-
ឯកអគ្គរាជទូតខ្មែរ ប្រចាំនៅ ប៊ុលហ្គារី សម្តែងបទភ្លេងដែលបញ្ជាក់ពីប្រវត្តិទំនាក់ទំនងដ៏ល្អរវាង កម្ពុជា និងឥណ្ឌូនេស៊ី ប្រាប់ដល់ពិភពលោក

(ភ្នំពេញ)៖ ឯកអគ្គរាជទូតខ្មែរ ប្រចាំនៅសាធារណរដ្ឋប៊ុលហ្គារី បានផ្សព្វផ្សាយសិល្បៈវប្បធម៌មរតកចម្រៀងខ្មែរ ទៅកាន់ពិភពលោក ដែល ឯកឧត្តមឯកអគ្គរាជទូត បានហៅថា “តន្ត្រី គឺជាការទូតដ៏ល្អ” ជាវិធីសាស្រ្តនៃទំនាក់ទំនងកាទូតបែបស្ងៀមស្ងាត់ និងស្ងប់ចិត្ត មុនឈានទៅការប្រើប្រាស់គោលដៅនយោបាយ ឬសេដ្ឋកិច្ច ។ បទចម្រៀង ២បទ ដែលមានចំណងជើងថា «បឹងហ្គាវ៉ាន់សូឡូ» និងបទ «Good Bye Bogor» គឺជាចម្រៀង ដែលបញ្ជាក់ពីប្រវត្តិនៃទំនាក់ទំនងការទូត និងសិល្បៈរវាងកម្ពុជា និងឥណ្ឌូនេស៊ី ត្រូវបាន ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូណ៌ ឯកអគ្គរាជទូតខ្មែរ ប្រចាំនៅ ប៊ុលហ្គារី បានលើកយកមកសម្តែងជូនដល់បណ្តាអង្គទូតជាច្រើន ប្រចាំនៅប៊ុលហ្គារី នៅក្នុងកម្មវិធីនៃខួបទំនាក់ទំនងកាទូតរវាងឥណ្ឌូនេស៊ី និងប៊ុលហ្គារី ។ ឯកឧត្តម ជា ច័ន្ទបរិបូណ៌ បានបញ្ជាក់ថា កម្មវិធីដែលបានរៀបចំឡើងដោយ ស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅប៊ុលហ្គារី កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នោះ គឺមានតែទូតកម្ពុជា មួយប៉ុណ្ណោះ ក្នុងចំណោមទូតចំនួន ៣នៅអាស៊ាន ដែលស្ថានទូតឥណ្ឌូនេស៊ី បានអញ្ជើញឲ្យសម្តែងនៅក្នុងកម្មវិធីនោះ…
-
គណៈប្រតិភូគណៈកម្មការទី៤ នៃរដ្ឋសភា ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក ស្នាក់នៅបណ្តោះអាសន្ន ជំរុំវត្តច័ន្ទស៊ីសាមគ្គីរតនារាម ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ )៖ ដោយបានការអនុញ្ញាតពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២៥ គណៈប្រតិភូគណៈកម្មការទី៤ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម កែប ជុតិមា ប្រធានគណ:កម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន(គណៈកម្មការទី៤)នៃរដ្ឋសភា បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរភៀសសឹកជិត ២៥៧ គ្រួសារស្នាក់នៅបណ្តោះអាសន្ន កន្លែងមានសុវត្ថិភាព ជំរុំវត្តច័ន្ទស៊ីសាមគ្គីរតនារាម ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ឯកឧត្តម កែប ជុតិមា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា…
-
វេទិកា និងពិព័រណ៍កសិកម្មកម្ពុជារយៈពេល៤ថ្ងៃនៅកោះពេជ្រ បង្ហាញ នូវកសិផលជាយុទ្ធសាស្ត្រសំខាន់ៗរបស់កម្ពុជា

ភ្នំពេញ៖យ៉ាងហោចណាស់កសិផលជាយុទ្ធសាស្រ្តរបស់កម្ពុជាចំនួន៩មុខរួមមាន អង្ករ ដំឡូងមី ស្វាយចន្ទី ម្រេច បន្លែ ត្រី កៅស៊ូ ឈើ ស្វាយ ជាដើម ព្រមទាំងផលិតផលផ្សេងៗជាច្រើនទៀត និងស្ដង់ប្រមាណ៤០០ នឹងត្រូវបានដាក់តាំងបង្ហាញក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25 ) រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានថ្លែងថា កម្ពុជាមានសក្តានុពលខ្ពស់ក្នុងការប្រែក្លាយជាតួអង្គ ដ៏សំខាន់នៅក្នុងទីផ្សារកសិកម្មពិភពលោក ជាពិសេស ការផ្គត់ផ្គង់ផលិតផលកែច្នៃ ហើយដើម្បីសម្រេច គោលដៅនេះ ទាមទារឱ្យមានប្រព័ន្ធអេកូឡូស៊ីគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡាគ្នា ការវិនិយោគក្នុងស្រុក ពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ការពង្រឹងភាពជាដៃគូពាណិជ្ជកម្ម ការផ្សារភ្ជាប់កសិករជាមួយទីផ្សារ បច្ចេកវិទ្យា និងវានុវត្តន៍ ហើយនិងហិរញ្ញវត្ថុជាដើម។ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានឱ្យដឹងថា កម្ពុជាមានឧត្តមភាពប្រៀបធៀបជាច្រើនសម្រាប់ការវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម រួមមាន ទីតាំងភូមិសាស្ត្រល្អដែលអាចភ្ជាប់ទៅទីផ្សារតំបន់ និងអន្តរជាតិ…
-
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ៖ការផលិតនិងផ្សព្វផ្សាយព័ត៌មានបរិស្ថានជាកិច្ចការដ៏សំខាន់ក្នុងការចែករំលែកទៅកាន់សាធារណជន

ភ្នំពេញ៖ ឯកឧត្តម អ៊ាត សីលា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ក៏ដូចជាមន្ត្រីរាជក្រោមឱវាទ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងការបំពេញកិច្ចការងារអប់រំផ្សព្វផ្សាយ បញ្ជ្រាបចំណេះដឹងបរិស្ថានដល់សាធារណជន ដោយទទួលបានលទ្ធផលគួរជាទីកត់សម្គាល់។ ឯកឧត្តម អ៊ាត សីលា កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តរបស់អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ក្រោមប្រធានបទ«ការពង្រឹងអប់រំ ផ្សព្វផ្សាយ ដើម្បីជំរុញសកម្មភាពប្រតិបត្តិមេត្រីបរិស្ថាន» ។ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថាការផលិតនិងផ្សព្វផ្សាយព័ត៌មានបរិស្ថានជាកិច្ចការដ៏សំខាន់មួយក្នុងការចែករំលែកព័ត៌មានស្តីពីបរិស្ថានទៅកាន់សាធារណជនដើម្បីជ្រាប និងលើកកម្ពស់ការយល់ដឹងបរិស្ថាន ការការពារអភិរក្សធនធានធម្មជាតិ ក៏ដូចជាការទប់ស្កាត់នូវព័ត៌មានមិនពិតក្នុងវិស័យបរិស្ថាន។ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមើល ឬចែករំលែកព័ត៌មានទាំងឡាយណា ដែលមានប្រភពច្បាស់លាស់ផ្លូវការពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីចៀងវាងធ្វើការចែករំលែកនូវព័ត៌មានក្លែងក្លាយ ដែលអាចនាំមានបញ្ហាប្រឈមនឹងច្បាប់។ គួរបញ្ជាក់ឱ្យដឹងថា សិក្ខាសាលាបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តរបស់អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ក្រោមប្រធានបទ«ការពង្រឹងអប់រំ ផ្សព្វផ្សាយ ដើម្បីជំរុញសកម្មភាពប្រតិបត្តិមេត្រីបរិស្ថាន» ដែលប្រព្រឹត្តទៅរយៈពេលពេញមួយថ្ងៃ ធ្វើឡើងក្នុងគោលបំបំណងសំខាន់ចំនួន២ រួមមាន៖ ១)បង្ហាញបទពិសោធន៍ការងារក្នុងឆ្នាំ២០២៥ បញ្ហាប្រឈមនិងដំណោះស្រាយរបស់អង្គភាពជំនាញ និងផែនការសកម្មភាពសម្រាប់អនុវត្តឆ្នាំ២០២៦ និង២)ពង្រឹងកិច្ចសហការភាពជាដៃគូក្នុងការពង្រីកការអប់រំ ផ្សព្វផ្សាយចំណេះដឹងព័ត៌មានបរិស្ថាន និងពង្រឹងការគ្រប់គ្រងព័ត៌មានភូមិសាស្ត្រ ដើម្បីជំរុញឥរិយាបថ ផ្នត់គំនិតមេត្រីភាពបរិស្ថានរបស់សាធារណជន និងគ្រប់គ្រងធនធានធម្មជាតិ។សិក្ខាសាលាមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក…
-
ក្រសួងរៀបចំដែនដី ក្រសួងវប្បធម៌ និងអាជ្ញាធរជាតិអប្សរា ពិភាក្សាគ្នាដើម្បីកំណត់អត្តសញ្ញាណបុរាណដ្ឋានទូទាំងប្រទេស

ភ្នំពេញ៖ បុរាណដ្ឋានជាកន្លែងចុះបញ្ជីបេតិកភណ្ឌកន្លងមកតែងមានសំណង់មិនរៀបរយជាច្រើន នាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ផង និងជីវភាពរបស់ពលរដ្ឋផង។ ហេតុនេះ ពេលនេះ ជាពេលវេលាល្អសម្រាប់ស្ថាប័នទាំង៣ សហការគ្នាដើម្បីធ្វើការកំណត់អត្តសញ្ញាណបុរាណដ្ឋានដោយផ្អែកទៅលើទិន្នន័យក៏ដូចជាការចង្អុលបង្ហាញរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីឈានទៅបញ្ចប់ការចុះបញ្ជីបេតិកភណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជាទាំងមូល ក៏ដូចជាក្នុងតំបន់អង្គរ ខេត្តសៀមរាបដោយប្រើប្រាស់គោលការណ៍ជាក់ស្ដែងនិងមានភាពបត់បែន ក្នុងគោលដៅបង្កើតគោលការណ៍រួមសម្រាប់សង្គមជាតិដើម្បីដោះស្រាយបញ្ហាសំណង់មិនរៀបរយនិងជួយឱ្យប្រជាពលរដ្ឋមានលំនៅដ្ឋានរស់នៅសមរម្យនិងមានជីវភាពល្អប្រសើរ។ ក្នុងកិច្ចប្រជុំ ដែលធ្វើឡើងនាព្រឹកថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២៥ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានលើកឡើងពាក់ព័ន្ធនឹងការងារដូចជា ទី១-ការចុះបញ្ជីដីបុរាណដ្ឋាននៅតាមបណ្ដារាជធានី-ខេត្តទាំង ២៥ ទី២- បញ្ហាពាក់ព័ន្ធនឹងការសាងសង់ដែលចាត់ទុកថាជាសំណង់ខុសច្បាប់នៅតំបន់អង្គរ ទី៣- ឯកសារដែលគួរផ្ញើទៅ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក WHC (World Heritage Committee) នាពេលខាងមុខដើម្បីពិភាក្សា និងឯកភាពយោគយល់ពាក់ព័ន្ធតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ, ទី៤-បញ្ហាពាក់ព័ន្ធដីធ្លីរវាងប្រជាពលរដ្ឋ និងអាជ្ញាធរជាតិអប្សរានៅតំបន់បុរីសណ្ឋាគារអង្គរ ក្រុងសៀមរាប និងបញ្ហាផ្សេងៗ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានឱ្យដឹងថា ការជួបពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមនឹងថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំ នៃអាជ្ញាធរជាតិអប្សរា គឺដើម្បីផ្លាស់ប្ដូរមតិយោបល់ប្រមូលធាតុចូល ស្វែងរកការឯកភាពរួមគ្នាលើករណីមួយចំនួន និងសម្រេចជាគោលការណ៍រួមដើម្បីអាចយកទៅអនុវត្តបានប្រកបដោយភាពជាក់លាក់ ឈានទៅកំណត់ទីតាំងបុរាណដ្ឋានទាំងអស់នៅទូទាំងប្រទេសនិងត្រូវសម្រេចអំពីការកំណត់ការចុះបញ្ជីដីបុរាណដ្ឋានដើម្បីឈានទៅបញ្ចប់ការចុះបញ្ជីបេតិកភណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជា ដោយប្រជុំពិនិត្យពិភាក្សាផ្អែកលើករណីសំណើរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕អត្ថបទ៖ ហេង វណ្ណារូបភាព៖ គ្រី…
-
មជ្ឈដ្ឋាននានាទាំងក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសចេញប្រតិកម្មថ្កោលទោសអំពើយង់ឃ្នងរបស់យោធាថៃដែលបាញ់ប្រហារមកលើពលរដ្ឋកម្ពុជាស្លូតត្រង់

(ភ្នំពេញ)៖ ដោយសារអំពើយង់ឃ្នងពីសំណាក់កងទ័ពថៃដែលបានធ្វើការបាញ់ប្រហារមកលើប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាដែលកំពុងរស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥កន្លងមកបានធ្វើឱ្យតាមស្ថាប័នក្រសួង មន្ទីរ ប្រជាពលរដ្ឋ នៅក្នុងប្រទេសកម្ពុជា ហើយក្រៅពីនេះក៏មានបណ្តាសារព័ត៌មានអន្តរជាតិ ព្រមទាំងប្រទេសមួយចំនួនថែមទៀតបានធ្វើការថ្កោលទោសប្រទេសថៃយ៉ាងខ្លាំងក្លាបំផុតពីទង្វើឃោឃៅមិនគោរពសិទ្ធមនុស្សសូម្បីតែបន្តិចរបស់ប្រទេសមួយនេះ។ គួរបញ្ជាក់ថា ជុំវិញបញ្ហាយោធាថៃបានបាញ់ប្រហារមកលើពលរដ្ឋខ្មែរស្លូតត្រង់នេះក្រសួងការពារជាតិឱ្យដឹងថាមានពលរដ្ឋកម្ពុជាបាត់បង់ជីវិតនៅនឹងកន្លែង១នាក់ ចំណែក៣ នាក់ផ្សេងទៀតរងរបួស ធ្ងន់ ស្រាល។ ប្រភពពីក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងដែរថាករណីយោធាថៃបើក ការបាញ់ប្រហារយ៉ាងព្រៃផ្សៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់នេះមាន២លើក ក្នុងនេះវេលាម៉ោង ១៥:៥០នាទី និង វេលាម៉ោង ១៧:៥៤ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ក្រោយឧប្បត្តិហេតុដ៏ឃោឃៅដែលបង្ករឡើងដោយយោធាថៃនេះគេឃើញមានប្រតិកម្មជាច្រើនកើតចេញទាំងក្នុង និងក្រៅប្រទេស ដោយបានធ្វើការថ្កោលទោសឱ្យថៃទទួលខុសត្រូវ និងបញ្ឈប់ជាបន្ទាន់នូវអំពើព្រៃផ្សៃសម្លាប់ប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់។ សម្រាប់ប្រតិកម្មនូវទង្វើរយង់ឃ្នងពីសំណាក់យោធាថៃទាំងនេះមានដូចជា៖ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអំពើឈ្លានពានគួរឱ្យស្អប់ខ្ពើម និងការរំលោភបំពានលើ អធិបតេយ្យភាពកម្ពុជា ដោយប្រទេសថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យពលរដ្ឋស្លូតត្រង់កម្ពុជាម្នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួស។ក្រៅពីនេះក៏មានរដ្ឋសភាកម្ពុជា ,ក្រសួងការបរទេសកម្ពុជា ,អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ,ក្រសួងការពារជាតិកម្ពុជាជាដើម។ក្រៅពីនេះក៏មានក្រសួង មន្ទីរ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានចេញមកប្រកាសថ្កោលទោសព្រមៗគ្នាពីសំណាក់កងទ័ពថៃនេះដូចគ្នា។ ដោយឡែកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏បានប្រកាសភ្លាមៗថានឹងដាក់បណ្តឹងទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្ស (OHCHR) និងស្ថាប័នសិទ្ធមនុស្សនានាបន្ទាប់ពីទាហានថៃបាញ់ប្រហារយ៉ាងព្រៃផ្សៃមកលើពលរដ្ឋកម្ពុជាផងដែរ។…
-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ សៀវភៅណែនាំសវនកម្មផ្ទៃក្នុង ជាយុទ្ធសាស្ត្រ ធានាតម្លាភាព «សុក្រឹតកម្មបរិស្ថានកិច្ច»

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ប្រើប្រាស់ “សៀវភៅណែនាំសវនកម្មផ្ទៃក្នុង” ដែលក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ ពីព្រោះថា សៀវភៅនេះ មិនត្រឹមតែជាឧបករណ៍ត្រួតពិនិត្យប៉ុណ្ណោះទេ គឺថែមទាំងជាយុទ្ធសាស្ត្រសម្រាប់ធានា តម្លាភាព និងគណនេយ្យភាព នៃការងារបរិស្ថានកិច្ច។ នេះជាការថ្លែងរបស់ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាស្ដីពី «សៀវភៅណែនាំសវនកម្មផ្ទៃក្នុង» នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថាឯកសារនេះផ្សារភ្ជាប់ការងារសវនកម្មផ្ទៃក្នុងទៅនឹងការអនុវត្តការងារ “សុក្រឹតកម្មបរិស្ថានកិច្ច” ដែលមានសសរស្ដម្ភ ៣ គឺ ភាពស្អាត ភាពបៃតង និងចីរភាព។ ឯកឧត្តម បានរំលឹកពីការដាក់ចេញនូវការប្តេជ្ញាចិត្តខ្ពស់ ធ្វើឱ្យវិថីចម្បងៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានភាពស្អាត គឺគ្មានសំរាមប្លាស្ទិកហើររាយប៉ាយនៅតាមដងផ្លូវ។ ចេញពីភាពស្អាត គឺបន្តទៅភាពបៃតង ដោយជំរុញឱ្យមានការធ្វើសុក្រឹតកម្មការងារ ដែលមានរបាយការណ៍ជាក់លាក់ប្រចាំខែ ដោយរំលេចបន្ថែមនូវការងារដែលបានធ្វើរួច និងភាពខ្វះចន្លោះ ដើម្បីបន្តតម្រង់ទិសទៅសម្រេចគោលដៅជាយុទ្ធសាស្រ្តរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ជាឧបករណ៍ស្តង់ដារសម្រាប់វាស់កម្រិតគុណភាពការងារ។ «មានតែសកម្មភាពការងារដែលយើងបានធ្វើនោះទេ ដែលជាទិន្នន័យសម្រាប់ឱ្យការពិនិត្យ និងវាយតម្លៃ ដោយបង្ហាញនូវលទ្ធផលយ៉ាងសុក្រឹតលើការងារប្រចាំថ្ងៃរបស់យើង ទាំងនេះហើយជាសក្ខីកម្មការងារ ដែលមានតម្លាភាព។» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត…
-
វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងធ្វើឡើងចាប់ពីថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ជូនដំណឹងទៅដល់ ម្ចាស់ក្រុមហ៊ុន សិស្ស និស្សិត និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ក្រសួង នឹងរៀបចំ “វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ក្រោមប្រធានបទ “ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល” ក្នុងគោលបំណង ១) បង្ហាញអំពីដំណើរវិវឌ្ឍន៍ នៃអភិបាលកិច្ចឌីជីថលនៅកម្ពុជា ២) ជំរុញឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាលើវិស័យឌីជីថលក្នុងតំបន់អាស៊ាន ៣) លើកកម្ពស់កិច្ចសហប្រតិបត្តិការនិងភាពជាដៃគូ និង ៤) ចែករំលែកនវានុវត្តន៍ឌីជីថលរបស់រដ្ឋាភិបាល និងវិស័យឯកជន។ វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍បច្ចេកវិទ្យាឌីជីថលដ៏ធំមួយរបស់កម្ពុជាដែលត្រូវបានផ្តួចផ្តើមឡើងដោយរួមបញ្ចូលគ្នានូវ ១) វេទិកាចែករំលែកបទពិសោធពាក់ព័ន្ធនឹងដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថល អភិបាលកិច្ចឌីជីថល និងបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ២) ពិព័រណ៍បច្ចេកវិទ្យាឌីជីថលដែលបង្ហាញអំពីសមិទ្ធផល ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) និងដំណោះស្រាយឌីជីថលរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និងធុរកិច្ចថ្មីឌីជីថល និង ៣) ព្រឹត្តិការណ៍ជាតិនិងអន្តរជាតិអម…
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្ដីពីភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល”

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គបណ្តុះបណ្តាលកម្រិតខ្ពស់ស្ដីពីភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល” ដល់ថ្នាក់ដឹកនាំ ក.ប.ទ. ប្រមាណ ៥០រូប។ វគ្គបណ្ដុះបណ្ដាលនេះ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ដោយសាស្រ្តាចារ្យចំនួន ២រូបមកពីស្ថាប័ន បណ្តុះបណ្តាលភាពជាអ្នកដឹកនាំដ៏ល្បី HEC Paris ក្នុងគោលបំណងចែករំលែកចំណេះដឹងនិងបទពិសោធនៃការចាប់យកបច្ចេកវិទ្យាថ្មីៗសម្រាប់អ្នកដឹកនាំការងារបរិវត្តកម្មរដ្ឋាភិបាលឌីជីថលក្នុងវិស័យសាធារណៈ (Digital Government Transformation in Public Sector) ជាអាទិ៍ ការបញ្ជ្រាបនិងការចាប់យកបច្ចេកវិទ្យា, បញ្ញាសិប្បនិម្មិត (AI), អភិបាលកិច្ចទិន្នន័យ និងការចាប់យកបច្ចេកវិទ្យាថ្មីៗ ព្រមទាំងការអនុវត្តជាក់ស្ដែងនូវគម្រោងផ្លាស់ប្តូរឌីជីថល ផងដែរ។ លើសពីនេះ ថ្នាក់ដឹកនាំ ក.ប.ទ. ក៏អាចស្វែងយល់បន្ថែមអំពីបច្ចេកទេសនៃការគ្រប់គ្រងការផ្លាស់ប្តូរ (Change Management) ក្នុងការងារបរិវត្តកម្មឌីជីថល ផលប្រយោជន៍យុទ្ធសាស្ត្រនៃបរិវត្តកម្មឌីជីថលសម្រាប់ប្រតិបត្តិការរបស់រដ្ឋាភិបាល និងការកសាងការជឿទុកចិត្តលើការចាប់យកបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងការផ្តល់សេវាសាធារណៈ ៕ ដោយ ៖…
-
ភូមិព្រៃចាន់ព្រឹកនេះស្ងប់ស្ងាត់ ខណៈក្រុមអ្នកសង្កេតការណ៍អាស៊ានទៅមើលពលរដ្ឋខ្មែររងរបួសផ្ទាល់

បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ស្ថានភាពនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់ជាធម្មតាបន្ទាប់ពីទាហានបានបាញ់ប្រហារប្រជាពលរដ្ឋខ្មែរស្លូតមិនដឹងអីសោះកាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំបណ្ដាលឱ្យបាត់បង់ជីវិតម្នាក់និងបីនាក់រងរបួស។ ចាប់តាំងពីពេលកើតហតុកងកម្លាំងកម្ពុជា និងអាជ្ញាធរបាននៅប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ។ជាមួយគ្នានៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា នេះដែរក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ដែលសម្របសម្រួលដោយក្រសួងការពារជាតិកម្ពុជាបានចុះពិនិត្យមើលស្ថានភាពជនស៊ីវិលចំនួន៣នាក់ដែរងរបួសដោយសារយោធាថៃ បាញ់ប្រហារនៅភូមិព្រៃចាន់កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកាម្សិលមិញ។ អ្នកទាំងបីនាក់កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី។ សូមជម្រាបថា ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ទាំងបីនាក់នេះ ត្រូវបានទាហានថៃបាញ់ប្រហារយ៉ាងឃោរឃៅយង់ឃ្នងខណៈកំពុងអង្គុយនៅផ្ទះស្ថិតនៅ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។អំពើបាញ់ប្រហាររបស់ ទាហានថៃនោះក៏បានបណ្ដាលពលរដ្ឋខ្មែរមួយនាក់បាត់បង់ជីវិតផងដែរ ។ ក្រោយហេតុការណ៍ជាមួយនឹងការប្រកាសថ្កោលទោសនិងទាមទារបើកការស៊ើបអង្កេតដោយក្រុមឯករាជ្យដោយមានការចូលរួមពីភាគីបរទេសផង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាក៏បានបញ្ជាឱ្យឱ្យអាជ្ញាធរដែនដី និងគ្រប់កងកម្លាំងសមត្ថកិច្ចទាំងអស់ចាត់វិធានការជាបន្ទាន់ ក្នុងការការពារប្រជាពលរដ្ឋ ជាពិសេសត្រូវគិតគូរលើសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋឱ្យបានជាដាច់ខាត ៕ដោយ៖ឃិន គន្ធា