Category: ព័ត៌មានជាតិ

  • អភិបាលខេត្តកំពង់ចាមនាំអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី បានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

    អភិបាលខេត្តកំពង់ចាមនាំអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី បានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

    កំពង់ចាម៖នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម កាលពី​ព្រឹក​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥​មាន​រៀបចំពិធី​សំណេះសំណាល និងត្រួតពិនិត្យកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។ ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាល​ខេត្តកំពង់ចាម បានបញ្ជាក់ជូនឯកឧត្តមអភិបាលខេត្ត​អំពីការ​ត្រៀមលក្ខណៈសម្បត្តិទាំងកងកម្លាំង និងសម្ភារៈ មធ្យោបាយ​គ្រប់គ្រាន់ ដើម្បីធានាបាននូវកិច្ចប្រតិបត្តិការ ក្នុងកិច្ចការពារបូរណ​ភាពទឹកដី និងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ក្នុងភូមិសាស្រ្តទទួលខុសត្រូវ បានទាន់ពេលវេលា។ ឯកឧត្តមអភិបាលខេត្តថ្លែងនូវការកោតសរសើរនិងបាននាំយកអំណោយជាសំលៀកបំពាក់​ដែលជាអំណោយដ៏ថ្លៃថ្លា​របស់ សម្ដេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីចែកជូនកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម៕ដោយ៖លី ពៅ

  • រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជាលើកទី ១៨

    រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជាលើកទី ១៨

    កំពង់ឆ្នាំង៖នៅទីបញ្ជាការតំបន់ព្រឹត្តិការសឹករងកំពង់ឆ្នាំងកាល​ពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥បាន​ប្រារព្ធ​ទិវា​អតីតយុទ្ធជន​កម្ពុជាលើកទី ១៨ក្រោមអធិបតីភាពលោក អម សុភា អភិបាលរង​ខេត្តកំពង់ឆ្នាំង។ ​លោកអភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងក្នុងឱកាសនេះថា រាជរដ្ឋា​ភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ និង​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបាន​យកចិត្តទុកដាក់ និងមិនភ្លេច ពីគុណបំណាច់គុណូបការៈរបស់​បងប្អូនអតីតយុទ្ធជន ដែលបានបូជាសាច់ស្រស់ឈាមស្រស់​ដើម្បី​បុព្វហេតុ ជាតិមាតុភូមិ។ ចំណែកឧត្តមសេនីយ៍ អ៊ំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹក​រង​កំពង់ឆ្នាំងបានលើកឡើងថា រយៈកាលកន្លងមក​អង្គភាពតំបន់ប្រតិបត្តិ​ការសឹករងបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលជួបគ្រោះរាំងស្ងួត ស្ត្រីមេម៉ាយ ចាស់ជរាជួបការលំបាក, អតីតយុទ្ធជន គ្មានទី​ជម្រក​សមរម្យ តាមរយៈការផ្តល់អំណោយរបស់សម្ដេចធិបតីនាយក​រដ្ឋមន្ត្រី ការសាងសង់ផ្ទះជាដើម។លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិ​សម្បទា​ខេត្តកំពង់ឆ្នាំង បានលើកឡើងថា ការប្រារព្ធ​ទិវានេះ ដើម្បី​រំលឹកពី​វីរភាពអតីតយុទ្ធជន ៕ដោយ៖សុខ គឹមសៀន

  • សប្បុរសជនមកពីភ្នំពេញ និងខេត្តចំនួនបីទៅ​សួរសុខទុក្ខកង​កម្លាំងដែល​ឈរ​ជើង​៤គោលដៅនៅខេត្តឧត្តរមានជ័យ

    សប្បុរសជនមកពីភ្នំពេញ និងខេត្តចំនួនបីទៅ​សួរសុខទុក្ខកង​កម្លាំងដែល​ឈរ​ជើង​៤គោលដៅនៅខេត្តឧត្តរមានជ័យ

    បន្ទាយមានជ័យ៖ក្នុងទឹកចិត្តខ្មែរជួយខ្មែររួមគ្នាជាធ្លុង​​មួយ បេះដូង​តែមួយ ,សប្បុរសជនមកពីរាជធានី ខេត្តបាត់ដំបង សៀមរាប និងខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ធឿន វុទ្ធី តំណាងឱ្យ​សប្បុរសជន​បានអញ្ជើញទៅ​សាកសួរ​សុខទុក្ខ និងនាំយកនូវគ្រឿង​ឧបភោគ បរិភោគ ព្រមទាំងថ្នាំពេទ្យមួយចំនួនធំ ជូន​កងកម្លាំង​ដែលឈរជើងការពារ​បូរណភាពទឹកដីចំនួន ៤គោលដៅនៅខេត្ត​ឧត្តរមានជ័យកាលពីចុងសប្ដាហ៍នេះ។ ក្នុងឱកាសនៃសាកសួរសុខទុក្ខលោក ធឿន វុទ្ធី បានបញ្ជាក់នេះថា ជាការលើកទឹកចិត្តដល់កងកម្លាំងរបស់យើង ដែលមានឈាមខ្មែរ​ដូចគ្នា បូជាសាច់ស្រស់ឈាមស្រស់ ជូនជាតិមាតុភូមិក្នុងការការពារ​ប្រាសាទ ការពារបូរណភាពទឹកដី ។លោកបន្ថែមថា ខ្មែរគ្រប់រូប​គួរ​រួបរួមគ្នាសាមគ្គីគ្នា ដើម្បីជាតិមាតុភូមិកម្ពុជា មិនឱ្យជាតិសាសន៍ផ្សេង មើល​ងាយ​ឈ្លានពានបាននោះឡើយ។ លោក ធឿន វុទ្ធី ក៏បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹង​ចំពោះ​ចំណាត់ការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា ថៃ។ សូមជម្រាបថា អំណោយគ្រឿងឧបភោគ បរិភោគ សម្ភារៈនិងថ្នាំ​ពេទ្យ​ត្រូវបាន​ប្រគល់ជូន ​កងពលតូចថ្មើរជើង​លេខ​៤២ ប្រចាំទិសទី៣ ប្រាសាទតាមាន់ ក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ,,កងអនុសេនា​ធំលេខ២ ផ្នែកសឹករងសំរោង ច្រកថ្មដូន នៅភូមិដូន ឃុំគោកមន ស្រុកបន្ទាយអំពិល,វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ ប៉ុស្តិ៍​ព្រំដែនថ្មដូន នៅភូមិដូន…

  • ពលករខ្មែរមកពីថៃចំនួន ៣៤នាក់ទទួលបានឱកាសការងារភ្លាមៗនៅក្នុងខេត្តកោះកុងក្រោយវិលមកកម្ពុជាវិញ

    ពលករខ្មែរមកពីថៃចំនួន ៣៤នាក់ទទួលបានឱកាសការងារភ្លាមៗនៅក្នុងខេត្តកោះកុងក្រោយវិលមកកម្ពុជាវិញ

    (ភ្នំពេញ)៖ ពលករខ្មែរចំនួន ៣៤នាក់ដែលទើបត្រឡប់ពីប្រទេសថៃនៅថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានទទួលឱកាសការងារនៅតំបន់សេដ្ឋកិច្ចពិសេសកោះកុងចេជាង និងតំបន់សេដ្ឋកិច្ចពិសេស-កោះកុងក្រោមការសម្របសម្រួលពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលរួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ក៏ដូចជាអាជ្ញាធរខេត្តកោះកុងផងដែរ។ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកោះកុង លោក យក់ សង្វាត បានឱ្យដឹងថា ពលករទាំង ៣៤រូបដែលមានស្ត្រី ១២នាក់ បានផ្តើមធ្វើការនៅថ្ងៃចន្ទ ទី២៣ នេះ ដោយ ៣២នាក់ធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេសកោះកុងចេជាង ខណៈដែលពលករពីររូបដែលជាប្តីប្រពន្ធទៅធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស-កោះកុង ដែលមានទីតាំងក្នុងស្រុកមណ្ឌលសីមា ក្នុងជំនាញកសិកម្ម។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការងារ ឯកឧត្តម ស៊ុន មេសា បានអបអរសាទរទៅដល់បងប្អូនពលករទាំង ៣៤រូបដែលទទួលបានឱកាសការងារភ្លាមៗពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរខេត្តកោះកុងដែលសម្របសម្រួលជួយផ្គូផ្គងផ្តល់ឱកាសការងានៅកន្លែងតែម្តង។ បើយោងតាមទីភ្នាក់ងារជាតិមុខរបរ និងការងារ ខេត្តកោះកុង មានឱកាសការងារប្រមាណជាង ៧០០០កន្លែងដែលកំពុងរង់ចាំការដាក់ពាក្យបំពេញការងារ ខណៈដែលកម្ពុជាកំពុងត្រូវការកម្លាំងពលកម្មប្រមាណ ២៥ម៉ឺននាក់នៅទូទាំងប្រទេស។ ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរដែលបានវិលត្រឡប់ពីប្រទេសថៃវិញ ក៏ដូចជាមានបំណងវិលត្រឡប់ពីប្រទេសថៃសូមទាក់ទង និងចូលសាកសួរព័ត៌មាននៅមណ្ឌលសំចត ឬកន្លែងទទួលពលករនៅតាមច្រកព្រំដែនកម្ពុជា-ថៃ…

  • នឹងបង្កើតផ្សារសមាគមសម្រាប់ក្រុមគ្រួសារអតីតយុទ្ធជននៅតំបន់ការេ២នាពេលខាងមុខ

    នឹងបង្កើតផ្សារសមាគមសម្រាប់ក្រុមគ្រួសារអតីតយុទ្ធជននៅតំបន់ការេ២នាពេលខាងមុខ

    បន្ទាយមានជ័យ៖ក្នុងឱកាសទិវាអតីតយុទ្ធជនកម្ពុជាលើកទី១៨ ដែល​ប្រារព្ធ​នៅសាលប្រជុំសាលា​ខេត្តបន្ទាយ​មានជ័យកាលពីថ្ងៃទី២២​ខែ​មិថុនាឆ្នាំ២០២៥ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត​បន្ទាយ​មានជ័យបានបង្ហាញ​នូវ​ទិសដៅនឹងរៀបចំឱ្យមានផ្សារសមាគមមួយ​សម្រាប់ក្រុមគ្រួសារអតីតយុទ្ធជន។ លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយ​មានជ័យ និងជាប្រធានសមាគមអតីត​យុទ្ធជន​កម្ពុជា​ខេត្ត​បាន​បញ្ជាក់​ថា ជាទិសដៅសម្រាប់ពេលខាងមុខនេះ សមាគមនឹងរៀបចំ​ឱ្យមាន​ផ្សារសមាគម​មួយសម្រាប់​ក្រុមគ្រួសារ​អតីតយុទ្ធជន ក៏ដូចជាក្រុម​គ្រួសារ និវត្តន៍ជនកងកម្លាំងនិងស៊ីវិលផង ដែលកំពុងរស់នៅតំបន់​ការេ២ ក្នុង​ខេត្ត​បន្ទាយមានជ័យ ។លោកបន្ថែមថា យើងបំផុសលើក​ទឹក​ចិត្តដល់ក្រុមគ្រួសារអតីតយុទ្ធជននៅតំបន់ការេ២ ឱ្យ​ធ្វើការដាំដុះ​បន្ថែមលើផ្ទៃដីដែលប្រគល់ជូន បន្ថែមលើការធ្វើស្រែរបស់ពួកគាត់ ដើម្បីយកភោគផល​ទាំង​នេះមក​លក់ឱ្យ​ផ្សារសមាគមអតីតយុទ្ធជន។ ទាក់ទងនឹងផ្សារសមាគមដែលនឹងបង្កើតឡើង លោកប្រធានសមាគម​អតីត​​យុទ្ធជន​កម្ពុជា​ខេត្ត​បានអះអាងថា មាន​ក្រុមការងារ​រង់ចាំទទួល​ទិញនូវបន្លែ ផ្លែឈើដែលក្រុមគ្រួសារអតីតយុទ្ធជននៅតំបន់ការេ២ យកមកលក់ ហើយ​ពួក​គាត់ក៏អាចទិញទំនិញផ្សេងៗដែលខ្លួនត្រូវ​ការត្រឡប់ទៅវិញ។នេះជាការជួយបង្កើតការងារមុខរបរ និងកាត់​បន្ថយ​​ការធ្វើដំណើរដោយលំបាកជាជនពិការ និងកាត់បន្ថយថវិកា​ចំណាយទៅទិញម្ហូបអាហារ​នៅទីផ្សារ​ដែល​ស្ថិតនៅ​ចន្លោះស្រុកភ្នំស្រុក និងស្រុកថ្មពួកខេត្តបន្ទាយមានជ័យចម្ងាយរាប់សិបគីឡូម៉ែត្រ។ គាំទ្រភ្លាមៗឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ បានប្រកាស​គាំទ្រនូវការបង្កើតផ្សារសមាគមមួយសម្រាប់ក្រុមគ្រួសារអតីតយុទ្ធជននៅតំបន់ការេ២ ស្របទៅ​តាម​ចលនា”ភូមិមួយ ផលិតផលមួយ” ៕ ដោយ៖គៀន ច័ន្ទហ៊ីន

  • កម្ពុជា-កូរ៉េ សហការគ្នាត្រៀមរៀបចំព្រឹត្តិការណ៍ការប្រកួតប្រជែងផ្នែករចនារូបសម្រស់កូរ៉េប្រចាំឆ្នាំ២០២៥

    កម្ពុជា-កូរ៉េ សហការគ្នាត្រៀមរៀបចំព្រឹត្តិការណ៍ការប្រកួតប្រជែងផ្នែករចនារូបសម្រស់កូរ៉េប្រចាំឆ្នាំ២០២៥

    (ភ្នំពេញ)៖ កម្ពុជា និងកូរ៉េ បានព្រមព្រៀងសហការគ្នារៀបចំព្រឹត្តិការណ៍ការប្រកួតប្រជែងផ្នែករចនារូបសម្រស់កូរ៉េ ប្រចាំឆ្នាំ២០២៥ ត្រៀមធ្វើឡើងនៅកម្ពុជា នាពេលខាងមុខនេះ ក្រោមកិច្ចសហកិច្ចដោយផ្ទាល់របស់សមាគមជំនាញសុខភាពនិងសម្រស់អន្តរជាតិ ប្រទេសកូរ៉េ (I.H.B.A) និង សមាគមជាងសក់និងសម្អាងកម្ពុជា បូករួមជាមួយការជួយជ្រោមជ្រែងនិងដឹកនាំពីក្រុមហ៊ុនខ្មែរ ផៅវ័រ ឡាយ អិនធើណេសិនណល ដោយប្រកាសជាផ្លូវការ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ។ លោកបណ្ឌិត ឈួន សុវណ្ណស័ក្ក អគ្គនាយកក្រុមហ៊ុន ផៅវ័រ ឡាយ អិនធើណេសិនណល បានថ្លែងឱ្យដឹងថា ការចុះអនុស្សរណៈនៃយោគយល់គ្នានេះ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងដែលបង្ហាញពីការសហការយ៉ាងជ្រាលជ្រៅរវាងកម្ពុជា និងកូរ៉េ ក្នុងគោលបំណងជំរុញឱ្យវិស័យសម្រស់ និងសិល្បៈផ្នែករូបសម្រស់ កាន់តែរីកចម្រើនក្នុងប្រទេសកម្ពុជា ។ កម្មវិធីប្រកួតប្រជែងរចនារូបសម្រស់ នាខែធ្នូឆ្នាំ២០២៥ខាងមុខនេះ នឹងក្លាយជាវេទិកាដ៏សំខាន់និងធំជាងគេងនៅកម្ពុជា សម្រាប់ការបង្ហាញសមត្ថភាពរបស់អ្នកមានជំនាញវិជ្ជាជីវៈក្នុងវិស័យសម្រស់នៅកម្ពុជា ហើយវាគឺជាឱកាសដ៏ល្អសម្រាប់ យុវជន ឬអ្នកស្រលាញ់អាជីពផ្នែកកែសម្ភស្ស និងរចនាតុបតែងកាយទាំងអស់នៅកម្ពុជា ។ លោកបណ្ឌិត ឈួន សុវណ្ណស័ក្ក បានគូសបញ្ជាក់ថា មិនត្រឹមតែប៉ុណ្ណោះ វាក៏ជាវេទិការដ៏សំខាន់មួយ ក្នុងការផ្លាស់ប្តូរបទពិសោធន៍ បច្ចេកវិទ្យា និងបច្ចេកទេសទំនើបៗក្នុងវិស័យសម្រស់ រវាងប្រទេសកម្ពុជា…

  • ជប៉ុន ប្តេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អ រវាងកងទ័ពជើងគោកប្រទេសទាំងពីរ

    ជប៉ុន ប្តេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អ រវាងកងទ័ពជើងគោកប្រទេសទាំងពីរ

    (ភ្នំពេញ)៖ មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ប្តេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អ រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ។ ការបញ្ជាក់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ MORISHITA Yasunori មេបញ្ជាការកងស្វ័យការពារជើងគោក ជប៉ុន ដូច្នេះ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប នាព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ។ ឯកឧត្តមនាយឧត្តមសេនីយ៍ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និង គណៈប្រតិភូ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។ ឯកឧត្តមនាយឧត្តមសេនីយ៍ក៏បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងក្របខ័ណ្ឌកងទ័ពជើងគោកនៃប្រទេសទាំងពីរ។ ឯកឧត្តមនាយឧត្តមសេនីយ៍បានគោរពជម្រាបជូនសម្ដេចបវរធិបតីផងដែរថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូមកកាន់កម្ពុជានាឱកាសនេះ គឺដើម្បីបន្តជំរុញនូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលធនធានមនុស្សដល់កងទ័ពជើងគោកកម្ពុជា។ ជាការឆ្លើតយប, សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ពិសេសមកកាន់ទឹកដីអង្គរ ដែលជាដែនដីអាណាចក្រដ៏រុងរឿងមួយរបស់កម្ពុជា។ សម្ដេចបវរធិបតីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកដល់ដំណើរការអភិវឌ្ឍកម្ពុជា ដែលក្នុងនោះ…

  • កិច្ចប្រជុំគណៈកម្មការរៀបចំឯកសារ ដើម្បីបញ្ជូនទៅតុលាការ ICJ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី

    កិច្ចប្រជុំគណៈកម្មការរៀបចំឯកសារ ដើម្បីបញ្ជូនទៅតុលាការ ICJ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំឯកសារដើម្បីបញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ករណីតំបន់មុំបី ប្រាសាទ តាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នីទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ។ គណៈកម្មការនេះ មានក្រុមការងារចំនួន២ ជាសេនាធិការគឺ៖ (១) ក្រុមការងារកិច្ចការច្បាប់ និង (២)ក្រុមការងារកិច្ចការការទូត។ ភារកិច្ចសំខាន់ៗរបស់គណៈកម្មការមានដូចជា៖ (១)ពិនិត្យ និងសម្រេច ជ្រើសរើសមេធាវីអន្តរជាតិតាមសំណើក្រុមការងារកិច្ចការច្បាប់ (២)ពិនិត្យ និងសម្រេច លើឯកសារដែលបានចងក្រងដោយក្រុមការងារកិច្ចការច្បាប់ជាមួយមេធាវីអន្តរជាតិ សម្រាប់ បញ្ជូនទៅតុលាការ ICJ (៣)ពិនិត្យ និងសម្រេចលើការងាររបស់ក្រុមការងារកិច្ចការទូត (៤) ទំនាក់ទំនងការងារជាមួយតុលាការ ICJ ដើម្បីដំណើរការនីតិវិធីច្បាប់ ក្នុងការបញ្ជូនករណីវិវាទលើ តំបន់ទាំងបួនទៅតុលាការ ICJ និង (៥) ធ្វើជាតំណាងរបស់កម្ពុជានៅចំពោះមុខតុលាការICJ ចាប់ពីដំណាក់កាលនៃការដាក់ពាក្យ រហូតដល់ការបញ្ចប់នីតិវិធីរបស់តុលាការ ICJ ។ នេះជាកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការនេះ ដើម្បីពិភាក្សាករណីវិវាទព្រំដែនកម្ពុជា-…

  • សម្តេចធិបតី អញ្ជើញបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា

    សម្តេចធិបតី អញ្ជើញបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា

    ផ្សាយបន្តផ្ទាល់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក នៅសណ្ឋាគារសុខាសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ។

  • ក្រសួងរ៉ែ និងថាមពល ប្រកាសពីការផ្អាកការនាំចូល ប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីថៃទាំងស្រុង

    ក្រសួងរ៉ែ និងថាមពល ប្រកាសពីការផ្អាកការនាំចូល ប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីថៃទាំងស្រុង

    ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល ប្រកាសពីការផ្អាកការនាំចូល ប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីថៃទាំងស្រុង។