-
ក្រុមហ៊ុនចំនួន៦ ផ្តល់ឱកាសការងារជិតមួយម៉ឺនកន្លែងសម្រាប់ប្រជាពលរដ្ឋខេត្តកំពង់ចាម និងពលករទើបត្រឡប់មកពីប្រទេសថៃ

កំពង់ចាម៖ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក គន់ សុភា អភិបាលរងខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA)នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗចំនួន៦ ដែលមានតម្រូវការកម្លាំងពលកម្មប្រមាណជិតមួយម៉ឺនកន្លែង។ អនុវត្តប្រសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាឱ្យក្រសួងការងារ ស្វែងរកការងារ ជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់ពីប្រទេសថៃនោះ ឯកឧត្តម ហេង សួរ បាននាំយកក្រុមហ៊ុនធំៗចំនួន៦ មកដាក់ទីតាំងនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីឱ្យពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ បានសម្ភាសន៍ផ្ទាល់ជាមួយក្រុមហ៊ុន ។ក្រុមហ៊ុនធំៗទាំងនោះដូចជា តំបន់សេដ្ឋកិច្ចពិសេស ជាំងស៊ូ នៅស្រុកជើងព្រៃជាដើម ។ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានការងារសម្បូរបែបរាប់ម៉ឺនកន្លែង ។កម្ពុជាមិនខ្វះការងារសម្រាប់បងប្អូនត្រឡប់ពីប្រទេសថៃវិញនោះទេ។ឯកឧត្តមលើកឡើងទៀតថា ការត្រឡប់មកធ្វើការងារនៅក្នុងប្រទេសវិញ គឺជាការបង្ហាញពីមនសិការស្នេហាជាតិ ក៏ដូចជាចូលរួមលើកកម្ពស់ការងារក្នុងស្រុកកាន់តែរីកចម្រើនឆាប់រហ័សថែមទៀត៕ដោយ៖លី ពៅ
-
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ ការចរចាជាមួយសហរដ្ឋអាមេរិក មានពន្លឺល្អ ហើយសហរដ្ឋអាមេរិក មិនយកពន្ធ ៤៩ភាគរយទេ

(ភ្នំពេញ)៖ កម្ពុជា គឺជាប្រទេសមួយ ដែលស្ថិតក្នុងចំណោមប្រទេសទាំង ១០លើពិភពលោក ដែលបានទទួលបានលទ្ធផលល្អប្រសើរ ក្នុងការចរចាពន្ធគយបដិកាជាមួយភាគីអាម៉េរិក ពោលគឺកម្ពុជានឹងមិនត្រូវបានសហរដ្ឋអាមេរិកដំឡើងពន្ធរហូតដល់ ៤៩ភាគរយនោះទេ។នេះគឺជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ បញ្ជាក់នៅក្នុងពិធីតភ្ជាប់តំណស្ពានចុងក្រោយ ស្ពានមិត្តភាពកម្ពុជា-ចិន ទន្លេមេគង្គនាព្រឹកថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា គណៈប្រតិភូរបស់យើងបានទៅចរចាផ្ទាល់ បាន២ដង នៅថ្ងៃទី១៤និង១៥ខែឧសភា ឆ្នាំ ២០២៥នៅវ៉ាស៊ីនតោន សហរដ្ឋអាមេរិកក្នុងជុំទី១ ។ សម្រាប់ជុំទី២នៅថ្ងៃទី ៤-៥ និងទី៦ ខែមិថុនា ឆ្នាំ២០២៥ ។ ជុំទី៣យើងធ្វើតាមប្រព័ន្ធអនឡាញឬតាមរយៈ Zoom ។ សម្រាប់ថ្ងៃសុក្រ សប្តាហ៍កន្លងមកនេះយើងពិភាក្សាតាមប្រព័ន្ធអនឡាញ ហើយពិនិត្យលើសេចក្តីថ្លែងការណ៍រួម និងបានឯកភាពគ្នា។ សម្រាប់សេចក្តីថ្លែងការណ៍រួមនេះយើងនឹងចេញនៅពេលឆាប់ៗនេះ។ ឯកឧត្តម ឧបនាយក រដ្ឋមន្រ្តី បានថ្លែងថា”យើងនឹងរង់ចាំសហរដ្ឋអាមេរិក ដោយសារសប្តាហ៍នេះសហរដ្ឋអាមេរិក មាន…
-
ឯកឧត្តម ហ៊ុន ម៉ានី ៖ កម្មវិធី«សួរសុខទុក្ខពីប៉ាម៉ានី»គោលបំណង ឱ្យកុមារដឹងពីគុណតម្លៃនៃការសិក្សា ព្រមទាំងលើកទឹកចិត្តឱ្យអាណាព្យាបាល ជំរុញកូនៗឱ្យខិតខំសិក្សារៀនសូត្រ

(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្នមន្រ្តី ហ៊ុន ម៉ានី មានប្រសាសន៍ថា កម្មវិធី«សួរសុខទុក្ខពីប៉ាម៉ានី» រៀបចំឡើងក្នុងគោលបំណង ឱ្យកុមារដឹងពីគុណតម្លៃនៃការសិក្សា បំផុសឱ្យកុមារស្រលាញ់ និងខិតខំសិក្សារៀនសូត្រ ចេះអនាម័យ សម្អាតខ្លួនប្រាណ និងដើម្បីអគុណចំពោះលោកគ្រូ អ្នកគ្រូ ចំពោះការខិតខំប្រឹងប្រែងបង្រៀនដល់សិស្សានុសិស្ស កន្លងមក ព្រមទាំងលើកទឹកចិត្តឱ្យឪពុកម្តាយ ឬអាណាព្យាបាល ជម្រុញកូនៗឱ្យខិតខំសិក្សារៀនសូត្រ ក៏ដូចជាឱ្យកុមារដឹងថា ក្រៅពីឪពុកម្តាយ ឬអាណាព្យាបាលនៅផ្ទះ មានប៉ាម៉ានីម្នាក់ទៀត ចាំជួយទំនុកបម្រុង និងយកចិត្តទុកដាក់ចំពោះកូនៗ និងចែករំលែកក្តីស្រលាញ់ពីប៉ាម៉ានី តាមរយៈការផ្តល់អាហារឆ្ងាញ់ និងលេងល្បែងកំសាន្ត ពិសេសបណ្តុះគំនិតឱ្យកុមារចេះសហការធ្វើការងារជាក្រុមតាមរយៈការលេងល្បែងកំសាន្តនានា។ ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការងារសារធារណៈនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ ក្នុងឱកាសអញ្ជើញ សួរសុខទុក្ខកុមារ អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងកម្មវិធី«សួរសុខទុក្ខពីប៉ាម៉ានី» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លី ច័ន្ទតុលា អនុប្រធានក្រុមការងារប៉ាម៉ានី និងលោកស្រី ឈីវ ភិរម្យ ឯកឧត្តម យក់…
-
ព្រះមហាក្សត្រខ្មែរ អបអរខួបលើកទី១៧ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក

ភ្នំពេញ៖ នៅក្នុងឱកាសខួបជាប្រវត្តិសាស្ត្រ ១៧ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ កន្លងទៅ ដោយអង្គការយូណេស្កូ (UNESCO) ទួល ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែងនូវហឫទ័យសោមនស្សរីករាយឥតឧបមា សូមចូលរួមអបអរសាទរជាមួយ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជនរួមជាតិទាំងអស់ ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ។ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមកោតសរសើរដ៏ស្មោះចំពោះការចុះប្រាសាទព្រះវិហារក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ។ ជាសម្បត្តិវប្បធម៌ជាតិផងនិងជាបេតិកភណ្ឌពិភពលោកផង ការចុះបញ្ជីនេះ ជួយថែរក្សានិងអភិរក្សប្រាសាទព្រះវិហារ ឱ្យបានស្ថិតស្ថេរគង់វង្សនិងប្រកបដោយចីរភាព នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ។ ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះ ព្រះរាជតម្រិះ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានយកព្រះទ័យ ទុកដាក់ជានិច្ចកាលក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិក្នុងមួយព្រះជន្មព្រះអង្គ ។ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមកោតសរសើរ និងអរគុណដ៏ជ្រាលជ្រៅចំពោះប្រជាជាតិកម្ពុជា ទាំងអស់ រស់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់ របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន…
-
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជូនភាគីថៃថា ៖ អ្នកឯងបិទជាឯកតោភាគី…បើចង់បើកវិញ ថៃបើកជាឯកតោភាគីទៅ…កម្ពុជា នឹងបើក ៥ម៉ោងក្រោយ ។

-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បំផុសចលនាបរិស្ថាន តាមរយៈការជំរុញឱ្យប្រជាពលរដ្ឋ កងកម្លាំង មន្ត្រីរាជការ សិស្ស និស្សិត ចូលរួមដាំកូនឈើទាំងអស់គ្នា ចាប់ផ្តើមពីក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ

(ខេត្តកំពង់ស្ពឺ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញប្រគល់កូនឈើជានិមិត្តរូប ជូនដល់អភិបាលក្រុង ស្រុក ចំនួន៣ នៃខេត្តកំពង់ស្ពឺ ដើម្បីដាំលម្អសងខាងដងផ្លូវជាតិលេខ៤ ពីព្រំប្រទល់ខេត្តកណ្តាល រហូតដល់ព្រំប្រទល់ខេត្តព្រះសីហនុ លើប្រវែងផ្លូវប្រមាណ ៨១គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលដើមឈើទាំងអស់ ជាប្រភេទកូនឈើ ចាន់គិរី ចំនួន ១៦,០០០ដើម។ ការប្រគល់កូនឈើនេះ ធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពិធី «ដាំកូនឈើតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ» ក្នុងគោលបំណង ដើម្បីបំផុសចលនាប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សិស្ស និស្សិត ឱ្យចូលរួមយុទ្ធនាការសម្អាតបរិស្ថាន ស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ សំដៅលើ «ភាពស្អាត ភាពបៃតង និងចីរភាព» និងដើម្បីបណ្តុះផ្នត់គំនិតឱ្យកាន់តែស្រលាញ់ដើមឈើ តាមរយៈការបង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍នៃព្រៃឈើ និងជាការចូលរួមដោយផ្ទាល់ក្នុងការដាំដើមឈើជាដើម។ នៅក្នុងពិធីចែកកូនឈើជានិមិត្តរូបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា “សម្រាប់ការរៀបចំកម្មវិធីដាំកូនឈើនាពេលនេះ គឺជាការបង្ហាញអំពីសុឆន្ទៈ និងការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា…
-
អភិបាលខេត្តបាត់ដំបង និងលោកជំទាវ ផ្តល់អាហារសម្រន់មួយពេលដល់កុមារកំព្រាបុរីទី១ និង បុរីទី២ក្នុងក្រុងបាត់ដំបង

បាត់ដំបងៈ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ បានរៀបចំផ្តល់នូវអាហារសម្រន់មួយពេល ជូនដល់ក្មួយៗ កុមារកំព្រា នៅមជ្ឈមណ្ឌលកុមារកំព្រា បុរីទី១ និងបុរីទី២ ក្រុងបាត់ដំបង ។ កាលពីចុងសប្ដាហ៍កន្លងទៅឯកឧត្តម សុខ លូ និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលជាមួយកុមារកំព្រា មន្រ្ដី និងមន្រ្ដីកិច្ចសន្យានៅមជ្ឈមណ្ឌលកុមារកំព្រា បុរីទី១ និងបុរីទី២ ក្រុងបាត់ដំបង ។ក្នុងឳកាសនេះ ឯកឧត្តមនិងលោកជំទាវក៏បានរៀបចំអាហារសម្រន់មួយពេល រួមមាន នំភីហ្សា(Pizza) និងទុរេន ផ្តល់ជូនពួកគេផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ម៉ែដោះទាំងអស់ដែលមើលថែទាំក្មេងៗ សូមឳ្យបន្តជួយអប់រំប្រៀនប្រដៅ និងជួយបណ្តុះស្មារតីឱ្យពួកគេចេះស្រលាញ់ខ្លួន ចេះថែរក្សាសុខភាពនិងក្លាយជាធនធានមនុស្សនាអនាគត។ អ្នកស្រី គឹម កុលលីន ប្រធាន មជ្ឈមណ្ឌល កុមារ កំព្រា បុរីទី១ ក៏បានថ្លែង អំណរគុណដល់ឯកឧត្តម សុខ លូ និងលោកជំទាវ ព្រមទាំងសប្បុរសជន ដែលបានរៀបចំនូវអាហារសម្រន់ដ៏មានឳជារស។នេះបង្ហាញឱ្យឃើញនូវទឹកចិត្តទំនុកបម្រុងដ៏ល្អប្រពៃរបស់ថ្នាក់ដឹកនាំរួមទាំងសប្បុរសជនទាំងអស់ ចំពោះក្មួយៗនិងមន្ត្រីបម្រើការងារក្នុងមណ្ឌល ដែលកាន់តែធ្វើឱ្យពួកគេ មានភាពកក់ក្តៅ និងរស់នៅមិនឯកកោ ៕អត្ថបទ-រូបភាព÷អ៊ុក…
-
បុណ្យរុក្ខទិវា ៩ កក្កដា ឆ្នាំនេះ ប្រារព្ធនៅខេត្តកំពង់ចាម

កំពង់ចាមៈ កាលពីរសៀលថ្ងៃសៅរ៍ទី៥ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអមដំណើរ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង អញ្ជើញពិនិត្យទីតាំង និងដឹកនាំកិច្ចប្រជុំការងារសន្តិសុខ ដើម្បីត្រៀមលក្ខណៈរៀបចំប្រារព្ធពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា ពិធី រុក្ខទិវា ៩ កក្កដាឆ្នាំនេះនឹងប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅឃុំបុស្សខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម៕ដោយៈលី ពៅ
-
សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីកសាងព្រះវិហារ ស្ថិតក្នុងវត្តជ័យមុនី ទំហំទទឹង ១២ម៉ែត្រ និងបណ្តោយ ២៤ម៉ែត្រ

(ខេត្ដស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីកសាងព្រះវិហារ ស្ថិតក្នុងវត្តជ័យមុនី ដែលមានទំហំទទឹង ១២ម៉ែត្រ និងបណ្តោយ ២៤ម៉ែត្រ និងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ១.០០០គ្រួសារ ស្ថិតក្នុងស្ថិតក្នុងឃុំម៉ឺនជ័យ ស្រុករំដួល ខេត្ដស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ១១ កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់អង្គពិធីទាំងមូលដោយសេក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងកោតសសើរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចំពោះសមិទ្ធិផលនានាក្នុងស្រុករំដួល ក៏ដូចក្នុងខេត្ដស្វាយរៀងទាំងមូលមានការរីកចម្រើនគ្រប់វិស័យគួរឲ្យកត់សម្គាល់ ជាពិសេស លើការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា សាលារៀន មន្ទីរពេទ្យ…
-
ព្រះសង្ឃ និងសប្បុរសជននាំយកនំអន្សម និងគ្រឿងឧបភោគ បរិភោគទៅជូនកងទ័ព កំពុងឈរជើងនៅបន្ទាត់ព្រំដែន

បន្ទាយមានជ័យ៖ព្រះសង្ឃ រួមជាមួយប្រជាពលរដ្ឋក្នុងស្រុកភ្នំស្រុក និងឯកឧត្តម អ៊ុ រាត្រីអភិបាលខេត្តបន្ទាយមានជ័យនៅចុងសប្ដាហ៍នេះបាននាំនំអន្សម និងគ្រឿង ឧបភោគ បរិភោគមួយចំនួនធំ ទៅជូនដល់កងទ័ពដែលកំពុងបំពេញភារកិច្ចការពារ បូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែននៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ពិធីប្រារព្ធនៅយោធភូមិភាគ៥ ទីបញ្ជាការទិសទី១។ក្នុងឱកាសទទួលអំណោយឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទី១បន្ទាយ មានជ័យ បានថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះព្រះសង្ឃ ប្រជាពលរដ្ឋ ពិសេសឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យដែលបានចំណាយថវិកា រួមគា្នធ្វើនំអន្សមនិងយកគ្រឿងឧបភោគ បរិភោគ មកផ្តល់ជូនដល់កងទ័ពដែលកំពុងបំពេញភារកិច្ច ឈរជើងនៅតាមបន្ទាត់ព្រំដែន។ចំណែកឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងអំណរគុណចំពោះទឹកចិត្តប្រជាពលរដ្ឋ ព្រះសង្ឃ ដែលបានរួមនាំយកអំណោយមកជូនដល់កងទ័ព និងកោតសរសើរភាពក្លាហានរបស់កងទ័ពកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី។ សូមជម្រាបថា នំអន្សមដែលជូនដល់កងទ័ពមានចំនួនជាង២ពាន់នំ សាច់គោចំនួនពីរក្បាល ទឹកសុទ្ធជាង៤០០យួរ គ្រឿងឧបភោគបរិភោគ ក្នុងនោះក៏មានថវិកាចូលរួមពីព្រះសង្ឃចំនួន ២,៣លានរៀល៕ដោយ៖ឃិន គន្ធា