-
សម្ដេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍វិញ បន្ទាប់ពីបញ្ចប់បេសកកម្មនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅម៉ាឡេស៊ី

(គូឡាឡាំពួ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍វិញ បន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យក្នុងការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ។
-
នាយករដ្ឋមន្ត្រី កម្ពុជា-ថៃ ប្តេជ្ញាចិត្តប្រកាន់ខ្ជាប់សេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ ខណៈសម្ដេច ហ៊ុន ម៉ាណែត រំឭកឱ្យមានការដោះលែងទាហានកម្ពុជា ១៨រូបឱ្យបានឆាប់

(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ប្តេជ្ញាចិត្តក្នុងការគោរព និងការប្រកាន់ខ្ជាប់ចំពោះ សេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ ខណៈសម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំឭកអំពីការពាវនាវឱ្យមានការដោះលែងទាហានកម្ពុជា ១៨រូបឱ្យបានឆាប់ ឈរលើមូលដ្ឋានមនុស្សធម៌ និងដូចដែលបានឯកភាពគ្នាក្នុងសេចក្តីថ្លែងការណ៍រួម ។ នេះបើតាមលទ្ធផលនៃជំនួបទ្វេភាគីរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត ជូនឯកឧត្ត Anutin Charnvirakul ចំពោះការសោយព្រះទិវង្គតរបស់ ព្រះមហាក្សត្រិយ៍ ព្រះវររាជមាតា Sirikit។ ជាការឆ្លើយតប នាយករដ្ឋមន្ត្រី Anutin បានថ្លែងអំណរគុណ សម្តេចធិបតី ចំពោះសារលិខិតរំលែកទុក្ខ និងសេចក្តីអាណិតអាសូរដ៏ស្មោះអស់ពីដួងចិត្ត របស់កម្ពុជា ក្នុងពេលវេលានៃការកាន់មរណទុក្ខនេះ។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ បានពិភាក្សាលើសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ ដែលត្រូវបានចុះ ហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០៥ និងត្រូវបានធ្វើជាសាក្សី…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារ ជាមួយនាយករដ្ឋមន្ត្រីថៃ នៅទីក្រុងគូឡាឡាំពួ

(គូឡាឡាំពួ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៨ តុលា ២០២៥ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥ ។
-
ក្រសួងឧស្សាហកម្មបើកយុទ្ធនាការផ្សព្វផ្សាយការចុះបញ្ជីផលិតផល ដើម្បីពង្រឹងគុណភាព ទំនុកចិត្ត និងការពង្រីកទីផ្សារទំនិញ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបើកយុទ្ធនាការផ្សព្វផ្សាយការចុះបញ្ជីផលិតផល (ច.ប.ផ.) ថ្នាក់ជាតិ ដើម្បីពង្រឹងប្រព័ន្ធគុណភាពផលិតផលនៅកម្ពុជា ការពារអ្នកប្រើប្រាស់ និងបង្កើនទំនុកចិត្តក្នុងទីផ្សារ ។ យុទ្ធនាការនេះនឹងត្រូវដំណើរការរហូតដល់ដំណាច់ឆ្នាំ២០២៦ ដោយផ្តល់ជូនការបញ្ចុះតម្លៃ និងការគាំទ្រពិសេសសម្រាប់ទាំងអ្នកផលិតក្នុងស្រុក និងក្រុមហ៊ុននាំចូលផលិតផល ។ សូមបញ្ជាក់ថា ការចុះបញ្ជីផលិតផល គឺជានីតិវិធីដែលផ្តល់អត្តសញ្ញាណដល់ផលិតផលគ្រប់ប្រភេទ និងគ្រប់ទម្រង់ ដោយអនុលោមតាមស្តង់ដារកម្ពុជា CS001-2000 ស្តីពីការដាក់ស្លាកផលិតផល ។ សម្រាប់អ្នកប្រើប្រាស់ ការចុះបញ្ជីផលិតផលផ្តល់នូវតម្លាភាព និងលទ្ធភាពស្វែងរកប្រភពទំនិញ និងម្ចាស់ស្របច្បាប់របស់ផលិតផល។ ពិធីប្រកាសបើកយុទ្ធនាការនេះ បានរៀបឡើងនៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងក្រសួងឧស្សាហកម្ម និងអ្នកចូលរួមប្រមាណ ២ពាន់នាក់ រួមមានសហគ្រាសផលិតក្នុងស្រុកចំនួន ១៩ក្រុមហ៊ុន, នាំចូលចំនួន៦ ក្រុមហ៊ុនដំឡើងរថយន្តចំនួន៣ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើន ។ ក្នុងយុទ្ធនាការនេះ សហគ្រាសផលិត និងក្រុមហ៊ុននាំចូលដែលចុះបញ្ជីផលិតផលច្រើនមុខក្នុងពេលតែមួយ នឹងទទួលបានការលើកទឹកចិត្តពិសេស គឺការបញ្ចុះតម្លៃ ១០% សម្រាប់ការចុះបញ្ជីផលិតផលពី ៥-១៩ មុខ,…
-
តួនាទីរបស់ព្រះពុទ្ធសាសនា បានផ្តល់នូវមេរៀនដ៏មានតម្លៃក្នុងការចូលរួមកសាង នូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព

ភ្នំពេញ៖ សម្តេចសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ ក្រោមប្រធានបទ “សុខដុមនីយកម្មព្រះពុទ្ធសាសនា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព” ដែលបានរៀបចំឡើងនៅ សណ្ឋាគារកាំបូឌីយ៉ាណា នាព្រឹកថ្ងៃអង្គារ ៧កើត ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានធ្វើការវាយតម្លៃខ្ពស់ និងសម្តែងការអបអរសាទរចំពោះការរីកចម្រើនឥតឈប់ឈរនៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី ទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងកិច្ចសហប្រតិបត្តិការជិតស្និតលើគ្រប់វិស័យ រួមមាន នយោបាយ សន្តិសុខ ការពារជាតិការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សាសនា វប្បធម៌ អប់រំ និងទេសចរណ៍។ សម្តេចកិត្តិសង្គហបណ្ឌិត បានកោតសសើរដល់ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ថ្លែងអំណរព្រះគុណ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក ដែលបានសហការចាត់ចែងរៀបចំកិច្ចប្រជុំកំពូលនេះឡើង ដើម្បីចូលរួមចំណែកកសាង អភិវឌ្ឍប្រទេស…
-
ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ៖ នៅឆ្នាំ២០២៥នេះ ទីផ្សារយានយន្តនៅកម្ពុជា កំពុងរីកចម្រើនយ៉ាងខ្លាំងដែលបានជំរុញកំណើនទីផ្សារ នូវភាពសម្បូរបែប

(ភ្នំពេញ)៖ នៅឆ្នាំ២០២៥នេះ ទីផ្សារយានយន្តនៅកម្ពុជាកំពុងការរីកចម្រើនយ៉ាងខ្លាំង និងដំណើរការយ៉ាងស្វាហាប់ ដែលជំរុញកំណើនទីផ្សារនូវភាពសម្បូរបែប ដែលក្នុងនោះឃើញមាន ការកើនឡើងនៃចំណាប់អារម្មណ៍លើរថយន្តអគ្គិសនីផងដែរ ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៥ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការគម្រោងវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មី នៅកម្ពុជា។ តំណាងក្រុមហ៊ុន GTV MOTOR CAMBODIA បានបញ្ជាក់ថា នេះមិនមែនគ្រាន់តែជាការបើកសម្ពោធវិទ្យាស្ថានស្រាវជ្រាវមួយប៉ុណ្ណោះទេ តែជានិមិត្តរូបនៃជំហានដ៏ម៉ឺងម៉ាត់របស់កម្ពុជាឆ្ពោះទៅរកការធ្វើទំនើបកម្មឧស្សាហកម្ម និងយុគសម័យយានយន្តថាមពលថ្មី។ លោកបានបញ្ជាក់ថា វិទ្យាស្ថាននេះត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងសាកលវិទ្យាល័យបច្ចេកវិទ្យាឆុងឈីង ក្រុមហ៊ុន GTV Motor និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្នុងគោលដៅអភិវឌ្ឍធនធានមនុស្ស លើជំនាញរថយន្តអគ្គិសនី វិស្វកម្មយានយន្តអគ្គិសនី និងបច្ចេកវិទ្យាឧស្សាហកម្មថាមពលថ្មី ដែលគាំទ្រការផ្លាស់ប្តូររបស់កម្ពុជា ឆ្ពោះទៅការផលិតប្រកបដោយនិរន្តរភាព និងមានតម្លៃបន្ថែមខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ឌី បានគាំទ្រការបង្កើត គម្រោងវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា ដែលនឹងជួយបំពេញហេដ្ឋារចនាសម្ព័ន្ធគាំទ្រការអភិវឌ្ឍវិស័យយាន្តយន្ត និងស្របតាម«គោលនយោបាយជាតិអភិវឌ្ឍវិស័យរថយន្តអគ្គិសនីឆ្នាំ២០២៤-២០៣០» ហើយ សង្ឃឹមថានឹងទទួលបានលទ្ធផលល្អសម្រាប់ការអនុវត្តជាក់ស្តែង និងរីកចម្រើនទៅអនាគត ។…
-
រដ្ឋមន្រ្តីក្រសួងកសិកម្ម ៖ ការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប ដែលបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ ជាពិសេសភាពងាយស្រួលក្នុងការទទួលអន្តរាគមន៍ ហើយក្នុងនោះ (WFP) អាចពិនិត្យលទ្ធភាពក្នុងការចូលរួមជួយគាំទ្រភាពធន់នឹងអាកាសធាតុរបស់ប្រជាកសិករតាមរយៈគម្រោងធានារ៉ាប់រងផលប៉ះពាល់ការប្រែប្រួលអាកាសធាតុនិងគ្រោះមហន្តរាយ។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ដូចនេះ ក្នុងឱកាសអញ្ជើញទទួលជួបជាមួយលោកស្រី ឃ្យុងណាន់ ផាក(Kyungnan Park) តំណាងនិងជានាយិកាប្រចាំប្រទេសនៃកម្មវិធីស្បៀងអាហារពិភពលោក(WFP) នៅទីស្តីការក្រសួងកសិកម្ម កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ។ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍លោកស្រីក្នុងការមកបំពេញការងារនៅកម្ពុជា ហើយបានពិភាក្សាកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់វិស័យស្បៀង និងអាហារូបត្ថម្ភ ព្រមទាំងការពិនិត្យលទ្ធភាពសហការជាមួយគ្នាក្នុងការបង្កើនគុណភាពអាហារូបត្ថម្ភ សម្រាប់ប្រជាជន និងកុមារកម្ពុជា។ លោកស្រី ឃ្យុងណាន់ ផាក បានបង្ហាញគោលជំហរបន្តគាំទ្រ និងចូលរួមក្នុងការផ្តល់នូវកម្មវិធីអាហារូបត្ថម្ភ ដល់ប្រជាជន និងកុមារកម្ពុជា និងលើកកម្ពស់ក្នុងការកែប្រែឥរិយាបថ ដើម្បីវិស័យស្បៀងអាហារនិងអាហារូបត្ថម្ភក្នុងប្រទេសកម្ពុជា៕ ប្រភព ៖ ក្រសួងកសិកម្ម
-
កម្ពុជា និង អូស្ត្រាលី ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត

(គូឡាឡាំពួ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានជួបពិភាក្សាការងារទ្វេភាគី នារសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងអូស្ត្រាលី បន្ទាប់ពីជំនួបទ្វេភាគីរវាង សម្ដេចបវរធិបតី និងឯកឧត្តម Anthony Albanese កាលពីខែមីនា ឆ្នាំ២០២៤ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់ជិត៦០០លានដុល្លារ ក្នុងឆ្នាំ២០២៤ និងបានអរគុណអូស្ត្រាលីដែលបានបង្កើនចំនួនអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា តាមសំណើរបស់សម្តេចបវរធិបតី ពី ៥០កន្លែង ឡើងដល់ ៦២កន្លែង សម្រាប់ឆ្នាំ២០២៥។ សម្ដេចបវរធិបតីក៏បានកត់សម្គាល់វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យការពារជាតិ និងសន្តិសុខ ដោយនាវាចម្បាំង HMAS Ballarat របស់កងទ័ពជើងទឹកអូស្ត្រាលី បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ…
-
កម្ពុជា-នូវែលហ្សេឡង់ ឯកភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត

(គូឡាឡាំពួ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Christopher Luxon នាយករដ្ឋមន្ត្រី នូវែលហ្សេឡង់ បានជួបពិភាក្សាការងារទ្វេភាគី នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងនូវែលហ្សេឡង់។ សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីសក្តានុពលនៃការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី។ សម្ដេចបវរធិបតីបានជម្រាបជូនអំពីការអភិវឌ្ឍ និងអាទិភាពសេដ្ឋកិច្ចរបស់កម្ពុជា រួមទាំងការធ្វើពិពិធកម្មទៅលើទីផ្សារនាំចេញ និងប្រភេទផលិតផលនាំចេញ។ ទន្ទឹមនេះ កម្ពុជាក៏មានសក្តានុពលជាច្រើនទៀត ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីនានា។ ដោយយោងលើសក្តានុពលទាំងនេះរបស់កម្ពុជា, សម្ដេចបវរធិបតីបានស្នើឯកឧត្តមនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ ជួយជំរុញវិនិយោគិននូវែលហ្សេឡង់ពិនិត្យលទ្ធភាពក្នុងការវិនិយោគនៅកម្ពុជា។ ជាការឆ្លើយតប, ឯកឧត្តមនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមានចំណុចខ្លាំងរៀងៗខ្លួនដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក និងឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរថែមទៀត។ ឯកឧត្តមនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានគាំទ្រការបង្កើត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង អាស៊ាន និងនូវែលហ្សេឡង់”។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្លាស់ប្ដូរទស្សនៈគ្នាទៅលើបញ្ហាតំបន់ និងសកលមួយចំនួន ផងដែរ ៕…
-
ពានរង្វាន់អាស៊ាន ជាសក្ខីភាពនៃការទទួលស្គាល់ការលះបង់របស់ ស.ស. យ.ក. ក្នុងការរួមចំណែកកសាងសហគមន៍សុខដុមអាស៊ាន និងសង្គម

(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា លោកជំទាវ ដាំ ដារីនី អនុប្រធាន ស.ស.យ.ក. ព្រមទាំងគណៈប្រតិភូកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញធ្វើមាតុភូមិនិវត្តដោយនាំយកនូវពានរង្វាន់អាស៊ាន មកដល់អាកាសយានដ្ឋានអន្តរជាតិតេជោប្រកបដោយជោគជ័យ និងសុវត្ថិភាព ព្រមទាំងមានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់សមាជិក សមាជិកា ស.ស.យ.ក. ជាច្រើនរូប។ ថ្លែងក្នុងឱកាសនោះ លោកជំទាវ បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបាននាំយកពានរង្វាន់ដ៏មានអត្ថន័យនេះ មកជូនក្រុមគ្រួសារស.ស.យ.ក. រួមទាំងប្រជាជាតិខ្មែរទាំងមូល។ លោកជំទាវ បានគូសបញ្ជាក់ថា ពានរង្វាន់ដែល ស.ស.យ.ក. ទទួលបាននេះ មិនមែនសម្រាប់សម្រាប់អង្គភាពសហភាពសហព័ន្ធយុវជនកម្ពុជាប៉ុណ្ណោះទេ តែវាជាមោទនភាពមួយសម្រាប់សមាជិក សមាជិកាគ្រប់រូប ដែលបានលះបង់កម្លាំងកាយ ចិត្ត ស្មារតី ស្មគ្រ័ចិត្តចូលរួមជាមួយ ស.ស.យ.ក. រហូតសម្រេចបានលទ្ធផលជោគជ័យដ៏ត្រចះត្រចង់នាពេលកន្លងមក។ គួរបញ្ជាក់ថា ពានរង្វាន់នេះត្រូវបានអគ្គលេខាធិការអាស៊ានសម្រេចប្រគល់ជូន ស.ស.យ.ក. ដោយផ្អែកតាមការវាយតម្លៃលើ តួនាទីដ៏សកម្មរបស់ ស.ស.យ.ក. ក្នុងការលើកកម្ពស់ការយល់ដឹងអំពីអាស៊ាន ការរួមចំណែកចំពោះសមាហរណកម្មតំបន់ តាមរយៈគំនិតផ្តួចផ្តើម ដោយយុវជន និងគំនិតផ្តួចផ្តើមឆ្លងកាត់វប្បធម៌ ជាច្រើន រួមទាំងកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញកិច្ចសហប្រតិបត្តិការឆ្លងកាត់វប្បធម៌ និងលើកកម្ពស់ការកសាងសន្តិភាពក្នុងចំណោមយុវជនអាស៊ាននិងដៃគូសកលរបស់ខ្លួន និងកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលឱ្យមានការចូលរួមរបស់យុវជនតាមរយៈការអភិវឌ្ឍសមត្ថភាព និងការជំរុញឱ្យមានការចូលរួមក្នុងសហគមន៍។ គួរបញ្ជាក់ថា…