-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៧ របស់ គ.រ.ឌ. ដើម្បីពិនិត្យលើស្ថានភាព និងយន្តការនៃការទប់ស្កាត់ការវាយប្រហារសាយប័រ (Cyber Attack)

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៧ របស់ គ.រ.ឌ. ដើម្បីពិនិត្យលើស្ថានភាព និងយន្តការនៃការទប់ស្កាត់ការវាយប្រហារសាយប័រ (Cyber Attack) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័ន និងជាអនុប្រធាន សមាជិក គ.រ.ឌ. ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងជនបង្គោលផ្នែកសន្តិសុខសាយប័រសរុបប្រមាណ ១៥០នាក់។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំអំពីស្ថានភាពទូទៅ និងយន្តការនៃការទប់ស្កាត់ការវាយប្រហារសាយប័រ (Cyber Attack) ដែលនាពេលថ្មីៗនេះ វេបសាយនិងប្រព័ន្ធអនឡាញមួយចំនួនរបស់ក្រសួង ស្ថាប័ន បានរងការវាយប្រហារពីក្រុមអនាមិក (Hacker) ក្នុងទម្រង់ជាការវាយប្រហារ Distribute Denial of Service (DDoS) និងការវាយប្រហារតាមទម្រង់ផ្សេងទៀត។ ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធាន គ.រ.ឌ. បានណែនាំដល់ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន និងក្រុមការងារបច្ចេកទេស ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគោលការណ៍សុវត្ថិភាពសន្តិសុខសាយប័រ ដើម្បីការពារវេបសាយនិងប្រព័ន្ធរបស់ខ្លួនពីការវាយប្រហារដោយក្រុមអនាមិក…
-
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តែងតាំងគោរមងារ ព្រះមេធានុរ័ក្ខ គូ សុភាព ព្រះរាជាគណៈកិត្តិយស ឱ្យឡើងទីជា «សម្តេចព្រះឧត្តមវង្សា» គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។

-
មន្ត្រីរាជការមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍គ្រប់ខេត្ត ទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពអនុវត្តការងារ ប្រចាំឆ្នាំក្រោមប្រធានបទ ‘’ជំរុញការចាប់យកឌីជីថលដើម្បីប្រសិទ្ធភាពការងារ’’

(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងគោលនយោបាយអាទិភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹងសមត្ថភាពមន្ត្រីរាជការជាប់ជាប្រចាំ, ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានណែនាំឱ្យបន្តរៀបចំកម្មវិធីកសាងសមត្ថភាពមន្ត្រីរាជការលើជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យាឌីជីថលព្រមទាំងចែករំលែកបទពិសោធការអនុវត្តការងារជាក់ស្តែងពីថ្នាក់ដឹកនាំក្រសួងដល់មន្ត្រីថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដល់មូលដ្ឋាន និងការរួមចំណែកដើម្បីអភិវឌ្ឍអង្គភាព និងប្រទេសជាតិឱ្យរីកចម្រើនបន្ថែមទៀត ។ នៅថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងបានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមប្រធានបទ៖ ជំរុញការចាប់យកឌីជីថលដើម្បីប្រសិទ្ឋភាពការងារ នៅសណ្ឋាគារ ហ៊រ ប៊ុន្នី ខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង និងលោកជំទាវ ប្រាក់ ច័ន្ទណយ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ គ្រូឧទ្ទេសជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសិក្ខាកាមចំនួន ៧៥រូប ដែលជាមន្ដ្រីរាជការមកពីមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ១៧ខេត្ត។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១) ផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមន្ត្រីថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ (២) បង្កើនសមត្ថភាពជំនាញវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដល់មន្ត្រីរាជការមន្ទីរប.ទ. ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់រួមទាំងផ្សព្វផ្សាយអំពីច្បាប់…
-
មន្រ្តីជំនាញក្រសួងបរិស្ថានរកឃើញក្រុមហ៊ុន ELIZA HUB MFG CO., LTD. បង្កផលប៉ះពាល់ដល់បរិស្ថាន

(ភ្នំពេញ)៖ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដឹកនាំដោយលោក ចាប យុធី អនុប្រធានាយកដ្ឋាន បានសហការជាមួយ មន្រ្តីនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុន ELIZA HUB MFG CO., LTD. ស្ថិតនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបាន រកឃើញការបង្កឱ្យមានការបំពុលបរិស្ថាន និងប៉ះពាល់ដល់ការរស់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្រុមមន្រ្តីបានរកឃើញនៅក្រៅទីតាំងក្រុមហ៊ុនមួយចំនួនដូចជា ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាននិងធ្វើឱ្យសុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋបានល្អប្រសើរ ក្រុមការងារបានដាក់វិធានការច្បាប់ឱ្យក្រុមហ៊ុនអនុវត្តដូចខាងក្រោមៈ1-ត្រូវបញ្ឈប់សង្វាក់ផលិតកម្មនៃការដុតរំលាយជ័រដែលនាំឱ្យមានក្លិនអាក្រក់។2-ត្រូវរងពិន័យអន្តរការណ៍លើករណីល្មើសនឹងមាត្រា៣១៤, ៣១៦, ៣២២, ៦៦៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។3-ត្រូវរៀបចំកែប្រែទីតាំងឡដុតស្លរំលាយជ័រ ដោយធ្វើការបំពាក់ប្រព័ន្ធសម្អាតក្លិនឲ្យបានត្រឹមត្រូវតាមស្តង់ដារបរិស្ថាន។4-ត្រូវរៀបចំរបាយការណ៍ IEIA ដាក់ជូនក្រសួងបរិស្ថានពិនិត្យ និងវាយតម្លៃជាមុន។5-ត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសារធាតុបំពុលខ្យល់ និងលិខិតបញ្ជាក់គុណភាពខ្យល់ក្នុងអគារ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
រដ្ឋមន្ត្រីក្រសួងវប្បធម៌ខ្មែរ បដិសេធការលើកឡើង របស់ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ដែលថា ក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ

ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចេញសេចក្តីប្រកាសព័ត៌មានដោយបដិសេធទាំងស្រុងចំពោះការលើកឡើងរបស់លោកជំទាវ Paetongtarn Shinawatra រដ្ឋមន្ត្រីក្រសួងវប្បធម៌នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបានអះអាងថាក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ ដោយបានប្រកាសចុះបញ្ជីជាវិមានបុរាណ នាពុទ្ធសករាជ២៥០៥។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបញ្ជាក់ថា ការអះអាងរបស់ភាគីថៃដែលថា ក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃតាមរយៈការប្រើប្រាស់ផែនទី ដែលគូសជាឯកតោភាគី គឺពុំមានតម្លៃគតិយុត្តអ្វីទាំងអស់ ជាពិសេសផ្ទុយទៅនឹងខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ ដែលភាគីទាំងពីរបានឯកភាពគ្នាគោរពនិងប្រើប្រាស់ផែនទីមាត្រដ្ឋាន ១/២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដែលកំពុងស្ថិតនៅជាធរមាន។
-
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅថ្ងៃចន្ទ ១២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៩:០០ព្រឹក នៅវិមានរដ្ឋសភា ដើម្បីពិនិត្យសំណើសុំពិនិត្យ និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

-
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ថ្លែងអំណរគុណវីរកងទ័ព ដែលបានបំពេញកាតព្វកិច្ចនិងពលិកម្មយ៉ាងអង់អាចការពារព្រំដែន ជាខឿនឯករាជ្យជាតិ បូរណភាពទឹកដី

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានថ្លែងអំណរគុណនិងដឹងគុណជាអនេក ចំពោះបងប្អូនកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន និងមានស្មារតីមោះមុត ក្នុងបេសកកម្មការពារព្រំដែន ដែលជាខឿនឯករាជ្យជាតិ បូរណភាពទឹកដី និងមាតុភូមិ។ គំរូវីរភាពដ៏មហិមា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាននេះ គឺជាកត្តាចាំបាច់បំផុតក្នុងការធានានូវសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងភាពសុខក្សេមក្សាន្តរបស់ប្រជាជន ហើយនេះ ជាគំរូដ៏ឧត្ដុង្គឧត្ដមសម្រាប់ប្រជាជនខ្មែរគ្រប់រូប ព្រមទាំងកូនចៅជំនាន់ក្រោយៗត្រូវរៀនសូត្រ និងយកតម្រាប់តាម ។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញដឹកនាំសមាជិកសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះសួរសុខទុក្ខនិងនាំយកអំណោយជាថវិកានិងសម្ភារៈប្រើប្រាស់ ចែកជូនវីរកងទ័ពដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តព្រះវិហារ នៅសុក្រទី៤ ខែកក្កដាឆ្នាំ២០២៥នេះ ។ ក្នុងពិធីសំណេះសំណាលជាលក្ខណៈមហាគ្រួសារខ្មែរក្នុងស្មារតី អ្នកជួរក្រោយគាំទ្រ នៅជាប់ជានិច្ចជាមួយយុទ្ធជនជួរមុខ នោះ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ ។ ភាគីថៃតែងតែចិញ្ចឹមចិត្តដណ្តើមទឹកដីកម្ពុជាតាំងពីអតីតកាលរហូតមក។ ដោយសារបញ្ហានយោបាយនៅទីក្រុងបាងកក ភាគីថៃបានបង្កជម្លោះ រំលោភបំពានលើ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដែលផ្ទុយនឹងកិច្ចព្រមព្រៀងទ្វេភាគី និងធម្មនុញ្ញសហប្រជាជាតិ ។ កម្ពុជាប្រាថ្នាធ្វើជាមិត្តល្អ…
-
សិក្ខាសាលាស្ដីពី “ការចូលរួមបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ និងការទប់ស្កាត់ការចរាចរ ការជួញដូរការប្រើប្រាស់គ្រឿងញៀន ក្នុងវិស័យប្រៃសណីយ៍និងបច្ចេកវិទ្យាឌីជីថល” នៅខេត្តក្រចេះ

(ខេត្តក្រចេះ)៖ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី “ការចូលរួមបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ និងការទប់ស្កាត់ការចរាចរ ការជួញដូរការប្រើប្រាស់គ្រឿងញៀន ក្នុងវិស័យប្រៃសណីយ៍និងបច្ចេកវិទ្យាឌីជីថល” នៅសណ្ឋាគារ លី ជី ខេត្តក្រចេះ។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមសាស្រ្តចារ្យវេជ្ជបណ្ឌិត ហោ ប៊ុនឡេង អគ្គលេខាធិការរងនៃអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ ឯកឧត្តមឧត្តមសេនីយទោ កៅ ប៊ូមុនី អនុប្រធាននាយកដ្ឋានអនុវត្តច្បាប់នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក សួស សេរីសួស្ដី អភិបាលរងខេត្តក្រចេះ និងមន្រ្តីរាជការតំណាងមន្ទីរប្រៃសណ៍និងទូរគនាគមន៍ខេត្ត បណ្ដាសាខាប្រតិបត្តិករ ក្នុងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍សរុបប្រមាណ ១២០រូប។ សិក្ខាសាលានេះរៀបចំក្នុងគោលបំណង ១). ដើម្បីកាត់បន្ថយ ឬទប់ស្កាត់នូវភាពអវិជ្ជមានដែលបានប៉ះពាល់ដល់ធនធានមនុស្ស ២). ផ្សព្វផ្សាយចំណេះដឹងការចរាចរគ្រឿងញៀន ដែលត្រូវបានលួចបង្កប់តាមបញ្ញើប្រៃសណីយ៍ ៣). ចែករំលែកបទពិសោធក្នុងការអនុវត្តវិធានការរដ្ឋបាលចំពោះអ្នកពាក់ព័ន្ធគ្រឿងញៀន និងបញ្ហាអេដស៍ ដើម្បីការពារខ្លួនក៏ដូចជាមានវិធានការទប់ស្កាត់ ការចរាចរ ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន និងនាំគ្នាយល់អំពីលទ្ធផលនៃការខ្ជីខ្ជា ឬមើលស្រាលជំងឺអេដស៍។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វាគ្មិនដែលបានចំណាយពេលវេលា ក្នុងការចែករំលែកនូវចំណេះដឹង និងបទពិសោធថ្មីៗ…
-
ឯកឧត្តមរដ្ឋលេខាធិការ ម៉ម អំណត់ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅប្រទេសជប៉ុន និងប្រទេសហុងគ្រី

(ភ្នំពេញ)៖ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការ ក.ប.ទ. បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ ចំនួន៣៩រូប ដែលបន្តការសិក្សានៅប្រទេសជប៉ុន និងប្រទេសហុងគ្រី ដើម្បីផ្តល់អនុសាសន៍ជូននិស្សិត មុននឹងចេញទៅបន្តការសិក្សានាពេលខាងមុខ។ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអំពីវឌ្ឍនភាពការងាររបស់ក្រសួង ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកឌីជីថល។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជូនពរឱ្យនិស្សិតទាំងអស់មានសុខភាពល្អ ទទួលបានជោគជ័យក្នុងការបន្តសិក្សា ដើម្បីយកចំណេះវិជ្ជាវិលត្រឡប់មកបម្រើការងារនៅមាតុប្រទេសវិញ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
មូលហេតុ ៥យ៉ាងដែលអ្នកគួរទម្លាប់បរិភោគ “អាហារស្រស់ៗ ថ្មីៗ” ដើម្បីជួយ ដល់សុខភាព និងបរិស្ថានល្អ

តាមរយៈ គេហទំព័រ healthline បានប្រាប់អំពី មូលហេតុ ដែល គួរ ទម្លាប់ទទួលទាន អាហារ ស្រស់ៗ ( Real Food ) ។ ១. អាហារ ស្រស់ៗ មាន ផ្ទុកសារ ធាតុ ចិញ្ចឹម សំខាន់ៗ ៖ ប្រភេទ ត្រីសាច់ ដែល ពុំទាន់ កែច្នៃ បាន ផ្តល់ នូវ សារធាតុ ចិញ្ចឹម ខ្ពស់ មាន វិតាមីន និង សារធាតុរ៉ែ ដែល ឆ្លើយ តបទៅ នឹង តម្រូវ ការ សុខភាព នៃ រាងកាយ ទាំងមូល។ តួយ៉ាង ដូចជា ប្រភេទ ស៊ុត ស្រស់ សាច់…