Category: ព័ត៌មានជាតិ

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និង ឯកឧត្តមរដ្ឋមន្រ្តី ឆាយ ឫទ្ធិសែន បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវ៧ខ្សែ និងបើកការដ្ឋានសាងសង់ផ្លូវជនបទចំនួន ៧ខ្សែ នៅក្នុងខេត្តតាកែវ

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និង ឯកឧត្តមរដ្ឋមន្រ្តី ឆាយ ឫទ្ធិសែន បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវ៧ខ្សែ និងបើកការដ្ឋានសាងសង់ផ្លូវជនបទចំនួន ៧ខ្សែ នៅក្នុងខេត្តតាកែវ

    ខេត្តតាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជនបទចំនួន ៧ខ្សែ សរុបប្រវែង ៤១,៤០គ.ម និងបើកការដ្ឋានសាងសង់ផ្លូវជនបទចំនួន ៧ខ្សែ សរុបប្រវែង ៣៦គ.ម នៅក្នុងខេត្តតាកែវ ដែលជាគម្រោងវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគោលដៅបង្កើនការតភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗឱ្យមានភាពរស់រវើក និងជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់ជនបទ។ ពិធីនេះមានការអញ្ជើញចូលរួមពី តំណាងក្រសួងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន និង ប្រជាពលរដ្ឋ សរុបប្រមាណ ១,០០០នាក់ ស្ថិតនៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានលើកឡើងថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងបើកការដ្ឋានស្ថាបនាផ្លូវជនបទនាពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតនៅក្នុងខេត្តតាកែវ ដែលបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការកាសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីបម្រើដល់ផលប្រយោជន៍សាធារណៈ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោធិបតី…

  • ក្រសួងអធិការកិច្ច អំពាវនាវកៀរគរមូលនិធិ និងជំនួយសម្ភារសប្បុរសធម៌ ដើម្បីគាំទ្រដល់វីរកងទ័ព និងជនភៀសសឹក

    ក្រសួងអធិការកិច្ច អំពាវនាវកៀរគរមូលនិធិ និងជំនួយសម្ភារសប្បុរសធម៌ ដើម្បីគាំទ្រដល់វីរកងទ័ព និងជនភៀសសឹក

    ភ្នំពេញ ៖ ក្រសួងអធិការកិច្ច កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្តីអំពាវនាវស្តីពីការកៀរគរមូលនិធិ និងជំនួយសម្ភារសប្បុរសធម៌ ដើម្បីគាំទ្រដល់វីរកងទ័ព និងជនភៀសសឹកកម្ពុជាដែលកំពុងកើនឡើងនៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ។ សេចក្តីអំពាវនាវមានខ្លឹមសារថា ៖ ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហានក្នុងកិច្ចការពារបូរណភាពទឹកដីតតាំងជាមួយសត្រូវឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា និងជនភៀសសឹកនៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងអធិការកិច្ច បានរៀបចំទទួលនូវអំណោយគ្រប់ប្រភេទ ដូចជា៖ ថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថ្នាំពេទ្យ តាមលទ្ធភាពដើម្បីរួមចំណែកក្នុងការគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ ដែលកំពុងខិតខំ តស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាព។ ក្នុងន័យនេះ ក្រសួងអធិការកិច្ច សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអធិការកិច្ចរាជធានី-ខេត្ត និងមន្ត្រីរាជការក្រោមឱវាទក្រសួង លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាសប្បុរសជនទាំងអស់ មេត្តាចូលរួមជួយឧបត្ថម្ភគាំទ្រ ថវិកា ស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់នានា ព្រមទាំងថ្នាំពេទ្យតាមលទ្ធភាពរៀងៗខ្លួន។ សូមបញ្ជាក់ថា…

  • សប្បុរសជនខេត្តកំពង់ចាម ជូនស្បៀងដល់ពលរដ្ឋភៀសសឹក

    សប្បុរសជនខេត្តកំពង់ចាម ជូនស្បៀងដល់ពលរដ្ឋភៀសសឹក

    កំពង់ចាម៖រួមចំណែកជាមួយរាជរដ្ឋាភិបាលនិងចែករំលែក​ការ​លំបាក​​របស់ជនភៀសសឹក​នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ សប្បុរសជន​ខេត្តកំពង់ចាមបាននាំយកអំណោយជាគ្រឿងឧបភោគ​បរិភោគមកប្រគល់​ជូនដល់​រដ្ឋបាលខេត្តកំពង់ចាម​សម្រាប់​យកទៅ​ចែកជូនកងទ័ពនិងជនភៀសសឹកនៅភូមិសាស្រ្តខេត្តព្រះវិហា។ ក្នុងឱកាសទទួលអំណោយឯកឧត្តម អ៊ុនចាន់ដា អភិបាលខេត្ត​កំពង់ចាម ក្នុងនាមរដ្ឋបាលខេត្ត​បានសម្តែងនូវការអរគុណយ៉ាង​ជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលមានទឹកចិត្តដ៏ល្អប្រពៃក្នុងការផ្តល់ជាស្បៀងសម្រាប់ជាការរួមចំណែកជាមួយរដ្ឋបាលខេត្តដើម្បីជួយផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋភៀសសឹកដោយសារការឈ្លានពានរបស់យោធាថៃ។ សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១២ ធ្នូខេត្តព្រះវិហារ មានជនភៀសសឹកកើនដល់៧.០៩៤គ្រួសារ ស្មើនឹងមនុស្សចំនួន២៤.១៩១នាក់៕ដោយ៖លី ពៅ

  • សប្បុរសជននាំយកអំណោយជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់ឧបត្ថម្ភដល់ជនភៀសសឹក

    សប្បុរសជននាំយកអំណោយជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់ឧបត្ថម្ភដល់ជនភៀសសឹក

    បន្ទាយមានជ័យ៖សប្បុរសជនខេត្តបន្ទាយមានជ័យបាននាំយកគ្រឿងឧបភោគបរិភោគរួមទាំងបន្លែចំនួនបីតោន, ទឹកសុទ្ធ​២៥០​យួរ ,មី អាហារក្រៀមមួយចំនួនធំ​មកប្រគល់ជូនដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ​សម្រាប់យកទៅ​ចែកជូន​ប្រជាពលរដ្ឋភៀស​សឹក​នៅតាមមណ្ឌលសុវត្ថិភាពនានាក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។ ក្នុងពិធីប្រគល់អំណោយនៅរដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥​​ អ្នកស្រី ឡោម ម៉ៅ សប្បុរសជនខេត្តបន្ទាយមានជ័យជាម្ចាស់ជំនួយបានប្រាប់ទូរទស្សន៍អប្សរាថា ការផ្តល់អំណោយនាពេលនេះជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល រដ្ឋបាលខេត្ត ក្នុងការជួយដល់ពលរដ្ឋភៀសសឹកនិងគាំទ្រដល់វីរកងទ័ពដែលកំពុងបំពេញភារកិច្ចការពារទឹកដីយ៉ាងអង់អាចក្លាហាន។ ក្នុងឱកាសទទួលអំណោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនាមរដ្ឋបាលខេត្តឯកឧត្តម អភិបាលខេត្ត​បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់នៅពេលនេះដែលមានទឹកចិត្តដ៏ល្អប្រពៃក្នុងការផ្តល់ជាស្បៀងសម្រាប់ជាការរួមចំណែកជាមួយរដ្ឋបាលខេត្តសម្រាប់ជួយប្រជាពលរដ្ឋភៀសសឹកដោយសារការឈ្លានពានរបស់យោធាថៃ។ សូមជម្រាបថា តាមរបាយការណ៍ក្រសួងមហាផ្ទៃគិតពីម៉ោង៦ល្ងាច ថ្ងៃទី១១ ខែធ្នូរហូតដល់ម៉ោង៧ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ខេត្តបន្ទាយមានជ័យ មានជនភៀសសឹកកើនដល់៣៦.១៣០គ្រួសារ ស្មើនឹងមនុស្សចំនួន១២៤.៣០៥នាក់៕ដោយ៖ឃិន គន្ធា

  • ក្រសួងការពារជាតិ ៖ ថៃបើកការបាញ់ប្រហារតាំងពីយប់ថ្ងៃទី១១ ដល់ព្រឹកថ្ងៃទី១២ ធ្នូ ២០២៥

    ក្រសួងការពារជាតិ ៖ ថៃបើកការបាញ់ប្រហារតាំងពីយប់ថ្ងៃទី១១ ដល់ព្រឹកថ្ងៃទី១២ ធ្នូ ២០២៥

    ភ្នំពេញ ៖ យោងតាមសេចក្ដីរាយការណ៍បព័ត៌មានពីលោកជំទាវម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិនៅព្រឹកថ្ងៃទី ១២ ធ្នូ ២០២៥ បានឱ្យដឹងថា ចាប់តាំងពីយប់ថ្ងៃទី១១ រហូតដល់ព្រឹកថ្ងៃទី ១២ ធ្នូ ២០២៥ យោធាថៃបានបើកការបាញ់ប្រហារមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាដោយមិនរើសទីតាំង នៅលើទីតាំងជាច្រើន ។ យោងតាមលោកជំទាវម៉ាលី សុជាតា បានឱ្យដឹងថា សម្រាប់យោធភូមិភាគទី៤ ភាគីថៃ បានបើកការបាញ់ប្រហារមកលើកម្ពុជា គិតចាប់តាំងពីវេលាម៉ោង២២និង០០នាទីយប់ថ្ងៃទី១១ ខែធ្នូ២០២៥ រហូតដល់ដល់វេលាម៉ោង ៧និង០០នាទីព្រឹកថ្ងៃទី១២ ធ្នូ ២០២៥ ។ នៅវេលាម៉ោង២២និង០៨នាទីយប់ថ្ងៃទី១១ ធ្នូ យោធាថៃបានបាញ់កាំភ្លើងបំពាក់លើរថក្រោះនៅតំបន់ជាំតែនិងតំបន់ផ្ទះតាម៉ុក ។ នៅវេលាម៉ោង២២ និង៣៧នាទីយោធាថៃបានបាញ់ចូលភូមិសាស្ត្រទួល៩៥ ។ រហូតដល់ព្រឹកថ្ងៃទី១២ ខែធ្នូ ២០២៥ យោធាថៃបានបន្តធ្វើសកម្មភាពបាញ់ប្រហារមកលើកម្ពុជានៅវេលាម៉ោង១២ និង១៥នាទីរំលងអាធ្រាត្រ ដោយបានបាញ់កាំភ្លើងត្បាល់និងកាំភ្លើងយន្តនៅក្នុងភូមិសាស្ត្រប្រាសាទតាមាន់ និងប្រាសាទតាក្របី ។ នៅវេលាម៉ោង៤និង០០នាទីព្រឹក យោធាថៃបានចាប់ផ្ដើមប្រើប្រាស់កាំភ្លើងត្បាល់ និងកាំភ្លើងយន្តនៅគ្រប់គោលដៅនៅតំបន់អានសេះ ភ្នំ៥០០ អូរផ្កាស្នេហ៍ ទ្វារដែក និងភ្នំពងចាប ហើយនៅវេលាម៉ោង៧និង ០៥នាទី យោធាថៃបានវាយប្រហារដោយកាំភ្លើងធំគ្រប់ធុន…

  • សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខវីរកង ទ័ព ៣រូប ដែលដែលកំពុងសម្រាកព្យាបាលរបួដនៅមន្ទីរពេទ្យ

    សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខវីរកង ទ័ព ៣រូប ដែលដែលកំពុងសម្រាកព្យាបាលរបួដនៅមន្ទីរពេទ្យ

    ភ្នំពេញ៖ សម្តេច កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្ស ប្រ ជា ជានកម្ពុជា កាលពីរសៀលថ្ងៃទី១១ ខែធ្នូ បានអញ្ជើញសួរសុខទុក្ខ វីរៈ កងទ័ពចំនួន ០៣រូប ដែលបានរងរបួសកាលពី ថ្ងៃ ទី០៨ ខែធ្នូ ឆ្នាំ២០២៥ ក្នុងការតស៊ូប្រយុទ្ធយ៉ាង ស្វិតស្វាញការពារបូរណភាពទឹកដីតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។ ក្នុងឪកាសជួបផ្ទាល់សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំនូវប្រសាសន៍ ផ្តាំ ផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គ ម ហា សេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហា បវរ ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នូវការនឹករលឹក ការគិតគូរអំពីសុខទុក្ខ របស់ កងទ័ពទាំងអស់នៅទូទាំងប្រទេស។ សម្តេចក៏បានលើកទឹកចិត្ត និង…

  • ក្រសួងការពារជាតិទាមទារឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់នូវរាល់ការវាយទីតាំងប្រវត្តិសាស្រ្តដ៏មានតម្លៃរបស់ខ្មែរ និងបញ្ឈប់សម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់

    ក្រសួងការពារជាតិទាមទារឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់នូវរាល់ការវាយទីតាំងប្រវត្តិសាស្រ្តដ៏មានតម្លៃរបស់ខ្មែរ និងបញ្ឈប់សម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់

    ភ្នំពេញ៖ក្រសួងការពារជាតិបានឱ្យដឹងថា គិតចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់វេលាម៉ោង ១២ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥​នេះមានពលរដ្ឋខ្មែរស្លូតត្រង់ស្លាប់សរុបចំនួន១១នាក់ក្នុងនោះមានទារកម្នាក់ផងព្រមទាំងអ្នករងរបួសកើនដល់៧៤នាក់។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានទាមទារឱ្យយោធាថៃបញ្ឈប់រាល់ទង្វើឈ្លានពានរបស់ខ្លួន បញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃ បញ្ឈប់ការវាយប្រហារដោយមិនរើសគោលដៅ ជាពិសេសទៅលើប្រជាជនសេវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បញ្ឈប់ការវាយប្រហារទីតាំងប្រវត្តិសាស្រ្ត ដែលមិនត្រឹមតែជាសម្បត្តិវប្បធម៌ដ៏មានតម្លៃ​របស់កម្ពុជាប៉ុណ្ណោះទេ តែជាសម្បត្តិវប្បធម៌របស់មនុស្សជាតិទាំងមូល ,បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតស ប្លែក្លាយជាខ្មៅបន្ទាន់។ អ្នកនាំពាក្យដដែលបញ្ជាក់ថា៖ យោធាថៃ ត្រូវតែបង្ហាញពីភាពស្មោះត្រង់ និងសុឆន្ទៈ ប្រសិនថៃពិតជាស្រឡាញ់សន្តិភាព ពិតប្រាកដមែន ព្រោះសន្តិភាពមិនអាចកើតឡើងតាមរយៈការនិយាយប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែង ហើយកងទ័ពថៃ អាចចាប់ផ្តើមជាមួយនឹងការបញ្ឈប់រាល់សកម្មភាពខុសច្បាប់ ជាច្រើនលើដែនអធិបតេយ្យភាពកម្ពុជា។កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពាន់សេចក្តីថ្លែងការណ៍រួមសន្តិភាពរវាងកម្ពុជា-ថៃ និងសកម្មភាពឧក្រិដ្ឋកម្មខុសច្បាប់របស់ថៃ ម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃ ទទួលខុសត្រូវ​ទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ ទន្ទឹមនេះកម្ពុជាសូមអំពាវនាវឱ្យថៃ បញ្ឈប់រាល់អរិយភាពទាំងឡាយ ដោយដកកងកម្លាំងចេញពីដែនអធិបតេយ្យភាពរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពាន និងការគំរាមកំហែង​ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ នេះបើតាមអ្នកនាំពាក្យបញ្ជាក់។ លោកជំទាវ ម៉ាលី សុជាតា បន្តដោយអំពាវនាវឱ្យថៃ ងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្តីថ្លែងការណ៍​រួមស្តីពីសន្តិភាព និងកាតព្វកិច្ចទាំងឡាយស្ថិតក្រោមច្បាប់អន្តរជាតិ ឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់…

  • គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថា នឹងប្តឹងមេទ័ពថៃ២នាក់ ទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ

    គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថា នឹងប្តឹងមេទ័ពថៃ២នាក់ ទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ

    ភ្នំពេញ៖គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថា នឹងធ្វើការប្តឹងមេទ័ពថៃ២នាក់គឺមេបញ្ជាការភូមិភាគ២ថៃ និង មេបញ្ជាការ ភូមិភាគ១ របស់ថៃ ទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ។ ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៥នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាសម្តែង ការព្រួយបារម្ភយ៉ាង​ខ្លាំង និងធ្វើការថ្កោលទោស យ៉ាងដាច់អហង្ការចំពោះការវាយប្រហារយ៉ាងព្រៃផ្សៃរបស់យោធាថៃ ក្រោមការដឹកនាំរបស់ លោក Weerayuth Raksil មេបញ្ជាការភូមិភាគ២ថៃ និងលោក Worayos Luangsuwan មេបញ្ជាការភូមិភាគ១ថៃ ដោយប្រើប្រាស់អាវុធគ្រប់ប្រភេទ រួមទាំងផ្សែងពុល មកលើទីតាំងភូមិសាស្ត្រ ដែលមានប្រជាជនស៊ីវិលរស់នៅខេត្ត បន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ បាត់ដំបង និងខេត្តព្រះវិហារ ព្រមទាំងការបំផ្លិចបំផ្លាញ ប្រាសាទបុរាណ ដែលជាបេតិកភណ្ឌជាតិនិងពិភពលោក។ គិតត្រឹមព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ជនស៊ី វិលស្លាប់ចំនួន ១០ នាក់ របួស ៥០ នាក់ និងមានជនភៀសសឹកប្រមាណជិត ២០០ ០០០ នាក់។ គណៈកម្មាធិការសិទ្ធមនុស្សបានបញ្ជាក់ថា វាជាទង្វើអមនុស្ស និងយង់ឃ្នងទាំងនេះ…

  • សម្តេចប្រធានរដ្ឋសភាស្វាគមន៍វិនិយោគិន​បា​រំាង ដែលចាប់អារម្មណ៍ទីផ្សារនៅកម្ពុជា

    សម្តេចប្រធានរដ្ឋសភាស្វាគមន៍វិនិយោគិន​បា​រំាង ដែលចាប់អារម្មណ៍ទីផ្សារនៅកម្ពុជា

    ភ្នំពេញ៖សម្តេចប្រធានរដ្ឋសភាបានស្វាគម​ន៍គណៈប្រតិភូក្រុមវិនិយោគិនបារាំងដែ​ល​អញ្ជើ​ញ​មកបណ្តាក់ទុនវិនិយោគ​នៅកម្ពុជា ដោយហេតុថា សកម្មភាពនេះ​ស្របពេលដែលសភាពាណិជ្ជកម្ម និ​ង ឧស្សាហកម្មរបស់បារាំងនៅ​កម្ពុជា​ទើបបាន​ផ្ស​ព្វផ្សាយសៀវភៅមគ្គុទេ្ទសក៍ស្តីពី “ការធ្វើ​ធុរ​កិច្ច​នៅ​កម្ពុជាសម្រាប់ឆ្នាំ២០២៥-២០២៦ កាលពី​ខែវិច្ឆិកាកន្លងទៅ ។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រ​ធា​នរដ្ឋសភាកម្ពុជាបានអនុញ្ញាតឱ្យគណៈប្រតិភូវិនិយោគិនបារាំងដឹកនាំ​ដោយលោក ហ្រ្វង់ស័រ ហ្គេស នាយកប្រតិបត្តិនៃក្រុមហ៊ុន ភីអិល វីស្តា (PL Vista) និង ប៊ីវាយ វីស្តា (BY Vista​) ចូលជួប​សម្តែងការគួរសម និងពិភាក្សា​កា​រ​ងារនៅវិមានរដ្ឋសភា។ ក្នុងជំនួបកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ លោក ហ្រ្វង់ស័រ ហ្គេស បានជម្រាបសម្ដេចប្រធានរដ្ឋសភាថា​ តាមគម្រោង​នៅដើម​ឆ្នាំ២០២៦ លោកនឹងនាំចូល​ផលិត​ផលរបស់ប្រទេសបារំាង​ជា​ច្រើនមុខ មាន​ដូចជា ផលិតផលផ្នែកអនាម័យ សុខ​ភាព សម្ភារៈ​ប្រើប្រាស់ និងគ្រឿងសំអាង មក​លក់នៅកម្ពុជា។ ក្នុងដំណាក់កាលដំបូងក្រុមហ៊ុន​នឹង​នាំ​ទំនិញប្រមាណ ៤០០មុខ ហើយនឹង​ពង្រីក​ដល់មួយពាន់មុខនាពេលអនាគត។ តបទៅកាន់ភ្ញៀវសម្តេចប្រធានរដ្ឋសភាបានរំលឹកអំពីទំនាក់​ទំនង​ដ៏ល្អ និងជាប្រវត្តិសាស្រ្តរវាងកម្ពុជា និង​បា​រំាង ហើយ​ទំនាក់​ទំនង​ទ្វេភាគីកម្ពុជា-បារាំង​នឹងត្រូវដំឡើងកម្រិត “ភាពជាដៃគូយុទ្ធសាស្រ្ត” ក្នុងពេលឆាប់ៗ ខាងមុខនេះ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បន្តថា…

  • យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតងបានទាក់ញភ្ញៀវទេសចរកាន់តែច្រើន

    យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតងបានទាក់ញភ្ញៀវទេសចរកាន់តែច្រើន

    ក្នុងរយៈពេល៦ខែនៃការអនុវត្តយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ចំនួនភ្ញៀវទេសចរជាតិ ដែលបានធ្វើដំណើរកម្សាន្ត បានកើនឡើងរហូតដល់៩លាន ៤៦ម៉ឺននាក់ ពោលគឺកើនឡើងប្រមាណ ៦៤,៧% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤។ តួលេខនេះត្រូវបានបង្ហាញនៅក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារយុទ្ធនាការទស្សនាកម្ពុជា នៅរដូវកាលបៃតងឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ក្នុងសិក្ខាសាលានោះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ, ពិធីករ ពិធីការិនី, និងអ្នកផលិតមាតិកាព័ត៌មាន (Influencer) សរុបប្រមាណ ៣០០នាក់ ។ ក្នុងពិធីនោះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការដាក់ចេញយុទ្ធនាការ “ទស្សនាកម្ពុជានៅរដូវកាលបៃតង” បង្កើតបាននូវកាលានុវត្តភាពសម្រាប់ប្រជាជនទូទាំងប្រទេស ចូលរួមក្នុងការផ្សព្វផ្សាយ និងទាក់ ទាញភ្ញៀវទេសចរ សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ សម្បូរបែប ពោរពេញដោយភាពកក់ក្តៅ និងស្នាមញញឹម ។ ឯកឧត្តម ហួត ហាក់ បានមានប្រសាសន៍ទៀតថា យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតងរយៈពេល៦ខែនេះ គិតចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២៥ គឺទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។ គម្រោងផ្តួចផ្តើមនេះពិតជាបានឆ្លុះបញ្ចាំងអំពីភាពអន្តរសកម្មរវាងក្រសួង-ស្ថាប័ន…