-
អ្នកមានមាត់ឆែប ក្រអូមឆែប រលាក និងពិការភាពមុខមាត់ផ្សេងៗនៅខេត្តបាត់ដំបង ទទួលបានការវះកាត់ដោយមិនយកប្រាក់

បាត់ដំបង៖ដោយមានការគាំទ្រពីរដ្ឋបាលខេត្ត ព្រមទាំងកិច្ចសហការជាមួយមន្ទីរសុខាភិបាលខេត្តផង,អង្គការស្នាមញញឹមកម្ពុជា បានបើកបេសកកម្មវះកាត់ជូនដល់អ្នកមានជំងឺមាត់ឆែប ក្រអូមឆែប រលាក និងពិការភាពមុខមាត់ផ្សេងៗនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងដោយឥតគិតថ្លៃរយៈពេលបួនថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបើកបេសកកម្មវះកាត់ជូនអ្នកជំងឺ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅនិងថ្លែងអំណរគុណ ជូនចំពោះអង្គការស្នាមញញឹមកុមារកម្ពុជាដែលបានចុះបំពេញបេសកកម្មមនុស្សធម៌របស់ខ្លួនមកកាន់ខេត្តបាត់ដំបង។ ឯកឧត្តមក៏គូសរំលេចដែរថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនិងនាយករដ្ឋមន្រ្តីបន្តវេន មកដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកជាខ្លាំងចំពោះវិស័យសុខាភិបាលនិងសុខុមាលភាពរបស់ប្រជាជន។ទន្ទឹមនេះវិស័យសុខាភិបាល នាពេលបច្ចុប្បន្នក៏មានការរីកចម្រើនជឿនលឿន ,មានអ្នកឯកទេសជំនាញជាច្រើននាក់ ព្រមទាំងមានបំពាក់នូវសម្ភារៈបរិក្ខារសុខាភិបាលទំនើបៗទៀតផង។ លោកសាស្រ្តាចារ្យ នូ សារុំ តំណាងអង្គការស្នាមញញឹមកម្ពុជាបានឱ្យដឹងថា រហូតមកដល់ពេលនេះ អង្គការស្នាមញញឹមកម្ពុជាបានធ្វើការវះកាត់ដោយជោគជ័យ ជូនដល់អ្នកជំងឺ មាត់ឆែប ក្រអូមឆែប រលាក និងពិការភាពមុខមាត់ផ្សេងៗ បានចំនួនជាង ៦ ០០០នាក់រួចមកហើយ។ចំណែកសកម្មភាពមនុស្សធម៌នៅខេត្តបាត់ដំបង ក្នុងពេលនេះមានការចូលរួមពីក្រុមគ្រូពេទ្យ គិលានុបដ្ឋាកជាតិ និងអន្តរជាតិ ដែលមានបទពិសោធន៍ ដើម្បីផ្តល់ជូន នូវសេចក្ដីសង្ឃឹម និងស្នាមញញឹមថ្មីសម្រាប់កុមារ និងគ្រួសាររបស់ពួកគេ៕ អត្ថបទ-រូបភាព÷ អ៊ុក សំអាន បប.
-
ក្នុងឱកាសពិធីកាន់បិណ្ឌ ឯកឧត្តមអភិបាលខេត្តបាត់ដំបងអញ្ជើញទៅកាន់មណ្ឌលកុមារកំព្រាចំនួនពីរ

បាត់ដំបង៖ខណៈនៅទូទាំងប្រទេសប្រជាពលរដ្ឋ ,ពុទ្ធសាសនិកកម្ពុជាកំពុងចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងសប្បុរសជន ក៏បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខមន្រ្ដីថ្នាក់ដឹកនាំមណ្ឌល មន្រ្ដីកិច្ចសន្យា ព្រមទាំងកុមារកំព្រានៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាបុរីទី១ និងបុរីទី២ ក្រុងបាត់ដំបង ។ ក្នុងជំនួបផ្ទាល់កាលពីចុងសប្ដាហ៍នេះឯកឧត្តមអភិបាលខេត្តក៏បាន បាននាំយកអំណោយនិងថវិកាមួយចំនួនទៅផ្តល់ជូន ពិសេសបានរៀបចំអាហារសាមគ្គីពេលល្ងាច ជូនដល់លោកគ្រូ-អ្នកគ្រូ ម៉ែដោះ និងក្មួយៗ កុមារកំព្រា ទាំងពីរមណ្ឌលផងដែរ។ ថ្លែងទៅកាន់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ ម៉ែដោះ ម៉ែចិញ្ចឹម ដែលមើលថែទាំក្មួយៗ និងចៅៗ នៅមណ្ឌលកុមារកំព្រាទាំងពីរ ឯកឧត្តម សុខ លូ បានថ្លែងនូវការកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ និងម៉ែដោះនៅទីនោះដែលបានយកចិត្តទុកដាក់មើលថែទាំអប់រំក្មួយៗចៅៗបានយ៉ាងល្អ ។ពួកគេនឹងក្លាយជាទំពាំងស្នងប្ញស្សីយ៉ាងពិតប្រាកដនាអនាគត។ទន្ទឹមនេះសូមបន្តនូវការខិតខំដ៏ប្រសើរនេះបន្ថែមទៀត។ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានក្រើនរំលឹកដល់ក្មួយៗ ចៅៗ ទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ និងត្រូវយកចិត្តទុកដាក់ស្តាប់នូវការទូន្មានរបស់លោកគ្រូ អ្នកគ្រូ និងម៉ែដោះឱ្យបានល្អ។ សូមបញ្ជាក់ថា នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាបុរីទី១ មានមន្ត្រីចំនួន៣១នាក់ និងមានកុមារស្នាក់នៅចំនួន ៩០នាក់ ។ចំណែកមជ្ឈមណ្ឌលកុមារកំព្រាបុរីទី២ មានមន្ត្រីចំនួន ៩នាក់ និងមានកុមារស្នាក់នៅចំនួន ១៨នាក់៕អត្ថបទ-រូបភាព÷ អ៊ុក…
-
សិប្បកម្មកែច្នៃ ត្រីងៀត ផ្អក អ៊ី ពៅ ខេត្តកំពង់ចាម ទទួលបានការផ្គត់ផ្គង់ទាំងវារីវប្បកម្ម ត្រីធម្មជាតិ ខណៈការកែច្នៃត្រី បានជិត ៤ ម៉ឺន គីឡូក្រាមក្នុងមួយឆ្នាំ

(កំពុងចាម)៖ សិប្បកម្មកែច្នៃ ត្រីងៀត ផ្អក មួយកន្លែងដែលមានឈ្មោះថា អ៊ី ពៅ ស្ថិតនៅ ក្នុង ទឹកដី ខេត្ត កំពង់ចាមកំពុងទទួលបានកំណើនក្នុងការផលិតកាន់តែច្រើនឡើងដោយអាចផលិតក្នុងមួយឆ្នាំបានជិត៤ម៉ឺនគីឡូក្រាមជាមួយនឹងការរកចំណូលបានក្នុងមួយខែជាង៧ពាន់ដុល្លារ។ សិប្បកម្មកែច្នៃ ត្រីងៀត ផ្អក អ៊ីពៅ ដែលធ្លាប់តែផលិតតាមលក្ខណៈគ្រួសារ នៅក្នុងឆ្នាំ១៩៩២ ហើយបានចុះបញ្ជីជាមួយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ចាម ក្នុងឆ្នាំ២០២៣។ សហគ្រាសប្រមូល ត្រីស្រស់ពីវារីវប្បករក្នុងខេត្ត ប្រជានេសាទ ឈ្មួញ និងសមាជិក របស់សមាគមវារីវប្បករកម្ពុជា។ ដំបូងឡើយ ផលិតផលរបស់ អាជីវកម្ម លក្ខណៈគ្រួសារនេះ បានបម្រើដល់អតិថិជនមានប្រាក់ចំណូល ទាប តែឥឡូវបោះជំហានចូលទីផ្សារមានតម្លៃខ្ពស់ និងអនិកជនខ្មែរ រស់នៅឯបរទេសថែមទៀត។ ជាមួយការពង្រីកទីផ្សារយ៉ាងទូលំទូលាយនេះដែរ សិប្បកម្ម ត្រីងៀត ផ្អក អ៊ីពៅ ក៏បានបង្ហាញពីការប្រកាន់ខ្ជាប់នូវគោលការអនុវត្តអនាម័យការច្នៃប្រឌិតផលិតផល និង ប្រើប្រាស់បច្ចេកវិទ្យាទំនើប។ អ្នកស្រី ទូច ពៅ ម្ចាស់ សិប្បកម្មកែច្នៃ ត្រីងៀត ផ្អក អ៊ី ពៅ…
-
បណ្ឌិត យង់ ពៅ ៖ កម្ពុជា-ថៃ គេចមិនផុតពីបើកច្រកព្រំដែនគោកឡើងវិញ ប៉ុន្តែកម្ពុជា ត្រូវការភាពច្បាស់លាស់ពីថៃ ខណៈ «ថៃ លេងល្បែងនយោបាយ ងូតទឹក មុជភក់»

(ភ្នំពេញ)៖ ប្រទេសថៃ «លេងល្បែងនយោបាយ ងូតទឹក មុជភក់» ជាមួយសហគមន៍អន្តរជាតិ តាមរយៈ១).ការរំលោភធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងបទឈប់បាញ់២៨ កក្កដា ២០២៥២).ដោយរំលោភលើសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ បន្តបង្ខាំងទុកខុសច្បាប់យោធិនកម្ពុជា១៨នាក់។៣). កងទ័ពថៃចល័តរុលចូលឈ្លានពានអធិបតេយ្យកម្ពុជារាយបន្លាលួសព័ទ្ធផ្ទះនិងស្រែចម្ការពលរដ្ឋកម្ពុជានៅភូមិជោគជ័យ និងភូមិព្រៃចាន់។៤). រឿងដែលអាក្រក់ជាងនេះទៅទៀត អ្នកជ្រុលនិយមថៃបានដឹកទឹកបង្គន់មកគំរាមកំហែងបាញ់ស្រោចលើពលរដ្ឋកម្ពុជា។ សកម្មភាពទាំងនេះសុទ្ធតែបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់សហគមន៍អន្តរជាតិ រួមទាំងកម្ពុជា និងថែមទាំងបានបំផ្លាញយ៉ាងធ្ងន់ធ្ងរកិត្តិយសសេចក្តីថ្លៃថ្នូរជាអន្តរជាតិរបស់ថៃខ្លួនឯង។ នេះបើយោងតាម ទស្សនៈផ្ទាល់ខ្លួនរបស់លោកបណ្ឌិត យង់ ពៅ ដែលបានបង្ហោះនៅលើបណ្តាញសង្គមនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ។ លោកបន្ថែមថា ឥឡូវបញ្ហាចាស់ ប៉ុន្តែវានៅតែថ្មី ដោយសារភាពមិនប្រាកដប្រជានៃភាពវក់វីនឹងនយោបាយប្រេះស្រាំខាងក្នុងរបស់ខ្លួន ល្បែងចាស់នៅតែរុញបញ្ហាមកព្រំដែនកម្ពុជា ខណៈរដ្ឋាភិបាលថៃបង្ហាញសញ្ញាចង់ចរចាបើកព្រំដែន អ្នកជ្រុលនិយមថៃទូងស្គរជាតិនិយមជាមួយយោធាឱ្យបន្តគំរាមកំហែងកម្ពុជា និងបន្តបិទព្រំដែន ទាំងនេះនាំឱ្យប្រទេសថៃ បាននិងកំពុងបាត់បង់ភាពស៊ីវិល័យ ហាក់ដូចជាយកភក់កខ្វក់មកស្រោចពាសពេញប្រទេសខ្លួន។ ព្រំដែនគោក កម្ពុជា-ថៃ មានព្រំប្រទល់ជាប់គ្នាជាង ៨០០គីឡូម៉ែត្រ ត្រូវបានអ្នកនយោបាយនិងយោធាថៃបិទព្រំដែនទាំងស្រុងជាឯកតោភាគីរហូតមកទល់ពេលនេះថែមទាំងនាំមកនូវសង្គ្រាម៥ថ្ងៃ (២៤-២៨ កក្កដា ២០២៥) យ៉ាងសាហាវព្រៃផ្សៃ។ កម្ពុជា-ថៃ គេចមិនផុតពីបើកច្រកព្រំដែនគោករវាងគ្នាឡើងវិញនាពេលអនាគត ព្រោះមិនអាចបិទទាំងស្រុងជាង៨០០គ.ម. នោះទេ។ ប៉ុន្តែ កម្ពុជា ត្រូវការភាពច្បាស់លាស់ពីថៃ៖ ទី១- ថៃ ចាំបាច់ត្រូវគោរពកិច្ចព្រមព្រៀងឈប់បាញ់ពេញលេញទី២-…
-
ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន១៥២គ្រួសារស្រុកសំឡូតបានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង

បាត់ដំបង៖គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បាននាំយកនូវអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១៥២គ្រួសារ ក្នុងនេះជាចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ និងបងប្អូនពលករ ។ពួកគេមកពី៤៦ភូមិ ក្នុងឃុំទាំង៧ នៃស្រុកសំឡូត។ ក្នុងពិធីដែលប្រារព្ធនៅបរិវេណផ្សារសំឡូត នៃភូមិអូរទន្ទឹម ឃុំតាសាញ ស្រុកសំឡូត កាលពីចុងសប្ដាហ៍នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត៎ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនិងបាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកនិងការផ្តាំផ្ញើដល់គ្រួសារនីមួយៗ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ជាមួយនឹងការផ្តាំឱ្យយកចិត្តទុកដាក់ គិតគូរពីបញ្ហាសុខភាព សម្អាតអនាម័យបរិស្ថាន ជុំវិញផ្ទះរបស់ខ្លួន ឱ្យបានស្អាតល្អ ដើម្បីសុខុមាលភាពក្នុងក្រុមគ្រួសារ។ ឯកឧត្តម សុខ លូ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមជាមួយអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីភាពសុខសាន្ត និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។យកចិត្តទុកដាក់បញ្ជូនកូនៗរបស់ខ្លួនទៅសាលារៀនឱ្យបានទៅរៀនគ្រប់ៗគ្នា ,បន្តខិតខំបង្កបង្កើនផលដាំដុះដំណាំរួមផ្សំនានា ដើម្បីជួយទ្រទ្រង់លើកស្ទួយសេដ្ឋកិច្ចគ្រួសារ ។ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននេះ សូមស្វែងយល់បន្ថែមពីភាពរឹងមាំ នៃលំនៅឋាន ដើម្បីបង្ការ និងការការពារហានិភ័យ ដែលបង្កដោយគ្រោះធម្មជាតិ ខណ:ពេលមានភ្លៀងធ្លាក់តែងតែមានខ្យល់កន្រ្តាក់លាយឡំនឹងផ្គររន្ទះ ដែលអាចបង្កជាគ្រោះថ្នាក់ជាយថាហេតុដល់អាយុជីវិតមនុស្ស-សត្វ ៕ អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.
-
សិប្បកម្មកែច្នៃត្រី យន់ ស៊ីនួន នៅ ខេត្តសៀមរាប ប្តេជ្ញាមិនប្រើសារជាតិគីមី ប្រើតែស្ករ អំបិល ប៊ីចេង ក៏ផ្តល់រស់ជាតិ ឆ្ងាញ់ លក់ទាំងក្នុង និងក្រៅប្រទេស

(សៀមរាប)៖ តាមរយៈការកែច្នៃត្រីដែលប្រកបដោយគុណភាព ពិសេសមានរសជាតិឆ្ងាញ់ពិសា ថែមទៀតនោះ បានកំពុងជួយឱ្យ សិប្បកម្មកែច្នៃត្រី យន់ ស៊ីនួន ដែលមានទីតាំងនៅសង្កាត់ជ្រាវ ក្រុង សៀមរាប អាចរកទីផ្សារកាន់តែទូលំទូលាយ ដោយប្រែក្លាយជាសិប្បកម្មតូចតាច ពង្រីកខ្លួននាំចេញលក់ទាំងក្នុង និងក្រៅប្រទេស។ ផ្តើមចេញពីអាជីវកម្មលក្ខណៈគ្រួសារបានរីកចំរើន ដោយសារ ការអនុវត្តអនាម័យល្អ និងប្រភពត្រីនិរន្តរភាព។មកដល់ពេលនេះសិប្បកម្ម យន់ ស៊ីនួន បានកែច្នៃជលផលនេសាទសម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងស្រុកក្នុងនេះដូចជា ផ្សារធម្មជាតិក្នុងខេត្តសៀម រាប និងភ្នំពេញ រួមទាំងអ្នកចែកចាយបន្តក្រៅប្រទេស តាមរយៈប្រជាពលរដ្ឋខ្មែរ ដែល រស់នៅអូស្ត្រាលី អាមេរិក ជប៉ុន កូរ៉េជាដើម។ ជាងនេះទៅទៀតតាមរយៈមានកិច្ចគាំទ្រពីគម្រោង CAP FISH –Captureបានជួយកែលម្អទីតាំង និងសម្ភារបរិក្ខារកែច្នៃ និងទទួលវិញ្ញាបនបត្រនិមិត្តសញ្ញាគុណ ភាពផលផលិតផលជលផលកម្ពុជា CQS។ ហើយកម្មវិធីនេះ ជួយបង្កើនផលិតភាព កែលម្អការវេចខ្ចប់ និងផលិតភាពកើនឡើងតម្លៃប្រសើរ។ក្រោយទទួលបាន CQS សហគ្រាសបង្កើនការលក់ទៅផ្សារទំនើប និងកើនតម្លៃល្អជាងមុនផងដែរ។ សិប្បកម្មមួយនេះដែរត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ដោយផ្តោត និង មានការតាំងចិត្តខ្ពស់ក្នុងការថែរក្សាមុខម្ហូបខ្មែរប្រពៃណី ដែលជាកេរ្តិ៍ មរតកដូនតា ដូចជាត្រីងៀត ប្រហុក…
-
រដ្ឋបាលខេត្តកណ្ដាល សូត្រមន្តកាន់បិណ្ឌវេនទី៧ នៅវត្តវាំងកែវព្រែកស្បូវ ស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល

(ខេត្តកណ្តាល)៖ រដ្ឋបាលខេត្តកណ្តាល ដឹកនាំ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទ កាលពីរសៀថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌទី៧ ព្រមទាំងបានធ្វើបទនមស្ការព្រះរតនត្រៃ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ នៅវត្តវាំងកែវព្រែកស្បូវ ស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល។ បន្ទាប់ពីធ្វើកិច្ចគោរពបូជា ផ្កាទៀនធូក ចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និងនមសកា ព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌ព្រះសម្មាសាម្ពុទ្ធរួច ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ បានវេរប្រគេននូវទ័យ្យទានវត្ថុដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់ទៅតាមពុទ្ធានុញ្ញាត្តិ ព្រមទាំងបានឧទ្ទិសកុសលផលបុណ្យ ជូនឯកឧត្តម លោកជំទាវ លោកយាយ លោកតា ពុទ្ធបរិស័ទ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តកណ្ដាលទាំងមូល សូមទទួលបាននូវមគ្គផល កុសលផលបុណ្យ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន និងសូមជួបប្រកបតែនូវពុទ្ធពរ ទាំង៥ប្រការ គឺអាយុ វណ្ណ: សុខ: ពល: និង បដិភាណ: កុំបីឃ្លៀងឃ្លាតឡើយ។…
-
សហគមន៍ខ្មែររស់នៅប្រទេសជប៉ុនប្រមាណ ១ ០០០នាក់ រៀបចំកម្មវិធីកាន់បិណ្ឌឧទ្ទិសកុសលជូនដល់វីរកងទ័ពខ្មែរ

(ប្រទេសជប៉ុន)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងបងប្អូនសហគមន៍ខ្មែររស់នៅប្រទេសជប៉ុន នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានសហការរៀបចំកម្មវិធីកាន់បិណ្ឌវេនទី៧ ចំនួន ៤ទីតាំងនៅប្រទេសជប៉ុន រួមមាននៅខេត្តស៊ីហ្គា ខេត្តហ្វូគូអូកា ខេត្តហ៊ីរ៉ូស៊ីម៉ា និងខេត្តកាណាហ្គាវ៉ា ដោយមានការចូលរួមពីបងប្អូនសហគមន៍ និស្សិត និងពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុនចំនួនប្រមាណជិត ១ ០០០នាក់។ កម្មវិធីនេះមានរៀបចំពិធីសូត្រមន្ត ប្រគេនចង្ហាន់ព្រះសង្ឃទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជនដែលបានលាចាកលោកនេះ ទៅកាន់លោកខាងមុខ និងកម្មវិធីអាហារសាមគ្គីប្រកបដោយបរិយាកាសកក់ក្តៅ និងសប្បាយរីករាយបំផុត។ ឆ្លៀតក្នុងឱកាសនេះ នៅទីតាំងទាំង ៤ ក៏មានរៀបចំកម្មវិធីឧទ្ទិសកុសលជូនដល់ វីរកងទ័ពខ្មែរដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ បូរណភាពទឹកដីខ្មែរ ក្នុងអំឡុងការប៉ះទង្គិចរវាងកម្ពុជានិងថៃផងដែរ។ ក្រៅពីទីតាំងទាំង ៤ខាងលើ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមការងារ ESEA ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងបងប្អូនសហគមន៍ខ្មែររស់នៅប្រទេសជប៉ុន គ្រោងរៀបចំកម្មវិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ចំនួន ៣ទីតាំងបន្ថែមទៀត។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្រៅប្រទេស ដោយតែងតែរៀបចំឱ្យមានកម្មវិធីជួបជុំ និងកម្មវិធីប្រពៃណីផ្សេងៗសម្រាប់បងប្អូន ដែលរស់នៅក្រៅប្រទេស អាចចូលរួមសប្បាយរីករាយដូចនៅក្នុងប្រទេសដែរ។ ការចូលរួមដ៏ច្រើនកុះកររបស់បងប្អូនប្រជាពលរដ្ឋខ្មែរ…
-
ក្រុមគ្រួសារវីរកងទ័ពដែលត្រូវទាហានថៃចាប់ខ្លួនដោយខុសច្បាប់បានទទួលអំណោយពីក្លិបហ្គូដ ថាម តាមរយៈរដ្ឋបាលខេត្តសៀមរាប

សៀមរាប៖ក្រុមគ្រួសារវីរកងទ័ពកម្ពុជា ដែលត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់បានទទួលអំណោយសប្បុរសធម៌ពីក្រុមកីឡាករប្រកួតវាយសីមិត្តភាពក្លិបហ្គូដ ថាម( Good Time)នៅរាជធានីភ្នំពេញ តាមរយៈរដ្ឋបាលខេត្តសៀមរាប។ពិធីប្រគល់អំណោយបានប្រព្រឹត្តកាលពីព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តសៀមរាបដោយមានអញ្ជើញចូលរួមពីលោក លី សារី អភិបាលរងខេត្តសៀមរាប ឧត្តមសេនីយ៍ទោ ហាក់ ឆេងហួត នាយរងយោធភូមិភាគទី៤ ទទួលបន្ទុកមេរងទិសទី១ប្រាសាទព្រះវិហារ ព្រមទាំងក្រុមសប្បុរសជនក្លិបហ្គូដ ថាម។ គប្បីជម្រាបជូនថា ក្រុមគ្រួសាររបស់កងទ័ពកម្ពុជាដែលត្រូវចាប់ខ្លួនបន្ទាប់ពីបទឈប់បាញ់ដោយភាគីថៃកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៥មានចំនួន២០រូប( ២រូបត្រូវបានដោះលែងរួចហើយ)បានទទួលអំណោយជាច្រើនប្រភេទ រួមមាន សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងថវិកាមួយចំនួន។ សំដៅលើការជូនអំណោយ និងការសួរសុខទុក្ខដល់ក្រុមគ្រួសារកងទ័ពដែលត្រូវចាប់ខ្លួនដោយទាហានថៃនោះ លោកអភិបាលរងខេត្តសៀមរាបបានបញ្ជាក់ថា នេះគឺជាការលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តដល់គ្រួសារដែលកំពុងព្រួយបារម្ភ។ ការជួបផ្ទាល់បែបនេះបង្ហាញថា គ្រួសារកងទ័ពមិនត្រូវបានបំភ្លេចឡើយ ប៉ុន្តែជាការបង្ហាញពីសាមគ្គីភាព ការដឹងគុណ និងទំនួលខុសត្រូវរបស់សង្គមចំពោះវីរបុរសជាតិ។អំណោយនេះជានិមិត្តរូបនៃការរួមគ្នារវាងប្រជាពលរដ្ឋ និងកងទ័ព បញ្ជាក់ថាកងទ័ពមិនឈរតែឯងទេ។សកម្មភាពនេះជួយបង្កើនស្មារតីស្នេហាជាតិ និងបង្ហាញពីការរួមគ្នារវាងយោធា និងស៊ីវិល ក្នុងការកសាង និងការពារប្រទេសជាតិ។នេះជាជំនួយជាក់ស្តែងក្នុងការទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារទ័ព។ លោកបន្ថែមថា អាជ្ញាធរខេត្តសៀមរាប និងសប្បុរសជនទទួលស្គាល់នូវការលះបង់របស់កងទ័ពក្នុងការការពារជាតិមាតុភូមិ និងបង្ហាញពីទឹកចិត្តមនុស្សធម៌ និងការដឹងគុណជ្រាលជ្រៅចំពោះវីរភាពរបស់ពួកគាត់។ លោកអភិបាលរងខេត្តបានប្រាប់ដល់ក្រុមគ្រួសារទ័ពទាំងអស់ថា មិនត្រូវបារម្ភទេ ពីព្រោះរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់កំពុងខិតខំដោះស្រាយបញ្ហានេះតាមយន្តការផ្លូវការដើម្បីធានាបាននូវសុវត្ថិភាព និងការវិលត្រឡប់របស់កងទ័ពមកកាន់គ្រួសារវិញ៕ដោយ៖ប៊ុន…
-
រដ្ឋបាលខេត្តកំពង់ចាមអញ្ជើញចូលរួមពិធីបង្សុកូល ឧទ្ទិសកុសលជូនសម្តេចឧត្តមទេពញាណ ហ៊ុន ណេង

កំពង់ចាម៖ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ៦ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នេះឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ,ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមពិធីបង្សុកូល ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ព្រមទាំងវីរកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា ។ពិធីបានប្រព្រឹត្តទៅនៅមណ្ឌលបូជនីយដ្ឋានសម្តេចឧត្តមទេពញាន ហ៊ុន ណេង នាភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕ ដោយ៖លី ពៅ