-
នាយករដ្ឋមន្ត្រី បង្ហាញសំណេរនៅលើហ្វេសប៊ុកផេកមួយឈ្មោះ “មេទ័ព លីពូ” ព្រោះអត្ថបទជាច្រើនសរសេរ មានហេតុផល

(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តាមរយៈបណ្ដាញសង្គមនារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហាញសំណេរនៅលើហ្វេសប៊ុកផេកមួយឈ្មោះ “មេទ័ព លីពូ” ព្រោះអត្ថបទជាច្រើនសរសេរ មានហេតុផល ។ សម្ដេចធិបតី បានលើកឡើងថា ជាទូទៅមិនមានសំណេរច្រើនទេដែលខ្ញុំជក់ចិត្តអានពីដើមរហូតចប់។ ក្នុងមួយរយៈនេះ មានសំណេរនៅលើហ្វេសប៊ុកផេកមួយឈ្មោះ “មេទ័ព លីពូ” ដែលខ្ញុំបានតាមដាន ព្រោះអត្ថបទជាច្រើនដែលបានសរសេរ គឺមានហេតុផល ដោយផ្អែកលើអំណះអំណាងសមរម្យ គួបផ្សំជាមួយបទពិសោធន៍ផ្ទាល់ខ្លួននៅជួរមុខ។ សំណេរមិនផ្អែកជ្រុលតាមអារម្មណ៍ផ្ទាល់ខ្លួន ឬទិដ្ឋភាពមួយជ្រុងណានោះទេ ហើយសំណេរភាគច្រើនក៏មិនសរសេរដើម្បីលើកសរសើរអ្នកនេះ ឬវាយប្រហារអ្នកនោះទេ។ អ្វីដែលខ្ញុំចូលចិត្តអានសំណេរនៅលើផេកនេះ គឺអ្នកសរសេរ ធ្វើការបកស្រាយសាមញ្ញៗ (សាបៗ) ខ្លីៗ ងាយយល់ ប៉ុន្តែមុតស្រួច។ ថ្ងៃនេះសូមយកសំណេរ ដែលបានដាក់ចេញថ្ងៃនេះ ដើម្បីចែករំលែកបងប្អូនអានកំសាន្តថ្ងៃសៅរ៍ ។ (ខ្ញុំសុំសិទ្ធិម្ចាស់សំណេរ ដើម្បីយកអត្ថបទនេះមកបង្ហោះ) ៕ ដោយ ៖ វណ្ណលុក
-
ក្រុមប្រឹក្សាកិច្ចការវត្តអារាមក្នុងឧទ្យានអង្គរបញ្ជាក់ពីសារៈសំខាន់នៃទឹកចំពោះប្រាសាទបុរាណនៅតំបន់អង្គរ

(ភ្នំពេញ)៖ ក្រុមប្រឹក្សាកិច្ចការវត្តអារាមក្នុងឧទ្យានអង្គរ ហៅកាត់ COMAPA ផ្សាព្វផ្សាយឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទនៅតំបន់អង្គរ បានឈ្វេងយល់ពីទឹកនៅតំបន់អង្គរ បានរៀបចំសិក្ខាសាលាស្តីពី«ទឹក និងប្រាសាទ» ។ ព្រះសច្ចានុបាល នឿម វុទ្ធី លេខាធិការក្រុមប្រឹក្សា COMAPA នៅសិក្ខាសាលា «ទឹក និងប្រាសាទ» ដែលបានធ្វើឡើងនៅវត្តប្រាសាទគោកចក ក្រុងសៀមរាប នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ បានថេរដីកាថា ទឹកជាបរិស្ថានដ៏សំខាន់មួយទៀត ផ្សារភ្ជាប់ខ្លួននឹងអង្គរ ជាមួយព្រៃឈើផងដែរ ។ ក្រៅពីនេះ ប្រព័ន្ធផ្លូវទឹកខ្វាត់ខ្វែង កសិណទឹក ស្រះបុរាណ ដែលមាននៅក្នុងឧទ្យានអង្គរ គេប្រៀបប្រដូចជាសរសៃឈាមនៃរាងកាយរបស់មនុស្សដែរ ជាពិសេស ទឹកក្នុងកសិណជុំវិញប្រាសាទនានា ជាប្រភពទឹកផ្ទុកនូវសំណើមជាប្រចាំ ថែរក្សា គ្រឹះប្រាសាទដែលជាខ្សាច់កុំឲ្យស្ងួតធ្វើឲ្យដួលរលំ ឬទ្រេតប្រាសាទ និងហេដ្ឋារចនាសម្ព័ន្ធប្រាសាទ។ នៅអង្គរវត្ត បារាយណ៍ខាងលិច ឬបា រាយណ៍ទឹកថ្លា ដែលមានទំហំ ៨គមx ២.២គម ជាសំណល់នៃវិស្វកម្មធារាសាស្ត្រ ទុកប្រើប្រាស់ជាពិសេសសម្រាប់ការងារ កសិកម្មរហូតដល់សព្វថ្ងៃ ។ អាជ្ញាធរជាតិអប្សរា ដើម្បីឲ្យគ្រិះប្រាសាទកាន់តែរឹងមាំ បានជួសជុលបប្រព័ន្ធទឹកបុរាណ…
-
រថយន្តក្រុងសាធារណៈនឹងបើកប្រតិបត្តិការខ្សែរត់ ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ – AIRPORT EXPRESS BUS

(ភ្នំពេញ)៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ហៅកាត់ថា (រ.ដ.ស) នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានជូនដំណឹងដល់សាធារណជនជាតិ-អន្តរជាតិទាំងអស់មេត្តាជ្រាបថា ដើម្បីរួមចំណែកលើវិស័យដឹកជញ្ជូន ទេសចរណ៍ សេដ្ឋកិច្ច ក៏ដូចជាការបង្កលក្ខណៈជាជម្រើសងាយស្រួលមួយ ដល់ការធ្វើដំណើរតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានអន្តរជាតិ លំដាប់ 4F មកកាន់រាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យ រ.ដ.ស រៀបចំ ដាក់ដំណើរការប្រតិបត្តិការខ្សែរត់រថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ-AIRPORT EXPRESS BUS ចាប់ពី ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលប្រតិបត្តិការចាប់ពីម៉ោង ០៥:៣០នាទី ដល់ម៉ោង ២៣:៣០នាទី មានតម្រាយខ្សែរត់ ២ទិសដៅ ចេញដំណើរ ដូចខាងក្រោម៖ ទិសដៅទី១-ចេញដំណើរពីស្ថានីយរថយន្តក្រុងរង្វង់មូលគួចកាណុងរត់តាមមហាវិថីព្រះមុនីវង្ស មកដល់ស្ពានអាកាស មរតកតេជោ បន្តរត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) រហូតដល់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ទិសដៅទី២-ចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិតេជោរត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) មកដល់ស្ពានអាកាសមរតកតេជោ បន្តរត់តាមមហាវិថីព្រះមុនីវង្ស រហូតដល់ស្ថានីយរថយន្តក្រុងរង្វង់មូលគួចកាណុង។…
-
មជ្ឈមណ្ឌលផលិតភាពជាតិ នៃក្រសួងឧស្សាហកម្ម បើកវគ្គបណ្តុះបណ្តាលដល់ក្រុមហ៊ុន សហគ្រាស សិប្បកម្ម និងអាជីវកម្ម ដើម្បីបង្កើតផលិតភាព

(ភ្នំពេញ)៖ មជ្ឈមណ្ឌលផលិតភាពជាតិ នៃក្រសួងឧស្សាហកម្ម ដើម្បីបង្កើនផលិតភាព និងដំណើរការអាជីវកម្មនៅកម្ពុជា ឲ្យកាន់តែល្អប្រសើរ បានរៀបចំសិក្ខាសាលាមួយ ស្តីពី «ប្រសិទ្ធភាពឧបបករណ៍ផលិតភាពប្រកបដោយបរិយាបន្ននៅក្នុងអង្គភាព» ដល់បុគ្គលិកវិស័យឯកជន មកពីតាមសហគ្រាសនានា។ អង្គសិក្ខាសាលានេះ បានរៀបចំការបណ្តុះបណ្តាលពីវិធីសាស្រ្ត ខាយហ្សិន ដែលជំរុញឲ្យមានការស្វែងយល់នូវស្ថានភាពដែលកំពុងកើតមាន និងដំណោះស្រាយបញ្ហាទាំងនោះ និងដើម្បីបង្កើនផលិតភាព កាត់បន្ថយថ្លៃដើមផលិត បង្កើនប្រាក់ចំណេញ ដល់បណ្តារោងចក្រ និងសហគ្រាស និងក្រុមហ៊ុនសេវាកម្មផ្សេងៗ ។ នៅក្នុងកម្មវិធីនោះ ក្រុមហ៊ុន គម្រូដែលធ្លាប់មានស្នាដៃ និងបានអនុវត្តន៍ជោគជ័យលើវិធីសាស្រ្តមួយចំនួនរបស់ផលិតភាពជាតិ ក៏បានចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ជាក់ស្តែង ដល់សិក្ខាកាមទាំងអស់ តាមរយៈកិច្ចពិភាក្សាក្នុងកម្មវិធីនោះផងដែរ។ លោក អ៊ុំ សេរីវុទ្ធ ប្រធានមជ្ឈមណ្ឌលផលិតភាពជាតិ បានថ្លែងថា សិក្ខាសាលាដែលប្រពឹត្តទៅនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងនេះ គឺធ្វើឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងនៃការអនុវត្តមូលដ្ឋានគ្រឹះរបស់ផលិតភាព ដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បកម្ម និងអាជីវកម្មទាំងអស់បានយល់ដឹងបន្ថែមពីអត្ថប្រយោជន៍ នៃការអនុវត្តផលិតភាពតាមរយៈការកាត់បន្ថយភាពខ្ជះខ្ជាយ និងប្រើប្រាស់ធនធានឲ្យអស់ពីលទ្ធភាព នៅក្នុងផលិតកម្ម ឬដំណើរការអាជីវកម្ម ។ សិក្ខាកាមដែលចូលរួមនៅក្នុងកម្មវិធីនេះ គឺជាម្ចាស់ ឬតំណាងសហគ្រាស សិប្បកម្ម និងសេវាកម្ម…
-
ពលករខ្មែរមកពីថៃជាង ២១ម៉ឺននាក់ ទទួលបានឱកាសការងារតាមរយៈយន្តការក្រសួងនិងវិស័យឯកជន

(ភ្នំពេញ)៖ ក្នុងរយៈពេល ២ខែកន្លងមកនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្វែងរកឱកាសការងារជូនបងប្អូនអតីតពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ រាប់សែនកន្លែង។ ក្នុងនោះ មានអតីតពលករប្រមាណ ២១ម៉ឺននាក់ បានទទួលការងារធ្វើនៅតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា ដែលស្ថិតនៅក្នុងប្រព័ន្ធ។ ចំណែកឯបងប្អូនអតីតពលកររាប់ម៉ឺន រាប់សែននាក់ផ្សេងទៀត បានធ្វើការងារនៅតាមការដ្ឋានសំណង់, សិប្បកម្ម, អាជីវកម្ម និងកសិដ្ឋានផ្សេងទៀត ដែលមិនស្ថិតនៅក្នុងប្រព័ន្ធ។ នេះបើយោងតាមការឲ្យដឹងពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ។ លោក ស៊ុន មេសា បានបន្ថែមថា នាពេលបច្ចុប្បន្ន នៅមានឱកាសការងារប្រមាណ ៩៥,១៨២កន្លែងផ្សេងទៀត នៅ ២៥រាជធានី-ខេត្ត ទូទាំងប្រទេស សម្រាប់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនអតីតពលករ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យកសិកម្ម, ឧស្សាហកម្ម និងសេវាកម្ម។ ដូច្នេះ បងប្អូនអតីតពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ អាចទាក់ទងមកកាន់លេខ ១២៩៧ ក៏ដូចជាទាក់ទងទៅកាន់អាជ្ញាធរមូលដ្ឋានរបស់ខ្លួន…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញពន្លឿនការសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ «ឆ្នេរតេជោសន្តិភាពកែប» ដើម្បីឲ្យពលរដ្ឋចូលលេងកម្សាន្ត

កែប៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ហៅកាត់ គ.អ.ឆ.ក បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យវឌ្ឍនភាព ការសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ «ឆ្នេរតេជោសន្តិភាពកែប» ក្នុងនោះ លោកបានណែនាំ និងជម្រុញអោយអ្នកម៉ៅការពន្លឿនក្នុងការសាងសង់ ធ្វើយ៉ាងណាអាចឲ្យប្រជាពលរដ្ឋចូលលេងកម្សាន្តបាន ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ ។ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោង ឆ្នេរតេជោសន្តិភាពកែប ដែល ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍ថា នៅរាជធានីភ្នំពេញ នឹងផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដូចនេះតាមបណ្តាខេត្ត នឹងក្លាយជាទិសដៅ នៃការធ្វើដំណើរកម្សាន្ត របស់បងប្អូនប្រជាពលរដ្ឋពិសេសខេត្តតំបន់សមុទ្រ ហេតុនេះការពន្លឿនអនុវត្តគម្រោងឆ្នេរតេជោសន្តិភាពកែប ជាការបើកបង្ហាញសមិទ្ធផលថ្មីជូនពលរដ្ឋបានស្គាល់ ក៏ដូចជាជួយទាក់ទាញអ្នកទេសចរ ចូលមកលេងខេត្តកែប កាន់តែច្រើនផងដែរ។អាជ្ញាធរខេត្តកែបបានឲ្យដឹងថា នេះជាសមិទ្ធផលដ៏លេចធ្លោមួយទៀត សម្រាប់ប្រជាជនខេត្តកែប ក្នុងសម័យតេជោ-ធិបតី។ គម្រោងនេះ នឹងលើកកម្ពស់ គុណភាពឆ្នេរប្រវែង២,៧០០ម៉ែត្រ លាតសន្ធឹងនៅប៉ែកខាងលិចក្រុងកែប ឱ្យក្លាយទៅជាឆ្នេរខ្សាច់កម្សាន្តប្រណិតតែមួយគត់ ដែលនឹងឆ្លើយតបបានទៅនឹងការរំពឹងទុក របស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ…
-
ឯកឧត្តម សូ វិសុទ្ធី៖ ធុរកិច្ចថ្មីឌីជីថលមានតួនាទីសំខាន់ណាស់ ក្នុងការជំរុញឲ្យមាននវានុវត្ដន៍ឌីជីថល និងកំណើនសេដ្ឋកិច្ច

(ភ្នំពេញ)៖ ធុរកិច្ចថ្មីឌីជីថលមានតួនាទីសំខាន់ណាស់ ក្នុងការជំរុញឲ្យមាននវានុវត្ដន៍ឌីជីថល និងកំណើនសេដ្ឋកិច្ច។ ការប្តេជ្ញាចិត្តរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការគាំទ្រធុរកិច្ចថ្មីឌីជីថលកម្ពុជា តាមរយៈភាពជាដៃគូ កម្មវិធីពន្លឿន និង អភិវឌ្ឍធុរកិច្ចថ្មីឌីជីថល ពង្រីកបណ្ដាញទំនាក់ទំនងដៃគូ និង ឱកាសវិនិយោគ ជាមួយនឹងចក្ខុវិស័យលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីឌីជីថល និងប្រែក្លាយប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលនវានុវត្ដន៍ឌីជីថលឈានមុខមួយក្នុងតំបន់។ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងវេទិកា Plug and Play Cambodia Community Series: Scale and Connect ជាមួយសហគមន៍ធុរកិច្ចថ្មីឌីជីថល នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ។ ពិធីនេះ មានការអញ្ជើញចូលរួមពី លោក Jupe Tan នាយកផ្នែកកិច្ចសហប្រតិបត្តិការប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Plug and Play ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន…
-
ឯកឧត្តម ហេង សួរ លើកទឹកចិត្តឱ្យក្រុមហ៊ុនបច្ចេកវិទ្យាទំនើបរបស់ចិន ផ្តោតលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានស្នើឱ្យក្រុមហ៊ុន Geely Talent Development Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទំនើបរបស់ចិន ផ្តោតលើការបណ្តុះបណ្តាលជំនាញនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ បច្ចេកទេសរថយន្តអគ្គិសនី និងបញ្ញាសិប្បនិម្មិត(AI) ដែលក្រុមហ៊ុនអាចសហការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់ក្រសួង។ ការលើកទឹកចិត្តរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យបណ្ឌិត ដេវីន លូ តាន់ (Devin Lu Dan) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Geely Talent Development Group និងប្រតិភូ នៅទីស្តីការក្រសួង ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហការរវាងក្រុមហ៊ុន និងគ្រឹះស្ថានបណ្តុះ បណ្តាលបច្ចេកទេសរបស់ក្រសួងខណៈដែលកម្ពុជាមានកម្មករនិយោជិតជាង ១លាននាក់កំពុងបម្រើក្នុងវិស័យឧស្សាហកម្មកាត់ដេរ ដែលត្រូវការជំនាញបន្ថែមសម្រាប់ពង្រឹងផលិតភាព។ បន្ថែមពីនេះ វិស័យរថយន្តអគ្គិសនី និងបញ្ញាសិប្បនិម្មិត បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជាផងដែរ។ លោកសាស្រ្តាចារ្យបណ្ឌិត ដេវីន លូ តាន់ បានបញ្ជាក់ពីការគ្រោងបណ្តុះបណ្តាលដែលអាចធ្វើឡើងក្នុងទម្រង់ទំនើបតាមរយៈការសិក្សាដោយផ្ទាល់…
-
បើកវគ្គបណ្តុះបណ្តាលដំបូងនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍វិជ្ជាជីវៈ និងវិញ្ញាបនបត្រជំនាញ ចិន-កម្ពុជា

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ឍន៍វិស័យអប់រំ ខេត្តអានហួយ ប្រទេសចិន បានបើកសម្ពោធជាផ្លូវការ និង បើកវគ្គបណ្តុះបណ្តាលដំបូងនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍វិជ្ជាជីវៈ និងវិញ្ញាបនបត្រជំនាញ ចិន-កម្ពុជា ក្នុងគម្រោងហ៊ុយជៀង កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារភ្នំពេញ។ ឯកឧត្តម ជា កុសល រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់វិទ្យាស្ថាន CITA ដែលមានស្មារតីទទួលខុសត្រូវខ្ពស់ រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេស មិនត្រឹមតែប្រយោជន៍សម្រាប់យុវជន ដែលជាឆ្អឹងខ្នងដ៏សំខាន់នៃកម្លាំងពលកម្មសកម្មប្រកបដោយគុណភាព និងភាពធន់ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សេដ្ឋកិច្ចកម្ពុជាទាំងមូលផងដែរ។ ឯកឧត្តមបានបន្តថា CITA បានចូលរួមខិតខំអនុវត្ត ដើម្បីឱ្យសម្រេចបានទៅតាមអ្វីដែលបានចែងនៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ បានចាត់ទុកវគ្គបណ្តុះបណ្តាលដំបូងនេះ មិនត្រឹមតែជាផ្នែកមួយក្នុងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាដ៏សំខាន់មួយ ដែលផ្តល់ឱកាសផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងវិស័យ TVET របស់កម្ពុជា ជាមួយនឹងគ្រឹះស្ថាន សាលាបណ្តុះបណ្តាលវិជ្ជាជីវៈជាច្រើន ដែលសុទ្ធតែជាគ្រឹះស្ថានល្បីៗប្រកបដោយគុណភាព និងមានសមត្ថភាពបណ្តុះបណ្តាលខ្ពស់ នៃប្រទេសចិន។ ក្នុងបេសកកម្ម នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនកម្ពុជា សម្រាប់ពេលបច្ចុប្បន្ន…
-
ស្រុកបារាយណ៍ នឹងមានផ្លូ្លវកៅស៊ូប្រវែងជិត ១២ គីឡូម៉ែត្រ នៅពេលឆាប់ៗ

កំពង់ធំ៖ស្រុកបារាយណ៍ ខេត្តកំពង់ធំ ខណៈនេះកំពុងសាងសង់ផ្លូវកៅស៊ូ ប្រភេទ DBST ប្រវែង ១១,៧ គីឡូម៉ែត្រ ចាប់ផ្តើមពីភូមិប៉ាក់ស្នាក្រោម ទៅដល់ភូមិកំពង់ក្របី ឃុំបាក់ស្នា ស្រុកបារាយណ៍ ។ ក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពការដ្ឋានកាលពីថ្ងៃទី៣ ខែកញ្ញា ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានលើកឡើងថា ផ្លូវនេះជាសមិទ្ធផលសំខាន់មួយទៀត ក្នុងការផ្តល់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញសេដ្ឋកិច្ចក្នុងតំបន់ ធ្វើឱ្យកាន់តែមានភាពងាយស្រួលក្នុងការដឹកជញ្ជូនផ្សេង និងធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ ឯកឧត្តមបានបន្ថែមថា ខេត្តកំពង់ធំជាខេត្តដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ជាពិសេសលើវិស័យកសិកម្ម ដោយមានគោលបំណងបម្លែងពីកសិកម្មគ្រួសារ ទៅជាសហគមន៍កសិកម្មទំនើប ជាពិសេសការផលិតស្វាយចន្ទី។ខេត្តកំពង់ធំត្រូវបានកំណត់ជាស្នូលនៃគោលនយោបាយ បម្លែងកម្ពុជាទៅជាអធិរាជស្វាយចន្ទី។ ក្នុងសកម្មភាពដដែលនេះឯកឧត្តម នួន ផារ័ត្ន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជួយថែរក្សាផ្លូវថ្មីនេះ ដោយមានទំនួលខុសត្រូវរួមគ្នា ដើម្បីឱ្យផ្លូវជាប់យូរអង្វែង និងបន្ថែមសោភណភាពតាមបណ្ដោយផ្លូវក្នុងសហគមន៍៕ដោយ៖ប៊ុនរដ្ឋា