Category: ព័ត៌មានជាតិ

  • ឯកឧត្តមបណ្ឌិត លី ឆេង ផ្តល់អាហារូបករណ៍​ពិសេស១០០% រយៈពេល១២ឆ្នាំ ដល់​កូនស្រី បង្កើត​លោកអនុសេនីយ៍ឯក ពោ វៃ ដែល​ពលី​ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី

    ឯកឧត្តមបណ្ឌិត លី ឆេង ផ្តល់អាហារូបករណ៍​ពិសេស១០០% រយៈពេល១២ឆ្នាំ ដល់​កូនស្រី បង្កើត​លោកអនុសេនីយ៍ឯក ពោ វៃ ដែល​ពលី​ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី

    ភ្នំពេញ៖ ការពលីរបស់វីរៈយុទ្ធជនកម្ពុជា មិនមែនគ្មាន័យនោះទេ សង្គមជាតិ សប្បុរសជន ជនរួមជាតិជាច្រើន នឹងតបស្នងដល់អ្នកដែលពលីក្នុងសមរភូមិវិញជាមិនខាន។ ជាក់ស្តែង ឯកឧត្តមបណ្ឌិត លី ឆេង ស្ថាបនិកប៊ែលធីគ្រុប បានសម្រេចផ្តល់អាហារូបករណ៍ពិសេស១០០% សិក្សារយៈពេល ១២ឆ្នាំ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនកូនស្រីបង្កើតរបស់វីរយុទ្ធជន លោកអនុសេនីយ៍ឯក ពោ វៃ ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីពីការឈ្លានពានរបស់កងទ័ពថៃ កាលពីថ្ងៃទី២៤ – ២៨ ខែកក្កដា ឆ្នាំ២០២៥”។ ការផ្តល់ជូននេះគឺទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ហើយឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប ក៏បានជួបសំណេះសំណាល និងប្រគល់ប័ណ្ណអាហារូបករណ៍ពិសេស ១០០% ជូនដល់ក្មួយស្រី វៃ ណារី ដើម្បីមានឱកាសបានមកបន្តការសិក្សានៅសាលា ប៊ែលធី អន្តរជាតិ…

  • ផ្សាយបន្តផ្ទាល់ ៖​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី

    ផ្សាយបន្តផ្ទាល់ ៖​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី

    ផ្សាយបន្តផ្ទាល់ ៖​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រីថ្ងៃអង្គារ ទី០៥ ខែសីហា ឆ្នាំ២០២៥ ។

  • លោកជំទាវ ពេជ្រ ច័ន្ទមុន្នី លើកទឹកចិត្តក្មេងរបួសបែកឆ្អឹងត្រគៀក កុំអស់សង្ឃឹម

    លោកជំទាវ ពេជ្រ ច័ន្ទមុន្នី  លើកទឹកចិត្តក្មេងរបួសបែកឆ្អឹងត្រគៀក កុំអស់សង្ឃឹម

    លោកជំទាវ ពេជ្រ ច័ន្ទមុនី្ន នៅព្រឹកថ្ងៃចន្ទទី៤ ខែសីហា ឆ្នាំ២០២៥ មកសួរសុខទុក្ខ កុមារម្នាក់អាយុ១០ឆ្នាំ បានត្រូវរបួសខ្ទេចសាច់ និងបែកឆ្អឹងត្រគៀកយ៉ាងធ្ងន់ធ្ងរ ដោយអំបែងគ្រាប់ផ្លោងរបស់ទាហានថៃ នៅសមរភូមិប្រាសាទតាមាន់ធំ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ លោកជំទាវ ជូនពរក្មេងដែលរងគ្រោះថា “មីងជូនពរក្មួយប្រុសឆាប់ជាសះស្បើយ និងបានត្រលប់ទៅផ្ទះវិញ”៕

  • សប្បុរសជនចិនផ្ដល់សម្ភារសិក្សា និងសៀវភៅរឿងនិទានដល់សិស្សនិងសាលារៀននៅខេត្តកំពង់ស្ពឺ

    សប្បុរសជនចិនផ្ដល់សម្ភារសិក្សា និងសៀវភៅរឿងនិទានដល់សិស្សនិងសាលារៀននៅខេត្តកំពង់ស្ពឺ

    កំពង់ស្ពឺ៖សប្បុរសជនចិននៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥​បាននាំយកសម្ភារសិក្សា និងសៀវភៅរឿងនិទានទៅចែក​ដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ក្នុងពិធីទទួលលោក យ៉ង់ ប៊ុនធឿន នាយកសាលាបឋមសិក្សាវាលធំ បានឱ្យដឹងថា ឆ្នាំសិក្សា២០២៤-២០២៥ នេះសាលាមានសិស្សជាង ៣០០នាក់ ។លោកបានថ្លែងអំណរគុណដល់លោកអគ្គនាយក​រោងចក្រហ្សុងបាវ​កែច្នៃ​ផ្លែឈើ ដែលមិនត្រឹមតែជួយទិញផលិតផលកសិកម្មប៉ុណ្ណោះទេ តែនៅ​ក៏បានជួយគាំទ្រដល់វិស័យអប់រំនៅកម្ពុជា តាមរយៈចូលរួមការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការផ្ដល់សម្ភារសិក្សាដល់សិស្ស ក៏ដូចជាការលើកទឹកចិត្ត​ដល់សិស្សដែលបានទទួលចំណាត់ថ្នាក់ល្អ ដោយការផ្ដល់រង្វាន់ដល់ពួកគេជាប្រចាំ ដែលធ្វើឱ្យសាលារៀននេះមាន​សិស្ស​មករៀនទៀងទាត់ ហើយអត្រាបោះបង់ការសិក្សាស្ទើរតែគ្មាន ។ លោក Chen Junhui អគ្គនាយករោងចក្រហ្សុងបាវ កែច្នៃផ្លែឈើគ្រប់មុខ លើកឡើងថា រោងចក្រកំពុងមានការរីក​ចម្រើនក្រោមការចូលរួមសហការពីអាជ្ញាធរ មូលដ្ឋាន និងប្រជាពលរដ្ឋក្នុងតំបន់ ។ពីមុនក្រុមហ៊ុនអាចជួយ​ទិញផ្លែ​ស្វាយពីប្រជាពលរដ្ឋត្រឹមតែមួយម៉ឺនតោនក្នុងមួយឆ្នាំ បច្ចុប្បន្នកើនដល់៩ម៉ឺនតោន ដែលអាចផ្ដល់ឱកាសការងារ​ដល់កម្មករជាងបីពាន់នាក់ ហើយក៏គ្រោងពង្រីកការទិញផ្លែស្វាយពីកសិករបន្ថែមទៀតផងដែរ ។ លោកបានបន្តថា ជាមួយនឹងការរីកចម្រើន នៃរោងចក្រនិងការផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ រោងចក្រក៏មិន​ភ្លេចចូលរួមលើកកម្ពស់វិស័យអប់រំ នៅក្នុងប្រទេសកម្ពុជានោះដែរ តាមរយៈការផ្ដល់សៀវភៅសិក្សាដល់សិស្ស​ដែល​កំពុងសិក្សានៅក្នុងសាលាបឋមសិក្សាវាលធំ និងមានសៀវភៅរឿងនិទានដាក់ក្នុងបណ្ណាល័យ សម្រាប់ទុកឱ្យ​សិស្សអាន និងសិក្សារៀនសូត្រ ។លោកក៏បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលា និងអាជ្ញាធរ ដែលបាន​ជួយ​សម្រប​សម្រួលដល់កូនចៅរបស់កម្មករ ដែលធ្វើការនៅក្នុងរោងចក្រឱ្យពួកគេបានរៀនសូត្រ ដូចកូនចៅរបស់​ប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ ដើម្បីឱ្យពួកគេមានចំណេះដឹង…

  • សម្ដេចតេជោ ៖ ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានភារកិច្ចជួយព្រះមហាក្សត្រ លើការងារប្រទេសជាតិរាប់ទាំងកិច្ចការកងទ័ព

    សម្ដេចតេជោ ៖ ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានភារកិច្ចជួយព្រះមហាក្សត្រ លើការងារប្រទេសជាតិរាប់ទាំងកិច្ចការកងទ័ព

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ថា ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានភារកិច្ចជួយព្រះមហាក្សត្រ លើការងារប្រទេសជាតិរាប់ទាំងកិច្ចការកងទ័ព ។ តាមរយៈបណ្ដាញសង្គមនាព្រលប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបនឹងកាសែតថៃ បានចុះផ្សាយនាព្រឹកមិញ អំពីមនុស្សខ្លះនៅបាងកក បាននិយាយថា ខ្ញុំធ្វើខុសរដ្ឋធម្មនុញ្ញរបស់កម្ពុជា ព្រោះឃើញខ្ញុំចូលរួមបញ្ជាកងទ័ព ។ សម្ដេចបញ្ជាក់ថា មិនបាច់ឆ្ងល់ទេ កុំថាឡើយខ្ញុំជាថ្នាក់ដឹកនាំប្រទេស សូម្បីតែខ្ញុំជាពលរដ្ឋម្នាក់ ក៏ខ្ញុំមានសិទ្ធិវាយពួកចោរឈ្លានពានប្រទេសរបស់ខ្ញុំដែរ ។ សម្ដេចបន្ថែមថា សម្រាប់ការបញ្ជាកងទ័ពសូមមើលព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជាដែលបញ្ជាក់បន្ថែមលើកិច្ចការរបស់ខ្ញុំ ដែលបាន និងកំពុងធ្វើ និងបន្តធ្វើតទៅទៀត លើកិច្ចការកងទ័ព ។ សម្ដេចតេជោថា ហេតុអ្វីបានជាអស់លោកខ្លាចខ្ញុំមករួមកិច្ចការកងទ័ពរហូតដល់បញ្ចេញមតិ ដែលមានចរិតជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ? សម្ដេចបានរំលឹកថា សូមកុំភ្លេចថា ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានភារកិច្ចជួយព្រះមហាក្សត្រ លើការងារប្រទេសជាតិ រាប់ទាំងកិច្ចការកងទ័ព ។ សម្ដេចបន្តថា តែទោះយ៉ាងណាក៏ដោយ ខ្ញុំមិនបំពានលើកិច្ចការនាយករដ្ឋមន្ត្រីនោះឡើយ ។ បទពិសោធធ្វើនាយករដ្ឋមន្ត្រីជាង ៣៨ឆ្នាំ…

  • ព្រះមហាក្សត្រប្រគល់សិទ្ធិជូនសម្តេចតេជោ ហ៊ុន សែន ធ្វើទំនាក់ទំនង​ជាមួយ​នាយករដ្ឋមន្ត្រី លើកិច្ចការកងទ័ព កិច្ចការការពារជាតិ ការពារអធិបតេយ្យជាតិ​កម្ពុជា

    ព្រះមហាក្សត្រប្រគល់សិទ្ធិជូនសម្តេចតេជោ ហ៊ុន សែន ធ្វើទំនាក់ទំនង​ជាមួយ​នាយករដ្ឋមន្ត្រី លើកិច្ចការកងទ័ព កិច្ចការការពារជាតិ ការពារអធិបតេយ្យជាតិ​កម្ពុជា

    ភ្នំពេញ៖យោងតាមព្រះរាជសារនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥​នេះព្រះករុណា​ព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា​ណា​ចក្រកម្ពុជា​បានប្រគល់សិទ្ធិជូនសម្តេចតេជោ ហ៊ុន សែន ធ្វើទំនាក់ទំនង​ជាមួយ​នាយករដ្ឋមន្ត្រីលើកិច្ចការកងទ័ព កិច្ចការការពារជាតិ ការពារអធិបតេយ្យ​ជាតិ​កម្ពុជា។ ព្រះរាជសារបញ្ជាក់ថា ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវការ​រំលោភ​បំពាន និងការគម្រាមកំហែង​យ៉ាងធ្ងន់ធ្ងរលើបូរណភាពទឹក​ដីពីសំណាក់​យោធាថៃ និងដោយផ្អែកតាមស្មារតីនៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមប្រគល់សិទ្ធិជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តម​សេនីយ៍ផុតលេខផ្កាយមាស៥ និង​ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដើម្បីធ្វើទំនាក់ទំនងជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកិច្ចការកងទ័ព កិច្ចការការពារជាតិ កិច្ចការការពារ​អធិបតេយ្យជាតិ និងកិច្ចការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕ដោយ៖វណ្ណលុក

  • នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ មានសិទ្ធិជួយការងារកងទ័ព តែមិនជ្រៀតជ្រែកការងាររាជរដ្ឋាភិបាលឡើយ

    នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ មានសិទ្ធិជួយការងារកងទ័ព តែមិនជ្រៀតជ្រែកការងាររាជរដ្ឋាភិបាលឡើយ

    ភ្នំពេញ៖ នេះជាសារឆ្លើយតបនឹងកាសែតថៃ សូមអានសារទាំងស្រុងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ ព្រឹកមិញកាសែតថៃបានចុះផ្សាយអំពីមនុស្សខ្លះនៅបាងកក បាននិយាយថា ខ្ញុំធ្វើខុសរដ្ឋធម្មនុញ្ញរបស់កម្ពុជាព្រោះ នាយឧត្តមសេនីយ៍ផុតលេខផ្កាយ​មាស៥ មានសិទ្ធិជួយការងារកងទ័ព តែមិនជ្រៀតជ្រែកការងាររាជរដ្ឋាភិបាលឡើយនេះជាសារឆ្លើយតបនឹងកាសែតថៃ សូមអានសារទាំងស្រុងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ ឃើញខ្ញុំចូលរួមបញ្ជាកងទ័ព។មិនបាច់ឆ្ងល់ទេ កុំថាឡើយខ្ញុំជាថ្នាក់ដឹកនាំប្រទេស សូម្បីតែខ្ញុំជាពលរដ្ឋម្នាក់ ក៏ខ្ញុំមានសិទ្ធិវាយពួកចោរឈ្លានពានប្រទេសរបស់ខ្ញុំដែរ។សម្រាប់ការបញ្ជាកងទ័ពសូមមើល ព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជាដែលបញ្ជាក់បន្ថែមលើកិច្ចការរបស់ខ្ញុំដែលបាននិងកំពុងធ្វើនិងបន្តធ្វើតទៅទៀតលើកិច្ចការកងទ័ព។ហេតុអ្វីបានជាអស់លោកខ្លាចខ្ញុំមករួមកិច្ចការកងទ័ពរហូតដល់បញ្ចេញមតិ ដែលមានចរិតជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា?សូមកុំភ្លេចថា ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រដែលមានភារកិច្ចជួយព្រះមហាក្សត្រលើការងារប្រទេសជាតិរាប់ទាំងកិច្ចការកងទ័ព។តែទោះយ៉ាងណាក៏ដោយ ខ្ញុំមិនបំពានលើកិច្ចការនាយករដ្ឋមន្ត្រីនោះឡើយ។បទពិសោធធ្វើនាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំ ខ្ញុំមានបទពិសោធជាងអស់លោក ហើយនៅកម្ពុជា គ្មានការប្រជែងអំណាចរវាងរដ្ឋាភិបាលជាមួយកងទ័ពនោះឡើយ។សូមប្រជាជនកម្ពុជាជឿទុកចិត្តលើសមត្ថភាពរបស់ខ្ញុំ ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលើការងារកងទ័ព៕

  • មន្រ្តីមន្ទីរព័ត៌មានខេត្តកំពង់ចាម​បន្តយុទ្ធនាការប្រឆាំងនឹងព័ត៌មាន​ក្លែងក្លាយនៅស្រុកស្ទឹងត្រង់

    មន្រ្តីមន្ទីរព័ត៌មានខេត្តកំពង់ចាម​បន្តយុទ្ធនាការប្រឆាំងនឹងព័ត៌មាន​ក្លែងក្លាយនៅស្រុកស្ទឹងត្រង់

    កំពង់ចាម​៖លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម​ បានរំលឹក​ដល់អ្នកសារព័ត៌មានឌីជីថល​ ក៏ដូចជា​អ្នកប្រើបណ្តាញសង្គម​ត្រូវប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌ វិជ្ជាជីវៈ ដោយផ្សព្វផ្សាយតែការពិត។​ ការដាស់តឿន​បែប​នេះក្នុងឱកាសបន្តយុទ្ធនាការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីព័ត៌មានក្លែងក្លាយក្រោមពាក្យស្លោក «និយាយថា​ទេចំពោះព័ត៌មានក្លែងក្លាយ» នៅស្រុកស្ទឹងត្រង់​កាលពីព្រឹកថ្ងៃទី​៤​ ខែសីហា​ ឆ្នាំ​២០២៥​ ។ លោកស្រី​ប្រធានមន្ទីរក៏បាន​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់​ ត្រូវផ្ទៀងផ្ទាត់​ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងជឿជាក់​ ជាពិសេស​ត្រូវពិចារណាឱ្យ​បានច្បាស់លាស់​ មុននឹងចែករំលែកព័ត៌មានទាំងនោះបន្ត ទៅលើ​បណ្ដាញ​សង្គម និងចែករំលែកដល់មិត្តភក្ដិ ឬក្រុមគ្រួសារ​ ព្រោះការបង្កើត ព័ត៌មានក្លែងក្លាយ គឺជាទង្វើដែលសង្គមមិនគាំទ្រ​នោះទេ​ ។ ទាក់ទងនឹងយុទ្ធនាការ លោកស្រី​​ប្រធានមន្ទីរព័ត៌មាន បានបញ្ជាក់ថា យុទ្ធនាការ «និយាយថាទេ​ចំពោះព័ត៌មាន​ក្លែងក្លាយ»រៀបចំឡើង​ក្នុងគោលបំណងកាត់​បន្ថយ​ជាអតិបរមានូវរាល់ប្រភេទព័ត៌មានក្លែងក្លាយ និង ឈានទៅលុបបំបាត់​ព័ត៌មាន​ក្លែងក្លាយពីលំហព័ត៌មាន ក្នុងសង្គមកម្ពុជា សំដៅធានាសន្តិសុខ ព័ត៌មាន ពោល​គឺ​ការ​ទទួលព័ត៌មានប្រកបដោយគុណភាព និង សុវត្ថិភាព។​យុទ្ធនាការ​នេះនឹង​បន្ត​ចុះ​ធ្វើនៅគ្រប់បណ្តាក្រុង-ស្រុកនានា​នៅទូទាំងខេត្តកំពង់ចាម៕ ដោយ៖លី ពៅ

  • ក្នុងចំណោមជនភៀសសឹកជាង៥ពាន់នាក់ក្នុងវត្ដស្រែណូយ ខេត្តសៀមរាប មានសិស្សានុសិស្សជាង៣០០នាក់កំពុងឃ្លាតឆ្ងាយពីសាលារៀន

    ក្នុងចំណោមជនភៀសសឹកជាង៥ពាន់នាក់ក្នុងវត្ដស្រែណូយ ខេត្តសៀមរាប មានសិស្សានុសិស្សជាង៣០០នាក់កំពុងឃ្លាតឆ្ងាយពីសាលារៀន

    សៀមរាប៖គិតមកដល់ពេលនេះមានជនភៀសសឹក ជាង៥ពាន់នាក់ ក្នុងចំណោមនេះមានសិស្សជាង៣០០នាក់ កំពុងត្រូវបានអាជ្ញាធរយកចិត្តទុកដាក់ដើម្បីជួយដោះស្រាយឱ្យបានរៀនសូត្រ។បញ្ជាក់ប្រាប់ក្រុមបណ្តាញសារព័ត៌មាននៅថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០២៥នេះលោក ប៊ុត វិបុល អភិបាលរងស្រុកវ៉ារិន ខេត្ដសៀមរាប ទទួលខុសត្រូវជាប្រធានគណៈកម្មការគ្រប់គ្រងជនភៀសសឹកនៅក្នុងវត្ដស្រែណូយ ក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្ដសៀមរាបបានឱ្យដឹងថា៖”សម្រាប់ជនភៀសសឹកភាគច្រើនមកពីស្រុកអន្លង់វែង ក្រុងសំរោង និងស្រុកជាំក្សាន្ត ស្រុកស្រអែម ខេត្តព្រះវិហារ”រាប់ចាប់ពីមានការផ្ទុះអាវុធដាក់គ្នាដោយសារការឈ្លានពានពីភាគីថៃចាប់ពីថ្ងៃទី ២៤ ខែ កក្កដា ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០២៥នេះឃើញថាប្រជាពលរដ្ឋដែលបានភៀសខ្លួនមករស់នៅក្នុងវត្ដស្រែណូយ ក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្ដសៀមរាបមានចំនួន១១៦៤គ្រួសារ សរុបមានចំនួន៥០៥៣នាក់។ក្នុងចំណោមនេះមានសិស្សានុសិស្សពី៣០០ទៅ ៤០០នាក់កំពុងត្រូវបានអាជ្ញាធរ ដោះស្រាយឱ្យបានរៀនសូត្រ។លោកអភិបាលរងស្រុកបានបញ្ជាក់ប្រាប់បន្ថែមថា “ដោយសារការឃ្លាតឆ្ងាយពីផ្ទះកុមារ និងសិស្សានុសិស្សខ្លះពុំបានរៀនសូត្រ ហេតុនេះទើបខាងអប់រំបានចុះស្រង់ស្តិតិដើម្បីផ្តល់ការរៀនសូត្របន្ថែម ហើយរយៈពេលប៉ុន្មានថ្ងៃមុននេះក៏មានអង្គការក្រៅរដ្ឋាភិបាល បានយកសៀវភៅ អំណានដើម្បីជួយឱ្យសិស្សានុសិស្សបានអានផងដែរ”៕ដោយ៖ ម៉ាដេប៉ូ

  • តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យនិងក្រុមការងារនាំយកអំណោយទៅជូនជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពនិងវីរកងទ័ព

    តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យនិងក្រុមការងារនាំយកអំណោយទៅជូនជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពនិងវីរកងទ័ព

    បន្ទាយមានជ័យ៖ប្រជាពលរដ្ឋរភៀសសឹកដែលកំពុងស្នាក់នៅមណ្ឌល​សុវត្ថិភាព​និងវីរកងទ័ពនៅក្នុងភូមិសាស្រ្ត​ខេត្តបន្ទាយមានជ័យ បានទទួលអំណោយ​របស់​សប្បុរសជនតាមរយៈក្រុមការងារដឹកនាំឯកឧត្តម សេរី កុសល តំណាងរាស្ត្រ​មណ្ឌល​ខេត្តបន្ទាយមានជ័យកាលពីថ្ងៃ៣ ខែសីហា ឆ្នាំ២០២៥។ អំណោយទាំងនោះបរិច្ចាគដោយឯកឧត្តម កែ គឹមយ៉ាន ឧត្តមក្រុម​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ រួមជាមួយ​ក្រុមការងារវិទ្យុABC និង​សមាគមមេត្តា។អំណោយរួមមាន ម៉ាស៊ីនភ្លើងកម្លាំង៩សេសមួយគ្រឿង, អង្ករ, ថ្មសាកទូរសព្ទ,ជ្រូកខ្វៃ១០ក្បាល ព្រមទាំងគ្រឿងឧបភោគ បរិភោគ សម្ភារៈ​ប្រើប្រាស់និង ថ្នាំពេទ្យ​មួយចំនួនធំ​។​អំណោយទាំងនេះត្រូវបាន​ផ្តល់ជូន​ប្រជាពលរដ្ឋមកស្នាក់នៅមណ្ឌលសុវត្ថិភាពស្រុកភ្នំស្រុក ចំនួន១២០គ្រួសារនិង​វីរកងទ័ពចំនួន៨កងអង្គភាព។ក៏មានបច្ច័យនិងទេយ្យវត្ថុមួយចំនួន ក៏ត្រូវបាន​ប្រគេន​ព្រះសង្ឃ​គង់វត្តក្បែរ​តំបន់ព្រំដែន​ផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម សេរី កុសល បានថ្លែងនូវការដឹងគុណ​ចំពោះជាវីរ កងទ័ពដែលបានលះបង់​សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុ​ការពារ​បូរណភាពទឹកដី៕ ដោយ៖គៀន ច័ន្ទហ៊ីន