-
ផ្សាយបន្តផ្ទាល់៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥

-
ផ្សាយបន្តផ្ទាល់៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃអង្គារ៍ ទី២៦ ខែសីហា ឆ្នាំ២០២៥

-
ក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំ «សិក្ខាសាលាស្តីពី ឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ» សម្រាប់ប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រឡេស្តេ

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំ «សិក្ខា សាលាស្តីពីឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ» សម្រាប់ប្រទេស សមាជិក អាស៊ាន និងប្រទេសទីម័រឡេស្តេ។ សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើករបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ សិក្ខាសាលាដែលរៀបចំនាពេលនេះ ជាផ្នែកមួយនៃការអនុវត្តក្នុងក្របខ័ណ្ឌ ផែនការ ការងារនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបីស្តីពីកិច្ចការមុខងារសាធារណៈ ឆ្នាំ២០២១-២០២៥ (ACCSM+3) ដែលបានដាក់ចេញកន្លងមក។ សូមអានព័ត៌មានលម្អិតក្នុងឯកសារដែលភ្ជាប់ជូន ៕ ដោយ ៖ង៉ាន់ ទិត្យ
-
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ដឹកនាំកិច្ចពិគ្រោះយោបល់ស្តីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ និងតំបន់បឹងទន្លេសាប

(សៀមរាប)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចពិគ្រោះយោបល់ស្តីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ និងតំបន់បឹងទន្លេសាប ដោយមានការចូលរួមពីលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលនិងមន្ទីរពាក់ព័ន្ធជាច្រើន ។ នេះជាជំហានដ៏សំខាន់មួយទៀតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា អាជ្ញាធរទន្លេសាប រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តទាំង៦នៅជុំវិញតំបន់បឹងទន្លេសាប ក្នុងការរៀបចំកិច្ចពិគ្រោះយោបល់ ស្វែងរកផែនទីឯកភាពការងារ លើការរៀបចំប្លង់គោល ផែនការនៃការប្រើប្រាស់ដី តាមរយៈការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងតំបន់បឹងទន្លេសាប មុននឹងឈានទៅរៀបចំប្លង់គោលនៃការប្រើប្រាស់ដីទាំង ១៦៥២ឃុំ នៅទូទាំងប្រទេស ។ ផែនទីឯកភាពការងារនេះ ជាឧបករណ៍តម្រង់ទិសដើម្បីឈានទៅដាក់ចេញនូវផែនការប្រើប្រាស់ដី ដែលមានការឯកភាពគ្នារវាងប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ លើកស្ទួយជីវភាពអ្នកស្រុកអង្គរ និងអ្នកស្រុកនៅតំបន់ជុំវិញបឹងទន្លេសាប និងពង្រឹងខឿនសេដ្ឋកិច្ចជាតិ ផ្អែកលើការប្រើប្រាស់ធនធានដី ដើម្បីកម្ពុជារស់បានដោយខ្លួនឯង និងឯករាជ្យម្ចាស់ការ ៕ ដោយ /…
-
លទ្ធផលនៃកិច្ចពិគ្រោះយោបល់រវាងក្រសួងការបរទេសកម្ពុជា និងនូវែលសេឡង់ លើកទី៣

-
ក្រសួងអប់រំបើកកិច្ចប្រជុំគណៈមេប្រយោគ ទូទាំងប្រទេស ជាមួយអភិបាល អភិបាលរង នៃ គណៈអភិបាលរាជធានី-ខេត្ត ពីការប្រឡងបាក់ឌុប

(ភ្នំពេញ)៖ មុនពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប សម័យប្រឡង ៖ ២៨ សីហា ២០២៥ ក្រសួងអប់រំ មានការរៀបចំកិច្ចប្រជុំគណៈមេប្រយោគទូទាំងប្រទេស ជាមួយអភិបាល អភិបាលរង នៃគណៈអភិបាលរាជធានី ខេត្ត ស្ដីពីការរក្សាហឹបវិញ្ញាសាប្រឡង ការរៀបចំសន្តិសុខ សុវត្ថិភាពនៅតាមមណ្ឌលសំណេរនៃរាជធានី-ខេត្ត។ ក្រសួងអប់រំឱ្យដឹងថា ៖ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់តំណាងអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ តំណាងមន្ទីរសុខាភិបាលរាជធានី ខេត្ត ដើម្បីបង្ហាញពីយន្តការ នៃការប្រឡង និងស្នើសុំកិច្ចសហការពីសំណាក់អាជ្ញាធរខេត្ត ធ្វើយ៉ាងណាឱ្យដំណើរការសំណេរប្រព្រឹត្តទៅដោយភាពរលូន។ ជាមួយគ្នានេះដែរ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំតាមបណ្ដារាជធានី-ខេត្ត ដែលសហការ និងផ្តល់ការទំនុកបម្រុងគាំទ្រយ៉ាងកក់ក្ដៅចំពោះប្អូនៗសិស្សានុសិស្ស និងបុគ្គលិកអប់រំដែលត្រៀមចូលរួមក្នុងការប្រឡង៕ ដោយ ៖ ម៉ាដេប៉ូ
-
រដ្ឋបាលខេត្តបន្ទាយមានជ័យ ជំទាស់អភិបាលខេត្តស្រះកែវ ដែលសន្យាចេញប័ណ្ណកម្មសិទ្ធិឲ្យពលរដ្ឋថៃ នៅលើទីតាំង ដែលពុំទាន់បានឯកភាពខណ្ឌសីមានៅលើដីជាក់ស្តែងនៅឡើយ

(ភ្នំពេញ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យកម្ពុជា បានប្រកាសជំទាស់ចំពោះ អភិបាលខេត្តស្រះកែវ ថៃ ដែលមានបំណងចង់រំ លោភលើស្មារតីនៃ MOU ឆ្នាំ២០០០ រវាងរាជរដ្ឋាភិបាលកម្ពុជា-ថៃ ដែលនឹងនាំឲ្យប៉ះពាល់ទៅដល់ដំណើរការងារចរចា និងខណ្ឌសីមារបស់គណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ។ ការប្រកាសជំទាស់នេះ បានធ្វើឡើងក្នុងលិខិតមួយ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលចុះហត្ថលេខាដោយអភិបាលខេត្ត ឯកឧត្តម អ៊ុំ រាត្រី នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ និងនៅក្រោយមួយថ្ងៃ បន្ទាប់ពីមានការផ្សព្វផ្សាយមួយរបស់កាសែត The Nation Thailand ដែលបានផ្សាយពាក់ព័ន្ធនឹងការលើកឡើងរបស់អភិបាលខេត្តស្រះកែវ ស្តីពីការសន្យាចេញប័ណ្ណកម្មសិទ្ធឲ្យពលរដ្ឋថៃ ដែលមានសិទ្ធ នៅភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវនោះ ។ នៅក្នុងលិខិតដដែល រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្តែងក្តីព្រួយបារម្ភចំពោះការសន្យារបស់រដ្ឋបាលខេត្តស្រះកែវនោះ ដោយព្រោះតែ ភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ជាទីតាំងដែលមានភូមិសាស្រ្តជាប់នឹងភូមិជោគជ័យ ឃុំអូរបីជាន់…
-
អ្នកនាំពាក្យក្រសួងការពារជាតិ ៖ កិច្ចប្រជុំ RBCបានបញ្ចប់ដោយជោគជ័យ ដែលឈានទៅដល់សារៈសំខាន់ នៃការពង្រឹងទំនាក់ទំនង និងកសាងទំនុកចិត្តគ្រប់កម្រិត

(ភ្នំពេញ)៖ តាមរយៈកិច្ចប្រជុំ វិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្ត ច័ន្ទបុរី និង ខេត្តត្រាតរបស់ថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានបញ្ចប់ដោយជោគជ័យ ដែលឈានទៅដល់សារៈសំខាន់នៃការពង្រឹងទំនាក់ទំនង និងកសាងទំនុកចិត្តគ្រប់កម្រិត។ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ឱ្យដឹងថា កិច្ចប្រជុំនេះកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបញ្ចប់ទៅដោយជោគជ័យ ដោយភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការអនុវត្តតាមលទ្ធផលនៃកិច្ចប្រជុំពិសេសរបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរនៅម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ជាពិសេសការឯកភាពគ្នាថានឹងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា។ ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាក៏បានបង្ហាញពីសារៈសំខាន់នៃកិច្ចប្រជុំដើម្បីជួយពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិតដើម្បីកសាងទំនុកចិត្ត និង លើកកម្ពស់ភាពជាអ្នកជិតខាងល្អ ដែលតាមរយៈការប្រាស្រ័យទាក់ទងគ្នានេះភាគីទាំងពីរបានសង្កត់ធ្ងន់លើវិវត្តន៍ជាវិជ្ជមាន និងវឌ្ឍនភាពដែលសម្រេចនៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយនឹងគោលបំណងរួមគ្នានៃការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងបញ្ជាក់ដែរថា ក្នុងកិច្ចប្រជុំនេះភាគីទាំងពីរបានឯកភាពគ្នាជាគោលការណ៍ក្នុងការបង្កើតក្រុមការងារសម្របសម្រួល ដើម្បីការទំនាក់ទំនងនៅគ្រប់កម្រិត ដែលរួមបញ្ចូលទាំងថ្នាក់មេបញ្ជាការ ក្រុមការងារទំនាក់ទំនងតាមព្រំដែន កងកម្លាំងឈរជើងតាមតំបន់ព្រំដែន និងអង្គភាពប្រតិបត្តិការតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា ខណៈដែលភាគីទាំងពីរក៏បានពិចារណាអំពីលទ្ធភាពក្នុងការបង្កើតគណៈកម្មាធិការមូលដ្ឋានព្រំដែន ដែលមានការចូលរួមពីស្ថាប័នរដ្ឋ…
-
ផ្សាយបន្តផ្ទាល់៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥

-
អំពូលសូឡា ៦១៤ដើម ជាអំណោយរបស់ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រគល់ជូនពលរដ្ឋខេត្តត្បូងឃ្មុំ ដើម្បីសម្រួលការធ្វើដំណើរ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកអូររាំងឪ ពញាក្រែក និងត្បូងឃ្មុំ បានជួបសំណេះសំណាលជាមួយសិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅវិទ្យាល័យ ហេង សំរិនចក និងពិធីដាំបង្គោលសូឡាតាមបណ្តោយផ្លូវ ៣៧០ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត។ ថ្លែងក្នុងពិធីដែលបានរៀបចំឡើងនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានលើកឡើងថា បន្ថែមទៅលើសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ជូនប្រជាពលរដ្ឋស្រុកត្បូងឃ្មុំនាពេលកន្លងមក នៅក្នុងឱកាសអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីជាគិតគូរបន្ថែម ពីសុខសុវត្ថិភាព ប្រជាពលរដ្ឋក្នុងការធ្វើដំណើរផង និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈតម្រូវការដឹកកសិផលនានា ទៅកាន់ទីផ្សារនៅពេលព្រលឹមស្រាងៗផង និងពេលរាត្រីផង សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានប្រគល់អំពូលសូឡាចំនួន ៦១៤ដើម តាមរយៈ ឯកឧត្តមបណ្ឌិតជូនប្រជាពលរដ្ឋយើង ដូចនេះសូមប្រជាពលរដ្ឋចូលរួមថែរក្សាការពារទាំងអស់គ្នា ជាពិសេសសូមបន្តវប្បធម៌ ស្អាត…