Category: ព័ត៌មានជាតិ

  • អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ កងកម្លាំងប៉ារ៉ាថៃ និងតម្រួតព្រំដែនថៃ ប្រដាប់ដោយអាវុធ ឈ្លានពានចូលមករាយបន្លាលួស ព្រមទាំងដាក់កង់ឡាន នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ កងកម្លាំងប៉ារ៉ាថៃ និងតម្រួតព្រំដែនថៃ ប្រដាប់ដោយអាវុធ ឈ្លានពានចូលមករាយបន្លាលួស ព្រមទាំងដាក់កង់ឡាន នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

    (ភ្នំពេញ)៖ កងកម្លាំងប៉ារ៉ាថៃ និងតម្រួតព្រំដែនថៃ នៅថ្ងៃទី១២ និងទី១៣ ខែសីហា ឆ្នាំ២០២៥ បានប្រដាប់ដោយអាវុធ ធ្វើសកម្មភាព ចូលមកត្រួតពិនិត្យ នៅទល់មុខច្រកជោគជ័យ ដោយបានរាយបន្លាលួស ព្រមទាំងដាក់កង់ឡាន នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅក្នុងទិសទី១ នៃយោធភូមិភាគទី៥ ដែលសកម្មភាពនេះ គឺជាការបំពានដ៏គឃ្លើនចំពោះកិច្ចព្រមព្រៀងឈប់បាញ់ ដែលភាគីទាំងពីរ បានឯកភាពគ្នា ។ នេះបើតាមការបញ្ជាក់ពីលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នាល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ។ អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ថែមថា ឆ្លើយតបនឹងទង្វើនេះ កម្ពុជា អំពាវនាវឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ នូវរាល់សកម្មភាពដែលរំលោភបំពានបទឈប់បាញ់ ព្រមទាំងស្មារតីនៃការឯកភាពគ្នា នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មការព្រំដែនទូទៅ (GBC) ពិសេសត្រង់ចំណុចទី២ និងចំណុចទី៤ ដែលបានចែងថា ភាគីទាំងពីរ បានព្រមព្រៀងរក្សាទីតាំងបច្ចុប្បន្ន បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន នៅម៉ោង ២៤៖០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥…

  • ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ បានចូលមកត្រួតពិនិត្យ ​និងរាយបន្លាលួស នៅទិសទី១ យោធភូមិភាគទី៤ ក្នុងភូមិសាស្ដ្រាខេត្តឧ​ត្តរមានជ័យ​នៃបូរណភាពទឹកដីកម្ពុជា ដែលសកម្មភាពនេះ គឺជាការបំពានដ៏គឃ្លើន ចំពោះកិច្ច​ព្រមព្រៀងឈប់បាញ់ ដែលភាគីទាំងពីរ បានឯកភាពគ្នា ។​

    ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ បានចូលមកត្រួតពិនិត្យ ​និងរាយបន្លាលួស នៅទិសទី១ យោធភូមិភាគទី៤ ក្នុងភូមិសាស្ដ្រាខេត្តឧ​ត្តរមានជ័យ​នៃបូរណភាពទឹកដីកម្ពុជា ដែលសកម្មភាពនេះ គឺជាការបំពានដ៏គឃ្លើន ចំពោះកិច្ច​ព្រមព្រៀងឈប់បាញ់ ដែលភាគីទាំងពីរ បានឯកភាពគ្នា ។​

    (អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងនៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥)

  • ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»ថ្ងៃពុធ ទី១៣ ខែសីហ ឆ្នាំ២០២៥។

    ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»ថ្ងៃពុធ ទី១៣ ខែសីហ ឆ្នាំ២០២៥។

    ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រីថ្ងៃពុធ ទី១៣ ខែសីហ ឆ្នាំ២០២៥។

  • ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ ពិភាក្សាវិធានការអនុវត្តនៃការរៀបចំគុណវុឌ្ឍិគ្រូបង្រៀន និងដោះស្រាយបញ្ហាប្រឈមខ្វះគ្រូបង្រៀននៅគ្រឹះស្ថានសិក្សាសាធារណៈ

    ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ ពិភាក្សាវិធានការអនុវត្តនៃការរៀបចំគុណវុឌ្ឍិគ្រូបង្រៀន និងដោះស្រាយបញ្ហាប្រឈមខ្វះគ្រូបង្រៀននៅគ្រឹះស្ថានសិក្សាសាធារណៈ

    (ភ្នំពេញ)៖ ដើម្បីបំពេញតម្រូវការគ្រូបង្រៀនចំណេះទូទៅនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យក្រសួងអប់រំ យុវជន និងកីឡា ប្រើប្រាស់គ្រូជាប់កិច្ចសន្យានៅតាមកម្រិតបឋមសិក្សា និងគ្រូបង្រៀនម៉ោងបន្ថែមនៅកម្រិតមធ្យមសិក្សា។ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្ត ការជ្រើសរើស និងការគ្រប់គ្រងគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះទូទៅ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការពាក់ព័ន្ធនឹងការជ្រើសរើស និងប្រើប្រាស់គ្រូបង្រៀនជាប់កិច្ចសន្យាចំណេះទូទៅ ។ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាចំពោះវិធានការអនុវត្តនៃការរៀបចំគុណវុឌ្ឍិគ្រូបង្រៀន និងដោះស្រាយបញ្ហាប្រឈមខ្វះគ្រូបង្រៀននៅគ្រឹះស្ថានសិក្សាសាធារណៈ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ, ក្រសួងអប់រំ យុវជន និងកីឡា, តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ, ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានលើកឡើងថា “កិច្ចការដែលយើងប្រជុំនាពេលនេះ ដោយសារមានគោលការណ៍ពីសម្តេចធិបតី នាយករដ្ឋមន្ត្រី និងមានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងការងារបន្តបន្ទាប់ ក្នុងដំណើរការនៃឆ្នាំសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា…

  • រដ្ឋមន្រ្តីក្រសួងអធិការកិច្ច សួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាព វត្តឧត្តរគិរីទួលអណ្ដែត ក្នុងខេត្តព្រះវិហារ

    រដ្ឋមន្រ្តីក្រសួងអធិការកិច្ច សួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាព វត្តឧត្តរគិរីទួលអណ្ដែត ក្នុងខេត្តព្រះវិហារ

    ខេត្តព្រះវិហារ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួង ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកអំណោយជាសម្ភារៈបរិក្ខារប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងឧបភោគបរិភោគចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់អាស្រ័យបណ្ដោះអាសន្ននៅមណ្ឌលសុវត្ថិភាពសម្រាប់ជនភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ចំនួន ៥៤០ គ្រួសារ ស្ថិតនៅក្នុងវត្តឧត្តរគិរីទួលអណ្ដែត ក្នុងខេត្តព្រះវិហារ។ ថ្លែងក្នុងពិធីដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋអំពីចំណាត់ការប្រកបដោយភាពឈ្លាសវៃនិងម៉ត់ចត់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ និងស្នើឱ្យប្រជាពលរដ្ឋទាំងអស់មានជំនឿទុកចិត្តលើរាជរដ្ឋាភិបាលដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនគ្រប់កាលៈទេសៈ។ នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានចុះសាកសួរសុខទុក្ខតាមជំរុំស្នាក់នៅជនភៀសសឹក និងបានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចៀសផុតពីជំងឺដង្កាត់នានា និងឆាប់បានទៅកាន់ភូមិឋានដ៏កក់ក្តៅរបស់ខ្លួន ក្រោយសភាពការណ៍វិលទៅរកប្រក្រតីភាពវិញ។ ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានបន្តដឹកនាំគណៈប្រតិភូក្រសួងចុះជួបសំណេះសំណាល ព្រមទាំងបាននាំយកអំណោយជាសម្ភារៈបរិក្ខារប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងឧបភោគបរិភោគប្រគល់ជូនដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ៧ កងពលតូចអន្តរាគមន៍លេខ៨ និងកងពលតូចអន្តរាគមន៍លេខ៩ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ដែលកំពុងឈរជើងការពារ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរដល់ការលះបង់អស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី…

  • ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»ថ្ងៃពុធ ទី១៣ ខែសីហ ឆ្នាំ២០២៥

    ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»ថ្ងៃពុធ ទី១៣ ខែសីហ ឆ្នាំ២០២៥

    ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ថ្ងៃពុធ ទី១៣ ខែសីហ ឆ្នាំ២០២៥។

  • ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានអញ្ជើញជាអធិបតី ​ក្នុងសិក្ខាសាលា​ពិនិត្យស៊ីជម្រៅលើ “សេចក្តីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យ”

    ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានអញ្ជើញជាអធិបតី ​ក្នុងសិក្ខាសាលា​ពិនិត្យស៊ីជម្រៅលើ “សេចក្តីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យ”

    (ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងសិក្ខា​សាលាពិនិត្យស៊ីជម្រៅលើ “សេចក្តីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យ” នៅសណ្ឋាគារ Sun and Moon Riverside ដោយមានការអញ្ជើញចូលរួមពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនិងអ្នកជំនាញ​ផ្នែកអភិបាល​កិច្ចទិន្នន័យនៃ ក.ប.ទ. សរុបប្រមាណ ៦០ រូប។ ថ្លែងនៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានមានប្រសាសន៍ថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៣ រួមមាន៖ (១) ធានាបាននូវការយល់ស្របរួមលើខ្លឹមសារនៃសេចក្តីព្រាងមុននឹងឈានទៅរកការពិភាក្សាប្រមូលធាតុចូលពីបណ្តាក្រសួងស្ថាប័នជាបន្តបន្ទាប់ (២) ពិភាក្សាស៊ីជម្រៅ​លើផែនការសកម្មភាពនីមួយៗក្នុងចំណោមមន្រ្តីជំនាញដើម្បីស្វែងយល់អំពីភាពអាចទៅរួចនិងការអនុវត្តជាក់ស្តែងនៃគោលនយោបាយនេះ និង (៣) ផ្តល់នូវធាតុចូល​សំខាន់ៗ​ពីមន្រ្តីជំនាញដើម្បីរួមចំណែករៀបចំទិសដៅនៃការអនុវត្តផែនការ​សកម្មភាពគាំទ្រគោលនយោបាយនាពេលខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ លើការចាត់ទុកទិន្នន័យ​ជា​ទ្រព្យសកម្មជាតិ ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និងសង្គម ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោ​បាយ​រដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។ សូមជម្រាបជូនថា ដើម្បីប្រមូលធាតុចូលសម្រាប់បំពេញបន្ថែមលើខ្លឹមសារ​សេចក្តីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យឱ្យកាន់តែក្បោះក្បាយ សិក្ខាសាលាបានបែងចែកជាកិច្ចពិភាក្សាចំនួន ៤ វគ្គ សម្រាប់៤…

  • ផ្សាយផ្ទាល់ ៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី « លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ »

    ផ្សាយផ្ទាល់ ៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី « លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ »

    ផ្សាយផ្ទាល់ ៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី « លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ » នៅទីស្តីការគណៈរដ្ឋមន្ត្រី ​( នៅវេលា ម៉ោង ៤រសៀល ) ថ្ងៃអង្គារ ៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។

  • អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ ៣ចំណុចរបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ

    អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ ៣ចំណុចរបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ

    (ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ ៣ចំណុចរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ ។ ជំហរយ៉ាងម៉ឺងម៉ាត់ ៣ចំណុចនោះ រួមមាន៖ ទី១-ក្នុងនាមប្រទេសស្រលាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ ព្រមទាំងយកការទទួលខុសត្រូវជាធំ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលមានប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ និងសហរៀបចំដោយសហរដ្ឋអាមេរិក ដោយមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន។ ទី២-កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវលទ្ធផលដែលបានឯកភាពគ្នាទាំង ១៣ចំណុច នៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ទី៣-ការដោះស្រាយបញ្ហាព្រំដែន ត្រូវធ្វើឡើងដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងយន្តការច្បាប់អន្តរជាតិ មិនមែនជាការប្រើប្រាស់កម្លាំងយោធានោះឡើយ ៕ ដោយ ៖ វណ្ណលុក ,លឹមហួត

  • អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ច្រានចោលការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ថៃ មកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសទាហានថៃ ដោយសារការផ្ទុះគ្រាប់មីន នៅតំបន់ប្រាសាទតាមាន់ធំ

    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ច្រានចោលការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ថៃ មកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសទាហានថៃ ដោយសារការផ្ទុះគ្រាប់មីន នៅតំបន់ប្រាសាទតាមាន់ធំ

    (ភ្នំពេញ)៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសច្រានចោលទាំងស្រុងការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃ ដោយសារការផ្ទុះគ្រាប់មីន នៅតំបន់ប្រាសាទតាមាន់ធំ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ភាគីថៃ ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃ ដោយសារការផ្ទុះគ្រាប់មីន នៅតំបន់ប្រាសាទតាមាន់ធំ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ កម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ គឺមិនមានការប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត ។ កម្ពុជាគឺជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផល នៃការបោសសម្អាតមីន និងមិនមានការប្រើប្រាស់មីនប្រឆាំងនឹងមនុស្សនោះឡើយ។ កម្ពុជាសូមធ្វើការគូសបញ្ជាក់ផងដែរថា មកទល់ពេលនេះ មិនមានការស៊ើបអង្កេតផ្លូវការ និងមានតម្លាភាព ដើម្បីបញ្ជាក់ការពិតនៅឡើយពាក់ព័ន្ធនឹងបញ្ហានេះ។ មួយវិញទៀត កម្ពុជាក៏តែងតែបានរំឭកភាគីថៃជាច្រើនលើកច្រើនសារថា តំបន់ទាំងនេះនៅមានគ្រាប់មីនដែលជាសំណល់ពីសង្គ្រាមជាច្រើនគ្រាប់ ហេតុដូចនេះគ្រប់ភាគីពាក់ព័ន្ធគួរចៀសវាង ការធ្វើសេចក្តីសន្និដ្ឋានជាសាធារណណាមួយ មុនពេលរកឃើញការពិត…