Category: ព័ត៌មានជាតិ

  • ក្រសួងធម្មការ ៖ មន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត ត្រូវរៀបចំវាយគង ទូងស្គរ គោះត្រដោក ដើម្បីចូលរួមអបអរសាទរ ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    ក្រសួងធម្មការ ៖ មន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត ត្រូវរៀបចំវាយគង ទូងស្គរ គោះត្រដោក ដើម្បីចូលរួមអបអរសាទរ ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    (ភ្នំពេញ)៖ ក្រសួងធម្មការនិងសាសនា សូមឲ្យប្រធានមន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត រៀបចំវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមវត្តអារាម មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហារសាសនា ស្នាក់ការ ស៊ូរ៉ាវ សាលារៀនមានចរិតសាសនាផ្សេងៗ រួមទាំងមន្ទីរធម្មការ និងសាសនា ចូលរួមអបអរសាទរទិវាជាប្រវត្តិសាស្ត្រ ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃ អង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ធចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធម្មការ និងសាសនា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងសូមឱ្យលោកប្រធានមន្ទីរធម្មការនិងសាសនា រាជធានី ខេត្ត សហការឱ្យបានជិតស្និទ្ធបំផុតជាមួយព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ និងថ្នាក់ដឹកនាំសាសនា ផ្សេងៗទូទាំងព្រះរាជាណាចក្រកម្ពុជា រៀបចំវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅថ្ងៃអាទិត្យ ៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥…

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ ដល់វត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក)

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ ដល់វត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក)

    (ភ្នំពេញ)៖ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នាថ្ងៃចូលព្រះវស្សាថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្តមភរិយាដ៏ឧត្តុង្គឧត្តមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា និងជាប្រធានកាកបាទក្រហមកម្ពុជា និងសាច់ញាតិក្រុមគ្រួសារ អមដំណើរដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ព្រមទាំងថ្នាក់ដឹកនាំ លោកជំទាវភរិយាថ្នាក់ដឹកនាំ ឥស្សរជន និងមន្ត្រីកាកបាទក្រហមកម្ពុជា បាននាំយកទៀនព្រះវស្សា ប្រេងវស្សា គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងបច្ច័យ ទៅវេរថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃកម្ពុជា និងជាសម្តេចព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ, និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ដែលត្រូវគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ស្ថិតក្នុង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។…

  • សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យលើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃកម្ពុជា

    សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យលើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃកម្ពុជា

    (ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៥ បានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈដូចខាងក្រោម៖ ១-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ ហើយឱ្យយោបល់លើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។ ២-ផ្សេងៗ ។ យើងតាមលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានឱ្យដឹងថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចបញ្ជូន សេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ទៅគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់ ។ សូមជម្រាបថា រដ្ឋសភានៃព្រះជាណាចក្រកម្ពុជា បានអនុម័តជាឯកច្ឆន្ទ ដោយសំឡេងគាំទ្រ ១២៥ លើ ១២៥សំឡេង លើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៤…

  • រដ្ឋបាលខេត្តពោធិ៍សាត់បូកសរុបលទ្ធផលការងារនៃការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព

    រដ្ឋបាលខេត្តពោធិ៍សាត់បូកសរុបលទ្ធផលការងារនៃការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព

    ពោធិ៍សាត់៖រដ្ឋបាលខេត្តពោធិ៍សាត់កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានប្រជុំបូកសរុបលទ្ធផលការងារ​នៃការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់​មានសុវត្ថិភាព» ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងត្រួតពិនិត្យ​វត្តមាន​ស្នាក់នៅ​របស់ជនបរទេសក្នុងឆមាសទី១ និងទិសដៅអនុវត្តបន្តក្រោម​អធិបតី​លោក ពៅ ពិសិដ្ឋ អភិបាលរង តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។ ក្នុងកិច្ចប្រជុំនេះ លោក ពៅ ពិសិដ្ឋ បានមានប្រសាសន៍ថា ដើម្បីរក្សាការពារនូវ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សាធារណៈ ជាពិសេសពង្រឹងការអនុវត្តនូវ​គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែមាន​ប្រសិទ្ធភាពខ្ពស់ គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ត្រូវបន្តប្តេជ្ញា ប្រយុទ្ធប្រឆាំងជាមួយនឹងបទល្មើស​គ្រប់ប្រភេទ ក្នុងនោះ ការគ្រប់គ្រងជនអន្តោប្រវេសន៍ខុសច្បាប់ ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន សកម្មភាពក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទ និងបទល្មើស​ផ្សេងៗទៀត។ លោកបានក្រើនរំលឹកថា ពង្រឹងការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ជា​បុរេ​លក្ខខណ្ឌចាំបាច់ សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ នាំឱ្យប្រជាជនមានសិទ្ធិសេរីភាព មានជីវភាពរស់នៅល្អប្រសើរ និងការរស់នៅប្រកប​ដោយភាពសុខក្សេមក្សាន្ត។ត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមផ្ទះប្រជាពលដ្ឋ អំពីគោល​នយោ​​បាយ​ភូមិឃុំ សង្កាត់ មានសុវត្ថិភាព, រៀបចំវេទិកាសាធារណៈ ដើម្បីស្តាប់កង្វល់ និងសំណូមពរនានាពីប្រជាពលដ្ឋ ដើម្បីរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា៕ដោយ៖ចេងពុំ

  • រដ្ឋសភា ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញា ស្តីពី វិសោធនកម្មមាត្រ៣៣ នៃរដ្ឋធម្មនុញ្ញា នៃព្រះរាជាណាចក្រកម្ពុជា

    រដ្ឋសភា ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញា ស្តីពី វិសោធនកម្មមាត្រ៣៣ នៃរដ្ឋធម្មនុញ្ញា នៃព្រះរាជាណាចក្រកម្ពុជា

    សម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ “ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញា ស្តីពី វិសោធនកម្មមាត្រ៣៣ នៃរដ្ឋធម្មនុញ្ញា នៃព្រះរាជាណាចក្រកម្ពុជា” ។ថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។

  • រុស្ស៊ី និងកម្ពុជា គ្រោងប្រារព្ធខួបលើកទី៦៩ នៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគី

    រុស្ស៊ី និងកម្ពុជា គ្រោងប្រារព្ធខួបលើកទី៦៩ នៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគី

    ភ្នំពេញ ៖ ឯកឧត្តម Anatoly Borovik អគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា មានប្រសាសន៍ថា ឆ្នាំនេះ រុស្ស៊ីគ្រោងប្រារព្ធខួបលើកទី៦៩ នៃការបង្កើតទំនាក់ទំនងការទូតរវាងរុស្ស៊ី និងកម្ពុជា ហើយថា ព្រឹត្តិការណ៍សំខាន់ៗមួយចំនួនដែលកើតឡើងនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ បានបង្ហាញអោយច្បាស់លាស់ អំពីអន្តរកម្មសកម្មរបស់ប្រទេសយើងទាំងពីរ។ ឯកឧត្តម Borovik បានថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មាន ស្តីពីគោលនយោបាយការបរទេសរុស្ស៊ី នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ នៅស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា។ ឯកឧត្តម Borovik បន្តថា កាលពីខែមេសា ឆ្នាំ២០២៥ កិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលរុស្ស៊ី-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រនិងបច្ចេកទេសត្រូវបានធ្វើឡើង។ លោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសហព័ន្ធរុស្ស៊ី និង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើជាសហប្រធាន។ ព្រឹត្តិការណ៍នេះ បានជំរុញដល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់យើងរួចហើយ ដោយក្នុងខែឧសភា ឆ្នាំ២០២៥ ក្រុមអ្នកធុរកិច្ចកម្ពុជាបានធ្វើដំណើរទៅរុស្ស៊ី ដើម្បីពិភាក្សាអំពីទស្សនវិស័យនៃការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ភស្តុភារ ទេសចរណ៍…

  • រុស្ស៊ីនឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ានពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០

    រុស្ស៊ីនឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ានពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០

    ភ្នំពេញ ៖ ឯកឧត្តម Anatoly Borovik អគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា មានប្រសាសន៍ថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនបង្កើនកិច្ចសហប្រតិបត្តិការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ចាប់ពីឆ្នាំ២០២៦រហូតដល់ឆ្នាំ២០៣០ខាងមុខ។ ឯកឧត្តម Anatoly Borovik បានថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មាន ស្តីពីគោលនយោបាយការបរទេសរុស្ស៊ី នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ នៅស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា។ ឯកឧត្តម Borovik បន្តថា ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១១ ខែកក្កដានេះ ឯកឧត្តម Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅប្រទេសម៉ាឡេស៊ី ហើយក្នុងនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងទម្រង់ រុស្ស៊ី-អាស៊ាន កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ានផងដែរ។ ឯកឧត្តម Borovik បន្ថែមថា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីរុស្ស៊ី-អាស៊ាន ទីក្រុងម៉ូស្គូរំពឹងថា នឹងមានកិច្ចសន្ទនាបែបស្ថាបនាលើប្រធានបទជាច្រើននៃអន្តរកម្មជាមួយអាស៊ាន ក្នុងវិស័យនយោបាយ សន្តិសុខ ពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ និងសង្គម សម្រាប់ឆ្នាំ២០២៦រហូតដល់ឆ្នាំ២០៣០ខាងមុខ ។  ឯកឧត្តមអគ្គរដ្ឋទូតបានបញ្ជាក់ទៀតថា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ានេះដែរ រុស្ស៊ីបន្តគាំទ្រនូវការពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងដោយស្នើគំនិតផ្តួចផ្តើមថ្មី ដែលជាការបង្កើតយន្តការក្នុងតំបន់សម្រាប់ការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការគំរាមកំហែងនៃជំងឺរាតត្បាត និងការធានានូវកំណើនសេដ្ឋកិច្ច…

  • កម្ពុជា-ឆែក មានទំនាក់ទំនងល្អប្រសើរ និងមានកិច្ចសហប្រតិបត្ដិការកាន់តែមានភាពរីកចម្រើន

    កម្ពុជា-ឆែក មានទំនាក់ទំនងល្អប្រសើរ និងមានកិច្ចសហប្រតិបត្ដិការកាន់តែមានភាពរីកចម្រើន

    (ភ្នំពេញ)៖ បច្ចុប្បន្ន កម្ពុជា-ឆែក មានទំនាក់ទំនងល្អប្រសើរ និងមានកិច្ចសហប្រតិបត្ដិការ កាន់តែមានភាពរីកចម្រើន ។ ការលើកឡើងបែបនេះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអនុញ្ញាតឲ្យ ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រយ:ពេលកន្លងមកដែល ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆែកប្រចាំនៅកម្ពុជា បំពេញភារកិច្ចនៅកម្ពុជា គឺបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ឆែក ឱ្យកាន់តែល្អប្រសើរ ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ឆែក គឺតែងតែនៅជាមួយកម្ពុជាគ្រប់កាល:ទេស: ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ ហើយឆែក បានជួយមកកម្ពុជា ឱ្យតម្លៃកម្ពុជា…

  • ក្រុមហ៊ុន VINCI Airports ចាប់អារម្មណ៍ពង្រីកការវិនិយោគលើវិស័យគន្លឹះនៅកម្ពុជា

    ក្រុមហ៊ុន VINCI Airports ចាប់អារម្មណ៍ពង្រីកការវិនិយោគលើវិស័យគន្លឹះនៅកម្ពុជា

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Nicolas NOTEBAERT ប្រធានក្រុមហ៊ុន VINCI Airports និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SCA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ។ លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតីដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម។ លោកប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលធានាបាននូវសុខសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលជាលក្ខខណ្ឌចាំបាច់នៃការធានាបាននូវស្ថិរភាពនៃវិនិយោគរបស់វិស័យឯកជន ក៏ដូចជាភាពជោគជ័យរបស់ក្រុមហ៊ុន។ លោកប្រធានក្រុមហ៊ុនក៏បានគូសបញ្ជាក់ពីការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនអ្នកធ្វើដំណើរតាមយន្តហោះ ដែលក្នុងរយៈពេល ៣០ឆ្នាំ មកនេះ ចំនួនអ្នកធ្វើដំណើរមានការកើនឡើងប្រមាណជា ៤០ដង បើប្រៀបធៀបទៅនឹងឆ្នាំ១៩៩៥។ លើសពីនេះ, លោកប្រធានក្រុមហ៊ុនបានជម្រាបជូនដោយសង្ខេបអំពីដំណើរការ និងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលបច្ចុប្បន្នក្រុមហ៊ុនកំពុងតែមមាញឹកដើម្បីត្រៀមលក្ខណៈ ខណៈពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ។ ក្រៅពីវិស័យអាកាសចរ, លោកប្រធានក្រុមហ៊ុនក៏បានបន្ថែមទៀតថា ក្រុមហ៊ុនក៏មានចំណាប់អារម្មណ៍វិនិយោគលើវិស័យផ្សេងៗទៀត ដូចជា វិស័យថាមពលស្អាត និងទឹកស្អាត នៅកម្ពុជា ដែលក្រុមហ៊ុនរំពឹងថានឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដែលជាការវិនិយោគ ឈ្នះ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល

    សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល

    ផ្សាយបន្តផ្ទាល់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្រ្តកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៥ ។