-
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥

-
សម្ដេចតេជោ ហ៊ុន សែន ៖ សមិទ្ធផលបង្គោលព្រំដែន កម្ពុជា-វៀតណាម ជាការឯកភាគ្នា ឈរលើគោលការណ៍អន្តរជាតិ នៃការដោះស្រាយដោយសន្តិវិធី

(ព្រៃវែង)៖ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បង្គោលព្រំដែនកម្ពុជា-វៀតណាម ជាសមិទ្ធផលដែលភាគីទាំងពីរ បានឯកភាពគ្នា ហើយយកគោលការណ៍ទឹកជ្រៅ ដើម្បីបែងចែកព្រំដែន ដែលនេះជាគោលការណ៍អន្តរជាតិ នៃការដោះស្រាយបញ្ហាដោយសន្តិវិធី តាមច្បាប់អន្តរជាតិ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះ ក្នុងឱកាសចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ។ សម្ដេចប្រធានព្រឹទ្ធសភា បានថ្លែងបន្តថា កម្ពុជា-វៀតណាម បានកំណត់យកគោលការណ៍ទឹកជ្រៅ ដើម្បីកំណត់បែងចែកព្រំដែនដោយសន្តិវិធី និងស្របទៅតាមគោលការណ៍ច្បាប់អន្តរជាតិ ។ សម្ដេចតេជោ បានបន្តថា នេះហើយជាគោលការណ៍អន្តរជាតិ ដែលដោះស្រាយបញ្ហាដោយសន្តិវិធី ហើយតាមច្បាប់អន្តរជាតិ។ ព្រំដែនកម្ពុជា-វៀតណាម ត្រូវបានរៀបចំក្នុងក្របខណ្ឌកិច្ចព្រមព្រៀង ដែលកាលពីមុន បារាំង គូសផែនទីម្ដងដើរតាមព្រែកយើង ម្ដងដើរតាមព្រែកវៀតណាម ។ ដោយសារមានការលំបាក ទើបភាគីទាំងពីរ យកគោលការណ៍ទឹកជ្រៅធ្វើជាខ្សែព្រំដែន អ៊ីចឹង ទម្លាក់ខ្សែព្រំដែនទាំងអស់ តាំងពីមុម៣ កម្ពុជា…
-
សម្ដេចតេជោ ហ៊ុន សែន សូមឱ្យអាជ្ញាធរខេត្តព្រៃវែង យកចិត្តទុកដាក់ទាក់ទាញវិនិយោគ មកកាន់តំបន់ម៉ឺនជ័យ

(ព្រៃវែង)៖ សម្ដេចតេជោ ហ៊ុន សែន សូមឱ្យអាជ្ញាធរខេត្តព្រៃវែង យកចិត្តទុកដាក់ទាក់ទាញវិនិយោគ មកកាន់តំបន់ច្រកព្រំដែនម៉ឺនជ័យ ជាពិសេស អ្នកវិនិយោគវៀតណាម មកដាក់រោងចក្រកែច្នៃនៅខាងកម្ពុជា ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះ ក្នុងឱកាសចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ។ សម្តេចតេជោ បានមានប្រសាសន៍ថា គោលដៅថ្ងៃក្រោយ សូមឱ្យអាជ្ញាធរខេត្តព្រៃវែង ត្រូវខិតខំយកចិត្តទុកដាក់លើការងារទាក់ទាញវិនិយោគិន មកកាន់តំបន់ច្រកព្រំដែនម៉ឺនជ័យនេះ ថ្ងៃក្រោយ អាចក្លាយទៅជាតំបន់ឧស្សាហកម្ម ក៏អាចថាបាន ព្រោះវាបម្រើឱ្យការដឹកជញ្ជូនជិត ហើយតំបន់កែច្នៃ។ ទាញខាងវៀតណាម មកដាក់រោងចក្រកែច្នៃនៅខាងកម្ពុជា ដោយកម្ពុជា មានផលិតផលជាវត្ថុធាតុដើម ដែលនេះជាលទ្ធភាពនៃការពង្រីកធ្វើពាណិជ្ជកម្ម តែអាចតភ្ជាប់ការផលិតសម្រាប់ការនាំចេញ ឬការផ្គត់ផ្គង់ក្នុងស្រុក ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបើកព្រំដែនមិនគ្រាន់ជាការបើកឱ្យមានការចេញចូលឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវជំរុញឱ្យមានសកម្មភាពវិនិយោគ និងពាណិជ្ជកម្ម ហើយទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម កាន់តែរីកធំឡើងជាបន្តបន្ទាប់ ក្នុងនោះការនាំចេញរបស់កម្ពុជា…
-
សម្ដេចតេជោ ហ៊ុន សែន ជំរុញដល់មន្ត្រីព្រំដែន ពង្រឹងភាពជាអ្នកជិតខាងល្អជាមួយប្រទេសជាប់ព្រំដែនកម្ពុជា

(ព្រៃវែង)៖ សម្ដេចតេជោ ហ៊ុន សែន ជំរុញដល់មន្ត្រីព្រំដែន ពង្រឹងភាពជាអ្នកជិតខាងល្អជាមួយប្រទេសជាប់ព្រំដែនកម្ពុជា ដោយសង្ឃឹមថា ទទួលបានអ្នកជិតខាងល្អ ជាងអ្នកជិតខាង អាក្រក់ ព្រោះមានអ្នកជិតខាងល្អ ដូចមានមាស មានអ្នកជិតខាងអាក្រក់ ដូចមានមីន ។ ការលើកឡើងរបស់សម្ដេចតេជោ ស្របពេលដែលបញ្ហាព្រំដែនកម្ពុជា ថៃ កំពុងកើនកម្ដៅជាបន្តបន្ទាប់ ក្រោយពីថៃ បានឆ្មក់ចូលមកបាញ់សម្លាប់ទាហានខ្មែរ និងបិទព្រំដែនដោយឯកតោភាគី កាលពី កន្លងទៅ ។ ការពង្រីកបញ្ហាជម្លោះព្រំដែន ដោយភាគីថៃនេះ បានធ្វើឱ្យកម្ពុជា ឆ្លើយតបទៅវិញជាបន្តបន្ទាប់ រហូតដល់ថៃ ស្នើសុំឱ្យមានការចរចារបើកព្រំដែនវិញផងដែរ តែត្រូវបាន កម្ពុជា បដិសេធ។ រាជរដ្ឋាភិបាល បានបញ្ជាក់ជំហរថា ថៃ ជាអ្នកបិទ ដូច្នេះសូមថៃ ជាអ្នកបើកដោយខ្លួនឯងវិញ ជាការ ស្រេចហើយ មិនចាំបាច់ទាញកម្ពុជា ចូលចរចារនោះទេ ។ ថ្លែងក្នុងឱកាសចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន…
-
សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យអាជ្ញាធរខិតខំ ប្រែក្លាយតំបន់ព្រំដែនឱ្យក្លាយទៅជាព្រំដែនសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើន

(ព្រៃវែង)៖ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យអាជ្ញាធរខិតខំ ប្រែក្លាយតំបន់ព្រំដែននេះឲ្យក្លាយទៅជាព្រំដែន សុខសន្តិភាព ជាព្រំដែនសម្រាប់ទីផ្សារដោះដូរទំនិញ និងជាព្រំដែនដែលមានការអភិវឌ្ឍរីកចម្រើន សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះ ក្នុងឱកាសចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ។ យោងតាមរបាយការណ៍បានអោយដឹងថា នេះគឺជាទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តីនណាម (កម្ពុជា-វៀតណាម) ដែលដំបូងឡើយ ទីតាំងនេះជាច្រករបៀងដែលប្រជាជនរស់នៅទាំងសងខាងតែងតែដោះដូរទំនិញ និងកសិផលទៅវិញទៅមក ។ ក្នុងអំឡុងឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតជាច្រកទ្វារតំបន់ព្រំដែនម៉ឺនជ័យនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៤ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងកម្រិតច្រកទ្វារតំបន់ ព្រំដែនម៉ឺនជ័យ ទៅជា “ច្រកទ្វារព្រំដែនអន្តរជាតិម៉ឹនជ័យ” តាមលិខិតលេខ ៦៣៥ ស.ជ.ណ របស់ ទីស្តីការគណៈរដ្ឋមន្ត្រី ។ ចំពោះភាគីវៀតណាម បានឯកភាពដំឡើងកម្រិតច្រកទ្វារតំបន់ព្រំដែនតឺនណាម ទៅជា ច្រកទ្វារព្រំដែនអន្តរជាតិ…
-
រដ្ឋមន្ត្រីក្រសួងការងារ៖ កម្ពុជាមានតម្រូវការទីផ្សារពលកម្មជាង២០ម៉ឺនកន្លែង

បាត់ដំបង ៖ថ្លែងនៅខេត្តបាត់ដំបងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានតម្រូវការទីផ្សារពលកម្មជាមធ្យម២៥ម៉ឺនកន្លែង សម្រាប់ជួយសម្រួលដល់បងប្អូនពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ និងមានបំណងរកកន្លែងការងារធ្វើនៅក្នុងស្រុក។ អមដំណើរដោយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងមន្ត្រីសំខាន់ៗក្រសួងអាជ្ញាធរស្រុក ខេត្ត មន្ត្រីនៃមន្ទីរពាក់ព័ន្ធ កងកម្លាំងនៅមាត់ច្រក រដ្ឋបាលស្រុក ក្រុង កាលពីចុងសប្ដាហ៍កន្លងទៅ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញចុះពិនិត្យមើលស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិដូង នៃស្រុកកំរៀង ខេត្តបាត់ដំបង។នៅពេលនោះដែរឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារក៏បានទទួលស្វាគមន៍និងសំណេះសំណាលជាមួយបងប្អូនជាពលករ និងប្រជាពលរដ្ឋ ដែលបានវិលត្រឡប់ពីប្រទេសថៃ មកកាន់ស្រុកកំណើតរបស់ខ្លួនវិញ។ នៅទីនោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ បានលើកឡើងថា មកដល់ថ្ងៃនេះចំនួន បងប្អូនពលករនិងប្រជាពលរដ្ឋដែលបានវិលត្រឡប់មកពីប្រទេសថៃ មានចំនួន៤ម៉ឺននាក់ហើយ។ ក្នុងនោះក៏មានបងប្អូន បានចុះឈ្មោះរកការងារធ្វើ មានចំនួនជាងមួយម៉ឺននាក់ផងដែរ។ឯកឧត្តមរដ្ឋមន្ត្រីបន្ដថា បច្ចុប្បន្នកម្ពុជាមានតម្រូវការទីផ្សារពលកម្ម ជាមធ្យម២៥ម៉ឺនកន្លែង សម្រាប់ជួយសម្រួលដល់បងប្អូនដែលមកពីថៃ និងមានបំណងរកកន្លែងការងារធ្វើនៅក្នុងស្រុក។ តាមរយ: នៃការវិលត្រឡប់របស់បងប្អូនប្រជាពលករមកពីប្រទេសថៃ ជាបន្តបន្ទាប់មកនេះ ក្រុមការងារ នៃ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)…
-
កម្ពុជា-សិង្ហបុរី ប្ដេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត

(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីកម្ពុជា-សិង្ហបុរី ប្ដេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត ។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាទ្វេភាគីរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្រ្តី ដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ។ សម្តេចបវរធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការលើកដំបូង នៅកម្ពុជា ។ សម្តេចបវរធិបតី ក៏បានសម្តែងការអបអរសាទរជាថ្មីម្តងទៀតចំពោះជ័យជំនះរបស់ឯកឧត្តម និងគណបក្ស People’s Action Party ក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ ដែលលទ្ធផលនេះស្តែងឱ្យឃើញនូវទំនុកចិត្ត និងការជឿជាក់របស់ប្រជាជនសិង្ហបុរី ចំពោះការដឹកនាំរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី។ ជាការឆ្លើយតប, ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី បានថ្លែងអំណរគុណសម្តេចបវរធិបតី យ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ ជូនចំពោះ ឯកឧត្តម និងគណៈប្រតិភូ។ ឯកឧត្តមនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ ព្រះរាជាណាចក្រកម្ពុជា…
-
មនុស្សជាងមួយពាន់នាក់ ចូលរួមរត់កម្សាន្តដើម្បីភាពញញឹមរបស់ទារក និងកុមារនៅកម្ពុជា

កំពត៖ការរត់ដើម្បីភាពញញឹមរបស់ទារកនិងកុមារកម្ពុជានៅខេត្តកំពត បានធ្វើ ឡើងដើម្បីផ្សាភ្ជាប់រវាងកីឡាជាមួយនឹងកិច្ចការសប្បុរសធម៌ ពិសេសដើម្បីបំផុស ស្មារតីខ្មែរជួយខ្មែរ។សកម្មភាពដែលបានប្រព្រឹត្តទៅបរិវេណរូបសំណាកត្រីសេះ សមុទ្របាញ់ទឹកកាលពីចុងខែមិថុនាកន្លងទៅនេះគឺដើម្បីចូលរួមបរិច្ចាគក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឹននាក់” ឆ្នាំ២០២៥ ។ ក្នុងពេលចូលរួម ការរត់ដើម្បីភាពញញឹមរបស់ទារកនិងកុមារកម្ពុជានៅខេត្តកំពត លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា អនុប្រធានប្រត្តិបត្តិក្រុមប្រឹក្សារនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានកត់សម្គាល់អំពីការ ចូលរួមយ៉ាងសស្រោកសស្រាំរបស់មន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តកំពត ថាជាសកម្មភាពចូលរួម និងបរិច្ចាគគួរឱ្យសរសើរ។ ចំណែកឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់ជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិតជាមាន សារៈសំខាន់ណាស់។យើងគ្រប់គ្នាគួរតែចូលរួមបរិច្ចាគ និងបំផុសនៅគ្រប់មូលដ្ឋាន ដើម្បីជួយសង្គ្រោះជីវិតទារកនិងកុមារនៅកម្ពុជា។ ក្នុងសកម្មភាពរត់កម្សាន្តដើម្បីមនុស្សធម៌ ក្រុមយុវជនចូលរួមបានបង្ហាញ អារម្មណ៍ សប្បាយរីករាយ ព្រោះពួកគេយល់ថា ការរត់នេះជាសកម្មភាពកម្សាន្តរួមគ្នាផង ដើម្បីសុខភាពផង ពិសេសរត់ដើម្បីប្រមូលថវិកា បរិច្ចាគជូនមូលនិធិគន្ធបុប្ផាផង។សូមជម្រាបថា សម្រាប់រដ្ឋបាលខេត្តកំពត កម្មវិធីរត់កម្សាន្តដើម្បីភាពញញឹម របស់ទារក និងកុមារនៅកម្ពុជា គឺជាព្រឹត្តិការណ៍ធំចុងក្រោយ នៃយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”ឆ្នាំ២០២៥ សម្រាប់ជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយការរត់មានចម្ងាយ១០គីឡូ ,៥គីឡូ…
-
ក្រសួងឧស្សហកម្ម បានជំរុញកំណើនផលិតភាពក្នុងស្រុក កាន់តែមានភាពវិវឌ្ឍន៍ឈានទៅយកស្តង់ដាអន្តរជាតិ

(ភ្នំពេញ)៖ ឆ្នាំនេះគឺជាឆ្នាំទី១០ហើយ ដែលក្រសួងឧស្សហកម្ម បានជំរុញការអនុវត្តមូលដ្ឋានគ្រឹះ នៃកំណើនផលិតភាព ដែលគាំទ្រដល់វិស័យឯកជន ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងបរិបទសេដ្ឋកិច្ចសាកលដែលកំពុងមានភាពមិនច្បាស់លាស់ ។ ប៉ុន្តែបើទោះជាមានកិច្ចប្រឹងប្រែងពីស្ថាប័នជំនាញបានច្រើនហើយក៏ដោយ ក៏តួលេខនៃការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាសនៅមានបរិមាណទាបនៅឡើយ ជាពិសេសក្រុមហ៊ុន សហគ្រាសពីតាមបណ្តាខេត្ត ដែលកត្តានេះហើយ បាននាំឲ្យឯកឧត្តមសូមធ្វើការអំពាវនាវឲ្យមានការចូលរួមឲ្យបានច្រើន។ នេះជាប្រសាសន៍របស់ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ ក្រសួងឧស្សហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីពានរង្វាន់សមិទ្ធផលផលិតភាព”ស៥” ប្រចាំឆ្នាំ២០២៥ ដល់ក្រុមហ៊ុន សហគ្រាសដែលមានបំណងចូលរួមប្រកួតប្រជែង កាលពីល្ងាចថ្ងៃទី៣០ មិថុនា ឆ្នាំ២០២៥ ។ សិក្ខាសាលានេះ បានធ្វើឡើងស្របពេលកម្ពុជាកំពុងត្រៀមលក្ខណៈចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩ ។ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ បានលើកឡើងពីគោលបំណង នៃការនាំឲ្យមានការរៀបចំសិក្ខាសាលាផ្សព្វផ្សាយនេះ (សំលេង ឯកឧត្តម ភោគ សុវណ្ណរិទ្ធ) យោងតាមរបាយការណ៍ លោក អ៊ុំ សេរីវុទ្ធ ប្រធានមជ្ឈមណ្ឌលផលិតភាពជាតិ បានបញ្ជាក់ថា កម្មវិធីពាន់រង្វាន់សមិទ្ធផលផលិតភាព«ស៥» បានដំណើរការដោយជោគជ័យអស់រយៈពេលជាង ១០ឆ្នាំមកហើយ…
-
តើហេតុអ្វីទើបត្រូវដកសញ្ញាតិកំណើតពីបុគ្គលណាដែលចូលដៃជាមួយបរទេស ក្នុងពេលដែលកម្ពុជារងការគម្រាមកំហែងពីបរទេសលើបូរណភាពទឹកដី?

ជាតិណាមួយក្នុងលោក ក៏មានក្តីស្រឡាញ់ជាតិដូចគ្នា។ សម្រាប់ជាតិខ្មែរយើង ការពារព្រលឹងជាតិ និងអភិរក្សអធិបតេយ្យ លើទឹកដីជាតិក៏ជាការទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់របស់ពលរដ្ឋគ្រប់រូប។ ប៉ុន្តែក្នុងករណីជាក់លាក់ខ្លះ មានបុគ្គលខ្លះដែលសម្រេចចិត្តចូលរួមជាមួយបរទេស ឬសត្រូវបរទេស ក្នុងរបបណាមួយ ឬអំពើណាមួយ ដែលប៉ះពាល់ដល់សុវត្ថិភាពជាតិ និងបូរណភាពទឹកដី។ នេះហើយជាមូលហេតុសំខាន់មួយដែលហេតុអ្វីបានជាគេត្រូវដកសញ្ញាតិកំណើតរបស់បុគ្គលដូចនោះ។ យោងតាមប្រវត្តិសាស្ត្រខ្មែរ កម្ពុជាកន្លងមកបានជួបប្រទះនឹងភាពងាយរងគ្រោះយ៉ាងច្រើន ដោយសារតែមានខ្មែរខ្លះចូលរួមជាមួយសត្រូវបរទេស ដើម្បីអនុវត្តគោលបំណងផ្ទាល់ខ្លួន ឬសម្រាប់អំណាចនិងប្រយោជន៍បណ្តោះអាសន្ន។ ករណីអង្គរត្រូវបានវាយបែក និងការបាត់បង់ទឹកដីជាច្រើនតាមរយៈសម័យអតីត ក៏មានមូលហេតុចម្បងមួយគឺការឈ្លានពានមកពីក្រៅជាតិដោយមានការចូលដៃពីខ្មែរផ្ទៃក្នុង។ ការដកសញ្ញាតិកំណើតគឺជាច្បាប់នយោបាយយុត្តិធម៌មួយ ដើម្បីបង្ហាញថា ការឈានដល់កម្រិតបោះបង់សេរីភាព និងអធិរញ្ញភាពជាតិជារឿងមិនអាចអភ័យទោសបាន។ វាជាឧបករណ៍តំណាងនៃការបង្ហាញថា សញ្ញាតិជាជាតិខ្មែរមានតម្លៃ ឥតអាចទម្លាក់ចោលបាន បើអ្នកណាម្នាក់បោះបង់នូវកាតព្វកិច្ចជាតិ ត្រូវទទួលបន្ទុកនិងផ្តន្ទាទោស។ ដោយសារតែសញ្ញាតិកំណើតជាការទទួលសិទិ្ធ និងភារកិច្ចជាខ្មែរដែលមានសុិទ្ធិរស់នៅ ការពារ និងចូលរួមអភិវឌ្ឍន៍ជាតិ ការដកសញ្ញាតិនេះមានន័យថា បុគ្គលនោះបានបោះបង់នូវអត្តសញ្ញាណជាតិខ្មែរ និងមិនសមនឹងសិទិ្ធនិងមុខងារជាពលរដ្ឋទៀតទេ។ ក្នុងប្រវត្តិសាស្ត្រខ្មែរបាបានកត់ត្រាថា៖សៀមបានឡោមព័ទ្ធក្រុងអង្គរជាច្រើនខែ មុននិងវាយបែកក្រុងអង្គរ ។ សំនួរសួរថា ហេតុអ្វីទើបគ្មានទ័ពជំនួយឬ ក្រុមមេទ័ពពីក្រុមខេត្ត ឬស្តេចត្រាញ់មកជួយវាយទ័ពសៀមពីក្រោយ ?ចម្លើយមិនពិបាកយល់ឡើយ គឺមកពីការចូលដៃជាមួយសត្រូវ ក្បត់និងមហាក្សត្រខ្មែរ។ ដូចនេះ ការដកសញ្ញាតិកំណើតពីបុគ្គលដែលបានចូលដៃជាមួយសត្រូវក្នុងពេលប្រទេសជាតិរងគ្រោះ គឺជា ការពារ និង ការព្យារ មិនឲ្យប្រវត្តិសាស្ត្រដែលរងអាសន្នដោយសារតែអ្នកចូលដៃជាមួយសត្រូវ…