Category: ព័ត៌មានជាតិ

  • រាជរដ្ឋា​ភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​សម្រេច​បាននូវសមិទ្ធផលធំៗ​ជាច្រើន

    រាជរដ្ឋា​ភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​សម្រេច​បាននូវសមិទ្ធផលធំៗ​ជាច្រើន

    ភ្នំពេញ៖ថ្ងៃនេះប្រជាជនកម្ពុជាទូទាំងប្រទេស បានសម្តែងក្តី​សប្បាយ​រីករាយយ៉ាងក្រៃលែង​ចូលរួមប្រារព្ធ​ពិធីអបអរ​សាទរ​ខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលនៅ គ្រាដំបូងមានឈ្មោះថា «បក្សប្រជាជនបដិវត្តន៍​ខ្មែរ» ដែលត្រូវ បង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១។ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះរាជរដ្ឋា​ភិបាលកម្ពុជា ក្រោមការ​ដឹកនាំ​របស់គណបក្សប្រជាជនកម្ពុជា​កាន់តែទទួល​បាននូវ សមិទ្ធផល​ធំៗ​ជាច្រើនទៀត ក្នុងនោះគឺការការពារបានសន្តិភាព ស្ថិរភាពនយោ​បាយ និងការអភិវឌ្ឍ។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានប្រកាសនូវកម្មវិធី នយោ​បាយរបស់ខ្លួន ដែលត្រូវបានកសាងលើ មូលដ្ឋាន​កម្មវិធី​នយោបាយ​របស់​​គណបក្ស និងបានដាក់ចេញយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់​កាលទី១ (២០២៣-២០២៨) ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅការពារ ថែរក្សា ពូនជ្រំសមិទ្ធផលជាតិ​និង កសាង​មូលដ្ឋាន​ឆ្ពោះទៅសម្រេច​ចក្ខុវិស័យ កម្ពុជាប្រែក្លាយជា​ប្រទេសមានចំណូលមធ្យម​កម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និង ប្រែក្លាយ​ជាប្រទេស​មាន​ចំណូលខ្ពស់ឆ្នាំ២០៥០។ គួររំលេចឱ្យដឹងថា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ សេដ្ឋកិច្ចកម្ពុជាត្រូវ បានប៉ាន់ស្មានថា សម្រេចបានកំណើនប្រមាណ ៦ភាគរយ។ ទំហំពាណិជ្ជ​កម្មអន្តរជាតិកម្ពុជាក្នុងឆ្នាំ២០២៤ មានសរុបចំនួន ៥៥,៤ ប៊ីលាន ដុល្លារអាម៉េរិក កើន​ឡើង​១៥,៦៦ភាគរយ បើធៀបនឹង​ឆ្នាំ២០២៣។ ការនាំចេញមានចំនួន…

  • ខួបបក្សប្រជាជនលើកទី៧៤ ៖ បុព្វហេតុរបស់ប្រជាជន គឺជា​បុព្វហេតុរបស់គណបក្ស

    ខួបបក្សប្រជាជនលើកទី៧៤ ៖ បុព្វហេតុរបស់ប្រជាជន គឺជា​បុព្វហេតុរបស់គណបក្ស

    ភ្នំពេញ៖ ក្នុងរយៈពេល ៧៤ ឆ្នាំកន្លងទៅនេះ គណបក្សប្រជាជន កម្ពុជាបានស្ថិតនៅរួមសុខរួមទុក្ខជាមួយ​ប្រជាជន​គ្រប់​កាលៈទេសៈ ជាពិសេសក្នុងពេលវេលាដ៏លំបាកបំផុត។ ថ្ងៃនេះ ប្រជាជនកម្ពុជាទូទាំងប្រទេស បានសម្តែងក្តី​សប្បាយរីករាយ យ៉ាងក្រៃលែងចូលរួមប្រារព្ធពិធីអបអរសាទរ​ខួបលើកទី៧៤ ថ្ងៃបង្កើត​គណបក្សប្រជាជនកម្ពុជា ដែលនៅគ្រាដំបូងមានឈ្មោះថា «បក្ស​ប្រជាជន​បដិវត្តន៍ខ្មែរ» ដែលត្រូវបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១។ គណបក្សនេះមានប្រភពចេញពីចលនាតស៊ូស្នេហាជាតិរបស់ប្រជាជនកម្ពុជា ប្រឆាំងរបបអាណានិគមនិយម ដើម្បី​ឯករាជ្យជាតិកម្ពុជា។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយតែមួយគត់ ដែលប្រជាជនជឿជាក់ និង​គាំទ្រលើការដឹកនាំដ៏ត្រឹមត្រូវ ឆ្លើយតប តាមតម្រូវការ និងសំណូមពររបស់ប្រជាជន ពិសេសធានាបាននូវ​ការ​ការពារ​សុខសន្តិភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការលើកស្ទួយជីវភាពប្រជាជន និងការបន្ត​កែទម្រង់លើ គ្រប់ វិស័យ។ គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់អត្តចរិតឥតប្រែប្រួល របស់ ខ្លួន គឺជាកម្លាំងឈានមុខរបស់ប្រជាជន ដែលបានពុះពារធ្វើអ្វីៗ គ្រប់ យ៉ាង ដើម្បីឯករាជ្យ សន្ដិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាព​នៃមាតុភូមិកម្ពុជា។ ផ្អែកលើមូលដ្ឋាននេះហើយ ដែល​គណបក្សប្រជាជនកម្ពុជា បានក្លាយជាបង្អែកដ៏រឹងមាំ ជាជំនឿ និងក្តី​សង្ឃឹមរបស់ប្រជាជន។…

  • ការដឹកនាំប្រទេសដោយគណបក្សប្រជាជនកម្ពុជា ជ្រើសរើស​យកការ​ដោះ​ស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិត ខាងដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ

    ការដឹកនាំប្រទេសដោយគណបក្សប្រជាជនកម្ពុជា ជ្រើសរើស​យកការ​ដោះ​ស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិត ខាងដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ

    ភ្នំពេញ៖ កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់ ក្នុងការកំណត់ខ្សែព្រំដែន ជាមួយប្រទេសជិតខាង ដើម្បីកុំ ឱ្យបញ្ហា​ព្រំដែននេះ មិនអាចចប់ជាមួយគ្នា និងបន្តដល់កូនចៅជំនាន់ក្រោយ។ នេះជាប្រសាសន៍ដឹកនាំ​ដ៏ខ្ពង់​ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដែលជាថ្ងៃប្រវត្តិសាស្ត្រ ដែលតុលាការយុត្តិធម៌​អន្តរជាតិ (ICJ) បានសម្រេចឱ្យកម្ពុជាឈ្នះ លើរឿងក្តី​ប្រាសាទ​ព្រះវិហារ។ រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងដឹកនាំដោយគណបក្សប្រជាជន​កម្ពុជា ដែលបានបង្ហាញនូវគោលបំណងយ៉ាងម៉ឹង​ម៉ាត់ និង​ច្បាស់លាស់​បំផុត គឺថែរក្សាសន្តិភាព ដែលរកបានដោយកម្រ, ដោយយកជីវិតធ្វើដើមទុន របស់សម្តេចអគ្គ​មហា​​សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា​នៃព្រះរាជាណាចក្រ​កម្ពុជា ក្នុងការដឹកកម្លាំងអ្នកស្នេហាជាតិ ប្រមូលផ្តុំការតស៊ូសង្រ្គោះជីវិតប្រជាជន និងរំដោះជាតិពីរបបប្រល័យ​ពូជសាសន៍ ប៉ុល ពត នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ គណបក្ស​ប្រជាជនកម្ពុជា បានបន្តដឹកនាំការកសាងប្រទេស​ពីបាតដៃទទេរ ពីគំនរផេះផង់ ក្នុងបរិការណ៍ដៃម្ខាងការពារវិលត្រឡប់ នៃរបបអាវខ្មៅ​ដ៏សាហាវយង់ឃ្នង, ដៃម្ខាង​ប្រឹងប្រែងអភិវឌ្ឍន៍ជីវភាពប្រជាជន ស្តារនិងកសាងប្រទេសថែមទៀត។ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាស​វៃបំផុត សម្ដេចតេជោ ហ៊ុន សែន…

  • ពិធីក្រុងពាលី ត្រៀមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នាព្រឹកស្អែក

    ពិធីក្រុងពាលី ត្រៀមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នាព្រឹកស្អែក

    ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ( វិមាន៧មករា) នឹងប្រារព្វធ្វើមីទ្ទិញអបអរសាទរ ខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានសមាជិក សមាជិកា ចូលរួមជាង៧ពាន់នាក់ និងមានការចូលរួមពីតំណាងអង្គទូតប្រចាំកម្ពុជា ព្រមទាំងគណបក្សនយោបាយនានាផងដែរ ដើម្បីត្រៀមប្រារព្ធពិធីអបអរខួបលើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ហេតុនេះ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅវិមាន៧មករា បានរៀបចំពិធីក្រុងពាលីសុំពរជ័យ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសង្កហបណ្ឌិត ទេព ងន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មការរៀបចំបុណ្យខួបអនុស្សាវរីយ៍ផ្សេងៗរបស់គណបក្សប្រជាជនកម្ពុជា និងសមាជិក-សមាជិក ជាច្រើននាក់ ដែលអង្គមីទ្ទេញនឹងប្រព្រឹត្តិទៅនាព្រឹកស្អែក។ គណបក្សប្រជាជនកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ១៩៥១ ហើយគិតត្រឹមថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២៥នេះ គណបក្សប្រជាជនកម្ពុជា មានអាយុ ៧៤ឆ្នាំហើយ និងជាគណបក្សនយោបាយតែមួយគត់ ដែលបានបំពេញបេសកកម្មយ៉ាងក្លៀវក្លាបំផុត ដើម្បីនាំមកនូវសុខសន្តិភាព ឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសជាតិកម្ពុជា ។ កម្មវិធីនេះមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍អប្សរា ប៉ុស្តិ៍លេខ១១ គេហទំព័រហ្វេសប៊ុក Apsara…

  • ថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥ គឺជាថ្ងៃគម្រប់ខួប៧៤ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ( ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥ )

    ថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥ គឺជាថ្ងៃគម្រប់ខួប៧៤ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ( ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥ )

    ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ( វិមាន៧មករា) នឹងប្រារព្វធ្វើមីទ្ទិញអបអរសាទរ ខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានសមាជិក សមាជិកា ចូលរួមជាង៧ពាន់នាក់ និងមានការចូលរួមពីតំណាងអង្គទូតប្រចាំកម្ពុជា ព្រមទាំងគណបក្សនយោបាយនានាផងដែរ។នេះបើតាមការឱ្យដឹងពីឯកឧត្តម ណុប ចាន់ណារិន្ទ អនុប្រធានគណ:ឃោសនាអប់រំ នៃគណកម្មាធិការកណ្តាលគណបក្ស និងជាអនុប្រធាន អនុគណ:កម្មការសោតទស្សន៍ នៃគណ:កម្មការរៀបចំបុណ្យខួបអនុស្សាវរីយ៍ផ្សេងៗរបស់គណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្តម ណុប ចាន់ណារិន្ទ បានឱ្យដឹងទៀតថា ជារៀងរាល់ឆ្នាំគណបក្សតែងតែប្រារព្វពិធីនេះជាទៀងទាត់នៅស្នាក់ការថ្នាក់កណ្តាលគណបក្ស និងបានផ្សព្វផ្សាយបង្កលក្ខណ:ជូនដល់គណបក្សនៅគ្រប់ថ្នាក់មូលដ្ឋាន តាមរាជធានី-ខេត្ត និងនៅក្រៅប្រទេស ធ្វើពិធីជាប្រវត្តិសាស្ត្រនេះ ឱ្យបានទូលំទូលាយ។ ដោយឡែកឆ្នាំនេះ ក៏ដូចជារៀងរាល់ឆ្នាំដែរ ស្ថានីយ៍ វិទ្យុ និងទូរទស្សន៍អប្សរា សហការជាមួយវិទ្យុ និងទូរទស្សន៍បាយ័ន បានសហការរៀបចំផ្សាយផ្ទាល់ទាំងស្រុងពីកម្មវិធីនៃអង្គមីទ្ទិញ នៅវេលាម៉ោង៧និ៣០នាទី នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ដោយមានចូលរួមកិច្ចសហការផ្សាយបន្តពីស្ថានីយ៍វិទ្យុ-ទូរទស្សន៍ ទូរទស្សន៍អនឡាញ និងបណ្តាញសង្គមនានាមួយចំនួនទៀតផងដែរ ៕

  • លោកស្រី ផៃថងថាន និងក្រុមយោធាជ្រុលនិយមថៃ ឈប់ប្រើល្បិចកលស្វាស៊ីបាយរួចលាបមាត់ពពែទៀតទៅ

    លោកស្រី ផៃថងថាន និងក្រុមយោធាជ្រុលនិយមថៃ ឈប់ប្រើល្បិចកលស្វាស៊ីបាយរួចលាបមាត់ពពែទៀតទៅ

    ភ្នំពេញ៖ ឯកឧត្តម ណុប ចាន់ណារិន្ទ អ្នកវិទ្យាសាស្ត្រនយោបាយ និងជាអនុប្រធានគណ:ឃោសនាអប់រំ គណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានសរសេរលើបណ្តាញសង្គមផ្លូវការផ្ទាល់ខ្លួនថា: តាមរយ:ប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា ដែលបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្រុង-ស្រុក ខេត្តព្រះវិហារ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ត្រូវបានសាធារណ:មតិជាតិ និងអន្តរជាតិ មើលឃើញយ៉ាងច្បាស់អំពីល្បិចកលរបស់រដ្ឋាភិបាលថៃ ក្នុងរជ្ជកាលដឹកដោយលោកស្រី ផៃថងថាន ស៊ីនណាវ៉ាត្រ ដែលមានអំពើក្បត់ ហើយអំពើក្បត់នេះមិនត្រឹមតែជាមួយដៃគូសហប្រតិបត្តិការជាមួយបរទេសប៉ុណ្ណោះទេ គឺ បានក្បត់ប្រជាជន-ប្រទេសជាតិថៃខ្លួនឯង និងព្រះមហាក្សត្រថៃ ថែមទៀតផង។ ដោយលោកស្រី ផៃថងថាន យកសម្លេងបែកធ្លាយ នៃការសន្ទនារវាងសម្តេចតេជោ ហ៊ុន សែន ជាមួយខ្លួន ទៅប្រើប្រាស់វាយប្រហារបែបក្មេងពាល ដើម្បីយកប្រជាប្រិយភាពលើកិច្ចការផ្ទៃក្នុងរបស់ខ្លួនឯង តាមរយ:ប្រើយុទ្ធសាស្ត្រស្វាស៊ីបាយរួចលាបមាត់ពពែ ដោយបង្វែរថា សម្តេចជោធ្វើនេះ ដើម្បីស្វែងរកប្រជាប្រិយភាពជាមួយប្រជាជនកម្ពុជាទៅវិញ។ ឯកឧត្តម ណុប ចាន់ណារិន្ទ បានសុំឱ្យសាធារណ:ជន និងលោកស្រីនាយករដ្ឋមន្ត្រីថៃ ពិនិត្យ និងស្តាប់ការបែកធ្លាយសម្លេងសន្ទនារបស់លោកស្រី ជាមួយសម្តេចតេជោ ហ៊ុន…

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អនុញ្ញាតជូនលោក អូលីវីយេ ជ្មីតហស្លេរ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានសន្តប៉ូល ចូលជួប​សម្តែងការគួរសម និងពិភាក្សាការងារ

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អនុញ្ញាតជូនលោក អូលីវីយេ ជ្មីតហស្លេរ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានសន្តប៉ូល ចូលជួប​សម្តែងការគួរសម និងពិភាក្សាការងារ

    ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណណីយ៍​និង​ទូរគមនាគមន៍ បានអនុញ្ញាតលោក អូលីវីយេ ជ្មីតហស្លេរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ចូលជួបសម្តែង​ការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងប្រៃសណីយ៍​និងទូរគមនាគមន៍។ ក្នុងជំនួបកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្រ្តី និងលោកអភិបាល បានពិភាក្សាលើការងារ​ពាក់ព័ន្ធ​នឹងការបណ្តុះ​បណ្តាល ធនធានមនុស្សផ្នែកឌីជីថល និងជំនាញវិជ្ជាជីវៈ ព្រម​ទាំង​ចែករំលែកអំពីសុខុដុមនីយកម្ម​សាសនានៅកម្ពុជាជាដើម៕ដោយ៖ង៉ាន់ ទិត្យ

  • មន្រ្តីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ អញ្ជើញចូលរួមកម្មវិធី “MWC Shanghai ២០២៥” និង “Policy Leaders Forum” នៅទីក្រុងសៀងហៃ

    មន្រ្តីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ អញ្ជើញចូលរួមកម្មវិធី “MWC Shanghai ២០២៥” និង “Policy Leaders Forum” នៅទីក្រុងសៀងហៃ

    ភ្នំពេញ៖៖ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍​និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូអញ្ជើញ​ចូល​រួម​កម្មវិធី “សមាជពិភពលោកទូរសព្ទចល័តទីក្រុងសៀងហៃឆ្នាំ២០២៥ (Mobile World Congress Shanghai 2025 – MWC Shanghai 2025) និងវេទិកាថ្នាក់ដឹកនាំគោលនយោបាយ (Policy Leaders Forum)។ព្រឹត្តិការណ៍នេះ​មាន​ការ​ចូលរួម​ពីបណ្តាថ្នាក់ដឹកនាំជាន់ខ្ពស់ ស្ថាប័នជាតិនិងអន្តរជាតិ ប្រតិបត្តិករ អ្នកផ្គត់ផ្គង់ផ្នែកបច្ចេកវិទ្យាចល័តនិង​ឌីជីថល​ព្រមទាំងអ្នក​វិនិយោគពាក់ព័ន្ធមកពីប្រទេសចំនួន ១២៤ប្រមាណ ៤០.០០០ នាក់។ កម្មវិធី MWC Shanghai ឆ្នាំ២០២៥ រៀបចំឡើងដោយ​សមាគមប្រព័ន្ធសកលសម្រាប់គមនាគមន៍ចល័ត (Global System for Mobile Communication Association – GSMA)កាលពីថ្ងៃទី១៨-២០ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ក្នុងគោលបំណងផ្តល់ជាវេទិកាបំផុសគំនិត និងកិច្ចពិភាក្សាលើ​ប្រធានបទសំខាន់ៗស្តីពីនវានុវត្តន៍បច្ចេកវិទ្យារួមមាន៖ បច្ចេកវិទ្យា 5G បញ្ញាសិប្បនិម្មិត អ៊ីនធឺណិតនៃវត្ថុ (IoT) នៅក្នុងវិស័យនានា ព្រមទាំងការកសាងប្រព័ន្ធ​អេកូឡូស៊ីឌីជី​ថលដែលផ្តល់មូលដ្ឋានគ្រឹះ និងបរិយាកាសអំណោយផលជា​ឃ្នាស់​ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល។ ស្របនឹងកម្មវិធីនេះ ក៏មានការរៀបចំជាវេទិកា Policy Leaders…

  • សម្តេចតេជោ ហ៊ុន សែន ៖ ខ្ញុំទទួលយកសំណើដែល​ស្នើឱ្យធ្វើ​ជាអគ្គភស្តុភាជាន់ខ្ពស់ ដើម្បីផ្គត់ផ្គង់កងទ័ពវាយកម្ទេចចោរ​ឈ្លានពានទឹកដីកម្ពុជា

    សម្តេចតេជោ ហ៊ុន សែន ៖ ខ្ញុំទទួលយកសំណើដែល​ស្នើឱ្យធ្វើ​ជាអគ្គភស្តុភាជាន់ខ្ពស់ ដើម្បីផ្គត់ផ្គង់កងទ័ពវាយកម្ទេចចោរ​ឈ្លានពានទឹកដីកម្ពុជា

    ព្រះវិហារ៖ សម្តេចតេជោនាយឧត្តមសេនីយ៍ផុតលេខ ផ្កាយ​មាស៥ ហ៊ុន សែន បានប្រកាសពីទឹកដីខេត្តព្រះវិហារថា “ខ្ញុំទទួល​យកសំណើដែលស្នើឱ្យខ្ញុំទទួលបន្ទុកជា អគ្គភស្តុភា​ជាន់ខ្ពស់កងកម្លាំងប្រដាប់អាវុធ ដើម្បីផ្គត់ផ្គង់កងទ័ព វាយកម្ទេច​ចោរឈ្លានពានទឹកដីកម្ពុជា” ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ​ជនភៀសខ្លួន នៅទីទួលសុវត្ថិភាព វត្តពោធិ៥០០០ ដើម នាល្ងាច​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ។ក្នុងជំនួប​ប្រជាពលរដ្ឋ សម្ដេច​តេជោ ហ៊ុន សែន បានរំលឹកឡើងវិញ ចំពោះអ្នកប្រតិដ្ឋ​ព័ត៌មាន​ថា សម្ដេចតែងតាំងខ្លួនឯង ជា​អគ្គមេបញ្ជាការកងទ័ព ដើម្បី​ត្រៀម​វាយថៃ។សម្ដេចតេជោបានគូសបញ្ជាក់ថា អ្នកដែលមាន​សិទ្ធិ​បញ្ជាកងទ័ព គឺនាយក​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ តែសម្ដេចជាមនុស្សទី២ បន្ទាប់ពីព្រះមហា​ក្សត្រ ដែលជាមេដឹកនាំ​របស់ប្រទេស ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា” បងប្អូនគ្រាន់​តែ​និយាយលេងជាមួយខ្ញុំថា ហៅខ្ញុំថា អគ្គភស្ដុភារជាន់ខ្ពស់ ខ្ញុំ​ទទួលយក ។ ខ្ញុំទទួលយក ដោយការពេញចិត្ត ដើម្បីផ្គត់ផ្គង់​កងទ័ព វាយកម្ទេចចោល ចោរសៀម”…

  • ក្រសួងប្រៃសណីយ៍ជូនដំណឹងឱ្យមានការប្រុងប្រយ័ត្នចំពោះកំណើននៃការវាយប្រហារសាយប័រ

    ក្រសួងប្រៃសណីយ៍ជូនដំណឹងឱ្យមានការប្រុងប្រយ័ត្នចំពោះកំណើននៃការវាយប្រហារសាយប័រ

    ភ្នំពេញ៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)នៅ​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥​បានជូនដំណឹងដល់ក្រសួង​ស្ថាប័ន ក្រុមហ៊ុន សហគ្រាស និងសាធារណ​ជនទាំងអស់ ថា ក.ប.ទ. បានសង្កេតឃើញមានការវាយប្រហារ​សាយប័រមក​លើវេបសាយ​និង​ប្រព័ន្ធអនឡាញ​មួយចំនួនក្នុងប្រទេសកម្ពុជាកាន់តែកើន​ឡើង​គួរឱ្យកត់សម្គាល់ ដែលការវាយប្រហារ​នោះ​រួមមាន ការវាយ​ប្រហារ Distribute Denial of Service (DDoS) ការវាយ​ប្រហារ​លួចចូលគ្រប់គ្រងវេបសាយ និងការ​លួចយកគណនីរបស់​អ្នក​ប្រើប្រាស់ ឬអ្នកគ្រប់គ្រងប្រព័ន្ធ។ ក.ប.ទ. សូមក្រើនរម្លឹកនិងជម្រាបជូន ក្រសួងស្ថាប័ន ក្រុមហ៊ុន សហគ្រាស និងសាធារណជនទាំងអស់ សូមបង្កើនការ​ប្រុង​ប្រយ័ត្នខ្ពស់លើការវាយប្រហារដែលអាចប៉ះពាល់ដល់ដំណើរការនៃប្រព័ន្ធផ្តល់សេវាអនឡាញប្រព័ន្ធដែលមានព័ត៌មានសំខាន់ៗដែលអាចនាំឱ្យលេចធ្លាយ និងការលួចគ្រប់គ្រងកាន់កាប់គណនី​របស់​អ្នកប្រើប្រាស់ ឬអ្នកគ្រប់គ្រងប្រព័ន្ធឈាន​ដល់ការលួច​ព័ត៌មាន ឬលួចចូលគ្រប់គ្រងប្រព័ន្ធជាដើម។ សូមពង្រឹងការអនុវត្តវិធានការសន្តិសុខដើម្បីការពារប្រព័ន្ធ ការពារ​គណនី និងថ្នាលផ្តល់សេវាអនឡាញ តាមរយៈការត្រួត​ពិនិត្យភាពមិនប្រក្រតីនៃការចូលប្រើប្រាស់គណនី​ពី​ឧបករណ៍​ផ្សេងៗ ប្រើប្រាស់មុខងារសុវត្ថិភាពចាក់សោពីរជាន់ (Two-Factor Authentication) ត្រូវប្រុងប្រយ័ត្ន រាល់សារ និងតំណភ្ជាប់ដែលទទួលបានពីប្រភពដែលមិនស្គាល់ បំពាក់​ប្រព័ន្ធសុវត្ថិភាពការពារពីការវាយប្រហារ Distribute Denial of Service (DDoS) ត្រួតពិនិត្យនិងទប់ស្កាត់ការព្យាយាម​ប៉ុនប៉ង​ផ្សេងៗដែលអាចធ្វើឱ្យប៉ះពាល់​ទៅដល់ប្រតិបត្តិការនៃ​ប្រព័ន្ធ ឬសេវាអនឡាញ។ កន្លងមក ក.ប.ទ. តែងតែផ្សព្វផ្សាយជាប្រចាំដល់សារធារណជន​ឱ្យមានការប្រុងប្រយ័ត្ន និងការពារខ្លួនអំពីការវាយប្រហារ ឬនិន្នាការ​ឆបោកថ្មីតាមរយៈអ៊ីនធឺណិត និងបណ្តាញសង្គម​ផ្សេងៗ។ ចំពោះព័ត៌បន្ថែមពាក់ព័ន្ធនឹងបញ្ហានេះ…