Category: ព័ត៌មានជាតិ

  • សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតជូនប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

    សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតជូនប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

    (ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនឯកឧត្តម TANAKA Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។

  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ថ្លែងពីវឌ្ឍនភាពនៃការរីកចម្រើនវិស័យសមភាពយេនឌ័រ នៅប្រទេសកម្ពុជា ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោក នៅទីក្រុងប៉េកាំង

    សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ថ្លែងពីវឌ្ឍនភាពនៃការរីកចម្រើនវិស័យសមភាពយេនឌ័រ នៅប្រទេសកម្ពុជា ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោក នៅទីក្រុងប៉េកាំង

    (ប្រទេសចិន)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាស្តីពីវឌ្ឍនភាពនៃការរីកចម្រើនវិស័យសមភាពយេនឌ័រ នៅក្នុងប្រទេសកម្ពុជា ជម្រាបជូនកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោក ស្តីពីស្រ្តី នៅក្នុងទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅរសៀលថ្ងៃទី១៣ ខែតុលាឆ្នាំ២០២៥នេះថា ចាប់តាំងពីឆ្នាំ១៩៩៥ មកប្រទេសកម្ពុជាបានអនុវត្តនូវសេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពទីក្រុងប៉េកាំង ដែលជាគោលការណ៍ណែនាំមួយនៅក្នុងការអភិវឌ្ឍជាតិ។ “ស្រ្តី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គម”។ នៅចំពោះមុខថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិពាក់ព័ន្ធ មកពីបណ្តាប្រទេសជាង ១០០ ពីគ្រប់ទ្វីបទាំង៥ នៃពិភពលោក។ សម្តេច បញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការដោយជិតស្និទ្ធជាមួយបណ្តាដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីកសាងអនាគតមួយ ដែលគ្រប់ស្រ្តីនិងក្មេងស្រីអាចរស់នៅប្រកបដោយភាពថ្លៃថ្នូរ សមភាព និងមានឱកាសគ្រប់ៗគ្នា។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា កម្ពុជាបានជំរុញភាពស្នើគ្នានៃយេនឌ័រនៅក្នុងកម្រិតបឋមសិក្សា និងមធ្យមសិក្សា ហើយក្មេងស្រីជាច្រើនបានបន្តការសិក្សានៅកម្រិតឧត្តមសិក្សាផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ថែមទៀតផង។ សូមជម្រាបថា កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពី ស្រ្តី ប្រារព្ធធ្វើឡើងក្រោមមូលបទស្តីពី “អនាគតរួមគ្នាតែមួយ៖ ដំណើរការថ្មី និងលឿនសម្រាប់ការអភិវឌ្ឍន៍ស្ត្រីលើគ្រប់វិស័យ”។…

  • ឯកឧត្តមរដ្ឋមន្ត្រី ឈាង រ៉ា ៖ ប្រធានមន្ទីរសុខាភិបាលថ្មីត្រូវដឹងពីសុខទុក្ខមន្រ្តីរបស់ខ្លួនពីប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព ជាពិសេសសុខទុក្ខប្រជាពលរដ្ឋ

    ឯកឧត្តមរដ្ឋមន្ត្រី ឈាង រ៉ា ៖ ប្រធានមន្ទីរសុខាភិបាលថ្មីត្រូវដឹងពីសុខទុក្ខមន្រ្តីរបស់ខ្លួនពីប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព ជាពិសេសសុខទុក្ខប្រជាពលរដ្ឋ

    (ខេត្តពោធិ៍សាត់)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានណែនាំដល់លោកប្រធានមន្ទីរ សុខាភិបាលថ្មី ខេត្តពោធ៍សាត់ ត្រូវគោរព អនុវត្កតាមការណែនាំពីក្រសួងសុខាភិបាល និងត្រូវមានគណនេយ្យភាព ការទទួលខុសត្រូវចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងអាជ្ញាធរដែនដីពាក់ព័ន្ធ និងត្រូវយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត និងពង្រឹងសមត្ថភាពក្នុងភាពជាអ្នកដឹកនាំ ប្រតិបត្តិមុខងារ តាមតួនាទីរបស់ខ្លួន ដោយប្រកាន់យកអាកប្បកិរិយាសមរម្យ ភាពថ្លៃថ្នូរ ប្រកបដោយកិត្កិយស គោរពការសម្ងាត់វិជ្ជាជីវៈ អព្យាក្រឹត្យក្នុងការងារ ភក្កីភាព និងគិតគូរដល់ប្រយោជន៍ជាតិ ចៀសវាងឱ្យបាននូវការធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ។ ការណែនាំខាងលើនេះរបស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់។ ដែលពិធីនេះរៀបចំឡើងនៅសាលាខេត្តពោធិ៍សាត់ មានការអញ្ជើញចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល លោក លោកស្រី ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការសុខាភិបាល និងបណ្តាមន្ទីរ-ស្ថាប័នពាក់ព័ន្ធ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជំរុញ…

  • ក្រសួងបរិស្ថានចែកធុងសំរាមដើម្បីជំរុញការរៀបចំកម្ពុជាដែលជាផ្ទះរបស់យើងទាំងអស់គ្នាមានភាពស្អាតយូរអង្វែងទៅថ្ងៃមុខ

    ក្រសួងបរិស្ថានចែកធុងសំរាមដើម្បីជំរុញការរៀបចំកម្ពុជាដែលជាផ្ទះរបស់យើងទាំងអស់គ្នាមានភាពស្អាតយូរអង្វែងទៅថ្ងៃមុខ

    (ភ្នំពេញ)៖ បន្ទាប់ពីប្រកាសប្រគល់ធុងសំរាមជូនរដ្ឋបាលរាជធានីខេត្ត កាលពីពេលថ្មីៗកន្លងមកនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចាត់ឱ្យក្រុមការងារនាំយកធុងសំរាមចំនួន ២៤៥៤ធុង ជូនរដ្ឋបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៣ ខែតុលាឆ្នាំ២០២៥។ ពិធីប្រគល់នឹងទទួលបានប្រព្រឹត្តទៅ នាសាលាខេត្តពោធិ៍សាត់ ក្រោមវត្តមាន ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និង លោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ រដ្ឋបាល់ខេត្ត រដ្ឋបាលក្រុងស្រុក និងមន្ទីរជុំវិញខេត្តមួយចំនួនទៀត។ ឯកឧត្តម សាបូ អូហ្សាណូ បានបញ្ជាក់ថា ក្រសួងបរិស្ថានរៀបចំប្រគល់ធុងសំរាមជូនរដ្ឋបាលខេត្តពៅធិ៍សាត់នាពេលនេះ ដើម្បីបន្តធ្វើឱ្យបរិស្ថានស្អាត ការរស់នៅរបស់ប្រជាពលរដ្ឋមានសុខភាពល្អ និងចូលរួមជំរុញភាពស្អាតនៅកម្ពុជា តាមរយៈការបង្កើនចំណេះដឹង លើការទុកដាក់សំរាមឱ្យត្រឹមត្រូវ ដែលមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់បុគ្គល គ្រួសារ និងដល់សង្គមជាតិយើងផងដែរ។ ឥឡូវនេះសំរាមនិងសំណល់ប្លាស្ទិកត្រូវបានដោះស្រាយ និងរៀបចំបានស្អាតជាបណ្តើរៗ តាមរយៈយុទ្ធនាការនានា ផ្តើមចេញពីយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានបង្កើតឡើងអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា នៅថ្ងៃនេះ…

  • ការកាប់រុករានដីព្រៃ និងលួចសាងសង់សំណង់នានានៅក្នុងតំបន់ការពារធម្មជាតិជាអំពើល្មើសច្បាប់

    ការកាប់រុករានដីព្រៃ និងលួចសាងសង់សំណង់នានានៅក្នុងតំបន់ការពារធម្មជាតិជាអំពើល្មើសច្បាប់

    (ភ្នំពេញ)៖ មន្ត្រីឧទ្យានុរក្សនៃការិយាល័យឧទ្យានជាតិគិរីរម្យ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៥បន្តចុះរុរើសំណង់រនៅទីតាំងបង្ក្រាប ការបោះបង្គោលរបងហ៊ុមព័ទ្ធបំណងកាន់កាប់ដីព្រៃធ្វើកម្មសិទ្ធិ និងសន្និធិឈើ ដោយគ្មានការអនុញ្ញាត ក្នុងដែនឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ក្នុងភូមិសាស្រ្តឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តតំពង់ស្ពឺ។ ក្រុមការងារបានអនុវត្តច្បាប់ រុះរើ របងសំណាញ់ និងកូនដូងចំនួន20ដើម ដែលជណខិលខូចបានលួចដាំ ក្នុងតំបន់ការពារធម្មជាតិ។ ក្រុមការងារបានដឹកនិងយកទៅរក្សាទុកនៅស្នាក់ការលើភ្នំ។ សូមបញ្ជាក់ថាការកាប់រុករាន ទន្រ្ទានដីធ្វើជាកម្មសិទ្ធិ នៅតាមតំបន់ការពារធម្មជាតិជាអំពើល្មើសច្បាប់។ ការកាប់រុករានដីព្រៃនៅក្នុងតំបន់ការពារធម្មជាតិ គឺល្មើសក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រង់មាត្រា៨៥៥ ការធ្វើសកម្មភាពសាងសង់ ឬធ្វើប្រតិបត្តិការគម្រោងបំពានការហាមឃាត់ និងមាត្រា៨៥០ ចំណុច «ង» ដឹកជញ្ជូន ប្រមូល ធ្វើសន្និធិ ឬប្រមូលសន្និធិផល និងអនុផលធនធានធម្មជាតិដោយគ្មានការអនុញ្ញាត និងចំណុច «ឌ» បោះបង្គោលហ៊ុមព័ទ្ធ ឬដាក់សញ្ញាសម្គាល់លើដីដែលជាទ្រព្យសម្បត្តិរដ្ឋក្នុងតំបន់ការពារធម្មជាតិ ក្នុងគោលបំណងកាន់កាប់ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ជាបទល្មើសពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ទីភ្នាក់ងារ JICA និង កម្ពុជា ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត

    ទីភ្នាក់ងារ JICA និង កម្ពុជា ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមបណ្ឌិត Tanaka Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានឯកភាពគ្នា ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងារនាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ដែលបានចេញផ្សាយលើបណ្ដាញសង្គមសម្ដេចធិបតី ។ ឯកឧត្តមបណ្ឌិត Tanaka Akihiko បានកត់សម្គាល់ការរីកចម្រើនយ៉ាងច្រើនរបស់កម្ពុជា ព្រោះឯកឧត្តមបណ្ឌិតធ្លាប់បានបំពេញទស្សនកិច្ចការងារនៅកម្ពុជា កាលពី ១០ឆ្នាំមុន ។ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់អំពីការបន្តគាំទ្ររបស់ទីភ្នាក់ងារ JICA ចំពោះកិច្ចសហប្រតិបត្តិការជាច្រើន មានជាអាទិ៍៖ ការបោសសម្អាតមីន, និងការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ឯកឧត្តមបណ្ឌិតបានវាយតម្លៃខ្ពស់ចំពោះអង្គភាព CMAC របស់កម្ពុជា ដែលបានផ្តល់វគ្គបណ្តុះបណ្តាលបោសសម្អាតមីនមនុស្សធម៌ ដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នរបស់ប្រទេសអ៊ុយក្រែន។ ឯកឧត្តមបណ្ឌិតបានថ្លែងបន្ថែមអំពីការផ្តល់ឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុន ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិរោធ និងគម្រោងពង្រីកប្រព័ន្ធបញ្ជូន និងចែកចាយអគ្គិសនីក្នុងរាជធានីភ្នំពេញ (ដំណាក់កាលទី៣) ដោយគម្រោងទាំងនេះនឹងត្រូវចុះហត្ថលេខានារសៀលថ្ងៃនេះ។ ជាការឆ្លើយតប, សម្តេចបវរធិបតីបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ជប៉ុន ក្នុងការកសាងសុខសន្តិភាពនៅកម្ពុជា ក៏ដូចជាការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា…

  • រដ្ឋបាលរាជធានីភ្នំពេញ បើកយុទ្ធនាកាផ្សព្វផ្សាយគម្រោង “ការពង្រឹងវិធានការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅលើផ្លូវថ្មើរជើងចតុមុខ”

    រដ្ឋបាលរាជធានីភ្នំពេញ បើកយុទ្ធនាកាផ្សព្វផ្សាយគម្រោង “ការពង្រឹងវិធានការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅលើផ្លូវថ្មើរជើងចតុមុខ”

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញនាព្រលប់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៥នេះ បានធ្វើពិធីបើកយុទ្ធនាកាផ្សព្វផ្សាយគម្រោង “ការពង្រឹងវិធានការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅលើផ្លូវថ្មើរជើងចតុមុខ” ដែលពិធីនេះធ្វើឡើង ក្រោមវត្តមាន ឯកឧត្ដម ហួត ហៃ អភិបាលរង តំណាង ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ដើម្បីចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសុខាភិបាល បានចាត់ចែងឱ្យមានក្រុមគ្រូពេទ្យ និងរថយន្តគិលានសង្គ្រោះ មកប្រចាំការនៅរៀងរាល់ថ្ងៃចុងសប្តាហ៍ ព្រមទាំងបានចាត់ឱ្យក្រុមការងារផ្នែកគ្រប់គ្រងសុខភាព បរិស្ថាន និងគ្រោះមហន្តរាយចុះធ្វើការអប់រំអំពីអនាម័យ ចំណីអាហារដល់បងប្អូនអាជីវករជាអ្នកលក់ចំណីអាហារនៅតាមផ្លូវថ្មើជើងឱ្យគោរពតាមគោលការណ៍អនាម័យ ។ ការអនុវត្តគម្រោង ពង្រឹងវិធានការហាមជក់ ឬការបង្គុយផលិតផលថ្នាំជក់នៅលើផ្លូវថ្មើរជើងចតុមុខ” មានគោលបំណងចូលរួមលើកកម្ពស់ដល់វិស័យទេសចរណ៍ស្អាត បៃតង មានសុវត្ថិភាព និងប្រែក្លាយជា គោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ប្រកួតប្រជែង និងចីរភាព រួមចំណែកកាត់បន្ថយផលប៉ះពាល់ ដល់សុខភាព សេដ្ឋកិច្ចសង្គម និងបរិស្ថាន ដែលកើតចេញពីផ្សែងបារី ឬផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិច ជាដើម។ ឯកឧត្ដម ហួត…

  • រដ្ឋមន្រ្តីសុខាភិបាល ណែនាំឱ្យ សមាគមសណ្តំប្រពោធនកម្ម និងសង្គ្រោះបន្ទាន់កម្ពុជា ត្រូវគោរពនិយាមក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន

    រដ្ឋមន្រ្តីសុខាភិបាល ណែនាំឱ្យ សមាគមសណ្តំប្រពោធនកម្ម និងសង្គ្រោះបន្ទាន់កម្ពុជា ត្រូវគោរពនិយាមក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន

    (ភ្នំពេញ)៖ អ្នកដាក់ថ្នាំសណ្តំ ត្រូវកំណត់ឱ្យបានច្បាស់ ត្រូវមានវិន័យ ហើយស្ថិតនៅផ្លូវបំបែកទាំងបច្ចេកវិទ្យា និងគុណធម៌ ហើយត្រូវគោរពអ្នកជំងឺ គ្រប់ពេលដែលត្រូវដាក់ថ្នាំសណ្តំ ។ អ្នកដាក់ថ្នាំសណ្តំ ត្រូវឈរលើគុណភាពឈរលើការប្រតិបត្តិ សាមគ្គី ប្រុងប្រយ័ត្ន ហ្មត់ច្មត់ និងបណ្តុះបណ្តាលជាបន្ត ។ បើគ្មានសណ្តំនិងប្រពោធកម្មល្អទេ ក៏គ្មានការវះកាត់មួយដែរល្អដែរ ត្រូវខិតខំធ្វើយ៉ាងណាលើកកម្ពស់ការងារសណ្តំ សង្រ្គោះបន្ទាន់ ប្រពោធកម្មឱ្យកាន់តែប្រសើរឡើង ហើយត្រូវកសាងអ្នកជំនាញជំនាន់ថ្មី ដើម្បីឱ្យទទួលបានការជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ នេះជាប្រសាសន៍ណែនាំរបស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំលើកទី២៩ របស់សមាគមសណ្តំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់កម្ពុជា និងលើកទី២២ របស់សមាគមគិលានុបដ្ឋាកឯកទេសសណ្តំ និងសង្គ្រោះបន្ទាន់កម្ពុជាក្រោមប្រធានបទ៖ «ការងារពហុជំនាញប្រកបដោយនវានុវត្តន៍ ដើម្បីការធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា» នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារភ្នំពេញ ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចពីសារៈសំខាន់ ពីតួនាទីដ៏សំខាន់របស់បុគ្គលិកសុខាភិបាលម្នាក់ៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ ប្រកបដោយសុច្ឆន្ទៈ មោះមុត ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីជាការផ្តល់នូវតម្លៃ ទំនុកចិត្តដល់ក្រុមការងារ អ្នកជំងឺ…

  • គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ អំពាវនាវសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទណ្ឌកម្មផ្សេងទៀតលើប្រទេសថៃ

    គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ អំពាវនាវសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទណ្ឌកម្មផ្សេងទៀតលើប្រទេសថៃ

    (ភ្នំពេញ)៖ នាយកគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្កោលទោសកងកម្លាំងសមត្ថកិច្ចថៃ ដែលបានឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា កាលពីព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ ហើយបានអំពាវនាវដល់សហគមន៍អន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទណ្ឌកម្មផ្សេងទៀតលើប្រទេសថៃ។ លោក តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) លើកឡើងថា សកម្មភាពកងកម្លាំងសមត្ថកិច្ចថៃ កាលពីថ្ងៃម្សិលមិញ គឺបានបង្ហាញឱ្យសហគមន៍អន្តរជាតិឃើញថា ជាទង្វើស្មោកគ្រោក និងថោកទាបបំផុត។ ក្នុងនាមជានាយកវិទ្យាស្ថានមួយរូប លោកថ្កោលទោសចំពោះសកម្មភាពនេះ ហើយអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទណ្ឌកម្មផ្សេងទៀត លើប្រទេសថៃ។ លោក តាន់ កុសល បានថ្លែងថា «ទីមួយគឺចង់ឱ្យអន្តរជាតិមើលឃើញពីទង្វើថោកទាបរបស់ថៃ ទីពីរចង់ឱ្យអន្តរជាតិដាក់ទណ្ឌកម្មឱ្យបានច្រើន ឱ្យគាត់យល់ថា ស្អីជាអន្តរជាតិ ស្អីជាជាតិ ធម្មតាជាតិនិយម មិនមែនស្រលាញ់តែគាត់ទេ គេគ្រប់ប្រទេស គេស្រលាញ់ដូចគ្នា ប៉ុន្តែគេមិនធ្វើថោកទាបទៅលើប្រទេសគេផ្សេងៗទេ»។ ចំណែកឯលោក ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះរដ្ឋបាលដែនដីខេត្តស្រះកែវ និងកងកម្លាំងសមត្ថកិច្ចថៃ ដែលបានធ្វើសកម្មភាពឈូសឆាយដីបំពានដែនអធិបតេយ្យភាពរបស់កម្ពុជា…

  • សមាគមខ្មែរនៅប្រទេសជប៉ុន ចេញញត្តិថ្កោលទោសចំពោះសកម្មភាពកងកម្លាំងសមត្ថកិច្ចថៃ

    សមាគមខ្មែរនៅប្រទេសជប៉ុន ចេញញត្តិថ្កោលទោសចំពោះសកម្មភាពកងកម្លាំងសមត្ថកិច្ចថៃ

    (ភ្នំពេញ)៖ សមាគមខ្មែរដែលមានមូលដ្ឋាននៅប្រទេសជប៉ុន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥នេះ បានចេញញត្តិថ្កោលទោសចំពោះសកម្មភាពរបស់កងកម្លាំងសមត្ថកិច្ចថៃ ដែលបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងរំលោភលើស្មារតីនៃកិច្ចព្រមព្រៀម GBC និង RBC។ ការថ្កោលទោសរបស់សមាគមខ្មែរនៅជប៉ុននាពេលនេះ គឺធ្វើឡើងបន្ទាប់ពី កងកម្លាំងសមត្ថកិច្ចថៃ ប្រដាប់ដោយដំបង និងខែល ព្រមទាំងឧបករណ៍ផ្សេងៗជាច្រើន កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានធ្វើសកម្មភាពរាវមីន និងប្រើគ្រឿងចក្រឈូសឆាយដីដែលពួកគេបានព័ទ្ធរបងលួស នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានន័យ ដែលជាអំពើឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងកំរោល និងយ៉ាងគឃ្លើនបំផុត តាមរយៈការអនុវត្តច្បាប់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា។ នៅក្នុងញត្តិថ្កោលទោសពីប្រទេសជប៉ុន សមាគមខ្មែរនៅជប៉ុន បានអះអាងថា ក្នុងខណៈពេលដែលកម្ពុជា បាននិងកំពុងប្រកាន់ជំហរគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ ភាគីថៃបានបន្តរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានឯកភាពនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលមានន័យថា ភាគីទាំងពីរត្រូវឈប់បាញ់ភ្លាមៗ និងត្រូវរក្សាទីតាំងខ្លួនឈរជើង នៅពេលបទឈប់បាញ់ចូលជាធរមាន។ បើតាមញត្តិដដែល ភាគីថៃ ក៏បានរំលោភលើអនុស្សរណៈនៃការយោគយល់គ្នា ត្រង់ចំណុចទី២ មាត្រា ៤ នៃ MoU ឆ្នាំ២០០០ និងរំលោភស្មារតីនៃកិច្ចប្រជុំ GBC និង…