-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាំយកអំណោយ របស់សម្តេចធិបតីទៅជូនជនភៀសសឹកនៅស្រុកចំនួនបីនៃខេត្តសៀមរាប

សៀមរាប៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥បានអញ្ជើញជួបសួរសុខទុក្ខ និងនាំយកស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាសើចាំបាច់ជាច្រើនមុខទៅជូនដល់ប្រជាពលរដ្ឋចំនួន២.៤០០គ្រួសារ ដែលភៀសសឹកពីតំបន់មាន ជម្លោះព្រំដែន កម្ពុជា-ថៃ មកស្នាក់នៅបណ្ដោះអាសន្ននៅមណ្ឌលសុវត្ថិភាព នៃស្រុកក្រឡាញ់ ស្រីស្នំ និងអង្គរជុំ ខេត្តសៀមរាប។ ក្នុងឱកាសនៃការអញ្ជើញជួបសួរសុខទុក្ខ លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំនូវបណ្តាំសាកសួរ សុខទុក្ខពីសំណាក់សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ពីសម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាសម្តេចធិបតី ដែលលោកតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលជាជនភៀសសឹក។លោកជំទាវក៏បានលើកឡើង ពីផលវិបាកនៃសង្គ្រាមបានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមិនរើសមុខ ទាំងកងទ័ព និងជនស៊ីវិលស្លូតត្រង់។លោកជំទាវបន្ថែមថា ជួបទុក្ខលំបាកនេះធ្វើឱ្យ យើងទាំងអស់គ្នាយល់យ៉ាងច្បាស់តម្លៃនៃសន្តិភាព។ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ខេត្តមានប្រជាជនភៀសសឹកជម្លៀសមកខេត្តសៀមរាប ចំនួន១៥.៤០៧គ្រួសារស្នាក់នៅតាមទីតាំងសុវត្ថិភាពចំនួន១៣៨ទីតាំងនៃ១៣ក្រុងស្រុក៕ដោយ៖ប៊ុនរដ្ឋា
-
ផ្សាយផ្ទាល់ ៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»

-
ឯកឧត្តម លីវ សុភក្ត្រា រដ្ឋលេខាធិការក្រសួងអធិការកិច្ចនាំយកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគបរិភោគ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក ដែលកំពុងតែស្នាក់នៅជំរំទីទួលសុវត្ថិភាព

ឧត្តរមានជ័យ៖ ដើម្បីជាការយកចិត្តទុកដាក់ ក៏ដូចជាការលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋយើងដែលជាជនភៀសសឹក ឯកឧត្តម លីវ សុភក្ត្រាបានដឹកនាំគណៈប្រតិភូនាំយកអំណោយមនុស្សធម៌ ១០០០ កញ្ចប់ ( ១០០០ Kits) របស់មូលនិធិជនភៀសខ្លួន និង វីរកងទ័ពជួរមុខ សម្រាប់ប្រជាពលរដ្ឋភៀសសឹក ដែលបានជម្លៀសចេញពីតំបន់ឈ្លានពានរបស់ថៃ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មកចុះចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹកចំនួន១០០០គ្រួសារ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នេះ។ ក្នុងពិធីប្រគល់ និងចែកជូនអំណោយនេះដែរ ក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី សំណាក់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយផងដែរ ក្នុងឱកាសជួបសំណេះ សំណា លសួរសុខទុក្ខបងប្អូនជាជនភៀសសឹក នាពេលនេះ ឯកឧត្តម លីវ សុភត្ត្រា បានមានប្រសាសន៍បញ្ជាក់ថា អំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋយើងនៅពេលនេះ បានមកពីការចូលរួមវិគាគទានពីសប្បុរសជន ថ្វីត្បិតតែមិនអាចបំពេញនូវតម្រូវការរបស់បងប្អូនក៏ពិតមែន តែក៏ជាការរួមចំណែក ជួយសម្រួលដល់ការខ្វះខាតដល់បងប្អូនយើងបានមួយ រយៈពេលផងដែរ ។ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានសំដែងនូវសេចក្តីនឹករលឹក និងបានផ្ដាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋយើងត្រូវរក្សាភាពអត់ធ្មត់ ស៊ូទ្រាំ និងថែរក្សាខ្លួននៅទីកន្លែងសុវត្ថិភាព ដើម្បីបញ្ចៀសហានិភ័យពីការប្រយុទ្ធគ្នា និងដើម្បីជួយសម្រួល…
-
ផ្សាយបន្តផ្ទាល់ ៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»

-
ផ្សាយផ្ទាល់ ៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»

-
សម្តេចតេជោ ហ៊ុន សែន នៅតែតាមដានកិច្ចព្រមព្រៀងឈប់បាញ់ ដើម្បីសន្តិភាពជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅតែបន្តតាមដាន បទឈប់បាញ់រវាងកម្ពុជា-ថៃ រហូតទទួលបានសន្តិភាពតាមព្រំដែន។ នេះបើតាម សំណេរលើគេហទំព័រ Facebook នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា “ទោះមានការឈប់បាញ់តែខ្ញុំមិនបានសម្រាកច្រើនទេ។យប់មិញខ្ញុំសម្រាកបានជាង២ម៉ោងនិងបន្តការងារហូតពេលនេះដែលនឹងអាចបន្តរហូតម៉ោង៧ល្ងាច ឬលើសពីនេះទៅតាមការវិវត្តនៃសភាពការណ៍។កិច្ចការរបស់ខ្ញុំចាប់ពីម៉ោង១២យប់ថ្ងៃ២៨ឆ្លងចូលថ្ងៃ២៩កក្កដា២០២៥នេះ គឺជួយជ្រោមជ្រែងអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់ឲ្យទទួលបានជោគជ័យដើម្បីធានាថា សង្គ្រាមនឹងត្រូវបិទបញ្ចប់ជំនួសដោយសន្តិភាព។ ខ្ញុំសូមវាយតម្លៃខ្ពស់និងសូមអរគុណកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃដែលបានគោរពនិងអនុវត្តនូវកិច្ចព្រមព្រៀងនេះនិងបង្កើតឲ្យមានការប្រជុំថ្នាក់ភូមិភាគប្រកបដោយជោគជ័យ។ សូមរួមគ្នាការពារសន្តិភាពដើម្បីជៀសវាងបាត់សន្តិភាពទើបស្វែងរកសន្តិភាពដែលជារឿងដ៏លំបាក៕”
-
សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី

-
កិច្ចប្រជុំយោធាភូមិភាគទី៤កម្ពុជា និងបញ្ជាការភូមិភាគទី២របស់ថៃ ខាងកម្ពុជាឱ្យកងទ័ពថៃ កុំដើរចូលមកទីតាំងដែនដីកម្ពុជា និងត្រូវគោរពឱ្យបានបទឈប់បាញ់គ្នា

ភ្នំពេញ៖ ក្នុងកិច្ច ប្រជុំ រវាងកងទ័ពភូមិភាគទី៤និង មេបញ្ជាការភូមិភាគទី២របស់ថៃ ដែល ធ្វើឡើងនៅ អូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យនៅវេលាម៉ោង ១០,២០នាទី ហើយបញ្ចប់ទៅវិញនៅម៉ោង១០,៤៥នាទីព្រឹក ថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ ២០២៥នេះខាងកម្ពុជាបានស្នើឱ្យកងទ័ពថៃ កុំដើរចូលមកទីតាំងដែនដីកម្ពុជា និងត្រូវគោរពឱ្យបាននូវបទឈប់បាញ់គ្នា តាមរយៈ កិច្ចព្រមព្រង នៃ ថ្នាក់ដឹកនាំប្រទេសទាំងពីរ។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ ថា៖ក្នុងកិច្ចប្រជុំនេះបញ្ជាការភូមិភាគទី២ខាងភាគីថៃបានលើកឡើងដូចជាទី១ភាគីទាំង២បានជួបគ្នាក្នុងកម្រិតថ្នាក់យុទ្ធភូមិភាគគឺជាកម្រិតគ្មានសិទ្ធសម្រេចគ្រប់កិច្ចការហួសពីដែនសមត្ថកិច្ននោះទេ។ទី២ ៖ ក្រោយព្រឹត្តការកើតឡើងក៏មានការលើកឡើងនៅបណ្តាញសង្គមជាច្រើនដែលធ្វើឱ្យមានការយល់ច្រឡំទាំងសងខាង ។ ទី៣៖សូមសម្តែងការសោកស្តាយចំពោះការខូចខាតបាត់បង់ជីវិត ទ្រព្យសម្បត្តិធ្វើឱ្យមានការលំបាកទាំងសងខាង។ដោយឡែកខាងភាគីកម្ពុជាវិញបានថ្លែងចំណុចមួយចំនួនដូចជា៖ទី១៖ត្រូវអនុវត្តបទឈប់បាញ់នៅនឹងកន្លែង ទៅតាមកិច្ចព្រមព្រៀងដែលនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បានសម្រេចនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ទី២៖មិនត្រូវធ្វើការចល័តទ័ព និងគ្រឿងសព្វាវុធ។ទី៣៖ចំពោះបងប្អូនកងទ័ពដែលមានជំងឺ របួសដែលត្រូវដឹកជញ្ជូនទៅព្យាបាលភាគីថៃមិនត្រូវមានការភាន់ច្រឡំ និងមិនត្រូវបាញ់មកលើកម្ពុជាទេ ត្រូវសួរបញ្ជាក់គ្នាជាមុន និងជូនដំណឹងគ្នាជាមុនសិន។ទី៤៖សំណូមពរទៅកាន់ភាគីថៃមិនត្រូវដើរចូលមកទីតាំងដែនអធិបតេយ្យរបស់កម្ពុជា ហើយកម្ពុជាបានគោរពនូវបទឈប់បាញ់ យ៉ាងម៉ឺងម៉ាត់រួចហើយ ចាប់តែពីចូលជាធរមាន និង ស្នើឱ្យភាគីថៃគោរពឱ្យបានដូចគ្នាផងដែរ។ត្រូវដោះស្រាយជាបន្ទាន់ដោយគ្មានលក្ខខណ្ឌចំពោះករណីដែលបានជជែកគ្នា ។ លោកជំទាវបានបញ្ជាក់ដែរថាជាកិច្ចឆ្លើយតបក្នុងពិធីនេះភាគីថៃថានឹងចូលរួមដោះស្រាយ ។ ជាមួយគ្នានេះភាគីទាំងពីរបានឯកភាពក្នុងការបង្កើតក្រុមទំនាក់ទំនងគ្នាក្នុងនេះកំណត់ខាងភាគីថៃ៤រូប និងកម្ពុជាចំនួន៤រូប…
-
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ៖ “កូនៗ រងគ្រោះដោយសារសង្គ្រាមហើយ មិនឱ្យកូនៗ រងគ្រោះដោយសារការប្រឡងបាក់ឌុបនោះឡើយ”

(ភ្នំពេញ)៖ នៅក្នុងពិធីប្រកាសបើក «យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ នៃគ្រឹះស្ថានសិក្សាសាធារណៈ» ព្រឹកនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងអំពីការរៀបចំយន្តការនានា ដើម្បីសម្របសម្រួល និងប្រមូលសិស្សឱ្យបានចូលរៀននៅទីទួលសុវត្ថិភាព តាមរយៈការស្វ័យសិក្សាផង តាមរយៈការសិក្សាពីចំងាយផង ទៅតាមលទ្ធភាពដែលអាចធ្វើបាន។ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានលើកឡើងផងដែរ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានលើកពេលប្រឡងបាក់ឌុប។ ទន្ទឹមនេះ ឯកឧត្តមក៏បានសម្គាល់ថា សម្រាប់សិស្សដែលស្ថិតនៅក្នុងមូលដ្ឋាននៃជនភៀសសឹក ឬតំបន់ដែលប៉ះពាល់រងគ្រោះដោយសារសង្គ្រាម អាចចុះឈ្មោះប្រឡងនៅខេត្តណាមួយក៏បាន តាមការជ្រើសរើស ដែលនេះជាការសម្របសម្រួលបន្ថែមទៀត។ ក្នុងនោះក្រសួងនឹងបន្តតាមដាន វាយតម្លៃជាបន្តបន្ទាប់ដើម្បីរៀបចំមណ្ឌលប្រឡងឱ្យបានគៀក និងសម្របសម្រួលឱ្យអស់ពីលទ្ធភាពជូនទៅដល់សិស្សដែលត្រូវប្រឡងទុតិយភូមិក្នុងឆ្នាំនេះ។ “ក្រសួងនឹងចាត់វិធានការជួយគាំទ្រ ដល់បេក្ខជនមកពីខេត្តដែលរងគ្រោះ ដោយសារតែកូនៗ រងគ្រោះដោយសារសង្គ្រាមហើយ តែមិនឱ្យកូនៗ រងគ្រោះដោយសារតែការប្រឡងបាក់ឌុបនោះឡើយ។” ឯកឧត្តមបានបន្ថែម។ ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ បានបង្ហាញការគាំទ្រ និងចូលរួមយ៉ាងពេញទំហឹង ចំពោះយុទ្ធនាការធ្វើបច្ចុប្បន្នភាពតាមរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនេះ។ ការធ្វើជំរឿននេះ គឺជាផ្នែកមួយនៃការអភិវឌ្ឍ ដែលការអភិវឌ្ឍនេះនឹងធ្វើឱ្យយើងមានលទ្ធភាព និងសមត្ថភាពពេញលេញបន្ថែមទៀតក្នុងការការពារបូរណភាពទឹកដីរបស់យើងទៅថ្ងៃមុខជាបន្តបន្ទាប់ទៀត។ លើសពីនេះ ឯកឧត្តមបានបញ្ជាកបន្ថែមថា តាមរយៈការអភិវឌ្ឍនេះ ក្រសួងអប់រំ…
-
នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់គោរពវិញ្ញាណក្ខន្ធ សពឧត្តមសេនីយ៍ទោ ដួង សំនៀង ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធព្រះវិហារ

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់កងយោធពលខេមរភូមិន្ទគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ឯក ជាកិច្ចបច្ឆាមរណៈជូនសពឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធព្រះវិហារ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ សូមសម្តែងនូវការសោកស្តាយ ក្តីស្រណោះអាឡោះ អាល័យជាទីបំផុតចំពោះការបាត់បង់វីរយុទ្ធជនដ៏អង់អាចក្លាហាន ប្រកបដោយគំរូវីរភាពដ៏ខ្ពង់ខ្ពស់ ដែលតែងលះបង់ អស់ពីកម្លាំងកាយ ចិត្ត បញ្ញាស្មារតី ធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា និងរួមសុខទុក្ខ ជាមួយប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត។ ក្នុងនាមក្រសួងការពារជាតិ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង សូមឆាប់បានចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ ៖ ង៉ាន់ ទិត្យ