-
ឯកឧត្តម សុខ សូកេន អរគុណវីរៈកងទ័ព និងកាយវិការដ៏សប្បុរស ចំពោះទឹកចិត្តស្នេហាជាតិ សាមគ្គីខែ្មរតែមួយ

សៀមរាប៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលរួមមាន គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់នានា ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប សម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងប្រគល់ជូនកងទ័ព នៃយោធភូមិភាគទី៤ ក្នុងភូមិសាស្ត្រខេត្តសៀមរាប សម្រាប់រួមចំណែកគាំទ្រដល់វីរៈកងទ័ពដ៏អង់អាចក្លាហានក្នុងការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា ពីការឈ្លានពានរបស់ថៃ។ បេសកកម្មមនុស្សធម៌ និងការរួមចំណែកគាំទ្រដល់វីរៈកងទ័ពដ៏អង់អាចក្លាហាននេះ ក៏មានការចូលរួមបរិច្ចាគពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃក្រសួងអធិការកិច្ច សប្បុរសជននានា និងក្រុមហ៊ុនមួយចំនួនរួមមាន ក្រុមហ៊ុន សោម៉ាគ្រុប (SOMA Group), ក្រុមហ៊ុន…
-
ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ចុះសួរសុខទុក្ខវីរកងទ័ពដែលរងរបួស សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ

ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ គ.ស.ម.ក. ចូលរួមចុះសុខទុក្ខវីរកងទ័ពខ្មែរប្រមាណជិត ៤០នាក់ ដែលបានរងរបួស និងកំពុងសម្រាកទទួលការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកវេជ្ជបណ្ឌិត ទុ បារាំង ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ផងដែរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់បំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់វីរកងទ័ព ដោយបានបញ្ជាក់ថា ការចុះមកសួរសុខទុក្ខនេះគឺជាការលើកទឹកចិត្ត និងគោរពដឹងគុណចំពោះគុណូបការៈពុំអាចកាត់ថ្លៃបាន ដែលវីរកងទ័ពយើង ក៏ដូចជាក្រុមគ្រួសារ បានលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងបូរណភាពទឹកដីរបស់កម្ពុជា ពីសត្រូវឈ្លានពាន។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បន្ថែមផងដែរថា…
-
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននិងកំពុងគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះយោធិន និងក្រុមគ្រួសារយោធិន

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំយកអំណោយដ៏ថ្លៃថ្លាបំផុតប្រកបទៅដោយការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនប្អូនស្រី ថា ដាវី ជាភរិយាយោធិនមួយរូបដែលកំពុងប្រយុទ្ធនៅសមរភូមិជួរមុខបានផ្ញើសារគោរពជូន លោកជំទាវបណ្ឌិត ដោយផ្ទាល់ សូម លោកជំទាវបណ្ឌិត ជួយមើលភរិយាមានផ្ទៃពោះជិតដល់ថ្ងៃសម្រាលបុត្ររ រស់នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ អំណោយដ៏ថ្លៃថ្លាទាំងនេះមានជាអាទិ៍ ថវិកា អង្ករ ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៉ីវ កន្ត្រកសម្ភារៈទារក និងសម្ភារៈបរិក្ខារជាតម្រូវការចាំបាច់ផ្សេងៗ សម្រាប់ផ្តល់ជូនម្តាយ និងទារក ប្រើប្រាស់ប្រកបទៅដោយភាពកក់ក្តៅនៅពេល និងក្រោយពេលសម្រាល។ ក្នុងឱកាសជួបសំណេះសំណាលនេះដែរ លោកជំទាវបណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនក្រុមគ្រួសារយោធិន ដោយសូមឱ្យមានសុខភាពល្អ មាំមួន ទាំងម្តាយទាំងកូន…
-
កម្ពុជា និងឡាវ ដាក់ឱ្យដំណើរការនូវការទូទាត់ឆ្លងដែនតាម ឃ្យូអរកូត ដំណាក់កាលទី២

ភ្នំពេញ៖ ប្រជាជនឡាវ ដែលធ្វើដំណើរមកកម្ពុជា អាចទូទាត់ថ្លៃទំនិញ និងសេវាឱ្យអាជីវករនៅកម្ពុជា ដោយពុំចាំបាច់យកក្រដាសប្រាក់តាមខ្លួន ឬប្តូររូបិយប័ណ្ណឡើយ ។ នេះបើតាមការបញ្ជាក់របស់ធនាគារជាតិនៃកម្ពុជា ក្រោយប្រទេសទាំងពីរ បានដាក់ឱ្យដំណើរការជាផ្លូវការ នូវការទូទាត់ឆ្លងដែនតាម ឃ្យូអរកូត រវាងកម្ពុជា និងឡាវ ដំណាក់កាលទី២ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ក្រោមវត្តមានលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Bounkham Vorachit ទេសាភិបាលធនាគារកណ្ដាលឡាវ ។ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធទូទាត់ឆ្លងដែនតាមឃ្យូអរកូត រវាងប្រទេសទាំងពីរ ត្រូវបានបែងចែកជា ២ដំណាក់កាល ដោយដំណាក់កាលទី១ ដាក់ឱ្យដំណើរការដោយជោគជ័យកាលពីថ្ងៃទី១៨ខែសីហា ឆ្នាំ២០២៣ បានផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជា ដែលមានគណនីជាប្រាក់រៀល អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និងសេវាឱ្យអាជីវករនៅប្រទេសឡាវ ដោយស្កេនឡាវឃ្យូអរកូត (LAOQR) តាមកម្មវិធីបាគង ឬកម្មវិធីធនាគាចល័ត ។ សម្រាប់ដំណាក់កាលទី២នេះ ប្រជាជនឡាវ ដែលធ្វើដំណើរមកប្រទេសកម្ពុជា អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញនិងសេវាឱ្យអាជីវករនៅទូទាំងប្រទេសកម្ពុជាដោយស្កេនខេអេចឃ្យូអរកូត (KHQR Codes) តាមកម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុប្រទេសឡាវ ដោយពុំចាំបាច់យកក្រដាសប្រាក់តាមខ្លួន…
-
ដ្រូនខ្នាតធំ ថៃ Dominator XP ដែលធ្លាក់ផ្ទុះក្នុងដី កម្ពុជា មានចំណុចខ្សោយ ៣ យ៉ាង

យន្តហោះដ្រូន Dominator XP មួយគ្រឿង ក្នុងចំណោមយន្តហោះដ្រូន Dominator XP ចំនួន ៣ គ្រឿងដែលយោធាថៃមាន និងប្រើប្រាស់ដើម្បីស៊ើបការណ៍យោធា បានធ្លាក់ផ្ទុះឆេះខ្ទេចខ្ទីគ្មានសល់នៅលើទឹកដីកម្ពុជាកាលពីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។ អ្នកជំនាញនិយាយថា យន្តហោះដ្រូន Dominator XP របស់ថៃ មិនខ្លាំងក្នុងសមរភូមិសម័យទំនើបនោះទេ ដោយសារតែវាមានចំណុចខ្សោយមួយចំនួន ។ ហើយនោះគឺយន្តហោះដ្រូនខ្នាតធំមួយនេះ មិនមានបច្ចេកវិទ្យាបំបាំងកាយ ដូច ដ្រូនអាមេរិក RQ-170 ឬដ្រូនចិន CH-7 នោះឡើយ ។ បញ្ហានេះនាំឲ្យយន្តហោះដ្រូន Dominator XP មិនអាចនឹងគេចផុតពីប្រព័ន្ធរ៉ាដារបស់សត្រូវនោះទេ ជាពិសេសដ្រូនប្រភេទនេះងាយនឹងបាញ់ទម្លាក់ ប្រសិនបើហោះចូលដែនអាកាសរបស់ប្រទេសដែលមានប្រព័ន្ធខែលការពារដែនអាកាសដូចជា QW-3 របស់ចិនជាដើម ។ បើតាម Defense Industry, ចំណុចខ្សោយមួយទៀតគឺយន្តហោះដ្រូន Dominator XP មានទំហំធំ ល្បឿនយឺត និងពិបាកបត់បែនពេលហោះហើរប្រតិបត្តិការ ។ យន្តហោះដ្រូន Dominator XP មានកម្ពស់ជិត ៣…
-
«ក្រុមអ្នកនយោបាយថៃធ្លាប់បានរៀបផែនការធ្វើឃាតលោក ហ៊ុន សែន»

ភ្នំពេញ៖ សាស្ត្រាចារ្យថៃម្នាក់គឺលោក Suphalak Kanchanakhundi ដែលជាអ្នកស្រាវជ្រាវឯករាជ្យបាននិយាយ យ៉ាងច្បាស់ៗថា «ប្រទេសថៃនិងពួកឥស្សរជន(រាជានិយម)ថៃធ្លាប់បានព្យាយាមផ្តួលរំលំលោក ហ៊ុន សែន តាមរយៈការប៉ុនប៉ងលួចធ្វើឃាត និងធ្វើរដ្ឋប្រហារដើម្បីឱ្យក្រុមផ្សេងឡើងកាន់អំណាច»។ ប៉ុន្តែ ផែនការ នេះមិនបានសម្រេចនោះទេ ដូច្នេះលោកចង់ឱ្យឈប់គិតអំពីរឿងនេះទៅ។ ការទម្លាយរឿងនេះបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាមួយក្នុងកម្មវិធីឈ្មោះ 101 world តើផែនការលួចធ្វើឃាតឬធ្វើរដ្ឋប្រហារដើម្បីផ្តួលរំលំលោក ហ៊ុន សែន មានន័យយ៉ាងដូចម្តេច?ទី១៖ ក្រុមអ្នកនយោបាយថៃ ជាពិសេសពួករាជានិយមដែលគាំទ្រដោយពួកអាមាត្យក្នុងរាជវាំងពិតជាមាន គំនិតស្មោកគ្រោក និងថោកទាបបំផុតចំពោះកម្ពុជានិងថ្នាក់ដឹកនាំប្រទេសកម្ពុជាជាយូរមកហើយ ពិសេសលោក ហ៊ុន សែន។ ផែនការនេះអាចត្រូវបន្តរហូតមកទល់បច្ចុប្បន្ន។ទី២៖ ការប៉ុនប៉ងធ្វើឃាតឬធ្វើរដ្ឋប្រហារផ្តួលរំលំលោក ហ៊ុន សែន នេះ ក៏ពីព្រោះតែពួកគេយល់ថា ដរាបណានៅមានវត្តមានលោក ហ៊ុន សែន និងក្រុមអ្នកបន្តវេនដែលមានលោកហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ថៃពិតជាពិបាកបំផុតក្នុងការលេបទឹកដីកម្ពុជា ទៅតាមផែនការចោរនិងផែនទីចោររបស់ពួកគេ។ ដូច្នេះ ការបញ្ចប់ជីវិត ឬបញ្ចប់អំណាចរបស់អតីតនាយកដ្ឋមន្ត្រីកម្ពុជាគឺលោក ហ៊ុន សែន ដែលបច្ចុប្បន្នជា ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងធ្វើឱ្យមហិច្ឆតាឈ្លានពានទឹកដីរបស់ពួកគេ ងាយស្រួលក្នុងការសម្រេចផលតាមផែនការដែលបានគ្រោងទុក។ទី៣៖ ដើម្បីងាយស្រួលលេបត្របាក់យកទឹកដីកម្ពុជា ក្រុមអ្នកនយោបាយរាជានិយមថៃអស់ទាំងនេះក៏ពិតជាមានទំនាក់ទំនងជាមួយក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជា និងច្បាស់ជាបានជួយជ្រោមជ្រែងក្រុមនេះពីក្រោយខ្នងជារៀងរហូតមកដោយសន្យាថានឹងលើកបន្តុបក្រុមប្រឆាំងជ្រុលនិយមខ្មែរ…
-
សម្តេចប្រធានរដ្ឋសភាទទួលអំណោយមនុស្សធម៌ពីសប្បុរស និងបែងចែកប្រគល់ជូនវីរយុទ្ធជននិងពលរដ្ឋភៀសសឹក

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កាលពីព្រឹកថ្ងៃចន្ទទី១៩ ខែធ្នូ ឆ្នាំ២០២៥ បានទទួលអំណោយសប្បុរសធម៌ ពីលោក សុខ គា នាយកសហគ្រាសមាតុភូមិជាថវិកានិងសម្ភារៈជាច្រើន ដើម្បីធ្វើការបែងចែកជូនវីរយុទ្ធជននិងពលរដ្ឋភៀសសឹក ក្នុងគ្រាលំបាកដែលកម្ពុជាកំពុងប្រឈមនឹងការឈ្លានពានយ៉ាងឃោរឃៅរបស់ប្រទេសថៃមកលើអធិបតេយ្យកម្ពុជា។ អាន៖បន្ទាប់ពីទទួលបានអំណោយពីសប្បុរសជន សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា បានចាត់ចែងឱ្យថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំបែងចែកអំណោយទាំងនោះ ដឹកបញ្ជូនយកទៅឧបត្ថម្ភវីរកងទ័ព និងពលរដ្ឋភៀសសឹក នៅតាមបណ្ដោយព្រំដែនកម្ពុជា សៀម ដោយដឹកជញ្ជូនចេញទៅនៅក្នុងថ្ងៃនេះតែម្ដង។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបង្ហាញមោទនភាពចំពោះស្មារតីស្នេហាជាតិ រួមគ្នាជាធ្លុងមួយរបស់ថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រុមទីប្រឹក្សា ជំនួយការប្រធានរដ្ឋសភា និងសប្បុរសជនទំាងអស់ ដែលបានចូលរួមយ៉ាងសស្រាក់សស្រំាជាមួយមហាគ្រួសារខ្មែរជាធ្លុងតែមួយ ឈរពីក្រោយរាជរដ្ឋាភិបាលនិងវីរកងទ័ពប្រឆំាងនឹងការឈ្លានពានដ៏ឃោរឃៅ និងព្រៃផ្សៃរបស់ប្រទេសថៃមកលើអធិបតេយ្យកម្ពុជា។ សម្ដេចអំពាវនាវសូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលដ៏រឹងមាំ សម្រាប់គាំទ្រនិងផ្ដល់កម្លាំងចិត្តដល់វីរកងទ័ព វីរនគរបាលជាតិរបស់យើង បន្តបេសកកម្មការពារទឹកដី។ រដ្ឋសភានៅជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាវីរកងទ័ព វីរនគរបាលជាតិរបស់យើងគ្រប់ពេលវេលា៕ សូមជម្រាបថា អំណោយលោក សុខ គា ប្រគល់ជូនសម្តេចប្រធានរដ្ឋសភាមាន កាពិផាវចំនួន ១.២ តោន សាច់ក្រកចំនួន…
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានទទួលជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានទទួលជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា នៅទីស្ដីការ ក.ប.ទ.។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីកិច្ចការបរិវត្តកម្មឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្សជំនាញឌីជីថល ការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងការអភិវឌ្ឍថ្នាលនិងកម្មវិធីរបស់រាជរដ្ឋាភិបាល ជាពិសេសថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY និង ថ្នាល SuperApp។ មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ចាក់អំពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាឌីជីថល តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ការជំរុញការវិនិយោគពីក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលរបស់ប្រទេសកាណាដានៅកម្ពុជា និងការរៀបចំព្រឹត្តិការណ៍ហ្រ្វង់កូតិច-FrancoTech អមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី២០២៦ ដែលកម្ពុជានឹងធ្វើជាម្ចាស់រៀបចំ៕ ដោយ៖ង៉ាន់ ទិត្យ
-
ឯកឧត្តម សុខ សូកេន អញ្ជើញចុះពិនិត្យការរៀបចំស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈដើម្បីបញ្ជូនទៅគាំទ្រកងទ័ពនៅសមរភូមិមុខ

ភ្នំពេញ: ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញចុះពិនិត្យការរៀបចំស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់នានា ដើម្បីបញ្ជូនទៅគាំទ្រកងទ័ពនៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងប្រជាពលរដ្ឋដែលបានជម្លៀសទៅកាន់មណ្ឌលសុវត្ថិភាព នៅទិសខេត្តសៀមរាប។ ជាថ្មីម្តងទៀត ក្រសួងអធិការកិច្ច សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសប្បុរសជន ក្រុមហ៊ុន និងដៃគូសហការទាំងអស់ ដែលបានផ្តល់នូវការគាំទ្រយ៉ាងសស្រាក់សស្រាំ តាមរយៈការបរិច្ចាគថវិកា ស្បៀងអាហារ និងគ្រឿងប្រើប្រាស់នានាចូលក្នុង «មូលនិធិសប្បុរសធម៌របស់ក្រសួង»។ កាយវិការដ៏សប្បុរសនេះ គឺជាសក្ខីភាពនៃសាមគ្គីភាពរបស់ខ្មែរជួយខ្មែរ ក្នុងបុព្វហេតុការពារជាតិ និងជួយសង្គ្រោះប្រជាជន នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥៕
-
ព្រះសង្ឃ និងមហាជនមកពីគ្រប់ទិសទី បានចូលរួមក្នុងព្រឹត្តិការណ៍ ព្យុហយាត្រា ដើរដើម្បីសន្តិភាព

ភ្នំពេញ៖ ព្យុហយាត្រា «ដើរដើម្បីសន្តិភាព» របស់មហាគ្រួសារខ្មែរ បានចាប់ផ្ដើមចេញដំណើរពីបរិវេណផ្សាររាត្រីមាត់ទន្លេ ឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យ ក្នុងបរិយាកាសពោរពេញដោយក្ដីសង្ឃឹម ក្ដីជឿជាក់ និងស្មារតីសាមគ្គីភាពជាតិ ។ ព្រះសង្ឃ និងមហាជនមកពីគ្រប់ទិសទី រាប់ម៉ឺនអង្គ/នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍ ដើរដើម្បីសន្តិភាព (March for Peace) ដើម្បីបង្ហាញស្មារតីគាំទ្រសន្តិភាព នារសៀលថ្ងៃទី១៨ធ្នូ ឆ្នាំ២០២៥ ។ ព្រឹត្តិការណ៍នេះ បង្ហាញពីជំហានរបស់កម្ពុជា គឺជាជំហានដ៏មានអត្ថន័យជ្រាលជ្រៅ ក្នុងការផ្ញើសារសន្តិភាពចេញពីបេះដូងប្រជាពលជនខ្មែរ ទៅកាន់សង្គមជាតិ និងសហគមន៍អន្តរជាតិថា យើងមិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់អាយុជីវិតណាមួយឡើយ ទោះជាក្នុងកាលៈទេសៈ ឬបរិបទណាក៏ដោយ ។ សំឡេងរបស់យើង គឺជាសំឡេងឆន្ទៈរួមរបស់ប្រជាពលរដ្ឋខ្មែរ ដែលឱ្យតម្លៃលើសន្តិភាព និងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់។ គួរបញ្ជាក់ថា កងកម្លាំងយោធាថៃ បានកំពុងបន្តការបាញ់ ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា នៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគ ទី៥ គិតមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១២ ហើយ ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ជនស៉ីវិលកម្ពុជា…