-
ដើមឈើដែលមានអាយុកាលចន្លោះពី១០ម៉ឺនឆ្នាំទៅ២លានឆ្នាំ ត្រូវបានកំណាយរកឃើញនៅស្រុកសេសាន

ភ្នំពេញ៖ដើមឈើថ្មមួយដើម ដែលអ្នកជំនាញប៉ានស្មានថា មានអាយុកាលចន្លោះពី១០ម៉ឺនឆ្នាំ ទៅ២លានឆ្នាំ ត្រូវបានកំណាយរកឃើញនៅភូមិកាតូត ឃុំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ នេះបើតាមការវាយតម្លៃរបស់ លោក លឹម វណ្ណច័ន្ទ មន្ត្រីជំនាញ និងជាប្រធានការិយល័យបេតិកភណ្ឌវប្បធម៌នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថាន។ ដោយមានកិច្ចសហការចម្រុះដោយមានការចូលរួមពីរដ្ឋបាលស្រុកសេសាន មន្ទីរវប្បធម៌ខេត្តស្ទឹងត្រែង មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងអ្នកជំនាញនៃក្រសួងបរិស្ថានផង បានធ្វើកំណាយស្រាវជ្រាវដើមឈើថ្មនេះ ។ជាលទ្ធផលបឋម កំណាយបានប្រវែង១៧.៥ម៉ែត្រ។ អ្នកជំនាញបានឱ្យដឹងទៀតថា សម្រាប់ដើមឈើថ្ម អាចមានប្រវែង ប្រហែល ៣០ម៉ែត្រ ឬ វែងជាងនេះ ខណៈដែលកំណាយមិនទាន់រួច។ ដើមឈើនេះ កប់ក្នុងស្រទាប់ដីឥដ្ឋ និងថ្មបាយក្រៀម។ទាក់ទឹងនឹងការងារកំណាយនេះដែរនៅមិនទាន់បញ្ចប់នៅឡើយទេ។តាមគម្រោងនឹងបន្តធ្វើនៅឆ្នាំក្រោយទៀត។ ទីតាំងដើមឈើថ្មនេះ នឹងរៀបចំទៅជាកន្លែងទេសចរណ៍របស់សហគមន៍ ជនជាតិ ដើមព្រៅផងដែរ៕ ដោយ៖ង៉ាន់ ទិត្យ
-
ឯកឧត្តមហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ នាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅជូនអ្នកស្រី អេន ស៊ីណា ភរិយាវីរយុទ្ធជនជួរមុខ

កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងសហការី នៅព្រឹកថ្ងៃចន្ទទី១៨ ខែសីហា ឆ្នាំ២០២៥ នេះបានអមដំណើរឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកងមាស អញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅជូនអ្នកស្រី អេន ស៊ីណា អាយុ ៣៨ឆ្នាំ ជាភរិយា វីរយុទ្ធជនជួរមុខ រស់នៅភូមិរាយប៉ាយកណ្តាល ឃុំរាយប៉ាយ ស្រុកកងមាស មានកូនក្នុងបន្ទុកចំនួន២នាក់មានគ្រួសារជាយុទ្ធជនឈ្មោះ ផុន សុធា កំពុងឈរជើងការពារព្រំដែនកម្ពុជានៅចំណុចមុំបី ខេត្តព្រះវិហារ ។ អំណោយដែលត្រូវបានផ្តល់ជូនមាន៖ម៉ូតូមួយគ្រឿង សម្ភារៈបរិក្ខារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន។ ទន្ទឹមនោះគម្រោងផ្ទះថ្មីមួយខ្នង និងបន្ទប់អនាម័យមួយ ក៏ត្រូវបានចាប់ចាក់គ្រឹះព្រមគ្នាផងដែរ ដែលតាមមេជាងបានបញ្ជាក់ថា សំណង់នេះនឹងសាងសង់រួចរាល់នៅដើមខែក្រោយ៕ដោយ៖លី ពៅ
-
សហគ្រិនខ្មែរ និងសាកលវិទ្យាល័យជាតិបាត់ដំបងរួមគ្នារៀបចំកម្មវិធីប្រកួតប្រជែងគំរូអាជីវកម្ម សហគ្រិននិស្សិត សម្រាប់រដូវកាលទី៣

បាត់ដំបង៖បន្ទាប់ពីបានទទួលជោគជ័យនាពេលកន្លងមក ខណៈនេះសហគ្រិនខ្មែររួមគ្នាជាមួយសាកលវិទ្យាល័យជាតិបាត់ដំបង(NUBB)បានរៀបចំនូវកម្មវិធីប្រកួតប្រជែងគំរូអាជីវកម្ម សហគ្រិនមហាវិទ្យាល័យនៃសាកលវិទ្យាល័យជាតិបាត់ដំបងសម្រាប់រដូវកាលទី៣ (NUBB UniPreneur’s Business Model Competition Season ៣)។កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់នវានុវត្តភាពនិងសហគ្រិនភាពទៅដល់និស្សិត ដោយប្រែក្លាយនូវគំនិតច្នៃប្រឌិតរបស់និស្សិត ឱ្យក្លាយទៅជាផលិតផលឬសេវាកម្ម។ ក្នុងកម្មវិធីដែលរៀបចំឡើងនៅចុងសប្ដាហ៍មានការចូលរួមពីសហគ្រិននិស្សិត៤៨នាក់ និងម្ចាស់អាជីវកម្មចំនួន៤នាក់ ដែលមកពីក្រុងបាត់ដំបងក្រោមវត្តមានឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ , គណៈគ្រប់គ្រងសាលា, សាស្ត្រាចារ្យ, ក្រុមនិស្សិតបេក្ខជន,និស្សិត និងភ្ញៀវកិត្តិយសជាង ១០០ នាក់ ។ តាមរយ:នៃកម្មវិធីប្រកួតប្រជែងគំរូអាជីវកម្មនេះ ក្រុមនិស្សិតចំនួន៤៨នាក់ក្នុងចំណោម ១១ក្រុម ដែលមានសមត្ថភាពបានធ្វើបទបង្ហាញនូវគំនិតធុរកិច្ចថ្មី ជូនដល់ក្រុមគណៈកម្មការ ដែលជាសហគ្រិនមានបទពិសោធន៍ និងជា អ្នកដឹកនាំក្នុងវិស័យនវានុវត្តន៍ ជាច្រើនរូប។ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលបានបញ្ជាក់ទៅកាន់អ្នកចូលរួមថាកម្មវិធីថ្ងៃនេះ យុវសិស្សមានឱកាសបង្កើតនវានុវត្តន៍ថ្មី ដើម្បីទុកជាទុនសម្រាប់គំនិតច្នៃប្រឌិតថ្ងៃក្រោយ ដែលជាការអភិវឌ្ឍមូលធនមនុស្ស ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ចំណែកឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានផ្តល់នូវអនុសាសន៍គន្លឹះថា«ដើម្បីអភិវឌ្ឍសហគ្រាសពីធុនតូច ទៅជាធុនមធ្យម និងពីធុនមធ្យមទៅជាធុនធំ និង ចុងក្រោយ ក្លាយជាក្រុមហ៊ុនអន្តរជាតិ។សហគ្រាសត្រូវការធាតុបីសំខាន់គឺហិរញ្ញវត្ថុ បច្ចេកវិទ្យា…
-
ផ្សាយបន្តផ្ទាល់៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥

-
ផ្សាយបន្តផ្ទាល់៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃច័ន្ទទី១៨ ខែសីហា ២០២៥

-
ផ្សាយបន្តផ្ទាល់៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥ នៅវេលាម៉ោង ០៧៖០០នាទី

-
មន្ត្រី ក.ប.ប ទុកពេល២ថ្ងៃឱ្យក្រុមហ៊ុន Kofi ប្រមូលទឹកដោះគោថៃ បន្លំបាកូដកម្ពុជា មកវិញឱ្យអស់

នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានបណ្តឹងពីអ្នកប្រើប្រាស់ ពាក់ព័ន្ធការច្នៃបន្លំប្រើបាកូដ (Barcode) កម្ពុជា (884) បិតលើបាកូដថៃ (885) នៃសំបកវេចខ្ចប់ផលិតផលទឹកដោះគោម៉ាក Kofi ។ មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះទៅត្រួតពិនិត្យដល់ទីតាំងដាក់បង្ហាញលក់ (Showroom) របស់ក្រុមហ៊ុន ដែលស្ថិតនៅផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បានរកឃើញថាពិតជាមានការបន្លំបិតបាកូដលើផលិតផលនោះនិងមានការទទួលស្គាល់ពីម្ចាស់ផលិតផលប្រាកដមែន។ តាមរយៈកិច្ចសហការពីម្ចាស់ផលិតផល មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានបន្តចុះទៅត្រួតពិនិត្យនៅទីតាំងឃ្លាំងស្តុកទុកផលិតផល ដែលមានអាស័យដ្ឋានស្ថិតនៅម្តុំផ្សារដើមថ្កូវ ក្នុងសង្កាត់បឹងត្របែក និងបានរកផលិតផលទឹកដោះគោម៉ាក Kofi សរុបទាំងអស់ចំនួន ២០៥កេស ក្នុងនោះបិតរួចមានចំនួន ១៤៤កេស និងមិនទាន់បិតមានចំនួន ៦១កេស ដោយម្ចាស់ផលិតផលបានសារភាពថា បានធ្វើការចែកចាយលក់បន្តទៅតាមបណ្តាខេត្តចំនួន៦ និងបានផ្តល់នូវឯកសារពាក័ព័ន្ធនៃការនាំចូលផលិតផលដល់សមត្ថកិច្ចក.ប.ប. ដើម្បីត្រួតពិនិត្យ។ ជាវិធានការបន្ទាន់របស់ក្រុមការងារ៖១. តម្រូវឱ្យម្ចាស់ទំនិញប្រមូលផលិតផលដែលមានបិតបាកូដទាំងអស់ត្រឡប់មកវិញ ពីបណ្តាគោលដៅ លក់ ចែកចាយ ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមខេត្តពាក់ព័ន្ធក្នុងរយៈពេលពីរថ្ងៃ ដោយមន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. នឹងចុះតាមឃ្លាំពិនិត្យចំពោះសកម្មភាពនេះ។២. តម្រូវឱ្យបកស្ទីកឃ័របាកូដកម្ពុជា ចេញពីផលិតផលទាំងអស់…
-
ផ្សាយបន្តផ្ទាល់៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥

-
ព្រះសង្ឃខេត្តសៀមរាប នាំយកវិទ្យុទាក់ទង នឹងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដែលជាជំនួយរបស់សប្បុរសជនខ្មែរនៅអាមេរិកទៅផ្តល់ជូនវីរកងទ័ពជួរមុខនៃខេត្តឧត្តរមានជ័យ

សៀមរាប៖ព្រះសង្ឃខេត្តសៀមរាប ដឹកនាំដោយព្រះបវរវិជ្ជា ទេព ភឿន ព្រះវិន័យធរគណខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៦ ខែសីហាឆ្នាំ២០២៥ បាននាំយក វិទ្យុទាក់ទង នឹងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខ ដែលជាជំនួយឧបត្ថម្ភពីសប្បុរសជនខ្មែរសហរដ្ឋអាមេរិក ផ្តួចផ្តើមដោយព្រះតេជគុណ គង់ ហែមរង្សី ព្រះចៅអធិការវត្តខេមរារាមសហរដ្ឋអាមេរិក តាមរយៈព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត ក្រុងសៀមរាប យកទៅផ្តល់ជូនវីរកងទ័ពជួរមុខតាមខ្សែបន្ទាត់ព្រំដែននៃខេត្តឧត្តរមានជ័យ។ ព្រះសច្ចានុបាល នឿម វុទ្ធី បានមានសង្ឃដីកាថា ក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នា លើកទឹកចិត្តដល់បងប្អូនកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនការពារបូរណភាពទឹកដីពីការឈ្លានពានពីប្រទេសថៃព្រះតេជគុណ គង់ ហែមរង្សី ព្រះចៅអធិការវត្តខេមរារាម រួមជាមួយសប្បុរសជនខ្មែរនៅសហរដ្ឋអាមេរិក ទោះបីជានៅឆ្ងាយពីស្រុកកំណើត ប៉ុន្តែនៅតែមានទឹកចិត្ត ទឹកព្រះទ័យ ចូលរួមលើកទឹកចិត្តដល់កងទ័ព ដែលមានដូចជា វិទ្យុទាក់ទង នឹងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខ។ការផ្តល់ជូននូវសម្ភារៈទាំងនេះ មិនមែនថា រាជរដ្ឋាភិបាលខ្វះខាតនោះទេ តែជាការចូលរួមជួយឧបត្ថម្ភបន្ថែម។ ព្រះអង្គបានបន្តថា យើងពិតជាមានមោទកភាពចំពោះវីរកងទ័ព ពោរពេញដោយឆន្ទៈ មនសិការ ស្មារតីក្លាហាន និងសេចក្តីស្មោះត្រង់ចំពោះជាតិ ដែលពួកគាត់បានសុខចិត្តយកទ្រូងពាំងគ្រាប់រំសេវ និងអាវុធគ្រប់ប្រភេទ ប្តូរយកសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល ដែលយើងអាចសម្រានលក់ ហូបឆ្ងាញ់ ប្រកបដោយស្នាមញញឹម និងភាពកក់ក្តៅជាមួយក្រុមគ្រួសារ៕ដោយ: ប៊ុន…
-
ផ្សាយបន្តផ្ទាល់៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃអាទិត្យទី១៧ ខែសីហា ឆ្នាំ២០២៥
