Category: ព័ត៌មានជាតិ

  • ក្រសួងការពារជាតិបង្ហាញពីលទ្ធផលកិច្ចប្រជុំ RBCរវាងកងទ័ពកម្ពុជានិងថៃស្តីពីការកែសម្រួលអាវុធ និងយុទ្ធោបករណ៍ បំផ្លិចបំផ្លាញធុនធ្ងន់ ចេញពីតំបន់ព្រំដែន

    ក្រសួងការពារជាតិបង្ហាញពីលទ្ធផលកិច្ចប្រជុំ RBCរវាងកងទ័ពកម្ពុជានិងថៃស្តីពីការកែសម្រួលអាវុធ និងយុទ្ធោបករណ៍ បំផ្លិចបំផ្លាញធុនធ្ងន់ ចេញពីតំបន់ព្រំដែន

    (ភ្នំពេញ)៖ ក្រសួងការពារជាតិបានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ការកែ សម្រួលអាវុធនិងយុទ្ធោបករណ៍ បំផ្លិចបំផ្លាញធុនធ្ងន់ រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និង យោធភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ ត្រូវបានធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅច្រកព្រំដែន អន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ របស់កម្ពុជា។ ប្រភពខាងលើនេះបានបញ្ជាក់ថាកិច្ចប្រជុំនេះត្រូវបានដឹកនាំសហប្រធានដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការ យោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការយោធភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ។ កិច្ចប្រជុំនេះត្រូវបាន ចូលរួមសង្កេតការណ៍ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសកម្ពុជា និងក្រុមអ្នក សង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសថៃ។ ក្រសួងការពារជាតិបានឱ្យដឹងដែរថាកិច្ចប្រជុំនេះត្រូវបានរៀបចំឡើង តាមស្មារតីនៃលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការ ព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី…

  • កិច្ចប្រជុំ RBC កងទ័ពកម្ពុជា-ថៃពិភាក្សា និង ឯកភាពគ្នាលើផែនការជាក់លាក់ ក្នុងការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ ជាជំហានៗ និងតាមដំណាក់កាលចេញពីព្រំដែន

    កិច្ចប្រជុំ RBC កងទ័ពកម្ពុជា-ថៃពិភាក្សា និង ឯកភាពគ្នាលើផែនការជាក់លាក់ ក្នុងការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ ជាជំហានៗ និងតាមដំណាក់កាលចេញពីព្រំដែន

    (ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថា៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នាវេលាម៉ោង ១៥:០៥នាទីរសៀលនេះ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ពិភាក្សាលើការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ បន្ទាប់ពីកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) កាលពីព្រឹកមិញនេះ ។ ប្រភពខាងលើនេះបានឱ្យដឹងថា សម្រាប់សហប្រធានដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការ កងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសកម្ពុជា និងប្រចាំនៅប្រទេសថៃ ដើម្បីតាមដាន ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ ភាពត្រឹមត្រូវ និងមានប្រសិទ្ធភាព ។…

  • ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ប្រជុំពិនិត្យលើសំណើគម្រោងវិនិយោគចំនួន ១១ ក្រោមទុនវិនិយោគសរុបប្រមាណ ៤០០លានដុល្លារ

    ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ប្រជុំពិនិត្យលើសំណើគម្រោងវិនិយោគចំនួន ១១ ក្រោមទុនវិនិយោគសរុបប្រមាណ ៤០០លានដុល្លារ

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការ វិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) នាព្រឹកថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៥ បានដឹកនាំកិច្ចប្រជុំពិនិត្យសម្រេចលើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ជាលើកទី ២ សម្រាប់គម្រោងវិនិយោគចំនួន ១១ ក្រោមទុនវិនិយោគសរុបប្រមាណ៤០០ លានដុល្លារអាមេរិក និង អាចបង្កើតការងារបានប្រមាណ ៨០០កន្លែង ។ គម្រោងទាំងនេះ រួមមាន៖ គម្រោងចំនួន ៤ នៅខេត្តក្រចេះ, ១ នៅខេត្តស្ទឹងត្រែង, ៤ នៅខេត្តរតនគិរី និង ២ នៅខេត្តមណ្ឌលគិរី ដែលគ្របដណ្តប់លើវិស័យ និង សកម្មភាពចម្រុះ មានជាអាទិ៍ សកម្មភាពផលិតកម្មនិង ការកែច្នៃកសិកម្ម, ការដាំដុះ និង ការកែច្នៃដំណាំកសិ-ឧស្សាហកម្ម, ការសាងសង់សណ្ឋាគារ-រីសត, ការបង្កើតគ្រឹះស្ថានអប់រំ, ថែទាំសុខភាពឯកជន និង ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលក្នុងនោះគម្រោងសាងសង់កំពង់ផែពហុបំណង និង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់…

  • កម្ពុជា ជាប្រទេសបំពុលឧស្ម័នលើផែនដីតិចបំផុត និងជាប្រទេសទី២ ក្នុងតំបន់អាស៊ាន

    កម្ពុជា ជាប្រទេសបំពុលឧស្ម័នលើផែនដីតិចបំផុត និងជាប្រទេសទី២ ក្នុងតំបន់អាស៊ាន

    (ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្ត្រី កែវ រតនៈ មានប្រសាសន៍លើកឡើងថា កម្ពុជា ជាប្រទេសដែលបំពុលឧស្ម័នលើផែនដីតិចបំផុត ពីព្រោះកម្ពុជា មិនមានប្រភេទឧស្សាហកម្មធន់ធ្ងន់នោះទេ ខណៈកម្ពុជា ជាប្រទេសទី២ នៅក្នុងតំបន់អាស៊ាន ដែលបានបញ្ចូលថាមពលស្អាតរហូត៦២ភាគរយ នៅក្នុងបណ្តាញជាតិ។ ប្រសាសន៍ ឯកត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងឱកាសផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីលោកបានបញ្ចប់ថ្លែងសន្ទករថាគន្លឹះបើកកិច្ចប្រជុំទី៣៖ ពីដំណើរបម្លាស់ប្តូរការប្រើប្រាស់ថាមពលរបស់ប្រទេសកម្ពុជាឆ្ពោះទៅកាន់អនាគតដែលគ្មានកាបូន កាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ ក្រោមប្រធានបទ «ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព» នៅសណ្ឋាគារ Shangri-la រាជធានីភ្នំពេញ។ រដ្ឋមន្ត្រី កែវ រតនៈ បញ្ជាក់ថា ៖ «កម្ពុជា ជាប្រទេសដែលមានការបំពុលឧស្ម័នលើផែនដីតិចបំផុត ដោយសារតែយើងអត់មានឧស្សាហកម្មធន់ធ្ងន់ណាមួយដែលបំផ្លាញដល់បរិស្ថាន អាកាសនោះទេ។ ហេតុដូចនេះ បងប្អូនប្រជាពលរដ្ឋអាចសង្កេតឃើញថាជារៀងរាល់ឆ្នាំនៅពេលប្រទេសនៅលើពិភពលោក ខ្ញុំមិននិយាយចំប្រទេសណានោះទេ តែមានផ្សែងពុលក្នុងក្រុងផ្អាកសាលារៀនជាដើមតែកម្ពុជា មិនដែលជួបប្រទះបញ្ហានេះទេ»។ រដ្ឋមន្ត្រី កែវ រតនៈ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ…

  • ‎ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បើកកិច្ចប្រជុំប្រចាំខែ ជាមួយរបាយការណ៍វឌ្ឍនភាពករណីស៊ើបអង្កេត លើឯកឧត្តម ស៊ាន បូរ៉ាត ករណីឆបោកប្រាក់រាប់លានដុល្លារ

    ‎ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បើកកិច្ចប្រជុំប្រចាំខែ ជាមួយរបាយការណ៍វឌ្ឍនភាពករណីស៊ើបអង្កេត លើឯកឧត្តម ស៊ាន បូរ៉ាត ករណីឆបោកប្រាក់រាប់លានដុល្លារ

    (ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) បានបើកកិច្ចប្រជុំ លើកទី៣ អាណត្តិទី៤ ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅអង្គភាពប្រឆាំងអំពើពុករលួយ ជាមួយនឹងរបាយការណ៍វឌ្ឍនភាពករណីស៊ើបអង្កេតលើលោក ស៊ាន បូរ៉ាត ពាក់ព័ន្ធនឹងអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកប្រាក់រាប់លានដុល្លារ ។‎‎សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានសម្តែងនូវការអបអរសាទរប្រកបដោយមោទនភាព ចំពោះជោគជ័យ ជាប្រវត្តិសាស្ត្រ ដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រេចបាននូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ រវាងកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និង ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាសាក្សី ។‎ក្នុងកិច្ចប្រជុំនេះ‎ ឯកឧត្តម យិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទី អ.ប.ព.…

  • រដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបដំណាំស្រូវចំនួនបី នៅខេត្តបាត់ដំបង

    រដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបដំណាំស្រូវចំនួនបី នៅខេត្តបាត់ដំបង

    (ខេត្តបាត់ដំបង)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករជាសមាជិក នៃសហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាសាស្ត្រកង្ហត នៅស្រុកសង្កែ ខេត្តបាត់ដំបង ត្រៀមចាប់ផ្ដើមផលិតកម្មស្រូវស្រងែតាមកិច្ចសន្យាក្នុងតម្លៃ ៩៥០៛ ក្នុងមួយគីឡូក្រាម។ ឯកឧត្តមរដ្ឋមន្រ្តី លើកទឹកចិត្តដល់ពុកម៉ែបងប្អូនមិនទាន់ចូលជាសហគមន៍កសិកម្មទំនើប ពិចារណាចូលរួមចងក្រងដើម្បីធ្វើការស្ដារមកវិញ និងទទួលបានអត្ថប្រយោជន៍ជាច្រើន ជាពិសេសការធានាទីផ្សារតម្លៃសមរម្យតាមការចុះកិច្ចសន្យាទុកមុន ការកាត់បន្ថយថ្លៃដើមផលិតកម្ម ការទទួលគុណកម្ចីការប្រាក់ទាប និងការផ្ដល់ជំនួយបច្ចេកទេស ។ តមក ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញបន្តជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនើបស្រូវ-អង្ករសុវត្ថិភាពនៅស្រុកឯកភ្នំ ដែលចាប់ផ្ដើមផលិតកម្មស្រូវស្រងែស្រាល តាមការចុះកិច្ចសន្យាទុកមុន និងកំពុងត្រៀមខ្លួនដើម្បីធ្វើពិពិធកម្មមួយផ្នែកទៅរកការធ្វើដំណាំបន្លែផ្ទះសំណាញ់ ដើម្បីបង្កើនចំណូលឱ្យមានភាពចម្រុះជូនសមាជិកសហគមន៍។ក្នុងថ្ងៃដដែលពេលរសៀល ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនើបស្រូវរូងជ្រៃមានជ័យ នៅស្រុកថ្មគោល ខេត្តបាត់ដំបង ។ គួរបញ្ជាក់ថា គោលដៅសហគមន៍ចុងក្រោយនៃដំណើរបេសកកម្មថ្ងៃនេះ គឺក្នុងចំណោមសហគមន៍កសិកម្មទំនើបដំណាំស្រូវចំនួន៥ ដែលក្រសួងបានប្រឹងប្រែងជ្រោមជ្រែងចងក្រងនៅខេត្តបាត់ដំបង ហើយក្នុងចំណោមសហគមន៍ចំនួន៦ ដែលបានចុះកិច្ចសន្យាផលិតកម្មស្រូវស្រងែស្រាលជាមួយក្រុមហ៊ុនវីរៈប៊ុនថាំ ក្នុងតម្លៃ ៩៥០៛ ក្នុង ១គីឡូក្រាម លើផ្ទៃដីដាំដុះជិត ៦៥០០ហិកតា ។ ក្រសួងកសិកម្ម នឹងបន្តគាំទ្រការចងក្រងសហគមន៍កសិកម្មទំនើបដើម្បីសម្រួលឱ្យពុកម៉ែបងប្អូនប្រជាកសិករធ្វើការស្ដារមកវិញ…

  • សហគមន៍ជនជាតិដើមភាគតិចពូនង(ព្នង)ភូមិអណ្តូងក្រឡឹងបង្កើតគណៈកម្មាធិការប្រមូលទិញទឹកឃ្មុំព្រៃសម្រាប់ជួយសមាជិកសហគមន៍ដើម្បីលក់លើទីផ្សារ

    សហគមន៍ជនជាតិដើមភាគតិចពូនង(ព្នង)ភូមិអណ្តូងក្រឡឹងបង្កើតគណៈកម្មាធិការប្រមូលទិញទឹកឃ្មុំព្រៃសម្រាប់ជួយសមាជិកសហគមន៍ដើម្បីលក់លើទីផ្សារ

    (មណ្ឌលគិរី)៖ សហគមន៍ជនជាតិដើមភាគតិចពូនង(ព្នង)ជាច្រើនបាន ពឹងអាស្រ័យលើ ការប្រមូលអនុផលព្រៃឈើសម្រាប់ការប្រកបរបរចិញ្ចឹមជីវិត។ហើយបើយោងតាមការស្រាវជ្រាវ បង្ហាញថា ស្ទើរតែ៤០ភាគរយ នៃប្រាក់ចំណូល របស់ពួកគាត់ ទទួលបានមកពីការប្រមូលទឹកឃ្មុំព្រៃ និងអនុផលព្រៃឈើផ្សេងៗទៀត ។ តាមរយៈមុខរបរប្រពៃណីពីបុរាណដូនតានេះដែរ ដើម្បីលើកស្ទួយដល់ជីវភាពសហគមន៍ឱ្យមាននិរន្តភាពនោះ សហគមន៍ ជនជាតិដើមភាគតិចពូនង(ព្នង)ភូមិអណ្តូងក្រឡឹង បានបង្កើតគណៈកម្មាធិការប្រមូលឃ្មុំព្រៃដើម្បីលក់លើទីផ្សារឡើងសម្រាប់ជួយដល់ប្រជាសហគមន៍រកទឹកឃ្មុំតាមទីធម្មជាតិ។ លោក ថន ថា ប្រធានគណៈកម្មាធិការ ក្រុម ប្រមូល ឃ្មុំព្រៃ នៅ សហគមន៍ ជនជាតិដើមភាគតិចពូនង(ព្នង)ភូមិអណ្តូងក្រឡឹង ស្ថិតនៅឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឱ្យដឹងថាគណៈកម្មាធិការប្រមូល ទឹកឃ្មុំព្រៃរបស់សហគមន៍លោកគឺទើបតែកើតក្នុងឆ្នាំ២០២៥នេះទេ ហើយការបង្កើតគណៈកម្មាធិការនេះឡើងប្រយោជន៍ដើម្បីចងក្រងគ្នាក្នុងការប្រមូលទឹកឃ្មុំព្រៃសម្រាប់លក់លើទីផ្សារ។ គណៈកម្មាធិការនេះមានតួនាទីសំខាន់សម្រាប់ប្រមូលទឹកឃ្មុំរបស់បងប្អូនសហគមន៍យកទៅលក់ដែលផ្តល់ភាពងាយស្រួលក្នុងការរកចំណូល និងការរកទឹកឃ្មុំពីធម្មជាតិមានភាពស្ថិតស្ថេរ មិនជួបការលំបាកដូចមុននេះទៀត។សម្រាប់ទីផ្សារគឺខាងអង្គការសង្គមស៊ីវិលមួយចំនួនបានប្រមូលយកទៅលក់បន្ត ដែលផ្តល់ភាពលំនឹងសម្រាប់ការរកចំណូលដល់សហគមន៍។ តាមរយៈការពឹងអាស្រ័យលើអនុផលព្រៃឈើនេះដែរ លោក ថនថាន បានឱ្យដឹងថាគណៈកម្មាធិការប្រមូលទទិញទឹកឃ្មុំព្រៃនេះដែរមានគ្នាសរុប១៧ នាក់ដោយរួមថវិការគ្នាទិញទឹកឃ្មុំពីសមាជិកសហគមន៍ក្នុងនេះបានទិញពីសមាជិកក្នុងមួយលីត្រ ៥ម៉ឺនរៀល ដើម្បីលក់លើទីផ្សារបន្តទៀត។ លោក ថន ថា បានប្រាប់បន្ថែមថាសមាជិកទាំងអស់ដែលរកឃ្មុំព្រៃកំណត់ឱ្យយកប្រមាណ៨០ភាគរយនៅសល់២០ភាគរយទៀតដើម្បីឱ្យឃ្មុំអាចបន្តពូជតាមធម្មជាតិរបស់ពួកវា។សម្រាប់ការរកឃ្មុំនៅដែរសហគមន៍របស់លោកឱ្យយក តែចំនួនប្រមាណ៣ទៅ៤ ខែប៉ុណ្ណោះពោលគឺរកចាប់ពី ខែកុម្ភៈដល់ខែឧសភាគឺត្រូវបានបញ្ចប់ហើយ។ ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តី អ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងបញ្ជាក់ក្នុងពេលដឹកនាំពិធីផ្សព្វផ្សាយ…

  • ឯកឧត្តម កែវ សុទ្ធិ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការនៃរបាយការណ៍ចីរភាពប្រចាំឆ្នាំ២០២៤

    ឯកឧត្តម កែវ សុទ្ធិ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការនៃរបាយការណ៍ចីរភាពប្រចាំឆ្នាំ២០២៤

    (ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការនៃរបាយការណ៍ចីរភាពប្រចាំឆ្នាំ២០២៤ក្រោមប្រធានបទ «បង្កើតសមិទ្ធផលដើម្បីចីរភាព» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា, ឯកឧត្ដម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ឯកឧត្ដម Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា រួមជាមួយថ្នាក់ដឹកនាំតំណាងក្រសួង ស្ថានទូត សភាពាណិជ្ជកម្ម ដៃគូអាជីវកម្ម អង្គការក្រៅរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានា នៅសាលបុរីកោះពេជ្រ។ ពិធីសម្ពោធនេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី (“ស្មាត”) ក្នុងគោលបំណងផ្សព្វផ្សាយរបាយការណ៍ចីរភាពប្រចាំឆ្នាំ២០២៤ ដែលជាការបោះពុម្ពចេញផ្សាយលើកទី១០ នៃគំនិតផ្តួចផ្តើមនេះ ព្រមទាំងបង្កើតជាវេទិកាផ្លាស់ប្តូរគំនិត ការបំផុសគំនិត និងការជំរុញទៅរកភាពជោគជ័យ ជាមួយនឹងការពង្រឹងសេដ្ឋកិច្ចរបស់ប្រទេស៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានដឹកនាំគណៈប្រតិភូចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី អភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហ សាធារណរដ្ឋកូរ៉េ

    ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានដឹកនាំគណៈប្រតិភូចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី អភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហ សាធារណរដ្ឋកូរ៉េ

    (ទីក្រុងសេអ៊ូល)៖ ថ្ងៃទី២០-២៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូចូលរួមវគ្គបណ្តុះបណ្តាលស្តីពីអភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល កម្ពុជា-កូរ៉េ នៃភ្នាក់ងារជាតិព័ត៌មានរបស់ក្រសួងមហាផ្ទៃនិងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្តល់នូវចំណេះដឹងបន្ថែមស្តីពី ១) ច្បាប់ គោលនយោបាយ ក្របខណ្ឌអនុវត្តនានាដែលជាមូលដ្ឋានគ្រឹះសំខាន់ៗក្នុងការជំរុញការបើកចំហទិន្នន័យរដ្ឋាភិបាលកូរ៉េ ២) វិធីសាស្ត្រដែលគោលនយោបាយទិន្នន័យបើកចំហ អាចជំរុញនវានុវត្តន៍របស់ក្រុមហ៊ុនឯកជនអាចវិវត្តទៅមុខបានដោយទិន្នន័យនិងបញ្ញាសិប្បនិម្មិត និង ៣) កិច្ចសហការដើម្បីអភិវឌ្ឍសមត្ថភាពក្រុមការងារបច្ចេកទេសនិងភាពជាដៃគូរវាងវិស័យសាធារណៈនិងវិស័យឯកជន។ ឯកឧត្ដម និងគណៈប្រតិភូក៏បានជួបប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំនៃភ្នាក់ងារជាតិព័ត៌មានរបស់ក្រសួងមហាផ្ទៃនិងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ មន្ត្រីជំនាញផ្នែកទិន្នន័យបើកចំហ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Chungbuk ទស្សនកិច្ចសិក្សានៅសាលរដ្ឋាភិបាលឌីជីថល និងមជ្ឈមណ្ឌលសន្តិសុខសាយប័រ និងជំនួបជាមួយក្រុមហ៊ុនឯកជនចំបងៗដែលបានទទួលអត្ថប្រយោជន៍ពីទិន្នន័យបើកចំហឬផ្តល់ដំណោះស្រាយបច្ចេកវិទ្យាជូនរដ្ឋាភិបាលកូរ៉េ ដូចជាក្រុមហ៊ុន Raon Secure, AllforLand, AIWORKX, LLSOLLU, DataStream៕ ដោយ ៖ ង៉ាន់ ទិត្យ

  • អ្នកនាំពាក្យ ៖ ព្រឹទ្ធសភាកម្ពុជា សម្តែងការខកចិត្តចំពោះការបន្តចុះផ្សាយនូវព័ត៌មានប្រឌិត និងបំភាន់ដោយកាសែត The Nation ថៃ

    អ្នកនាំពាក្យ ៖ ព្រឹទ្ធសភាកម្ពុជា សម្តែងការខកចិត្តចំពោះការបន្តចុះផ្សាយនូវព័ត៌មានប្រឌិត និងបំភាន់ដោយកាសែត The Nation ថៃ

    (ភ្នំពេញ)៖ ព្រឹទ្ធសភាកម្ពុជា បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះការបន្តចុះផ្សាយនូវព័ត៌មានដែលប្រឌិត និងបំភាន់ដោយកាសែត The Nation របស់ប្រទេសថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ឆ្លើយតបទៅនឹងការចោទប្រកាន់មិនពិតរបស់កាសែត The Nation ប្រទេសថៃ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៩ តុលា ឆ្នាំ២០២៥ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា សូមសម្តែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះការបន្តចុះផ្សាយនូវព័ត៌មានដែលប្រឌិត និងបំភាន់ដោយកាសែត The Nation របស់ប្រទេសថៃ ពាក់ព័ន្ធ សកម្មភាពរបស់គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៥១ ជាពិសេស នៅក្នុងអត្ថបទរបស់ខ្លួនចុះថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥ ដែលមានចំណងជើងថា «លោកជំទាវ ឃួន សុដារី នាំមុខ លោក វ៉ាន់មូហាម៉ាត់ន័រ ម៉ាក់ថា នៅប្រទេសហុងគ្រី សម្រាប់ការពិភាក្សាលើកិច្ចព្រមព្រៀងសន្តិភាព»។ ប្រភពបញ្ជាក់ថា អត្ថបទនេះ មិនត្រឹមតែបំភ្លៃការពិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីកង្វះការយល់ដឹង ឬការបកស្រាយខុសដោយចេតនា អំពីនីតិវិធីផ្លូវការ និងឯកសារនានារបស់សន្និបាត IPU ផងដែរ។ ជាការគួរឱ្យសោកស្តាយណាស់ដែលកាសែត The Nation…