Category: ព័ត៌មានជាតិ

  • ផ្សាយបន្តផ្ទាល់ ៖ សន្និសីទសារព័ត៌មាន ស្តីពី លទ្ធផលនៃអត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក

    ផ្សាយបន្តផ្ទាល់ ៖ សន្និសីទសារព័ត៌មាន ស្តីពី លទ្ធផលនៃអត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក

    ផ្សាយបន្តផ្ទាល់ ៖ សន្និសីទសារព័ត៌មាន ស្តីពី លទ្ធផលនៃអត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥។

  • ផ្សាយបន្តផ្ទាល់ ៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទ​ឈប់​បាញ់រវាងកម្ពុជា-ថៃ»

    ផ្សាយបន្តផ្ទាល់ ៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥។

  • ក្រសួងអប់រំ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលបានវិលត្រឡប់ពីប្រ​ទេស​ថៃវិញ ចំនួន ១៧២នាក់

    ក្រសួងអប់រំ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលបានវិលត្រឡប់ពីប្រ​ទេស​ថៃវិញ ចំនួន ១៧២នាក់

    (ភ្នំពេញ)៖ ក្រសួងអប់រំនឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលបាន​វិល​ត្រឡប់​​ពីប្រទេសថៃ ឱ្យសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និង​ឯកជនក្នុងប្រទេសកម្ពុជា ក្រោមឈ្មោះថា អាហារូបករណ៍សម្តេចតេជោ។ ក្នុងសេចក្តីប្រកាសនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រសួងអប់រំបានបញ្ជាក់​ថា ចាប់តាំង ពីមានការផ្ទុះអាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ និស្សិតដែល​បាន​វិលត្រឡប់ពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាវិញមានចំនួន ៤២៣នាក់។ និស្សិតចំនួន ១៧២នាក់ ក្នុងចំណោម ៤២៣នាក់ បានស្នើសុំអាហារូបករណ៍​ពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបន្តការសិក្សានៅតាមបណ្តា​គ្រឹះស្ថាន ឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា។ ក្រសួងអប់រំបានបញ្ជាក់ដែរថា ដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុតពី សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រ​កម្ពុជា អាហា​រូបករណ៍ក្រោមឈ្មោះថា អាហារូបករណ៍សម្តេចតេជោ នឹងផ្តល់ជូន​និស្សិត​កម្ពុជាទាំង ១៧២នាក់ ឱ្យបន្តការសិក្សានៅតាមគ្រឹះស្ថាន​ឧត្តមសិក្សា​សាធារណៈ និងឯកជន ក្នុងប្រទេសកម្ពុជា ៕ ដោយ ៖ ម៉ាដេប៉ូ

  • កម្ពុជាពុំបានធ្វើសកម្មភាពណាមួយឡើយ ដែលជាការរំលោភលើបទឈប់បាញ់ ដូចការចោទប្រកាន់ពីភាគីថៃ

    កម្ពុជាពុំបានធ្វើសកម្មភាពណាមួយឡើយ ដែលជាការរំលោភលើបទឈប់បាញ់ ដូចការចោទប្រកាន់ពីភាគីថៃ

    ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាសូមបដិសេធដាច់អហង្ការ ចំពោះសេចក្តីប្រកាសរបស់ក្រសួងការ បរទេសថៃ ចុះផ្សាយនៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៥ ដែលចោទប្រកាន់ខុសពីការពិតថា កម្ពុជា បានរំលោភលើបទឈប់បាញ់ ដែលបានឯកភាពគ្នាកាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ។ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការកម្ពុជាបានថ្លែងក្នុងសន្នីសីទ សារព័ត៌មាននាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះថាមកដល់ពេលនេះគឺកងកម្លាំងប្រដាប់អាវុធកម្ពុជាពុំបានធ្វើសកម្មភាពណា មួយទាល់ សោះឡើយ ដែលចាត់ទុកថា ជាការរំលោភលើបទឈប់បាញ់ ដែលបានព្រមព្រៀងគ្នាដូចភាគីថៃចោទប្រកាន់។ឯកឧត្តមបញ្ជាក់ថាជាថ្មីម្តងទៀតកម្ពុជាសូមទាត់ចោលទាំងស្រុង ក្នុងការបន្តប្រឌិតរបស់ភាគីថៃ ដូចដែលបានធ្វើរួចមកហើយនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ចេញថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ អ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់បន្ថែមថា៖«កងកម្លាំងប្រដាប់អាវុធកម្ពុជាពុំបានធ្វើសកម្មភាពណា មួយទាល់ តែសោះ ដែលចាត់ទុកថាជាការរំលោភលើបទឈប់បាញ់ ដែលបានព្រមព្រៀងគ្នា។ កម្ពុជាព្យាយាមដោយស្មោះត្រង់ ដើម្បីសម្រេចកិច្ចព្រមព្រៀងបញ្ចប់ជម្លោះប្រដាប់អាវុធ ទាំងស្រុង ក្នុងបំណងចៀសវាងការបាត់បង់អាយុជីវិតមនុស្សដោយមិនចាំបាច់បន្ថែមទៀត ក៏ ដូចជាការរងទុក្ខរបស់ប្រជាជនរាប់ម៉ឺននាក់ ដែលត្រូវរត់ចោលលំនៅដ្ឋាន ដោយសារតែការ ប្រយុទ្ធគ្នា”។អ្នកនាំពាក្យក្រសួងការបរទេសថ្លែងដោយផងថា”កម្ពុជាបញ្ជាក់ជាថ្មីយ៉ាងម៉ឺងម៉ាត់ នូវការប្តេជ្ញាចិត្តឥតងាករេក្នុងការអនុវត្តកិច្ច ព្រមព្រៀងបទឈប់បាញ់គ្នាប្រកបដោយប្រសិទ្ធភាព និងពេញលេញ ព្រមទាំងការដោះស្រាយ ជម្លោះជាមួយប្រទេសថៃដោយសន្តិវិធី»។ជាមួយគ្នានេះឯកឧត្តមអ្នកនាំពាក្យក្រសួងការបរទេសបានលើកឡើងថា បច្ចុប្បន្ននេះ គឺជាពេលវេលាដែលត្រូវផ្តោតការគិតគូ រទៅលើគោលដៅចម្បង ក្នុងស្តារ សន្តិភាព…

  • ផ្សាយបន្តផ្ទាល់ ៖សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»

    ផ្សាយបន្តផ្ទាល់ ៖សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»

    ផ្សាយបន្តផ្ទាល់ ៖សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃព្រហស្បតិ៍ ៦កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី (ថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥។

  • សាលាប៊ែលធី អន្តរជាតិផ្ដល់ អាហារ ប ករណ៍ ១០០ភាគ រយ ដល់ កូនៗរបស់ យោធិនពលី និងពិការ ក្នុង បុព្វហេតុការពារជាតិ

    សាលាប៊ែលធី អន្តរជាតិផ្ដល់ អាហារ ប ករណ៍ ១០០ភាគ រយ ដល់ កូនៗរបស់ យោធិនពលី និងពិការ ក្នុង បុព្វហេតុការពារជាតិ

    ភ្នំពេញ៖ សាលា ប៊ែលធី អន្តរជាតិ សូមផ្តល់អាហារូបករណ៍ ១០០% រហូតដល់ចប់កម្មវិធីសិក្សាសម្រាប់ ថ្នាក់ ចំណេះ ទូទៅ និងថ្នាក់ភាសាអង់គ្លេសទូទៅ ជូនដល់កូនៗវីរកងទ័ពរបស់កម្ពុជា ដែលបានពលីជីវិត និងពិការ ក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា ។ នេះ បើតាមទំព័រហ្វេសប៊ុករបស់ឯកឧត្តមលី ឆេង ស្ថាបនិកសាលាប៊ែលធីអន្តរជាតិ បានចេញផ្សាយយប់ថ្ងៃទី៣០ កក្កដា ២០២៥នេះ ។ បើតាមឯកឧត្តមលី ឆេង បានឱ្យដឹងថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរកងទ័ពដែលបានពលីជីវិត និងពិការ ក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា សាលា ប៊ែលធី អន្តរជាតិ សូមផ្តល់អាហារូបករណ៍ ១០០% រហូតដល់ចប់កម្មវិធីសិក្សាសម្រាប់ ថ្នាក់ចំណេះទូទៅ (ថ្នាក់ទី១ ដល់ថ្នាក់ទី១២) និងថ្នាក់ភាសាអង់គ្លេសទូទៅ (Stater to Level 12) រហូតដល់ចប់កម្មវិធីសិក្សា ៕

  • សាលារៀន ២៦០កន្លែង ក្នុងខេត្តឧត្តរមានជ័យ បន្តបិទទ្វារ​ជា​បណ្ដោះអាសន្ន ខណៈពលរដ្ឋចំនួន ៣៨ ៤៤៧នាក់បន្តភៀសសឹក

    សាលារៀន ២៦០កន្លែង ក្នុងខេត្តឧត្តរមានជ័យ បន្តបិទទ្វារ​ជា​បណ្ដោះអាសន្ន ខណៈពលរដ្ឋចំនួន ៣៨ ៤៤៧នាក់បន្តភៀសសឹក

    ភ្នំពេញ ៖ បើទោះបីជាបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូលជាធរមានក៏ដោយ ក៏សាលានរៀន​មួយចំនួនក្នុង​តំបន់​សមរភូមិ​បន្តបិទទ្វារ ហើយបងប្អូនប្រជាពលរដ្ឋក៏មិន​ទាន់វិលត្រលប់ទៅលំនៅឋានវិញនៅឡើយទេ។ ជាក់ស្ដែងខេត្តឧ​ត្តរមានជ័យ សាលារៀនចំនួន២៦០កន្លែងបន្តបិទទ្វារបណ្ដោះអាសន្ន ។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃនៅល្ងាចថ្ងៃទី៣០ កក្កដា ២០២៥ ។ បើតាមលោកបណ្ឌិតទូច សុខៈបានឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី ៣០ ខែកក្កដា ២០២៥ ខេត្តឧត្តរមានជ័យមានសភាពការណ៍ស្ងប់ស្ងាត់ល្អ ដោយបងប្អូនបប្រជាពលរដ្ឋដែលបានជម្លៀសមកមណ្ឌលសរុបទាំងអស់ចំនួន ១០ ៨០៣គ្រួសារ ដែលស្មើនឹង៣៨ ៤៤៧នាក់ ។ លោកបណ្ឌិតបន្តថា សាលារៀននៅក្នុងខេត្តឧត្តរមានជ័យចំនយន២៦០កន្លែង ក៏នៅតែបន្តបិទជាបណ្ដោះអាសន្ននៅឡើយ ដោយរដ្ឋបាលខេត្តឧត្តរមានបន្តចាត់កម្លាំងថែរក្សាការពារសន្តិសុខ សុវត្ថិភាព ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ រួមទាំងការផ្គត់ផ្គង់ឧបត្ថម្ភគាំទ្រគ្រឿងឧបភោគបរិភោគ និងសេវាផ្សេងៗប្រចាំថ្ងៃ ។

  • ផ្ទុះរោងចក្រផលិតកាំជ្រួចថៃ សម្លាប់មនុស្ស ៩នាក់

    ផ្ទុះរោងចក្រផលិតកាំជ្រួចថៃ សម្លាប់មនុស្ស ៩នាក់

    បាងកក៖ មនុស្សយ៉ាងតិច ៩នាក់បានស្លាប់ នៅក្នុងការផ្ទុះរោងចក្រផលិត កាំជ្រួច នៅភាគកណ្តាល ប្រទេសថៃ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ ហើយ ប៉ូលិស នៅតែស្វែងរកអ្នកបាត់ខ្លួន បន្ទាប់ពីការផ្ទុះ បានកើតឡើង ភ្លាមៗ។ រោងចក្រ បានចាប់ផ្តើមផ្ទុះ ត្រូវភ្លើងឆាបឆេះ នៅម៉ោងប្រហែល ១១ព្រឹក ថ្ងៃពុធនេះ ស្ថិតនៅក្នុងស្រុកមឿង នៃ ខេត្ត ស៊ូផានបូរី ភាគខាងជើង ទីក្រុងបាងកក។ ការិយាល័យ ទំនាក់ទំនងសាធារណៈ ប្រចាំខេត្ត ស៊ូផានបូរី បាននិយាយ តាមរយៈការបង្ហោះ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ថា «មនុស្ស៤នាក់ បានស្លាប់ និងជាច្រើននាក់ទៀត បានរងរបួស» ដោយបន្ថែមថា ក្រុមន្ត្រីជំនាញ កំពុងស៊ើបអង្កេត រកមូលហេតុ នៃ ឧបទ្ទេវហេតុ លើកនេះ។ យ៉ាងណាមិញ ទីភ្នាក់ងារព័ត៌មាន AFP បានចេញផ្សាយថា អគ្គិភ័យឆាបឆេះលើរោងចក្រ តែងតែកើតមាន ជាញឹកញាប់ នៅក្នុងប្រទេសថៃ…

  • ទូតអាមេរិកបន្ទោសថៃ យ៉ាងចាស់ដៃ រឿងបង្កជម្លោះជាមួយកម្ពុជា

    ទូតអាមេរិកបន្ទោសថៃ យ៉ាងចាស់ដៃ រឿងបង្កជម្លោះជាមួយកម្ពុជា

    បរទេស៖ អនាគត ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសថៃ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានបន្ទោស ប្រទេសថៃ យ៉ាងចាស់ដៃ រឿងបង្កជម្លោះព្រំដែន ជាមួយនឹងកម្ពុជា នេះបើយោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មានសិង្ហបុរី CNA។ លោក Sean O’Neill ដែលទើបតែងតាំង ក្រោមរដ្ឋបាល របស់លោកប្រធានាធិបតី Donald Trump បានផ្តាំប្រាប់ ទៅរដ្ឋាភិបាល ក្រុងបាងកក ថា ជម្លោះព្រំដែនថៃជាមួយកម្ពុជា នាពេលថ្មីៗនេះ មិនបានជួយប្រជាជនថៃ ឬ សម្ព័ន្ធភាព របស់ប្រទេសថៃ ជាមួយរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន នោះទេ។ នៅពេលសួរថា តើលោកនឹងធ្វើអ្វី ដើម្បីធានាថា «បទឈប់បាញ់» ក្លាយជាកិច្ចព្រមព្រៀងសន្តិភាព រយៈពេលវែង លោក O’Neill បាននិយាយថា «ខ្ញុំគិតថា រឿងដំបូង ដែលខ្ញុំនឹងធ្វើ គឺចង្អុលប្រាប់ទៅប្រទេសថៃ ដែលជាសម្ព័ន្ធមិត្តរបស់យើងនៅអាស៊ីថា សង្រ្គាមបែបនេះ ជម្លោះបែបនេះ មិនបានធ្វើអ្វី ដើម្បីជួយប្រជាជន របស់ពួកគេ ទេ៕…

  • អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ថៃប្រើប្រាស់យុទ្ធសាស្រ្តព័ត៌មានក្លែងក្លាយដើម្បីបំពុលសាធារណៈមតិទាំងជាតិ និង អន្តរជាតិ

    អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ថៃប្រើប្រាស់យុទ្ធសាស្រ្តព័ត៌មានក្លែងក្លាយដើម្បីបំពុលសាធារណៈមតិទាំងជាតិ និង អន្តរជាតិ

    (ភ្នំពេញ)៖ ប្រទេសថៃបានកំពុងប្រើប្រាស់នូវព័ត៌មានក្លែងក្លាយដើម្បីជាយុទ្ធសាស្ត្រក្នុងការបំពុលសាធារណៈមតិជាតិនិងអន្តរជាតិ។ពួកគេតែងចោទប្រកាន់ថា កម្ពុជាបំពានកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា-ថៃ នៅតែកើតមានឡើងជាបន្តបន្ទាប់។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»នារសៀលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានពន្យល់ប្រាប់ពីកលល្បិចយុទ្ធសាស្រ្តបញ្ចេញព័ត៌មានក្លែងក្លាយ ពីសំណាក់របស់ប្រទេសថៃថាកំពុងសាបព្រួសដើម្បីបំណងបន្លំ សាធារណៈមតិជាតិ និងអន្តរជាតិ ។ ហេតុនេះដើម្បី ជៀសវាងការជាប់អន្ទាក់ជឿតាមការញុះញង់របស់សារព័ត៌មានថៃគេត្រូវស្វែងយល់ និងត្រូវដឹងពីការអនុវត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាក្នុងអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ដែលធ្វើឡើងនៅប្រទេសម៉ាឡាស៊ីនាថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥។ ឯកឧត្តម ប៉ែន បូណា បានអ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងដោយបញ្ជាក់ថា«សូមបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេស សូមប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ជាពិសេសគឺ ព័ត៌មានមកពីប្រទេសថៃ ទាំងបណ្ដាញសារព័ត៌មានផ្លូវការ ទាំងបណ្ដាញសង្គម ព័ត៌មានទាំងនោះមួយចំនួនគឺថា មានគោលដៅបំពុលសតិអារម្មណ៍សាធារណៈមតិជាតិនិងអន្តរជាតិ ហើយជាពិសេសគឺបំបែកបំបាក់ឯកភាពជាតិដ៏រឹងមាំរបស់យើង។ដូច្នេះសូមបងប្អូនយើងប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវផ្ទៀងផ្ទាត់ព័ត៌មានមុននឹងជឿ»៕ ដោយ ៖ ម៉ាដេប៉ូ