Category: ព័ត៌មានជាតិ

  • អភិបាលខេត្តស្វាយរៀងទទួលអំណោយជាសម្លៀកបំពាក់ចំនួនជាង៧ ម៉ឺន ពីសប្បុរសជន

    អភិបាលខេត្តស្វាយរៀងទទួលអំណោយជាសម្លៀកបំពាក់ចំនួនជាង៧ ម៉ឺន ពីសប្បុរសជន

    ស្វាយរៀង៖ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងនៅ​ព្រឹក​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នេះបានទទួល អំណោយសម្លៀកបំពាក់​ចំនួន ៧៤.០០២ សម្រាប់ពីក្រុមហ៊ុន វ៉ានជៀហាវ នីតធីង ឯ.ក​ (Wan Jia Hao Kniting Co.,Ltd) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង។អំណោយនេះ ប្រគល់ជូន​រដ្ឋបាល​ខេត្តចាត់​ចែង​ប្រើប្រាស់តាមការចាំបាច់។ ពិធីទទួលអំណោយនេះបានប្រព្រឹត្តទៅនៅសាលាខេត្តស្វាយរៀង ដែលមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត និងតំណាង​ក្រុមហ៊ុនជាច្រើន​រូបទៀតផងដែរ។ ក្នុងឱកាសនោះឯកឧត្តម ប៉េង ពោធិ៍សា បានថ្លែងអំណរអរគុណយ៉ាង​ជ្រាល​​ជ្រៅចំពោះពីក្រុមហ៊ុន វ៉ានជៀហាវ នីតធីង ឯ.ក​ ដែលបាន​ឧបត្ថម្ភដល់រដ្ឋបាលខេត្តនូវសម្លៀកបំពាក់យ៉ាងច្រើន ទុកសម្រាប់ចែក​ជូនដល់ពលករដែល​វិលត្រឡប់​មកពីប្រទេសថៃ និងជនភៀសសឹក​ប្រជាពលរដ្ឋដែលមានការខ្វះខាតផងដែរ។ ជាមួយគ្នានេះឯកឧត្តម អភិបាលខេត្តក៏បានអរគុណសប្បុរជននានា ដែល​បានចូលរួមឧបត្ថម្ភ ដល់រដ្ឋបាលខេត្ត​កន្លង​មកនេះ ដើម្បីជាការរួម​ចំណែក​ជួយគាំទ្រលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរ​ជើង​ការពារបូរណភាព​ទឹកដី និងអធិបតេយ្យជាតិ រួមទាំងការចូលរួមដល់​ជនភៀស​សឹកដែលកំពុងជម្លៀសខ្លួនដែលត្រូវការជំនួសសម្រាប់​ដោះ​ស្រាយ​ជីវភាពប្រចាំថ្ងៃ៕ដោយ៖នុត នាង

  • ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត អញ្ជើញបើកការដ្ឋានសាងសង់ការិយាល័យ​គណបក្សប្រជាជនកម្ពុជាស្រុកបូរីជលសារ

    ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត អញ្ជើញបើកការដ្ឋានសាងសង់ការិយាល័យ​គណបក្សប្រជាជនកម្ពុជាស្រុកបូរីជលសារ

    តាកែវ៖ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុម ការងារគណបក្សប្រជាជនកម្ពុជា​ចុះមូលដ្ឋាន​ខេត្តតាកែវ​បានអញ្ជើញ​ជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់អគារ​ការិយាល័យ​គណបក្សប្រជាជនកម្ពុជាស្រុកបូរីជលសារ ខេត្តតាកែវ។សមិទ្ធផលនេះស្ថិតនៅភូមិ​ដើមគរ ឃុំបូរីជលសារ ស្រុកបូរីជលសារ។ ក្នុងពិធីនេះកាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ មានការនិមន្តនិង​អញ្ជើញចូលរួមពី ព្រះមេគណខេត្តតាកែវ លោកជំទាវ ឯកឧត្តម សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមប្រធាន អនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ប្រធានអង្គភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ​នៃស្រុកបូរីជលសារ​យ៉ាងច្រើនកុះករ។ មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានលើក​ឡើង​ថា សមិទ្ធផលនៃការសាងសង់គណបក្សនេះ បង្ហាញអំពីភាពរឹងមាំ​របស់គណបក្សនិងបង្ហាញឱ្យសមាជិករបស់គណបក្សប្រជាជនកម្ពុជាយើងកាន់តែមានស្មារតីចូលរួមសកម្មភាពរបស់បក្សនៅថ្នាក់មូលដ្ឋានថែមទៀត។ ឯកឧត្តមអំពាវនាវដល់ក្រុមការងារគណបក្សចុះមូលដ្ឋាន​ខេត្តតាកែវ​ទាំងអស់ចូលរួមជាមួយគ្នាដើម្បីធ្វើឱ្យគណបក្សខេត្ត ក្រុង/ស្រុក សង្កាត់/ឃុំ កាន់តែរីកចម្រើន​និងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ។ ឯកឧត្តមក៏សូមផ្តាំផ្ញើដល់សមាជិកបក្សទាំងអស់នៅស្រុកបូរីជលសារ សូមប្រើប្រាស់ទីស្នាក់ការបក្សស្រុក​ឱ្យមាន​ប្រសិទ្ធភាព,ទទួលបាន​ការគាំទ្រ​ពីសមាជិកបក្ស​។ធ្វើយ៉ាងណាដើម្បីឱ្យបក្សដឹកនាំស្រុក ឱ្យកាន់តែមានការគាំទ្រ​ពីប្រជា​ពលរដ្ឋបន្តទៅទៀត។ សូមជម្រាបថា សំណង់ការិយាល័យគណបក្សប្រជាជនកម្ពុជា​ស្រុកបូរីជលសារ​ថ្មីនេះ មានទីតាំងស្ថិតនៅភូមិដើមគរ ឃុំ បូរីជលសារ ជាប់សាលាស្រុកបូរីជលសារ ដែលសាងសង់លើផ្ទៃដីសរុបប្រមាណជាង ៣.០០០ម៉ែត្រក្រឡា។ សំណង់​អគារ រួមមាន អគារការិយាល័យរដ្ឋបាល​គណបក្ស សាលប្រជុំ បន្ទប់ទឹក របងព័ទ្ធជុំវិញ ទីលានកីឡា សួនច្បារ ចំណត​យានយន្ត…

  • មន្ត្រីទទួលបន្ទុកសាធារណមតិនៃមន្ទីរព័ត៌មានចំនួនបួនខេត្តជួបជុំគ្នានៅខេត្តសៀមរាប

    មន្ត្រីទទួលបន្ទុកសាធារណមតិនៃមន្ទីរព័ត៌មានចំនួនបួនខេត្តជួបជុំគ្នានៅខេត្តសៀមរាប

    សៀមរាប៖មន្រ្តីទទួលបន្ទុកការងារព័ត៌មាននិងសាធារណមតិនៃមន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប កំពង់ធំ កំពង់ចាម និងមន្ទីរ​ព័ត៌មានខេត្តត្បូងឃ្មុំ បានមកជួបជុំគ្នាកាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នៅមន្ទីរព័​ត៌​មាន​ខេត្តសៀមរាប​ដើម្បី​ចូល​រួមក្នុងវគ្គបំពាក់បំប៉នស្តីពីការពង្រឹង​សមត្ថភាព​លើការងារព័ត៌មាន និងសាធារណមតិរយៈពេលពីរថ្ងៃដែលរៀបចំដោយ​ក្រសួងព័ត៌មាន។ ថ្លែងក្នុងពិធីបើកវគ្គឯកឧត្តមឆាយ សុផល រដ្ឋលេខាធិការនិងជាតំណាង​ឯកឧត្តមនេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការងារព័ត៌មាននិងសាធារណមតិគឺជាការងារសំខាន់ ដែលរាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួងព័ត៌មាន​កំពុងយកចិត្តទុកដាក់ខ្ពស់។ក្រសួងព័ត៌មានបាន​ដាក់ចេញនូវចក្ខុវិស័យធ្វើយ៉ាងណាប្រែក្លាយក្រសួងព័ត៌មាន​ឱ្យទៅ​ជា​ស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាពនិងប្រសិទ្ធផល ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ» ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ។ ឯកឧត្តម ឆាយ សុផល បានពន្យល់លើពាក្យថាបុរេសកម្មក្នុងការងារ​ព័ត៌មាន និងសាធារណមតិ? ។បុរេសកម្មគឺការ​ធ្វើទុកមុន ។ សកម្មគឺ​ធ្វើដោយយកចិត្តទុកដាក់ខ្ពស់ ។អន្តរសកម្មគឺការធ្វើការសហការ​ជាមួយមន្ទីរជំនាញពាក់ព័ន្ធព្រោះថា ការងារសាធារណមតិនេះ មិនមែន​តែមន្ទីរព័ត៌មានធ្វើតែឯងទេ គឺត្រូវមានការចូលរួមពីមន្ទីរ​ជំនាញក្នុងខេត្ត។ ចំណែកឯ​ប្រសិទ្ធភាព គឺអ្វីដែលយើងអាចសម្រេចបាន​តាមផែនការដែល​បានដាក់ចេញ និងប្រសិទ្ធផល គឺផលសម្រេចបាន​មាន​លក្ខណៈយូរអ​ង្វែង។ ឯកឧត្តមរដ្ឋលេខាធិការបន្តថា មន្ទីរព័ត៌មានរាជធានី-ខេត្ត គឺជាអ្នក​សម្របសម្រួល និងជាអ្នកនាំពាក្យក្នុងខេត្ត ។គឺជាអ្នក​ពាំនាំព័ត៌មាន ,សំណូមពរពីមហាជនសម្រាប់ខេត្តបានដឹង និងផ្សព្វផ្សាយព័ត៌មាន​ពីសមិទ្ធផល និងដំណោះស្រាយ​របស់​ខេត្តជូនដល់ប្រជាពលរដ្ឋតាម​បណ្តាសហគមន៍មូលដ្ឋានបានដឹងផងដែរ។ លោក យឿង ចាន់ អនុប្រធានទទួលបន្ទុករួមនៃមន្ទីរព័ត៌មានខេត្ត​សៀមរាបបានឱ្យដឹងថា…

  • មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន៖អ្នកសារព័ត៌មានទាំងអស់ត្រូវស្គាល់ពីសិទ្ធិ និងករណីយកិច្ចរបស់ខ្លួន

    មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន៖អ្នកសារព័ត៌មានទាំងអស់ត្រូវស្គាល់ពីសិទ្ធិ និងករណីយកិច្ចរបស់ខ្លួន

    ភ្នំពេញ៖ នៅក្នុងជំនួបជាមួយមន្រ្តីនិងក្រុមការងារព័ត៌មាននិងសាធារណ​មតិនៃមន្ទីរព័ត៌មានខេត្តសៀមរាប ,​អនុរដ្ឋលេខា​ធិការ​និងអ្នកនាំពាក្យ​ក្រសួងព័ត៌មានឯកឧត្តម ទេព អស្នារិទ្ធ បានទាញអារម្មណ៍អ្នកចូលរួមថា​អ្នកសារព័ត៌មានទាំងអស់​ត្រូវ​ស្គាល់ពីសិទ្ធិ និងករណីយកិច្ចរបស់ខ្លួនឱ្យ​ច្បាស់ដើម្បីកុំឱ្យមានការភាន់ច្រឡំ និងចៀសផុតពីបញ្ហាប្រឈមផ្លូវច្បាប់ ។ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តសៀមរាបកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ឯកឧត្តម ទេព អស្នារិទ្ធ ថ្លែងបន្តថា អ្នកសារព័ត៌មានត្រូវរាយ​ការណ៍ព័ត៌មានរបស់ខ្លួនដោយផ្សារភ្ជាប់ជាមួយសិទ្ធិ កាតព្វកិច្ច និងការ​ទទួល​ខុសត្រូវសង្គម ផ្នែកវិជ្ជាជីវៈ និងផ្លូវច្បាប់។ អ្នកសារព័ត៌មានមាន​សិទ្ធិចុះយកព័ត៌មាន ស្វែងរកប្រភពព័ត៌មាននានាដោយសេរី។ប៉ុន្តែក៏ត្រូវ​មានកាតព្វកិច្ចគោរពសិទ្ធិបុគ្គល និងគោលការណ៍ច្បាប់ជាធរមានផងដែរ ។ក្រៅពីនេះ អ្នកសារព័ត៌មាន មិន​ត្រូវផ្សព្វផ្សាយព័ត៌មាន ដែលបង្កមហន្ត​រាយ​ដល់សណ្ដាប់ធ្នាប់សាធារណៈ ប៉ះពាល់ដល់ស្ថិរភាពក្នុងសង្គម និងសន្តិសុខ​ជាតិឡើយ។  អ្នកសារព័ត៌មានត្រូវបែងចែកឱ្យច្បាស់រវាងការផ្ដល់ព័ត៌មាន និងការ​បញ្ចេញមតិផ្ទាល់ខ្លួន ព្រមទាំងធានារាល់ការ បញ្ចេញ​មតិ ឬការរិះគន់ ត្រូវធ្វើឡើងដោយភាពថ្លៃថ្នូរ និងគោរពសិទ្ធិអ្នកដទៃ។នេះជាអ្វីដែល​អ្នកនាំពាក្យ​ដដែលបាន​ក្រើន​រំលឹក​។ ឯកឧត្តមបានបន្ថែមថា ជាងនេះ​ទៀតអ្នកសារព័ត៌មាន ត្រូវមានកាតព្វកិច្ចរាយការណ៍ព័ត៌មាន ដោយមាន​ប្រភព​ច្បាស់លាស់ ត្រូវផ្ទៀងផ្ទាត់ព័ត៌មាន និងចូលរួម ប្រឆាំងដំណឹង​ក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ និងព័ត៌មាន​ភាន់ច្រឡំ។ តើនឹងមានអ្វីកើតឡើងនៅពេលអ្នកសារព័ត៌មានបានផ្សាយប្រាសចាកការពិត ក្រមសីលធម៌វិជ្ជាជីវៈ បំពានសិទ្ធិ និង​ករណីយកិច្ចរបស់ខ្លួនជា​អ្នកសារព័ត៌មាន? ឯកឧត្តមអនុរដ្ឋលេខាធិការបញ្ជាក់ថា ក្រសួងតែងតែ​ធ្វើការណែនាំ និង​តម្រង់ទិស ដើម្បីឱ្យអនុវត្តដោយគោរពតាម​និយាម​វិជ្ជាជីវៈ និងក្រមសីលធម៌វិញ ហើយបើនៅតែបន្ត​សកម្មភាព​បំពាន​លើវិជ្ជាជីវៈ និងក្រមសីលធម៌ធ្ងន់ធ្ងរ ក្រសួងនឹងឈានទៅសម្រេ​ចលុប​អាជ្ញាបណ្ណ…

  • ករណីឆបោកតាមបច្ចេកវិទ្យា៖កម្ពុជាកំពុងបន្តស្រាវជ្រាវ និង​ស៊ើបអង្កេត​លើ​ភស្តុតាងដែលរឹបអូសបាន ដើម្បីកំណត់មុខ​សញ្ញាមេខ្លោង និងវែកមុខ​អង្គការចាត់តាំងពាក់ព័ន្ធ

    ករណីឆបោកតាមបច្ចេកវិទ្យា៖កម្ពុជាកំពុងបន្តស្រាវជ្រាវ និង​ស៊ើបអង្កេត​លើ​ភស្តុតាងដែលរឹបអូសបាន ដើម្បីកំណត់មុខ​សញ្ញាមេខ្លោង និងវែកមុខ​អង្គការចាត់តាំងពាក់ព័ន្ធ

    ភ្នំពេញ៖ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោក​​តាមប្រព័ន្ធបច្ចេកវិទ្យាហៅ​កាត់ថា​គ.ប.ឆ.ប.នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នេះបានផ្តល់បច្ចុប្បន្នស្តីពីការអនុវត្តវិធានការបន្ត ពិសេសក្នុងក្របខ័ណ្ឌ​នៃកិច្ចសហប្រតិបត្តិការ។សកម្មភាពនេះបាន​បង្ហាញ​ថាលេខាធិការដ្ឋានគ.ប.ឆ.ប. បាននិងកំពុងរួមគ្នាជាមួយ ក្រសួង​សន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្រាវជ្រាវស៊ើប​អង្កេតលើភស្តុតាងទាំងអស់ដែលបានរឹបអូស​ពីជនប្រព្រឹត្តបទល្មើសក្នុង​អំឡុង​ពេលនៃប្រតិបត្តិការបង្រ្កាបនាពេលកន្លងមក។ សម្ភារៈដែលរឹបអូសទាំងអស់រួមមាន ទូរសព្ទដៃ កុំព្យូទ័រ លិខិតឆ្លងដែន ឧបករណ៍អេឡិកត្រូនិចជាច្រើនប្រភេទ និង​ច្រើនពាន់គ្រឿង សុទ្ធសឹង​ជាភស្តុតាង ដែលអាចផ្តល់ជាតម្រុយសម្រាប់ស្វែងរកក្រុមមេខ្លោង និងវែកមុខបណ្តាញ​អង្គការ​ចាត់តាំង ពាក់ព័ន្ធនឹងអំពើឆបោកទាំងនៅក្នុង និងក្រៅប្រទេសកម្ពុជា។ទាំងនេះជាវិធានការជាបន្តបន្ទាប់ ធ្វើឡើង ក្នុង​ក្របខ័ណ្ឌ​នៃការអនុវត្តបទបញ្ជាម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា​។ លទ្ធផលដែលនឹងទទួលបានពីការស្រាវជ្រាវ នឹងត្រូវប្រើប្រាស់សម្រាប់ សហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរ និង​សមត្ថកិច្ចពាក់ព័ន្ធក្នុង​រាជធានី ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដាក់ចេញវិធានការ និងអនុវត្តតាមច្បាប់ ជាធរមាន។ គប្បីជម្រាបជូនថា គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ គណៈបញ្ជាការ​ឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រោមការចង្អុលបង្ហាញពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោក​តាមប្រព័ន្ធ​បច្ចេកវិទ្យា បានចាត់វិធានការបង្រ្កាបតាមគោលដៅចំនួន ៧២ទីតាំង ក្នុង១៨ រាជធានី ខេត្ត ដោយបានឃាត់​ខ្លួនជន​សង្ស័យសរុប​ចំនួន ៣.១៧០នាក់ មាន១៩សញ្ជាតិ។សមត្ថកិច្ចបានចាត់វិធានការ បញ្ជូនមុខសញ្ញាសង្ស័យជាមេ​ខ្លោង​ចំនួន៦៦នាក់ និងបក្ខពួករបស់ពួកគេ ទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន ខណៈជន​បរទេស​​ពាក់ព័ន្ធការ​ឆបោកអនឡាញសរុបជាង…

  • អ្នកនាំពាក្យក្រសួងការពារជាតិ ៖ នៅថ្ងៃទី២៤ខែសីហា ស្អែកនេះកម្ពុជា-ថៃ នឹងមានកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៅខេត្តប៉ៃលិន

    អ្នកនាំពាក្យក្រសួងការពារជាតិ ៖ នៅថ្ងៃទី២៤ខែសីហា ស្អែកនេះកម្ពុជា-ថៃ នឹងមានកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៅខេត្តប៉ៃលិន

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាឱ្យដឹងថា នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៥ថ្ងៃស្អែកនេះនឹងមាន កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងយោធភូមិភាគទី៥កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្ត ច័ន្ទបុរី ខេត្តត្រាត របស់ថៃ។សម្រាប់កិច្ចប្រជុំលើកនេះផងដែរកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ដែលប្រព្រឹត្តិទៅនៅ ខេត្ត ប៉ៃលិន ប្រទេសម្ពុជា។ ថ្លែងនៅរសៀលថ្ងៃទី ២៣ ខែ សីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថាកិច្ចប្រជុំនេះនឹងទទួលបានលទ្ធផលជាវិជ្ជមានថ្មីបន្ថែមទៀតដែលអនុញ្ញាត្តឱ្យភាគីទាំងពីរអាចជំរុញបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញសំដៅនាំមកសន្តិភាព ស្ថេរភាព និងការវិលត្រឡប់មកវិញនូវប្រក្រតីភាពនៃទំនាក់ទំនងឱ្យបានឆាប់រហ័ស។ ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានៅតែបន្តអំពាវនាវឱ្យភាគី ថៃអនុវត្តតាមកិច្ចព្រមព្រៀងកន្លងមក ដោយប្រគល់មកឱ្យកម្ពុជា វិញនូវកងកម្លាំងកម្ពុជារបស់យើងទាំង១៨នាក់ ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំគ្រួសាររបស់គាត់វិញដែលទន្ទឹងរង់ចាំទាំងថ្ងៃទាំងយប់។ គួរបញ្ជាក់ផងដែរថា ទាហានថៃបានចូលមកចាប់ខ្លួនកងកម្លាំងកម្ពុជាទាំងខុសច្បាប់ ក្រោយពេលឈប់បាញ់ ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០២៥។គិតមកដល់ពេលនេះមានរយៈពេល ២៥ថ្ងៃ ៨ម៉ោងនិង១០នាទីគិតត្រឹមវេលាម៉ោង៤,០០រសៀលថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៥៕ ដោយ ៖ ម៉ាដេប៉ូរូបភាព ៖ លោក វ៉េង លឹមហ៊ួត

  • ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅក្រៅប្រទេស ចំនួន ១២៤រូប

    ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅក្រៅប្រទេស ចំនួន ១២៤រូប

    (ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅសាធារណរដ្ឋបារាំង សាធារណរដ្ឋឆែក សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ សាធារណរដ្ឋអៀរឡង់ និងប្រទេសជប៉ុន សរុបចំនួន ១២៤រូប ។ ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូននិស្សិតជ័យលាភីអាហារូបករណ៍ អំពីវឌ្ឍនភាពថ្មីៗក្នុងវិស័យឌីជីថលនៅកម្ពុជា ការធ្វើទំនើបស្ថាប័នរដ្ឋ ការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល (ការបណ្តុះបណ្តាលមន្រ្តីរាជការ វិស័យឯកជន និងសិស្ស-និស្សិត) ការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ និងការចាប់យកបច្ចេកវិទ្យាឌីជីថលយ៉ាងឆាប់រហ័សនៅក្នុងសហគមន៍។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោតសរសើរ និងលើកទឹកចិត្តដល់និស្សិតជ័យលាភីអាហារូបករណ៍ដែលនឹងបន្តការសិក្សានៅក្រៅប្រទេសឱ្យខិតខំក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធល្អៗ ដើម្បីពង្រឹងសមត្ថភាពផ្ទាល់ខ្លួនផង ក៏ដូចជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គមកម្ពុជាឱ្យរីកចម្រើនបន្ថែមទៀត ព្រមទាំងប្រកាន់ស្មារតីជាខ្មែរទោះស្ថិតក្នុងកាលៈទេសណាក៏ដោយ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ក្រសួងបរិស្ថានណែនាំឱ្យសិប្បកម្មផលិតគ្រឿងសង្ហារឹមសម្រាប់បុរី ប៉េង ហួត ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពកាត់ម៉ាប និងជ្រៀកភ្លី នៅទីតាំងខាងក្រៅអគារ

    ក្រសួងបរិស្ថានណែនាំឱ្យសិប្បកម្មផលិតគ្រឿងសង្ហារឹមសម្រាប់បុរី ប៉េង ហួត ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពកាត់ម៉ាប និងជ្រៀកភ្លី នៅទីតាំងខាងក្រៅអគារ

    (ភ្នំពេញ)៖ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយលោក អ៊ុង វុទ្ធី អនុប្រធាននាយកដ្ឋាន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យការបំពុលបរិស្ថាន បង្កឡើងដោយសិប្បកម្មផលិតគ្រឿងសង្ហារឹមសម្រាប់បុរីរបស់ ក្រុមហ៊ុន ប៉េង ហួត នៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រុមការងារបានពិនិត្យឃើញថា សិប្បកម្មផលិត ធ្វើកាត់ម៉ាប និងជ្រៀកភ្លី នៅទីតាំងខាងក្រៅអគារ ក្បែរនឹងផ្ទះប្រជាពលរដ្ឋ ដែលប៉ះពាល់ដល់បរិស្ថាននិងការរស់នៅរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ក្រុមការងារបានពិនិត្យឃើញថា សិប្បកម្មមិនបានរៀបចំកិច្ចសន្យាការពារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនៅឡើយទេ។ ក្រសួងបរិស្ថានបានដាក់ចេញវិធានការច្បាប់ចំពោះសិប្បកម្មផលិតគ្រឿងសង្ហារឹម ខាងលើ ក្នុងនោះ ១-សិប្បកម្មត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពកាត់ម៉ាប និងជ្រៀកភ្លី នៅទីតាំងខាងក្រៅអគារ។ ២-សិប្បកម្មត្រូវទទួងរងពិន័យអន្ដរការណ៍ ចំពោះសកម្មភាពលើ្មសទៅនឹងមាត្រា១៧៣ មាត្រា៦៦៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ ៣-សិប្បកម្មត្រូវរៀបចំកិច្ចសន្យាការពារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនឹងក្រសួងបរិស្ថាន។ ៤-សិប្បកម្មត្រូវរៀបចំកន្លែងទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ និងដឹកជញ្ជូនយកទៅចោលនៅទីលានទុកដាក់សំណល់ ដោយក្រុមហ៊ុនដឹកជញ្ជូនដែលមានលិខិតបញ្ជាក់ពីក្រសួងបរិស្ថាន៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ក្រសួងបរិស្ថាន តម្រូវឱ្យរោងចក្របោកគក់របស់ក្រុមហ៊ុន W.L Wei Lian Garment Co., Ltd នៅខេត្តកំពង់ស្ពឺ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពដុតកម្ទេចក្រណាត់ នៅក្នុងឡចំហាយនិងគោរពច្បាប់បរិស្ថាន

    ក្រសួងបរិស្ថាន តម្រូវឱ្យរោងចក្របោកគក់របស់ក្រុមហ៊ុន W.L Wei Lian Garment Co., Ltd នៅខេត្តកំពង់ស្ពឺ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពដុតកម្ទេចក្រណាត់ នៅក្នុងឡចំហាយនិងគោរពច្បាប់បរិស្ថាន

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ ដល់រោងចក្របោកគក់របស់ក្រុមហ៊ុន W.L Wei Lian Garment Co., Ltd នៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបានបង្កឱ្យមានការបំពុលខ្យល់ ចេញពីបំពង់ផ្សែងឡចំហាយ ឱ្យត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដុតកម្ទេចក្រណាត់ នៅក្នុងឡចំហាយ និងក្រុមហ៊ុនត្រូវទទួងរងពិន័យអន្ដរការណ៍ ចំពោះសកម្មភាពលើ្មស ទៅនឹងមាត្រា១៧៣ មាត្រា៦៦៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ លើសពីនេះ ក្រុមហ៊ុនត្រូវកែសម្រួលឡចំហាយ ឱ្យត្រូវតាមស្តង់ដារ នៃការបញ្ចេញសារធាតុពុលខ្យល់ មុនដំណើរការបន្តទៀត។ ក្រសួងបរិស្ថាន បានតម្រូវឱ្យក្រុមហ៊ុនរៀបចំកិច្ចសន្យាការពារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនឹងក្រសួងបរិស្ថាន និង ត្រូវរៀបចំឱ្យមានរោងសម្រាប់ទុកដាក់សំណល់ផេះ ឱ្យបានត្រឹមត្រូវ ដោយជៀសវាង ទុកដាក់ចោលនៅទីវាល ដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាន ឱ្យបានរួចរាល់ក្នុងរយៈពេល ៣ខែ ជាកំហិត។ ជាមួយគ្នានេះ ក្រុមហ៊ុនត្រូវធានាថា អាងប្រព្រឹត្តិកម្មសំណល់រាវដំណើរការត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស និងត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យគុណភាពទឹកផងដែរ។ សូមបញ្ជាក់ថា ក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយលោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋានអធិការកិច្ចនិងពង្រឹងការអនុវត្តច្បាប់ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដោយមានការចូលរួមពីមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋាន នៅនៅថ្ងៃទី២២…

  • ទីបំផុត ខេត្តកំពង់ឆ្នាំងនឹងមានសហគមន៍កសិកម្មទំនើប ដោយផ្តោតសំខាន់ទៅលើការផ្គត់ផ្គង់ មុខដំណាំ ២ប្រភេទគឺស្រូវពូជ និង បន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់

    ទីបំផុត ខេត្តកំពង់ឆ្នាំងនឹងមានសហគមន៍កសិកម្មទំនើប ដោយផ្តោតសំខាន់ទៅលើការផ្គត់ផ្គង់ មុខដំណាំ ២ប្រភេទគឺស្រូវពូជ និង បន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងថា ទីបំផុត ខេត្តកំពង់ឆ្នាំង នឹងមានសហគមន៍កសិកម្មទំនើបទីមួយរបស់ខ្លួនហើយ ដោយក្នុងនេះនៅចំពោះមុខសហគមន៍មួយនេះនឹងផ្តោតសំខាន់ទៅលើការផ្គត់ផ្គង់ មុខដំណាំ២ប្រភេទគឺស្រូវពូជ និង បន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់។ ឯកឧត្តមបានបញ្ជាក់នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា «សហគមន៍កសិកម្មទំនើបនេះមានឈ្មោះខេមស៊ីដ» ដែលស្ថិតក្នុងឃុំពេជចង្វារ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង គ្រោងនឹងរៀបចំមហាសន្និបាតកំណើតរបស់ខ្លួននាពេលដ៏ខ្លីខាងមុខនេះ ជាមួយនឹងសមាជិកជាង ២០០គ្រួសារ និងផ្ទៃដីផលិតកម្មជិត ៥០០ហិកតា ។ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មបានថ្លែងបញ្ជាក់ បន្ថែមថា”សហគមន៍ទំនើបថ្មីនេះនឹងផ្តោតលើផលិតកម្ម និង ការផ្គត់ផ្គង់មុខដំណាំ២ប្រភេទគឺ៖ស្រូវពូជ និង បន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់”។ ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងថា សហគមន៍ បានចុះកិច្ចព្រមព្រៀងទទួលយកជំនួយឥតសំណងភ្លាមៗពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា ក្នុងទំហំទឹកប្រាក់ចំនួន ១៦ម៉ឺនដុល្លារ (៤០%នៃទំហំផែនការវិនិយោគ) ដែលនឹងអនុញ្ញាតឱ្យសហគមន៍អាចវិនិយោគលើឡសម្ងួត ឃ្លាំងស្តុកពូជស្រូវ ម៉ាស៊ីនច្រូត ឡានដឹកជញ្ជូន ផ្ទះសំណាញ់ ៤៨ខ្នង និងឧបករណ៍សម្ភារៈផលិតកម្មផ្សេងៗទៀត ៕ ដោយ ៖ ម៉ាដេប៉ូ