Category: ព័ត៌មានជាតិ

  • ក្រសួងប្រៃសណីយ៍លើកទឹកចិត្តដល់សិស្សានុសិស្សចាប់យកជំនាញឌីជីថល មានឱកាសទទួលបានការងារដែលមានប្រាក់ចំណូលខ្ពស់ អាចជួយលើកកម្ពស់ជីវភាព ជាពិសេស ចូលរួមចំណែកលើកស្ទួយនិងអភិវឌ្ឍប្រទេសជាតិ

    ក្រសួងប្រៃសណីយ៍លើកទឹកចិត្តដល់សិស្សានុសិស្សចាប់យកជំនាញឌីជីថល មានឱកាសទទួលបានការងារដែលមានប្រាក់ចំណូលខ្ពស់ អាចជួយលើកកម្ពស់ជីវភាព ជាពិសេស ចូលរួមចំណែកលើកស្ទួយនិងអភិវឌ្ឍប្រទេសជាតិ

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់យកចិត្តទុកដាក់រៀនសូត្រ និងសូមជូនពរឱ្យទទួលបានជោគជ័យនិងនិទ្ទេសល្អក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខ។ ទន្ទឹមនឹងនេះ ក.ប.ទ. ក៏សូមអំពាវនាវនិងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យពិចារណាចាប់យកការសិក្សាជំនាញឌីជីថល (Digital Skills) ក្នុងគោលដៅមានឱកាសទទួលបានការងារដែលមានប្រាក់ចំណូលខ្ពស់ អាចជួយលើកកម្ពស់ជីវភាព ជាពិសេស ចូលរួមចំណែកលើកស្ទួយនិងអភិវឌ្ឍប្រទេសជាតិ ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថល (https://go.gov.kh/mptc/dsdrbook-24-35) (https://go.gov.kh/mptc/dsdrbook-24-35)២០២៤ (https://go.gov.kh/mptc/dsdrbook-24-35)- (https://go.gov.kh/mptc/dsdrbook-24-35)២០៣៥ (https://go.gov.kh/mptc/dsdrbook-24-35) បានដាក់ចេញនូវក្របខណ្ឌសមត្ថភាពជំនាញឌីជីថល ដែលមានតម្រូវការខ្ពស់ និងងាយទទួលបានឱកាសការងារល្អៗ ព្រមទាំងអាចចូលរួមកសាងរដ្ឋាភិបាល ពលរដ្ឋ និងធុរកិច្ចឌីជីថល រួមមាន ផ្នែកសន្តិសុខសាយប័រ (Cybersecurity) ផ្នែកបញ្ញាសិប្បនិម្មិត (Artificial Intelligence) និង ផ្នែកក្លោដ (Cloud) ជាដើម។ ដើម្បីផ្ដល់ឱកាសដល់និស្សិតដែលចាប់យកជំនាញឌីជីថល ក.ប.ទ. នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រលើជំនាញឌីជីថលចំនួន ៥០០កន្លែង ក្រោម អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ (https://go.gov.kh/mptc/s8674g) និងកម្ចីសិក្សាលើជំនាញឌីជីថលដោយមិនគិតការប្រាក់ ក្រោម កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល…

  • ក្រសួងអប់រំ ៖ ដំណើរការប្រឡងបាក់ឌុបរយៈពេល ២ថ្ងៃរលូន មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ

    ក្រសួងអប់រំ ៖ ដំណើរការប្រឡងបាក់ឌុបរយៈពេល ២ថ្ងៃរលូន មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ដំណើរការសំណេរនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប សម័យប្រឡង ៖ ២៨ សីហា ២០២៥ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃគឺ ថ្ងៃទី២៨ និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំបានឱ្យដឹងថា ៖ បើទោះបីមានភ្លៀងធ្លាក់នៅរាជធានី ខេត្តចំនួន ១៧ រួមមានរាជធានីភ្នំពេញ ខេត្តក្រចេះ ស្ទឹងត្រែង តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ ព្រះវិហារ កំពង់ស្ពឺ កោះកុង កំពង់ចាម ព្រះសីហនុ សៀមរាប ប៉ៃលិន កណ្តាល បាត់ដំបង ព្រៃវែង និងរតនគិរី ប៉ុន្តែដំណើរការសំណេរនៅតែមានដំណើរការដោយរលូន មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ។ ក្រសួងអប់រំបានឱ្យដឹងដែរថាក្នុងរយៈពេល ២ថ្ងៃនេះ បេក្ខជនអវត្តមានសរុប ១,៨៧២នាក់ (ស្រី ៧៥១នាក់) ស្មើនឹង ១,២៧ ភាគរយនៃបេក្ខជនមកប្រឡងសរុប ក្នុងនោះបេក្ខជនស្វ័យរិនអវត្តមាន ១,៥២២នាក់…

  • ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៖ ២៨ សីហា ២០២៥

    ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៖ ២៨ សីហា ២០២៥
  • មន្ត្រីកម្ពុជា ៖ កាលពីថ្ងៃ២៤ មិថុនា សម្តេចតេជោ បង្ហោះសារថា ថៃនឹងផ្លាស់ប្តូរនាយករដ្ឋមន្ត្រី ក្នុងរយ:ពេល ៣ខែ ថ្ងៃនេះ បានបញ្ជាក់ច្បាស់ពីភាពជេីងចាស់ពិតៗ

    មន្ត្រីកម្ពុជា ៖ កាលពីថ្ងៃ២៤ មិថុនា សម្តេចតេជោ បង្ហោះសារថា ថៃនឹងផ្លាស់ប្តូរនាយករដ្ឋមន្ត្រី ក្នុងរយ:ពេល ៣ខែ ថ្ងៃនេះ បានបញ្ជាក់ច្បាស់ពីភាពជេីងចាស់ពិតៗ

    (ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមនារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ក្រោយតុលាការធម្មនុញ្ញថៃ បានសម្រេចដកតំណែង នាយករដ្ឋមន្ត្រី របស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ក្នុងសំណុំរឿង ខ្វះសីលធម៌ ជុំវិញការបែកធ្លាយសម្លេងសន្ទនា នោះ ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្ដីការគណរដ្ឋមន្ត្រី បានលើកឡើងថា កាលពីថ្ងៃ២៤ មិថុនា សម្តេចតេជោ បានបង្ហោះសារថា ថៃនឹងផ្លាស់ប្តូរនាយករដ្ឋមន្ត្រី ក្នុងរយ:ពេល ៣ខែ ថ្ងៃនេះបានបញ្ជាក់ច្បាស់ពីភាពជេីងចាស់ពិតៗ ។ នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត ត្រូវបានតុលាការធម្មនុញ្ញថៃសម្រេចដកតំណែង នាយករដ្ឋមន្ត្រីផ្លូវការ នាថ្ងៃ២៩ សីហា ហេីយបេីសិក្សាពីនីតិវិធីផ្លាស់ប្តូរថ្មី នឹងសមល្មមគ្រប់បីខែ តាមការវាយតម្លៃរបស់សម្តេចតេជោ ដែលថៃ នឹងមាននាយករដ្ឋមន្ត្រីថ្មី ។ យេីងសង្ឃឹមថា អ្វីៗនឹងបានល្អប្រសេីរ ថៃនឹងមានថ្នាក់ដឹកនាំមួយពិតប្រាកដ អាចនឹងធ្វេីការដោយស្មោះត្រង់ ជាក់លាក់ជាមួយយេីង ដេីម្បីងាយស្រួលធ្វេីការសម្រេចចិត្ត និងឈានទៅការឯកភាពគ្នាមួយនាំមកវិញ នូវប្រក្រតីភាពដូចមុន ថ្ងៃទី២៥ ឧសភា និងថ្ងៃទី៧ មិថុនា ជូនប្រជាជនទាំងសងខាង…

  • ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥

    ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥

    ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥។

  • អនុប្រធានទី២ នៃព្រឹទ្ធសភា៖ បើគ្មានសន្តិភាព គឺគ្មានសិទ្ធអ្វីៗទាំងអស់

    អនុប្រធានទី២ នៃព្រឹទ្ធសភា៖ បើគ្មានសន្តិភាព គឺគ្មានសិទ្ធអ្វីៗទាំងអស់

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា បានអនុញ្ញាត ឱ្យឯកឧត្តម TSUTSUMI Naohiro អគ្គរាជទូតសម្រាប់កិច្ចការសិទ្ធិមនុស្ស និងសន្តិភាព ស្ថិរភាពអន្តរជាតិ ក្រសួងការបរទេសជប៉ុន ចូលជួបពិភាក្សាការងារអំពីវឌ្ឍនភាព ស្ថានភាពសិទ្ធិមនុស្សនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៥ ។ ឯកឧត្តមបណ្ឌិត អនុប្រធានទី២ ព្រឹទ្ធសភា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដល់ឯកឧត្តម TSUTSUMI Naohiro និងសេចក្តីរីករាយសម្រាប់ជំនួបពិភាក្សាដ៏សំខាន់ ក្នុងឱកាសនេះ។ ឯកឧត្តមបណ្ឌិត បានជម្រាបឯកឧត្តមអគ្គរាជទូត ពីមនោសញ្ជេតនាដ៏ល្អរបស់ប្រជាជនកម្ពុជា ចំពោះប្រទេស និងប្រជាជនជប៉ុន ដែលតែងតែជួយកម្ពុជា ជាពិសេស ចាប់តាំងពី១៩៩៣ ទាំងក្នុងវិស័យច្បាប់ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការអប់រំ។   ក្នុងតួនាទីជាសមាជិកព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត បានវាយតម្លៃពីស្ថានភាពទូទៅ នៃការអនុវត្តច្បាប់ ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា មានវឌ្ឍនភាពជាវិជ្ជមាន តាំងពីឆ្នាំ១៩៩៣មក ហើយការបោះឆ្នោតគឺ ទទួលបានការចូលរួមច្រើន ពីប្រជាជន (អត្រាខ្ពស់ជាង80%) ។…

  • អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា លើកពីតម្រូវការបន្ទាន់ក្នុងកិច្ចការបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះ ប្រាប់អ្នកតំណាងថ្មី (UNDP) ប្រចាំនៅកម្ពុជា

    អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា លើកពីតម្រូវការបន្ទាន់ក្នុងកិច្ចការបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះ ប្រាប់អ្នកតំណាងថ្មី (UNDP) ប្រចាំនៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានស្នើសុំឱ្យ UNDP ពិចារណា និងកៀរគរធនធានគាំទ្របន្ថែមដល់ផលប៉ះពាល់ និងឈានដល់ការបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះ ដែលបន្សល់ពីជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ ក្នុងគោលដៅផ្តល់នូវសុខសុវត្ថិភាពដល់ជនភៀសសឹក ក្រោយត្រឡប់ទៅភូមិឋានសម្រាប់សកម្មភាពប្រចាំថ្ងៃវិញ ។ ការស្នើនេះ បានធ្វើឡើង ក្នុងជំនួបរវាង ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន ដែលបានអនុញ្ញាតឲ្យ លោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) អ្នកតំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ នៅទីស្នាក់ការអាជ្ញាធរមីន ។ ទេសរដ្ឋមន្រ្តី លី ធុជ បានលើកពីតម្រូវការបន្ទាន់ក្នុងកិច្ចការបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះ ដែលបន្សល់ទុកដោយសារជម្លោះប្រដាប់អាវុធរយៈពេល ៥ថ្ងៃរវាងកម្ពុជា-ថៃ នៅចំពោះមុខអ្នកតំណាងថ្មី UNDP ដែលក្នុងនោះរួមមាន គ្រាប់ទម្លាក់ពីលើអាកាស គ្រាប់បែកចង្កោម និងគ្រាប់ផ្លោង ជាដើម។ ឯកឧត្តម លី ធុជ ក៏បានស្នើសុំឱ្យ…

  • ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥។

    ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥។

    ផ្សាយបន្តផ្ទាល់៖​​​ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥។

  • ថ្ងៃដំបូងនៃការប្រឡងបាក់ឌុបសម័យប្រឡង៖២៨សីហា ខេត្តកំពង់ឆ្នាំងបានបញ្ចប់ដោយរលូន

    ថ្ងៃដំបូងនៃការប្រឡងបាក់ឌុបសម័យប្រឡង៖២៨សីហា ខេត្តកំពង់ឆ្នាំងបានបញ្ចប់ដោយរលូន

    កំពង់ឆ្នាំង៖នៅល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប​បានបញ្ចប់ដោយរលូន ហើយនឹងបន្តនៅថ្ងៃទី២៩ ខែសីហាដែលថ្ងៃបញ្ចប់។ លោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំងនិងឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡានិងជាប្រធានគណៈមេប្រយោគទូទាំងខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី២៨ ខែសីហា បានអញ្ជើញ​បើកវិញ្ញាសា​ប្រឡងនៅមណ្ឌលប្រឡងវិទ្យាល័យ ព្រះបាទសុរាម្រិតក្រុងកំពង់ឆ្នាំង។ សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ មានបេក្ខជន​ចុះឈ្មោះ​ប្រឡងចំនួន ៤ ៧៣១នាក់(ស្រី២ ៧៧៧នាក់)។ខេត្តមាន៨មណ្ឌល ស្មើនឹង១៩០ បន្ទប់។ថ្ងៃប្រឡងដំបូង មានបេក្ខជនអវត្តមានចំនួន ៦៧នាក់(ស្រី៣១នាក់)៕ដោយ៖សុខ គឹមសៀន

  • ប្រឡងបាក់ឌុបនៅខេត្តស្ទឹងត្រែងឆ្នាំនេះ មានបេក្ខជនប្រឡងជាង ១.០០០នាក់

    ប្រឡងបាក់ឌុបនៅខេត្តស្ទឹងត្រែងឆ្នាំនេះ មានបេក្ខជនប្រឡងជាង ១.០០០នាក់

    ស្ទឹងត្រែង៖ជាខេត្តភាគឦសាន ការប្រឡងបាក់ឌុបសម័យប្រឡង៖២៨ ២០២៥ ខេត្តស្ទឹងត្រែងមានបេក្ខជនចំនួន ១.១០៨នាក់ បានចូលរួមប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២៥។ ខេត្តស្ទឺងត្រែងឆ្នាំនេះមានមណ្ឌលប្រឡងចំនួនបី ស្មើនឹង៤៥បន្ទប់ គឺកើនឡើងមួយមណ្ឌល ក្នុងនេះ មណ្ឌលវិទ្យាល័យព្រះរាជបូជនីយ កិច្ច, មណ្ឌលមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងមណ្ឌលសាលាបឋមសិក្សា​ស្ទឹងត្រែងក្រុង។ការប្រឡងត្រូវបានចែកចេញជាពីរថ្នាក់ គឺថ្នាក់វិទ្យាសាស្ត្រ មួយមណ្ឌល, មានបេក្ខជនចំនួន ១៤១​នាក់ (ស្រី៨៦នាក់) និងថ្នាក់វិទ្យា សាស្ត្រសង្គមមាន ២មណ្ឌល ,មានបេក្ខជនចំនួន ៩២១នាក់ (ស្រី៥០២នាក់) និងមានបេក្ខជនស្វ័យរិនចំនួន ៤៦នាក់ (ស្រី ២៣នាក់)។ សូមជម្រាបថា រដ្ឋបាលខេត្តស្ទឹងត្រែងមុនថ្ងៃប្រឡងមួយថ្ងៃគឺនៅថ្ងៃទី២៧ ខែសីហា បានចេញសេចក្តីជូនដំណឹង​ដល់ការធ្វើអាជីវកម្មទាំងអស់ជុំវិញ​មណ្ឌលប្រឡងទាំងបី ឱ្យការបិទអាជីវកម្មបណ្តោះអាសន្ន រយៈពេលប្រឡង ២ថ្ងៃ នូវការថតចម្លង និងការបិទការធ្វើចរាចរណ៍ នៅជុំវិញបរិវេណមណ្ឌល​ប្រឡង ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូន​បេក្ខជនប្រឡង ។ចំពោះការលក់​ដូរដែលមានប្រើឧបករណ៍បំពងសំឡេងក៏មានការហាមប្រាមផងដែរ៕ដោយ៖ឡុង សំបូរ