-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី ក្នុងពិធី សំណេះសំណាលជាមួយនិស្សិត ជ័យលាភីឆ្នាំសិក្សា ២០២៥-២០២៦ និងនិស្សិតបញ្ចប់ការសិក្សា អាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ផ្តល់ជូន តាមរយៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ ពិធីនេះធ្វើឡើង នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នៅសាលពិព័រណ៌ កោះពេជ្រ ដោយមានថ្នាក់ដឹកនាំនៃ សមាគម «អ.ម.ត» និងនិស្សិតចូលរួមសរុបចំនួន ៧៥០នាក់ ។ ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានគណៈ កម្មាធិការអាហារូបករណ៍ សិស្ស- និស្សិត ក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និង…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣១ និងលើកទី២១ នៅកម្ពុជា

(ភ្នំពេញ)៖ សម្តេចធិបតី នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងអបអរសាទរ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣១ និងលើកទី២១ នៅកម្ពុជា ក្រោមប្រធានបទ «ការការពារសិទ្ធិ និងតម្រង់ទិសអនាគតជនជាតិដើមភាគតិច ក្នុងបរិបទបរិវត្តកម្ម ឌីជីថល» ។ ការថ្លែងអបអរនេះ បានធ្វើឡើងនៅលើទំព័រហ្វេសប៊ុកផ្លូវការសម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥នេះ ដែលសម្តេចបានថ្លែងថា ប្រធានបទដែលបានលើកឡើង សម្រាប់ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣១ និងលើកទី២១ គឺបានផ្តោតសំខាន់លើការលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់បងប្អូនជនជាតិដើមភាគតិច ដោយផ្តល់ឱកាសសមធម៌ និងការចូលរួមក្នុងការអភិវឌ្ឍសង្គមក្នុងបរិបទបរិវិត្តកម្មឌីជីថល។ យោងតាមការស្រាវជ្រាវ ជនជាតិដើមភាគតិច គឺសំដៅទៅលើកុលសម្ព័ន្ធជនជាតិតូចៗ ដែលជាជនជាតិដើមរស់នៅក្នុងព្រៃភ្នំ ជ្រលងដងអូរ តាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ននេះ ហើយប្រើប្រាស់ភាសាខុសៗគ្នា ។នៅកម្ពុជា ជនជាតិដើមភាគតិចដែលគេស្គាល់ថា “ខ្មែរលើ” បានរស់នៅក្នុងប្រទេសកម្ពុជា ហើយរដ្ឋាភិបាលបាន ផ្តល់ដីមួយចំនួនដល់ពួកគេ រួមទាំងប័ណ្ណកម្មសិទ្ធិដីសមូហភាព ដូចមានចែងក្នុងអនុក្រឹត្យលេខ ៨៣ អនក្រ.បក ស្តីពីនីតិវិធីចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិច។ ក្រុមជនជាតិដើមភាគតិច ត្រូវបានកំណត់អត្តសញ្ញាណតាមភាសារបស់ពួកគេ ហើយយ៉ាងហោចណាស់មានភា សាជនជាតិដើមភាគតិចចំនួន…
-
ផ្សាយបន្តផ្ទាល់ ៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃទី០៩ ខែសីហា ២០២៥

-
កម្ពុជា សាធារណរដ្ឋកូរ៉េ រួមគ្នាអនុវត្តគោលនយោបាយ និងការអភិវឌ្ឍសង្គមក្នុងវិស័យការងារ នៅកម្ពុជា ឱ្យកាន់តែល្អប្រសើរ

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងមុខរបរ និងការងារសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងមុខរបរសម្រាប់ ឆ្នាំ២០២៥-២០២៨។ អនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះ មានគោលបំណងចូលរួមអនុវត្តគោលនយោបាយ និងការអភិវឌ្ឍសង្គមក្នុងវិស័យការងារ នៅកម្ពុជា ឱ្យកាន់តែល្អប្រសើរតាមរយៈការផ្លាស់ប្តូរបទពិសោធ និងការគាំទ្រផ្នែកបច្ចេកទេសផ្តោតលើផ្នែកអាទិភាពសំខាន់ៗក្នុងវិស័យការងាររួមមាន ប្រាក់ឈ្នួលអប្បបរមា ការដោះស្រាយវិវាទការងារ អធិការកិច្ចការងារ និងការបណ្តុះបណ្តាល។ អនុស្សារណៈនេះធ្វើឡើង ក្រោមវត្តមាន ឯកឧត្ដម លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម PARK Jong Pill អគ្គលេខាធិការ និងជានាយកប្រតិបត្តិ នៃសេវាការងារ និងមុខរបរ នៃក្រសួងមុខរបរ និងការងារសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ នៅទីរួមខេត្តសៀមរាប។ គួររម្លឹកផងដែរថា ក្នុងអំទ្បុងពេលទស្សនកិច្ចដែលមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ…
-
បេក្ខជន ២៤នាក់ បន្តប្រឡងដំណាក់កាលទី២ ដណ្តើមយកក្របខ័ណ្ឌមន្រ្តីច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី

(ភ្នំពេញ)៖ បេក្ខជន ២៤នាក់ ចាប់ផ្តើមប្រឡងប្រជែងគ្នាដំណាក់កាលទី២ ដណ្តើមយកក្របខ័ណ្ឌ ៨កន្លែង ដើម្បីបម្រើការងារជាមន្ត្រីច្បាប់ នៃក្រុមប្រឹក្សាអ្នកច្បាប់ ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងនោះសម្រាប់ជំនាញនីតិឯកជនចំនួន ៥នាក់ និងជំនាញនីតិអន្តរជាតិចំនួន ៣នាក់ ។ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី (វិញ្ញាសាសរសេរលើកទី២) ចាប់ផ្តើម នាវេលាម៉ោង ១២ថ្ងៃត្រង់។ វិញ្ញាសា ក្នុងដំណាក់កាលនេះ ជាវិញ្ញាសាអធិប្បាយជំនាញ/ឯកទេស និងវិញ្ញាសាអធិប្បាយចំណេះដឹងទូទៅ។ ដើម្បីជាសក្ខីភាពនៃការចាប់ផ្តើមនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រមទាំងមានការចូលរួមពីតំណាងទីស្តីការគណៈរដ្ឋមន្ត្រី តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងអ្នកសង្កេតការណ៍សាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍សាធារណជនស្ម័គ្រចិត្ត ព្រមទាំងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងអ្នកសារព័ត៌មានជាច្រើនរូប ។ សម្រាប់សាស្ត្រាចារ្យមួយរូប ត្រូវតាក់តែងវិញ្ញាសា ៣ជម្រើស ដើម្បីដាក់ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជ្រើសរើសយក ១ជម្រើស ឬសម្រេចជម្រើសទី៤ ដោយយកសំណួរពីជម្រើសទី១, ជម្រើសទី២ និងជម្រើសទី៣ មកបញ្ចូលគ្នា មុនវិញ្ញាសាទាំងនោះត្រូវបានថតចម្លង និងបន្តនីតិវិធី។ការប្រឡងលើវិញ្ញាសាសរសេរលើកទី ២នេះ…
-
ការបណ្តុះផ្នត់គំនិតស្អាតនៅតាមតំបន់ជនភៀសសឹក បានឆ្លុះបញ្ជាំងឱ្យឃើញពីវប្បធម៌ស្អាតនៅក្នុងសង្គមកម្ពុជា

(ភ្នំពេញ)៖ ភាពស្អាត កើតចេញពីចិត្តស្រឡាញ់គ្នាក្នុងស្មារតីខ្មែរតែមួយ ជួយគ្នាក្នុងពេលពេលលំបាក ជាសម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងការថែមទាំសុខភាពជាពិសេសផងដែរ បានកើតចេញពីចិត្តនៃប្រជាជនខ្មែរគ្រប់រូប។ ភាពស្អាត បានចូលរួមថែមទៀតដល់ការថែទាំសុខភាព ដែលបានស្តែងចេញ ពីការរៀបចំកន្លែងស្នាក់នៅ និងតាមមណ្ឌលជនភៀសសឹក មានអនាម័យនិងជួយឱ្យការរស់នៅប្រកដោយសុខភាពល្អ។ ប្រជាជនភៀសសឹក បានចូលរួមជាមួយអាជ្ញាធរ ទុកដាក់សំរាមបានត្រឹមត្រូវ សម្អាតទីតាំងស្នាក់នៅ និងមណ្ឌលសុវត្ថិភាពរបស់ខ្លួន ។ លោកស្រី ឆឺត សាមួត អភិបាលរងនៃគណៈអភិបាលស្រុកបន្ទាយអំពិល ប្រចាំការនៅមណ្ឌលសុវត្ថិភាពវត្តថ្មកំបោរ ក្នុងខេត្តឧត្តរមានជ័យ បានលើកឡើងថា ប្រជាជនជនភៀសសឹក បានចូលរួមសំអាតអនាម័យបរិស្ថាន និងជួយរើសសំរាម ទុកដាក់ ជាមួយអាជ្ញាធរ និងយុវជនស្មគ្រចិត្ត ដើម្ពីធនានាឱ្យមណ្ឌលមានបរិស្ថានស្អាត និងប្រជាពលរដ្ឋមានសុខភាពល្អ។ លោក ជុំ ហួរ ក៏ដូចជាលោក ជុំ ហួត ប្រធាននិងស្ថាបនិកសមាគមអ្នកស្រឡាញ់បរិស្ថាននិងសង្គម ដែលបានប្រចាំការជួយជំរុញភាពស្អាត នៅតាមមណ្ឌលសុវត្ថិភាព បានលើកឡើងថា រាល់ថ្ងៃកុមារ ជាមួយ ឱពុកម្តាយ របស់ពួកគេ បានយល់ដឹងពីការរក្សាអនាម័យនៅកន្លែងរស់នៅ ចូលរួម សម្អាត និងប្រមូលទុកដាក់សំរាម បានត្រឹមត្រូវ និងជួយដឹកជញ្ជូនទៅកន្លែងទុកដាក់សំរាម…
-
ក្រសួងការងារជំរុញដល់សហព័ន្ធសហជីពចូលរួមផ្សព្វផ្សាយឱកាសការងារជូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ

(ភ្នំពេញ)៖ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្ដម ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយថ្នាក់ដឹកនាំក្រសួង បានជួបសំណេះសំណាលជាមួយបងប្អូនប្រធានសហព័ន្ធសហជីពចំនួន ១៣៦ ដើម្បីបង្កើនភាពជាដៃគូរវាងក្រសួង និងថ្នាក់ដឹកនាំសហព័ន្ធសហជីព ជាពិសេស ជំរុញឱ្យសហជីពចូលរួមផ្សព្វផ្សាយឱកាសការងារជូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ ពិធីសំណេះសំណាលប្រចាំខែនេះ ជាវេទិកាសម្រាប់បន្តពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងភាពជាដៃគូរវាងក្រសួង និងថ្នាក់ដឹកនាំសហជីព ផ្លាស់ប្តូរយោបល់ ពិភាក្សាគ្នាលើសភាពការណ៍ថ្មីៗ បញ្ហាប្រឈម សំដៅដល់ការចូលរួមសម្របសម្រួល និងដោះស្រាយឱ្យបានទាន់ពេលវេលាស្របតាមច្បាប់ស្តីពីការងារ ដើម្បីធានាបាននូវសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ។ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណ និងកោតសសើរចំពោះសហព័ន្ធសហជីពទាំងអស់ដែលបានបង្ហាញនូវស្មារតីគាំទ្រយ៉ាងពេញទំហឹងលើចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃ។ ឯកឧត្ដម បានជំរុញឱ្យសហជីពចូលរួមឱ្យសកម្មថែមទៀត ដើម្បីផ្សព្វផ្សាយឱកាសការងារជូនបងប្អូនពលករខ្មែរដែលទើបបានត្រឡប់មកពីប្រទេសថៃ និងជួយសម្របសម្រួលពួកគាត់ឱ្យចូលធ្វើការងារក្នុងរោងចក្រ សហគ្រាស ឱ្យបានទាន់ពេលវេលា។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យបងប្អូនសហព័ន្ធសហជីពបង្កើននូវសាមគ្គីភាព ពិភាក្សាគ្នា ផ្ដល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក ដើម្បីរួមគ្នាបង្ការបញ្ហាប្រឈមដែលនឹងអាចកើតឡើង ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តរបស់ខេត្តព្រះសីហនុ

(ខេត្តព្រះសីហនុ)៖ គ្មានពេលវេលាណាដែលខ្មែររួបរួមសាមគ្គីភាព មានការឯកភាពជាតិគ្រប់ស្រទាប់វណ្ណៈ ដូចពេលនេះ ហើយក្នុងកាលៈទេសៈដ៏លំបាកដែលកម្ពុជាកំពុងជួបប្រទះ ក៏ជាពេលវេលាល្អសម្រាប់យើងក្នុងការរៀនរស់ដោយខ្លួនឯង ឯករាជ្យម្ចាស់ការ កសាងខឿនសេដ្ឋកិច្ចជាតិឱ្យរឹងមាំ។ ដោយឡែក ក្នុងក្របខណ្ឌខេត្តព្រះសីហនុ ក្រុមការងារចុះមូលដ្ឋាន អាជ្ញាធរ និងគណបក្សមូលដ្ឋាន ត្រូវបន្តផ្ដោតការយកចិត្តទុកដាក់លើការរៀបចំក្រុង ការងារលំនៅឋាន សំណង់អគារចាស់ សំណង់មិនរៀបរយ កំពង់ផែ រៀបចំឆ្នេរ កសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ចាំបាច់ កសាងធនធានមនុស្សដោយពង្រឹងគ្រឹះស្ថានសិក្សា និងមតេយ្យសិក្សា ពង្រឹងការបម្រើសេវាសាធារណៈ និងគាំទ្រនៅតាមមូលដ្ឋានឃុំ សង្កាត់ បន្ថែមទៀត ពិសេសគិតគូរដល់បងប្អូនពលករចំណាកស្រុកដែលបានវិលមកមាតុប្រទេសវិញ។ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានលើកក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តរបស់ខេត្តព្រះសីហនុ ៕
-
ក្រុមការងារក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ ត្រូវឱ្យសិប្បកម្មអាលុយមីញ៉ូម ស្មែលធើរ (ខេមបូឌា) ស្សិត កែប្រែប្រព័ន្ធគ្រប់គ្រងគុណភាពខ្យល់នៅក្នុងទីតាំងរបស់ខ្លួនឱ្យបានត្រឹមត្រូវ

(ភ្នំពេញ)៖ ក្រុមការងារក្រសួងបរិស្ថាន កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ បានតម្រូវឱ្យ សិប្បកម្មអាលុយមីញ៉ូម ស្មែលធើរ (ខេមបូឌា) ស្សិត នៅភូមិត្រពាំងវាល ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល អនុវត្តវិធានការច្បាប់ដូចខាងក្រោម ៖1-ត្រូវបញ្ឈប់សកម្មភាពការដុតរំលាយ សំបកកំប៉ុង ជាបន្ទាន់ ករណីមានបញ្ហារអាក់រអួល ឬខូចប្រព័ន្ធបឺតនិងសម្អាតផ្សែង ដែលមិនអាចដំណើរការសម្អាតផ្សែង។2-ត្រូវរងពិន័យអន្តរការណ៍ លើករណីល្មើសនឹងមាត្រា៣១២ ៣១៣ ៣១៧ ៣២២ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។3-ហាមដាច់ខាត ការយកសំណល់ផេះពីឡដុត ទៅចាក់ចោលនៅទីវាល ឬក្នុងស្រះទឹក ទោះក្នុងរូបភាពបែបណាក៏ដោយ គឺត្រូវធ្វើការប្រមូលសំណល់ផេះទាំងនោះ មកទុកដាក់ក្នុងរោងត្រឹមត្រូវ រួចត្រូវប្រគល់ឱ្យក្រុមហ៊ុនដែលមានច្បាប់អនុញ្ញាត ដឹកជញ្ជូនទៅទុកដាក់នៅទីលានចាក់សំណល់។4-ត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសារធាតុបំពុលខ្យល់ និងសំណល់ផេះ និងលិខិតបញ្ជាក់គុណភាពខ្យល់ក្នុងអគារ។ សូមបញ្ជាក់ថា ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋាន EIA ដឹកនាំដោយលោក ចាប យុធី អនុប្រធានាយកដ្ឋាន បានចុះត្រួតពិនិត្យករណីប្តឹងតវ៉ា អំពីរបញ្ហាបង្កផលប៉ះពាល់ ដោយក្លិនមិនល្អ នៅទីតាំងសិប្បកម្មអាលុយមីញ៉ូម ស្មែលធើរ (ខេមបូឌា) ស្សិត នៅភូមិត្រពាំងវាល ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល…
-
សម្ដេចតេជោ ហ៊ុន សែន ៖ ការប្រើប្រាស់ជំពាមកៅស៊ូបាញ់ដោយគ្រាប់ឃ្លី និងកូនដុំដែក, បើមិនទប់ស្កាត់ វានឹងបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានគូបញ្ជាក់តាមរយៈបណ្ដាញសង្គមនាព្រលប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ថា តាមពិតខ្ញុំមិនចង់និយាយរឿងនេះទេ តែបើមិននិយាយខ្លាចមេដឹកនាំថៃមិនបានដឹង និងសហគមន៍អន្តរជាតិមិនបានយល់។ សង្គ្រាមព្រំដែនកម្ពុជា-ថៃ បានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាមប្រើប្រាស់ជំពាមកៅស៊ូបាញ់ដោយគ្រាប់ឃ្លី និងកូនដុំដែក។ រឿងនេះបើមើលមួយភ្លេតដូចជារឿងកំប្លែង ឬរឿងតូចតាច តែបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើយើងមិនទប់ស្កាត់វានោះទេ។ វានឹងប្រែក្លាយពីការប្រើជំពាមកៅស៊ូ ទៅជាការប្រើអាវុធគ្រប់ប្រភេទ ដែលនឹងបំផ្លាញចោលនូវកិច្ចព្រមព្រៀងឈប់បាញ់ដែលថ្នាក់ដឹកនាំកម្ពុជា-ថៃ ដោយមានការជួយយ៉ាងសកម្មពីនាយករដ្ឋមន្ត្រីម៉ាឡេស្រុី និងការចូលរួមពីចិន អាមេរិក ស្វែងរកបានយ៉ាងលំបាក។ សម្ដេចតេជោ បានបញ្ជាក់ថា សម្រាប់កម្ពុជាប្រសិនមានប្រើ ខ្ញុំសូមឲ្យរាជរដ្ឋាភិបាល ចេញបទបញ្ជាទៅកងទ័ព ឲ្យបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ ។ សម្ដេចតេជោ សង្ឃឹមថា មេដឹកនាំថៃនឹងចេញបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើអាវុធ ដូចដែលមានក្នុងរូបភាពដែលខ្ញុំសូមភ្ជាប់ទៅជាមួយនេះ ៕ ដោយ ៖ វណ្ណលុក