Category: ព័ត៌មានជាតិ

  • ក្រសួងសុខាភិបាលនៅតែព្រួយបារម្ភចំពោះករណីឆ្លងមេរោគអេដស៍ថ្មី

    ក្រសួងសុខាភិបាលនៅតែព្រួយបារម្ភចំពោះករណីឆ្លងមេរោគអេដស៍ថ្មី

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅតែព្រួយបារម្ភចំពោះករណីឆ្លងមេរោគអេដស៍ថ្មី ដែលនៅមិនទាន់ឃើញសញ្ញាថមថយ ។ នេះជាការបញ្ជាក់របស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺ អេដស៍ក្រសួងសុខាភិបាល ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពក្នុងការអនុវត្ត គោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ក្នុងវិស័យសុខាភិបាល ដើម្បីឈានទៅបញ្ចប់អេដស៍ ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមវត្តមាន ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។ លោកជំទាវ យក សម្បត្តិ បានថ្លែងថា យើងនៅតែព្រួយបារម្ភចំពោះករណីឆ្លងថ្មី ដែលនៅមិនទាន់ឃើញថាថមថយ ។ លោកជំទាវ ថា នៅក្រសួងសុខាភិបាល ដែលមានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានខិតខំកៀរគរធនធាន គាំទ្រយ៉ាងទៀងទាត់ពីថវិកាជាតិ ប្រមាណ ៦លានដុល្លារ ក្នុងការទិញឱសថ និងបរិក្ខារ ។ នៅដើមឆ្នាំ ២០២៥ ថវិកា ជំនួយពីមូលនិធិសកល បានផ្អាកសកម្មភាពមួយរយៈ ហើយបន្តឡើងវិញ…

  • ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង

    ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង

    ស្ទឹងត្រែង: ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុងនៅមជ្ឍមណ្ឌលស៊ូននឹង អគារC ជាន់ផ្ទាល់ដី ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយមានការចូលរួមពីសំណាក់ ប្រធាន ស.ស.យ.ក.ខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តកោះកុងសរុបប្រមាណជាង ៥១២រូប។ ក្នុងឱកាសនេះលោកជំទាវ មិថុនា ភូថង ប្រធាន ស.ស.យ.ក.ខេត្តកោះកុង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្ដៅផ្ដល់ជូនចំពោះវត្តមានរបស់បងប្រធានលើទឹកដីខេត្តកោះកុង សារជាថ្មី។ លោកជំទាវបានលើកឡើងថា ដោយសារមើលឃើញពីទឹកចិត្ត ឆន្ទៈមោះមុត និងការលះបង់របស់ឯកឧត្តមប្រធាន និងថ្នាក់ដឹកនាំ ស.ស.យ.ក. បានក្លាយជាគំរូ និងជាកត្តាជំរុញទឹកចិត្តឱ្យយុវជនឱ្យចូលរួមកាន់តែច្រើន ។ក្នុងរយៈពេលជាងមួយទសវត្សរ៍នេះ ស.ស.យ.ក.ខេត្តកោះកុង បានកើនឡើងពីសមាជិក ៨៧នាក់ រហូតមានដល់ជាង ៣ពាន់នាក់ ដែលមានរចនាសម្ព័ន្ធគ្រប់ជាន់ថ្នាក់ផងដែរ។ លោកជំទាវក៏បានរាយការណ៍អំពីវឌ្ឍនភាពការងារ សមាជិក សមាជិកា…

  • មនុស្ស៣០០នាក់ ចូលរួមព្រឹត្តិការណ៍រត់កម្សាន្តនៅសៀមរាប

    មនុស្ស៣០០នាក់ ចូលរួមព្រឹត្តិការណ៍រត់កម្សាន្តនៅសៀមរាប

    សៀមរាប​៖កងរាជអាវុធហត្ថខេត្តសៀមរាបកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំព្រឹត្តិការណ៍រត់កម្សាន្ត ដើម្បីលើកកម្ពស់សុខភាព សាមគ្គីភាព និងផ្សារភ្ជាប់ជាមួយមហាជន។ព្រឹត្តិការណ៍នេះមានការរត់ចម្ងាយ៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ ដោយមានការចូលរួមពីនាយ នាយរង ពលអាវុធហត្ថ រួមទាំងមហាជនប្រមាណជាង ៣០០នាក់។ ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបដែលផ្តួចផ្តើមរៀបចំកម្មវិធីនេះបានបញ្ជាក់ថា វិស័យកីឡានៅកម្ពុជាបច្ចុប្បន្នកំពុងមានការរីកចម្រើនទាំងបច្ចេកទេស និងធនធានមនុស្សនៅតាមមូលដ្ឋានក្រុង ស្រុក។ ការរៀបចំព្រឹត្តិការណ៍ក្នុងគោលបំណងចម្បងដើម្បីសុខភាព និងផ្សារភ្ជាប់ជាមួយមហាជន ព្រមទាំងបំផុស​ដល់កង​កម្លាំង ដល់មហាជន សំខាន់យុវជនឱ្យចូលរួមហាត់ប្រាណដើម្បីសុខភាព កាយសម្បទារឹងមាំ និងជាមធ្យោបាយដ៏​ល្អក្នុងការចាកចេញឆ្ងាយពីគ្រឿងញៀន។ ​ លោកមេបញ្ជាការបានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៦កងរាជអាវុធហត្ថខេត្តបានកំណត់កម្មវិធីរត់កម្សាន្តនេះនៅ ពាក់​កណ្តាលខែនីមួយៗជាកិច្ចជួបជុំគ្នាជាប្រចាំ។លោកក៏បានអញ្ជើញដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្សទាំងអស់ចូលរួមដោយសេរី៕ ដោយ៖​ប៊ុន​រដ្ឋា

  • វគ្គបណ្តុះបណ្តាលស្ដីពីភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល” ត្រូវបានបិទបញ្ចប់

    វគ្គបណ្តុះបណ្តាលស្ដីពីភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល” ត្រូវបានបិទបញ្ចប់

    ព្រះសីហនុ៖វគ្គបណ្តុះបណ្តាលកម្រិតខ្ពស់ស្ដីពីភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍​សម្រាប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល” ដល់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការប្រចាំការក្រសួង ស្ថាប័នក្នុងរាជរដ្ឋាភិបាល​ត្រូវបាន​បិទបញ្ចប់កាលពីចុងសប្ដាហ៍កន្លងទៅនេះ​ក្រោមអធិបតីភាព​ឯកឧត្តម ជាវ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍​និងទូរគមនាគមន៍ (ក.ប.ទ.) បង្ហាញនូវក្តីរីករាយចំពោះលទ្ធផលនៃវគ្គបណ្ដុះបណ្ដាល ឯកឧត្តម ជា វ៉ាន់ដេត មានប្រសាសន៍ថា កម្ពុជាមានបំណង​កាត់បន្ថយការប្រើប្រាស់ក្រដាស (Paperless Framework) ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ដើម្បី​សម្រេចគោលដៅនេះ យើងចាំបាច់ត្រូវពាំនាំការជឿទុកចិត្តនេះទៅពិភពឌីជីថល ក្នុងន័យនេះ ក.ប.ទ. បានខិតខំ​អភិវឌ្ឍ​ថ្នាលឌីជីថលដែលអាចកាត់បន្ថយការប្រើប្រាស់ក្រដាសប្រកប ដោយភាពជឿទុកចិត្ត ចំនួន ២ គឺ ថ្នាលផ្ទៀង​ផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ Verify.gov និងថ្នាលផ្ទុកឯកសារសាធារណៈ Go.gov.kh ហើយក្នុងពេលខាង​មុខក្រសួង​គ្រោងនឹងគោរពសុំការអនុញ្ញាតពីរាជរដ្ឋាភិបាលក្នុងការដាក់ឱ្យប្រើប្រាស់ថ្នាលមួយទៀតគឺហត្ថលេខាឌីជីថល (Digital Signature)។ ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ថ្នាល verify ត្រូវបានដាក់ឱ្យប្រើប្រាស់ដោយរាជរដ្ឋាភិបាលកម្ពុជា និងត្រូវបានប្រើប្រាស់នៅក្នុង​ប្រទេស​អាស៊ានមួយចំនួន ក្នុងនោះហ្វីលីពីន បានរៀនសូត្រពីថ្នាលនេះ ដើម្បីអភិវឌ្ឍថ្នាល verify ដូចនឹងកម្ពុជា ដោយ​បានដាក់ឱ្យប្រើប្រាស់លើអត្តសញ្ញាណបណ្ណឌីជីថលបានចំនួនជាង ៩០លានបណ្ណ ហើយត្រូវបានប្រតិបត្តិការ​ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវរហូតដល់ជាង ១៦៤ លានដង ក្នុងរយៈពេលដ៏ខ្លី។ សូមជម្រាបថា វគ្គបណ្តុះបណ្តាលខាងលើមានការចែករំលែកពីសំណាក់សាស្រ្តាចារ្យមកពីស្ថាប័ន HEC Paris វាគ្មិនជាតិ-អន្តរជាតិ ព្រមទាំងមានវត្តមានឯកឧត្តម…

  • សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តកសាងប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយបន្ថែមទៀត

    សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តកសាងប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយបន្ថែមទៀត

    ភ្នំពេញ៖ នាពេលអនាគតរាជរដ្ឋាភិបាលនឹងបន្តកសាងប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីធានាទឹក​ប្រើប្រាស់ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដល់ប្រជាកសិករ ។នេះជាការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីលើបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានបន្តសំណេរដោយបង្ហាញពីប្រព័្ធធារាសាស្ត្រនៅកម្ពុជា​ត្រូវបានចែកជាពីរ​ប្រភេទសំខាន់ៗ គឺប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ និងប្រព័ន្ធធារាសាស្ត្រមិនគ្រប់ជ្រុងជ្រោយ ។ តើអ្វីទៅប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ? សម្ដេចធិបតីបានពន្យល់ថាសំដៅលើប្រព័ន្ធធារាសាស្ត្រមួយដែលមាន៖ ១.អាងទឹកដែលប្រភពទឹកមិនចេះរីងស្ងួត, ២.ប្រឡាយមេដែលនាំទឹកពីប្រភពទឹកទៅកាន់តំបន់ផ្សេងៗ, ៣.ប្រឡាយរង ដែលនាំទឹកបន្តពីប្រឡាយមេទៅកាន់តំបន់ដែលត្រូវប្រើប្រាស់ទឹក(ដីកសិកម្ម) ប៉ុន្តែនៅឆ្ងាយពីប្រឡាយមេ និង ៤. ប្រឡាយជើងក្អែប ដែលនឹងនាំទឹកចេញពីប្រឡាយរង ទៅកាន់ដីស្រែកសិកម្មតែម្ដង ។ ចំណែកឯប្រព័ន្ធធារា​សាស្ត្រមិន​គ្រប់ជ្រុងជ្រោយ ជាប្រព័ន្ធមួយដែលមានតែប្រឡាយ ប៉ុន្តែនៅឆ្ងាយពីប្រភពទឹក ឬមានតែប្រភពទឹក ប៉ុន្តែគ្មានប្រឡាយ​សម្រាប់នាំទឹកយកទៅប្រើប្រាស់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការ ។ បើតាមសម្ដេចធិបតីហ៊ុន ម៉ាណែត នៅកម្ពុជា ប្រឡាយមួយចំនួនធំស្ថិតនៅជាប្រភេទប្រព័ន្ធធារាសាស្ត្រមិនទាន់​គ្រប់​ជ្រុងជ្រោយនៅឡើយ។នៅពេលអនាគត រាជរដ្ឋាភិបាល នឹងបន្តកសាងប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីធានាទឹកប្រើប្រាស់ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដល់ប្រជាកសិករ ដើម្បីចូលរួមលើកកម្ពស់ទិន្នផលកសិកម្ម និងការដឹកជញ្ជូនកសិផល សំដៅបង្កើនប្រាក់ចំណូលជូនប្រជាកសិករតាមរយៈការកាត់បន្ថយថ្លៃដើមកសិកម្ម ។ ចំណែកឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ទូរទស្សន៍អប្សរាថា គិតត្រឹមខែមីនា ឆ្នាំ២០២៥កម្ពុជា មានប្រព័ន្ធធារាសាស្ដ្រចំនួន២.៣៥២…

  • ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ៖ ក្នុងនាមជាសមាជិកបក្ស ត្រូវមានស្មារតីបក្សនៅក្នុងខ្លួនជាប់ជាប្រចាំ មិនមែនមានស្មារតីបក្សនៅពេលពាក់អាវគណបក្សនោះទេ

    ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ៖ ក្នុងនាមជាសមាជិកបក្ស ត្រូវមានស្មារតីបក្សនៅក្នុងខ្លួនជាប់ជាប្រចាំ មិនមែនមានស្មារតីបក្សនៅពេលពាក់អាវគណបក្សនោះទេ

    (វិមាន៧មករា)៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានគូសបញ្ជាក់ថា ក្នុងនាមជាសមាជិកបក្ស ត្រូវតែមានស្មារតីបក្សនៅក្នុងខ្លួនជាប់ជាប្រចាំ មិនមែនមានស្មារតីបក្សនៅពេលពាក់អាវគណបក្សនោះទេ សុំឱ្យមានជារៀងរហូតនៅក្នុងខ្លួនរបស់យើងម្នាក់ ទើបក្លាយជាកោសិកា ជាឈាមជ័ររបស់បក្ស ក្នុងការបន្តវេនដឹកនាំគណបក្ស និងដឹកនាំជាតិទៅថ្ងៃអនាគត។ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាពមន្រ្តីវ័យក្មេង ដើម្បីចីរភាព និងនិរន្តភាព នៃការដឹកនាំរយៈពេលយូរអង្វែងរបស់គណបក្ស”ជំនាន់ទី២ ដល់យុវជនគណបក្សប្រជាជនកម្ពុជា ផ្នែកក្រសួង-ស្ថាប័ន នៅថ្ងៃអាទិត្យ ១១រោច ខែកត្តិក ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធានគណ:ប្រចាំការ, ឯកឧត្តមសមាជិកគណៈប្រចាំការ, ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំគណបក្សយុវជនផ្នែកក្រសួង-ស្ថាប័ន, ឯកឧត្តមសមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងសមាជិក សមាជិកាយុវជនគណបក្ស ជាសិក្ខាកាមប្រមាណ ១៧៤ នាក់។ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានថ្លែងថា វគ្គអប់រំនយោបាយ មានសារៈសំខាន់ខ្លាំងណាស់ និងជាឱកាសសម្រាប់មន្ត្រីគណបក្សព្យាយាមស្វែងយល់…

  • លទ្ធផលសិក្ខាសាលាយុទ្ធសាស្ត្រខេត្តកំពង់ស្ពឺ ត្រូវបានផ្សព្វផ្សាយ និងចងក្រងជាឯកសារជំនួយស្មារតីដល់មន្ត្រីគណបក្សក្នុងខេត្តកំពង់ស្ពឺ

    លទ្ធផលសិក្ខាសាលាយុទ្ធសាស្ត្រខេត្តកំពង់ស្ពឺ ត្រូវបានផ្សព្វផ្សាយ និងចងក្រងជាឯកសារជំនួយស្មារតីដល់មន្ត្រីគណបក្សក្នុងខេត្តកំពង់ស្ពឺ

    (ភ្នំពេញ)៖ កិច្ចប្រជុំ «ផ្សព្វផ្សាយលទ្ធផលសិក្ខាសាលាយុទ្ធសាស្ត្រខេត្តកំពង់ស្ពឺ» បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមាន ៧ មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និង ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានលើកឡើងថា លទ្ធផលនៃសិក្ខាសាលាដែលក្រុមការងារគណបក្សសម្រេចបាន គឺជាឯកសារដ៏ល្អដែលឆ្លុះបញ្ចាំងពីភាពខ្លាំងនៃមូលដ្ឋានខេត្តកំពង់ស្ពឺ ក៏ដូចជាឯកសារជំរុញ រួមទាំងរក្សាភាពឈ្នះនៅទូទាំងខេត្តកំពង់ស្ពឺ និងនិយាយជារួមធានាភាពឈ្នះនៅទូទាំងប្រទេស។ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ ក្រុមការងារគណបក្សខេត្តចូលរួមតម្កល់ភាពឈ្នះនេះជារៀងរហូត ដើម្បីធានាសន្តិភាព ស្ថិរភាព និងអាចដោះស្រាយបាននូវបញ្ហាប្រឈមផ្សេងៗ ឆ្ពោះទៅរកការអភិវឌ្ឍរបស់ប្រទេសជាតិ។ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ ក្រុមការងារគណបក្សខេត្តកំពង់ស្ពឺគ្រប់ឋានានុក្រម ដែលបានអនុវត្តកិច្ចការងាររហូតសម្រេចបានសមិទ្ធផលជាច្រើនជូនគណបក្ស ក្នុងនោះរួមទាំងឯកសារលទ្ធផលសិក្ខាសាលាយុទ្ធសាស្ត្រនាពេលនេះផងដែរ។ ឯកឧត្តមសង្ឃឹមថា ឯកសារលទ្ធផលសិក្ខាសាលាយុទ្ធសាស្ត្រ រួមទាំងឯកសារសំខាន់ៗដែលក្រុមការងារបក្សសម្រេចបាន គឺក្លាយជាឯកសារជំនួយស្មារតីដល់សមាជិកបក្ស និងឈានដល់ការពិគ្រោះយោបល់ ការប្ដេជ្ញាចិត្តឆ្ពោះទៅនិងការប្ដេជ្ញាចិត្តរបស់ក្រុមការងារគណបក្សខេត្ត ឆ្ពោះទៅការបោះឆ្នោតឆ្នាំ២០២៧-២០២៨។ សូមជម្រាបថា កិច្ចប្រជុំ…

  • ចង្ក្រានសន្សំសំចៃថាម ត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន២៧៣គ្រួសារនៅស្រុកសន្ទុក

    ចង្ក្រានសន្សំសំចៃថាម ត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន២៧៣គ្រួសារនៅស្រុកសន្ទុក

    ​កំពង់ធំ៖ចង្ក្រានសន្សំសំចៃថាមពលចំនួន២៧៣ គ្រឿង ត្រូវបានចែក​ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២៧៣ គ្រួសារមកពីភូមិ៧មករា និងភូមិតាំងក្រសាំង នៃឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំក្រោមការអញ្ជើញចូលរួមពី​លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភានិងជាអនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ ក្នុងពិធីប្រារព្ធនៅសាលប្រជុំសាលាស្រុកសន្ទុកកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥លោកជំទាវ ឃួន ឃុនឌី បាន​បញ្ជាក់ថា ការផ្តល់ចង្ក្រានសន្សំសំចៃថាមពលនេះ គឺជាកិច្ចសហការរវាងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជាមួយក្រុមហ៊ុន អ៊ិនត្រាកូ មកពីប្រទេសវៀតណាម។ការផ្តល់ចង្រ្កាននេះដែរក្នុងគោលបំណងលើកកម្ពស់​ជីវភាព​រស់នៅ និងសុខភាព របស់ប្រជាពលរដ្ឋនៅតាមសហគមន៍។កាត់បន្ថយថ្លៃចំណាយ លើការប្រើប្រាស់អុស និងចូលរួម​គាំទ្រ​ការពារបរិស្ថាន។រួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ លោកជំទាវបន្ថែមថា សកម្មភាពនេះដែរក៏ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយ​សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៅតាមទីជនបទ ស្របតាម​គោលនយោបាយរបស់រាជរដ្ឋាភិបាល៕ ដោយ៖​ប៊ុន រដ្ឋា

  • វិភាគ៖ ថៃត្រូវមួយកំភ្លៀងរបស់អាមេរិក ក្រោយពេលប្រកាសដើរចេញពីកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា

    វិភាគ៖ ថៃត្រូវមួយកំភ្លៀងរបស់អាមេរិក ក្រោយពេលប្រកាសដើរចេញពីកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា

    បន្ទាប់ពីស្ថានភាពព្រំដែនបានឡើងកម្តៅសារជាថ្មី ទាំងនាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីថៃបានជួបសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ជាមួយលោកប្រធានាធិបតីអាមេរិក និងលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដើម្បីពិភាក្សាគ្នាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែន ក្នុងគោលបំណងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។ សហរដ្ឋអាមេរិក និងម៉ាឡេស៊ី ក្នុងនាមជាប្រធានរបស់អាស៊ាន ព្រមទាំងប្រទេសជាមិត្តផ្សេងៗទៀត បានប្រឹងប្រែងយ៉ាងសកម្ម ដើម្បីកម្ពុជា និងថៃ សម្រេចបានកិច្ចព្រមព្រៀងសន្តិភាពមួយ ដែលពេលនេះទទួលរងការគម្រាមកំហែងដោយសារឥរិយាបទរបស់ថៃ។ ក្នុងកិច្ចសន្ទនាទាំងនោះ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាបានសង្កត់ធ្ងន់លើសារសំខាន់នៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈយន្តការមានស្រាប់ ជាពិសេសស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះព្រំដែន និងកសាងសន្តិភាពរវាងប្រទេសទាំងពីរ។ ផ្ទុយទៅវិញ លោកនាយករដ្ឋមន្រ្តីថៃ អានុទីន ឆានវីរៈគុល បានបូរបាច់ហេតុផលជាច្រើន ដើម្បីចោទកម្ពុជាថា មិនបានអនុវត្តតាមសេចក្តីថ្លែងការណ៍សន្តិភាពទីក្រុងគូឡាឡាំពួ។ លោកលើកឡើងពីករណីទាហានថៃដើរជាន់មីននៅក្បែរប្រាសាទព្រះវិហារ ហើយទាមទារឲ្យកម្ពុជាទទួលកំហុស និងសុំទោសចំពោះប្រជាជនថៃ។ ប៉ុន្តែ លោកមិនបានលើកឡើងពីទង្វើឃោរឃៅ អមនុស្ស និងខុសច្បាប់របស់ទាហានថៃ ដែលបានបាញ់សម្លាប់ពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់នោះទេ។ លោកនាយករដ្ឋមន្រ្តីថៃបានស្នើមេដឹកនាំអាមេរិក និងម៉ាឡេស៊ី ឲ្យប្រាប់ទៅនាយករដ្ឋមន្រ្តីកម្ពុជាគោរពតាម សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ខណៈដែលប្រទេសថៃខ្លួនឯងទៅវិញទេ ដែលជាអ្នកអនុវត្តផ្ទុយពីការសន្យារបស់ខ្លួនចំពោះអន្តរជាតិ ហើយចុងក្រោយបានបង្កើតលេសដើរចេញពីកិច្ចព្រមព្រៀងនេះយ៉ាងព្រងើយ។ ទង្វើនេះបានធ្វើឲ្យដំណើរការស្តារសន្តិភាពនៅតាមព្រំដែនជួបបញ្ហារាំងស្ទះ។ ជាងនេះទៅទៀត លោក…

  • សាកថ្មនៅសាធារណៈក៏អាចប្រឈមនឹងហានិភ័យនៃការឆ្លងមេរោគចូលទូរសព្ទដែរ

    សាកថ្មនៅសាធារណៈក៏អាចប្រឈមនឹងហានិភ័យនៃការឆ្លងមេរោគចូលទូរសព្ទដែរ

    (ភ្នំពេញ)៖ សាកថ្មនៅសាធារណៈក៏អាចប្រឈមនឹងហានិភ័យនៃការឆ្លងមេរោគចូលទូរសព្ទដែរ! បើការសាកថ្មនោះធ្វើឡើងដោយមិនត្រឹមត្រូវ តស់! ដឹងពីវិធីសាស្ត្រការពារបង្ការហានិភ័យ ដោយអនុវត្តនូវគន្លឹះការពារសំខាន់ៗ ដូចខាងក្រោម និងជួយចែករំលែកបន្តដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា …. ។ ដោយ ៖ ង៉ាន់ ទិត្យ