-
សេចក្តីប្រកាសព័ត៌មានលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ចប្រជុំហើយ នាវេលាម៉ោង ១៨:០០នាទី នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានធ្វើការពិភាក្សានូវខ្លឹមសារ និងធ្វើការផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមក ដើម្បីត្រៀមរៀបចំ កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីជំរុញបន្ថែមការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ (GBC) កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ ឯក ណាត់ថាផុង ប្រាវកែវ ប្រធានក្រុមលេខាធិការ (GBC ) ថៃ។ សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥…
-
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសហុងគ្រី និងចូលរួមវេទិកាសន្តិភាពប៉ារីសលើកទី៨នៅប្រទេសបារាំង

ភ្នំពេញ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅប្រទេសហុងគ្រី និងចូលរួម វេទិកាសន្តិភាពប៉ារីស លើកទី៨ នៅប្រទេសបារាំងនៅចុងសប្តាហ៍នេះ។ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់រដ្ឋសភានៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥បានឱ្យដឹងថាសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងអញ្ជើញទស្សនកិច្ចរយៈពេល៤ថ្ងៃ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលានៅប្រទេសហុងគ្រី តបតាមការអញ្ជើញរបស់ឯកឧត្ដម ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភាហុងគ្រីដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការដែលមានរយៈពេល៦៩ ឆ្នាំ រវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ សកម្ម និងគ្រប់ជ្រុងជ្រោយឡើង។ អំឡុងពេលបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសហុងគ្រី សម្តេចរដ្ឋសភាធិបតី គ្រោងចូលជួបសម្តែងការគួរសម និងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសហុងគ្រី ជាពិសេសសម្តេចនឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្ដម ឡាស្លូ កូវឺរ ប្រធានរដ្ឋសភាហុងគ្រី។ ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរ គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងរដ្ឋសភាប្រទេសទាំងពីរ និងកម្រិតអគ្គលេខាធិការដ្ឋានផងដែរ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសភា ឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយឡើង។ នៅប្រទេសហុងគ្រីដែលសម្តេចរដ្ឋសភាធិបតី គ្រោងជួបសំណេះសំណាល…
-
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅភូមិសាស្ត្រស្រុកព្រៃឈរ

កំពង់ចាម៖ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកព្រៃឈរ កម្លាំងផ្នែកសឹករងព្រៃឈរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមៀន និងសហគមន៍នេសាទសាមគ្គីឃុំមៀន ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមផងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បានចុះបង្ក្រាបបទល្មើសជលផល រុះរើនិងបំផ្លាញចោលឧបករណ៍ខុសច្បាប់បានចំនួន២ករណី នៅចំណុចបឹងកេះ ភូមិមៀន ឃុំមៀន ស្រុកព្រៃឈរ និងព្រែកក្អែក ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។ ប្រភពបញ្ជាក់ថារដ្ឋបាលជលផលបង្ក្រាបនិងបំផ្លាញចោលនៅនឹងកន្លែងរួមមាន ៖ ឧបករណ៍លូស្បៃមុងចំនួន៨មាត់ ,បាំងស្បៃមុងប្រវែង ៤០០ម៉ែត្រ,បង្គោលចម្រឹងចំនួន ១៦០ដើមនិងចាក់លែងកូនត្រីចម្រុះទម្ងន់ ១៨គីឡូក្រាមចូលបឹងធម្មជាតិវិញ៕ដោយ៖សុខ គឺមសៀន
-
លោកជំទាវ ហ៊ុន ស៊ីណាត ឧបត្ថម្ភអំពូលសូឡាដល់សាលាបុណ្យភូមិត្រោក

កំពង់ឆ្នាំង៖លោកជំទាវ ហ៊ុន ស៊ីណាត អមដំណើរដោយលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងលោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរកាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញទៅប្រគល់អំពូលភ្លើងសូឡាចំនួន១០ដើមក្នុងបរិវេណសាលាបុណ្យ ភូមិត្រោក ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ នៅក្នុងពិធីលោកជំទាវ ហ៊ុន ស៊ីណាត បានមានប្រសាសន៍ថា ក្រោមម្លប់សន្តិភាពទើបយើងមានអ្វីៗគ្រប់បែបយ៉ាង ជាក់ស្ដែងដូចជាសាលាបុណ្យ នៅភូមិត្រោក ដែលទើបកសាងបានថ្មីសន្លាងមួយនេះ ដែលនឹងក្លាយទៅជាទីសក្ការៈសម្រាប់ពុទ្ធបរិស័ទគោរពបូជា និងធ្វើឧបោសថសីលរាល់ថ្ងៃសីលផងដែរ។ លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរបានឱ្យដឹងថា ដោយមើលឃើញសាលាបុណ្យភូមិត្រោក មានសភាពទ្រុឌទ្រោមខ្លាំងដែលមិនអាចឱ្យពុទ្ធបរិស័ទ លោកតាលោកយាយ មកសមាទានសីលបាន និងដោយមើលឃើញនៅមុខសាលាបុណ្យមានអណ្ដូងទឹកដែលបានកសាងឡើងដោយមហាឧបាសិកា ឌី ប៉ុក ផងនោះ លោកជំទាវ ពេជ ច័ន្ទមុន្នី និងលោកជំទាវ ហ៊ុន ម៉ាណា បានជួយឧបត្ថម្ភកសាងសាលាបុណ្យថ្មីធ្វើអំពីបេតុង ។ក្រោមការជួយជ្រោមជ្រែងនិងសម្របសម្រួលពីថ្នាក់ដឹកនាំខេត្ត ស្រុក ទើបសាលាបុណ្យនេះបានកសាងរួចរាល់នៅពាក់កណ្ដាលឆ្នាំ២០២៥ ។ពេលនេះបានទទួលភ្លើងបំភ្លឺថែមទៀត៕ ដោយ៖សុខ គឹមសៀន
-
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ធ្វើបទអន្តរាគមន៍ ក្នុងសម័យប្រជុំពេញអង្គ នៃកិច្ចប្រជុំលើកទី៧៦ របស់អង្គការសុខភាពពិភពលោកប្រចាំតំន់ប៉ាស៊ីហ្វិកខាងលិច

(សាធារណរដ្ឋហ្វីជី)៖ ក្នុងនាមក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញធ្វើបទអន្តរាគមន៍ ក្នុងសម័យប្រជុំពេញអង្គ នៃកិច្ចប្រជុំលើកទី៧៦ របស់អង្គការសុខភាពពិភពលោកប្រចាំតំន់ប៉ាស៊ីហ្វិកខាងលិច។ ក្នុងបទអន្តរាគមន៍ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសរំលេចនូវចំណុចគន្លឹះដ៏មានសារៈសំខាន់ ដែលជាអាទិភាពសុខាភិបាល និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាការប្រយុទ្ធនឹងជំងឺមិនឆ្លង ការអភិវឌ្ឍមូលធនមនុស្ស សន្តិសុខសុខភាព បញ្ហាសុខាភាពបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ រួមចំណែកពង្រឹងភាពធន់នៃប្រព័ន្ធសុខាភិបាល ប្រកបដោយនិរន្តរភាព និងនវានុវត្តន៍ តាមរយ:ការអនុវត្តយុទ្ធសាស្រ្តសុខាភិបាលសម្រាប់ប្រទេសរវាងកម្ពុជា-WHO 2024-2028 ស្របតាមផែនការយុទ្ធសាស្ត្រ សុខាភិបាលជាតិ ២០២៥–២០៣៤ ដើម្បីលើកកម្ពស់សុខភាពប្រជាជន ក្នុងការឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បន្ថែមថា កម្ពុជាបានបន្តធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាល តាមរយៈការធ្វើនវានុវត្តន៍ឌីជីថលសុខាភិបាល ក្នុងការគ្រប់គ្រងជំងឺរ៉ាំរ៉ៃ បញ្ហាសុខភាពផ្លូវចិត្ត ការត្រួតពិនិត្យផលិតផលថ្នាំជក់ និងផលិតផលគ្រឿងស្រវឹង តាមរយៈធ្វើការរួមគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ សាមគ្គីភាព សមភាព នៃការទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីសុខុមាលភាពប្រជាជនកម្ពុជា និងតំបន់ ព្រមទាំងពិភពលោក ពោលគឺគ្មានប្រជាជនណាម្នាក់ត្រូវបានទុកចោលដោយមិនបានទទួលសេវាថែទាំសុខភាព។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានបញ្ជាក់ អំពីសារសំខាន់នៃការចូលរួមរបស់រដ្ឋជាសមាជិកទាំងអស់ កិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការធានាសន្តិភាព ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងភាពថ្លៃថ្នូររបស់ប្រជាជន…
-
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ពោធជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ

-
កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ការបំពុលបរិស្ថាន និងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីបើកសន្និសីទ “Belt and Road Green Innovation Conference 2025” ក្រោមប្រធានបទ«រួមគ្នាជំរុញការអភិវឌ្ឍបៃតង»នៅទីក្រុងប៉េកាំង ប្រទេសចិន នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ បានថ្លែងថាកម្ពុជា បានកំពុងធ្វើការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ ដើម្បីការរស់នៅប្រកបដោយចីរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីកម្ពុជាមានភាពស្អាត ភាពបៃតង និងសម្រេចគោលដៅកម្ពុជាអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ។ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថាកម្ពុជាបានបញ្ចាប់សង្រ្គាម មានការបង្រួបបង្រួមជាតិ មានស្ថិរភាពនយោបាយ និងសន្តិភាពពេញលេញ ដឹកនាំដោយសម្តេចអគ្គមហាសេនាបតតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបានបង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា។ បន្ថែមពីនេះ ក្រោមការដឹកនាំបន្តវេនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្កើនមហិច្ឆតាឆ្ពោះទៅរកប្រសិទ្ធភាពនៃការការពារបរិស្ថាន និងធនធានធម្មជាតិ កសាងភាពធន់នឹងអាកាសធាតុជាមួយសហគមន៍អន្តរជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដោយឈរលើសសរស្តម្ភ៣ ដែលមានទំនាក់ទំនងគ្នា គឺស្អាត បៃតង និងចីរភាព។…
-
សម្ដេច ម៉ែន សំអន ៖ រាជដ្ឋាភិបាលរក្សាបានល្អលើកំណើនសេដ្ឋកិច្ចជាតិ បើទោះជាប្រទេសថៃបានបិទច្រកទ្វាព្រំដែនអន្តរជាតិដោយឯកតោភាគីក្តី

(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀង បានថ្លែងថាទាក់ទងទៅនិងស្ថានភាព សន្តិសុខ និងសេដ្ឋកិច្ច សម្តេចបានបញ្ជាក់ថា បើទោះជាប្រទេសថៃបង្កភាពអសកម្មមកលើកម្ពុជា គ្រប់សកម្មភាព គិតរហូតមកដល់បច្ចុប្បន្ន ក្រោមការ ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រក្សាបាន នូវបូរណភាពទឹកដី នៅគ្រប់តំបន់ ដែលថៃចូលទន្ទ្រានឈ្លានពាន ក្នុងនោះរាជដ្ឋាភិបាលរក្សាបានល្អលើកំណើនសេដ្ឋកិច្ចជាតិ បើទោះជាប្រទេសថៃបានបិទច្រកទ្វាព្រំដែនអន្តរជាតិដោយឯកតោភាគីក្តី ។ ការថ្លែងលើកឡើងរបស់សម្ដេចម៉ែន សំអន បែបនេះក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងាររបស់គណៈកម្មាធិការគណបក្សខេត្តស្វាយរៀង ប្រចាំខែកញ្ញា និងទិសដៅភារកិច្ចសំខាន់ៗប្រចាំខែតុលា របាយការណ៍ប្រចាំ ៩ខែ និងទិសដៅសម្រាប់អនុវត្តបន្តនៅត្រីទី៤ឆ្នាំ២០២៥។ ពិធីនេះបានប្រព្រឹត្តទៅនៅស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ស្វាយរៀង ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្ត្រីក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ក្រុង ចុះជួយខេត្តប្រមាណជាង ១០០នាក់ផងដែរ។ សម្ដេច…
-
គ្រុំចំពុះទានៅសហគមន៍តំបន់ការពារទេសភាពពាមក្រសោប នៅតែដំណើរការផលិតធម្មតាបើទោះបីខ្វះទីផ្សារប្រទេសថៃ

(ភ្នំពេញ)៖ គ្រុំចំពុះទា ឬអ្នកស្រុកហៅថាខ្យងចំពុះទា ដែលជាជលផលសមុទ្រដ៏សំខាន់ និងជារបរ បង្គោលមួយ របស់សហគមន៍តំបន់ការពារទេសភាពពាមក្រសោប ស្ថិតក្នុង ស្រុក មណ្ឌលសីមា ខេត្តកោះកុង។ ឈានមកដល់កៀកចុង ឆ្នាំ២០២៥នេះបើទោះបីទីផ្សារក្រៅប្រទេសមិនបាននាំចេញទៅកាន់ប្រទេសថៃ ដែលកំពុងមានជម្លោះព្រំដែនជាមួយកម្ពុជាក្តី តែគ្រុំចំពុះទានៅតែអាចដំណើរការទៅមុខពោលគឺប្រជាសហគមន៍អាចលក់ក្នុងស្រុក និងមួយចំនួនលក់ទៅកាន់ប្រទេសវៀតណាមផងដែរ។ សហគមន៍ដែលមានឈ្មោះបោះសម្លេងក្នុងការចិញ្ចឹមគ្រុំចំពុះទាតំបន់ការពារទេសភាពពាមក្រសោប អាចផលិតគ្រំចំពុះទាសម្រាប់ផ្គត់ផ្គង់លើទីផ្សារបានប្រមាណ ២៥០០ដល់ ជាង ៤០០០តោន ក្នុង ១ រដូវ ហើយជាទូទៅសហគមន៍អាចប្រមូលផលគ្រំចំពុះទាពីខែវិច្ឆិកា ដល់ខែមីនា ឬក៏មានការពន្យាពេលតិចតួចដោយផ្អែកទៅលើកត្តានៃតម្រូវការពីទីផ្សារ។ លោក សៀក សា បុន ប្រធាន សហគមន៍តំបន់ការពារទេសភាពពាមក្រសោប បានប្រាប់ AMS តាមទូរស័ព្ទថា បើគិតពីទីផ្សារពេលនេះហាក់នៅទ្រឹង ឬថយចុះបន្តិចបន្តួចដោយសារតែទីផ្សារមុននេះ គ្រុំចំពុះទា បាននាំទៅកាន់ប្រទេសវៀតណាម និងថៃ តែក្រោយផ្ទុះសង្រ្គាមថៃឈ្លានពានកម្ពុជាមកទីផ្សារប្រទេសថៃក៏ត្រូវបានបិទទាំងស្រុង តែគ្រុំចំពុះទាក៏អាចនាំទៅលក់កាន់ទីផ្សារប្រទេសវៀតណាម និងក្នុងស្រុកបានផងដែរ។បើនិយាយទីផ្សារក្នុងស្រុកមានការពេញនិយមបរិភោគច្រើនជាងមុន។ ប្រធានសហគមន៍តំបន់ការពារទេសភាពពាមក្រសោបបានឱ្យដឹងថា”ក្នុងមួយគ្រួសារៗចំណាយលើការបោះបង្គោលដើម្បីចិញ្ចឹមគ្រុំចំពុះទាចាប់ពី ១ពាន់ទៅ ២ពាន់ដើម ដោយប្រើថវិកាអស់ ៥០០ ទៅ ១ពាន់ដុល្លារ ហើយក្នុងប្រមូលការផលមកវិញមួយឆ្នាំៗក្នុងមួយគ្រួសារប្រមាណ ៣០ ទៅ ៤០តោន…
-
រដ្ឋបាលខេត្តសៀមរាបអបអរការសម្ពោធអគារសិក្សាថ្មីនៃសាលារៀនអន្តរជាតិសៀមរាប

សៀមរាប៖សាលារៀនអន្តរជាតិសៀមរាប (International School of Siem Reap)បានសម្ពោធអគារសិក្សាថ្មី ផ្នែកវិទ្យាល័យរបស់ខ្លួនកាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានចូលរួមពីលោកស្រី ម៉ននី រងី្ស អភិបាលរងខេត្តសៀមរាប ។ ក្នុងឱកាសនេះលោកស្រីអភិបាលរងខេត្តបានចាត់ទុកការសម្ពោធអគារសិក្សាថ្មីផ្នែកវិទ្យាល័យ របស់ International School of Siem Reap នៅពេលនេះនឹងជំរុញឱ្យសាលាអាចសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន គឺការជំរុញ និងលើកទឹកចិត្តឱ្យសិស្សានុសិស្សស្រឡាញ់ការសិក្សាពេញមួយជីវិត និងក្លាយជាពលរដ្ឋសកលដែលមានទំនួលខុសត្រូវខ្ពស់។ លោកស្រីបន្តថា ការកសាងធនធានមនុស្សរបស់ខេត្តសៀមរាប ចាំបាច់ត្រូវតែផ្តោតលើការបណ្តុះបណ្តាលជំនាញច្បាស់លាស់ ដែលអាចបំពេញតម្រូវការការងារក្នុងតំបន់ដូចជា ជំនាញបច្ចេកវិទ្យាឌីជីថល និងភាសាបរទេស ដែលជាមូលដ្ឋានគ្រឹះក្នុងការបម្រើការងារក្នុងវិស័យទេសចរណ៍ និងសេដ្ឋកិច្ចសកល ។ រដ្ឋបាលខេត្តសៀមរាប ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តផ្តល់ការគាំទ្រ និងសម្របសម្រួលដល់វិស័យឯកជន ចូលរួមវិនិយោគក្នុងវិស័យអប់រំ។ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះវិស័យអប់រំនៅកម្ពុជា លើការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់ ។ លោក Neville Turner អគ្គនាយកសាលា International School of Siem Reap…