-
ចងដៃអ្នកភូមិចំការចេក ផ្លូវបេតុងមួយខ្សែមុនដំណាច់ឆ្នាំ

កែប៖រដ្ឋបាលខេត្តកែបបានបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែ ប្រវែងពីរគីឡូម៉ែត្រ, ទទឹងប្រាំម៉ែត្រ ស្ថិតនៅភូមិចំការចេក ឃុំពងទឹង ស្រុកដំណាក់ចង្អើរក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។ ក្នុងពិធីដែលប្រារព្ធកាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានថ្លែងថា ផ្លូវមួយខ្សែនឹងដើម្បីបំពេញតម្រូវការដែលជាប្រយោជន៍ដល់ប្រជាពលរដ្ឋដែលរស់នៅភូមិនេះផ្ទាល់ រួមជាមួយប្រជាពលរដ្ឋភូមិដទៃទៀតមានភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ និងដឹកជញ្ជូនកសិផល ទំនិញផ្សេងៗជាដើម។ ផ្លូវនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តកែប ក្នុងឃុំពងទឹក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ជាចំណងដៃមុនដំណាច់ឆ្នាំ២០២៥។ ខណៈផ្លូវបេតុងនឹងសាងសង់រួចនៅពេលខាងមុខ ឯកឧត្តមបណ្ឌិតក៏សំណូមពរដល់អ្នកប្រើប្រាស់ផ្លូវនេះ ចូលរួមថែរក្សា សមិទ្ធផលនេះដើម្បីប្រើប្រាស់បានយូរអង្វែង៕ដោយ៖សិលា សារិន
-
រដ្ឋបាលខេត្ត និងតំណាងរាស្រ្តមណ្ឌលកំពង់ចាមរៀបចំអាហារមួយពេល ដល់សិស្សសាលាគ-ថ្លង់ និងកុមារកំព្រា

កំពង់ចាម៖ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងលោកជំទាវ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញសំណេះសំណាល និងរៀបចំអាហារមួយពេលសម្រាប់សិស្សានុសិស្ស នៃវិទ្យាល័យអប់រំពិសេស (សាលាគ-ថ្លង់)ក្រុងកំពង់ចាម និងកុមារកំព្រាកុមារនៅក្នុងមណ្ឌលកុមារកំព្រាខេត្ត។ ក្នុងពិធីដែលរៀបចំឡើងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នៅបរិវេណវិទ្យាល័យអប់រំពិសេស ក្រុងកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប្រមុខថ្នាក់ដឹកនាំ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាលលោកទាំងពីរតែងតែយកចិត្តទុកដាក់ចំពោះប្អូនៗ ក្មួយៗ ជាកុមារពិការភ្នែក កុមារ គ-ថ្លង់ និងកុមារកំព្រា ។ឯកឧត្តមបានប្រាប់ក្មួយៗត្រូវខិតខំរៀនសូត្រនិងត្រូវស្តាប់តាមដំបូន្មានលោកគ្រូ អ្នកគ្រូ ។ ចំណែកឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៍ថា គិតមកដល់ពេលនេះ មានរយៈពេលជាង២០ឆ្នាំ ហើយ គឺតាំងពីគេហៅ អ៊ុំ រហូតដល់គេហៅ តា ដែលបានជួយទំនុកបម្រុងដល់កុមារកំព្រា ពិការភ្នែក គថ្លង់ និងលោកគ្រូ អ្នកគ្រូ…
-
កុមារាកុមារីជាសិស្សនៃជនភៀសសឹកចំនួន១៧៥នាក់ បានទទួលសម្លៀកបំពាក់សិស្សពីថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖សម្លៀកបំពាក់សិស្ស និងសម្លៀកបំពាក់កីឡារាប់សិបកំប្លេរត្រូវបាននាំយកទៅចែកដល់កុមារា កុមារី ជាសិស្សានុសិស្ស ដែលជាកូនៗរបស់ជនភៀសសឹកដែលបានភៀសខ្លួនចេញពីតំបន់ជម្លោះព្រំដែន កម្ពុជា-ថៃ ស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ីសាមគ្គីរតនារាម នៃឃុំកូប ស្រុកអូរជ្រៅ ហើយ កំពុងសិក្សាបណ្តោះអាសន្ននៅទីនោះ។ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត លោកជំទាវ នួម សុភ័ណ តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យបានអញ្ជើញចូលរួមដោយផ្ទាល់ ក្នុងពិធីផ្តល់សម្លៀកបំពាក់ខាងលើ។ មានប្រសាសន៍ក្នុងពិធីដែលប្រព្រឹត្តទៅនាចុងសប្ដាហ៍នេះឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា កុមារា កុមារី ជាសិស្ស ជាកូនរបស់ប្រជាពលរដ្ឋជាជនភៀសសឹកចំនួន១៧៥នាក់ (ស្រី១០៣នាក់)។ពួកគេមកពីភូមិជោគជ័យ និងព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ប្រជាពលរដ្ឋទាំងនេះក៏បានភៀសខ្លួនជាថ្មីបន្ទាប់ពីទាហានថៃបានបាញ់ប្រហារបណ្តាលឱ្យពលរដ្ឋខ្មែរមួយនាក់បាត់បង់ជីវិត និងបីរបួសនាក់កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ។ ឯកឧត្តមបន្តថា ដើម្បីឱ្យក្មួយៗបានបន្តការសិក្សា រដ្ឋបាលខេត្តនិងមន្ទីរអប់រំបានរៀបចំអគារមួយខ្នង បើកឱ្យសិស្សរៀនពីរបន្ទប់ សម្រាប់សិស្សថ្នាក់ទី១ ,២,៣ និងថ្នាក់ទី៤ ក្រោមការបង្ហាត់បង្រៀនរបស់លោកគ្រូ…
-
អគារសិក្សាមួយខ្នង កម្ពស់ពីរជាន់ តម្លៃ២៥ម៉ឺនដុល្លារនៅសាលាបឋមសិក្សាថ្នាញ ត្រូវបានសម្ពោធ

ស្វាយរៀង៖អគារសិក្សាមួយខ្នង កម្ពស់ពីរជាន់ ស្មើនឹង១២បន្ទប់ ស្ថិតនៅសាលាបឋមសិក្សាថ្នាញ សង្កាត់បាទី ក្រុងបាវិត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងសប្ដាហ៍នេះក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ។អគារសិក្សាមួយខ្នងនេះសាងសង់ដោយសប្បុរសជននិងតម្លៃ២៥ម៉ឺនដុល្លារអាម៉េរិក។ ទាក់ទងនឹងអគារសិក្សាថ្មីនៅសាលាបឋមសិក្សាថ្នាញ ដំបូងឡើយដោយមើលឃើញពីស្ថានភាពអគារសិក្សាមានសភាពចាស់ទ្រុឌទ្រោម និងកំណើនសិស្សជារៀងរាល់ឆ្នាំ លោក លឹម សៀងហេង អភិបាលក្រុងបាវិត និងលោក ឈី តុងសឺង ព្រមទាំងសប្បុជនដទៃទៀតបានពិភាក្សាគ្នា ហើយបានចុះមកពិនិត្យទីតាំង និងមើលស្ថានភាពសាលាផ្ទាល់ និងឯកភាពគ្នាសម្រេចជួយកសាងអគារសិក្សាថ្មីចំនួនមួយខ្នងនេះឡើង។អគារសិក្សាក៏បានបំពាក់សម្ភារមួយចំនួន រួម មានតុ សិស្ស កៅអីសិស្ស តុគ្រូ និងក្តារខៀន ដោយចំណាយថវិកាសរុប២៥០.០០០ដុល្លារ។ ជាមួយនឹងការអរគុណចំពោះលោកអភិបាលក្រុង មន្ត្រីក្រោមឱវាទ និងសប្បុរសជននានា ដែលបានគិតគូរនិងផ្តល់នូវអគារសិក្សាថ្មីសន្លាង ឯកឧត្តមអភិបាលខេត្តស្វាយរៀងបានចាត់ទុកសមិទ្ធផលអគារសិក្សានេះ មិនត្រឹមតែបានចូលរួមចំណែកជួយបំពេញតម្រូវការចាំបាច់ផ្នែកហេដ្ឋារចនាសម្ព័ន្ធអប់រំប៉ុណ្ណោះទេ តែក៏ជាការឆ្លើយតបបានទាន់ពេលវេលាស្របតាមគោលដៅអភិវឌ្ឍន៍សហសវត្សកម្ពុជាផងដែរ៕ដោយ៖នុត នាង
-
មិនទុកពលរដ្ឋចោល៖ កាកបាទក្រហមកម្ពុជាផ្តល់អំណោយដល់ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់ជាង ៤៣០គ្រួសារនៅក្រុងបូកគោ

កំពត៖ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤៣៤គ្រួសារ មកពីសង្កាត់ព្រែកត្នោត និងសង្កាត់កោះតូច ក្រុងបូកគោ ។(រាយការណ៍ដោយ ស្រីណុច) ក្នុងពិធីដែលរៀបចំឡើងនៅបរិវេណរោងម៉ាស៊ីនស្រូវគ្រីស្តារ៉ាយ សង្កាត់ព្រែកត្នោតកាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បាននាំយកការសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងចូលរួមសម្តែងការសោកស្តាយចំពោះការខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិដែលបង្កឡើងដោយគ្រោះធម្មជាតិ។ ឯកឧត្តមបញ្ជាក់ថា កាកបាទក្រហមកម្ពុជាធ្វើសកម្មភាពមនុស្សដោយគ្មានរើសអើង និងមិនដែលទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។ សូមជម្រាបថា អំណោយដែលបានផ្តល់ជូនពលរដ្ឋរងគ្រោះទាំង ៤៣៤គ្រួសារមាន អង្ករ ត្រីខ ទឹកត្រី សារុង និងថវិកាមួយចំនួន៕ដោយ៖ សិលា សារិន
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម នុត សាអាន

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចាត់ប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហ មកម្ពុជា និងសហការី អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដែលបានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១១:៣០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយរោគាពាធ។ នៅក្នុងឱកាសដ៏សែនក្រៀមក្រំនេះ លោកជំទាវ ពុំ ចន្ទីនី បានចូលរួមសោកស្តាយ និងនាំយកនូវសារលិខិតរំលែកទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកជំទាវ ទិត្យ ខាំដារ៉ា នុត សាអាន និងក្រុមគ្រួសារនៃសព…
-
រដ្ឋបាលខេត្តបាត់ដំបងប្រកាសពីផែនការអបអរឆ្នាំសកល២០២៦

បាត់ដំបង៖ខណៈនៅសល់ពេលតែជាងមួយខែ ឆ្នាំថ្មីឆ្នាំសកល២០២៦នឹងចូលមកដល់ រដ្ឋបាលខេត្តបាត់ដំបងក៏បានប្រកាសត្រៀមខ្លួនអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល២០២៥-២០២៦ ជាមួយនឹងការត្រៀមផែនការបង្កើតព្រឹត្តិការណ៍ប្លែកៗដើម្បីបង្កបរិយាកាសរីករាយជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ និងទាក់ទាញទេសចរមកកាន់ខេត្តរបស់ខ្លួនផងដែរ។ ការប្រកាសអំពីផែនការរបស់រដ្ឋបាលខេត្តបានធ្វើឡើងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំរដ្ឋបាលខេត្ត។ដោយទទួលបាននូវបទពិសោធន៍ជាប់គ្នាប៉ុន្មានឆ្នាំចុងក្រោយ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានដាក់ចេញនូវព្រឹត្តិការណ៍បែបចំណីអាហាររបស់អ្នកបាត់ដំបង គឺការត្រៀមរៀបចំពិព័រណ៍ម្ហូបអាហារនិងបង្អែមខ្មែរ ដែលគ្រោងធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៥ ។ព្រឹត្តិការណ៍ដែលនឹងប្រារព្ធទៅប្របដងស្ទឹងសង្កែចំបេះដូងនៃខេត្តជង្រុកកសិ-ឧស្សាហកម្ម ទេសចរណ៍វប្បធម៌-ធម្មជាតិគឺចង់បង្ហាញពីសក្តានុពលភាពនៃម្ហូបអាហារប្រចាំខេត្ត ក៏ដូចជាចូលរួមផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏សម្បូរបែបរបស់អ្នកបាត់ដំបង ជូនទៅកាន់ភ្ញៀវទេសចរ ដែលមកពីគ្រប់ទិសទី ឱ្យបានស្គាល់កាន់តែច្រើនពីអ្វីដែលខេត្តមាន និងលើកស្ទួយនូវវិស័យម្ហូបអាហារខ្មែរឱ្យកាន់តែល្បីល្បាញថែមទៀតក៏ដូចជាបង្កនូវបរិយាកាសសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ផងដែរ។ ខេត្តបាត់ដំបងស្ថិតនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជាមានចម្ងាយជាង ២៩០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ ៥ និងជាខេត្តមានព្រំប្រទល់ជាប់នឹងប្រទេសថៃ។ អ្វីដែលមានភាពល្បីល្បាញនោះគឺ តាដំបងគ្រញូង ។កាលពីឆ្នាំទៅមិញក្នុងព្រឹត្តិការណ៍ពិធីអបអរបុណ្យចូលឆ្នាំសកល ខេត្តបាត់ដំបងទទួលបានភ្ញៀវជាតិ អន្តរជាតិ ប្រជាពលរដ្ឋមកទស្សនានិងកម្សាន្តចំនួនជាង៣៦ម៉ឺននាក់កើនឡើងជិត៣ភាគរយ ខណៈភ្ញៀវអន្តរជាតិមានជាង១.០០០នាក់កើនឡើងជិត១២ភាគរយបើធៀបឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំដែលមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាល ប្រធាន-អនុប្រធានមន្ទីរ បណ្តា អង្គភាពនានាចំណុះរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុកនិងអ្នកពាក់ព័ន្ធមួយចំនួនឯកឧត្តម សុខ លូ បានប្រាប់កិច្ចប្រជុំថា…
-
លោកជំទាវ អាយ កុសុមា ប្រកាសជាប្រធានកិត្តិយស គណៈកម្មការសាខាសមាគមនារី ខេត្តស្វាយរៀង

(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេតស្វាយរៀង និងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់សាខាសមាគមប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការបក្សខេត្តស្វាយរៀងក៏បានលើកឡើងអំពីការចូលរូមចំណែកក្នុងការបន្តពង្រឹងនូវភាពអង់អាចរបស់ស្ត្រី បង្កើនសក្តានុពលរបស់ស្ត្រីចូលក្នុងការអភិវឌ្ឍសង្គម លើកកម្ពស់ជីវភាពរស់នៅរបស់ស្ត្រីនៅតាមជនបទឲ្យមានអាជីវកម្មស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន បន្តលើកកម្ពស់សុខមាលភាព និងគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ចំពោះ ស្ត្រីមានផ្ទៃពោះ ក្មេងស្រី និងស្ត្រីងាយរងគ្រោះ បង្កើនការយកចិត្តទុកដាក់លើកកម្ពស់តួនាទីរបស់ស្ត្រី និង ក្មេងស្រីនៅក្នុងបរិវត្តកម្មឌីជីថល។ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ស្មារតី និងទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចការងារចលនាស្រ្តី…
-
កម្ពុជា និង អូស្ត្រាលី គាំទ្រការបង្កើតមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍមូលធនមនុស្ស

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ មានប្រសាសន៍ថា ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា (Automotive Center of Excellence Cambodia -ACE-C) នេះ ជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កម្ពុជា អូស្ត្រាលី ក្នុងការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា និងបានគូសបញ្ជាក់ថា មជ្ឈមណ្ឌលនេះនឹងចូលរួមដើរតួនាទីសំខាន់ក្នុងការជំរុញការបង្កើនកម្លាំងជំនាញផ្នែកយានយន្ត សម្រាប់ទាក់ទាញ និងលើកកម្ពស់ការវិនិយោគនៅក្នុងវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា ស្របតាមចក្ខុវិស័យជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា ACE-C គឺជាសក្ខីភាពនៃការបោះជំហានទៅមុខដ៏សំខាន់មួយ ក្នុងការលើកកម្ពស់វិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជា ឱ្យឆ្លើយតបទៅនឹងស្តង់ដាអន្តរជាតិ ក៏ដូចជាបានសង្កត់ធ្ងន់ថា កិច្ចសហការរវាងរាជរដ្ឋាភិបាល វិស័យឯកជន និងគ្រឹះស្ថានបណ្ដុះបណ្ដាល គឺជាកត្តាដ៏មានសារៈសំខាន់ក្នុងការកសាងកម្លាំងពលកម្មជំនាញ ដែលអាចឆ្លើយតបទៅនឹង បម្រែបម្រួលក្នុងពិភពការងារនាពេលអនាគត ។ ប្រសាសន៍ លើកឡើងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម Derek YIP ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលី ប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាសហអធិបតីក្នុងពិធីបិទសិក្ខាសាលាស្ដីពី…
-
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ជំរុញឲ្យនគរបាលប៉ុស្តិ៍ និងសង្កាត់យកចិត្តទុកដាក់ដល់អតីតយុទ្ធជននិងនិវត្តជនកម្ពុជា

(ភ្នំពេញ)៖ នគរបាលប៉ុស្តិ៍ និង សង្កាត់យកចិត្តទុកដាក់ដល់អតីតយុទ្ធជននិងនិវត្តជនកម្ពុជានៅក្នុងរាជធានីភ្នំពេញដើម្បីទទួលបាននូវព័ត៌មានពិតច្បាស់លាស់ នៅពេលមានបញ្ហាអ្វីមួយយើងអាចទាក់ទងជួយពួកគាត់បានភ្លាមៗ។ ការជំរុញរបស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា(អ.ន.ក.)បានធ្វើឡើងនារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ ពិធីនេះបានប្រកាសតែងតាំង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រាជធានីភ្នំពេញ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី ជាអនុប្រធានកិត្តិយស ,លោកជំទាវ តិមា វិច្ឆិកាល អភិបាលរង រាជធានីភ្នំពេញ, ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនរគបាលរាជធានី និងឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាអនុប្រធាន និងការប្រកាសសមាជិកជាច្រើនរូបទៀត។ ឯកឧត្តម នាយឧត្តមសេនីយ៍…