Category: ព័ត៌មានជាតិ

  • រោងម៉ាស៊ីនកិនស្រូវដៃគូក្រសួងកសិកម្មបន្តប្រមូលទិញស្រូវជិត ១៥០០០តោនបន្ថែមទៀត

    រោងម៉ាស៊ីនកិនស្រូវដៃគូក្រសួងកសិកម្មបន្តប្រមូលទិញស្រូវជិត ១៥០០០តោនបន្ថែមទៀត

    (ភ្នំពេញ)៖ ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និង នេសាទបានឲ្យដឹងនៅយប់ថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០២៥ថា ៖ រោងម៉ាស៊ីនកិនស្រូវដៃគូរបស់ក្រសួងកសិកម្មបានបន្តប្រមូលទិញស្រូវជិត ១៥០០០តោនបន្ថែមទៀត ពីពុកម៉ែបងប្អូនប្រជាកសិករនៅទូទាំងប្រទេស។ ក្រសួងកសិកម្មបានឲ្យដឹងដែរថាខណៈពេលដែលការប្រមូលផលនឹងហក់ឡើងជាបន្តបន្ទាប់នៅក្នុងខែនេះ មន្ត្រីកសិកម្មឃុំ និងរោងម៉ាស៊ីនដៃគូ នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីធានាលំហូរនៃការប្រមូលទិញ និងជួយធានាមិនឱ្យមានការកកស្ទះនៅតាមទីវាលនោះឡើយ៕ ដោយ ៖ ម៉ាដេប៉ូ

  • ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន អញ្ជើញដាក់ និងថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងវិមានព្រះបរមរូប ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

    ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន អញ្ជើញដាក់ និងថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងវិមានព្រះបរមរូប ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

    ភ្នំពេញ៖ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន អញ្ជើញដាក់ និងថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងវិមានព្រះបរមរូប ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នារសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ សូមរំលឹកថា ប្រទេសកម្ពុជា បានស្ថិតក្រោមនឹមអាណានិគមបារាំង រយៈពេលជិតមួយសតវត្ស ទម្រាំទទួលបានឯករាជ្យពេញបរិបូរណ៍ឡើងវិញ ដោយសារកិច្ចខិតខំប្រឹងប្រែង និងការធ្វើព្រះរាជបូជនីយ៍កិច្ចរបស់សម្តេចព្រះ នរោត្តម សីហនុ ។ ចាប់តាំងពីចុងសតវត្សទី១៩ បានអនុវត្តនយោបាយអាណានិគមនិយម ដោយបានបង្កើតតំបន់ឥណ្ឌូចិន ដែលរួមមាន ប្រទេសកម្ពុជា វៀតណាម និងឡាវ ។ ប្រវត្តិជាប់ពាក់ព័ន្ធនេះ គឺផ្អែកលើសំណេរឯកសាររបស់អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ។ ក្រោមព្រះរាជបូនីយកិច្ចរបស់ព្រះវររាជបិតាឯករាជ្យជាតិ ប្រទេសកម្ពុជា ទទួលបានឯករាជ្យពេញលេញបរិបូរណ៍ពីសាធារណរដ្ឋបារាំងនាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។ ប្រទេសកម្ពុជា ក្រោយពីទទួលបានឯករាជ្យ ដោយមានព្រះករុណាព្រះបរមរតនកោដ្ឋ ជាព្រះអគ្គមគ្គុទ្ទេសដ៏ឆ្នើម បានដឹកនាំកម្ពុជា ប្រកបដោយសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ ដែលក្នុងអតីតសម័យសង្គមរាស្រ្តនិយមនាជំនាន់នោះ កម្ពុជាត្រូវបានពិភពលោក ប្រសិទ្ធិនាមព្រះរាជាណាចក្រកម្ពុជា ថា…

  • ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន អញ្ជើញដាក់ និងថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងវិមានព្រះបរមរូប ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

    ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន អញ្ជើញដាក់ និងថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងវិមានព្រះបរមរូប ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

    (ភ្នំពេញ)៖ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន អញ្ជើញដាក់ និងថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងវិមានព្រះបរមរូប ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នារសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ សូមរំលឹកថា ប្រទេសកម្ពុជា បានស្ថិតក្រោមនឹមអាណានិគមបារាំង រយៈពេលជិតមួយសតវត្ស ទម្រាំទទួលបានឯករាជ្យពេញបរិបូរណ៍ឡើងវិញ ដោយសារកិច្ចខិតខំប្រឹងប្រែង និងការធ្វើព្រះរាជបូជនីយ៍កិច្ចរបស់សម្តេចព្រះ នរោត្តម សីហនុ ។ ចាប់តាំងពីចុងសតវត្សទី១៩ បានអនុវត្តនយោបាយអាណានិគមនិយម ដោយបានបង្កើតតំបន់ឥណ្ឌូចិន ដែលរួមមាន ប្រទេសកម្ពុជា វៀតណាម និងឡាវ ។ ប្រវត្តិជាប់ពាក់ព័ន្ធនេះ គឺផ្អែកលើសំណេរឯកសាររបស់អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ។ ក្រោមព្រះរាជបូនីយកិច្ចរបស់ព្រះវររាជបិតាឯករាជ្យជាតិ ប្រទេសកម្ពុជា ទទួលបានឯករាជ្យពេញលេញបរិបូរណ៍ពីសាធារណរដ្ឋបារាំងនាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។ ប្រទេសកម្ពុជា ក្រោយពីទទួលបានឯករាជ្យ ដោយមានព្រះករុណាព្រះបរមរតនកោដ្ឋ ជាព្រះអគ្គមគ្គុទ្ទេសដ៏ឆ្នើម បានដឹកនាំកម្ពុជា ប្រកបដោយសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ ដែលក្នុងអតីតសម័យសង្គមរាស្រ្តនិយមនាជំនាន់នោះ កម្ពុជាត្រូវបានពិភពលោក ប្រសិទ្ធិនាមព្រះរាជាណាចក្រកម្ពុជា ថា…

  • ទេសចរជាតិ អន្តរជាតិជាង២,៣លាននាក់ធ្វើដំណើរកម្សាន្តទូទាំងប្រទេសក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបីថ្ងៃ

    ទេសចរជាតិ អន្តរជាតិជាង២,៣លាននាក់ធ្វើដំណើរកម្សាន្តទូទាំងប្រទេសក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបីថ្ងៃ

    ភ្នំពេញ៖ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបនិងសំពះព្រះ​ខែ អកអំបុក​រយៈពេលបីថ្ងៃ(ចាប់ថ្ងៃទី៤-៦ ខែវិច្ឆិកា ឆ្នាំ២០២៥)នៅទូទាំងប្រទេសប្រជាពលរដ្ឋ ទេសចរជាតិ អន្តរជាតិ បានធ្វើ​ដំណើរកម្សាន្តសរុបប្រមាណ ២ ៣៦៤ ៤០៧ នាក់ ។ក្នុងនេះទេសចរជាតិ និងប្រជាពលរដ្ឋខ្មែរប្រមាណ ២ ៣២០ ១៩៩ នាក់និងទេសចរបរទេស ប្រមាណ ៤៤ ២០៨ នាក់។ ក្រសួងទេសចរណ៍បានឱ្យដឹងទៀតថា រាជធានី ខេត្តចំនួន ៥ ទទួលបានទេសចរច្រើនជាងគេរួមមាន៖១. ខេត្តសៀមរាប៖ ៣៦៨ ២៤៦ នាក់ ,២. ខេត្តព្រះសីហនុ៖៣២១ ០៧៦ នាក់,៣. រាជធានីភ្នំពេញ៖ ៣០២ ៦៥៩ នាក់,៤. ខេត្តកំពត៖ ១៩៥ ៦៩១ នាក់និង៥. ខេត្តប៉ៃលិន៖ ១៨៩ ២១៨ នាក់ ។ គួររំលឹកថា ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤​ក្នុងរយៈពេលបីថ្ងៃដោយមានពិធីអុំទូកនៅរាជធានីភ្នំពេញផង កម្ពុជាទាក់ទាញបានភ្ញៀវទេសចរសរុប ៧.៨៤៤.៣៨៨នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន ៧.៧៥៥.០៩២នាក់…

  • ល្ងាចនេះ កម្ពុជានិងថៃ បន្តអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ជំហានទី២ នៃដំណាក់កាលទី១

    ល្ងាចនេះ កម្ពុជានិងថៃ បន្តអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ជំហានទី២ នៃដំណាក់កាលទី១

    ភ្នំពេញ៖លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៨:០០នាទី នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កម្ពុជាបានបន្តអនុវត្តការកែ​សម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ជំហានទី២ នៃដំណាក់កាលទី១ ស្របតាមផែនការ​សកម្មភាព​ដែលត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ អ្នកនាំពាក្យដដែលបញ្ជាក់ថា ស្របតាមស្មារតីនេះ ភាគីថៃក៏បានធ្វើការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញ​ធុនធ្ងន់សម្រាប់ជំហានទី២ នៃដំណាក់កាលទី១ ដូចគ្នាផងដែរ នៅក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់​ដោយក្រុម​អ្នកសង្កេតការណ៍អាស៊ាន (AOT)។ សូមជម្រាបជូនថា ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់នេះ ជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់​ភាគីកម្ពុជា និងភាគីថៃ ក្នុងការគោរពនិងអនុវត្តនូវអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទី​ក្រុងគូឡា​ឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងស្មារតីនៃកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្ត​ទៅនៅប្រទេសម៉ាឡេស៊ី…

  • លាវចូវ ឡ័រសឹហ្វេន កន្លែងកែច្នៃគុយទាវទឹកខ្យង មីកញ្ចប់ដ៏ធំ និងដំបូងគេរបស់ខេត្តក្វាងស៊ី

    លាវចូវ ឡ័រសឹហ្វេន កន្លែងកែច្នៃគុយទាវទឹកខ្យង មីកញ្ចប់ដ៏ធំ និងដំបូងគេរបស់ខេត្តក្វាងស៊ី

    ក្វាងស៊ី៖ក្រុមហ៊ុន ឆៃណា មេឌា គ្រុប(China Media Group (CMG) )សហការជាមួយរដ្ឋាភិបាលប្រជាជន នៃ តំបន់ស្វយ័ត គ័រស៊ី ហ្សាង (Guangxi Zhaung )នៃសាធារណរដ្ឋប្រជាមានិតចិនបានរៀបចំដំណើរទស្សនកិច្ច ប្រពន្ធ័ផ្សព្វផ្សាយអាស៊ាន ក្នុងនេះទៅពីកម្ពុជាមាន ប្រព័ន្ធផ្សព្វផ្សាយ AMS និង CNMនិងប្រពន្ធ័ផ្សព្វផ្សាយមកពី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ភូមា វៀតណាម ឡាវ ថៃ រួមនិងសារព័ត៌មានចិន ទៅទស្សនកិច្ចសិក្សាស្វែងយល់ ពីខ្សែច្រវាក់​ផលិតកម្ម នៅសួនឧស្សាហកម្ម លាវចូវ ឡ័រសឹហ្វេន (Liuzhou Luosifen)ក្រុងលាវចូវ ខេត្តក្វាងស៊ី។ ដំណើរទស្សនកិច្ចខាងលើនេះជាផ្នែកមួយនៃសប្តាហ៍ នៃកិច្ចសហប្រតិបត្តិការដៃគូប្រព័ន្ធផ្សព្វផ្សាយអាស៊ានឆ្នាំ២០២៥ នៅទីក្រុងណាននីង របស់ខេត្តក្វាងស៊ី ដែលរៀបចំឡើងដោយក្រុមហ៊ុន China Media Group (CMG) មានមូលដ្ឋាន​ធំនៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ បើតាមការរៀបរាប់,សួនឧស្សាហកម្ម Liuzhou Luosifen ជាកម្មសិទ្ធក្រុមហ៊ុន Guangxi No. Wang…

  • គណប្រតិភូក្រសួងដែនដី ដាក់កម្រងផ្កាអបអរសាទរខួបលើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ឆ្នាំ២០២៥

    គណប្រតិភូក្រសួងដែនដី ដាក់កម្រងផ្កាអបអរសាទរខួបលើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ឆ្នាំ២០២៥

    (ភ្នំពេញ)៖ គណប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញដាក់កម្រងផ្កា នៅវិមានឯករាជ្យ និងស្តូបព្រះបរមរតនកោដ្ឋ ដើម្បីអបអរសាទរខួបលើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ឆ្នាំ២០២៥ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី ៧២ (៩ វិច្ឆិកា ឆ្នាំ១៩៥៣-៩ វិច្ឆិកា ឆ្នាំ២០២៥) នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី៩-១០ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅឯបរិវេណវិមានឯករាជ្យ ។ នេះបើយោងតាមការចេញផ្សាយ អំពីផែនការណែនាំរបស់គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ។ ក្នុងពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពល ខេមរភូមិន្ទ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី៩-១០ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីសម្តែងនូវទឹកចិត្តសោមនស្ស រីករាយអបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះទិវាជាប្រវត្តិសាស្ត្រ ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូល ដណ្តើមបានទាំងស្រុងមកវិញពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣…

  • មកស្គាល់ក្រុមហ៊ុនឯកទេសក្នុងដំណោះស្រាយបញ្ញាឌីជីថល និងការច្នៃប្រឌិតឧស្សាហកម្មដែលប្រើបញ្ញាសិប្ប​និម្មិតនៅណាននីង

    មកស្គាល់ក្រុមហ៊ុនឯកទេសក្នុងដំណោះស្រាយបញ្ញាឌីជីថល និងការច្នៃប្រឌិតឧស្សាហកម្មដែលប្រើបញ្ញាសិប្ប​និម្មិតនៅណាននីង

    ណាននីង៖ម៉ៃយ៉ឺ តិចណូឡូជី (Maiyue Technology Co., Ltd. )ជាក្រុមហ៊ុនចុះបញ្ជីនៅហុងកុង ដែលមានឯកទេស ក្នុងដំណោះស្រាយ បញ្ញាឌីជីថល និងការច្នៃប្រឌិតឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឬហៅរត់មាត់ថា អេអាយ(AI) ដែលមាន​មូល​ដ្ឋាននៅទីក្រុងណាននីង ។ ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួនក្រុមហ៊ុនបានផ្តោតជាសំខាន់លើការស្រាវជ្រាវ និងការអភិវឌ្ឍនៃបច្ចេកវិទ្យា​ទំនើប​ចុងក្រោយ និងការរួមបញ្ចូលយ៉ាងស៊ីជម្រៅរបស់ពួកគេជាមួយនឹងឧស្សាហកម្មផ្សេងៗ។ ដោយប្រើប្រាស់ការប្រមូលផ្តុំបច្ចេកវិជ្ជាជាចម្បងនាយុគ្គសម័យទំនើប និងអាជីវកម្មដ៏ទូលំទូលាយMaiyue Technology Co., Ltd.បានបង្កើតឡើងនូវកេរ្តិ៍ឈ្មោះលេចធ្លោនៅក្នុងឧស្សាហកម្ម បញ្ញាសិប្បនិម្មិត ក្នុងរយៈ​ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយផ្តល់នូវដំណោះស្រាយ “AI + scenario” ដ៏ទូលំទូលាយ និងគុណភាពខ្ពស់ ដល់អ្នកប្រើប្រាស់ ក្នុងវិស័យផ្សេងៗ ដូចជា រដ្ឋាភិបាល ការអប់រំ ការថែទាំសុខភាព ទេសចរណ៍ និងសហគ្រាស ដោយបន្តជំរុញការផ្លាស់ប្តូរឌីជីថលនៃការកែទម្រង់ផ្សេងៗ និងការធ្វើឱ្យប្រសើរឡើង។ អាជីវកម្មរបស់ក្រុមហ៊ុនគ្របដណ្តប់លើផ្នែកសំខាន់ជាច្រើន រួមមាន ការអភិវឌ្ឍកម្មវិធីបញ្ញាសិប្បនិម្មិត ឧបករណ៍ឆ្លាតវៃ R&D និងការផលិត កម្មវិធីបកប្រែឆ្លាតវៃ និងការអភិវឌ្ឍផ្នែករឹង សេវាកម្មថាមពលកុំព្យូទ័រ និងការរួមបញ្ចូលការអប់រំ ក្នុងឧស្សហកម្មជាដើម។Maiyue Technology Co., Ltd.បានបង្កើតឡើងនូវប្រព័ន្ធអេកូអាជីវកម្ម អេអាយ…

  • លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

    លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

    នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង ១២:០៥នាទីថ្ងៃត្រង់នេះ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើការងារដោះមីនមនុស្សធម៌បានប្រគល់ភារកិច្ចជូន ក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ឱ្យជួបប្រជុំពិភាក្សាការងារបច្ចេកទេស ដើម្បីពិនិត្យតំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែន ដែលស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់មុខ ឃុំណូនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ កិច្ចប្រជុំពិភាក្សានៅថ្ងៃនេះរៀបចំឡើង ស្របតាមការសម្រេចរបស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីតាមដាន និងផ្ទៀងផ្ទាត់។ សូមគូសបញ្ជាក់ផងដែរថា ការជួបប្រជុំពិភាក្សា និងការអនុវត្តការងារត្រូវតែគោរពតាមគោលការណ៍ និងនិយាមនីតិវិធីប្រតិបត្តិ (SOP) ដែលក្រុមការងារសម្របសម្រួលចម្រុះ (JCTF) នៃប្រទេសទាំងពីរបានឯកភាពគ្នា។ ជាមួយគ្នានេះ ការងារដោះមីនមនុស្សធម៌នេះត្រូវគោរពតាមគោលការណ៍ការពារអធិបតេយ្យ និងបូរណភាពទឹកដីដោយម៉ឺងម៉ាត់ ព្រមទាំងឈរលើស្មារតីគោរពគ្នាទៅវិញទៅមក។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន។ ថ្ងៃសុក្រ ២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក…

  • រដ្ឋមន្ត្រីការបរទេសកម្ពុជា ធ្វើបទបង្ហាញជូនអង្គទូតបរទេស អំពីការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ

    រដ្ឋមន្ត្រីការបរទេសកម្ពុជា ធ្វើបទបង្ហាញជូនអង្គទូតបរទេស អំពីការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញជូនអង្គទូតបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ ស្តីពីសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព ដែលបានចុះហត្ថលេខានៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ឯកសារនេះ គឺជាមូលដ្ឋានគ្រឹះក្នុង ការកសាងឡើងវិញនូវទំនុកចិត្ត សន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ ដោយបញ្ជាក់ឡើង វិញនូវការប្តេជ្ញាចិត្តរួម សម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី ការមិនប្រើប្រាស់កម្លាំង ការគោរព ច្បាប់អន្តរជាតិ ការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យ។ ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់អំពីវិស័យអាទិភាពមួយចំនួន ដែលបានព្រមព្រៀងគ្នា ក្រោមសេចក្តីថ្លែងការណ៍ រួមមានការដោះលែងកងទ័ពកម្ពុជា ការដកអាវុធធុនធ្ងន់ ការដោះមីនមនុស្សធម៌ ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី កិច្ចសហប្រតិបត្តិការលើការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដំណើរនៃការធ្វើប្រក្រតីភាពនៃទំនាក់ទំនងការទូត ដែលជាជំហានដ៏សំខាន់ឆ្ពោះទៅរកការកសាងទំនុក ចិត្ត…