-
អ្នកនាំពាក្យក្រសួងការងារអំពាវនាវឱ្យកម្មករប្តឹងមកក្រសួងប្រសិនបើមានការប្រើប្រាស់ពាក្យសម្តីមិនសមរម្យនៅកន្លែងការងារ ដើម្បីក្រសួងចាត់វិធានការ

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់កម្មករនិយជិត បុគ្គលិកក្រុមហ៊ុនឱ្យប្តឹងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រសិនបើមានការប្រើប្រាស់ពាក្យសម្តីមិនសមរម្យនៅកន្លែងការងារ ដើម្បីក្រសួងចាត់វិធានការ។ លោក ស៊ុន មេសា ថ្លែងថា ៖ «ខ្ញុំសូមអំពាវនាវដល់ប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុមកាត់ដេរ និងជំនួយការនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រទាំងអស់ មេត្តាប្រើពាក្យសម្តីឱ្យបានទន់ភ្លន់ក្នុងការបំពេញការងារជាមួយកម្មករនិយោជិត ជាពិសេស បងប្អូនអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ សូមកុំមានការជេរប្រមាថ ហើយបងប្អូនកម្មករ ឬនិយោជិតទាំងអស់អាចប្តឹងមកក្រសួង មកអ្នកនាំពាក្យ ឬបណ្តឹងអនាមឹករបស់ក្រសួង»។ ការអំពាវនាវរបស់អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាការជំរុញការយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅជូនបងប្អូនអតីតពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ទាំងពេលទំនាក់ទំនងផ្តល់ឱកាសការងារ និងពេលបំពេញការងារ ត្រូវមានភាពទន់ភ្លន់ យកចិត្តទុកដាក់ឱ្យដូចដែលរាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលខេត្ត អាជ្ញាធរមានសមត្ថកិច្ចនៅតាមច្រកព្រំដែន យុវជនស្ម័គ្រចិត្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងយុវជនស្ម័គ្រចិត្តកាកបាទក្រហម ខិតខំផ្ដល់ជូនពេលបងប្អូនឈានជើងដំបូងចូលមកដល់បូរណភាពទឹកដីកម្ពុជា។ បើតាមអ្នកនាំពាក្យ លោក ស៊ុន មេសា សម្រាប់បណ្តឹង កម្មករនិយោជិតអាចប្តឹងមកបណ្តាញសង្គមក្រសួង…
-
រដ្ឋមន្រ្តីក្រសួងកសិកម្ម លើកទឹកចិត្តដល់ភាគីអ៊ីស្រាអែល គាំទ្រនិស្សិតកសិកម្មកម្ពុជា ចូលរួមកម្មវិធីហាត់ការនៅ អ៊ីស្រាអែល

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោកជំទាវ Alona Fisher-Kamm ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋអ៊ីស្រាអែលប្រចាំកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ និងបានលើកទឹកចិត្តដល់ភាគីអ៊ីស្រាអែលពិនិត្យលទ្ធភាពនៃការពង្រឹងការគាំទ្រនិស្សិតកសិកម្មកម្ពុជាក្នុងការចូលរួមកម្មវិធីហាត់ការនៅអ៊ីស្រាអែលប្រកបដោយសុខសុវត្ថិភាពខ្ពស់ និងទទួលបានចំណេះដឹង និងចំណេះជំនាញពេញលេញ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងពីលទ្ធភាព នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្មជាមួយភាគីអ៊ីស្រាអែល តាមរយៈគ្រឹះស្ថានអប់រំកសិកម្មទាំង៣ និងបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្មនៅពេលអនាគត ដើម្បីចែករំលែកចំណេះដឹងបច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ថ្មីៗ សំដៅលើកស្ទួយវិស័យកសិកម្ម និងផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដាំផ្ញើភាគីអ៊ីស្រាអែលបន្តយកចិត្តទុកដាក់សុខសុវត្ថិភាពរបស់និស្សិតកសិកម្មកម្ពុជាដែលកំពុងបំពេញកម្មសិក្សានៅឯអ៊ីស្រាអែល ៕ ប្រភព ៖ ក្រសួងកសិកម្ម
-
ឯកឧត្តម ឌិត ទីណា ៖ ទេសចរណ៍ក៏ជាផ្នែកមួយ នៃការធ្វើពិពិធកម្មសម្រាប់រកចំណូលបន្ថែមជូនប្រជាកសិករ

(ខេត្តសៀមរាប)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និង ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន នៃ ក.គ.អ.អ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញបើកវេទិកាជាតិអេកូទេសចរណ៍លើកទី៤ នៅខេត្តសៀមរាប។ ក្នុងឱកាសចូលរួមពិធីបើកវេទិកាជាតិអេកូទេសចរណ៍ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានរំលេចអំពីកិច្ចការអភិរក្សរបស់ក្រសួងកសិកម្ម ជាពិសេសកិច្ចខិតខំប្រឹងប្រែងការពារ គ្រប់គ្រង និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលជារតនៈសម្បត្តិធម្មជាតិ និងជាការទាក់ទាញដ៏ធំមួយសម្រាប់អេកូទេសចរណ៍នៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា «ទេសចរណ៍ក៏ជាផ្នែកមួយនៃការធ្វើពិពិធកម្មសម្រាប់រកចំណូលបន្ថែមជូនប្រជាកសិករ តាមរយៈផ្គត់ផ្គង់ផលិតផលជូនភ្ញៀវទេសចរផ្ទាល់ ដែលជាការនាំចេញនៅនឹងកន្លែង» ។ ឯកឧត្តមរដ្ឋមន្រ្តី សូមកោតសរសើរ និងវាយតម្លៃខ្ពស់នូវការដឹកនាំរបស់ក្រសួងទេសចរណ៍ និងការចូលរួមពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដែលបានសហការដើម្បីជំរុញវិស័យអេកូទេសចរណ៍ឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាពធនធានធម្មជាតិនិងបរិស្ថាន៕ ប្រភព ៖ ក្រសួងកសិកម្ម
-
ក្រសួងអប់រំ ចេញសេចក្តីណែនាំអំពីដំណើរការបង្រៀន និងរៀនពេញមួយថ្ងៃ សម្រាប់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំមួយអំពីដំណើរការបង្រៀន និង រៀនពេញមួយថ្ងៃ សម្រាប់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ ដោយបានអះអាងអំពីការកំពុងអនុវត្តកំណែទម្រង់ការគ្រប់គ្រងសាលារៀនយ៉ាងសកម្មតាមរយៈ ការលើកទឹកចិត្តឱ្យគណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀន ក្នុងការបង្កើនស្វ័យភាព គណនេយ្យភាព និងភាពជាអ្នក ដឹកនាំក្នុងការគ្រប់គ្រងសេវាអប់រំនៅកម្រិតសាលារៀន។ ក្នុងសេចក្តីណែនាំនេះក្រសួងអប់រំបានបញ្ជាក់ថា ការរៀបចំឱ្យមានដំណើរការបង្រៀន និងរៀនពេញមួយថ្ងៃ ជាការឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់សហគមន៍ មាតាបិតា ឬ អ្នកអាណាព្យាបាល នាពេលបច្ចុប្បន្ន និងការបង្ហាញពីលទ្ធផលសិក្សារបស់សិស្សមានការរីកចម្រើនជាប្រចាំ ជាក់ស្តែង និងជឿទុកចិត្តបាន។ ដូចនេះ គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ ដែលមានធនធានគ្រប់គ្រាន់អាចដំណើរការកម្មវិធីបង្រៀន និងរៀនពេញមួយថ្ងៃ ។ ក្នុងសេចក្តីណែនាំនេះដែរក្រសួងអប់រំបានបញ្ជាក់អំពីការគ្រប់គ្រង និងការទ្រទ្រង់ដំណើរការ ។ ជាមួយគ្នានេះបានណែនាំឱ្យ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌសម្របសម្រួលការចូលរួមគាំទ្រពីអាជ្ញាធរមូលដ្ឋាន សហគមន៍ មាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងគ្រូបង្រៀនព្រមទាំងកៀរគរធនធាននានាក្នុងកិច្ចដំណើរការសាលារៀនឱ្យមានប្រសិទ្ធភាព។ ដោយឡែកចំពោះពេលវេលារៀន និងបង្រៀនក្រសួងអប់រំបានបញ្ជាក់ថាគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅត្រូវកំណត់ម៉ោងសិក្សាដោយពេលព្រឹកចូលម៉ោង ៧:០០ ចេញម៉ោង ១១:០០ និងរសៀលចូលម៉ោង…
-
សេណារីយ៉ូរឿងគ្រាប់មីនគឺជាយុទ្ធសាស្ត្រ «តម្រិះជិះកឯង» របស់ភាគីថៃ

អត្ថបទវិភាគ : ភ្នំពេញ៖ ម្តងហើយម្តងទៀត ភាគីថៃតែងតែយកប្រធានបទស្តីពីការដើរជាន់មីននៃទាហានរបស់ខ្លួនមកធ្វើជាលេស ក្នុងការចោទប្រកាន់កម្ពុជាថាបានដាក់មីនថ្មី។ គោលដៅសំខាន់បំផុតរបស់ភាគីថៃគឺបង្កើតលេស ដើម្បីបង្ខូចឈ្មោះកម្ពុជាលើឆាកអន្តរជាតិ ក្នុងគោលបំណងបង្វែរការចាប់អារម្មណ៍ពីការឈ្លានពានរបស់ខ្លួនមកលើអធិបតេយ្យភាពកម្ពុជា ក៏ដូចជាការបំពានមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់។ ប៉ុន្តែ ល្បិចរបស់ថៃប្រៀបដូចជាការជីករណ្តៅកប់ខ្លួនឯង ឬបើនិយាយតាមសុភាសិតខ្មែរវិញគឺ «តម្រិះជិះកឯង»។ ហេតុអ្វី? ពីព្រោះសកម្មភាពដដែលៗរបស់ថៃបាននិងកំពុងបង្ហាញឱ្យពិភពលោកឃើញយ៉ាងច្បាស់អំពីគោលដៅទុច្ចរិតរបស់ខ្លួនទៅវិញទេ។ ទី១៖ នរណាក៏ដឹងដែរថា កម្ពុជាគឺជាប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលជិត៣ទសវត្សរ៍ដោយក្នុងអំឡុងពេលនោះ គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះបានកប់យ៉ាងច្រើននៅក្នុងដី ពិសេសក្នុងតំបន់ដែលមានសង្គ្រាមផ្ទុះខ្លាំង ដូចជាតំបន់មួយចំនួនតាមបណ្តោយព្រំដែនកម្ពុជាថៃជាដើម ដែលជាទីតាំងធ្លាប់មានការប្រយុទ្ធគ្នាពីអតីតកាល។ ទី២៖ ក្រោយទទួលបានសុខសន្តិភាពតាមរយៈនយោបាយឈ្នះ-ឈ្នះនាចុងទសវត្សរ៍ទី ៩០ កម្ពុជាបានខិតខំយ៉ាងខ្លាំងក្នុងការដោះមីននិងគ្រាប់មិនទាន់ផ្ទុះដែលជាកាកសំណល់សង្គ្រាមចេញពីទឹកដីរបស់ខ្លួន ដោយបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាស្តីពីការហាមប្រាមការប្រើប្រាស់ គ្រាប់មីនប្រឆាំងមនុស្ស។ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានដោះមីននិងគ្រាប់មិនទាន់ផ្ទុះជាង ៤លានគ្រាប់ រហូតបានក្លាយជាប្រទេសគំរូមួយក្នុងលោក ក្នុងការដោះមីននិងកាកសំណល់សង្គ្រាម ដែលទទួលបានការកោតសរសើរពីអង្គការសហប្រជាជាតិ។ បណ្តាប្រទេសជាច្រើនបានមកសិក្សាបទពិសោធន៍ដោះមីនពីកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជូនកងទ័ពមួកខៀវនិងអ្នកជំនាញ ដោះមីនទៅជួយបណ្តាប្រទេសមួយចំនួនក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ទី៣៖ ការដើរជាន់មីនពីសំណាក់ទាហានថៃបង្ហាញរូបភាពពីរយ៉ាងគឺ៖ ម្យ៉ាង ប្រសិនបើការផ្ទុះមីនកើតឡើងនៅលើទឹកដីថៃ ច្បាស់ណាស់ថា គឺជាការទទួលខុសត្រូវរបស់ថៃ។ ប្រសិនបើថៃមិនបានដាក់មីននោះ ដោយខ្លួនឯងទេ ការផ្ទុះមីនមិនអាចកើតមានជាដាច់ខាតពីព្រោះប្រទេសថៃមិនធ្លាប់មានសង្គ្រាមស៊ីវិលទេ។ ការចោទថាទាហានកម្ពុជាលួចចូលទៅដាក់មីនក្នុងទឹកដីថៃគឺជារឿងដែលមិនអាចជឿបានទាល់តែសោះពីព្រោះកងទ័ពថៃត្រូវបានដាក់ពង្រាយគ្រប់ទិសទីក្នុងទីតាំង ដែលថៃអះអាងថាជាដែនអធិបេតយ្យភាពរបស់ខ្លួន។ ដូច្នេះ តើទាហានកម្ពុជាអាចលួចចូលទៅដាក់មីនលើដីថៃបានយ៉ាងដូចម្តេច? ម្យ៉ាងទៀត ប្រសិនបើការផ្ទុះនោះស្ថិតនៅលើដីខ្មែរ ប្រាកដណាស់ថានោះគឺជាមីនដែលសល់ពីសង្គ្រាមដែលទាហានថៃទន្ទ្រានចូលនិងដើរជាន់។ សម្មិតកម្មទី២…
-
ឯកឧត្តម សាយ សំអាល់ បង្ហាញការស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុនចិន CENTRAL GAIN

(ភ្នំពេញ)៖ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឲ្យលោកស្រី Shao Liyu ប្រធានក្រុមហ៊ុន CENTRAL GAIN និងក្រុមការងារ ចូលជួបសម្ដែងការគួរសម និងរាយការណ៍ជូនអំពីវឌ្ឍនភាពនៃគម្រោងវិនិយោគលើវិស័យថាមពលអគ្គិសនីរបស់ក្រុមហ៊ុននេះនៅខេត្តព្រះសីហនុ។ លោកស្រី Shao Liyu បានកោតសរសើរចំពោះភាពទាក់ទាញនៃបរិយាកាសវិនិយោគនៅប្រទេសកម្ពុជា ដែលកំពុងមានសន្តិសុខ និងស្ថិរភាពនយោបាយ ហើយប្រជាជនមានជីវភាពរស់នៅសមរម្យ មានភាពរួសរាយរាក់ទាក់ និងមានសាមគ្គីភាពល្អ។ លោកស្រីបញ្ជាក់ថា ដោយសារតែកត្តាអំណោយផលទាំងនេះហើយទើបក្រុមហ៊ុន CENTRAL GAIN មានបំណងមកបណ្ដាក់ទុននៅកម្ពុជា។ នៅខេត្តព្រះសីហនុ ក្រៅពីថាមពលអគ្គិសនី ក្រុមហ៊ុនរបស់លោកស្រីក៏មានចំណាប់អារម្មណ៍វិនិយោគលើវិស័យសំខាន់ៗជាច្រើនទៀតដូចជា៖ ថាមពលកកើតឡើងវិញ ការចម្រាញ់ប្រេង រួមទាំងបញ្ញាសិប្បនិមិត្ត និងការរៀបចំទីក្រុងជាដើម។ លោកស្រីសង្ឃឹមថា គម្រោងទាំងនេះនឹងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុនចិន CENTRAL GAIN ហើយលើកទឹកចិត្តឱ្យមានការកៀរគរអ្នកវិនិយោគកាន់តែច្រើនមកបណ្ដាក់ទុននៅតំបន់ឆ្នេររបស់កម្ពុជា ជាពិសេសខេត្តព្រះសីហនុ ដោយហេតុថា កម្ពុជាកំពុងរៀបចំតំបន់ឆ្នេរសមុទ្រឱ្យទៅជារបៀងសេដ្ឋកិច្ចដ៏សំខាន់មួយ។…
-
សម្តេច ហ៊ុន ម៉ាណែត សាទរខួបលើកទី២០ ល្ខោនស្រមោលស្បែកធំ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារអបអរសាទរ ខួបលើកទី២០ ល្ខោនស្រមោលស្បែកធំ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិ ២៥ វិច្ឆិកា ២០០៥ – ២៥ វិច្ឆិកា ២០២៥ ។ នេះបើតាមបណ្ដាញសង្គមសម្ដេចធិបតី នាព្រឹកថ្ងៃទី២៥វិច្ឆិកា ២០២៥ ។ យោងតាមឯកសារបញ្ជាក់ថា ល្ខោនស្រមោលស្បែកធំ គឺជាសិល្បៈទស្សនីយភាពបុរាណ របស់ខ្មែរដ៏ចំណាស់មួយ ។ ល្ខោនស្រមោលស្បែកធំ គឺជាសិល្បៈមួយបែប ដែលបានកកើតឡើងតាំងពី សតវត្សរ៍ទី១ មកម្ល៉េះ។ វាជាទម្រង់សិល្បៈ ដែលមានការរួមផ្សំនៃ តន្ត្រី ចម្រៀង កំណាព្យ ពំនោល គំនូរ ចម្លាក់ ការជើត ការរាំ របាំ និងនាដកម្ម។ មានកំណើតតាំងពីសតវត្សរ៍ទី១ មកម្ល៉េះ ហើយត្រូវបានចាត់ទុកជាសិល្បៈ សម្រាប់ព្រះរាជពិធីរបស់ព្រះមហាក្សត្រ កាលពីសម័យបុរាណ។ ការសម្តែងភាគច្រើនផ្អែកលើរឿង រាមកេរ្តិ៍។ សម្តែងដោយដាក់ផ្ទាំងស្បែកបញ្ចាំងឆ្លុះទៅនឹង ពន្លឺភ្លើង (ពីមុនប្រើដុតចន្លុះ ឬត្រឡោកដូងស្ងួត)…
-
សម្ដេច ហ៊ុន ម៉ាណែត បកស្រាយពីការវាស់វែង និងបោះបង្គោលព្រំដែនបណ្ដោះអាសន្ន រវាងកម្ពុជា និងថៃ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញមកបកស្រាយ ពីការជជែកគ្នាជាច្រើន នៅតាមបណ្ដាញសង្គម អំពីការបាត់បង់ ឬការទទួលបានដី បន្ទាប់ពីការវាស់វែង និងបោះបង្គោលព្រំដែនបណ្ដោះអាសន្ន ។ សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់លើបណ្ដាញសង្គម នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា គោលដៅនៃការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្នខាងលើនេះ មិនមែន ដើម្បីគណនា អំពីការចំណេញ ឬខាតដីនោះទេ ប៉ុន្តែគោលដៅចម្បង គឺដើម្បីកំណត់ នូវការខ័ណ្ឌសីមានៅលើដីជាក់ស្តែង បញ្ជាក់អំពីខ្សែព្រំដែនមួយ ដែលត្រឹមត្រូវ និងច្បាស់លាស់រវាងប្រទេសកម្ពុជា និងថៃ ដោយផ្អែកលើមូលដ្ឋាន នៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង និងច្បាប់អន្តរជាតិ ។ កម្ពុជា ប្រកាន់ខ្ជាប់នូវគោលការណ៍មិនរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសជិតខាងនោះទេ ប៉ុន្តែកម្ពុជា ក៏មិនយល់ព្រម ឱ្យមានការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នោះដែរ ។ ការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្ននេះ គឺជាវិធីសាស្ត្រ ក្នុងការដោះស្រាយបញ្ហារយៈពេលវែងដោយសន្តិវិធី ដើម្បីឈានទៅបញ្ចប់ជម្លោះ និងបង្កលក្ខណៈឱ្យប្រជាពលរដ្ឋដែលរស់ក្នុងតំបន់ព្រំដែនដែលមានបញ្ហា អាចបានទទួលសេចក្តីសុខ និងបន្តជីវភាពរស់នៅជាប្រក្រតីឡើងវិញ ព្រមទាំងធានាបាននូវការការពារជាដាច់ខាតនូវអធិបតេយ្យភាព…
-
ក្រសួងការបរទេសបំភ្លឺ៖ពុំមានការសាងសង់ផ្លូវកាត់សមុទ្រភ្ជាប់ពីកោះទៀនហៃនៃខេត្តអានយ៉ាង ទៅកាន់កោះហ្វូគក់ ដោយវៀតណាមទេ

ភ្នំពេញ៖នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានធ្វើការបំភ្លឺថាពុំមានការសាងសង់ផ្លូវកាត់សមុទ្ររំលោភនឹងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដោយវៀតណាមដូចការផ្សព្វផ្សាយលើបណ្តាញសង្គមនោះទេ។ចំណែករូបភាពសំណង់ផ្លូវកាត់សមុទ្រ ដែលឃើញចែកផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម គឺជាសំណង់ផ្លូវចេញពីដីគោកនៃសង្កាត់ហាទៀង (Ha Tien) ខេត្តអានយ៉ាង (An Giang) ទៅកាន់កំពង់ផែពហុបំណងនៃទីក្រុងហាទៀង ដែលស្ថិតក្នុងទឹកដីវៀតណាម។ យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឆ្លើយតបនឹងការសាកសួររបស់អ្នកសារព័ត៌មានអំពីការផ្សព្វផ្សាយក្នុងបណ្តាញសង្គមថ្មីៗនេះដែលថា វៀតណាមកំពុងតែអនុវត្តនូវគម្រោងសាងសង់ផ្លូវកាត់សមុទ្រ ភ្ជាប់ពីកោះទៀនហៃ(Tien Hai) នៃខេត្តអានយ៉ាង (An Giang) ទៅកាន់កោះហ្វូគក់ (កោះត្រល់) ផ្ទុយនឹងកិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្ត្រកម្ពុជា-វៀតណាម ឆ្នាំ១៩៨២ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការបំភ្លឺថា តាមការបញ្ជាក់ពីឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាម និងព័ត៌មានផ្ដល់ដោយស្ថានទូតវៀតណាមនៅភ្នំពេញ គឺពុំមានការសាងសង់ផ្លូវកាត់សមុទ្ររំលោភនឹងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដូចការផ្សព្វផ្សាយលើបណ្តាញសង្គមនោះទេ។រូបភាពសំណង់ផ្លូវកាត់សមុទ្រ ដែលឃើញចែកផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម គឺជាសំណង់ផ្លូវចេញពីដីគោកនៃសង្កាត់ហាទៀង (Ha Tien) ខេត្តអានយ៉ាង (An Giang) ទៅកាន់កំពុងផែពហុបំណងនៃទីក្រុងហាទៀង ដែលស្ថិតក្នុងទឹកដីវៀតណាម។ ជាមួយគ្នានេះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានសូមស្នើឱ្យបញ្ឈប់ការចែកផ្សាយព័ត៌មានខុសការពិតនេះ ដែលអាចបង្កឱ្យមានការយល់ខុស និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម៕ដោយ៖មុនី
-
” ទំនប់ដូនទ្រី “ផ្តល់ក្តីសង្ឃឹមធំដល់វិស័យកសិកម្មនៃខេត្តបាត់ដំបង និងពោធិសាត់

បាត់ដំបង៖ទំនប់ដូនទ្រី ដែលស្ថិតនៅឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានសាងសង់រួចរាល់ហើយ។ ជាមួយនឹងលទ្ធភាពអាចស្តុកទឹកបានប្រមាណ ១៦៣លានម៉ែត្រគូប បានផ្តល់នូវក្តីសង្ឃឹមជាចម្បងដល់កសិករនៅស្រុកចំនួនបីនៃខេត្តចំនួនពីរដែលនៅជាប់គ្នាគឺខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានឱ្យដឹងថា ទំនប់ដូនទ្រី គឺជាទំនប់ធំទីពីររបស់ខេត្តបាត់ដំបង ដែលអាចស្តុកទឹកបាន១៦៣លានម៉ែត្រគូប ហើយក៏ជាចំណងដៃមហាសាលរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចំពោះខេត្តបាត់ដំបង។ទំនប់មានសក្តានុពលក្នុងការផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីដាំដុះកសិកម្មនៅរដូវវស្សាប្រមាណ ៣៣ ០០០ហិកតានិងរដូវប្រាំងប្រមាណ ៤ ៥០០ហិកតា ក្នុងឃុំចំនួន១៥ នៃស្រុកចំនួនបី គឺស្រុកមោងឬស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់។ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង។គម្រោងនេះទទួលហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ។គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីបានប្រើរយៈពេលសាងសង់៩០ខែ ដោយចាប់ផ្ដើមក្នុងខែមិថុនា ឆ្នាំ២០១៨ ។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖សំណង់ទំនប់មេប្រវែង ៦៥៤ម៉ែត្រ ,សំណង់បង្ហៀរប្រវែង ៤១៤ ម៉ែត្រ , រូងទូនេលពង្វាងទឹករាងជាក្រចកជើងសេះប្រវែង៤៦២ ម៉ែត្រ ,សំណង់គ្រប់គ្រងទឹកជាប្រភេទសំណង់ប៉មមានទ្វារទឹកច្រើនថ្នាក់ ដែលមានទ្វារទឹកចំនួន៥ និងស្ពានសម្រាប់ឆ្លងទៅប៉មប្រវែង ៥៥ម៉ែត្រ ផ្លូវក្រាលថ្មភ្នំប្រវែង ១៧,៣គីឡូម៉ែត្រ និងសំណង់ដោះទឹកចំនួន ៨កន្លែង និងស្ពានបណ្តោះអាសន្នចំនួន ៣កន្លែង។…