Category: ព័ត៌មានជាតិ

  • ក្រសួងសុខាភិបាល «ច្រានចោល ព័ត៌មានមិនពិត» ដែលបានផ្សព្វផ្សាយដោយសារព័ត៌មាន និងបណ្តាញសង្គមនានា ដោយបានលើកឡើងថា “ចុងភៅជនជាតិថៃបានស្លាប់ ក្រោយពីមន្ទីរពេទ្យក្នុងស្រុកមិនព្រមទទួលព្យាបាល” គឺជាព័ត៌មានមិនពិត

    ក្រសួងសុខាភិបាល «ច្រានចោល ព័ត៌មានមិនពិត» ដែលបានផ្សព្វផ្សាយដោយសារព័ត៌មាន និងបណ្តាញសង្គមនានា ដោយបានលើកឡើងថា “ចុងភៅជនជាតិថៃបានស្លាប់ ក្រោយពីមន្ទីរពេទ្យក្នុងស្រុកមិនព្រមទទួលព្យាបាល” គឺជាព័ត៌មានមិនពិត

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ បានចេញសេចក្ដីប្រកាសដោយច្រានចោលព័ត៌មានដែលបានផ្សព្វផ្សាយដោយសារព័ត៌មាន និងបណ្ដាញសង្គមនានា ដែលបានលើកឡើងថា “ចុងភៅជនជាតិថៃបានស្លាប់ ក្រោយពីមន្ទីរពេទ្យក្នុងស្រុកមិនព្រមទទួលព្យាបាល” គឺជាព័ត៌មានមិនពិត ។ តាមការពិនិត្យស្រាវជ្រាវជាក់ស្តែងរបស់អាជ្ញាធរមានសមត្ថកិច្ច និងតាមរយៈការធ្វើកោសល្យវិច័យ បុរសជនជាតិថៃនោះ បានស្លាប់ដោយសារគាំងបេះដូង ដោយមិនបានមកទទួលសេវាព្យាបាល ឬត្រូវបាន បដិសេដដោយមន្ទីរពេទ្យក្នុងស្រុក មុនពេលទទួលមរណភាពឡើយ។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការ ផ្សព្វផ្សាយព័ត៌មានមិនពិត អំពីករណីពាក់ព័ន្ធនឹងមរណភាពបុរសជនជាតិថៃ អាយុ ២៤ឆ្នាំ មកពីខេត្ត Nakhon Si Thammarat នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការផ្សព្វផ្សាយព័ត៌មានមិនពិតខាងលើធ្វើឱ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរបស់អ្នកវិជ្ជាជីវៈសុខាភិបាល កម្ពុជា និងបណ្តាលឱ្យមានការយល់ច្រឡំពីសាធារណជនជាតិ និងអន្តរជាតិ។ កន្លងមក មន្ត្រី បុគ្គលិក នៅ គ្រប់មូលដ្ឋានសុខាភិបាល តែងតែងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការជួយសង្គ្រោះអាយុជីវិត អ្នកជំងឺដោយគ្មានការរើសអើង ជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយ ណាមួយឡើយ។ ក្រសួងសុ ខាភិបាលបាននិងកំពុងផ្តោតសំខាន់ៗ…

  • ក្រសួងការងារ អំពាវនាវបងប្អូនពលករមិនទាន់មានការងារធ្វើ សូមចូលរួមពិព័រណ៍ការងារ ដើម្បីទទួលបានឱកាសការងារធ្វើភ្លាមៗ

    ក្រសួងការងារ អំពាវនាវបងប្អូនពលករមិនទាន់មានការងារធ្វើ សូមចូលរួមពិព័រណ៍ការងារ ដើម្បីទទួលបានឱកាសការងារធ្វើភ្លាមៗ

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃដែលមិនទាន់មានការងារធ្វើ សូមចូលរួមក្នុងពិព័រណ៍ការងារតាមបណ្ដាខេត្តធំៗចំនួន៥ ដើម្បីទទួលបានឱកាសការងារធ្វើក្នុងស្រុក ខណៈបច្ចុប្បន្ននៅសល់ឱកាសការងាររាប់ម៉ឺនកន្លែងថែមទៀត។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី៧ ខែតុលានេះថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តធំៗចំនួន៥ ដើម្បីផ្ដល់ឱកាសការងារជាង៨ម៉ឺនកន្លែង ជូនដល់បងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ ដែលមាន ការងារស្ថិតក្នុងវិស័យឧស្សាហកម្ម, សេវាកម្ម និងកសិកម្ម។ ក្រៅពីទទួលបានឱកាសការងារភ្លាមៗហើយនោះ បងប្អូនពលករក៏នឹងមានឱកាសនៅក្នុងការរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានរហូតដល់៤៥ជំនាញ នៅតាមបណ្ដាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅទូទាំងប្រទេស ដោយឥតគិតថ្លៃ ហើយក៏នឹងទទួលបាននូវព័ត៌មានអំពីអត្ថប្រយោជន៍ ប.ស.ស. នៅពេលបងប្អូនចូលធ្វើការងារ ដែលរួមមាន អត្ថប្រយោជន៍ហានិភ័យការងារ, ថែទាំសុខភាព និងប្រាក់សោធន។ លោកបានបន្ថែមថា ពិព័រណ៍នេះ បានរៀបចំរួចមកហើយ នៅខេត្តបាត់ដំបង ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែតុលាកន្លងទៅនេះ ដោយមានបងប្អូនពលករជាច្រើននាក់ បានទទួលឱកាសការងារធ្វើ។ ចំណែកនៅចុងសប្ដាហ៍នេះ ពោលគឺចាប់ពីថ្ងៃទី១០…

  • ក្រសួងបរិស្ថាន ចុះហត្ថលេខាលើផែនការមេគ្រប់គ្រងសំរាមនៅភ្នំពេញជាមួយJICA ឆ្ពោះទៅសេដ្ឋកិច្ចចក្រា

    ក្រសួងបរិស្ថាន ចុះហត្ថលេខាលើផែនការមេគ្រប់គ្រងសំរាមនៅភ្នំពេញជាមួយJICA ឆ្ពោះទៅសេដ្ឋកិច្ចចក្រា

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើឯកសារគម្រោងសំខាន់មួយស្តីពី «ការអនុវត្តគម្រោងរៀបចំផែនការមេស្តីពីការគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងកម្រិតតំបន់នៃរាជធានីភ្នំពេញ» ជាមួយលោក SANUI Kazumasa តំណាងអង្គការ JICA ប្រចាំប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលជប៉ុន ក៏ដូចជាអង្គការ JICA ដែលបានបន្តផ្តល់ជំនួយឥតសំណង ទាំងរថយន្តដឹកសំរាម ថវិកា និងជំនួយបច្ចេកទេស ដើម្បីរួមចំណែកអនុវត្ត “ភាពស្អាត” នៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានចាត់ទុកកិច្ចសហការនេះជា “ជំហានថ្មីមួយទៀត” ដែលមានប្រសិទ្ធភាពនៃការរៀបចំ និងដាក់ចេញការអនុវត្តផែនការមេ ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងឆ្ពោះទៅរកសេដ្ឋកិច្ចចក្រា (Circular Economy)។ អង្គការ JICA នឹងបន្តកិច្ចសហប្រតិបត្តការនេះ តាមរយៈការផ្តល់ជំនួយបច្ចេកទេសបន្ថែម ជាពិសេសលើការ កសាងសមត្ថភាពក្នុងការរៀបចំទីលានទុកដាក់សំរាម ស្របតាមគម្រោងផែនការមេស្តីពីការគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងកម្រិតតំបន់នៃរាជធានីភ្នំពេញ ដែលមានរយៈពេល ៣ឆ្នាំ ដោយចាប់ផ្តើមអនុវត្តពីខែមីនា ឆ្នាំ២០២៦៕ ដោយ ៖ ង៉ាន់ ទិត្យរូបភាព ៖…

  • គម្រោងអភិវឌ្ឍន៍ជលផល ក្រោយប្រមូលផល (CAPFISH-Capture) នៅកម្ពុជា បានបិទបញ្ចប់ ដោយបាននាំមកនូវផ្លែផ្កាលើ វិស័យម្ហូបអាហារយ៉ាងច្រើននៅកម្ពុជា

    គម្រោងអភិវឌ្ឍន៍ជលផល ក្រោយប្រមូលផល (CAPFISH-Capture) នៅកម្ពុជា បានបិទបញ្ចប់ ដោយបាននាំមកនូវផ្លែផ្កាលើ វិស័យម្ហូបអាហារយ៉ាងច្រើននៅកម្ពុជា

    (ភ្នំពេញ)៖ តាមរយៈគម្រោង អភិវឌ្ឍន៍ជលផលក្រោយប្រមូលផល់ (CAPFISH-Capture) ដែលគាំទ្រ ថវិកាដោយសហភាពអឺរ៉ុប (EU) និងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង អង្គការ UNIDO ឈានទៅបិទបញ្ចប់នាខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ កិច្ចគាំទ្ររបស់ គម្រោងបាលចូលរួមយ៉ាងខ្លាំងក្នុងការពង្រឹងភាពប្រកួតប្រជែងនៃវិស័យ ម្ហូបអាហារនៅកម្ពុជា តាមរយៈការលើកកម្ពស់ការស្រាវជ្រាវ និង ដំណោះស្រាយបែបនវានុវត្តន៍។ លោកបណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធាន ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់របស់អង្គការ UNIDO បានបញ្ជាក់នៅក្នុង មតិស្វាគមន៍របស់លោក ក្នុងអំឡុងសិក្ខាសាលានាថ្ងៃទី៧ ខែ តុលា ឆ្នាំ ២០២៥ថា “វឌ្ឍនភាពនៃស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ ( FTRIP) ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញនវានុវត្តន៍ និង R&D ក្នុងវិស័យ ជលផលនៅកម្ពុជា អំពីភាពជាសារវ័ន្ត និងសក្តានុពលក្នុងការយកទៅអនុវត្តបន្ត ឬពង្រីកវិសាលភាពលើឧស្សាហកម្មកសិអាហារផ្សេងទៀត។ ទាក់ទិនក្នុងរឿងនេះដែរលោកបានបញ្ជាក់ប្រាប់ថាការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់នៅកម្ពុជា (CPC) នាពេលថ្មីៗនេះ បានជំរុញឱ្យមានការផ្លាស់ប្តូរជា ដុំកំភួននៅក្នុង…

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បើកសន្និសីទជាតិស្តីពីកិច្ចការពារទិន្នន័យបុគ្គល ឆ្នាំ២០២៥

    ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បើកសន្និសីទជាតិស្តីពីកិច្ចការពារទិន្នន័យបុគ្គល ឆ្នាំ២០២៥

    (ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងឯកឧត្តម Igor Diresmans ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងសន្និសីទជាតិស្តីពីកិច្ចការពារទិន្នន័យបុគ្គលឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “ការកសាងមូលដ្ឋានគ្រឹះសម្រាប់កិច្ចការពារទិន្នន័យបុគ្គលនៅកម្ពុជា៖ ការចែករំលែកបទពិសោធន៍ពីបណ្តាប្រទេសក្នុងតំបន់និងសកល” នៅសណ្ឋាគារ សាន់អេនមូន រីវើសាយ ដោយមានការ ចូលរួមពី តំណាងក្រសួង-ស្ថាប័ន តំណាងអង្គទូត តំណាងវិស័យឯកជន សមាគមពាណិជ្ជកម្ម អ្នកវិជ្ជាជីវៈសេរី អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានអប់រំស្រាវជ្រាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសរុបប្រមាណ ១៧០នាក់។ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា សន្និសីទជាតិស្តីពីកិច្ចការពារទិន្នន័យបុគ្គល ឆ្នាំ២០២៥ ដែលបានរៀបចំឡើងនៅថ្ងៃនេះ គឺជាចំណែកមួយនៃដំណើរការបរិវត្តឌីជីថលរបស់កម្ពុជា សំដៅរួមគ្នាកសាងនិងពង្រឹងភាពជឿជាក់ សុវត្ថិភាព និងគណនេយ្យភាពក្នុងសង្គមឌីជីថល ព្រមទាំងជាការប្តេជ្ញាចិត្តកសាងភាពជឿជាក់នៃការចាប់យកបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យមានការទទួលខុសត្រូវនិងរួមគ្នាការកសាងវប្បធម៌ការពារទិន្នន័យបុគ្គល ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន សេដ្ឋកិច្ច និងសង្គមរបស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជួយជំរុញដល់ពាណិជ្ជកម្មអន្តរជាតិស្របតាមគោលការណ៍ពហុនិយម។ ឯកឧត្តម…

  • អភិបាលខេត្តកំពង់ចាមអំពាវនាវដល់កសិករឱ្យនាំយកសត្វពាហនៈចាក់វ៉ាក់សាំង

    អភិបាលខេត្តកំពង់ចាមអំពាវនាវដល់កសិករឱ្យនាំយកសត្វពាហនៈចាក់វ៉ាក់សាំង

    កំពង់ចាម៖ក្នុងឱកាសចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសត្វពាហនៈ នៅឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រាប់​ដល់កសិករដែលនាំយកគោ ក្របី មកទទួលវ៉ាក់សាំងឱ្យជួយផ្សព្វផ្សាយទៅដល់បងប្អូន  សាច់ញាតិ និងអ្នកចិញ្ចឹម​សត្វទាំងអស់នៅតាមភូមិនីមួយៗ ឱ្យនាំសត្វពាហនៈទាំងតូច  ទាំងធំ យកមកចាក់វ៉ាក់សាំង​ការពារជំងឺ​ផ្សេងៗ ដើម្បីការពារសុខភាពសត្វ គោ ក្របី ។ដោយមានវត្តមានឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាមចូលរួមផង    ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានថ្លែងថា ចាក់វ៉ាក់សាំងសត្វក្នុងពេលនេះ គឺជាការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរដល់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ។ជាក់ស្តែងក្នុងថ្ងៃនេះ រដ្ឋបាល​ខេត្តកំពង់ចាម បានចុះមកចាក់វ៉ាក់សាំងការពារជំងឺសត្វគោ ក្របី របស់ប្រជាកសិករ ដើម្បីរួមចំណែកកាត់បន្ថយ​ការចំណាយរបស់ប្រជាពលរដ្ឋ ហើយក៏ចូលរួមចំណែកទប់ស្កាត់ពីជំងឺអាសន្នរោគ ដែលជាមេរោគបង្កហានិភ័យ​ដល់សត្វចិញ្ចឹម។                   ឯកឧត្តមបានបន្ថែមថា ប្រសិនប្រជាកសិករ ជួបប្រទះសត្វដែលផ្ទុកជំងឺ សុំឆាប់រាយការណ៍ទៅមន្រ្តីកសិកម្ម​ឃុំ​ជា​បន្ទាន់ ដើម្បីឱ្យអ្នកជំនាញចុះទៅពិនិត្យ ព្យាបាលជូនបានទាន់ពេល។ឯកឧត្តម ក៏បានក្រើនរំលឹកផងដែរ កុំ​បរិភោគ​សត្វដែលជំងឺ ព្រោះវាអាចបង្កការប៉ះពាល់ដល់សុខភាពមនុស្ស៕ ដោយ៖លី ពៅ

  • យោធភូមិភាគទី៤ កម្ពុជា បានបញ្ជូនលិខិតអញ្ជើញជា លើកទីពីរ ទៅកាន់កងទ័ពភូមិភាគទី២ ថៃ ឱ្យចូលរួមប្រជុំ RBC ដែលគ្រោងធ្វើនៅពាក់កណ្តាលខែតុលានេះ

    យោធភូមិភាគទី៤ កម្ពុជា បានបញ្ជូនលិខិតអញ្ជើញជា លើកទីពីរ ទៅកាន់កងទ័ពភូមិភាគទី២ ថៃ ឱ្យចូលរួមប្រជុំ RBC ដែលគ្រោងធ្វើនៅពាក់កណ្តាលខែតុលានេះ

    (ភ្នំពេញ)៖ លោកជំទាវ ឧត្តម សេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឱ្យដឹងថា៖ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់អំពីដំណើរនៃការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ គ្រោងនឹងត្រូវធ្វើនៅក្នុងអំឡុងពាក់កណ្តាលខែតុលា ឆ្នាំ ២០២៥នេះ។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថានៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥នេះ យោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនលិខិតអញ្ជើញជាលើកទីពីរ ទៅកាន់កងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ បន្ទាប់ពីការផ្ញើលិខិតអញ្ជើញលើកទីមួយកាលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ ប្រភពខាងលើនេះបានបញ្ជាក់ថាចំពោះការផ្ញើនូវលិខិតអញ្ជើញជាលើកទីពីរនេះ ដើម្បីអញ្ជើញកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ មកចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅខេត្តឧត្តរមានជ័យ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ហើយកិច្ចប្រជុំនេះ គឺអនុវត្តន៍ទៅតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៃប្រទេសទាំងពីរកម្ពុជា-ថៃ ក៏ដូចជាការដែលបានកំណត់ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែសីហាឆ្នាំ២០២៥ រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ។ គួររំលឹកផងដែរថា ការអញ្ជើញភាគីថៃចូលរួមកិច្ចប្រជុំវិសាមញ្ញលើកទី២ នៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ…

  • កម្ពុជា ប្រកាសដាក់ឱ្យដំណើរការ “ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា”

    កម្ពុជា ប្រកាសដាក់ឱ្យដំណើរការ “ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា”

    (ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានរៀបចំពិធីប្រកាសដាក់ឱ្យដំណើការ “ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា” ឬ “Digital Social Protection Platform” នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងដោយមានការអញ្ជើញចូលរួម ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍នានា។ការដាក់ឱ្យដំណើរការ “ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា” ឬ “Digital Social Protection Platform” មានគោលដៅបង្ហាញពីសមិទ្ធផល និងការបោះជំហាននៃកិច្ចការបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ដោយសង្កត់ធ្ងន់លើការគិតគូរផ្នែកគោលនយោបាយ រហូតដល់ការរៀបចំ និងដាក់ឱ្យដំណើរការនូវថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ដែលជាការរៀបចំយ៉ាងល្អិតល្អន់ សម្រាប់រយៈពេលវែង លើផ្នែកប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងបច្ចេកវិទ្យាឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ជាពិសេសការរៀបចំពង្រីកវិសាលភាពនៃការអនុវត្តថ្នាលឌីជីថលរួមនេះ ជាជំហានៗនៅទូទាំងប្រទេស ដើម្បីបង្កើនប្រសិទ្ធភាព, ស័ក្តិសិទ្ធិភាព, គណនេយ្យភាព, និងតម្លាភាពបន្ថែមទៀត សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម។ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពាសង្គម និងជាប្រធានអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្ដកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម បានមានប្រសាសន៍ថា ជាមួយនឹងគំនិតផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយ។…

  • គណៈប្រតិភូកម្ពុជាទស្សនកិច្ចនៅ Massachusette Institute of Technology ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់ថ្នាល verify.gov.kh

    គណៈប្រតិភូកម្ពុជាទស្សនកិច្ចនៅ Massachusette Institute of Technology ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់ថ្នាល verify.gov.kh

    (ទីក្រុង Cambridge សហរដ្ឋអាមេរិក)៖ ក្នុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក នាថ្ងៃទី១-៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានបន្តទស្សនកិច្ចនៅ Massachusetts Institute of Technology – MIT និងបានធ្វើបទបង្ហាញអំពីថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថាន។ verify.gov.kh គឺជាថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការដែលមានបំពាក់បច្ចេកវិទ្យាប្លុកឆេន និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ប្រកបដោយសុវត្ថិភាព និងជំនឿទុកចិត្ត។ សូមជម្រាបជូនថា ក្នុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកនេះ គណៈប្រតិភូកម្ពុជាក៏បានជួបពិភាក្សាជាមួយ សាកលវិទ្យាល័យ Harvard, Harvard Kennedy School (HKS), Harvard Graduate School of Education និង Massachusetts Institute of Technology ផងដែរ។ គណៈប្រតិភូកម្ពុជាបានជម្រាបជូនពីថ្នាល verify.gov.kh ដែលផ្នែកមួយនៃការពន្លឿនការបរិវត្តកម្មឌីជីថលនៅកម្ពុជា និងត្រូវបានដាក់នៅលើឯកសារឌីជីថល ដើម្បីផ្ទៀងផ្ទាត់ជាង ២លាន ឯកសាររួចមកហើយ និងបានក្លាយជាថ្នាលកម្រិតពិភពលោកមួយដែលអាចទុកចិត្តបាន និងមាននវានុវត្តន៍ក្នុងការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល។…

  • អភិបាលខេត្តព្រៃវែងនាំយកអំណោយផ្តល់ជូនពលរដ្ឋវិលត្រឡប់មកពីថៃនៅឃុំព្រៃព្នៅ

    អភិបាលខេត្តព្រៃវែងនាំយកអំណោយផ្តល់ជូនពលរដ្ឋវិលត្រឡប់មកពីថៃនៅឃុំព្រៃព្នៅ

    ព្រៃវែង៖ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអញ្ជើញជួបសំណេះសំណាលសួរសុខ និងចែក អំណោយជូនប្រជាពលរដ្ឋចំណាកស្រុកដែលបានវិលត្រឡប់មកពីប្រទេសថៃចំនួន ៦០គ្រួសារ ដែលមានជីវភាពលំបាក។ ក្នុងពិធីដែលប្រារព្ធនៅបរិវេណសាលាឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងកាលពីចុងសប្ដាហ៍នេះឯកឧត្តម សួន សុម៉ាលីន បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវកែ សួនសុភី ស សុខា ដែលលោកតែងតែគិតគូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ អំណោយដែលផ្ដល់ជូនមាន អង្ករ,មី, ទឹកត្រី,ទឹកស៊ីវ, និងថវិកាមួយចំនួន ៕ដោយ៖នុត នាង