Category: ព័ត៌មានជាតិ

  • ឆ្នាំ២០២២ ដល់ ២០២៥នៃអាណត្តិទី២ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា រកមេដាយមាស ប្រាក់ និង សំរឹទ្ធបាន ១១៦គ្រឿង

    ឆ្នាំ២០២២ ដល់ ២០២៥នៃអាណត្តិទី២ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា រកមេដាយមាស ប្រាក់ និង សំរឹទ្ធបាន ១១៦គ្រឿង

    (ភ្នំពេញ)៖ ក្នុងអាណត្តិទី២ ចាប់ពីឆ្នាំ២០២២ រហូតដល់ ឆ្នាំ២០២៥ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានស្វែងរកមេដាយ មាស ប្រាក់ និង សំរឹទ្ធជូនជាតិ ពីការប្រកួតអន្តរជាតិ សរុបចំនួន ១១៦គ្រឿង មានជូចជា៖ ក្នុងឆ្នាំ២០២២ ទទួលបានមេដាយសរុបចំនួន ៧គ្រឿង មាស៣ ប្រាក់ ២ និង សំរឹទ្ធ ២គ្រឿង ។ ក្នុងឆ្នាំ២០២៣ ទទួលបានមេដាយសរុប ២៩គ្រឿង មេដាយមាស ៨ ប្រាក់ ១០ និង មេដាយសំរឹទ្ធ ១១គ្រឿង ។ ក្នុងឆ្នាំ២០២៤ ទទួលបានមេដាយសរុប ៥០គ្រឿង មេដាយមាស ១៦ ប្រាក់ ១៤ និងមេដាយសំរឹទ្ធ ២០គ្រឿង។ ក្នុងឆ្នាំ២០២៥ គិតត្រឹមខែ មីថុនា ទទួលបានមេដាយសរុប ៣០គ្រឿង មេដាយមាស ១១ ប្រាក់ ១០ និងមេដាយសំរឺទ្ធ…

  • សមាជិក ស.ស.យ.ក. ២ពាន់នាក់ទទួលបានការបណ្តុះបណ្តាល ការចុះឈ្មោះស្វែងរកការងារ ជូនដល់បងប្អូនពលករមកពីត្រឡប់មកពីប្រទេសថៃ

    សមាជិក ស.ស.យ.ក. ២ពាន់នាក់ទទួលបានការបណ្តុះបណ្តាល ការចុះឈ្មោះស្វែងរកការងារ ជូនដល់បងប្អូនពលករមកពីត្រឡប់មកពីប្រទេសថៃ

    (ភ្នំពេញ)៖ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទូទាំងរាជធានី ខេត្ត ២ពាន់នាក់ ទទួលបានការបណ្តុះបណ្តាលពីការចុះឈ្មោះស្វែងរកការងារ ដល់សមាជិក សមាជិកា ស.ស.យ.ក. ជាភ្នាក់ងារព័ត៌មាន ទីផ្សារការងារនៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់បងប្អូនប្រជាពលករ ដែលត្រឡប់មកពីប្រទេសថៃ ដែលមានបំណងស្វែងរកការងារធ្វើបន្តនៅតាមទីតាំងដែលខ្លួនចង់ធ្វើ ។ ពិធីនេះធ្វើឡើងនាព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងមានការអញ្ជើញចូលរួមពី អនុប្រធាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងសមាជិក សមាជិកា ស.ស.យ.ក. ជាច្រើនរូប ។ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ដើម្បីអនុវត្តន៍នូវគោលនយោបាយ និងការគិតគូរដោយការយកចិត្តទុដាក់ របស់រាជរដ្ឋាភិបាល ត្រូវតែមានការចូលរួមចំណែក ទាំងអស់គ្នា ហើយកិច្ចការងារនេះមិនអាចធ្វើតែមួយថ្ងៃ គឺត្រូវធ្វើរយៈពេលយូរ។ ការគិតគូររកការងារធ្វើជូនបងប្អូនប្រជាពលករដែលត្រឡប់មកពីប្រទេសថៃវិញ មានបំណងចង់បន្តធ្វើការនៅក្នុងស្រុក គឺត្រូវមានការផ្សព្វផ្សាយជាប្រចាំ ដោយចូលរួមចំណែកយ៉ាងស្រស្រាក់ស្រាំដើម្បីដោះស្រាយបញ្ហាញនេះ ។ ឯកឧត្តម…

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត ថៃ ថ្ងៃសៅរ៍ទី ១៦ សីហា ២០២៥។

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត ថៃ ថ្ងៃសៅរ៍ទី ១៦ សីហា ២០២៥។
  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់មន្ត្រីចុះសួរសុខទុក្ខ និងផ្តល់អំណោយគ្រួសារវីរៈយុទ្ធជន ១រូប រស់នៅខេត្តកំពត ដែលត្រូវបានចាប់ខ្លួនក្រោយបទឈប់បាញ់

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់មន្ត្រីចុះសួរសុខទុក្ខ និងផ្តល់អំណោយគ្រួសារវីរៈយុទ្ធជន ១រូប រស់នៅខេត្តកំពត ដែលត្រូវបានចាប់ខ្លួនក្រោយបទឈប់បាញ់

    (ខេត្តកំពត)៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនភរិយា និងម្តាយរបស់វីរៈយុទ្ធជន ១រូប រស់នៅភូមិតេជោអភិវឌ្ឍន៍តាកែនកោះស្លា ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ដែលត្រូវបានចាប់ខ្លួនដោយទាហានថៃ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយពីបទឈប់បាញ់ចូលជាធរមាន នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ក្នុងពេលបំពេញភារកិច្ចនៅព្រំដែន ។ លោកជំទាវ ពុំ ចន្ទីនី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការលើកទឹកចិត្តពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច និងសូមថែទាំសុខភាពឱ្យបានល្អ ។ ជាមួយគ្នានេះ អនុលោមតាមអនុសញ្ញាហ្សឺណែវទី៣ ឆ្នាំ១៩២៩ ក្រុមគ្រួសាររបស់វីរៈយុទ្ធជនរងគ្រោះខាងលើ ក៏បានសរសេរព័ត៌មានគ្រួសារសម្រាប់បញ្ជូនទៅកាន់យុទ្ធជនដែលកំពុងឃុំខ្លួននៅប្រទេសថៃ ដែលការបញ្ជូនសារនេះ គឺធ្វើឡើងតាមរយៈ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ។ សូមបញ្ជាក់ថា ដើម្បីជួយសម្រាលការលំបាកដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារ កាកបាទក្រហមកម្ពុជា បាននាំយកអំណោយផ្តល់ជូនរួមមាន គ្រឿងឧបភោគបរិភោគ…

  • សហគមន៍កសិកម្មទំនើប «អភិវឌ្ឍដំណាំស្រូវកំពង់ធំ» ប្រមូលផលស្រូវ OM លក់តាមកិច្ចសន្យាក្នុងតម្លៃ ១ពាន់រៀលក្នុងមួយគីឡូក្រាម

    សហគមន៍កសិកម្មទំនើប «អភិវឌ្ឍដំណាំស្រូវកំពង់ធំ» ប្រមូលផលស្រូវ OM លក់តាមកិច្ចសន្យាក្នុងតម្លៃ ១ពាន់រៀលក្នុងមួយគីឡូក្រាម

    (ភ្នំពេញ)៖ សហគមន៍កសិកម្មទំនើប «អភិវឌ្ឍដំណាំស្រូវកំពង់ធំ» នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានចាប់ផ្ដើមប្រមូលផលពូជស្រូវ OM 4900 ក្រោយពីបានដាំដុះតាមការចុះកិច្ចសន្យាទុកមុនជាមួយក្រុមហ៊ុន BRM Agro ក្នុងតម្លៃ ១០០០រៀល ក្នុងមួយគីឡូក្រាម ។ ក្រសួងកសិកម្មបានឱ្យដឹងនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៥នេះថា ៖ ក្រសួងតែងតែជំរុញសហគមន៍កសិកម្មទំនើប ចុះកិច្ចសន្យាដាំដុះពូជយុទ្ធសាស្ត្រក្នុងស្រុក ប៉ុន្តែសហគមន៍ក៏អាចចុះកិច្ចសន្យាដាំដុះពូជដទៃបានដែរ ប្រសិនបើសហគមន៍ទទួលបានតម្លៃ និងលក្ខខណ្ឌល្អពីដៃគូជាអ្នកទិញ ។ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា នេះគឺជាការប្រមូលផលជុំដំបូងរបស់សហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ ដែលនៅទីនេះគឺមានលក្ខណៈពិសេសខុសពីសហគមន៍កសិកម្មទំនើបដទៃ ដោយសារតែសហគមន៍កសិកម្មទំនើបនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំនេះគឺពួកគាត់បានធ្វើការដាំដុះពូជស្រូវប្រភេទ OM 4900 ដោយបានធ្វើកិច្ចសន្យាលក់ជូនក្រុមហ៊ុនក្នុងតម្លៃ ១០០០រៀល ក្នុង ១គីឡូក្រាម ។ អ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងដែរថា អ្វីដែលជាចំណុចកាន់តែពិសេសនៅក្នុងសហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវនៅកម្ពុជាគឺយើងមិនតម្រូវថាចាំបាច់ត្រូវតែដាំស្រូវប្រភេទណានោះទេ ដោយជាការពិតគឺក្រសួងចង់លើកទឹកចិត្តឱ្យបងប្អូនប្រជាកសិករធ្វើការដាំដុះនូវពូជយុទ្ធសាស្ត្ររបស់កម្ពុជា ប៉ុន្តែក្នុងករណីដែលយើងមានលទ្ធភាពក្នុងការស្វែងរកតម្លៃល្អសម្រាប់ពូជប្រភេទផ្សេងដែលមិនមែនជាពូជក្នុងស្រុករបស់យើងក៏យើងអាចពិចារណាធ្វើទៅបាន ។ ឯកឧត្តម ឃឹម ហ្វីណង់ បញ្ជាក់បន្ថែមថា…

  • អ្នកនាំពាក្យក្រសួងការពារជាតិ ៖ សភាពការណ៍ព្រំដែននាព្រឹកនេះស្ងប់ស្ងាត់ និងជឿជាក់ កិច្ចប្រជុំ (RBC)រីកចម្រើនទៅមុខ

    អ្នកនាំពាក្យក្រសួងការពារជាតិ ៖ សភាពការណ៍ព្រំដែននាព្រឹកនេះស្ងប់ស្ងាត់ និងជឿជាក់ កិច្ចប្រជុំ (RBC)រីកចម្រើនទៅមុខ

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា ៖ សភាពការណ៍ព្រំដែនរវាងកម្ពុជា និងថៃនាព្រឹកថ្ងៃនេះមានសភាពស្ងប់ស្ងាត់ និងចំណែក កិច្ចប្រជុំវិសាមញ្ញនៃក្រុមលេខាគណៈកម្មាធិការព្រំដេនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ(RBC)ក៏ជឿជាក់ថានឹងរីកចម្រើនទៅមុខផងដែរ ។ ក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ប្រាប់ថាសភាពការណ៍ជួរមុខព្រំដែនកម្ពុជា-ថៃគិតចាប់តាំងតែពីម៉ោង ៦,០០ព្រឹក ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៥ មកដល់វេលាម៉ោង ១០,០០នាទីព្រឹកនេះសភាពការណ៍នៅតាមបន្ទាត់ព្រំដែនយោធភូមិភាគទី៤ និងទី៥ខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់ ។ កងកម្លាំងរបស់យើងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុតក្នុងការ ការពារអធិបតេយ្យភាពរបស់ខ្លួន។ លោកជំទាវ បានឱ្យដឹងដែរថា សម្រាប់តាមរយៈកិច្ចប្រជុំវិសាមញ្ញនៃក្រុមលេខាគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)កាលពីថ្ងៃទី១៥ ខែ សីហា ឆ្នាំ ២០២៥ម្សិលម៉ិញ បានប្រព្រឹត្តទៅដោយរលូន និងមានភាពរីកចម្រើនជាវិជ្ជាមានមួយចំនួន។សម្រាប់ថ្ងៃនេះដែរកិច្ចប្រជុំ RBC នឹងបន្តពេញមួយថ្ងៃ នៅខេត្តត្រាត ប្រទេសថៃ ។ អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងបន្ថែមថា កិច្ចប្រជុំវិសាមញ្ញនៃក្រុមលេខាគណៈកម្មាធិការព្រំដេនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ខាងលើគឺវាបានកើតចេញពីកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥…

  • ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥

    ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥

    ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រីថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥។

  • ផ្ទាំងប៉ាណូរបស់អាជ្ញាធរមីនអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះដែលគាំទ្រដោយប្រទេសអូស្ត្រាលី នូវែលហ្សេឡង់ កូរ៉េខាងត្បូង និង UNDP ក៏ទទួលការគម្រាមកំហែងពីកងទ័ពថៃដែរ

    ផ្ទាំងប៉ាណូរបស់អាជ្ញាធរមីនអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះដែលគាំទ្រដោយប្រទេសអូស្ត្រាលី នូវែលហ្សេឡង់ កូរ៉េខាងត្បូង និង UNDP ក៏ទទួលការគម្រាមកំហែងពីកងទ័ពថៃដែរ

    (ភ្នំពេញ)៖ យោងតាមការបង្ហោះផ្សាយតាមបណ្តាញសង្គមរបស់អាជ្ញាធរមីន ហៅកាត់ថា (CMAA) នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មកពី៧ប្រទេសដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា បានចុះទៅពិនិត្យជាក់ស្តែងសភាពការណ៍ទូទៅតាមព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ប្រភពព័ត៌មានដដែលនោះបានបញ្ជាក់ឱ្យដឹងបន្ថែមថា ក្រុមអ្នកសង្កេតការណ៍បានឃើញដោយផ្ទាល់នូវ លួសបន្លា សំបកកង់ឡាន ដែលដាក់ដោយកងទ័ពថៃ ព័ទ្ធយកផ្ទះប្រជាពលរដ្ឋកម្ពុជា ក្បែរផ្ទាំងប៉ាណូអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះរបស់អាជ្ញាធរមីនដែលបានដាក់កាលពីឆ្នាំ២០២១។ ផ្ទាំងប៉ាណូនេះទទួលថវិកាគាំទ្រពីដៃគូតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ រួមមាន ប្រទេសអូស្ត្រាលី នូវែហ្សេឡង់ កូរ៉េខាងត្បូង និង UNDP ។ ដំណើរបេសកកម្មចុះពិនិត្យស្ថានភាពតាមព្រំដែននេះធ្វើឡើង បន្ទាប់ពីកម្ពុជា និង ថៃ បានឯកភាពគ្នាបទឈប់បាញ់ដែលបានសម្រេចកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ឱកាសការងារជាង ១៥០០ កន្លែង ជាមួយក្រុមហ៊ុននៅកម្ពុជា និង ជប៉ុន នឹងបើកឱ្យដាក់ពាក្យនៅថ្ងៃទី២២-២៣ខែសីហានេះ

    ឱកាសការងារជាង ១៥០០ កន្លែង ជាមួយក្រុមហ៊ុននៅកម្ពុជា និង ជប៉ុន នឹងបើកឱ្យដាក់ពាក្យនៅថ្ងៃទី២២-២៣ខែសីហានេះ

    (ភ្នំពេញ)៖ និស្សិត ដែលទើបបញ្ចប់ការសិក្សា ឬហៀបនឹងបញ្ចប់ការសិក្សា អ្នកដែលកំពុងស្វែងរក និងមានបំណងផ្លាស់ប្តូរការងារ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងមានរៀបកម្មវិធីពិព័រណ៍ការងារដ៏ធំ ដែលចូលរួមដោយក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនជប៉ុនល្បីៗប្រមាណជាង ៤០ ព្រមទាំងផ្តល់ឱកាសការងារប្រមាណជាង១៥០០កន្លែង។ កម្មវិធីពិព័រណ៍ការងារនេះ នឹងធ្វើឡើងនៅថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច។ ចំពោះប្រភេទក្រុមហ៊ុន ដែលនឹងចូលរួមក្នុងកម្មវិធីពិព័រណ៍ការងារនេះ មានទាំងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ វិស័យសុខាភិបាល ទូរគមនាគមន៍ ផ្សារទំនើប វិស័យអប់រំ ការដឹកជញ្ជូន និងវិស័យផលិតកម្ម។ សម្រាប់ អ្នកដែលកំពុងស្វែងរកការងារ អាចមកចូលរួមកម្មវិធី ដើម្បីស្វែងព័ត៌មានអំពីការងារដែលខ្លួនពេញចិត្ត ជាមួយនិយោជកដោយផ្ទាល់បាន ដោយគ្រាន់តែភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេបធ្វើបច្ចុប្បន្នភាពរួច (Updated CV) និងលិខិតគម្រប (Cover letter) ដើម្បីធ្វើការសម្ភាសផ្ទាល់ជាមួយក្រុមហ៊ុន។ លោក Masuda Chikahiro ប្រធានទីប្រឹក្សានៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានឱ្យដឹងថា មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)…

  • បង្ក្រាបបទល្មើសជលផលដែលប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ចំនួន១៦ទីតាំងនៅស្រុកជលគិរី

    បង្ក្រាបបទល្មើសជលផលដែលប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ចំនួន១៦ទីតាំងនៅស្រុកជលគិរី

    កំពង់ឆ្នាំង៖សមត្ថកិច្ចជំនាញខណ្ឌរដ្ឋបាលបាលជលផលកំពង់ឆ្នាំង សហការជាមួយអធិការដ្ឋានរដ្ឋបាល​ជលផល​ខាងត្បូងបឹងទន្លេសាប និងសហគមន៍នេសាទភូមិថ្មី ភូមិកៀនតាម៉ា ដឹកនាំដោយឯកឧត្តម ប៉ែន ផល្លិកា អនុរដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានប្រតិបត្តិការ​បង្ក្រាប​ការ​ធ្វើ​នេសាទដោយខុសច្បាប់នៅចំណុចបឹងវាលសំណាប ក្រោយភូមិឃុំពាមឆ្កោក ស្រុកជលគិរី ។ ក្នុងសកម្មភាពនេះក្រុមការងារបានប្រទះឃើញការធ្វើនេសាទដោយប្រើឧបករណ៍លូរួមផ្សំរបាំងស្បៃមុង ដែលខុស​ទៅនឹងច្បាប់ស្តីពីជលផល។សមត្ថកិច្ច បាន​រុះរើនិងបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង។ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលកំពង់ឆ្នាំងបានឱ្យដឹងថា ជាលទ្ធផល រុះរើនិងបំផ្លាញចោលរបាំងស្បៃមុង​ចំនួនមួយករណីស្មើនឹង១៦កន្លែង ប្រវែង៨៤០ម៉ែត្រ ,លូស្បៃមុងចំនួន១៦គ្រឿង ,បង្គោលចំនួន៤៨០ដើម និងចាក់លែងត្រីល្អិតចម្រុះចូលដែននេសាទវិញចំនួន ២០០គីឡូក្រាម៕ ដោយ៖សុខ គឹមសៀន