-
ក្រសួងអប់រំ និងក្រសួងក្រសួងប្រៃសណីយ៍ រួមគ្នាជំរុញការអនុវត្តជំនាញឌីជីថល និងបញ្ញាសិប្បនិម្មិតនៅតាមសាលារៀន

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបើកកិច្ចពិភាក្សារួមគ្នា ក្នុងការជំរុញការអនុវត្តជំនាញឌីជីថល និងបញ្ញាសិប្បនិម្មិតនៅតាមសាលារៀន។ កិច្ចប្រជុំនេះធ្វើឡើងនៅនារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងអប់រំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងទាំងពីរ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន សម្តែង នូវ ក្តី រីករាយ និងបានវាយតម្លៃខ្ពស់ចំពោះសហការរវាងក្រសួងទាំងពីរនាពេលកន្លងមក និងបានបង្ហាញ ការ ប្តេជ្ញា ចិត្ត ខ្ពស់ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយ ក្រសួង អប់រំ យុវជន និងកីឡា ដោយបានលើកឡើងថា ការ បញ្ចូលជំនាញឌីជីថល ទៅ ក្នុង ប្រព័ន្ធអប់រំ គឺជាតម្រូវការ ចាំបាច់ មួយ សម្រាប់ ការ…
-
អភិបាលរងរាជធានីភ្នំពេញ ណែនាំដល់មន្ត្រីខណ្ឌ និងសង្កាត់អនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិល ឱ្យទាន់ពេលកំណត់ ដើម្បីរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញ

(ភ្នំពេញ)៖ លោកជំទាវ តិមា វិច្ឆិកាល អភិបាលរងរាជធានីភ្នំពេញ បានណែនាំដល់ខណ្ឌ និងសង្កាត់ ត្រូវអនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិល ឱ្យទាន់ពេលកំណត់ ដើម្បីរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញ ។ លោកជំទាវអភិបាលរង ថ្លែងដូច្នេះ នាឱកាសអញ្ជើញជាតំណាងអភិបាលរាជធានីភ្នំពេញ ក្នុងកម្មវិធីសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់សង្កាត់ ខណ្ឌចំការមន នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ នៅសាលាខណ្ឌចំការមន ។ លោក កៀង ល័ក្ស បានឱ្យដឹងថា គម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខណ្ឌ ដែលបានអនុវត្តឆ្នាំ២០២៥ និងគម្រោង ជាអាទិភាពសម្រាប់ឆ្នាំ២០២៦ សរុបចំនួន ១៩៥ គម្រោង អនុវត្តសម្រេចបាន១៩៥ គម្រោង ស្មើ១០០% ។ ដោយឡែកគម្រោងជាអាទិភាព ឆ្នាំ២០២៦ ដែលត្រូវដាក់ស្នើសុំការគាំទ្រនៅក្នុងសិក្ខាសាលាសមាហរណកម្ម នាពេលនេះមានចំនួន ២០៦ គម្រោង ។ លោកអភិបាលខណ្ឌ បានបន្តថា សិក្ខាសាលាសមាហរណកម្មនៃកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់សង្កាត់ ខណ្ឌ បានរៀបចំឡើងស្របតាមផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ ទាំងរបស់ខណ្ឌ…
-
តើថៃពិតជាចង់ឱ្យពិភពលោកកត់ត្រាថាជាប្រទេសរំលោភសិទ្ធិមនុស្សនិងជារដ្ឋភេរវកម្មមែនទេ?

ការដាក់បន្លាលួសព័ទ្ធយកដី និងគំរាមបណ្តេញប្រជាពលរដ្ឋខ្មែរចេញពីភូមិដ្ឋាននៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺជាសកម្មភាពរំលោភសិទ្ធិមនុស្សនិងបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ សកម្មភាពដ៏គឃ្លើននេះបាននិងកំពុងស្ថិតក្រោមក្រសែរភ្នែកតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសប្រធានាធិបតីអាមេរិក Donald Trump នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ។ នៅពេលដែលអ្នកភូមិចេញតវ៉ា ដើម្បីការពារផ្ទះសម្បែង និងដីធ្លីដែលពួកគេធ្លាប់អាស្រ័យផលជាច្រើនទសវត្សរ៍មកហើយនោះ អាជ្ញាធរថៃបែរជាខំកាឡៃ ដើម្បីបំភាន់ភ្នែកសហគមន៍អន្តរជាតិថា កម្ពុជាប្រើប្រាស់ កុមារ ស្ត្រី និងមនុស្សចាស់ធ្វើជាខែលទៅវិញ។ ប៉ុន្តែ គ្មានអ្នកណាឆោតល្ងង់រហូតដល់ជឿពាក្យសម្តីរបស់ អាជ្ញាធរថៃនោះឡើយ ពីព្រោះរឿងរ៉ាវត្រូវបានបើកកកាយអស់ហើយនៅចំពោះមុខ និងក្រោមក្រសែភ្នែកអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ក៏ដូចជាក្រុមអង្កេតការណ៍បណ្តោះអាសន្ន (IOT) និងអង្គទូតនានា។ សំណួរសួរថា ប្រសិនបើថៃអះអាងថា ដីនោះជាកម្មសិទ្ធិរបស់ខ្លួន ចុះហេតុអ្វីបានជាថៃទើបមកធ្វើសកម្មភាព ដាក់បន្លាលួស នៅពេលអនុវត្តបទឈប់បាញ់? សកម្មភាពនេះពិតជាបានបង្ហាញពីអំពើរំលោភបំពានធំៗ ២ ៖ ទី(១) គឺជាការបំពានយ៉ាងកម្រោលនិងជាចំហនូវបទឈប់បាញ់ពីសំណាក់ភាគីថៃ ពីព្រោះក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់តម្រូវឱ្យ ភាគីទាំងសងខាងរក្សាស្ថានភាពដដែល និងទី(២) គឺជាសកម្មភាពរំលោភសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងសាហាវ ដែលគ្មានអ្នកណាអាចទទួលយកបានឡើយ។ ដូច្នេះ បើថៃពិតជាហ៊ានបណ្តេញប្រជាពលរដ្ឋខ្មែរចេញទាំងបង្ខំមែន ប្រទេសនេះនឹងទទួលរងនូវការថ្កោលទោសជាអន្តរជាតិយ៉ាងខ្លាំងក្លាជាក់ជាមិនខាន។ រូបថតទាហានថៃបន្តរំលោភបំពានអធិបតេយ្យភាពកម្ពុជាយ៉ាងកម្រោល ដោយរាយបន្លាលួសនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រូបថតប្រជាពលរដ្ឋ និងសមត្ថកិច្ចកម្ពុជាដែលគ្មានអាវុធ ទប់ស្កាត់ ទាហានថៃដែលព្យាយាមរាយបន្លាលួស នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រៅពីនេះ នៅសល់សំណុំរឿងចាប់ខ្លួនទាហានខ្មែរ ១៨នាក់ដោយខុសច្បាប់យកទៅឃុំដោយមិនព្រមដោះលែង ក៏ជាសកម្មភាពបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរមួយទៀតផងដែរ។ នេះនៅមិនទាន់រាប់ការប្រើយន្តហោះទម្លាក់គ្រាប់បែកចង្កោម ការបាញ់ផ្សែងពុល ការបំផ្លាញប្រាសាទ និងទីសក្ការៈ មកលើកងទ័ពនិងប្រជាជនស្លូតត្រង់ខ្មែរផងនោះទេ។ សកម្មភាពទាំងអស់នេះបង្ហាញថា ថៃគឺជារដ្ឋបំពានសិទ្ធិមនុស្ស បំពានច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងឃោរឃៅបំផុត។ ឥឡូវនេះ គេរង់ចាំមើលថា…
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ៖ វិស័យប្រៃសណីយ៍ជាយុទ្ធសាស្រ្តដែលជួយជំរុញការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសង្គមសេដ្ឋកិច្ច

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ក្រសួងពុំបានចាត់ទុកវិស័យប្រៃសណីយ៍នេះត្រឹមតែជាការបន្តមរតកនៃការផ្តល់សេវាប្រៃសណីយ៍នោះទេ ប៉ុន្ដែជាវិស័យយុទ្ធសាស្រ្តដែលជួយជំរុញការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសង្គមសេដ្ឋកិច្ច។ ឯកឧត្តមរដ្ឋមន្ត្រី បន្តថាបណ្ដាញប្រៃសណីយ៍ជាច្រកដ៏សំខាន់ដែលជួយឱ្យសហគមន៍ជនបទ និងធុរកិច្ចខ្នាតតូច-មធ្យម ចូលទៅរកទីផ្សារថ្មីៗ ក៏ដូចជាចូលរួមក្នុងសេដ្ឋកិច្ចឌីជីថល។ ក្នុងន័យនេះ ប្រតិបត្តិករក្នុងវិស័យប្រៃសណីយ៍ទាំងអស់ត្រូវខិតខំបន្តអភិវឌ្ឍបណ្តាញរបស់ខ្លួន ធ្វើទំនើបកម្មនិងពិពិធកម្មសេវា ក៏ដូចជាធ្វើបរិវត្តកម្មឌីជីថល ដើម្បីធានានិរន្តរភាពនៃការផ្តល់សេវាប្រៃសណីយ៍ និងឆ្លើយតបទៅនឹងការរំពឹងទុករបស់អ្នកប្រើប្រាស់។ ប្រសាសន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ (ក.ប.ទ.) នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ក្នុងពិធីអបអរសាទរ “ទិវាប្រៃសណីយ៍ពិភពលោក – World Post Day” ក្រោមប្រធានបទ “ប្រៃសណីយ៍សម្រាប់ប្រជាជន៖ សេវាពីមូលដ្ឋានទៅកាន់សកលលោក” នៅមជ្ឈមណ្ឌលនវានុវត្តន៍ (បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក.ប.ទ. មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត មន្រ្តីរាជការ ក.ប.ទ. នៃប្រតិបត្តិករវិស័យប្រៃសណីយ៍ វិស័យឯកជន និងសិស្ស និស្សិត សរុបប្រមាណ ៣០០រូប។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា ក្រសួងមានគម្រោងសាងសង់ភណ្ឌាគារគយមានដែនកំណត់…
-
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ៖ រំលឹកជនជាតិថៃមួយចំនួនថា ទោះខំបង្កើតគ្រប់មាតិកាបាតផ្សារប៉ុនណាក៏ គុណតម្លៃដ៏មហាសាល សម្ដេចតេជោ ហ៊ុន សែន មិនថយចុះដែរ

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២៥នេះបានរម្លឹកមនុស្សថៃមួយចំនួនថា ទោះអ្នកខំរន្ថាន់ បង្កើតគ្រប់មាតិកាបាតផ្សារខុសតម្រាច្បាប់ មកលើ សម្ដេចតេជោ ហ៊ុន សែន នៃ កម្ពុជា ក៏គុណតម្លៃដ៏មហាសាល កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់លោក មិនស្រុតថមថយចុះ ដូចការគិតឡើយ ។ ក្នុងការឆ្លើយតបទៅនឹងការប្រព្រឹត្តិមិនគប្បី របស់ជនជាតិថៃមួយចំនួនមកលើថ្នាក់ដឹកនាំកំពូលរបស់កម្ពុជានេះដែរ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ដែរថា៖ការធ្វើបែបនេះរបស់ពួកគេគឺមានតែហក់ឡើងខ្ពស់ត្រដែត ក្រអូបសប់សាយច្រាសខ្យល់ ដូចដែលបងប្អូនមិត្តចិន បានដាក់រហ័សនាម សម្ដេចតេជោ ថាជា «បុរសសង្ហាដើរបញ្ច្រាសទិស» នាកំឡុងជំងឺ Covid 19 រីករាលដាលពេញពិភពលោក។ អ្នកនាំពា្យរងក្រសួងមហាផ្ទៃបានលើកឡើងដោយបញ្ជាក់ប្រាប់ជនជាតិថៃដែរថា”ផ្ទុយទៅវិញ អ្នកបានកំពុងទទួលស្គាល់ សម្ដេចតេជោ ថាជា បុគ្គលដ៏មានឥទ្ធិពលក្នុងតំបន់អាស៊ាន តំបន់អាស៊ី និងពិភពលោក ដែលអ្នកស្លន់ស្លោឆ្លេឆ្លារកកលវិធីផ្ចាញ់ផ្ចាល តាមលំអាន«មារផ្ចាញ់ព្រះ»៕ ដោយ ៖ ម៉ាដេប៉ូ
-
រាជរដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយជាង ១៨ម៉ឺនដុល្លារអាមេរិក សម្រាប់វិស័យសុខាភិបាល និងសន្តិសុខសង្គមកម្ពុជា

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយឥតសំណង គូសាណូណិ ជាទឹកប្រាក់សរុប ១៨ម៉ឺន ៣ពាន់ ៥៨៨ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ។ ពិធីចុះហត្ថលេខាផ្តល់ជំនួយនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ជាភាគីផ្តល់ជំនួយ និងពីភាគីកម្ពុជាទទួលជំនួយ រួមមាន ឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលជាតិ និងសង្គ្រោះ នៃក្រសួងមហាផ្ទៃ និងលោក ប៉ាន់ សារ៉ន ប្រធានមន្ទីរសុខាភិបាលខេត្តរតនគីរី ។ ឯកអគ្គរាជទូតជប៉ុន នៅក្នុងពិធីចុះហត្ថលេខានោះបានថ្លែងថា ទឹកប្រាក់ទាំង ១៨ម៉ឺន ៣ពាន់ ៥៨៨ដុល្លារអាមេរិក ត្រូវបានជួយដល់គម្រោងចំនួនពីរ រួមមាន ៖ ឯកអគ្គរាជទូត បានដាក់ក្តីរំពឹងថា ជំនួយនេះ នឹងជួយការពារអាយុជីវិតប្រជាជនបានជាង ៤លាន ១សែននាក់ ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ។…
-
រដ្ឋបាលខេត្តខេត្តព្រះវិហារ ត្រួតពិនិត្យការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព

ព្រះវិហារ៖រដ្ឋបាលខេត្តព្រះវិហារបានប្រជុំបូកសរុបលទ្ធផលការចាត់តាំងអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្តិភាពរយៈពេល៩ខែ ឆ្នាំ២០២៥ ដែលបានធ្វើឡើងនៅសាលាខេត្តព្រះវិហារកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ។ ជំនួសមុខឱ្យឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បន្ទាប់ពីការពិនិត្យនិងវាយតម្លៃលើចំណុចខ្លាំង និងចំណុចខ្សោយ លោក វ៉ាត ប៉ារ៉ានីន ក៏បានដាក់ចេញនូវផែនការសំខាន់ៗមួយចំនួនដល់អភិបាលក្រុង ស្រុកទទួលបន្ទុកភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពយកទៅអនុវត្ត៕ ដោយ៖ឡុង សំបូរ
-
អ្នកនាំពាក្យក្រសួងការពារជាតិ ៖ កិច្ចប្រជុំក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើកិច្ចការងារដោះមីនមនុស្សធម៌ ទទួលបានផ្លែផ្កាគួរកត់សម្គាល់

(ភ្នំពេញ)៖ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើកិច្ចការងារដោះមីនមនុស្សធម៌ បានជួបប្រជុំលើកទី២ តាមប្រព័ន្ធ VTC ដោយទទួលបានលទ្ធផលផ្លែផ្កាជាវិជ្ជមានគួរឱ្យកត់សម្គាល់។ក្នុងនេះភាគីទាំងពីរបានឯកភាពលើចំណុចជាច្រើននៅលើសេចក្ដីព្រាងនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ។នេះបើតាមការបញ្ជាក់ពីសំណាក់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងដែរថា តាមរយៈកិច្ចប្រជុំនៅក្នុងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះចំពោះចំណុចនៅសេសសល់មួយចំនួនទៀត ភាគីទាំងពីរឯកភាពនឹងបន្តពិភាក្សាគ្នាបន្ថែមទៀត ដើម្បីឈានទៅដល់ការសម្រេចនិយាមនីតិវិធីប្រតិបត្តិ (SOP)។ យោងតាមប្រភពនេះបានបញ្ជាក់ថាកិច្ចប្រជុំលើកទី២នេះ ត្រូវបានបញ្ចប់នៅថ្ងៃដដែល វេលាម៉ោង ១៣:២០ នាទីរសៀល៕ ដោយ ៖ ម៉ាដេប៉ូ
-
កម្លាំងចម្រុះខេត្តកំពង់ធំបន្តបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងចម្រុះប្រចាំការការពារទប់ស្កាត់ និងបង្ក្រាបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ ចុះល្បាតក្នុង ឃុំកំពង់គោ និងឃុំសានគរ ស្រុកកំពង់ស្វាយ ក្នុងសកម្មភាពនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ទោះបីកងកម្លាំងចម្រុះ ធ្វើសកម្មភាពជារៀងរាល់ថ្ងៃក៏ដោយ ក៏នៅតែជនខិលខូចមួយចំនួននៅតែបំពានប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនមិនគិតពីផលប៉ះពាល់ដល់ធនធានមច្ឆជាតិឡើយ ។ជាក់ស្ដែងនៅក្នុងរដូវបិទនេសាទរយៈពេល៤ខែកន្លងទៅនេះកងកម្លាំងចម្រុះបង្ក្រាបរបាំងស្បៃមុង និងរបាំងសាច់អួន ដែលជាឧបករណ៍នេសាទល្មើសច្បាប់ បានជាង ២០០គីឡូម៉ែត្រ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ៕ដោយ៖ ប៊ុន រដ្ឋា
-
មន្រ្តីយោធាខេត្តកំពង់ធំអញ្ជើញសាកសួរសុខទុក្ខភរិយាគ្រួសារកងទ័ពនៅជួរមុខ

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំក្រុមការងារចុះសាកសួរ សុខទុក្ខគ្រួសារយោធិនដែលកំពុងបំពេញភារកិច្ចសមរភូមិមុខមួយគ្រួសារ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន ជាមួយផ្ទះបងប្អូននៅភូមិកប់ថ្លុក ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ក្នុងដំណើរសាកសួរសុខទុក្ខកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមក៏បាននាំយកនូវអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាមួយនឹងការបញ្ជាក់សាងសង់ជម្រកស្នាក់នៅបណ្តោះអាសន្ន ធ្វើអំពីឈើប្រក់សង្ក័សីដែលមានទំហំ ៤ម៉ែត្រគុណនឹង ៦ម៉ែត្រ ដើម្បីលោកស្រីនិងកូនចំនួន ៦នាក់ បានស្នាក់នៅសមរម្យ នៅពេលដ៏ខ្លីខាងមុខនេះ។ លោកស្រី កាន ឡឹង អាយុ៣៥ឆ្នាំបានបញ្ជាក់ថាលោកស្រីជាភរិយាលោក ភឿន ភីន ជាកងទ័ពនៅអង្គភាពកងការពារព្រំដែនលេខ៤០៣ ដែលកំពុងបំពេញភារកិច្ចនៅសមរភូមិមុខ តំបន់ព្រំដែនកម្ពុជា-ថៃ។ លោកស្រីមានកូនតូចៗនៅក្នុងបន្ទុក៦នាក់។កន្លងមកបានរស់នៅក្នុងអង្គភាពជាមួយស្វាមី ។ ក្នុងពេលផ្ទុះអាវុធដោយការឈ្លានពានពីទាហានថៃនៅតំបន់មុំបី ខណៈកូនតូចរបស់លោកស្រីដែលកំពុងពរនៅដៃនេះមានអាយុទើបតែបីថ្ងៃប៉ុណ្ណោះ ក៏ត្រូវបានព្រាត់ពីឪពុក ដោយវិលត្រឡប់មកកាន់ស្រុកកំណើតវិញ ដើម្បីជៀសវាងគ្រោះថ្នាក់ បច្ចុប្បន្នកូនតូចមានអាយុជាងបីខែហើយ ។ ជាមួយនឹងការអរគុណនិងដឹងគុណចំពោះវីរកងទ័ពក្នុងនេះមានស្វាមីលោកស្រី កាន ឡឹង នេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានឧបត្ថម្ភស្បៀងអាហារ…