-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអនុញ្ញាតជូនប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Huawei ចូលជួបសម្ដែងការគួរសម

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអនុញ្ញាតជូនលោក HE Tao ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Huawei ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការ ក.ប.ទ.។ ក្នុងជំនួបកាលពី រសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និងលោក HE Tao បានផ្លាស់ប្តូរយោបល់លើការជំរុញ ការអភិវឌ្ឍ 5G, AI, បច្ចេកវិទ្យាក្លោដ និងគម្រោងសួនឌីជីថលរបស់ ក.ប.ទ.។ ក្រុមហ៊ុន Huawei បង្ហាញចំណាប់អារម្មណ៍ក្នុងការគាំទ្រដំណើរបរិវត្តកម្មឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យឌីជីថលនៅកម្ពុជា៕ ដោយ៖ង៉ាន់ ទិត្យ
-
ICRC៖ នាយទាហានកម្ពុជាទាំង១៨រូប ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា

ភ្នំពេញ៖ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Jurg Montani ប្រធានគណៈប្រតិភូថ្នាក់តំបន់ នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ។ នៅក្នុងជំនួបនោះ លោក Jurg Montani ក៏បានចែករំលែកផងដែរនូវព័ត៌មានអំពីការចុះសួរសុខទុក្ខជាលើកទី២នាយទាហានទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានភាគីថៃចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ គឺក្រោយបទឈប់បាញ់ចូលជាធរមាន។ ចំពោះការចុះសួរសុខទុក្ខលើកទី២ពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) នោះ បានទទួលព័ត៌មានថា ទាហានយើងទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។ លោក Jurg Montani បានបញ្ជាក់ដែរថា ក្រុមការងារគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានប្រគល់សារដំណឹងគ្រួសារ ដែលកាកបាទក្រហមកម្ពុជាទទួលបានពីភរិយា បងប្អូន និងកូនៗរបស់ពួកគាត់ទាំង១៨នាក់ ហើយពួកគាត់ទាំង១៨នាក់ក៏បានសរសេរសារតបត្រឡប់មកវិញ ដោយស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវ។…
-
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការប្រមើមើលវែងឆ្ងាយ គឺអាចបញ្ជៀសនូវសង្គ្រាមបង្ហូរឈាម និងប្រជាជនស្លាប់ទាំងសងខាង ជាយន្តការដោះស្រាយ រវាងប្រទេស និងប្រទេស

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បញ្ហាថៃ រាយបន្លាលួសនៅអូរបីជាន់ ជាជម្លោះរវាងប្រទេស និងប្រទេស មិនមែនជម្លោះព្រំដីរវាងប្រជាជន និងប្រជាជនទេ ដែលយន្តការដោះស្រាយ គឺរវាងប្រទេស និងប្រទេស ។ សម្ដេចតេជោ បញ្ជាក់ដូច្នេះតាមរយៈបណ្ដាញសង្គមនាយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ឆ្លើយតបនឹងខមិនរបស់ម្ចាស់ហ្វេសប៊ុកឈ្មោះ Chilang Pich ដែលបានជម្រាបសម្តេចថា បច្ចុប្បន្នប្រជាជន កំពុងរងការឈ្លានពានពីកងទ័ព សៀម ជាពិសេសនៅអូរបីជាន់ ខេត្តបន្ទាយមានជ័យ ដែលបានរាយបន្លាលួសព័ន្ធយកដីប្រជាជនយ៉ាងអាណាធិបតេយ្យ ។ ប្រជាពលរដ្ឋកំពុងតែពិបាកចិត្តដែលគ្មានទីលំនៅជ្រកកោន កំពុងរងចាំរាជរដ្ឋាភិបាលដោះស្រាយ តែឥលូវពួកគាត់ មិនទាន់ឃើញ មានយន្តការណ៍ដោះស្រាយជូនពួកគាត់ទេ ។ សូមសម្តេចជួយដល់ប្រជាជនយើងផង ។ ឆ្លើយតបនឹងមតិលើកឡើងនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សូមមើលឲ្យទូលាយបន្តិច, នេះមិនមែនជាជម្លោះព្រំដីរវាងប្រជាជន និងប្រប្រជាជនទេ តែជាជម្លោះរវាងប្រទេស និងប្រទេស ដែលយន្តការដោះស្រាយគឺរវាងប្រទេស និងប្រទេស ។ សម្ដេចតេជោ បានបន្តថា សម្រាប់យន្តការដោះស្រាយនៅហ្នឹងកន្លែង អាជ្ញាធរមូលដ្ឋាន…
-
កិច្ចពិគ្រោះយោបល់កម្រិតខ្ពស់ជាមួយពហុភាគីពាក់ព័ន្ធ លើកទី៣ ស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា សហការជាមួយអង្គការសហប្រជាជាតិនៅកម្ពុជា រៀបចំកិច្ចពិគ្រោះយោបល់កម្រិតខ្ពស់ជាមួយពហុភាគីពាក់ព័ន្ធ លើកទី៣ ស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ កិច្ចពិគ្រោះយោបល់កម្រិតខ្ពស់នេះ មានការចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងត្រូវបានសម្របសម្រួលដោយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិនៅកម្ពុជា។ កិច្ចពិគ្រោះយោបល់កម្រិតខ្ពស់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យឡើងវិញនូវវឌ្ឍនភាពក្នុងការអនុវត្តសកម្មភាពអាទិភាពចំនួន ២២ ដែលបានអនុម័តក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ បន្ថែមលើនេះ ការសន្ទនានេះក៏បានបង្ហាញពីការពិភាក្សាយ៉ាងស៊ីជម្រៅលើប្រធានបទសំខាន់ៗចំនួនពីរ៖ (១) កិច្ចការពារអតិថិជន និង (២) ក្របខ័ណ្ឌលើកទឹកចិត្ត ដែលរួមបញ្ចូល ក្រមសីលធម៌ និងការទទួលខុសត្រូវក្នុងការផ្តល់កម្ចី និងការប្រមូលកម្ចីត្រលប់មកវិញ។ គួររំលេចផងដែរថា បន្ទាប់ពីកិច្ចពិគ្រោះយោបល់កម្រិតខ្ពស់នេះ ធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិនៅកម្ពុជា នឹងចេញសេចក្តីថ្លែងការណ៏រួម ស្តីពី លទ្ធផលនៃកិច្ចសន្ទនានេះផងដែរ ៕…
-
ប្រជាពលរដ្ឋជួបការលំបាកចំនួន៣៣៣គ្រួសារទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

កំពង់ឆ្នាំង៖នៅបរិវេណសាលាខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ មានរៀបចំពិធីសាកសួរសុខទុក្ខផ្ដល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋជួបការលំបាកចំនួនជាង៣០០ គ្រួសារមកពីស្រុក ក្រុងចំនួនបួន។ អញ្ជើញជាអធិបតីក្នុងពិធីនេះមានលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាតំណាង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃរដ្ឋបាលខេត្តកំពង់ឆ្នាំងយ៉ាងច្រើនកុះករ។ ថ្លែងទៅកាន់ប្រជាពលរដ្ឋចូលរួមលោកជំទាវអគ្គលេខាធិការកាកបាទក្រហមកម្ពុជាបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា គឺជាក្រុមការងារមនុស្សធម៌ដោយយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូបដែលជួបការលំបាកដូចជាចាស់ជរា កុមារកំព្រាស្ត្រីមេម៉ាយ ស្ត្រីគ្មានទីពឹង និងបងប្អូនរងគ្រោះដោយធម្មជាតិផ្សេងៗ ជាដើមដោយមិនទុកឱ្យនរណាម្នាក់ឱ្យឯកោនិងអត់បាយឡើយ។ សូមជម្រាបថា កាកបាទក្រហកម្ពុជា បានរៀបចំផ្ដល់អំណោយជូនដល់បងប្អូនជួបការលំបាកចំនួនសរុប ៨៨៣ គ្រួសារ ដោយចែកចេញជាបីលើក ។ក្នុងនោះ ថ្ងៃទី៩ ខែកញ្ញានេះជាការផ្តល់ជូនលើកទី១មានប្រជាពលរដ្ឋចូលរួមចំនួន ៣៣៣ គ្រួសារមកពីស្រុកក្រុងចំនួនមួយ គឺក្រុងកំពង់ឆ្នាំង ស្រុកជលគីរី ស្រុកទឹកផុស និងស្រុកកំពង់លែង។អំណោយមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ…
-
លទ្ធផលប្រាំបីខែ៖បំផ្លាញចោលរបាំងស្បៃមុង និងស្បៃអួនស្មើនឹងប្រវែងជាង១៩០គីឡូម៉ែត្រ

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំបានអះអាងថា រយៈពេលប្រាំបីខែដំបូងនៃឆ្នាំនេះ កងកម្លាំងចម្រុះនៃរដ្ឋបាលខេត្តកំពង់ធំបានបង្រ្កាបបទល្មើសនេសាទដោយមិនបន្ធូរដៃ ក្នុងនេះបានបំផ្លាញចោលនូវរបាំងស្បៃអួន និងរបាំស្បៃមុង ដែលជាឧបករណ៍នេសាទល្មើសច្បាប់បើគិតជាប្រវែងមានចំនួនជាង១៩០គីឡូម៉ែត្រ ។ ប្រាប់កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំនៅសាលាខេត្តក្រោមវត្តមានឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥,ឧត្តមសេនីយ៍ទោ សោម ស៊ុន បានរាយការណ៍អំពីលទ្ធផលនៃការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។ឯកឧត្តមបានរំលេចពីលទ្ធផលនៃការបង្ក្រាបទល្មើសនេសាទ ក្នុងរយៈពេលប្រាំបីខែកន្លងមក ក្នុងនេះកងកម្លាំងចម្រុះបានកាប់បំផ្លាញរបាំងស្បៃអួន និងរបាំស្បៃមុង ដែលជាឧបករណ៍នេសាទល្មើសច្បាប់បានចំនួនជាង១៩០គីឡូម៉ែត្រ និងចាក់លែងកូនលៀសដែលជនល្មើសលួចនេសាទខុសច្បាប់ប្រមាណជាង១៥តោនចូលទៅក្នុងបឹងទន្លេសាបវិញ។ក្រៅពីនោះក៏បានរឹបអូសនិងបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់មួយចំនួនផ្សេងទៀតផងដែរ ។ សូមជម្រាបថា ខេត្តកំពង់ធំជាខេត្តមួយក្នុងចំណោមខេត្តចំនួនប្រាំ ដែលនៅជាប់នឹងទន្លេសាប បឹងទន្លេសាប ក្នុងនេះមានខេត្តសៀមរាប បាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ។ជារឿយទោះជាមានការបង្រ្កាបជាបន្តបន្ទាប់ដោយកម្លាំងជំនាញ កម្លាំងចម្រុះក្តី ក៏បទល្មើសនេសាទ ពិសេសការប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ដោយជនល្មើសមួយចំនួនតែងតែលបលួចប្រើ បើទោះបីជាដឹងថា ឧបករណ៍ទាំងនេះបង្កការវិនាសដល់ធនធានធម្មជាតិក៏ដោយ។ ដោយឡែកលទ្ធផលនៃការពារទប់ស្កាត់ និងបង្ក្រាបការកាប់ទន្ទ្រានព្រៃឈើយកដីរដ្ឋធ្វើជាកម្មសិទ្ធិ គឺទប់ស្កាត់បានស្ទើរទាំងស្រុងដោយមិនមានបទល្មើសថ្មីកើតឡើងទៀតទេ ខណៈរយៈពេលជាងមួយឆ្នាំកន្លងមកនេះ កងកម្លាំងចម្រុះបានរកឃើញផ្ទៃដីដែលជនល្មើសលួចកាប់ទន្ទ្រាននាពេលកន្លងទៅ ហើយបានដកហូតយកមកគ្រប់គ្រងជាសម្បត្តិរដ្ឋបានជាង ៤.០០០ហិតា ។ទន្ទឹមនេះកងកម្លំាងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធទាំងបីបានដាំស្ដារព្រៃឈើឡើងវិញលើផ្ទៃដីដែលប្រមូលមកវិញបានចំនួនជាង ៥៣.០០០ដើមផងដែរ ។…
-
ឧបនាយករដ្ឋមន្ត្រី ស សុខា ប្រគល់អំណោយជូនកងកម្លាំងព្រំដែន និងជនភៀសសឹក

សៀមរាប៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូក្រសួងមហាផ្ទៃអញ្ជើញសួរសុខទុក្ខនិងប្រគល់អំណោយជូនវីរនគរបាលការពារព្រំដែនគោក និងប្រជាពលរដ្ឋជនភៀសសឹក នៅមណ្ឌលសុវត្ថិភាពក្នុងខេត្តសៀមរាប និងឧត្តរមានជ័យ។ ពិធីប្រគល់អំណោយបានធ្វើឡើងនៅសាលាខេត្តសៀមរាបកាលពីថ្ងៃទី ៨ ខែកញ្ញា។អំណោយដែលផ្តល់ជូនរួមមាន អង្ករ ២០ តោន, មី ១០០ កេសធំ, ត្រីខ ១០០ កេស, គុយទាវកញ្ចប់ ១០០ កេស, ទឹកសុទ្ធ ២០០ កេស និងថ្នាំបាញ់មូស ៤.០០០ ដប។ សម្ភារៈទាំងនេះត្រូវបានប្រគល់ជូនរដ្ឋបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងឧត្តរមានជ័យដើម្បីចែកបន្ត៕ដោយ៖ប៊ុនរដ្ឋា
-
រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អបអរសាទរកូរ៉េខាងជើង ក្នុងឱកាសខួបគម្រប់ ៧៧ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ឯកឧត្តម សុខ សូកេន បានថ្លែងអបអរសាទរចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ក្នុងឱកាសខួបគម្រប់ ៧៧ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ។ ការថ្លែងអបអរសាទរនេះ បានធ្វើឡើង ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញចូលរួមអធិបតី ក្នុងពីធីគម្រប់ខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ក្រោមការអញ្ជើញពីភារធារីនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ប្រចាំនៅកម្ពុជា លោក PAK Chol Jun ដែលកម្មវិធីបានរៀបចំឡើង នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្នុងរាជធានីភ្នំពេញ ។ អញ្ជើញចូលរួមជាកិត្តិយសក្នុងឱកាសនោះដែរ រួមមាន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន, តំណាងអង្គទូតបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ ។ ឯកឧត្តម សុខ សូកេន នៅក្នុងឱកាសនោះ បានថ្លែងអំពីសារៈសំខាន់នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ ដែលមានរយៈពេលជាង ៦ទសវត្សន៍ កន្លងមកនេះ បានផ្ដល់នូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រជាជន…
-
ប្រហុកម្សៅកម្ពុជា កំពុងត្រូវបានជំរុញនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ខណៈទីផ្សារក្នុងស្រុកក៏មានតម្រូវការខ្ពស់

(ភ្នំពេញ)៖ ប្រហុកម្សៅកម្ពុជាបានកំពុងទទួលការគាំទ្រ សម្រាប់ការនាំចេញទៅទីផ្សារអឺរ៉ុប បន្ទាប់ពីមានការជួយជ្រោមជ្រែងពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល(CAPFISH-Capture) ដែលគាំទ្រថវិកាពីសហភាពអឺរ៉ុប ដើម្បីអភិវឌ្ឍន៍ខ្សែច្រវាក់ផលិតកម្ម ការវេចខ្ចប់ និងការអនុវត្តប្រព័ន្ធគុណភាព សុវត្ថិភាពម្ហូបអាហារ។ នេះជាការលើកឡើងពីសំណាក់ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ថ្លែងនៅក្នុងពិធីបើកសម្ពោធសិប្បកម្មផលិត និងកែច្នៃម្សៅប្រហុក ខ្មែរ “ខនហ្វីរេល”ស្ថិតនៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ នារសៀលថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ពុំ សុថា បានឱ្យដឹងថា មកដល់ពេលបច្ចុប្បន្នអាហារល្បីឈ្មោះរបស់ខ្មែរមួយនេះ មិនត្រឹមតែពលរដ្ឋខ្មែរពេញនិយមបរិភោគទេ សូម្បីតែទីផ្សារក្រៅប្រទេសក៏អាចលក់កាន់តែដាច់កើនឡើងជាបន្តបន្ទាប់។ ការនាំចេញលក់ក្រៅប្រទេសនឹងធ្វើ ឱ្យអាហារខ្មែរមួយនេះកាន់តែបានការទទួលស្គាល់ និង ពេញនិយមបន្ថែមទៀត ។ ដោយឡែក ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុនខនហ្វីរេល ដែលកែច្នៃប្រហុកម្សៅ សម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញនោះបានឱ្យដឹងថា បច្ចុប្បន្នផលិតកម្មបានកែច្នៃបាន ៥ពាន់កែវ ស្មើនឹងទម្ងន់១តោនប្រហុក ក្នុងមួយថ្ងៃ។ ប្រហុកម្សៅ ត្រូវបានបញ្ចុះក្លិន បញ្ចុះជាតិអំបិល និងបញ្ចុះសារធាតុហាមឃាត់ដែលប៉ះពាល់ទៅដល់សុខភាពផ្សេងទៀត។…
-
មន្ត្រីរាជការ ក្រសួងសុខាភិបាល ចូលរួមកាន់បិណ្ឌ១ នៅវត្តសុវណ្ណមុនីសាគរ សំរោងអណ្តែត

(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង អ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីរាជការក្រោមឱវាទក្រសួងសុខាភិបាល នាព្រឹកថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តសុវណ្ណមុនីសាគរ សំរោងអណ្តែត ដែលស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានវេរចង្ហាន់បិណ្ឌបាត ទេយ្យវត្ថុ ចំពោះព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់មាតា បិតា ជីដូន ជីតា ញាតកា និងបុព្វបុរសដែលបានទទួលមរណកាលទៅ។ តាមរយៈពិធីកាន់បិណ្ឌនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមជូនមហាកុសលផលបុណ្យ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលកំពុងបំពេញភារកិច្ចរៀងៗខ្លួនយ៉ាងសស្រាក់សស្រាំនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងក្រុមគ្រួសារ ញាតិមិត្ត សូមទទួលបាននូវសុខភាពល្អបរិបូណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ចការងារ និងរកទទួលទានបានដ៏ល្អប្រពៃ ក្នុងសន្តិភាពដ៏ល្អផូរផង់នៃយើងទាំងអស់គ្នា។ តាមទំនៀមទំម្លាប់ព្រះពុទ្ធសាសនា ចាប់ពីថ្ងៃ ១រោច…