃ តើហេតុអ្វីត្រូវខ្លាច Facebook របស់ សម្តេចតេជោ ហ៊ុន សែន?

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននៅយប់ថ្ងៃទី ១៧ មិថុនានេះ បានឆ្លើយតបចំពោះការចេញផ្សាយព័ត៌មានរបស់កាសែត The Nation របស់ប្រទេសថៃ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ដែលបានរាយការណ៍អំពីការបង្កើតក្រុមការងារមួយ ដើម្បីដោះស្រាយភាពតានតឹងតាមបណ្ដោយព្រំដែនខ្មែរថៃ ដែលត្រូវបានអះអាងថា កើតចេញពីការបង្ហោះសារព័ត៌មានប្រចាំថ្ងៃលើបណ្តាញសង្គមរបស់សម្តេច បើគ្រាន់តែ សម្តេចតេជោ គ្រាន់តែ និយាយការពិត ពន្យល់ការពិត ។ សម្តេចតេជោ បានឲ្យដឹងលើទំព័រ Facebookថា៖ ហេតុអ្វីចាំបាច់ខ្លាច Facebook របស់ខ្ញុំ! ខ្ញុំគ្រាន់តែ និយាយការពិត ពន្យល់ការពិត នូវអ្វីដែលជាការពិតកើតឡើងចំពោះប្រទេសរបស់ខ្ញុំ នូវទង្វើឈ្លានពានលើដែនអធិបតេយ្យភាពរបស់ខ្មែរ។ ខ្ញុំត្រូវការពន្យល់ប្រាប់ការពិតដល់ប្រជាជនរបស់ខ្ញុំ និងមិត្តបរទេស។ ហេតុអ្វីចាំបាច់ត្រូវបង្កើតក្រុមការងារដើម្បីតាមដានហេ្វសប៊ុករបស់ខ្ញុំ បើអ្នកស្អាតស្អំមែន»។ សម្តេចតេជោបានបន្តថា ការនិយាយការពិតនៅលើបណ្តាញសង្គម គឺជាការប្រើសិទ្ធិស្មើរគ្នា ដើម្បីការពារព័ត៌មានសង្គម និងជាតិសាសន៍ មិនមែនជាការបង្ករឧក្រិដ្ឋកម្មនយោបាយឡើយ៕
-
ព្រឹត្តិការណ៍ការធ្វើដំណើរថ្មើរជើង “Solidarity March” បង្ហាញក្តីស្រឡាញ់សម្រាប់កម្ពុជា ថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០២៥។

-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កាយរឹទ្ធិជាតិកម្ពុជា ជាអង្គការអប់រំស្ម័គ្រចិត្តធ្វើសកម្មភាព ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍកុមារ និងយុវជន

(ភ្នំពេញ)៖ កាយរឹទ្ធិជាតិកម្ពុជា គឺជាអង្គការអប់រំស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន មិនធ្វើនយោបាយ និងមិនរើសអើង ដោយធ្វើសកម្មភាពដើម្បីរួមចំណែកក្នុងការអភិវឌ្ឍកុមារ និងយុវជន ឱ្យមានសក្តានុពលពេញលេញ ឱ្យក្លាយទៅជាពលរដ្ឋល្អ មានការទទួលខុសត្រូវ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា នៅរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបតិ្ត ក.ជ.ក. ថ្នាក់ជាតិ រាជធានីខេត្ត ក្រុងស្រុកខណ្ឌ ក្មួយៗកាយរឹទ្ធិប្អូន កាយរឹទិ្ធជំទង់ និងកាយរឹទិ្ធរៀមច្បង ចំនួន១២០០នាក់ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្ដីសោមនស្ស ដោយបានចូលរួមក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា ដែលបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ប្រកបដោយជោគជ័យ ។ សម្តេចធិបតី ក៏បានឧទ្ទិសសមិទ្ធផលដ៏ត្រចះត្រចង់របស់កាយរឹទ្ធជាតិកម្ពុជា ជូនសម្តេចវិបុល បញ្ញា សុខ អាន អតីតប្រធានកាយរឹទ្ធិជាតិកម្ពុជា ព្រមទាំងកាយរឹទ្ធាចារ្យទាំងអស់ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត និង បានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីអភិវឌ្ឍចលនាកាយរឹទ្ធិជាតិកម្ពុជា ដោយសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ ជាច្រើននាពេលកន្លងទៅ…
-
សម្ដេចនាយករដ្ឋមន្រ្ដី បញ្ជាក់ថា ជំហររបស់កម្ពុជា ទៅ ICJ មិនរាថយទេ ដើម្បីរកដំណោះស្រាយបញ្ហាវិវាទព្រំដែន កម្ពុជា-ថៃ

(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាវិវាទព្រំដែនកម្ពុជា-ថៃ គឺត្រូវរកយន្តការ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ខណៈជំហររបស់កម្ពុជា ទៅ ICJ មិនរាថយទេ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា នៅរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់នូវអភិក្រមចំនួនបី ដើម្បីធ្វើការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺ ទី១-បច្ចេកទេស, ២-ច្បាប់អន្តរជាតិ និងទី៣-គឺតាមរយៈយោធា ។ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានរម្លឹកពីដំណើរការរៀបចំបណ្ដឹងបញ្ហាព្រំដែននៅប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ថា នៅមុនការរៀបចំបណ្ដឹងនេះ សម្ដេច បានថ្លែងនៅក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ស្ដីពីការរៀបចំបណ្ដឹងបញ្ហាព្រំដែននេះទៅ ICJ ។ ការលើកឡើងរបស់សម្ដេច…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញបិទមហាសន្និបាត វិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី ក្នុងពិធីបិទ មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបតិ្ត ក.ជ.ក. ថ្នាក់ជាតិ រាជធានីខេត្ត ក្រុងស្រុកខណ្ឌ ក្មួយៗកាយរឹទ្ធិប្អូន កាយរឹទិ្ធជំទង់ និងកាយរឹទិ្ធរៀមច្បង ចំនួន ១២០០នាក់ ដែលសន្និបាតបានប្រព្រឹទ្ធទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ។ យោងតាមរបាយការណ៍សន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៣-២០២៤ បានបង្ហាញថា សមាជិកកាយរឹទ្ធិជាតិកម្ពុជាមានកំណើនឡើងចំនួន ១៨៥,៣៥៦នាក់ ស្រី៩១,០៣៨នាក់ ស្មើ ៤៩.១១ភាគរយ សម្រេចបានតាមចំណុចដៅ នៃផែនការយុទ្ធសាស្ត្រវិស័យអប់រំ និងកាយរឹទិ្ធជាតិកម្ពុជា។ តាមរយៈកំណើនសមាជិកភាពនេះ កាយរឹទិ្ធជាតិកម្ពុជា បានដើរតួនាទីយ៉ាងសកម្មក្នុងវិស័យអប់រំកម្ពុជា រួមចំណែកអភិវឌ្ឍកុមារ និងយុវជនលើវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងជំនាញសតវត្សទី២១…
-
ប្រមុខការទូត ៖ កម្ពុជា តែងប្រកាន់ជំហរដោះស្រាយទំនាស់ខណ្ឌសីមាព្រំដែន តាមសន្តិវិធី ដោយផ្អែកលើមូលដ្ឋានច្បាប់

(ភ្នំពេញ)៖ កម្ពុជា តែងប្រកាន់ជំហរដោះស្រាយទំនាស់ខណ្ឌសីមាព្រំដែន តាមសន្តិវិធី ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងការទៅរកជំនួយពីតុលាការយុត្តិធម៌អន្តរជាតិ ។ នេះជាការគូសបញ្ចាក់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបជាមួយសមាជិកអង្គទូតប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីជូនព័ត៌មានជុំវិញបញ្ហាតានតឹងនៅព្រំដែនកម្ពុជា-ថៃ និងការសម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើលិខិតជម្រាបជូន តុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice) អំពីបំណងស្នើសុំដោះស្រាយ បញ្ហាទំនាស់ព្រំដែនកម្ពុជា-ថៃ នៅតំបន់ចំនួនបួនគឺ មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ។ បើតាមក្រសួងការបរទេស ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ជូនអង្គទូតថា កម្ពុជា តែងប្រកាន់ជំហរដោះស្រាយទំនាស់ខណ្ឌសីមាព្រំដែន ជាមួយប្រទេសជិតខាងតាមសន្តិវិធី ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងការទៅរកជំនួយពីតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីបញ្ចៀសកំណើនភាពតានតឹង និងហានិភ័យនៃការប្រើកម្លាំងយោធា ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ជូនអង្គទូតទៀតថា តំបន់ទាំង៤ ខាងលើ បានបន្តស្ថិតនៅជាឆ្នួនបំផ្ទុះអារិភាព រវាងប្រជាជនទាំងពីរ…
-
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត សូមអំពាវនាវដល់ជនរួមជាតិនៅទូទាំងប្រទេស កុំធ្វើបាប ឬរើសអើងចំពោះពលរដ្ឋថៃ ដែលកំពុងរស់នៅ និងប្រកបការងារផ្សេងៗនៅកម្ពុជា ។

សម្ដេចធិបតី ក៏សូមកុំប្រព្រឹត្តដូចក្រុមជ្រុលនិយមថៃមួយចំនួនតូច ដែលមានការរើសអើង ចំពោះប្រជាពលរដ្ឋខ្មែរយើង ដែលកំពុងនៅថៃ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងពិធីបិទមហាសន្និបាត វិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា នៅរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ៕ ដោយ ៖ វណ្ណលុក
-
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ៖ ប្រសិនបើថៃ បើកវិញជាឯកតោភាគី ៥ម៉ោងក្រោយ គឺ កម្ពុជា នឹងបើកវិញភ្លាម

ទាក់ទងនឹងការបិទច្រកព្រំដែន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានផ្តាំទៅភាគីថៃ ថា ថៃ ជាអ្នកបិទជាឯកតោភាគី សូមថៃ បើកជាឯកតោភាគីវិញចុះ កម្ពុជា មិនចចារ ដើម្បីសម្របសម្រួលឱ្យមានការបើកច្រកវិញនោះទេ។ សម្តេចធិបតី បញ្ជាក់ថា ប្រសិនណា ថៃ បើកវិញជាឯកតោភាគី ៥ម៉ោងក្រោយ គឺ កម្ពុជា នឹងបើកវិញភ្លាម ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងពិធីបិទមហាសន្និបាត វិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា នៅរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ៕ ដោយ ៖ វណ្ណលុក
-
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់នូវ អភិក្រមចំនួន ៣ ដើម្បីធ្វើការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ រួមមាន៖
