Category: ព័ត៌មានជាតិ

  • ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ពេលនេះ ម៉ោងនេះ ស្មារតី ទឹកចិត្តយើងទាំងអស់គ្នានៅជាមួយថ្នាក់ដឹកនាំ ជាពិសេស វីរកងទ័ពនៅជួរមុខ

    ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ពេលនេះ ម៉ោងនេះ ស្មារតី ទឹកចិត្តយើងទាំងអស់គ្នានៅជាមួយថ្នាក់ដឹកនាំ ជាពិសេស វីរកងទ័ពនៅជួរមុខ

    ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តាមរយៈគណនីបណ្តាញទំនាក់ទំនងសង្គមផ្លូវការបានលើកឡើងពាក់ព័ន្ធនឹងបញ្ហាព្រំដែន ជាពិសេស ការបើកបាញ់ប្រហារសាជាថ្មីពីសំណាក់យោធាថៃមកលើទីតាំងយោធាកម្ពុជានារសៀលថ្ងៃទី២៧ កញ្ញា នេះថា ៖ ដូចប្រជាជនកម្ពុជាទាំងអស់ដែលកំពុងតាមដានស្ថានការណ៍តានតឹងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាញ់ប្រហារម្តងទៀតនាពេលថ្មីៗនេះ របស់យោធាថៃ ចូលមកក្នុងទឹកដីកម្ពុជា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា។ ត្រង់ចំណុចនេះ ខ្ញុំសូមសម្តែងការព្រួយបារម្ភ ក៏ដូចជាក្តីសង្ឃឹមថា ‘ការបាញ់ប្រហារ’ ចូលមកក្នុងទឹកដីកម្ពុជា នឹងត្រូវបញ្ឈប់ ហើយវិលត្រឡប់ទៅរកការអនុវត្តតាមកិច្ចព្រមព្រៀងឈប់បាញ់ដូចដែលបានឯកភាពគ្នាវិញ។ ម៉ោងនេះ ពេលនេះ ស្មារតី ទឹកចិត្ត របស់យើងទាំងអស់គ្នា នៅជាមួយនឹងថ្នាក់ដឹកនាំ ជាពិសេសវីរកងទ័ពនៅជួរមុខ និងសូមបួងសួងដល់វត្ថុគ្រប់ស័ក្តិសិទ្ធក្នុងលោក សូមជួយថែរក្សាការពារវីរកងទ័ពនៅជួរមុខឱ្យមានសុខសុវត្ថិភាព និងសន្តិភាពសម្រាប់ប្រជាជនទាំងអស់គ្នា។ Like all Cambodians who are following the situation on the border tension between Cambodia and Thailand, I am quite concerned…

  • ឯកឧត្តម សុខ សូកេន ចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន (១៩៤៩-២០២៥)

    ឯកឧត្តម សុខ សូកេន ចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន (១៩៤៩-២០២៥)

    ភ្នំពេញ: ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន (១៩៤៩-២០២៥) ដែលរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ៕

  • ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

    ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

    ភ្នំពេញ: ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៧៖ ១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គល។៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម។៦-សេចក្តីព្រាងរបាយការណ៍ដំបូងស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា។៧-បញ្ហាផ្សេងៗ

  • ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ

    ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ ខេត្តឧត្តរមានជ័យ ក្រោយបទឈប់បាញ់បានចូលជាធរមាន ។ គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១១:៥២នាទី យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើន គ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ ។ ក្រសួងការពារជាតិបានឱ្យដឹងដែរថានាពេលនេះកងទ័ពកម្ពុជាបាននឹងបន្តតាមដានលើការវិវត្តន៍នេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារបូរណភាពទឹកដី។ កងកម្លាំងរបស់កម្ពុជាក៏បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឱ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបាន ឆាប់រហ័ស និងអំពាវនាវឱ្យភាគីថៃអនុវត្តនិងគោរពឱ្យបានម៉ឹងម៉ាត់ដូចគ្នា៕ ដោយ ៖ ម៉ាដេប៉ូ

  • ព្រះអង្គចេកព្រះអង្គចមជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទខ្មែរ

    ព្រះអង្គចេកព្រះអង្គចមជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទខ្មែរ

    (ខេត្តសៀមរាប)៖ ខេត្តសៀមរាប ជាតំបន់គោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត ដោយខេត្តប្រវត្តិ សាស្ត្រមួយនេះ ប្រកបទៅដោយវប្បធម៌ដ៏សម្បូរបែប មានប្រាង្គប្រាសាទបុរាណ រមនីយដ្ឋានធម្មជាតិ ព្រមទាំងជាទឹកដី ដ៏ស័ក្តសិទ្ធិ ដែលមានទីសក្ការៈ និង វត្តអារាមចំណាស់ៗ ដែលត្រូវបានកំពុងធ្វើការអភិរក្ស និង អភិវឌ្ឍន៍ ក្នុងការទទួលស្វាគមន៍ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិផងដែរ ។ ក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរយើងប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ បងប្អូនប្រជាពលរដ្ឋ មកពីបណ្តារាជ ធានី ខេត្ត ក្រុង ស្រុក នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលមកកាន់ ខេត្តសៀមរាបអង្គរ តែងតែចូលមកគោរពបូជា មុននឹងចូលទៅកាន់តំបន់រមណីដ្ឋានអង្គរ បងប្អូនយើងទាំងភ្ញៀវជាតិ អន្តរជាតិ បានចូលទៅធ្វើការគោរពបូជា ភួងផ្កា ទៀន ធូក នៅព្រះវិហារព្រះអង្គចេក ព្រះអង្គចម ដែលរូបបដិមាករដ៏មានប្ញទ្ធីបារមីសក្ត័សិទ្ទិ ដើមី្បបានទទួលពរជ័យពីព្រះអង្គ ក្នុងការតាមបីបាច់ថែរក្សាដល់ក្រុមគ្រួសារ ញាតិមិត្ត ក៏ដូចជនរួមជាតិនៃមហាគ្រួសារខែ្មរ និងជូនដល់វីរៈកងទ័ព ដែលកំពុងការពារបូរណភាពទឹកដីនៅតាមព្រំដែន ឲ្យជួបនូវតែសេចក្តីសុខចម្រើនគ្រប់វិនាទី ។ ព្រះវិហារព្រះអង្គចេកព្រះអង្គចម ដែលស្ថិតនីចំកណ្តាលក្រុងបុរាណប្រវត្តិសាស្ត្រនេះ បានកំពុងធ្វើការទាក់ទាញដល់ភ្ញៀវទេសចរបរទេស ចូលទៅទស្សនា គោរពបូជាទៅតាមបែបព្រះពុទ្ធសាសនា ព្រះបរមគ្រូនៃយើងផងដែរ ។ តាមការបញ្ជាក់របស់ឆ្មាំដែលគាត់បានធ្វើការសម្អាតថែរក្សានៅ…

  • អភិបាលខេត្តសៀមរាប ជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវប្រើគ្រប់វិធានការ ក្នុងការដោះស្រាយជូនប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយកើតឡើង

    អភិបាលខេត្តសៀមរាប ជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវប្រើគ្រប់វិធានការ ក្នុងការដោះស្រាយជូនប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយកើតឡើង

    (សៀមរាប​)៖ ដោយស្ថានភាពអាកាសធាតុមានសម្ពាធទាប ធ្វើឲ្យភ្លៀងធ្លាក់ជាប់ៗគ្នាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌជាច្រើនថ្ងៃ បណ្តាលឲ្យក្រុង ស្រុក មួយចំនួន រងគ្រោះជំនន់ទឹកភ្លៀង ។ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងតាមក្រុង ស្រុកមួយចំនួន ក្នុងភូមិសាស្ត្រខេត្តសៀមរាប ។ ក្នុងឱកាសចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនោះ ឯកឧត្តម ប្រាក់ សោភ័ណ បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវមានភាពម្ចាស់ការ ក្នុងពេលមានគ្រោះមហន្តរាយធម្មជាតិកើតមានក្នុងភូមិសាស្ត្រខ្លួន ដោយធ្វើយ៉ាងណាកុំឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដោយត្រូវប្រើប្រាស់គ្រប់វិធានការចាំបាច់នានា ក្នុងការដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។  ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវរួមសហការគ្នាធ្វើការវាយតម្លៃ ពីផលប៉ះពាល់ និងការខូចខាតដោយសារជំនន់ទឹកភ្លៀងឲ្យបានច្បាស់លាស់ និងលើកផែនការជាក់លាក់ ដើម្បីជាវិធានការជួយដល់ប្រជាពលរដ្ឋ ។ ជាពិសេស ត្រូវយកចិត្តទុកដាក់លើការងារជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន និង ដំណាំស្រូវឲ្យបានទាន់ពេលវេលា និង ឆាប់រហ័ស ។ ក្នុងឱកាសនោះ ឯកឧត្តម បានសំណូមពរឲ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ត្រៀមឆ្លើយតបជាប្រចាំ ជាពិសេសទីតាំងដែលងាយរងការទឹកជន់លិច។ ម៉្យាងទៀត ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាសុខភាព…

  • អភិបាលខេត្តកំពង់ចាម ប្រគល់ Power Bank 50 គ្រឿង ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ចាម

    អភិបាលខេត្តកំពង់ចាម ប្រគល់ Power Bank 50 គ្រឿង ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ចាម

    (ខេត្តកំពង់ចាម)៖ សមរភូមិក្រោយ ផ្សាភ្ជាប់នឹងសមរភូមិមុខ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លួត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញប្រគល់ Power Bank ប្រើពន្លឺព្រះអាទិត្យ ប្រគល់ជូនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ចាម ចំនួន ៥០គ្រឿង និងថវិកាមួយចំនួន ដែលជាការឧបត្ថម្ភពីហាងលក់គ្រឿងអេឡិចត្រូនិច សុខ នី ស្ថិតនៅសាលាខេត្តកំពង់ចាម ៕ លី ពៅ

  • ប្រជាពលរដ្ឋជាង ៤ពាន់គ្រួសារ នៅក្នុងស្រុកពីរនៃខេត្តរតគិរី កំពុងរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង!

    ប្រជាពលរដ្ឋជាង ៤ពាន់គ្រួសារ នៅក្នុងស្រុកពីរនៃខេត្តរតគិរី កំពុងរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង!

    (ខេត្តរតនគិរី)៖ ប្រជាពលរដ្ឋ ៤ពាន់ ៤៦០គ្រួសារ នៅក្នុងស្រុកលំផាត់ និងស្រុកកូនមុំ នៃខេត្តរតគិរី កំពុងរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ដែលបង្ករផលប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋទាំងពីរស្រុកនោះផងដែរ។ រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា ស្រុកលំផាត់ រងការលិចលង់ចំនួន ៣ឃុំ ក្នុងនោះ ពលរដ្ឋរងផលប៉ះពាល់ ៣ពាន់ ៤៦៧គ្រួសារ និងស្រុកកូនមុំ ជន់លិច ៥ឃុំ ប៉ះពាល់ពលរដ្ឋ ៩៨៣គ្រួសារ។ តែគ្រោះមហន្តរាយនេះ មិនបានបង្ករឱ្យមនុស្សបាត់បង់អាយុជីវិតនោះទេ។ រដ្ឋបាលខេត្តរតគិរីបានបញ្ជាក់ទៀតថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ កម្ពស់ទឹកទន្លេស្រែពក-លំផាត់ បានហក់ឡើងក្នុងរយៈកម្ពស់ទឹក ១៣,៦៧ម៉ែត្រ ។ ជុំវិញជំនន់ទឹកភ្លៀងកំពុងជន់លិចលំនៅឋានប្រជាពលរដ្ឋ នៅក្នុងស្រុកទាំងពីរខាងលើនេះ រដ្ឋបាលខេត្តរតនគិរី ដែលដឹកនាំដោយ ឯកឧត្តម ញ៉ែម សំអឿន ក៏ដូចជាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បាននិងកំពុងបន្តតាមដានស្ថានភាពទឹកជំនន់យ៉ាងយកចិត្តទុកដាក់ និងបានជម្លៀសពលរដ្ឋងាយរងគ្រោះចំនួន ១៧៥គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាពរួចមកហើយដែរ ៕ ដោយ ៖ ឡុង សំបូរ

  • មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅខេត្តស្វាយរៀង

    មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅខេត្តស្វាយរៀង

    (ស្វាយរៀង)៖ ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជេីញបើកយុទ្ធនាការ « និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ » ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ ។ ពិធីនេះមានការចូលរួមពី លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង​ តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្ត និងមន្ត្រីរាជការ, កងកម្លាំងទាំង៣ប្រភេទ, កាកបាទក្រហមកម្ពុជា, យុវជន ស.ស.យ.ក ខេត្ត និងសិស្សានុសិស្ស បងប្អូនកូនក្មួយជាច្រើនរូប ។ ឯកឧត្តម ឡុង សេង បានថ្លែងថា យុទ្ធនាការ« និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ » Say No To Fake News បានចាប់ផ្តើមបើកជាផ្លូវការនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា…

  • កងទ័ពថៃបានបាញ់ប្រហារជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ

    កងទ័ពថៃបានបាញ់ប្រហារជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ

    (ភ្នំពេញ)៖ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១១:៥២នាទី យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កាំភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើន គ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ។ នៅពេលនេះកងទ័ពកម្ពុជា បាននឹងបន្តតាមដានលើការវិវត្តន៍នេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារបូរណភាពទឹកដី ។ កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឱ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបាន ឆាប់រហ័ស និងអំពាវនាវឱ្យភាគីថៃអនុវត្តនិងគោរពឱ្យបានម៉ឹងម៉ាត់ដូចគ្នា ៕ ដោយ ៖ ម៉ាដេប៉ូ