-
IHG អូតែល និងរីសតនឹងបើកសម្ពោធគម្រោង Crowne Plaza Phnom Penh នៅឆ្នាំនេះ

សណ្ឋាគារដែលមាន 276 បន្ទប់នេះនឹងសម្ពោធម៉ាកយីហោរបស់ខ្លួននៅក្នុងរាជធានីនៃប្រទេសកម្ពុជា រាជធានីភ្នំពេញ កម្ពុជា – ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ – IHG អូតែល និងរីសត (IHG) ដែលជាក្រុមហ៊ុនសណ្ឋាគារឈានមុខគេមួយរបស់ពិភពលោក ប្រកាសពីការចុះហត្ថលេខាលើគម្រោង Crowne Plaza Phnom Penh ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ និងវិនិយោគអចលនទ្រព្យ Continent Crown Investment Management Co., Ltd.។ មានមូលដ្ឋាននៅក្នុងមជ្ឈមណ្ឌល CG Fortune Center ដែលជាការអភិវឌ្ឍចម្រុះដែលមានអាគារការិយាល័យ ហាងលក់ទំនិញ និងកន្លែងកម្សាន្ត អចលនទ្រព្យដែលមាន 276 បន្ទប់នេះនឹងធ្វើការផ្លាស់ប្តូរម៉ាកយីហោជាពីរដំណាក់កាលបន្ទាប់ពីបានប្តូរពីសណ្ឋាគារ VM។ គម្រោង Crowne Plaza Phnom Penh នឹងបើកដំណើរការនាចុងឆ្នាំនេះជាមួយនឹង 137 បន្ទប់តូច និងធំដែលបានជួសជុលឡើងវិញ ហើយបន្ទាប់ពីនោះនឹងមានការពង្រីកបន្ថែមចំនួន 139 បន្ទប់ដែលនឹងរួចរាល់នៅឆ្នាំ 2027 ដែលនឹងបង្កើនទាំងបន្ទប់ទទួលភ្ញៀវ និងសាលប្រជុំ។ លោក Shi’ai Liang នាយកជាន់ខ្ពស់ផ្នែកអភិវឌ្ឍ អាស៊ីអាគ្នេយ៍ និងកូរ៉េ នៃ IHG បានមានប្រសាសន៍ថា៖ “ការចុះហត្ថលេខាលើគម្រោង Crowne Plaza Phnom Penh គឺជាការវិវត្តន៍ និងជាជំហានដ៏សំខាន់មួយសម្រាប់ពួកយើងក្នុងការឆ្ពោះទៅមុខជាមួយមហិច្ឆតាក្នុងការពង្រីកវត្តមាននៅក្នុងប្រទេស។ វាជាការបន្ថែមដ៏អស្ចារ្យមួយទៅក្នុងសមទ្ធិផលចំនួនបួនដែលបានបើកដំណើរការ និងបណ្តាញរបស់ IHG រួមមាន Six Senses Krabey Island។ លោកបានបន្ថែមទៀតថា៖ “យើងមានសេចក្តីសោមនុស្សរីករាយក្នុងការធ្វើការជាមួយ Continent Crown Investment Management Co., Ltd ហើយសូមថ្លែងអំណរគុណដល់ពួកគេចំពោះការជឿទុកចិត្ត និងភាពជាដៃគូជាបន្តបន្ទាប់របស់ពួកគេ។ យើងនឹងរួមគ្នាក្នុងការណែនាំនូវម៉ាកយីហោ Crowne Plaza ដែលបានរចនាឡើងវិញជាថ្មីទៅកាន់រាជធានីភ្នំពេញ និងណែនាំភ្ញៀវរបស់យើងអំពីនិមិត្តសញ្ញាដ៏លេចធ្លោនៃទីតាំងសង្គមរបស់យើង ជាមួយនឹងបទពិសោធន៍ដែលជម្រុញដោយវត្ថុបំណង។” គម្រោង Crowne Plaza Phnom Penh…
-
ក្រសួងការបរទេស៖ កម្ពុជាសូមបដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការចោទប្រកាន់របស់ប្រទេសថៃដែលថា កម្ពុជាបានដាក់មីនថ្មីនៅតាមព្រំដែន

(ភ្នំពេញ)៖ ក្រសួងការបរទេសសកម្ពុជា នៅយប់ថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការដោយធ្វើការច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់របស់ប្រទេសថៃថាកម្ពុជាបានដាក់មីនថ្មីនៅតាមព្រំដែនជាមួយប្រទេសថៃ។ ក្នុងសេចក្តីថ្លែងការណ៍នេះក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយ ជាច្រើន ដកស្រង់សំដីរបស់ថ្នាក់ដឹកនាំថៃ ដែលបង្ហាញថា ប្រទេសថៃបានផ្អាកការអនុវត្តនូវសេចក្តីថ្លែង ការណ៍រួមរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខា ដោយមានវត្តមានរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និង ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង ជាប្រធានអាស៊ាន ធ្វើជាសាក្សី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ក្រសួងការបរទេសបានលើកឡើងថា”សេចក្តីរាយការណ៍ព័ត៌មានទាំងនេះក៏បានឱ្យដឹងដែរថា ព្រឹត្តិការណ៍ផ្ទុះមីននៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបានធ្វើឱ្យទាហានថៃបីនាក់រងរបួសនៅព្រំដែនកម្ពុជា-ថៃ ត្រង់តំបន់ភ្នំទ្រព្យ ស្ថិតជិត ប្រាសាទព្រះវិហាររបស់កម្ពុជា ត្រូវបានលើកឡើងថាជាមូលហេតុនៃការផ្អាកអនុវត្តសេចក្តីថ្លែងការណ៍រួម ខាងលើនេះ រួមទាំងការលុបចោលគម្រោងដោះលែងយោធិនខ្មែរ ១៨រូប ពីការឃុំឃាំងនៅប្រទេសថៃ ដែលភាគីថៃបានប្រកាសថានឹងអនុវត្តនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥”។ ជាមួយគ្នានេះក្រសួងការបរទេសបានបញ្ជាក់ដែរថារាជរដ្ឋាភិបាលកម្ពុជាសូមបដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការចោទប្រកាន់របស់ប្រទេសថៃ ថាកម្ពុជាបានដាក់មីនថ្មីនៅតាមព្រំដែនជាមួយប្រទេសថៃ។ វាជាការសំខាន់ដែលត្រូវកត់សម្គាល់ពីការដឹងឮ យ៉ាងសុះសាយនូវការពិតថា…
-
ក្រសួងការងារ និងសមាគមកម្ពុជា-ជប៉ុន ឯកភាពគ្នាពង្រឹងភាពជាដៃគូជំរុញលើការបណ្តុះបណ្តាលជំនាញ

(ភ្នំពេញ)៖ ក្រសួងការងារកម្ពុជានិង សមាគមកម្ពុជា-ជប៉ុន (JCA) បានបង្ហាញពីឆន្ទៈរួមគ្នានៅក្នុងការពង្រឹងភាពជាដៃគូលើការជំរុញ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនកម្ពុជា ជាពិសេស ការផ្ដល់ឱកាសទៅធ្វើការនៅក្នុងប្រទេសជប៉ុន។ ការប្តេជ្ញាចិត្តនេះធ្វើឡើងនៅក្នុងឱកាស ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបជាមួយ ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) ដែលបានដឹកនាំប្រតិភូ ២៩រូប ដែលជាថ្នាក់ដឹកនាំសមាគម JCA និងតំណាងក្រុមហ៊ុនសមាជិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។ ជំនួបដ៏មានសារសំខាន់នេះ មានគោលបំណងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីស្ថានភាពទីផ្សារការងារ និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងផ្លាស់ប្តូរយោបល់ក្នុងការសិក្សាលទ្ធភាពសហការលើគម្រោងផ្សេងទៀត និងចែករំលែកអំពីវឌ្ឍនភាព នៃគម្រោងដែលបានអនុវត្តជាមួយក្រសួង។ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រតិភូសមាគមកម្ពុជា-ជប៉ុន និងបានកោតសរសើររួមទាំងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនយ៉ាងល្អប្រសើរ នៃកិច្ចសហការដែលក្រសួងមានជាមួយ JCA ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេស ការផ្តល់ឱកាសទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន លើជំនាញថែទាំ និងជួសជុលយានយន្ត។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីការស្វាគមន៍រាល់កិច្ចសហការទាំងអស់ជាមួយភាគីជប៉ុន ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនកម្ពុជា…
-
ក្រសួងការពារជាតិកម្ពុជា ច្រានចោលចំពោះការចោទប្រកាន់ពីសំណាក់ភាគីថៃដែលថា កម្ពុជាបានដាក់មីនថ្មីបណ្តាលឱ្យកងទ័ពថៃរងរបួស

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា បានសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនដែលបណ្តាលឱ្យកងទ័ពថៃមួយចំនួនរងរបួសនៅពេលដើរល្បាតចូលតំបន់ចម្ការមីនចាស់ដែលបន្សល់ទុកពីសង្គ្រាមស៊ីវិលរបស់កម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានៅព្រឹកថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០២៥ បានបញ្ជាក់ថា៖ ”ក្រសួងការពារជាតិកត់សម្គាល់ឃើញថា ចាប់តាំងពីថ្ងៃម្សិលមិញរហូតមកដល់ថ្ងៃនេះ សារព័ត៌មានរបស់ថៃមួយចំនួនបានចេញផ្សាយដោយដកស្រង់សម្តីថ្នាក់ដឹកនាំប្រទេសថៃ និងមន្ត្រីនៃកងយោធាថៃដែលបានចោទប្រកាន់មកលើកម្ពុជាថា បានដាក់គ្រាប់មីនថ្មី និងបណ្តាលឱ្យយោធារបស់ខ្លួនជាន់ផ្ទុះ និងរងរបួសធ្ងន់ នៅខេត្តព្រះវិហារ។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសបដិសេធការចោទប្រកាន់ទាំងនេះរបស់ភាគីថៃមកលើកម្ពុជា”។ ជាមួយគ្នានេះក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងមុតមាំដែរថា ចាប់តាំងពីក្លាយជារដ្ឋភាគី នៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ។ អ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងថា៖ជាការពិតណាស់ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែង ក្នុងការបោសសម្អាតមីនអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះក៏ដោយ គ្រាប់មីនមិនទាន់ផ្ទុះដែលជាសំណល់ពីសង្គ្រាមនៅតែបន្តគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពប្រជាជនស្លូតត្រង់កម្ពុជានៅតាមតំបន់ជាច្រើន ជាពិសេសនៅតាមតំបន់ព្រំដែនកម្ពុជា និងប្រទេសជិតខាង ក្នុងនោះរួមទាំងថៃផងដែរ។ ក្នុងន័យនេះ ក្រសួងការពារជាតិអំពាវនាវឱ្យភាគីថៃចៀសវៀងការដើរល្បាតចូលក្នុងតំបន់ចម្ការមីនចាស់ៗ ជាពិសេសតំបន់ដែលត្រូវបានអន្តរជាតិទទួលស្គាល់ថាជាចម្ការមីនដែលជាសំណល់ពីសង្គ្រាម ដើម្បីចៀសវាងគ្រោះថ្នាក់ដោយសារការផ្ទុះមីនចាស់ទាំងនេះ ដែលអាចបង្កឱ្យមានភាពតានតឹងដោយមិនចាំបាច់។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងថា”បើ យោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ របស់កម្ពុជា បានបញ្ជាក់ថាក្រោយពេលកើត ហេតុរួចកងកម្លាំងទាំងសងខាងដែលនៅជួរមុខបានធ្វើការទំនាក់ទំនងគ្នា ហើយគិតមកដល់ម៉ោងនេះសភាពការណ៍មានភាពស្ងប់ស្ងាត់មិនមានភាពតានតឹងទេ”។…
-
ក្រសួងរៀបចំដែនដី កសាងឯកភាពផ្ទៃក្នុង លើការរៀបចំលិខិតបទដ្ឋានគតិយុត្តិក្នុងវិស័យសំណង់ ដើម្បីធានានូវសុវត្ថិភាព គុណភាព និងសោភណភាព ជាការបើកទំព័រថ្មីនៃស្ថាបត្យកម្មខ្មែរនាសហសម័យ

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បើកកិច្ចប្រជុំជជែកពិភាក្សាដើម្បីកសាងឯកភាពផ្ទៃក្នុង លើការរៀបចំលិខិតបទដ្ឋានគតិយុត្តិក្នុងវិស័យសំណង់ក្នុងអាណត្តិនេះ ដើម្បីឱ្យមានបទដ្ឋានបច្ចេកទេស គោលការណ៍ណែនាំជាក្បួនខ្នាតលើវិស័យសំណង់ សម្រាប់ឱ្យប្រជាជនយកទៅប្រើប្រាស់ដើម្បីធានាថាសំណង់មានសុវត្ថិភាព គុណភាព និងសោភណភាព ជាការបើកទំព័រថ្មីនៃស្ថាបត្យកម្មខ្មែរនាសហសម័យ ។ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងគោលការណ៍ណែនាំបច្ចេកទេសស្ដីពីវិធីសាស្រ្តសម្រាប់ការអនុវត្តការងាររុះរើសំណង់ ការប្រើប្រាស់រន្ទានិងសំណាញ់សុវត្ថិភាព វិធីសាស្ត្រនៃការងារជីកដីនិងការងារខួងគ្រឹះជ្រៅ វិធីសាស្រ្តនៃការក្តារពុម្ព, ការគ្រប់គ្រងការអនុវត្តការងារគ្រឿងផ្គុំ ការងារMEPនិងការងារបញ្ចប់ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីស្វែងរកការឯកភាពផ្ទៃក្នុងសំដៅធានាដំណើរការអនុវត្តការងារទាក់ទិននឹងវិស័យសំណង់ឱ្យបានរលូនទៅមុខនិងមានប្រសិទ្ធភាព ។ ម្យ៉ាងទៀតការជួបពិភាក្សាគ្នាជាមួយក្រុមប្រឹក្សាជាតិបទបញ្ញត្តិសំណង់នាពេលនេះ ក៏ដើម្បីកសាងការឯកភាពផ្ទៃក្នុងទៅលើបទដ្ឋានបច្ចេកទេសនិងបទដ្ឋាននយោបាយ ធ្វើយ៉ាងណាឱ្យសេចក្តីព្រាងគោលការណ៍ណែនាំបច្ចេកទេសស្ដីពីវិធីសាស្រ្តសម្រាប់ការអនុវត្តការងាររុះរើសំណង់ ការប្រើប្រាស់រន្ទានិងសំណាញ់សុវត្ថិភាព វិធីសាស្ត្រនៃការងារជីកដីនិងការងារខួងគ្រឹះជ្រៅ វិធីសាស្រ្តនៃការក្តារពុម្ព ការគ្រប់គ្រងការអនុវត្តការងារគ្រឿងផ្គុំ ការងារMEPនិងការងារបញ្ចប់នេះ មានលក្ខណៈត្រឹមត្រូវគ្រប់ជ្រុងជ្រោយនិងងាយស្រួលយកទៅអនុវត្តប្រកបដោយទំនុកចិត្ត ធានាបាននូវគុណភាពសុវត្ថិភាព និងសោភ័ណភាពសំណង់ផងដែរ។ តាមរយៈកិច្ចប្រជុំនាពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជជែកពិភាក្សាដើម្បីកសាងឯកភាពផ្ទៃក្នុង លើការរៀបចំលិខិតបទដ្ឋានគតិយុត្តិក្នុងវិស័យសំណង់ក្នុងអាណត្តិនេះ ដើម្បីឱ្យមានបទដ្ឋានបច្ចេកទេស គោលការណ៍ណែនាំជាក្បួនខ្នាតលើវិស័យសំណង់សម្រាប់ឱ្យប្រជាជនកម្ពុជាយកទៅប្រើប្រាស់ដើម្បីធានាថាសំណង់នៅកម្ពុជាមានសុវត្ថិភាព គុណភាព និងសោភណភាព ជាការបើកទំព័រថ្មីរបស់យើងនៃស្ថាបត្យកម្មខ្មែរនាសហសម័យ៕…
-
ក្រសួងការងារនឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តធំៗចំនួន ៣ ដើម្បីផ្តល់ឱកាសការងារដល់អតីតពលករត្រឡប់មកពីប្រទេសថៃ

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តធំៗចំនួន ៣គឺខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដើម្បីផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ ជាពិសេស អតីតពលករដែលត្រឡប់មកពីប្រទេសថៃ។ ការរៀបចំពិព័រណ៍នេះនឹងប្រព្រឹត្តទៅក្នុងខេត្តបាត់ដំបងពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខេត្តបន្ទាយមានជ័យពីថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ និងខេត្តសៀមរាបពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានឱ្យដឹងថា ក្នុងពិព័រណ៍នេះ នឹងមានសហគ្រាស ក្រុមហ៊ុន និងរោងចក្រជាច្រើនចូលរួមផ្ដល់ឱកាសការងារជាង ៧ម៉ឺនកន្លែងជាមួយការសម្ភាសជ្រើសរើសបុគ្គលិកនៅកន្លែងផ្ទាល់។ ក្នុងនោះអ្នកចូលរួមទាំងអស់នឹងទទួលបានព័ត៌មានអំពីឱកាសការងារដ៏សម្បូរបែប វគ្គបណ្តុះបណ្តាលបច្ចេកទេស និងអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គមផងដែរ។ បន្ថែមពីនេះ អ្នកចូលរួមនឹងទទួលបាន សេវាកាត់សក់ អាហារ ភេសជ្ជៈ និងអាវយឺតដោយឥតគិតថ្លៃថែមទៀតផង។ ទន្ទឹមនឹងនេះ លោក ស៊ុន មេសា បានអំពាវនាវឱ្យអតីតពលករទាំងអស់ ដែលបានត្រឡប់មកពីប្រទេសថៃ ចូលរួមឱ្យបានច្រើនក្នុងពិព័រណ៍នេះ ដើម្បីរកឱកាសការងារថ្មី បង្កើនជំនាញ និងបង្កើនគុណភាពជីវិត៕ ដោយ៖ង៉ាន់ ទិត្យ
-
វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍រដ្ឋាភិបាលឌីជិថលនិងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ ក្រោមប្រធានបទ៖ ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងរៀបចំ “វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ក្រោមប្រធានបទ “ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល” ។ ពិព័រណ៍នេះធ្វើឡើង ក្នុងគោលបំណង ៖១) បង្ហាញអំពីដំណើរវិវឌ្ឍន៍នៃអភិបាលកិច្ចឌីជីថលនៅកម្ពុជា២) ជំរុញឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាលើវិស័យឌីជីថលក្នុងតំបន់អាស៊ាន៣) លើកកម្ពស់កិច្ចសហប្រតិបត្តិការនិងភាពជាដៃគូនិង ៤) ចែករំលែកនវានុវត្តន៍ឌីជីថលរបស់រដ្ឋាភិបាល និងវិស័យឯកជន។ វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍បច្ចេកវិទ្យាឌីជីថលដ៏ធំមួយរបស់កម្ពុជាដែលត្រូវបានផ្តួចផ្តើមឡើងដោយរួមបញ្ចូលគ្នានូវ ១) វេទិកាចែករំលែកបទពិសោធពាក់ព័ន្ធនឹងដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថល អភិបាលកិច្ចឌីជីថល និងបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ២) ពិព័រណ៍បច្ចេកវិទ្យាឌីជីថលដែលបង្ហាញអំពីសមិទ្ធផល ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) និងដំណោះស្រាយឌីជីថលរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និងធុរកិច្ចថ្មីឌីជីថល និង ៣) ព្រឹត្តិការណ៍ជាតិនិងអន្តរជាតិអម (Side Event) វេទិការដ្ឋាភិបាលឌីជីថល ដែលសហការជាមួយអង្គការសហប្រជាជាតិសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក (UN-ESCAP) កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃសហប្រជាជាតិ…
-
បាឋកថាឈ្វេងយល់ពី «ផែនការ ៥ឆ្នាំ លើកទី១៥ ៖ ប្រទេសចិនក្នុងយុគសម័យថ្មី បង្កើតឱកាសថ្មីដល់ប្រទេសកម្ពុជា»

(ភ្នំពេញ)៖ រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសមាគមមិត្តភាពកម្ពុជា-ចិន ក្រុមបញ្ញវន្តជាន់ខ្ពស់និងក្រុមអ្នកសារព័ត៌មាន កម្ពុជា-ចិន ៦រូប បានរួមគ្នារៀបចំបាឋកថាឈ្វេងយល់ពី «ផែនការ ៥ឆ្នាំលើកទី១៥ ៖ ប្រទេសចិនក្នុងយុគសម័យថ្មី បង្កើតឱកាសថ្មីដល់ប្រទេសកម្ពុជា»។ វេទិកានេះ សហការរៀបចំឡើងដោយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មជ្ឈមណ្ឌលកម្ពុជាដើម្បីសិក្សារស្រាវជ្រាវផ្លូវសូត្រសមុទ្រ និងវិទ្យុមិត្តភាពកម្ពុជា-ចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។ លោក ហ្វុង ហ៊ុយ ប្រធានវិទ្យុមិត្តភាពកម្ពុជា-ចិន បានរំលេចថា«ផែនការ៥ឆ្នាំលើកទី១៥» ទំនើបកម្មសង្គមនិយមតាមបែបចិន ដោយបានទាញភ្ជាប់ជាមួយនិងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងគំនិតផ្តួចផ្តើមសកលទាំង៤របស់ចិន ហើយលោកបានបញ្ជាក់ថា ការអភិវឌ្ឍរបស់ប្រទេសចិនមិនត្រឹមតែជាវឌ្ឍនភាពរបស់ខ្លួនប៉ុណ្ណោះទេ វាថែមទាំងជាកាលានុវត្តភាពប្រវត្តិសាស្ត្រមួយដើម្បីបង្កើត ឱកាសសហប្រតិបត្តិការបន្ថែមទៀត និងផ្តល់ទីផ្សារកាន់តែទូលំទូលាយសម្រាប់ពិភពលោក ជាពិសេសសម្រាប់ប្រទេសជិតខាងដ៏ជិតស្និទ្ធ និងរួសរាយរាក់ទាក់ដូចជាប្រទេសកម្ពុជា។ លោកស្រី Liang Wei ប្រធានមជ្ឈមណ្ឌលសិក្សាកម្ពុជានៃបណ្ឌិត្យសភាសង្គមនៃភូមិភាគស្វយ័តក្វាងស៊ី ប្រទេសចិន ដោយថ្លែងតាមវីដេអូ លោកស្រីបានរំលេចថា «ផែនការ៥ឆ្នាំលើកទី១៥» នឹងផ្តល់កាលានុវត្តភាពដល់កម្ពុជារួមមាន៖ ១-ពង្រីកការបើកចំហយ៉ាងសកម្ម ២-ជំរុញពាណិជ្ជកម្មដោយការច្នៃប្រឌិត ៣-បង្កើនការវិនិយោគិនចិននៅកម្ពុជា និង៤-ពន្លាតកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន។ លោកបណ្ឌិត នាក់ ចន្តារិទ្ធ ប្រធានមជ្ឈមណ្ឌលកម្ពុជាស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ បានរំលេចថា «ផែនការ៥ឆ្នាំលើកទី១៥» នឹងរួមចំណែកបង្កើនលទ្ធភាពកាន់តែខ្លាំងដល់សេដ្ឋកិច្ចកម្ពុជាតាមរយៈកិច្ចសហប្រតិបត្តិការរួមគ្នារវាងប្រទេសយើងទាំងពីរលើទម្រនៃយន្តការដែលមានស្រាប់ក្នុងនាមជាមិត្តដែកថែប។ ឯកឧត្តមបណ្ឌិត សន…
-
ក្រសួងបរិស្ថានផ្សព្វផ្សាយសៀវភៅណែនាំស្តីពីការចូលរួមរបស់កម្ពុជា ក្នុងសន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP30)

(ភ្នំពេញ)៖ សៀវភៅនេះគឺជាការចងក្រងព័ត៌មានសំខាន់ៗ ស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុUNFCCC ដែលកម្ពុជាបានចូលរួមចាប់ពីពេលដែលចាប់ផ្តើមដំបូងCOP1 រហូតដល់កិច្ចប្រជុំកំពូលលើកទី COP29 និងការត្រៀមខ្លួនចូលរួមបង្ហាញការប្រេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលបន្ថែមទៀតនៅក្នុង កិច្ចប្រជុំកំពូល COP30 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Belém ប្រទេសប្រេស៊ីល នៅក្នុងខែវិច្ឆិកានេះ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានបានរៀបចំចងក្រសៀវភៅនេះឡើង ដើម្បីផ្សព្វផ្សាយ ដល់អ្នកពាក់ព័ន្ទទាំងអស់ ស្តីពីការប្រែប្រួលអាកាសធាតុ ហើយសៀវភៅនឹងបានបង្ហាញអំពីគោលបំណង នៃកិច្ចប្រជុំកំពូលនីមួយៗ ជាមួយនឹងលទ្ធផលសម្រេចបានក៏ដូចជាសេចក្តីសម្រេចផ្សេងៗ ដែលបានសម្រេចឡើងនៅក្នុងកិច្ចប្រជុំនាពេលកន្លងមក ។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា អ្នកពាក់ព័ន្ទ អាចប្រើប្រាស់ព័ត៌មាននៅក្នុងសៀវភៅនេះ សម្រាប់ជាផលប្រយោជន៍ដល់ស្ថាប័នរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ កៀរគរធនធាន ទប់ស្កាត់ផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុផង និងបង្កើនភាពធន់ផងដែរ។ ឯកសារនេះ បានបង្ហាញអំពីអត្ថន័យសំខាន់ៗនៃ អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ UNFCCC ដ៏ដូចជាកិច្ចព្រមព្រៀងទីក្រុងបារីស៍ស្តីពីការប្រែប្រួលអាកាសធាតុ Paris agreement of climate change និងពិធីសារ Kyoto Protocol ដែលជាកិច្ចព្រមព្រៀងអន្តរជាតិដំបូងគេបង្អង់ ស្តីពីការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក៏មាននៅក្នុងនឹងដែរ។…
-
ការបរិច្ចាគឈាមមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិច្ចាគនោះទេ ផ្ទុយទៅវិញជួយការពារជម្ងឺមហារីកគ្រប់ឈាមថែមទៀត

(ភ្នំពេញ)៖ នាឱ្យកាសចូលរួមបរិច្ចាគឈាមនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលមានសមាជិកក្រុមបាល់ទាត់ចំនួន៤ក្រុម លោក គុជ ឆៃ យ៉ា ប្រធានក្រុមចាត់ការទូទៅក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានថ្លែង គូសបញ្ជាក់ថា ការបរិច្ចាគឈាមមិនធ្វើឱ្យអ្នកបរិច្ចាគប៉ះពាល់សុខសុខភាពនោះទេ ពោលវាថែមទាំងជួយឱ្យសុខភាពកាន់តែប្រសើរ និងការពារជម្ងឺមួយចំនួន ពិសេស គឺជម្ងឺមហារីកគ្រាប់ឈាមថែមទៀតផង។ ការចូលរួមបរិច្ចាគឈាមមនុស្សពីសំណាក់បងប្អូនប្រជាពលរដ្ឋ គឺជាទង្វើមនុស្សធម៌ជួយសង្គមជាតិ និងជួយដល់ជនរងគ្រោះដែលកំពុងត្រូវការឈាមជួយសង្រ្គោះអាយុជីវិតផងដែរ ។ ទន្ទឹមជាមួយគ្នានេះ លោក គុជ ឆៃ ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់សូមទៅចូលរួមបរិច្ចាគឈាមនៅថ្ងៃទី១៤និងទី១៥ ខែ វិច្ឆិកា នៅពហុកីឡដ្ឋានជាតិ ដើម្បីយកឈាមមនុស្សធម៌ក្រោមការបរិច្ចាគរបស់បងប្អូនទាំងអស់ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ត្រៀមជួយដល់ក្រុមគ្រួសារប្រជាពលរដ្ឋរងគ្រោះដែលកំពុងត្រូវការឈាមជួយសង្រ្គោះអាយុជីវិតទូទាំងប្រទេស ។ ជាមួយគ្នានោះ លោក ឌឿ ច័ន្ទសាលុច អនុប្រធានក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានថ្លែងរំលេចដែរថា ការចូលរួមបរិច្ចាគឈាមពីប្រជាពលរដ្ឋកម្ពុជា គឺជាក្តីស្រលាញ់ដ៏មហាសាលធំណាស់សម្រាប់ប្រទេសកម្ពុជាយើង។ ដោយឡែក តារាចម្រៀង លោក ខេម តំណាងឱ្យក្រុមបាល់ទាត់តារាកម្ពុជា បានចែករំលែកដែរថា លោក បានបរិច្ចាគឈាមជាច្រើនលើកមកហើយ មិនមានថ្វីប៉ះពាល់ដល់សុខភាពនោះទេ តែបើយើងមិនដឹងយើងនិងមានការបារម្ភ និងភ័យខ្លាចមិនហ៊ានបរិច្ចាគឡើយ។ តារាចម្រៀងខាងលើ ក៏បានអំពាវនាវឱ្យបងប្អូនចូលរួមបរិច្ចាគឈាម និងចូលរួមទស្សនាគាំទ្រការប្រកួតបាល់ទាត់នៅល្ងាចថ្ងៃទី១៥ វិច្ឆិកា នៅពហុកីឡដ្ឋានជាតិ។ សូមបញ្ជាក់ថា…