Category: ព័ត៌មានជាតិ

  • រាជរដ្ឋាភិបាលផ្ញើលិខិតផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់ ពានរង្វាន់ណូបែលសន្តិភាព

    រាជរដ្ឋាភិបាលផ្ញើលិខិតផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់ ពានរង្វាន់ណូបែលសន្តិភាព

    ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហា បវរធិបតី ហ៊ុន ម៉ាណែត​ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥​បានផ្ញើលិខិត ផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាព ឯកឧត្តមប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ សម្រាប់ពានរង្វាន់ណូបែល សន្តិភាព។ ជាមួយគ្នានេះលើបណ្ដាញសង្គមហ្វេសប៊ុកនារាត្រីថ្ងៃទី៧ ខែសីហានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារដែល​មានខ្លឹមសារដូច្នេះថា “ត​បតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និង ដើម្បីជាការថ្លែង​អំណរ​គុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួច ផ្ដើមនិង​ជំរុញឲ្យមានបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់រហូត​ដល់មាន​សន្តិភាព​ពេញលេញរវាងប្រទេសទាំងពីរ ខ្ញុំក្នុងនាមជានាយករដ្ឋមន្ត្រីនៃ ព្រះ រាជាណាចក្រកម្ពុជា បានផ្ញើលិខិតជាផ្លូវការ​ទៅគណៈកម្មការពានរង្វាន់ ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពឯកឧត្តមប្រធានាធិបតី Donald Trump សម្រាប់​ពានរង្វាន់ណូបែលសន្តិភាព”។ លិខិតទៅកាន់គណៈកម្មការពានរង្វាន់ណូបែលសន្តិភាពនេះ បាន កើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពី កិច្ចប្រជុំវិសាមញ្ញ​គណៈកម្មាធិការ​ព្រំដែនទូទៅកម្ពុជា-ថៃ (GBC)បានប្រព្រឹត្តទៅប្រកបដោយ ជោគជ័យ និងផ្លែផ្កា ដោយភាគី​ទាំងពីរ​ក៏បានឯកភាពលើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការសម្រាប់អនុវត្តនូវលក្ខខណ្ឌ ១៣ចំណុច ក្រោមការ​ចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋ ប្រជាមានិតចិន…

  • អ្នកនាំពាក្យក្រសួងការពារជាតិ ៖ កិច្ចប្រជុំGBCព្រមព្រៀងគ្នារក្សាកងកម្លាំងរបស់ខ្លួននៅក្នុងទីតាំងបច្ចុប្បន្នដោយមិនអនុញ្ញាតឱ្យផ្លាស់ទី ហួសពីទីតាំងដែលខ្លួនបានឈរជើងឡើយ

    អ្នកនាំពាក្យក្រសួងការពារជាតិ ៖ កិច្ចប្រជុំGBCព្រមព្រៀងគ្នារក្សាកងកម្លាំងរបស់ខ្លួននៅក្នុងទីតាំងបច្ចុប្បន្នដោយមិនអនុញ្ញាតឱ្យផ្លាស់ទី ហួសពីទីតាំងដែលខ្លួនបានឈរជើងឡើយ

    (ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី បានព្រមព្រៀងគ្នាលើលក្ខខណ្ឌដោយ រក្សាកងកម្លាំងរបស់ខ្លួននៅក្នុងទីតាំងបច្ចុប្បន្នដោយមិនអនុញ្ញាតឱ្យផ្លាស់ទី ហួសពីទីតាំងដែលខ្លួនបានឈរជើងក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាននៅម៉ោង ២៤,០០ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ឡើយ ។ ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា ចំពោះលទ្ធផលការព្រៀងព្រៀងនេះដែរ គឺ ភាគីទាំងពីរត្រូវតែចៀសវាងដាច់ខាតរាល់ការបាញ់គ្នា ដោយគ្មានមូលហេតុច្បាស់លាស់លើទីតាំងឬកងទ័ពភាគីម្ខាងទៀត។ ហើយភាគីទាំងពីរមិនត្រូវរំលោភបំពានលើកិច្ចព្រមព្រៀងនេះឡើយទោះក្នុងស្ថានការណ៍ណាក៏ដោយ។ អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងបញ្ជាក់បន្ថែមថា ភាគីទាំងពីរឯកភាពគ្នាថា មិនបង្កើនកម្លាំងបន្ថែម តាមបណ្តោយព្រំដែន។ ការពង្រឹងកម្លាំង នឹងបង្កើនភាពតានតឹង និងប៉ះពាល់ជាអវិជមានដល់កិច្ចខិតខំប្រឹងប្រែងយៈពេលវែងក្នុងការដោះស្រាយជម្លោះ ។ ជាមួយគ្នានេះភាគីទាំងពីរឯកភាពគ្នាថា មិនគួរសាងសង់ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធា ឬទីតាំងការពារខ្លួនលើសពីផ្នែកខ្លួនឯងឡើយ ៕ ដោយ ៖ ម៉ាដេប៉ូ

  • ផ្សាយបន្តផ្ទាល់ ៖​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»

    ផ្សាយបន្តផ្ទាល់ ៖​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»

    ផ្សាយបន្តផ្ទាល់ ៖​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃព្រហស្បតិ៍ ទី០៧ ខែសីហា ឆ្នាំ២០២៥ ។

  • ផ្សាយបន្តផ្ទាល់ ៖​ សន្និសីទសារព័ត៌មាន ស្តីពីលទ្ធផល កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដោយមានការចូលរួមសង្កេតការពីប្រតិភូម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

    ផ្សាយបន្តផ្ទាល់ ៖​ សន្និសីទសារព័ត៌មាន ស្តីពីលទ្ធផល កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដោយមានការចូលរួមសង្កេតការពីប្រតិភូម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

    ផ្សាយបន្តផ្ទាល់ ៖​ សន្និសីទសារព័ត៌មាន ស្តីពីលទ្ធផល កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដោយមានការចូលរួមសង្កេតការពីប្រតិភូម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ថ្ងៃព្រហស្បតិ៍ ទី០៧ ខែសីហា ឆ្នាំ២០២៥ ។

  • ក្រសួងប្រៃសណីយ៍ ពិភាក្សាពិគ្រោះយោបល់បច្ចេកទេសលើ សេចក្តីព្រាង ក្រប​ខណ្ឌ​តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តក្របខណ្ឌគោលនយោបាយ​សេដ្ឋកិច្ច និងសង្គមឌីជីថល សង្គមឌីជីថល ២០២១-២០៣៥

    ក្រសួងប្រៃសណីយ៍ ពិភាក្សាពិគ្រោះយោបល់បច្ចេកទេសលើ សេចក្តីព្រាង ក្រប​ខណ្ឌ​តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តក្របខណ្ឌគោលនយោបាយ​សេដ្ឋកិច្ច និងសង្គមឌីជីថល សង្គមឌីជីថល ២០២១-២០៣៥

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងប្រៃសណីយ៍​និងទូរគមនាគមន៍ (ក.ប.ទ.) ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការ ក.ប.ទ. និងជា​ប្រធាន​ក្រុមតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនៃអគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថល (ក.ស.ឌ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា​ពិគ្រោះ​​យោបល់បច្ចេកទេសលើសេចក្តីព្រាង “ក្របខណ្ឌតាមដាន ត្រួតពិនិត្យ និង​វាយតម្លៃការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥”។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) និងគណៈកម្មាធិការសន្តិសុខឌីជីថល (គ.ស.ឌ.) ទីប្រឹក្សាបច្ចេកទេសមកពីកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និង​ក្រុមការងារជំនាញបច្ចេកទេសតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនៃ ក.ប.ទ. សរុបប្រមាណ ៣០រូប ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលអំពីសូចនាករដែលត្រូវធ្វើការវាស់វែងលើវិធានគោលនយោបាយ និងមតិយោបល់ដើម្បីកែលម្អសេចក្តីព្រាង​ក្របខណ្ឌខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តក្របខណ្ឌគោល​នយោ​បាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ ឱ្យកាន់តែមានលក្ខណៈគ្រប់​ជ្រុងជ្រោយ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ជុន វ៉ាត បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនេះ…

  • “ក្មួយស្រី មាស សម្ភស្ស កូនស្រីបង្កើតរបស់វីរយុទ្ធជនពលី បានទទួលអាហារូបករណ៍ពិសេស ១០០% សិក្សារយៈពេល ១២ឆ្នាំ របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត មកសិក្សានៅ សាលា ប៊ែលធី អន្តរជាតិ”

    “ក្មួយស្រី មាស សម្ភស្ស កូនស្រីបង្កើតរបស់វីរយុទ្ធជនពលី បានទទួលអាហារូបករណ៍ពិសេស ១០០% សិក្សារយៈពេល ១២ឆ្នាំ របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត មកសិក្សានៅ សាលា ប៊ែលធី អន្តរជាតិ”

    ភ្នំពេញ៖ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានជួបសំណេះសំណាលជាមួយប្អូនស្រី យ៉ុន សុភក្ត្រ ដែលត្រូវជាភរិយារបស់វីរយុទ្ធជន លោកវរសេនីយ៍ត្រី លៀម សំពៅមាស ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីពីការឈ្លានពានរបស់កងទ័ពថៃ កាលពីថ្ងៃទី២៤ – ២៨ ខែកក្កដា ឆ្នាំ២០២៥ និងបានប្រគល់ប័ណ្ណអាហារូបករណ៍ពិសេស ១០០% សិក្សារយៈពេល ១២ឆ្នាំ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ជូនដល់ក្មួយស្រី មាស សម្ភស្ស ដែលត្រូវជាកូនស្រីបង្កើតរបស់វីរយុទ្ធជន លោកវរសេនីយ៍ត្រី លៀម សំពៅមាស ឱ្យមានឱកាសបានមកបន្តការសិក្សានៅសាលា ប៊ែលធី អន្តរជាតិ មួយចប់កម្មវិធីសិក្សា ទាំងថ្នាក់ចំណេះទូទៅ (ថ្នាក់ទី១ ដល់ ថ្នាក់ទី១២) និងភាសាអង់គ្លេសទូទៅ (Starter ដល់ Level 12)។ ចំពោះ អាហារូបករណ៍ពិសេស នេះ រួមមាន៖…

  • សម្តេចតេជោ ហ៊ុន សែន៖ សូមកុំពង្រីករឿងថៃបានអាវុធមកពីណា ហើយរឿងប៉ងធ្វើឃាតខ្ញុំ និងសម្តេចធិបតី ពិបាកឱ្យជឿណាស់

    សម្តេចតេជោ ហ៊ុន សែន៖ សូមកុំពង្រីករឿងថៃបានអាវុធមកពីណា ហើយរឿងប៉ងធ្វើឃាតខ្ញុំ និងសម្តេចធិបតី ពិបាកឱ្យជឿណាស់

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន តាមរយៈបណ្ដាញសង្គមនាយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានសូមកុំឱ្យពង្រីករឿងថៃបានអាវុធមកពីណា ហើយរឿងប៉ងធ្វើឃាតខ្ញុំ និងសម្តេចធិបតី ពិបាកឱ្យជឿណាស់ ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់លើបណ្ដាញសង្គមដថា ប៉ុន្មានថ្ងៃនេះមានការផ្សព្វផ្សាយព័ត៌មានពីរគឺទីមួយទាក់ទងដល់ការផ្តល់ជំនួយដ្រូនរបស់ជប៉ុនឲ្យថៃ ការផ្តល់ដ្រូនពីចិនឲ្យកម្ពុជា និងការលក់គ្រាប់និងយន្តហោះពីកូរ៉េខាងត្បូងឲ្យថៃ ដើម្បីធ្វើឃាដលើ ហ៊ុន សែន និងហ៊ុន ម៉ាណែត។ ទីពីរគឺការរៀបចំផែនការធ្វើឃាដពីសំណាក់មេដឹកនាំថៃមកលើខ្ញុំ និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ បញ្ហាទាំងពីរនេះបើមិនមានការបកស្រាយឬរំលត់ទេ វានឹងក្លាយជាបញ្ហាធំសម្រាប់ថ្ងៃក្រោយ។ ដូចនេះខ្ញុំសូមធ្វើការបកស្រាយដូចខាងក្រោម៖ ១. រឿងដ្រូន និងអាវុធ ឬយន្តហោះទោះកម្ពុជា ឬថៃ បានមកពីប្រភពណាក៏ សូមមេត្តាកុំពង្រីកបញ្ហាចេញផុតពីជម្លោះរវាងកម្ពុជា និងថៃទៅកាន់ប្រទេសផ្សេង ក្នុងពេលប្រទេសទាំងនោះកំពុងជួយដល់ការបញ្ឈប់ជម្លោះ និងគាំទ្រដល់ការឈប់បាញ់ និងជំរុញឲ្យមានសន្តិភាពឡើងវិញរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។ ២. រឿងផែនការធ្វើឃាតរបស់មេដឹកនាំថៃមកលើរូបខ្ញុំ និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រឿងនេះពិបាកជឿណាស់ បើទោះបីជាមេដឹកនាំថៃស្អប់ ឬមិនចូលចិត្តខ្ញុំ និង ហ៊ុន ម៉ាណែត ក៏ដោយក៏មេដឹកនាំថៃមិនទាន់ឈានដល់កំរិតអគុណធម៌មករៀបចំផែនការសម្លាប់ខ្ញុំ និងហ៊ុន…

  • ពលរដ្ឋ៧៥គ្រួសារដែលជម្លៀសពីទីតាំងតាមជាយដែននៃស្រុកស្វាយចេកបានទទួលអំណោយ

    ពលរដ្ឋ៧៥គ្រួសារដែលជម្លៀសពីទីតាំងតាមជាយដែននៃស្រុកស្វាយចេកបានទទួលអំណោយ

    បន្ទាយមានជ័យ៖ប្រជាពលរដ្ឋ៧៥គ្រួសារ ដែលជម្លៀសពីទីតាំងតាមជាយ​ដែនក្នុងភូមិសាស្រ្តស្រុកស្វាយចេក មកកាន់ទីកន្លែងសុវត្ថិភាពស្នាក់នៅ​បណ្ដោះអាសន្ននៅវត្តប្រាសាទភាស ភូមិភាសត្បូង ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យបានទទួលការចុះសួរសុខទុក្ខឯកឧត្តម ភួង សោភា និងលោកជំទាវ គង់ សុធីរី រដ្ឋលេខាធិការ​ក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមឌូ ដាលីតូ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងក្រុមការងារជាច្រើនរូប។ ក្នុងដំណើរសួរសុខទុក្ខនិងផ្តល់អំណោយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមភួង សោភា​បាននាំនូវ​ប្រសាសន៍​ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់​សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍​ជនបទ​។ អំណោយដែលចែកជូនមានសម្ភារៈប្រើប្រាស់និងថវិកាមួយចំនួន។ ដោយឡែកនៅថ្ងៃដដែលនោះឯកឧត្តមភួង សោភា និងមន្រ្តីចូលរួម​បានអញ្ជើញបន្តចុះសួរសុខទុក្ខ និងនាំយក​អំណោយ​ជូនដល់បងប្អូន​វីរយុទ្ធជនចំនួនពីរនាក់ និងនគរបាលការពារព្រំដែនបីនាក់ ដែលរងផល​ប៉ះពាល់ផ្សែង​ពុលរបស់ទាហានថៃដែលកំពុងសម្រាកព្យាបាល​នៅមន្ទីរពេទ្យ​មិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី៕ ដោយ៖ឃិន គន្ធា

  • ជនភៀសសឹកជាង៥ម៉ឺននាក់កំពុងស្នាក់នៅតាមម​ណ្ឌលសុវត្ថិភាពនានា​ក្នុងភូមិសាស្ដ្រខេត្តសៀមរាប

    ជនភៀសសឹកជាង៥ម៉ឺននាក់កំពុងស្នាក់នៅតាមម​ណ្ឌលសុវត្ថិភាពនានា​ក្នុងភូមិសាស្ដ្រខេត្តសៀមរាប

    សៀមរាប​៖គិតមកត្រឹមល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ខេត្តសៀមរាប មានពលរដ្ឋជាជនភៀសសឹក​ចំនួន ១៦ ៧១២គ្រួសារ ស្មើនឹង ៥៥ ៨៤៨នាក់ ត្រូវបានជម្លៀសមកកាន់ទីតាំងសុវត្ថិភាពតាមបណ្ដាក្រុង ស្រុក នៅក្នុង​ខេត្តសៀមរាប។នេះយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប ។ របាយការណ៍ដដែលបង្ហាញថា ក្នុងចំណោម ១៦.៧១២គ្រួសារខាងលើ មានអ្នកកំពុងស្នាក់នៅតាមបណ្ដាទីតាំង​សុវត្ថិភាព​ដែលរៀបចំដោយរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងស្រុកចំនួន ៨.២៧៥គ្រួសារស្មើនឹង ២៨.៣៤៥នាក់ និងចំនួន​៨.៤៣៧គ្រួសារ ស្មើនឹង ២៧.៥០៣នាក់ បានកំពុងស្នាក់នៅ​តាមផ្ទះ​ប្រជា​ពលរដ្ឋ។ជាមួយគ្នានោះដោយ​សារស្ថានភាពព្រំដែនមានភាពពុំច្បាស់លាស់ មានពលរដ្ឋភៀសសឹកចំនួន ៤.៥៧១គ្រួសារ ស្មើនឹង ១៦.៣៦២នាក់ បាន​ត្រឡប់​មកស្នាក់នៅតាមទីតាំងនានាក្នុងខេត្តសៀមរាបជាថ្មី របាយការណ៍ដដែលបង្ហាញថា ដោយសារស្ថានភាពកើនឡើងនេះចំនួនអ្នកវិលត្រឡប់នេះ អាជ្ញាធរក៏បានជួប​បញ្ហា​មួយចំនួន ដូចជាពុំមានសម្ភារប្រើប្រាស់គ្រប់គ្រាន់ ដូចជាមុង ភួយ ថ្នាំមូស ធុងទឹក សម្ភារផ្ទះបាយ ខ្វះខាតបន្ទប់ទឹក បង្គន់អនាម័យ ទឹកស្អាត អគ្គិសនី និងការពារសត្វអាសិរពិសដើម។ ជាមួយនឹងការខ្វះខាតនេះដែរ ក្រោយមានការ​អំពាវនាវរបស់រដ្ឋបាលខេត្ត សប្បុរសជនទាំងក្នុង និងក្រៅប្រទេស នៅតែបន្តនាំយកនូវអំណោយ ជាគ្រឿងឧបភោគ​បរិភោគ សម្ភារប្រើប្រាស់ និងថវិកា ហើយរដ្ឋបាលខេត្តក៏បន្តនាំយកទៅជួយឧបត្ថម្ភដល់បងប្អូន​ជាជនភៀសសឹកជាបន្តបន្ទាប់ផងដែរ  ។  ដោយឡែកចំពោះបញ្ហាកុមារ…

  • ពលរដ្ឋ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាច្រើននាក់ជម្លៀសខ្លួនមករស់នៅ មណ្ឌលសុវត្តិភាព ដោយសារការវាយប្រហារខ្លាំងក្លាពីសំណាក់កងទ័ពថៃ

    ពលរដ្ឋ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាច្រើននាក់ជម្លៀសខ្លួនមករស់នៅ មណ្ឌលសុវត្តិភាព ដោយសារការវាយប្រហារខ្លាំងក្លាពីសំណាក់កងទ័ពថៃ

    ព្រះវិហារ៖ គិតរហូតមកដល់ពេលនេះ យ៉ាងហោចណាស់មានមណ្ឌលជនភៀសសឹក សរុប១៩កន្លែង នៅខេត្តព្រះវិហារ។ ក្នុងចំណោមស្រុកទាំងអស់នៅខេត្តមួយនេះពលរដ្ឋដែលរស់នៅស្រុកជាំក្សាន្តបានមករស់នៅមណ្ឌលសុវត្តិភាពច្រើនជាងគេដោយសារការវាយប្រហារពីសំណាក់ភាគីថៃឈ្លានពាន។ នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម មិន ស៊ីថា អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ។ ថ្លែងប្រាប់បណ្តាញសារព័ត៌មាននៅមណ្ឌលសុវត្ថិភាពជនភៀសសឹក ស្ថិតនៅវត្តទួលអណ្ដែត ភូមិថ្មី ឃុំថ្មី ស្រុក គូលែន ខេត្តព្រះវិហារនារសៀ់លថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២៥កន្លងមក ឯកឧត្តម មិន ស៊ីថា បានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅស្រុកជាំក្បាន្តទាំងមូល ទទួលរងនូវផលលំបាកខ្លាំង ដោយសារជម្លោះព្រំដែនរវាងកម្ពុជា-ថៃ នាពេលកន្លងមក។ ក្នុងចំណោមពលរដ្ឋរស់នៅស្រុកជាំក្សាន្ត ដែលមាន ៨ឃុំ ពលរដ្ឋស្ទើរទាំងអស់បាននាំគ្រួសារជម្លៀសចេញពីស្រុកភូមិ។ លោកបានប្រាប់ថា ៖ «ពលរដ្ឋបានសម្រុកមករស់នៅតាម មណ្ឌលភៀសខ្លួនចាប់តាំងតែពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥មកម្ល៉េះ ដែលថៃវាយប្រហារមកលើកម្ពុជា ហើយចំនួននេះមិនទាន់មានការថមថយគួរកត់សម្គាល់នោះទេ»។ យ៉ាងណាក្តី ឯកឧត្តម អភិបាលរងខេត្តព្រះវិហារ បានបញ្ជាក់ប្រាប់ថា ក្នុងចំណោមពលរដ្ឋដែលជាជនភៀសសឹកក្នុងស្រុកជាំក្សាន្តដែលមានចំនួនប្រមាណ៣ទៅ៤ម៉ឺននាក់នេះគឺមកស្នាក់នៅតាម មណ្ឌលទាំង១៩ ក្នុងខេត្តព្រះវិហារនេះគឺស្ទើរទាំងអស់។ ដោយឡែក សម្រាប់ស្បៀងអាហាររបស់គាត់ត្រូវបានផ្គត់ផ្គង់គ្រប់គ្រាន់ តែមិនបរិបូណ៍ពេកទេ។ បើស្ថានការណ៍នៅតែអូសបន្លាយបន្តទៀតស្បៀងទាំងនេះក៏មានតម្រូវការបន្ថែមទៀតដូចគ្នា។ ឯកឧត្តមបានថ្លែងបញ្ជាក់បន្ថែមថា…