Category: ព័ត៌មានជាតិ

  • ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ វិហារឥស្លាមម៉ាស្ជិតគៀនឃ្លាំង បង្ហាញយ៉ាងច្បាស់ពីសុខដុមនីយកម្មផ្នែកសាសនានៅកម្ពុជា

    ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ វិហារឥស្លាមម៉ាស្ជិតគៀនឃ្លាំង បង្ហាញយ៉ាងច្បាស់ពីសុខដុមនីយកម្មផ្នែកសាសនានៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បញ្ជាក់ថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ វិហារឥស្លាមម៉ាស្ជិតគៀនឃ្លាំង គឺជាសមិទ្ធផលថ្មីមួយរបស់ប្រជាពលរដ្ឋខ្មែរឥស្លាមក្នុងខណ្ឌជ្រោយចង្វារ ដែលបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីសុខដុមនីយកម្មផ្នែកសាសនានៅកម្ពុជា ដែលមិនមានច្រើននោះទេនៅតាមបណ្ដាប្រទេសលើពិភពលោក ដែលមានភាពសុខដុមផ្នែកសាសនាបែបនេះ ដោយភាពសុខដុមនេះគឺជាវប្បធម៌ដ៏ថ្លៃថ្លារបស់កម្ពុជាដែលមានតាំងពីដើមរៀងមក ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បញ្ជាក់បែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វិហារឥស្លាម ម៉ាស្ជិត គៀនឃ្លាំង ដែលស្ថិតនៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីបានបញ្ចប់ការសាងសង់ជាស្ថាពរមក ។ លោក សុះ សុខគ្រី តំណាងសហគមន៍ និងជាគ្រូសាសនា បានឱ្យដឹងថា វិហារឥស្លាមថ្មីនេះ នឹងបម្រើការទូលំទូលាយដល់សាសនិកឥស្លាមគ្រប់ជាតិសាសន៍ និងមានតួនាទីសំខាន់ក្នុងការលើកកម្ពស់ការអប់រំសាសនាឥស្លាមក្នុងសហគមន៍ ។ ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បញ្ជាក់ថា កម្ពុជាមិនមានការរើសអើងជាតិសាសន៍សាសនា ឬ និន្នាការនយោបាយអ្វីឡើយ គឺតែងតែផ្ដល់នូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ការគោរពឱ្យតម្លៃគ្នាទៅវិញទៅមក ដោយរស់នៅក្រោមម្លប់សុខសន្តិភាពជាមួយគ្នា ខិតខំប្រឹងប្រែងកសាង…

  • កាកបាទក្រហមកម្ពុជា បើកយុទ្ធនាការស្តីពី យុវជន និងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក មុនឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក

    កាកបាទក្រហមកម្ពុជា បើកយុទ្ធនាការស្តីពី យុវជន និងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក មុនឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក

    (ភ្នំពេញ)៖ ដើម្បីរួមចំណែកទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសមុនព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកដែលប្រារព្ធទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ កាកបាទក្រហមកម្ពុជា បានសហការជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរៀបចំបើកយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្តីពី យុវជន និងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា យុទ្ធនាការនេះ ក្មួយៗ នឹងចុះទៅអប់រំ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ក្រមសីលធម៌របស់អ្នកប្រើប្រាស់ផ្លូវ កត្តាគួរធ្វើ និងកត្តាមិនគួរធ្វើពេលបើកបរជូនប្រជាពលរដ្ឋ ដើម្បីបង្ការ និងសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋខ្មែរពីគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខាងមុខ ។ ឯកឧត្តមបន្តថា “យុទ្ធនាការណ៍ថ្ងៃនេះ មានក្មួយៗយុវជនជាកម្លាំងស្នូល ជាឆ្អឹងខ្នងរបស់កាកបាទក្រហមកម្ពុជា សហការគ្នាជាមួយប៉ូលីសចរាចរណ៍ នឹងធ្វើដំណើរដោយថ្មើជើងពីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ទៅស្តុបណតប្រ៊ីត ក្នុងខណ្ឌសែនសុខ ក្នុងរាជធានីភ្នំពេញ ដើម្បីអប់រំផ្សព្វផ្សាយការងារលើកកម្ពស់សុវត្ថិភាពចរាចរណ៍ទាំងអស់គ្នា ពេលធ្វើដំណើរប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ អនុវត្តន៍តាមការអំពាវនាវរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួន៩ចំណុច ៖ ១-…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ អ្នកហាត់ការ និងអ្នកស្ម័គ្រចិត្ត ត្រូវពង្រឹងសមត្ថភាពចំណេះដឹង ពិសេសលើវិស័យបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត(AI)

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ អ្នកហាត់ការ និងអ្នកស្ម័គ្រចិត្ត ត្រូវពង្រឹងសមត្ថភាពចំណេះដឹង ពិសេសលើវិស័យបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត(AI)

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា នាពេលខាងមុខ ការងាររបស់ក្រសួងនឹងកាន់តែមានភាពស្មុគស្មាញជាងមុន ដែលតម្រូវឱ្យមន្ត្រីក៏ដូចជាអ្នកហាត់ការ និងអ្នកស្ម័គ្រចិត្តទាំងអស់ ត្រូវពង្រឹងសមត្ថភាពចំណេះដឹងរបស់ខ្លួនបន្ថែមទៀត ដើម្បីសម្របតាមបរិបទការងារដែលចេះតែវិវត្តទៅមុខឥតឈប់ឈរ ជាពិសេសលើវិស័យបច្ចេកវិទ្យាឌីជីថលនិងបញ្ញាសិប្បនិម្មិត(AI) ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ លើកឡើងបែបនេះ ក្នុងឱកាសសំណេះសំណាល និងណែនាំការងារដល់អ្នកហាត់ការ និងអ្នកស្ម័គ្រចិត្ត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍ថា ការជួបជុំគ្នានាពេលនេះធ្វើឡើងក្នុងគោលបំណង ដើម្បីបានដឹងពីបញ្ហាប្រឈមរបស់អ្នកហាត់ការ និងអ្នកស្ម័គ្រចិត្តរបស់ក្រសួង ក្នុងពេលបំពេញការងារកន្លងមកនៅតាមការិយាល័យ និងនាយកដ្ឋានជំនាញ និងមានវិធានការជួយដោះស្រាយកែសម្រួលស្ថានភាពទាំងនោះឱ្យល្អប្រសើរឡើង និងទទួលបានការណែនាំកែលម្អបន្ថែមពីថ្នាក់ដឹកនាំក្រសួង ទាក់ទិននឹងការងារដែលខ្លួនកំពុងអនុវត្ត ដើម្បីជំរុញការចូលរួមអនុវត្តការងាររបស់ក្រសួងប្រកបដោយប្រសិទ្ធភាព ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពន្យល់អំពីគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលដែលមានអាទិភាពចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល និងលើកឡើងពីគោលនយោបាយនិងទិសដៅរបស់ក្រសួង ការរៀបចំទីក្រុងទីប្រជុំជន និងការងារផ្សេងទៀត…

  • លទ្ធផលការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

    លទ្ធផលការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

    ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រកាសលទ្ធផលការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។ បេក្ខជនជាប់ជាស្ថាពរទាំងអស់ ដែលត្រូវសិក្សានៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT), សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP), វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC), សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM), និង សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon.U) ត្រូវមកដាក់ពាក្យចូលរៀនផ្ទាល់នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ចាប់ពីថ្ងៃប្រកាសលទ្ធផលរហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង៥:០០ នាទីរសៀលជាកំហិត។ ការខកខានដាក់ពាក្យចូលរៀនតាមកាលបរិច្ឆេទកំណត់ខាងលើនឹងត្រូវចាត់ទុកថាបានបោះបង់។ -បេក្ខជនជាប់បម្រុងទាំងអស់ RUPP NUM ITC និង Paragon.U អាចមកដាក់ពាក្យចូលរៀនផ្ទាល់នៅ CADT ចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង ៥:០០ នាទីរសៀលជាកំហិត ដើម្បីមានឱកាសចូលសិក្សាក្នុងករណីបេក្ខជនជាប់ស្ថាពរមានការបោះបង់។ -ដោយឡែកសម្រាប់បេក្ខជនជាប់ស្ថាពរដែលត្រូវសិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ត្រូវទៅដាក់ពាក្យចូលរៀនផ្ទាល់នៅ AUPP៕ ដោយ៖ង៉ាន់ ទិត្យ

  • ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ ការបែងចែកប៉ុស្តិ៍នីមួយៗរបស់បេក្ខជនជ័យលាភី ជាប់កិច្ចព្រមព្រៀងការងារ និងអាទិភាពតាមលំដាប់ពិន្ទុ ប្រកបដោយតម្លាភាព និង យុត្តិធម៌

    ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ ការបែងចែកប៉ុស្តិ៍នីមួយៗរបស់បេក្ខជនជ័យលាភី ជាប់កិច្ចព្រមព្រៀងការងារ និងអាទិភាពតាមលំដាប់ពិន្ទុ ប្រកបដោយតម្លាភាព និង យុត្តិធម៌

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងថា ការចាប់ប៉ុស្តិ៍នៅថ្ងៃនេះ គឺ«តម្លាភាព និងយុត្តិធម៌» ។ ក្នុងនោះ ឯកឧត្តម ក៏បានរំលេចអំពី “បេក្ខជន និងគណៈកម្មការទាំងអស់ នឹងមើលឃើញជាក់ស្តែងជាមួយគ្នានូវការបែងចែកប៉ុស្តិ៍នីមួយៗ និងជ្រើសរើសផ្អែកលើគោលការណ៍អាទិភាពដូចជា អាទិភាពសម្រាប់គ្រូជាប់កិច្ចព្រមព្រៀងការងារ និងអាទិភាពតាមលំដាប់ពិន្ទុជូនបេក្ខជនជ្រើសរើសជាបន្តបន្ទាប់”។ ឯកឧត្តម ក៏បានរំលេចបន្ថែមថា “នៅពេលដែលប្អូនៗត្រឡប់ទៅផ្ទះវិញ ប្អូនៗនឹងដឹងថា អ្នកណានឹងទៅបង្រៀនគោលដៅណា អ្នកណានឹងទៅបង្រៀនគោលដៅណា ដែលនេះគឺជាតម្លាភាព និងយុត្តិធម៌ ដែលគណៈកម្មការរៀបចំការប្រឡងប្រជែងតែងតែប្រកាន់ខ្ជាប់ជាប្រចាំ”។ ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង នាព្រឹកថ្ងៃសៅរ៍ ទី១ ខែវិច្ចិកា ឆ្នាំ២០២៥ ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងការជ្រើសរើសកន្លែងការងារបេក្ខជនប្រឡងជាប់ស្ថាពរជាគ្រូបង្រៀងផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ ក្នុងទីតាំងភូមិសាស្រ្តរដ្ឋបាលខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តតាកែវ។ ពិធីនេះ រៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា និងប្រព្រឹត្តទៅរយៈពេល១ថ្ងៃពេញ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ…

  • រាត្រីហាលឡូវីននៅផាប់ស្រ្ទីត សៀមរាប ២០២៥ ទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវ

    រាត្រីហាលឡូវីននៅផាប់ស្រ្ទីត សៀមរាប ២០២៥ ទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវ

    សៀមរាប៖រាត្រីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ដែលជាថ្ងៃនៃពិធីបុណ្យ ហាលឡូវីន (Halloween)ដែលជាពិធីបុណ្យ​បែបបរទេស​នៅផាប់ស្រ្ទីត​​​​(Pub Street)ដែលតំបន់កម្សាន្តល្បីឈ្មោះក្នុងក្រុងសៀមរាប ខេត្តសៀមរាបពោរពេញ​ទៅ​ដោយទិដ្ឋភាពប្លែកៗ សំឡេងសើចក្អាកក្អាយ លាយឡំដោយពន្លឺភ្លើងពណ៌ ។ អាន៖នៅវិថីរាត្រីក្នុងក្រុងសៀមរាប នារាត្រីពិធីបុណ្យ ហាលឡូវីន បានបង្ហាញនូវបរិយាកាសដ៏សែនព្រឺព្រួចលាយឡំនឹងភាពសប្បាយរីករាយ។ភ្ញៀវទេសចរជាតិ អន្តរជាតិពពាក់ពពូនបានកម្សាន្តនៅតំបន់នេះ​ជាមួយការថតរូបភាព​ប្លែកៗ។​បុគ្គលិក​បម្រើការនៅ​ភោជនីយដ្ឋាននិងរង្គសាលជាច្រើនបានតុបតែងខ្លួនដែលមើល​ទៅ​គួរឱ្យខ្លាច។ ​ជាបន្ថែម​ជាមួយចង្វាក់​ភ្លេង និងការសម្តែងផ្សេងៗ​បានធ្វើឱ្យ​ភ្ញៀវទេសចរជាច្រើនចាប់អារម្មណ៍និងចូលរួមសប្បាយ​បែបខ្មែរ​ផ្ទាល់។ ពិធីនេះត្រូវបានចាត់ទុកក្លាយជាឱកាសមួយបង្កើតបរិយាកាសកម្សាន្តជូនភ្ញៀវទេសចរជាតិ អន្តរជាតិ និងបង្កើន​ចំណូល​សម្រាប់អ្នករកស៊ីក្នុងវិស័យទេសចរណ៍នារដូវបៃតង នេះផងដែរ។ គប្បីជម្រាបជូនថា ពិធីបុណ្យ Halloween ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៣១ ខែតុលាជារៀងរាល់ឆ្នាំ​ដោយមនុស្ស​ជាច្រើននៅជុំវិញពិភពលោក។ប្រពៃណីនេះមានគោលបំណងកំញើញព្រលឹងមនុស្សស្លាប់ ប៉ុន្តែបច្ចុប្បន្ន​ត្រូវបាន​ប្រារព្ធ​ឡើងដោយមនុស្សគ្រប់វ័យក្នុងការស្លៀកពាក់សំលៀកបំពាក់ចម្លែកៗ ការតុបតែងមុខគួរឱ្យខ្លាច ការចែកស្ករគ្រាប់ និង​ការសប្បាយរីករាយជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងសហគមន៍ ៕ដោយ៖​ប៊ុន​រដ្ឋា

  • វិទ្យាល័យជាស៊ីមបឹងកេងកង ប្រារព្ធពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០២៥-២០២៦

    វិទ្យាល័យជាស៊ីមបឹងកេងកង ប្រារព្ធពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០២៥-២០២៦

    (ភ្នំពេញ)៖ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥នេះ ត្រូវបានរាជរដ្ឋាភិបាលក៏ដូចជាក្រសួងអបរំយុវជននិងកីឡា បានកំណត់ឱ្យសាលារៀនទូទាំងប្រទេស ប្រារព្ធពិធីបើកវេសនកាលឆ្នាំថ្មី ២០២៥-២០២៦ ដែលក្នុងនោះគណៈនាយកលោកគ្រូ-អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សនៃវិទ្យាល័យជាស៊ីមបឹងកេងកង ក៏បានរៀបចំពិធីអបអរថ្ងៃបើកបវេសនាកាលឆ្នាំថ្មី២០២៥-២០២៦ដែរ ក្រោមវត្តមាន លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង ។ លោក នុត ងួនលី នាយកវិទ្យាល័យជាស៊ីមបឹងកេងកង បានឱ្យដឹងថា ឆ្នាំសិក្សា២០២៤-២០២៥ កន្លងមកសិស្សថ្នាក់ទី១២ បានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិចំនួន ៨៨នាក់ក្នុងនោះសិស្សស្រី៥៣នាក់ គិតជាភាគរយ ៦៧,១៧%។ លោកនាយកមានប្រសាសន៍ថាលោកគ្រូ អ្នកគ្រូ ទាំងអស់នៃវិទ្យល័យនេះ បានយកចិត្តទុកដាក់ខ្ពស់ចំពោះការសិក្សានិងអប់រំ ដល់សិស្សានុសិស្ស ដើម្បីលើកកម្ពស់គុណភាពជាពិសេសការចូលរួមអភិវឌ្ឍធនធានមនុស្សស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់ទី១នៃរាជរដ្ឋភិបាល ។ ទន្ទឹមនឹងនេះ លោកនាយក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមសហការនិង ផែនការការពារសុវត្ថិភាពសន្តិសុខសណ្តាបធ្នាប់ក្នុងសាលារៀនបានល្អប្រសើរ ធានាស្ថេរភាពដលការសិក្សា របស់ក្មួយៗសិស្សានុសិស្សបានល្អនិងឈានទៅរកការកសាងធនធានមនុស្សប្រកបដោយលក្ខណ ពេញលេញ។ លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង មានប្រសាសន៍ថា ប្រទេសជាតិរីកចម្រើន មានការអភិវឌ្ឍជឿនលឿនរឹងមាំ គឺពឹងលើធនធានមនុស្សដែលមានបញ្ញាញាណខ្លាំងក្លា។ ដូច្នេះសូម ក្មួយៗសិស្សានុសិស្សទាំងអស់ប្រឹងប្រែង សិក្សារៀនសូត្រឲ្យបានខ្លាំងក្លា ក្រេបយកចំណេះដឹងដើម្បីក្លាយខ្លួនជា កូនល្អមិត្តល្អ…

  • នាយទាហាន វិទ្យាស្ថាននាយទាហានចម្រុះ ទទួលបានចំណេះដឹងបន្ថែម ច្បាប់មនុស្សធម៌អន្តរជាតិ និងបេសកកម្មមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា

    នាយទាហាន វិទ្យាស្ថាននាយទាហានចម្រុះ ទទួលបានចំណេះដឹងបន្ថែម ច្បាប់មនុស្សធម៌អន្តរជាតិ និងបេសកកម្មមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា

    ‎(កំពង់ស្ពឺ)៖ កាកបាទក្រហមកម្ពុជា បានបើកវគ្គផ្សព្វផ្សាយស្ដីពី ប្រវត្តិចលនាអន្តរជាតិ គោលការណ៍គ្រឹះ ការប្រើប្រាស់និងការការពារបដិរូប ច្បាប់មនុស្សធម៌អន្តរជាតិ និងបេសកកម្មមនុស្សធម៌រយៈពេល ៧០ឆ្នាំរបស់កាកបាទក្រហមកម្ពុជា ជូនដល់នាយទាហាន‎ចំនួន ៣០០នាក់ នៅវិទ្យាស្ថាននាយទាហានចម្រុះ (ថ្លុកតាសេក) ខេត្តកំពង់ស្ពឺ ក្រោមវត្តមានលោកជំទាវ ហួន ចន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ។ លោកឧត្តមសេនីយ៍ត្រី ប្រាក់ ចន្ធី តំណាងឯកឧត្តមនាយកវិទ្យាស្ថាន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូកាកបាទក្រហមកម្ពុជា និងសូមថ្លែងអំណរគុណចំពោះយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានធ្វើឱ្យប្រជាជនគ្រប់រូប មានការគោរពស្រឡាញ់ និងគាំទ្រចំពោះសកម្មភាពមនុស្សធម៌យ៉ាងសកម្ម គ្រប់កាលៈទេសៈគ្រប់ទីកន្លែង ដូចពាក្យថាទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។ ឧត្តមសេនីយ៍ត្រី ក៏បានគូសបញ្ជាក់ពីសារសំខាន់នៃវគ្គផ្សព្វផ្សាយនាឱកាសនេះ ដែលបានផ្តល់នូវចំណេះដឹងមួយថ្មីថែមទៀត ដើម្បីធ្វើជាមូលដ្ឋានឱ្យនាយទាហាន យោធាចារ្យ និងកម្មសិក្សាការីទាំងអស់សម្រាប់បំពេញភារកិច្ចក៏ដូចជាការរៀនសូត្រឱ្យទទួលបាននូវលទ្ធផលខ្ពស់ ។‎ក្នុងឱកាសនោះដែរ លោកជំទាវ ហួន ចន្ទបូរ៉ា ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា…

  • ក្រសួងរៀបចំដែនដី កំណត់គោលដៅ អាទិភាព នៅតំបន់ប៉ូលសេដ្ឋកិច្ច និងរាជធានីភ្នំពេញ ដើម្បីឧត្តមភាពសង្គម និងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

    ក្រសួងរៀបចំដែនដី កំណត់គោលដៅ អាទិភាព នៅតំបន់ប៉ូលសេដ្ឋកិច្ច និងរាជធានីភ្នំពេញ ដើម្បីឧត្តមភាពសង្គម និងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ក្រសួងរៀបចំដែនដី បាននិងកំពុងកំណត់គោលដៅការងារអាទិភាពនានានៅតំបន់ប៉ូលសេដ្ឋកិច្ច និងរាជធានីភ្នំពេញ ក្នុងដំណើរឆ្ពោះទៅឧត្តមភាពសង្គម និងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ ថ្លែងក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយស្ដីពីដំណើរឆ្ពោះទៅឧត្តមភាពសង្គម និងបង្កើនជីវភាពរស់នៅតាមរយៈសម្បទានសង្គមកិច្ច នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង។ ឯកឧត្តម ថានេះជាពេលវេលាអំណោយផល ដែលយើងបានការឯកភាពគ្នាជារួម ក្នុងការបើកទំព័រថ្មី សម្រាប់សង្គមជាតិ ដែលកើតចេញពីឬសកែវ នៃសុខសន្តិភាព ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងពីការងារអាទិភាពនានា ដែលក្រសួងបាននឹងកំពុងអនុវត្ត ក្នុងនោះមានការចុះបញ្ជីដីធ្លីបង្កើតបរិយាកាសគ្មានវិវាទ ការរៀបចំប្លង់គោលនៃការប្រើប្រាស់ដី ក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរខេត្តសៀមរាប ដើម្បីបញ្ចប់វិវាទរវាងអាជ្ញាធរជាតិអប្សរា និងប្រជាជន ការរៀបចំលក្ខខណ្ឌនៃការប្រើប្រាស់ដីនៅតំបន់ទន្លេសាប ដើម្បីដោះស្រាយបញ្ចប់វិវាទ និងជួយដល់ជីវភាពរបស់ប្រជាពលរដ្ឋនៅតំបន់នោះឲ្យប្រសើរឡើង ការដោះស្រាយបញ្ចប់វិវាទបុរី និងការផ្តល់សេវាគាប់ចិត្តជូនប្រជាពលរដ្ឋ ដែលកត្តាទាំងអស់នេះគឺជាភាពចម្រូងចម្រាស់ក្នុងសង្គមជាតិ ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាដោះស្រាយ ។ បន្ថែមលើនេះ ផ្ដើមចេញពីគោលគំនិតថាប្រជាជនខ្មែរគ្រប់រូបគួរតែមានផ្ទះសម្បែងរស់នៅសមរម្យ ដូច្នេះយើងត្រូវពិនិត្យមើលលើសក្តានុពលលើទឹកដីរបស់យើង ដូចជាតំបន់ឆ្នេរ តំបន់ទន្លេសាប និងតំបន់ខាងត្បូងទន្លេសាប ដែលជាដង្ហើមសេដ្ឋកិច្ចរបស់ជាតិ ដោយត្រូវខិតខំប្រឹងប្រែងការពារតំបន់ទាំងនោះអោយបានល្អ និងគិតគូរធ្វើយ៉ាងណាឲ្យតំបន់ទាំងនេះជួយដល់សេដ្ឋកិច្ចជាតិ…

  • កាកបាទក្រហមកម្ពុជា បើកវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធគ្រប់គ្រងទិន្នន័យយុវជន និងអ្នកស្ម័គ្រចិត្ត ជូនដល់មន្ត្រីទទួលបន្ទុកការងារយុវជន និងអ្នកស្ម័គ្រចិត្តទាំង ២៥ សាខារាជធានី-ខេត្ត

    កាកបាទក្រហមកម្ពុជា បើកវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធគ្រប់គ្រងទិន្នន័យយុវជន និងអ្នកស្ម័គ្រចិត្ត ជូនដល់មន្ត្រីទទួលបន្ទុកការងារយុវជន និងអ្នកស្ម័គ្រចិត្តទាំង ២៥ សាខារាជធានី-ខេត្ត

    (ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា សហការពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធគ្រប់គ្រងទិន្នន័យយុវជន និងអ្នកស្ម័គ្រចិត្ត ជូនដល់មន្ត្រីទទួលបន្ទុកការងារយុវជន និងអ្នកស្ម័គ្រចិត្ត ប្រចាំសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានីខេត្ត ។ លោកសាស្ត្រាចារ្យ គៀន តាក់ សាកលវិទ្យាធិការរង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ស្វាគមន៍ ចំពោះថ្នាក់ដឹកនាំ មន្ត្រីថ្នាក់កណ្តាល បងប្អូនដែលមកពីសាខារាជធានីខេត្ត ក្រុមការងារក្លឹបយុវជន កាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមបច្ចេកទេស IT center ។ លោកបន្តថា ការបណ្តុះបណ្តាលនាពេលនេះ គឺជាការចែករំលែកពីប្រព័ន្ធថ្មីក្នុងការបញ្ចូលទិន្នន័យជាក់ស្តែងថាតើជួបបញ្ហាអ្វីខ្លះ ជួបការលំបាកអ្វីខ្លះ ដើម្បីយើងដោះស្រាយរួមគ្នា និងធ្វើទាំងអស់គ្នា ។ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ពិតជាមានកិត្តិយសសេចក្តីសមនស្សរីករាយដែលឃើញបងប្អូនមកពីសាខា២៥រាជធានីខេត្ត ដែលបានមកជួបជុំគ្នានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅថ្ងៃនេះ ។ ឯកឧត្តមបន្តថា កន្លងមកយើងប្រើប្រាស់ Microsoft Excel ដើម្បីកត់ត្រាទិន្នន័យ ប៉ុន្តែពេលនេះយើងមានថ្នាលឌីជីថលថ្មីមួយដែលសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានជួយរៀបចំឱ្យកាកបាទក្រហមកម្ពុជា ។ នេះជាពេលវេលាមួយដែលមានសារៈសំខាន់ណាស់ ដែលពីមុនមកយើងគ្រប់ គ្រងទិន្នន័យយុវជន និងអ្នកស្ម័គ្រចិត្ត របស់យើងធ្វើឡើងដោយឡែកៗពីគ្នា ហើយយើងពិបាកក្នុងការប្រមូលផ្តុំព្រោះមានតារាងផ្សេងៗគ្នា ។…