-
កូនទោចម្កុដ ជាទូទៅនឹងផ្តាច់ដោះពីមេនៅពេលអាយុ ១៨ ខែ និងរស់នៅជាមួយមេរបស់វារហូតដល់អាយុ៥ ទៅ ៨ឆ្នាំ

(ភ្នំពេញ)៖ កូនសត្វទោចម្កុដ និងកូនសត្វទោចដទៃទៀតត្រូវបានគេដឹងថារស់នៅជាមួយមេបារបស់ពួកវារហូតដល់អាយុ ៥ ទៅ ៨ឆ្នាំ ថ្វីបើពួកវានឹងផ្តាច់ដោះពីមេរបស់វានៅអាយុប្រហែលជា ១៨ ខែក៏ដោយ។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានឱ្យដឹងថា៖ ក្រោយផ្តាច់ដោះទោច វាចាប់ផ្តើមនៅគម្លាតឆ្ងាយពីមេរបស់វាក្នុងរយៈពេលយូរៗបន្តិច ដើម្បីអភិវឌ្ឍន៍ជំនាញសំខាន់ៗក្នុងការចាប់តោងឡើង និងស្វែងរកចំណី។ ទោចម្កុដមានរោមពណ៌ខុសៗគ្នាអាស្រ័យទៅលើភេទរបស់ពួកវា ប៉ុន្តែពណ៌នេះឈប់ប្រែប្រួលនៅពេលសត្វធំពេញវ័យ ដូច្នេះហើយពេលនេះពួកយើងមិនទាន់ដឹងនូវភេទរបស់កូននេះនៅឡើយទេ រហូតដល់អាយុយ៉ាងតិចចាប់ពី ៤ ឆ្នាំឡើងទៅទើបដឹង។ ក្រៅពីនេះទោចម្កុដ ងាយស្រួលចំណាំ ដោយក្នុងនេះមិនថា ទោចញី ឬទោចឈ្មោល គេអាចធ្វើការ សម្គាល់ត្រង់ទោចញីមានពណ៌ស និងមាន កាតឹបក្បាល និងទ្រូងមានពណ៌ខ្មៅ ។ រីឯទោចឈ្មោលមានពណ៌ខ្មៅ នៅពេលវាមានអាយុ ៣ទៅ៤ឆ្នាំ លើកលែងតែដៃជើង និងរោមជុំវិញ ប្រដាប់បន្តពូជមានពណ៌ស ។ ផ្ទៃមុខទោចញី និងឈ្មោលមានពណ៌ខ្មៅនិងមានរោមពណ៌សដុះព័ទ្ធជុំវិញមុខរហូតដល់ត្រចៀកដូចគ្នា ។ ចំណែកកូនទើបកើតមានពណ៌ប្រផេះស្រាល នៅពេលវាអាយុ ៤ ឬ៥ ខែ មានដុះចេញនូវដុំខ្មៅពីរដុំដែលមួយដុំលើក្បាលរាងដូចម្កុដ និងដុំមួយទៀតនៅលើទ្រូង ។ ទោចញីប្រែពណ៌នៅពេលវាមានអាយុ ២ ឬ៣ ឆ្នាំ…
-
សភាពាណិជ្ជកម្ម Dubai ប្តេជ្ញាបន្តជំរុញការចាប់ដៃគូរធ្វើពាណិជ្ជកម្មជាមួយកម្ពុជា ឲ្យបានរឹងមាំបន្ថែមទៀត

(ភ្នំពេញ)៖ សភាពាណិជ្ជកម្ម Dubai នៃប្រទេស អេមីរ៉ាតអារ៉ាប់រួម បានរៀបចំវេទិការ ធុរកិច្ចជាមួយគណៈប្រតិភូឌូបៃ ស្តីពី «ការធ្វើធុរកិច្ចនៅកម្ពុជា» New Horizons: Doing Business with Cambodia ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ។ ក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ដែលសហការចូលរួមឲ្យមានវេទិកានេះឡើង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារ Hyatt Regency Phnom Penh រួមមាន ក្រសួងពាណិជ្ជកម្មកម្ពុជា, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា ។ កម្មវិធីនេះបានអញ្ជើញចូលរួមជាគណៈអធិបតីនៃថ្នាក់ដឹកនាំនៃភាគីទាំងពីររួមមាន ៖ លោកជំ ទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, លោក Salem AL Shamsi អនុប្រធានប្រតិបត្តិ នៃសភាពាណិជ្ជកម្មឌូបៃ និងឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមគ្រូពេទ្យ TYDA ចុះព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃនៅស្រុកឆ្លូង ខេត្តក្រចេះ

(ក្រចេះ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃ សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ (TYDA) អញ្ជើញដឹកនាំក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ។ ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋចូលរួមក្នុងកម្មវិធីពិនិត្យ ព្យាបាលជំងឺនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត មានប្រសាសន៍ថា ការចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាននេះ គឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ខិតសេវាសុខាភិបាល រួមមានការបង្កើតមន្ទីរពេទ្យបង្អែកតាមស្រុក ប៉ុស្តិ៍សុខភាព និងមណ្ឌលសុខភាព ជូនប្រជាពលរដ្ឋឲ្យកាន់តែជិត ក្នុងការពិនិត្យ និងព្យាបាលជំងឺ ហើយក៏បានកាត់បន្ថយការចំណាយទាំងថវិកា និងពេលវេលា ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តថា មួយវិញទៀត កិច្ចគាំពារសុខមាលភាពសង្គម គឺជាការគិតគូរយ៉ាងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ដូចនេះហើយទើប សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា…
-
សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ដល់ផ្ទះមួយខ្នងដល់គ្រួសារយុទ្ធជនពលីនៅស្រុកឆ្លូង

(ក្រចេះ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានការសណ្ដោសអាណិត និងផ្ដល់ផ្ទះមួយខ្នង ទៅដល់គ្រួសារយុទ្ធជនពលី ក្នុងជម្លោះប្រដាប់អាវុធរយៈពេល ៥ថ្ងៃ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ រួមទាំងផ្ដល់នូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ។ ក្នុងឱកាសអញ្ជើញផ្ដល់ផ្ទះដល់គ្រួសារយុទ្ធជនពលី ស្ថិតក្នុងភូមិព្រែកបេង ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តដាក់ ចំពោះគ្រួសារយុទ្ធពលី មិនបានបោះបង់អ្នកណាម្នាក់ឲ្យនៅឯកោ បើទោះបីជាគ្រួសាររបស់ពួកគេ បានពលីទៅហើយនោះ ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានលើកទឹកចិត្តដល់ស្ត្រីកូន ៤នាក់ ដែលទទួលបានផ្ទះមួយខ្នងនេះ ត្រូវពង្រឹងកម្លាំងចិត្ត ដើម្បីបន្តចិញ្ចឹមមើលថែកូនៗ ឲ្យបានរៀនសូត្រចប់ចុងចប់ដើម ពីព្រោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី នៅឈរជ្រោមជ្រែង និងផ្ដល់កម្លាំងចិត្ត ជាមួយនឹងការផ្ដល់ឱកាសអាហារូបករណ៍ដល់កូនៗរបស់យុទ្ធជនពលី ដោយធ្វើយ៉ាងណា ឲ្យពួកគេរៀនចប់ ហើយមានការងារធ្វើសមរម្យ ។ ជាមួយនេះ លោកជំទាវបណ្ឌិត បានជំរុញដល់ស្ត្រីដែលជាគ្រួសារយុទ្ធជនពលី…
-
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមសន្និសីទស្តីពី ការអភិវឌ្ឍទូរគមនាគមន៍ពិភពលោម នៅ អាស៊ែបៃហ្សង់

(អាស៊ែបៃហ្សង់)៖ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី១៧ – ២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមសន្និសីទស្តីពីការអភិវឌ្ឍទូរគមនាគមន៍ពិភពលោក (The World Telecommunication Development Conference 2025 – WTDC-25) នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។ សន្និសីទ WTDC ត្រូវបានរៀបចំឡើងរៀងរាល់បួនឆ្នាំម្តង ដើម្បីកំណត់អាទិភាពការងារលើការអភិវឌ្ឍវិស័យទូរគមនាគមន៍របស់ ITU និងអនុម័តគម្រោងអភិវឌ្ឍន៍ឌីជីថលក្នុងតំបន់ ព្រមទាំងអនុម័តសេចក្តីសម្រេច(ITU-D Resolution) ដែលបានផ្តល់ដំណោះស្រាយនានាឆ្លើយតបនឹងបញ្ហាប្រឈម ដែលត្រូវបានសិក្សានិងស្នើដោយក្រុមការងារសិក្សារបស់សហភាពទូរគមនាគមន៍អន្តរជាតិ ( ITU-D Study Group) ។ សម្រាប់សន្និសីទ WTDC នៅឆ្នាំ២០២៥ នេះត្រូវបានរៀបចំឡើងក្រោមមូលបទ “Universal, meaningful, and affordable connectivity for an inclusive and sustainable digital future” ដោយផ្តោតលើការជម្រុញការតភ្ជាប់ឌីជីថលជាសកលធានាឱ្យប្រជាពលរដ្ឋគ្រប់រូបមិនថាស្ថិតនៅទីតាំងណា…
-
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ប្រឡងចូលជាមន្រ្តីរាជការស៊ីវិល អស់តែ ២ម៉ឺនរៀល ផ្អែកលើសមត្ថភាពខ្លួនឯង

(ភ្នំពេញ)៖ ដូចខ្ញុំបានបញ្ជាក់ អ្វីដែលជាការរៀបចំ កែលំអរប្រព័ន្ធជ្រើសរើសមន្រ្តីរាជការស៊ីវិល នៅពេលបច្ចុប្បន្ននេះ គឺមានការទទួលស្គាល់ពីបេក្ខជន ពីអាណាព្យាបាលនៃបេក្ខជន និងមហាជន ប្រជាជនទូទៅតែម្តង ដោយទទួលស្គាល់ថា មិនចាំបាច់មានខ្សែ មិនចាំបាច់មានការអន្តរាគមន៍ តែអស់តែ២ម៉ីនរៀល និងផ្អែកទៅលើអ្វីដែលជាសមត្ថភាពខ្លួនឯង អ្នកណាក៏អាចក្លាយជាមន្ត្រីក្របខ័ណ្ឌ ឬក៏ មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារបានដែរ។ ហើយពាក់ព័ន្ធនឹងការធ្វើជំរឿន បេសកម្មរបស់យើង បើសិនជាយើងមានទិន្នន័យមួយដែលច្បាស់លាស់មានការឯកភាពគ្នា ហើយប្រើប្រាស់ជារួម គឺជាការចូលរួមចំណែកជួយរាជរដ្ឋាភិបាលច្រើនណាស់ ដោយសារចេញពីទិន្នន័យមួយដែលច្បាស់លាស់ គឺយើងអាចរៀបចំផែនការទាំង ការបណ្តុះបណ្តាល ទាំងការជ្រើសរើសមន្រ្តី ការបំពេញបន្ថែមទៀត នេះជាការងារដែលយើងត្រូវអនុវត្តបន្តទៀត។ ប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ និងពិនិត្យទៅលើសមិទ្ធផលសម្រេចបាន បញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងកំណត់ទិសដៅការងារបន្តរបស់ក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនារសៀលនេះ ជារបៀបរបបប្រជុំប្រចាំខែ របស់ក្រសួងមុខងារសាធារណៈ ក្នុងគោលបំណង ពិនិត្យ តាមដាននូវវឌ្ឍនភាពការងារសម្រេចបាន និងបន្តវាយតម្លៃលទ្ធផលការងារដែលបានកំណត់ និងផ្សព្វផ្សាយទិសដៅការងារនានា សម្រាប់អនុវត្តការងារបន្ត ដោយមានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងមុខងារសាធារណៈដោយផ្ទាល់ និងថ្នាក់ដឹកនាំ…
-
ក្រុមការងារត្រួតពិនិត្យយានយន្តចល័តក្រសួង បានពិន័យយានយន្តដឹកលេីសទម្ងន់ចំនួន ០៦គ្រឿងនៅលេីផ្លូវជាតិលេខ៤៤ ខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ ក្រុមការងារត្រួតពិនិត្យចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តចល័ត សហការជាមួយស្ថានីយជញ្ជីងអចល័ត កណ្តោលដុំ ព្រមទាំងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ចុះប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅលេីផ្លូវជាតិលេខ៤៤ គ.មលេខ៣+៥០០ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ជាលទ្ធផល បានត្រួតពិនិត្យយានយន្តចំនួន០៦គ្រឿង មានបិទឡូហ្គោ TH,TS ផ្ទុកទម្ងន់សរុបចន្លោះពី ៤៩តោន ដល់ ៧២តោន លេីសទម្ងន់អនុញ្ញាតចន្លោះពី៩តោន ដល់៣២តោន។ ឆ្លៀតឱកាសនេះ ឯកឧត្តមប្រធាន បា នអប់រំ ណែនាំ ដល់ម្ចាស់យានយន្តល្មេីសខាងលេី ត្រូវចូលរួមគោរពច្បាប់ កុំដឹកលេីសទម្ងន់កម្រិតកំណត់ បែបនេះបន្តទៀត ព្រោះការដឹកលេីសទម្ងន់របស់បងប្អូន គឺបានធ្វេីឱ្យខូចខាតដល់ផ្លូវថ្នល់ យ៉ាងខ្លាំង មិនតែប៉ុននោះ បងប្អូនក៏ត្រូវរងការពិន័យជាប្រាក់ផងដែរ។ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមរម្លឹកថា ក្រុមការងារត្រួតពិនិត្យ យានយន្តចល័តចម្រុះ នៅតែបន្តចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងឡើយ៕ ដោយ ៖ ង៉ាន់…
-
ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន ៖ អភិវឌ្ឍសមត្ថភាពមន្រ្តី អធិការកិច្ច ភាពជាអ្នកដឹកនាំ មានសារៈសំខាន់ណាស់

(ភ្នំពេញ)៖ ការអភិវឌ្ឍសមត្ថភាពមន្រ្តីក្នុងវិស័យអធិការកិច្ចលើ ភាពជាអ្នកដឹកនាំ ជាពិសេសតាមរយៈវគ្គបណ្ដុះបណ្ដាលនេះ ដែលផ្ដោតលើភាពជាអ្នកដឹកនាំផ្អែកលើទំនុកចិត្ត ការបង្កើនប្រសិទ្ធភាពរបស់ក្រុមការងារអធិការកិច្ចនិងការបណ្ដុះបណ្ដាលធនធានយុវជន និងការទំនាក់ទំនងនិងការគ្រប់គ្រងជម្លោះប្រកបដោយប្រសិទ្ធភាព គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ការដឹកនាំ និងការសម្រេចចិត្តក្នុងការងារអធិការកិច្ច ដូចកំណត់ក្នុងយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ក្នុងការជំរុញនិងបង្កើនសមត្ថភាពស្ថាប័ន ស្របជាមួយនឹងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងឱកាសបានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “ភាពជាអ្នកដឹកនាំ” ដែលរៀបចំដោយវិទ្យាស្ថានជាតិអធិការកិច្ច សម្រាប់សិក្ខាកាមចំនួន៥០នាក់ ជាមន្រ្តីរាជការក្រសួង និងមន្ទីរអធិការកិច្ច នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង។ លោកស្រី ហៀក គឹមស៊ឹង នាយិការងវិទ្យាស្ថានជាតិអធិការកិច្ចបានឱ្យដឹងថា វិទ្យាស្ថានជាតិអធិការកិច្ច បានរួមចំណែកលើកកម្ពស់ សមត្ថភាពជំនាញវិជ្ជាជីវៈអធិការកិច្ច តាមរយៈការផ្តល់ការបណ្តុះបណ្តាលដល់មន្រ្តីរាជការរបស់ក្រសួងអធិការកិច្ច និងក្រសួងស្ថាប័ននានា ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិបានជាង ១០០០នាក់ ។ វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនាពេលនេះ បង្កើតឡើងដោយផ្អែកលើសមិទ្ធផលទាំងនោះ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់យើងក្នុងការអភិវឌ្ឍអ្នកដឹកនាំឱ្យមានសមត្ថភាព មានក្រមសីលធម៌ ឆ្លើយតបទៅនឹងតម្រូវការនៃអភិបាលកិច្ចល្អ និងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ។ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានកោតសរសើរ…
-
កម្ពុជា-នូវែលសេឡង់ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំថែមទៀត

(ភ្នំពេញ)៖ នូវែលសេឡង់ បញ្ជាក់ពីភាពជាដៃគូដ៏យូរអង្វែងរបស់កម្ពុជា ហេីយនឹងបន្តគាំទ្រ ក៏ដូចជាការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំថែមទៀត ។ នេះបើតាមបណ្ដាញសង្គមសម្ដេច ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២៥ ។ ក្នុងឱកាសដឹកនាំគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នៅវិមានសន្តិភាព ឯកឧត្តម Winston Peters រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ បានកោតសរសើរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ នូវែលសេឡង់-កម្ពុជា និងបានគូសបញ្ជាក់ថា នូវែលសេឡង់ ជាដៃគូដ៏យូរអង្វែងរបស់កម្ពុជា ហេីយនូវែលសេឡង់នឹងបន្តគាំទ្រ ក៏ដូចជាការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអរគុណកម្ពុជា ដែលបានគាំទ្រដល់ការភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងនូវែលសេឡង់ និងអាស៊ាន ពិសេស ការគាំទ្រលើការបង្កើត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង អាស៊ាន និងនូវែលសេឡង់” ដែលបានប្រកាសជាផ្លូវការក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅប្រទេសម៉ាឡេស៊ី…
-
ក្រសួងការងារ ស្វាគមន៍ធនាគារ KFW ជំរុញការអភិវឌ្ឍវិស័យសន្ដិសុខសង្គមនៅកម្ពុជា

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមក្នុងការចង់បានកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KFW) ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាពិសេសពាក់ព័ន្ធនឹងវិស័យសន្តិសុខសង្គម។ បន្ថែមពីនេះ ឯកឧត្ដមរដ្ឋមន្រ្តី ក៏បានលើកឡើងនូវកាលានុវត្តភាពនៃកិច្ចសហការជាមួយធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KFW) លើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងគោលបំណងអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជា។ ការបង្ហាញពីការគាំទ្រនេះធ្វើឡើង កាលពីសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសដែល ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយលោក Thomas Finken តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KFW) និងសហការី នៅទីស្តីការក្រសួង។ ជាការឆ្លើយតប លោក Thomas Finken បានថ្លែងអំណរគុណចំពោះ ឯកឧត្ដមរដ្ឋមន្រ្តី ដែលបានផ្តល់ព័ត៌មានយ៉ាងលម្អិតពាក់ព័ន្ធនឹងវិស័យសន្តិសុខសង្គមរបស់កម្ពុជា ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង។ ទន្ទឹមនេះ ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីបេសកកម្មអាទិភាពថ្មីៗ និងលទ្ធភាពក្នុងការសហការលើគម្រោងថ្មីៗផ្សេងទៀតលើវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សំដៅចូលរួមធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាជនកម្ពុជាទាំងអស់ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរយៈពេលវែង៕ ដោយ ៖ ង៉ាន់ ទិត្យរូបភាព ៖ រិន រចនា