Category: ព័ត៌មានជាតិ

  • អភិបាលខេត្តកំពង់ចាមនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ផ្តល់ជូន​វីរយុទ្ធជនជួរមុខដែលកំពុងសម្រាកព្យាបាលជំងឺ

    អភិបាលខេត្តកំពង់ចាមនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ផ្តល់ជូន​វីរយុទ្ធជនជួរមុខដែលកំពុងសម្រាកព្យាបាលជំងឺ

    កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធាន​គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត​ នារសៀលថ្ងៃទី​១៩ ខែសីហា​ ឆ្នាំ​២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាក​បាទក្រហមកម្ពុជាផ្ដល់ជូនលោកព្រឹន្ទបាលឯក តក់ ពៅ អាយុ ៥៦ឆ្ឆ្នាំ​ ជាវីរយុទ្ធជនជួរមុខនៃអង្គភាពកងពលតូចថ្មើរជើងលេខ ២១ ប្រចាំនៅ​ទិសប្រាសាទតាក្របី ដែលមានជំងឺ​កំពុងសម្រាក​ព្យាបាល នៅមន្ទីរពេទ្យ​បង្អែកស្រុកបាធាយ ។ ឆ្លៀតក្នុងឱកាសនោះ​ឯកឧត្តម អ៊ុន ចាន់ដា បាននាំយកបណ្តាំផ្ញើសាក​សួរសុខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច​ប្រធាន​តែងតែបានណែនាំឱ្យគ្រប់បណ្តាញការងារគ្រប់ថ្នាក់ របស់កាកបាទ​ក្រហមកម្ពុជាយកចិត្តទុកដាក់ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ឱ្យ​ទាន់ពេល​វេលា ពិសេស ត្រូវគិតគូរ​ផ្តោត​អាទិភាពទៅលើយោធិនរបួស ពិការ មានជំងឺ គ្រួសារកងទ័ពជួរមុខ​និងពលរដ្ឋភៀសសឹក ។អំណោយមាន អង្ករ ព្រមទាំងគ្រឿងឧបភោគ បរិភោគពីរសម្រាប់និង​ថវិកា​ចំនួនមួយលានរៀល ៕ដោយ៖លី ពៅ

  • ប្រជាពលរដ្ឋខ្វះខាត ៤៤ គ្រួសារបានទទួលអំណោយពី​អាជ្ញាធរសង្កាត់គោកចក

    ប្រជាពលរដ្ឋខ្វះខាត ៤៤ គ្រួសារបានទទួលអំណោយពី​អាជ្ញាធរសង្កាត់គោកចក

    សៀមរាប​៖អាជ្ញាធរសង្កាត់គោកចក ក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី១៩ ខែសីហា​បាន​ចែកចាយអំណោយ​ជាគ្រឿង​ឧបភោគ បរិភោគ និងសម្ភារៈ​ប្រើ​ប្រាស់ជូន​ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៤៤ គ្រួសារ។ លោកស្រី ឈិន សាវី ចៅសង្កាត់គោកចក បានឱ្យដឹងថា អំណោយ​ដែលចែក​ជូនក្នុងឱកាសនេះ គឺជាការឧបត្ថម្ភពី​សប្បុរស​ជននៅប្រទេស​អូស្រ្តាលី និងព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅ​អធិការ​វត្តប្រាសាទគោកចក ដែលតែងតែចូលរួមគាំទ្រដល់ការងារ​មនុស្សធម៌​របស់រដ្ឋបាលសង្កាត់៕ដោយ៖​ប៊ុន​រដ្ឋា

  • ប្រជាពលរដ្ឋ៥០គ្រួសារ នៅឃុំក្តីដូងទទួលអំណោយមនុស្សធម៌​ពីអង្គការ​បេសកកម្មយុត្តិធម៌អន្តរជាតិ

    ប្រជាពលរដ្ឋ៥០គ្រួសារ នៅឃុំក្តីដូងទទួលអំណោយមនុស្សធម៌​ពីអង្គការ​បេសកកម្មយុត្តិធម៌អន្តរជាតិ

    កំពង់ធំ​៖លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥​បានអញ្ជើញសួរសុខទុក្ខ និង​នាំយកអំណោយ​មនុស្សធម៌របស់អង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) ជូនដល់​ប្រជាពលរដ្ឋចំនួន ៥០ គ្រួសារ នៅឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ គ្រួសារទទួលអំណោយក្នុងឱកាសនេះរួមមានភរិយា និងគ្រួសារ​យោធាជួរមុខ ,គ្រួសារពលករនៅប្រទេស និងគ្រួសារ​ដែលកំពុងជួប​ការលំបាកជីវភាព។កម្មវិធីមានការចូលរួមពីលោក ជុំ សាឯម នាយកប្រចាំ​ប្រទេសអង្គការ IJM លោក យិន ប៊ុនរ័ត្ន អនុប្រធានមន្ទីរការងារ​និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ធំ ។ ក្នុងឱកាសនេះលោក ជុំ សាឯម បានកោតសរសើរ និងថ្លែងអំណរគុណ​ចំពោះវីរភាពរបស់យុទ្ធជនកងទ័ពជួរមុខដែល​ក្លាហានការពារបូរណភាព​ទឹក​ដីពីការឈ្លានរបស់ទាហានថៃ។ អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋ៥០គ្រួសារមាន អង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី ស៊ុបខ្នុរ ត្រីខកំប៉ុង សាច់ក្រក សាប៊ូបោកខោអាវ សាប៊ូដុសខ្លួន ច្រាសដុសធ្មេញ និងកន្សែងពោះគោ៕ដោយ៖​ប៊ុន​រដ្ឋា

  • ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពតអញ្ជើញសួរសុខទុក្ខវីរកងទ័ពនៅខេត្តព្រះវិហារ

    ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពតអញ្ជើញសួរសុខទុក្ខវីរកងទ័ពនៅខេត្តព្រះវិហារ

    កំពត៖លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខា​សមាគម​នារី​កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍​ខេត្តកំពតនិងក្រុម​ការងារកាល​ពីព្រឹកថ្ងៃទី១៩ ខែសីហាឆ្នាំ២០២៥ អញ្ជើញសាកសួរសុខទុក្ខ​និងជូន​អំណោយ​វីរ​កងទ័ព​ដែលកំពុង​ឈរជើងការពារបូរណភាពទឹកដី​ទិសខេត្ត​ព្រះវិហារ។ ក្នុងឱកាសនេះលោកជំទាវបាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារី​កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ចំពោះវីរកងទ័ពនៅសមរភូមិមុខ។លោកជំទាវបញ្ជាក់​ថា ស្ថិតក្នុង​កាលៈទេសៈនេះពួកយើងទាំងអស់គា្ននៅសមរភូមិក្រោយ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិត​របស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកដាក់ខ្ពស់ គិតគូពីសុខទុក្ខរបស់ក្រុមគ្រួសារវីរកង​ទ័ពមិនឱ្យ​មានការខ្វះខាតទាំងសុខភាព និងការរស់នៅប្រចាំថ្ងៃ។ អំណោយដែលបាននាំយកទៅប្រគល់ជូនវីរកងទ័ពនាពេលនេះមាន គ្រឿងឧបភោគបរិភោគចំនួន ៧០កស (ក្នុង១ មាន៣៦កញ្ចប់ ,មួយកញ្ចប់មាន សាច់ជ្រូកផាត់ ត្រីផាត់ មី ត្រីខ ឆៃប៉ូវ ត្រសក់ចាវ ស្ករគ្រាប់ គ្រាប់ស្វាយចន្ទី នំ ខ្ទឹមស និងថ្នាំពេទ្យ) អង្ករចំនួន ៥តោន នំបំពង់ ១៣កេស និងម៉ាសពាក់ការពារផ្សែង ១.០០០ម៉ាស់។ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ…

  • ក្រសួងបរិស្ថានជំរុញការងារសុក្រឹតកម្មបរិស្ថានកិច្ច និងការអភិវឌ្ឍប្រកប​ដោយចីរភាពនៅខេត្តកោះកុង

    ក្រសួងបរិស្ថានជំរុញការងារសុក្រឹតកម្មបរិស្ថានកិច្ច និងការអភិវឌ្ឍប្រកប​ដោយចីរភាពនៅខេត្តកោះកុង

    ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងបរិស្ថានបានជំរុញការងារសំខាន់ៗលើវិស័យបរិស្ថាន ក្នុងតំបន់ការពារធម្មជាតិដើម្បីឱ្យមាន សុក្រឹតកម្មបរិស្ថានកិច្ច និងការអភិវឌ្ឍ​ប្រកបដោយចីរភាពនៅខេត្តកោះកុង។ ការជំរុញនេះនៅកិច្ចប្រជុំនេះនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ដឹកនាំដោយ​ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន។កិច្ចប្រជុំដដែល​នេះធ្វើឡើងក្នុងគោលបំណងដើម្បីប្រមូលព័ត៌មានលម្អិតពីបណ្ដាស្រុក-ក្រុងទាំង ៧នៃខេត្តកោះកុង​ទាក់ទងនឹងសំណើរសុំធ្វើប្លង់រឹងរបស់ប្រជាពលរដ្ឋ​នៅក្នុងតំបន់ក្រោម​វិសាលភាព​អនុក្រឹត្យ ២៤៥។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានឱ្យដឹងថា រដ្ឋបាលខេត្តកោះកុង​សម្រេចបានល្អប្រសើរក្នុងការងារប្រមូល និង​ទុកដាក់សំរាមសំណល់រឹង។ឯកឧត្តមបានលើកទឹកចិត្តឱ្យរដ្ឋបាលខេត្តកោះកុងបន្តសកម្មភាពស្អាតទាំងនេះទៅដល់​សហគមន៍កោះស្រឡៅ និងតំបន់ជុំវិញទីនោះដើម្បី​ប្រែក្លាយ​ទៅជាសហគមន៍អព្យាក្រឹតកាបូន នៅពេល​ខាងមុខ។លើសពីនេះការលើក​កម្ពស់ភាពបៃតងក៏ជាភាពសំខាន់ដ៏ចម្បងមួយទៀតនៃយុទ្ធសាស្រ្តចក្រា​វិស័យ​បរិស្ថាន។ កិច្ចប្រជុំក៏បានពិភាក្សាផងដែរ លើការងារបច្ចេកទេសទាក់ទងនឹងដីក្នុង​វិសាលភាពអនុក្រឹត្យលេខ ២៤៥ អនក្រ.បក ដោយផ្តោតសំខាន់លើគោល​បំណង ប្រមូលទិន្នន័យ និងឯកសារពាក់ព័ន្ធឱ្យបានច្បាស់លាស់ ដើម្បីរៀប​ចំរបាយ​ការណ៍​ស្នើសុំគោលការណ៍ណែនាំពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ការងារនេះនឹងជួយឱ្យ​ការគ្រប់គ្រងតំបន់ការពារ​ធម្មជាតិមានប្រសិទ្ធភាព និងស្របតាមគោលការណ៍ច្បាប់ និងក្រមបរិស្ថាន​និងធនធាន​ធម្មជាតិ។ គួរបញ្ជាក់ថា រដ្ឋបាលខេត្តកោះកុងបានយកចិត្តទុកខ្ពស់ ក្នុងការជំរុញ​ឱ្យយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន​សម្រេច​បានស្របតាមសសរស្ដម្ភទាំង៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ដែលសមស្របតាមគោលដៅ​យុទ្ធសាស្រ្ត​របស់​រាជរដ្ឋាភិបាលកម្ពុជា។សកម្មភាពទាំងនេះ បានបង្ហាញពីការប្ដេជ្ញាចិត្ត​របស់​រដ្ឋបាលខេត្តកោះកុង និងក្រសួងបរិស្ថាន ក្នុងការបន្តការពារ និងអភិរក្សធនធានធម្មជាតិ និងបរិស្ថាន ដើម្បីធានាបាននូវការអភិវឌ្ឍប្រទេស​ប្រកបដោយចីរភាព និងសុខដុមរមនា៕ដោយ៖ម៉ាដេប៉ូ

  • ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បើកឱ្យបេក្ខជនប្រឡងបាក់ឌុប​ឆ្លង​កាត់ជាបណ្ដោះអាសន្នរយៈពេល៣ថ្ងៃ

    ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បើកឱ្យបេក្ខជនប្រឡងបាក់ឌុប​ឆ្លង​កាត់ជាបណ្ដោះអាសន្នរយៈពេល៣ថ្ងៃ

    ភ្នំពេញ៖ក្រសួងអប់រំ យុវជន និង កីឡាបានឱ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនឹងបើកឱ្យសិស្សា​នុ​សិស្ស​បេក្ខជនប្រឡងសញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិឬបាក់ឌុបសម័យប្រឡង៖២៨ សីហា ២០២៥ លោកគ្រូ​អ្នកគ្រូ និងមាតាបិតាសិស្ស ឆ្លងកាត់រយៈពេល៣ថ្ងៃ ដើម្បីផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់បេក្ខជន​ប្រឡង។ ដោយឡែកសម្រាប់កាលបរិច្ឆេទកំណត់សម្រាប់ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះមាន៖១-ថ្ងៃទី​២៧ ខែសីហា៖បើកម៉ោង ១៣:០០ ដល់ម៉ោង១៧:០០ល្ងាច,២- ថ្ងៃទី២៨ ខែសីហា៖ បើកម៉ោង ០៥:៣០ ដល់ម៉ោង០៨:០០ ព្រឹក និងបើកម៉ោង ១៧:០០ ដល់ម៉ោង ១៨:៣០ ល្ងាច,៣-ថ្ងៃទី២៩ ខែសីហា៖ បើកម៉ោង ០៥:៣០ ដល់ម៉ោង០៨:០០ ព្រឹក និងបើកម៉ោង ១៦:៣០ ដល់ម៉ោង ១៧:៣០ ល្ងាច។ ការបើកចរាចរណ៍ពិសេសសម្រាប់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នេះអនុញ្ញាតសម្រាប់តែយានធុន​ស្រាល​ប៉ុណ្ណោះ(ម៉ូតូ កង់ និងថ្មើ​ជើង)៕ដោយ៖ម៉ាដេប៉ូ

  • នាយករដ្ឋមន្ត្រីកម្ពុជា-ម៉ាឡេស៊ី ពិភាក្សាគ្នាអំពីការជំរុញបង្កើតក្រុមអ្នក​សង្កេត​ការណ៍​អាស៊ានឱ្យបានឆាប់រហ័ស

    នាយករដ្ឋមន្ត្រីកម្ពុជា-ម៉ាឡេស៊ី ពិភាក្សាគ្នាអំពីការជំរុញបង្កើតក្រុមអ្នក​សង្កេត​ការណ៍​អាស៊ានឱ្យបានឆាប់រហ័ស

    ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានា​រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥​បាន​ជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម ( Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជា​ប្រធានប្ដូរវេនអាស៊ានពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នារវាងកម្ពុជា និងថៃ ក្នុង​កិច្ចប្រជុំពិសេសថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំ​វិសាមញ្ញ​នៃគណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC)​កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុង​គូឡាឡាំពួ ដែលសម្រប​សម្រួលរៀបចំដោយប្រទេសម៉ាឡេស៊ី។ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការសម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​បង្ហោះ​សារដែលមានខ្លឹមសារថា “ភាគីទាំងពីរ ក៏បានពិភាក្សាគ្នា អំពីការជំរុញ​បង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observation Team) ឱ្យ​បាន​ឆាប់រហ័ស ក៏ដូចជាដំណើរការរបស់ក្រុមអ្នកសង្កេតការបណ្ដោះអាសន្ន (Interim Observation Team) ដែល​ទាំង​ពីរនេះគឺជាយន្តការ​សំខាន់​សម្រាប់តាមដាន ត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព”។ ចំណែកឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម បានបង្ហោះសារលើបណ្ដាញសង្គមហ្វេស​ប៊ុករបស់លោកដែរ ដែលមានខ្លឹមសារស្រដៀងគ្នា។សារបានបញ្ជាក់​​ថា”នារសៀលថ្ងៃអង្គារទី១៩ ខែសីហានេះរូបលោក ទើបតែបានជួបសន្ទនា​តាម​ទូរសព្ទ​ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត…

  • យុទ្ធនាការថ្ងៃទី២ ដើម្បីជំរុញការផ្តល់ឱកាសការងារជូនដល់ពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃ

    យុទ្ធនាការថ្ងៃទី២ ដើម្បីជំរុញការផ្តល់ឱកាសការងារជូនដល់ពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃ

    ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចុះជួបជាមួយតំណាងរោងចក្រ សហគ្រាស ក្រុមហ៊ុន និងសហជីព ប្រតិភូបុគ្គលិក ជាច្រើនទីតាំងបន្ថែមទៀតនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ តាមការណែនាំរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។សកម្មភាពនេះដើម្បីបង្កើននូវភាពជាដៃគូយ៉ាងជិតស្និទ្ធបន្ថែមទៀតរវាង អ្នកគ្រប់គ្រងសហគ្រាស ក្រុមហ៊ុន និងរោងចក្រ សហជីព និងប្រតិភូបុគ្គលិក ក្នុងការរួមគ្នាក្នុងស្មារតីខ្មែរស្រឡាញ់ខ្មែរ ខែ្មរជួយរកការងារឱ្យខ្មែរ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនរឹងមាំថែមទៀត។ ការចុះសំណេះសំណាលនេះ នឹងបន្តធ្វើរហូតដល់គ្រប់គោលដៅទូទាំងប្រទេស ខណៈយុទ្ធនាការថ្ងៃទី១ បានចុះទៅដល់សហគ្រាស រោងចក្រ និងក្រុមហ៊ុនសរុបចំនួន ២៥២ ដើម្បីក្តាប់បានស្ថានភាពតម្រូវការកម្លាំងពលកម្ម និងដឹងពីស្ថានភាពជាក់ស្តែង នៃការជ្រើសរើសពលករត្រឡប់មកពីប្រទេសថៃ ឱ្យចូលបម្រើការងារនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រទាំងអស់នោះ។ នាឱកាសនោះដែរ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង បានថ្លែងអំណរគុណចំពោះការផ្ដល់ឱកាសការងារ និងទទួលយកបងប្អូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃឱ្យចូលបម្រើការងារ និងផ្តល់កិច្ចសហការសម្របសម្រួលដោយយកចិត្តទុកដាក់ និងទន់ភ្លន់ពីសំណាក់សហគ្រាស ក្រុមហ៊ុន រោងចក្រ ដល់បងប្អូនពលករ។ មិនតែប៉ុណ្ណោះ ការចុះទៅកាន់សហគ្រាស ក្រុមហ៊ុន និងរោងចក្រពីសំណាក់ថ្នាក់ដឹកនាំនាពេលនេះ…

  • ក្រសួងអប់រំសម្រេចយកគ្រឹះស្ថាន សិក្សាចំនួន២ នៅស្រុកពួកខេត្តសៀមរាបមកធ្វើជាមណ្ឌលប្រឡងបាក់ឌុបរបស់បេក្ខជន ខេត្តឧត្តរមានជ័យ

    ក្រសួងអប់រំសម្រេចយកគ្រឹះស្ថាន សិក្សាចំនួន២ នៅស្រុកពួកខេត្តសៀមរាបមកធ្វើជាមណ្ឌលប្រឡងបាក់ឌុបរបស់បេក្ខជន ខេត្តឧត្តរមានជ័យ

    ភ្នំពេញ៖ក្រសួងអប់រំយុវជន និង កីឡា បានសម្រេចឱ្យបេក្ខជនដែលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង ២៨ សីហា ២០២៥ ដែលមាន បេក្ខជនសរុបចំនួន ១៧៧២ នាក់ (ស្រី ១០១៤នាក់) សម្រាប់ប្រឡងនៅគ្រឹះស្ថាន សិក្សាចំនួន២ស្ថិតក្នុងភូមិសាស្ត្រ ស្រុកពួកខេត្តសៀមរាប ដើម្បីធ្វើជាមណ្ឌលប្រឡងរបស់បេក្ខជន ខេត្តឧត្តរមានជ័យ ។ ១.សាលាបឋមសិក្សាទៀបាញ់គំរូ ចំនួន១៣បន្ទប់ សម្រាប់បេក្ខជនដែលត្រូវប្រឡង ក្នុង មណ្ឌល វិ.ហ៊ុន សែន ឧត្តរមានជ័យ ត្បូង (ថ្នាក់វិទ្យាសាស្ត្រ)២.វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក បែងចែកជាពីរ គឺ ខាងកើត ចំនួន ៣២បន្ទប់ សម្រាប់បេក្ខជនដែលត្រូវ ប្រឡងក្នុងមណ្ឌល វិ.តេជោ សែន សំរោង (ថ្នាក់វិទ្យាសាស្ត្រសង្គម) និងខាងលិច ចំនួន ២៧បន្ទប់ សម្រាប់បេក្ខជនដែល ត្រូវប្រឡង ក្នុងមណ្ឌល វិ.ហ៊ុន សែន ឧត្តរមានជ័យ លិច (ថ្នាក់វិទ្យាសាស្ត្រសង្គម)…

  • សម្ដេច ម៉ែន សំអន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធាន​ក្រុមប្រឹក្សា​ជាតិប្រឆាំងអំពើពុករលួយអាណត្តិទី៤

    សម្ដេច ម៉ែន សំអន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធាន​ក្រុមប្រឹក្សា​ជាតិប្រឆាំងអំពើពុករលួយអាណត្តិទី៤

    ភ្នំពេញ៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះ​មហាក្សត្រ ត្រូវបានសមាជិកក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ បោះឆ្នោតជ្រើសតាំងជា ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ខណៈឯកឧត្តម តុប សំ ជាអនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើ​ពុក​រលួយអាណត្តិទី៤ (២០២៥-២០៣០)។ ការបោះឆ្នោត បានធ្វើឡើង នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការអង្គភាពប្រឆាំងអំពើ​ពុករលួយ តាមការអញ្ជើញរបស់ឯកឧត្តម ហេង វង្សប៊ុនឆាត ព្រឹទ្ធសមាជិក​នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយអាណត្តិទី៤ ។ សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អាណត្តិថ្មី ចំនួន ១១រូប មានវត្តមានក្នុងកិច្ចប្រជុំ លើកទី១ នេះ រួមមាន៖ ១-សម្តេចមហាមន្ត្រី គុយ សុផល, ២-ឯកឧត្តម តុប សំ សមាជិក, ៣-ឯកឧត្តម កើត រិទ្ធសមាជិក , ៤-លោកជំទាវ សោម គីមសួគ៌, ៥-សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, ៦-ឯកឧត្តម ហេង វង្សប៊ុនឆាត, ៧-ឯកឧត្តម តាំង…