Category: ព័ត៌មានជាតិ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមអបអរសាទរដល់ Bamnang Academy ដែលត្រូវបានជ្រើសរើសវិនិយោគដោយក្រុមហ៊ុន Plug and Play នៅ Silicon Valley សហរដ្ឋអាមេរិក

    ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមអបអរសាទរដល់ Bamnang Academy ដែលត្រូវបានជ្រើសរើសវិនិយោគដោយក្រុមហ៊ុន Plug and Play នៅ Silicon Valley សហរដ្ឋអាមេរិក

    ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមអបអរសាទរដល់ Bamnang Academy ដែលត្រូវបាន មជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play ជ្រើសរើសជាក្រុមហ៊ុនទី ១ របស់កម្ពុជា ដើម្បីវិនិយោគ និងមានបំណងជំរុញឱ្យទៅជាក្រុមហ៊ុនកម្រិត អន្តរជាតិ។ នៅក្នុងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ Bamnang Academy ក៏ត្រូវបានជ្រើសរើស ជាជ័យលាភី ពាន់រង្វាន់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រចាំឆ្នាំ២០២៥ ពីក្នុងចំណោមធុរកិច្ចថ្មី និងក្រុមហ៊ុន ៨៦ ដែលបានចូលរួមប្រកួតប្រជែង។ ពិធីប្រកាសពានរង្វាន់ឆ្នាំនេះ ចូលរួមដោយថ្នាក់ដឹកនាំក្រសួងស្ថាប័ន ធុរកិច្ចថ្មីឌីជីថលអាស៊ាន និងភ្ញៀវបរទេសមកពីប្រមាណ ២៧ ប្រទេស។ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានបង្ហាញ ចំណាប់អារម្មណ៍ ទាំងមោទនភាពថា “ការសម្រេចចិត្ត របស់ Plug and Play វិនិយោគលើ Bamnang Academy ស្ដែង ឱ្យឃើញពីលទ្ធផលនៃកិច្ចខិតខំរបស់គ្រប់ភាគគីពាក់ព័ន្ធក្នុងការកសាង បរិយាកាស អំណោយផល សម្រាប់ អ្នក…

  • ទីភ្នាក់ងារជាតិមុខរបរបង្ហាញឱកាសការងារជាង១ម៉ឺន២ពាន់កន្លែងក្នុងពិព័រណ៍នៅខេត្តសៀមរាប

    ទីភ្នាក់ងារជាតិមុខរបរបង្ហាញឱកាសការងារជាង១ម៉ឺន២ពាន់កន្លែងក្នុងពិព័រណ៍នៅខេត្តសៀមរាប

    MC: ភ្នាក់ងារជាតិមុខរបរ និងការងារ បានរៀបចំពិព័រណ៍ការងារមួយ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយបង្ហាញឱកាសការងារជាង១ម៉ឺន២ពាន់កន្លែង ព្រមទាំងព័ត៌មានស្តីពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈឥតគិតថ្លៃ សម្រាប់បងប្អូនអតីតពលករ ដែលត្រឡប់មកពីប្រទេសថៃ។ Read ៖ ទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយដៃគូពាក់ព័ន្ធ រៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ នៅបរិវេណសាលាបឋមសិក្សាសម្តេច ហ៊ុន សែន រណសិរ្សត្រីភូមិ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ពិពណ៌នេះបានបង្ហាញឱកាសការងារចំនួនជាងមួយមឺនពីរពាន់កន្លែង និងព័ត៌មានស្តីពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ។ ក្នុងឱកាសនោះ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការនាំយកសហគ្រាស ក្រុមហ៊ុន រោងចក្រ មកដល់មូលដ្ឋានរបស់បងប្អូនអតីតពលករ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកសូទ្រនិគមនេះផ្ទាល់ គឺដើម្បីកុំឱ្យបងប្អូនពិបាក បើទោះបីជាសម្ភាសការងារជាប់ ឬមិនជាប់ ក៏បងប្អូនមិនចាំបាច់ចំណាយថ្លៃធ្វើដំណើរទៅរាជធានីភ្នំពេញ ឬក៏ទៅខេត្តផ្សេងៗនោះឡើយ។ ឯកឧត្ដមរដ្ឋមន្ត្រី…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុ

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុ

    ព្រះសីហនុ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ កាលពីថ្ងៃសៅរី ទី៦ ខែធ្នូ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុ។ ពហុកីឡដ្ឋាននេះបានចាប់ផ្តើមដំណើរការសាងសង់កាលពីឆ្នាំ២០២៣ លើផ្ទៃដី១៦០ហិតតា ស្ថិតក្នុងភូមិចំណោតរាម សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ តាមរចនាបថខ្មែរ រួមបញ្ចូលជាមួយរចនាបថសម័យទំនើប។ ការរចនាគឺផ្តោតសំខាន់ទៅលើការប្រើប្រាស់ពន្លឺធម្មជាតិ និងខ្យល់អាកាសចេញចូលបានល្អ ជាពិសេសផ្សារភ្ជាប់ជាមួយធម្មជាតិ ដែលមានស្រាប់ក្នុងតំបន់នោះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ពហុកីឡដ្ឋានក្នុងតំបន់ក្បាលឆាយនេះនឹងក្លាយទៅជាគោលដៅលំហែ និងលេងកីឡាសម្រាប់មហាជនគ្រប់ទិសទី និងទាក់ទាញភ្ញៀវទេសចរណ៍ ឱ្យចូលមកកាន់ខេត្តព្រះសីហនុបានកាន់តែច្រើនថែមទៀត ដើម្បីរួមចំណែកដល់ការរីកចម្រើនទៅមុខជាលំដាប់របស់ខេត្តជាប់មាត់សមុទ្រដ៏ពេញនិយមមួយនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា នេះមិនមែនគ្រាន់តែជាការកសាងពហុកីឡដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែជាការរៀបចំតាក់តែងកោសិកាសង្គមមួយសម្រាប់កីឡា ក្នុងចំណោមកោសិកាជាច្រើនទៀត ដែលយើងត្រូវរៀបចំនៅក្នុងខេត្តព្រះសីហនុ។ ឯកឧត្តមបន្ថែមថា កិច្ចការដែលត្រូវធ្វើតទៅមុខទៀត គឺត្រូវរៀបខេត្តព្រះសីហនុសម្រាប់គោលដៅលំហែរីករាយផង និងធ្វើឱ្យប្រជាពលរដ្ឋមានសុខភាពល្អផង។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា បច្ចុប្បន្នខេត្តព្រះសីហនុមានខឿនសេដ្ឋកិច្ចល្អ ដោយបានពង្រីកកំពង់ផែធំជាងមុន ដើម្បីទទួលកប៉ាល់ខ្នាតអន្តរជាតិ មានព្រលានយន្តហោះដ៏ធំសម្រាប់ទទួលការចុះចតយន្តហោះធំៗ ព្រមទាំងមានផ្លូវល្បឿនលឿនសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនឆាប់រហ័ស។ ចំណែកតម្លៃស្នាក់នៅ…

  • ក្រសួងបរិស្ថានបិទអាជិវកម្មក្រុមហ៊ុន CAMBODIAN XUAN YI MINERALS ដែលបង្កឲ្យមានការបំពុលបរិស្ថាននៅកំពង់ឆ្នាំង

    ក្រសួងបរិស្ថានបិទអាជិវកម្មក្រុមហ៊ុន CAMBODIAN XUAN YI MINERALS ដែលបង្កឲ្យមានការបំពុលបរិស្ថាននៅកំពង់ឆ្នាំង

    MC: ក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ដែលបានបង្ហូរសារធាតុគីមីគ្រោះថា្នក់ចូលក្នុងប្រព័ន្ធអូរឬស្សី ខេត្តកំពង់ឆ្នាំង ត្រូវបានអាជ្ញាធរចាត់វិធានការក្តៅ ដោយសម្រេចបិទអាជីវកម្មរបស់ក្រុមហ៊ុននេះតែម្តង។ Read: ក្រសួងបរិស្ថានបានសម្រេចបិទអាជិវកម្មក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ដែលបង្កឲ្យមានការបំពុលបរិស្ថាននៅតំបន់អូរឬស្សីក្នុងខេត្តកំពង់ឆ្នាំង។ ក្រសួងបានរកឃើញក្រុមហ៊ុន បានប្រព្រឹត្តល្មើសច្បាប់បរិស្ថាន ដោយបានបញ្ចេញសំណល់រាវមិនត្រឹមត្រូវ ប៉ះពាល់ទឹកនៅក្នុងប្រព័ន្ធទឹកអូឬស្សី ក្នុងភូមិសាស្ត្រឃុំខ្លុងពពក ឃុំជាប ឃុំអភិវឌ្ឍ និងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ក្រសួងបរិស្ថានបញ្ជាក់ថា ក្រុមហ៊ុននេះពុំមានប្រព័ន្ធគ្រប់គ្រងសំណល់រាវត្រឹមត្រូវទេ ដោយអាងស្តុកសំណល់រាវជាស្រះស្តុកធម្មតា មិនមានបំពាក់ប្រព័ន្ធសម្អាត ហើយសំណល់រាវទាំងអស់ចេញពីទីតាំងកិន និងរែងរ៉ែត្រូវបានបង្ហូរលាយឡំជាមួយប្រព័ន្ធលូទឹកភ្លៀង។ លើសពីនេះ ក្រុមហ៊ុនមិនមានកន្លែងទុកដាក់គសំណល់រឹង និងសារធាតុគ្រោះថ្នាក់ត្រឹមត្រូវឡើយ។ ជាងនេះទៅទៀត ក្រុមហ៊ុនពុំបានអនុវត្តការធ្វើរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តជាធរមានទេ។ សូមបញ្ជាក់ថា យោងតាមលទ្ធផលសំណាកទឹកទាំង៦ទីតាំងខាងលើ គឺមានស្ថានភាពគុណភាពទឹកមិនអនុលោមតាមស្តង់ដារទឹកសាធារណៈ ជាពិសេសប៉ារ៉ាមែត្រសាយ៉ានីដ (Cyanide) នៅចំនួន៥ទីតាំង និងមានកំហាប់ប្រែប្រួល ទាប់ ខ្ពស់…

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញបើកការបោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា នៅភ្នំគិរីរម្យ

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញបើកការបោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា នៅភ្នំគិរីរម្យ

    MC: សមាគមកាយឫទ្ធិនារីកម្ពុជាបានរៀបចំព្រឹត្តិការណ៍បោះជំរំប្រចាំឆ្នាំ នៅឧទ្យានជាតិគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង” ដោយមានការចូលរួមជាកិត្តិយសពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ Read: ខេត្តកំពង់ស្ពឺ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញបើកព្រឹត្តិការណ៍បោះជំរំ ឆ្នាំ២០២៥ របស់សមាគមកាយឫទ្ធិនារីកម្ពុជា នៅទីតាំងលម្ហែគិរីរម្យរីសត ស្ថិតក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុម-គិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង” ។ ក្នុងឱកាសនោះលោកជំទាវបណ្ឌិត មានប្រសាសន៍ថា ការបោះជំរំនេះ គឺជាការផ្ដល់ការអប់រំដល់កុមារ និងដល់យុវតី នូវការអប់រំបែបចល័ត ការបង្រៀនពីអ្វីដែលមិនបានរៀននៅក្នុងសាលា ការរៀនអនុវត្តជាក់ស្ដែងនៅក្នុងជីវិត។ វាក៏ជាការផ្ដល់ឱកាសដល់អ្នកចូលរួម បានរៀនពីការទទួលខុសត្រូវ ចេះដោះស្រាយបញ្ហាដោយខ្លួនឯង ចេះបង្កើតទំនាក់ទំនងនិងសាមគ្គីភាព ចេះស្គាល់ និងដោះស្រាយបញ្ហា ជំនះការភ័យខ្លាច ចេះធ្វើការងារជាក្រុម ធ្វើលំហាត់កាយ និងលំហាត់ផ្លូវចិត្ត ព្រមទាំងរៀនស្គាល់ និងផ្ដល់តម្លៃនៃការអភិរក្សបរិស្ថាន ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី…

  • ឯកឧត្តម ហ៊ុន ម៉ានី ចុះសួរសុខទុក្ខ និងប្រគល់អំណោយជូនកម្លាំងប្រដាប់អាវុធជួរមុខតាមបណ្តោយព្រំដែន

    ឯកឧត្តម ហ៊ុន ម៉ានី ចុះសួរសុខទុក្ខ និងប្រគល់អំណោយជូនកម្លាំងប្រដាប់អាវុធជួរមុខតាមបណ្តោយព្រំដែន

    ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយជូនដល់អង្គភាពកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅជួរមុខតាមបណ្តោយព្រំដែន ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។ អញ្ជើញមានវត្តមានក្នុងពិធីនោះរួមមាន ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស, ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោគ និងទាហ៊ាន នាយទាហ៊ានរង ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងជាអុប្រធាន ស.ស.យ.ក. សមាជិកគណៈអចិន្រ្តៃយ៍ និងសមាជិកគណៈកម្មាធិការកណ្តាល ស.ស.យ.ក. និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឡើងធ្វើរបាយការណ៍ពីវឌ្ឍនភាព នៃស្ថានភាពក្នុងភូមិសាស្រ្តខេត្តព្រះវិហារ និងបានថ្លែងអំណរគុណចំពោះឯកឧត្តម ហ៊ុន ម៉ានី និងប្រតិភូទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ចំពោះកងកម្លាំងជួរមុខ ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ។ បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ឯកឧត្តម ហ៊ុន ម៉ានី…

  • វេទិការដ្ឋាភិបាលឌីជីថល ២០២៥៖ កិច្ចពិភាក្សាជាន់ខ្ពស់លើប្រធានបទទី៦ :ការកសាងសង្គមឌីជីថលកម្ពុជាប្រកបដោយបរិយាបន្ន

    វេទិការដ្ឋាភិបាលឌីជីថល ២០២៥៖ កិច្ចពិភាក្សាជាន់ខ្ពស់លើប្រធានបទទី៦ :ការកសាងសង្គមឌីជីថលកម្ពុជាប្រកបដោយបរិយាបន្ន

    ភ្នំពេញ: កិច្ចពិភាក្សាជាន់ខ្ពស់លើប្រធានបទទី៦ :ការកសាងសង្គមឌីជីថលកម្ពុជាប្រកបដោយបរិយាបន្ននេះបានផ្តោតលើការលើកកម្ពស់បរិវត្តកម្មឌីជីថលរបស់កម្ពុជាតាមរយៈវិស័យសំខាន់ៗ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ រដ្ឋាភិបាលអេឡិចត្រូនិក បទប្បញ្ញាត្តិ នវានុវត្តន៍ អភិបាលកិច្ចទិន្នន័យ សន្តិសុខសាយប័រ និងជំនាញឌីជីថល។ កិច្ចពិភាក្សាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥នេះ ដែរក៏បានសង្កត់ធ្ងន់លើការជំរុញការអភិរឌ្ឍប្រកបដោយបរិយាបន្ន តាមរយៈការកាត់បន្ថយគម្លាតឌីជីថល ការលើកកម្ពស់យុវជន និងស្ត្រី និងការពង្រឹងអក្ខរកម្មឌីជីថល និងផ្សារភ្ជាប់កិច្ចខិតខំប្រឹងប្រែងជាតិទៅនឹងទៅនឹងកម្មវិធីឌីជីថលក្នុងតំបន់និងសកលលោក ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងសេដ្ឋកិច្ចឌីជីថល។ជាមួយគ្នានេះ ក៏មានការធ្វើបទបង្ហាញគន្លឹះដោយ លោក ចាន់ទី ពិសាល ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយឌីជីថល បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ កិច្ចពិភាក្សាមានការសម្របសម្រួល លោក Adrian Wan អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកគោលនយោបាយ និងការតស៊ូមតិ នៃក្រុម Internet Society ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិន៖ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក Nobert Klein អ្នកត្រួសត្រាយអ៊ីនធឺណិតកម្ពុជាដំបូង និងជាសមាជិកក្រុមប្រឹក្សាភិបាល អង្គការទិន្នន័យអំពីការអភិវឌ្ឍន៍កម្ពុជា,លោក Muhammad Adeel ISRAR នាយកផ្នែកបច្ចេកទេស និងព័ត៌មានវិទ្យា (CTIO) ក្រុមហ៊ុន Smart…

  • ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការអនុសាសន៍វាយតម្លៃការអភិវឌ្ឍអ៊ីនធឺណិតនៅកម្ពុជាដោយប្រើសូចនាករ ROAM-X របស់​អង្គការយូណេស្កូ

    ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការអនុសាសន៍វាយតម្លៃការអភិវឌ្ឍអ៊ីនធឺណិតនៅកម្ពុជាដោយប្រើសូចនាករ ROAM-X របស់​អង្គការយូណេស្កូ

    ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អង្គការយូណេស្កូ (UNESCO) និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល (CADT) នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ បានប្រកាសអបអរសាទរជាផ្លូវការនូវការសម្ពោធដាក់ឱ្យប្រើប្រាស់ អនុសាសន៍វាយតម្លៃការ​អភិវឌ្ឍ​អ៊ីនធឺណិតនៅកម្ពុជា។ អនុសាសន៍នេះត្រូវបានរៀបចំឡើងដោយផ្អែកលើការសិក្សាដោយប្រើប្រាស់ សូចនាករសកល​នៃអ៊ីនធឺណិត (ROAM-X) របស់អង្គការយូណេស្កូ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា៖ ការវាយតម្លៃដោយប្រើសូចនាករ ROAM-X គឺជា «ការឆ្លុះកញ្ចក់» មើលខ្លួនឯងយ៉ាងច្បាស់លាស់ អំពីស្ថានភាពពិតនៃប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា ដែលផ្អែកលើស្តង់ដារអន្តរជាតិ​សំខាន់ៗ ដូចជា សិទ្ធិ (Rights), ការបើកទូលាយ (Openness), ការដែលអាចប្រើប្រាស់បាន (Accessibility), ការចូលរួមពហុភាគី (Multi-stakeholder), និងលក្ខណៈអន្តរវិស័យនៃបច្ចេកវិទ្យាឌីជីថល (Cross-cutting)។ អនុសាសន៍ដែលចេញពីរបាយការណ៍នេះ បានក្លាយជាធាតុចូលដ៏សំខាន់ សម្រាប់រាជរដ្ឋាភិបាល ក្នុងការរៀបចំ និងតម្រង់ទិសការអនុវត្ត «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង «គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥» ឱ្យកាន់តែមានប្រសិទ្ធភាព និងបរិយាបន្ន៕ ដោយ៖ង៉ាន់ ទិត្យរូបភាព៖ រិន រចនា

  • កម្ពុជាប្រារព្ធបើកបើកវេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា២០២៥

    កម្ពុជាប្រារព្ធបើកបើកវេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា២០២៥

    ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញ​ជាអធិបតីបើកវេទិកាអភិបាលកិច្ច​អ៊ីនធឺណិតកម្ពុជា ២០២៥ ក្រោមប្រធានបទ “ការកសាងសង្គមឌីជីថលកម្ពុជា ប្រកបដោយ​បរិយាបន្ន (Building Cambodia’s Inclusive Digital Society)” ដែលជាព្រឹត្តិការណ៍អមក្នុង វេទិការដ្ឋាភិបាលឌីជីថល ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការជាតិ-អន្តរជាតិពាក់ព័ន្ធ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ ពុធ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោកស្រី Esther McFarlane មន្ត្រីទទួលបន្ទុកការិយាល័យ អង្គការយូណេស្កូប្រចាំនៅភ្នំពេញ លោក ធី ទ្រី នាយកប្រតិបត្តិ/និពន្ធនាយក អង្គការទិន្នន័យអំពីការអភិវឌ្ឍ កម្ពុជា (ODC) លោក Chengetai Masango ប្រធានការិយាល័យ លេខាធិការដ្ឋានអង្គការ​សហប្រជាជាតិ (UN) នៃវេទិកាអភិបាលកិច្ចអ៊ីនធឺណិត ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងមកពី​ភាគីពាក់ព័ន្ធទាំងស្ថាប័នរដ្ឋ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ជាច្រើនរូប។ វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥ ត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍…

  • ក្រសួងប្រៃសណីយ៍កំណត់ពេល៦ខែ ដើម្បីលុបបំបាត់ស៊ីមខាតមិនមានអត្តសញ្ញាណត្រឹមត្រូវ

    ក្រសួងប្រៃសណីយ៍កំណត់ពេល៦ខែ ដើម្បីលុបបំបាត់ស៊ីមខាតមិនមានអត្តសញ្ញាណត្រឹមត្រូវ

    ភ្នំពេញ៖ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានបញ្ជាក់ថា ក្រសួងបាននិងកំពុងធ្វើការងារ លើការងារអ្នកប្រើប្រាស់ប្រស៊ីមខាតមិនមែនឈ្មោះរបស់ខ្លួន និងបានកំណត់ពេល៦ខែដើម្បីធ្វើការងារលើការ​លុបបំបាត់​អ្នកប្រើប្រាស់ស៊ីមកាតទូរសព្ទ មិនមានអត្តសញ្ញាណ( អត្តសញ្ញាណបណ្ណ)។ អាន៖មានប្រសាសន៍ក្នុងពិធីបើកវេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការកសាងសង្គមឌីជីថល​កម្ពុជា ប្រកបដោយបរិយាបន្ន” ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានលើកឡើងថា បច្ចុប្បន្ន​អ្នកប្រើប្រាស់ស៊ីមខាតមួយចំនួនមិនបានដឹងថា ប្រើប្រាស់ដោយមិនមានឈ្មោះរបស់ខ្លួន ឬឈ្មោះរបស់គេនោះទេ ខណៈដែល​ពីមុន​មកប្រតិបត្តិការអ្នកចែកចាយនៅតាមហាងមួយចំនួនលក់ស៊ីមខាត ឱ្យអ្នកប្រើប្រាស់ ដោយដាក់ឈ្មោះអត្តសញ្ញាណ​បណ្ណរបស់ខ្លួន ដើម្បីលក់ទៅឱ្យអតិថិជនរបស់ខ្លួន ។ ឯកឧត្តមបញ្ជាក់ដោយរបៀបដាច់ណាត់ថា ក្រសួងបានកំណត់យ៉ាង​យូររយៈពេល៦ខែទៀត ពោលគឺនៅត្រឹមខែមិថុនា ឆ្នាំ២០២៦ ខាងមុខេនះ និងលុបចោលលេខទាំងអស់ដែលមិនមាន​អត្តសញ្ញាណត្រឹមត្រូវ ៕ ការលុបបំបាត់លេខទូរសព្ទ ឬស៊ីមខាត ដែលគ្មានអត្តសញ្ញាណបណ្ណ ក្រសួងបាននិងកំពុងធ្វើ គឺនិងចូលរួមចំណែកជួយដល់​សកម្មភាព​បោកប្រាស់គ្រប់ប្រភេទតាមប្រពន្ធ័លេខទូរសព្ទ័ និងតាមបណ្តាញសង្គមផ្សេងៗ។ឯកឧត្តមរដ្ឋមន្រ្តីប្រៃ​សណីយ៍​បានបញ្ជាក់បន្ថែមថា ឥឡូវនេះវិធានការមួយប្រតិបត្តិករប្រសិនជាលក់ស៊ីមខាត អត់មានអត្តសញ្ញាណនោះទេ​និងត្រូវ​ពិន័យ៥​ពាន់ដុល្លារ ក្នុងមួយស៊ីមខាត ខណៈដែលពីមុនក្រុមហ៊ុនមួយចំនួនត្រូវបានពិន័យ។ ក្រសួងប្រៃសណីយ៍ និងទូរគម​នាគមន៍ ក៏បាននិងកំពុងរៀបំអភិបាលកិច្ចទិន្ន័យ ដែលគ្រោងបញ្ចប់នៅឆ្នាំ២០២៦ខាងមុខនេះ ។ គប្បីជម្រាបជូនថា និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីណែនាំលេខ ៣០៧១ ន.ទ.ក ចុះថ្ងៃទី០៧ ខែឧសភា…