Category: ព័ត៌មានជាតិ

  • សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវឲ្យគ្រប់តួអង្គរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ លុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវឲ្យគ្រប់តួអង្គរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ លុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យគ្រប់តួអង្គ រួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល ក្នុងការលុបបំបាត់នូវរាល់បញ្ហាអសកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងគោលបំណងលើកកម្ពស់កេរ្តិ៍ឈ្មោះដ៏ប្រពៃនៃព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ ។ តាមរយៈសារពិសេសជូនចំពោះបងប្អូនជនរួមជាតិខ្មែរ នៅលើបណ្ដាញសង្គមនាយប់ថ្ងៃទី១៣មករា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ក្នុងគ្រាដ៏លំបាកដែលប្រទេសជាតិយើង បានទទួលរងនូវសង្រ្គាមឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដី, ខ្ញុំពិតជាបានឃើញច្បាស់នូវស្មារតីសាមគ្គីភាព និងឯកភាពជាតិរឹងមាំរវាងខ្មែរនិងខ្មែរ ក៏ដូចជាបានឃើញច្បាស់នូវការឈឺចាប់របស់ជាតិយើង និងរបស់ប្រជាជនយើង ហើយជាការឈឺចាប់មួយ ដែលបានបំផុសនូវទឹកចិត្តស្នេហាជាតិដ៏ស្មោះត្រង់ ជាមួយនឹងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ប្រជាជននៅគ្រប់ទិសទីក្នុងការកសាងប្រទេសជាតិយើងឱ្យបានរឹងមាំ។ សម្ដេចធិបតី បន្តថា ជាការពិត, ការលំបាករបស់ជាតិនាពេលនេះ គឺជាការលំបាករបស់ខ្មែរគ្រប់រូប ប៉ុន្តែ គន្លឹះសំខាន់របស់ជាតិយើងនាពេលនេះ គឺយើងត្រូវប្រែក្លាយការលំបាករបស់ជាតិ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្មែរគ្រប់រូបនាពេលនេះ ឱ្យក្លាយទៅជាកម្លាំងតស៊ូដ៏រឹងមាំរបស់ជាតិ និងគោលដៅដ៏ពិសិដ្ឋរបស់ជាតិ ពោលគឺការួមសាមគ្គីភាពគ្នាជាធ្លុងមួយ ដើម្បីការពារជាតិមាតុភូមិជាទីស្រឡាញ់របស់យើង និងធ្វើឱ្យជាតិខ្មែរយើងបានរឹងមាំ ស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់រូប។ ជាមួយគ្នានេះ និង ចំពោះមុខនេះ យើងមានភាពចាំបាច់ ក្នុងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយនឹងការប្តេជ្ញាចិត្តរួមរបស់ជាតិ ដើម្បីពង្រឹងសក្តានុពលជាតិលើគ្រប់វិស័យ និង លុបបំបាត់ភាពអសកម្មភាពទាំងឡាយក្នុងសង្គមជាតិ ដែលធ្វើឱ្យជាតិចុះខ្សោយ។ សម្ដេច ហ៊ុន ម៉ាណែត…

  • ក្រសួងអធិការកិច្ច បើកវគ្គបណ្តុះបណ្តាលជំនាញ បន្តពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំក្នុងជំនាញអធិការកិច្ច

    ក្រសួងអធិការកិច្ច បើកវគ្គបណ្តុះបណ្តាលជំនាញ បន្តពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំក្នុងជំនាញអធិការកិច្ច

    (ភ្នំពេញ)៖ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ច គឺជាកម្មវិធីអភិវឌ្ឍន៍​សមត្ថភាពមន្ត្រីអធិការកិច្ចឬត្រួតពិនិត្យរបស់វិទ្យាស្ថានជាតិអធិការកិច្ច។ វគ្គនេះ​ត្រូវបានរៀបចំឡើងក្រោមការ ណែនាំរបស់ ឯកឧត្តម សុខ សុកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់​កាល ទី១ របស់រដ្ឋាភិបាល និងស្របតាមក្របខណ្ឌយុទ្ធសាស្ត្រ ព៤ជ៤ របស់ក្រសួង។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្ដមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខា​ធិការក្រសួងអធិការកិច្ច ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ច​ជំនាន់៧ វគ្គ៤ ដែលរៀបចំដោយវិទ្យាស្ថានជាតិអធិការកិច្ច ដើម្បីបណ្តុះ​បណ្តា​ល​មន្ត្រីសិក្ខាកាមមកពីក្រសួងអធិការកិច្ច ក្រសួង/ស្ថាប័នផ្សេងៗចំនួន ១៣ និងសាលារាជធានី-ខេត្តចំនួន៥ សរុបចំនួន ៥០នាក់ នៅទីស្ដីការក្រសួង ។ លោកស្រី ហៀក គឹមស៊ឹង នាយិការរងវិទ្យាស្ថានអធិការកិច្ច បានឱ្យដឹងថា ក្នុងរយៈពេលជាង ៦ឆ្នាំនេះ វិទ្យាស្ថានជាតិអធិការកិច្ច បានរួមចំណែកលើក​កម្ពស់ សមត្ថភាពជំនាញវិជ្ជាជីវៈអធិការកិច្ច តាមរយៈការផ្តល់ការបណ្តុះ​បណ្តាល​ដល់មន្ត្រីរាជការរបស់ក្រសួង អធិការកិច្ច និងក្រសួងស្ថាប័ននានា ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិបានជាង ១០០០នាក់។ ឯកឧត្ដមបណ្ឌិត ចាប សុថារិទ្ធ បានលើកឡើងថា វគ្គបណ្ដុះបណ្ដាល ដែលមានរយៈពេល២សប្ដាហ៍នេះ គឺបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការបន្តពង្រឹងសមត្ថភាព…

  • ស្ថានការណ៍បច្ចុប្បន្ននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីការអនុវត្តបទឈប់បាញ់ គិតត្រឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦

    ស្ថានការណ៍បច្ចុប្បន្ននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីការអនុវត្តបទឈប់បាញ់ គិតត្រឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦

    ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដ៏ទៃទៀត។ ជាមួយគ្នានេះ កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ ផ្អែកតាមស្មារតីខាងលើ នៅដើមសប្តាហ៍នៃខែមករានេះ ក្រុមការងារសម្របសម្រួល នៃព្រះរាជាណាចក្រកម្ពុជា (CLG) បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅទីតាំងចំនួនបួន ក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដែលសុទ្ធតែជាទីតាំងស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាពិសេសតំបន់បេតិកភណ្ឌពិភពលោក ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ ដូចខាងក្រោម៖ ក្នុងនាមជារដ្ឋដែលគោរពច្បាប់ និងមានការទទួលខុសត្រូវខ្ពស់ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋានរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដោយប្រឆាំងជាដាច់ខាតការគំរាមឬការប្រើប្រាស់កម្លាំង សំដៅសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង…

  • ដៃគូអភិវឌ្ឍន៍ និងជាមិត្តបានជួយឧបត្ថម្ភជ្រោមជ្រែងកម្ពុជា បន្ទាប់ពីថៃឈ្លានពាន

    ដៃគូអភិវឌ្ឍន៍ និងជាមិត្តបានជួយឧបត្ថម្ភជ្រោមជ្រែងកម្ពុជា បន្ទាប់ពីថៃឈ្លានពាន

    ភ្នំពេញ៖នៅក្នុងគ្រាដ៏លំបាកនេះប្រទេសកម្ពុជាទទួលបាននូវការជួយជ្រោមជ្រែងពីបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានា ក្នុងនោះប្រទេសជប៉ុនបានផ្តល់នូវជំនួយឥតសំណងជាទឹកប្រាក់ប្រមាណ ១១.៣លានដុល្លារអាម៉េរិកសម្រាប់ការអនុវត្តគម្រោងសមាហរណកម្ម បោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារគ្រាប់មីន ដំណាក់កាលទី៣ និងទឹកប្រាក់ប្រមាណ ៧.៦លានដុល្លារអាម៉េរិកផ្សេងទៀតសម្រាប់អនុវត្តគម្រោងជំនួយម៉ាស៊ីនស្គែនកុងទឺន័រ នៅឯចំណតកុងទឺន័រថ្មី នៃកំពង់ផែក្រុងព្រះសីហនុ។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ថ្លែងក្នុងការធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា ថៃ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា កាលពីអំឡុង ខែ សីហា ឆ្នាំ២០២៥ កន្លងទៅប្រទេសជប៉ុនក៏បានផ្តល់ជំនួយមនុស្សធម៌ជាទឹកប្រាក់ប្រមាណ ១.៨លានដុល្លារអាម៉េរិក តាមរយៈអង្គការ IOM និង UNICEF ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការបន្ទាន់សម្រាប់ជនភៀសសឹកនៅតាមបណ្តាយព្រំដែន កម្ពុជា ថៃ។អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ដែរថាក្រៅពីទាំងនេះគេក៏ឃើញផងដែរក្នុងប្រទេសសហរដ្ឋអាមេរិកវិញ ក្រៅពីបន្តជំរុញការរក្សាបទឈប់បាញ់ និងចង់ឃើញសន្តិភាពយូរ អង្វែងរវាងកម្ពុជា និងថៃ ក៏បានប្រកាសផ្តល់ជំនួយប្រមាណ ១៥លានដុល្លារអាម៉េរិកសម្រាប់គាំទ្រដល់ជនភៀសសឹកនៅតាមព្រំដែននៃប្រទេសទាំងពីរ រួមនឹងទឹកប្រាក់ប្រមាណ ១០លានដុល្លារអាម៉េរិកផ្សេងទៀត សម្រាប់ការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។ ឯកឧត្តម ប៉ែន បូណាបានថ្លែងបញ្ជាក់ដែរថាក្រៅពីនេះប្រទេសចិន ក្រៅពីការផ្តល់ការគាំទ្រជាអាទិភាពជាបន្ទាន់លើការធានាឱ្យបានរឹងមាំលើបទឈប់បាញ់ និងធ្វើឱ្យមានសន្តិភាពចីរកាល ចិនក៏បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ២០លាន យន់ សម្រាប់ជនភៀសសឹកនៅក្នុងប្រទេសកម្ពុជា…

  • រដ្ឋបាលរាជធានីភ្នំពេញ ដាក់ចេញផែនការទ្រង់ទ្រាយធំ បង្ក្រាបការឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា

    រដ្ឋបាលរាជធានីភ្នំពេញ ដាក់ចេញផែនការទ្រង់ទ្រាយធំ បង្ក្រាបការឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា

    (ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធាន គណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ បានដាក់ចេញជាផែនការ​ជាទ្រង់​ទ្រាយធំមួយ ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដោយកំណត់យកទីតាំងច្បាស់លាស់មួយ ហើយផ្តើមការ​ត្រួត​ពិនិត្យ ទីតាំងខុនដូ និងនៅតាមទីតាំងរស់នៅប្រមូលផ្តុំដែលមានការ​សង្ស័យទាំងតូចនិងធំ ដើម្បីឈានទៅដល់ការបង្ក្រាបជាក់ស្តែង បើមានបទល្មើស ONLINE SCAMS។ ការដាក់ចេញជាផែនការខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១២ មករា ២០២៦នេះ ក្នុងកិច្ចប្រជុំ ជាមួយកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌ​ទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួន នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង បន្តថា៖ ការប្រយុទ្ធប្រឆាំងការឆបោកតាម​ប្រព័ន្ធបច្ចេក​វិទ្យា (ONLINE SCAMS) វាជារឿងសំខាន់ដែលរាជរដ្ឋាភិបាលបាននិងកំពុង​យកចិត្តទុកដាក់ ហើយការងារនេះ កងកម្លាំងសមត្ថកិច្ចរបស់យើងរួម​សហ​កា​រ​ជាមួយ​គណៈ​​បញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានបំពេញការងារ​របស់​ខ្លួន​បានល្អប្រសើរ ហើយកន្លងមករហូតបង្ក្រាបបានជាបន្តបន្ទាប់ទាំង ONLINE SCAMSនិងការចាប់ជំរិតជាដើម។ ផែនការចំពោះមុខ ការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) យើងអនុវត្តជាលក្ខណៈទ្រង់ទ្រាយធំមួយ ជាមួយនិងការកំណត់​ទីតាំងច្បាស់លាស់ ពីមួយខណ្ឌទៅមួយខណ្ឌ ពិសេសនៅតំបន់​ដែលមាន​អ្នករស់នៅច្រើនហើយដែលយើងមានការសង្ស័យ។ គ្រប់ខុនដូនិងតាម​ទីតាំងរស់នៅប្រមូលផ្តុំទាំងអស់ត្រូវតែមានការត្រួតពិនិត្យ។ ឯកឧត្ដម ឃួង ស្រេង…

  • រោងចក្រផលិតសំបកកង់រថយន្តវ៉ាន់លី ថាយអឺ (ខេមបូឌា)ឯ.ក.សម្ពោធដាក់ដំណើរការដំណាក់ទី១

    រោងចក្រផលិតសំបកកង់រថយន្តវ៉ាន់លី ថាយអឺ (ខេមបូឌា)ឯ.ក.សម្ពោធដាក់ដំណើរការដំណាក់ទី១

    ស្វាយរៀង៖រោងចក្រផលិតសំបកកង់រថយន្ត វ៉ាន់លី ថាយអឺ (ខេមបូឌា)ឯ.ក.បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការដំណាក់​កាល​ទី១របស់ខ្លួនកាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ក្រោមការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយក​រដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ព្រមទាំង​ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ, អភិបាលរងខេត្តស្វាយរៀង , លោក JING GUANGJUN ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Guangzhou Industrial Investment Holding Group។ រោងចក្រផលិតសំកង់រថយន្ត វ៉ាន់លី ថាយអឺ (ខេមបូឌា)ឯ.ក.ដែលសម្ពោធដាក់ដំណើរការជាផ្លូវការដំណាក់កាលទី១ មាន​ទីតាំង​ស្ថិត​ក្នុងតំបន់សេដ្ឋកិច្ច​ពិសេសស៊ីន​បាវិត ក្នុងក្រុង​បាវិតដោយលាតសន្ធឹងលើផ្ទៃដីប្រមា ៣២ហិកតា ក្រោមទុនវិនិយោគ​ដំណាក់​កាល​​ដំបូងជិត ៣០០លានដុល្លារអាម៉េរិក។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានហៅការសម្រេច​ចិត្ត​បោះទុនវិនិយោគ​បង្កើតរោងចក្រផលិតសំកង់រថយន្ត វ៉ាន់លី ថាយអឺ ក្នុងតំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិត នៃខេត្តស្វាយរៀងនេះ គឺជាការបើកទំព័រ​ប្រវត្តិសាស្ត្រថ្មីរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ ក្នុងការជ្រើសរើសយកទឹកដីកម្ពុជា ជាមូលដ្ឋានផលិតកម្មដំបូងបង្អស់របស់​ខ្លួននៅ​ក្រៅ​ប្រទេស។ សមិទ្ធផលដ៏ត្រចះត្រចង់នាថ្ងៃនេះ មិនមែនជារឿងចៃដន្យនោះទេ…

  • គណ:បញ្ជាការរដ្ឋបាលខេត្តបាត់ដំបងដាក់ចេញវិធានការម៉ឺងម៉ាត់ប្រឆាំងព័ត៌មានក្លែងក្លាយ

    គណ:បញ្ជាការរដ្ឋបាលខេត្តបាត់ដំបងដាក់ចេញវិធានការម៉ឺងម៉ាត់ប្រឆាំងព័ត៌មានក្លែងក្លាយ

    បាត់ដំបង៖ដោយបន្តមិនបន្ធូរដៃចំពោះការបំពុលសង្គមដោយព័ត៌មានក្លែងក្លាយ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជា ប្រធាន​គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងបានដាក់ចេញនូវបទបញ្ជាការនិងវិធានការកាន់តែម៉ឺងម៉ាត់ដល់គ្រប់គណៈ​បញ្ជា​ការ​​ឯកភាពស្រុក-ក្រុងទាំង១៤ ស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត និងគ្រប់កងកម្លាំងទាំងបីរបស់ខេត្ត ចូលរួមទប់ស្កាត់​លុបបំបាត់​ភ្លាម​ៗនូវរាល់ព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិតបំពុលសង្គម ដែលមានចេតនាបំផ្លាញសុខសុវត្ថិភាព ការរស់​នៅរបស់ប្រជាពលរដ្ឋ ។ ក្នុងកិច្ចប្រជុំការងារប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងកាលពីព្រឹក​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦​,សកម្មភាព​រួមគ្នាពីគ្រប់ផ្នែកនៃរដ្ឋបាលខេត្តបាត់ដំបងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ គឺជាប្រធាន​បទមួយដែលឯកឧត្តម​អភិបាល​ខេត្ត និងជាប្រធាន​គណៈបញ្ជាការឯកភាពខេត្តយកចិត្តទុកដាក់។ជាខេត្តមានព្រំ​ប្រទល់​ជាប់នឹងប្រទេសថៃ និងរងគ្រោះដោយការវាយប្រហារពី​យោធា​​ថៃ​មុនមានបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នោះ ឯកឧត្តម សុខ លូ បានប្រាប់ដល់ន្រ្តីថ្នាក់ដឹកនាំចូលរួមថា ត្រូវមានចំណាត់ការទប់​ស្កាត់​លុបបំបាត់ភ្លាមៗនូវរាល់ព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិត​បំពុល​​​សង្គម ដែលមានចេតនាបំផ្លាញសុខសុវត្ថិភាព ការរស់នៅរបស់​ប្រជាពលរដ្ឋ និងញុះញង់ធ្វើឱ្យប៉ះពាល់ដល់ស្ថេរភាពសង្គម និងសន្តិ​សុខជាតិធ្ងន់ធ្ងរ។ឯកឧត្តមបញ្ជាក់ថា ត្រូវមានវិធានការចំណាត់ការ​ភ្លាមៗឱ្យបានម៉ឺងម៉ាត់ជាដាច់ខាត ដោយមិនត្រូវទុកឱ្យ​​​បុគ្គល​​ទាំង​នោះ​រួចពីសំណាញ់ច្បាប់ឡើយ។ បន្ថែមពីនេះឯកឧត្តមអភិបាលខេត្តបានណែនាំទៅ​គ្រប់រដ្ឋបាល​ក្រុង-ស្រុក និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ដល់​វីរយុទ្ធ​ជន​ការពារព្រំដែនដល់ក្រុមគ្រួសារវីរយុទ្ធជនសមរភូមិមុខ,​ប្រជាពល​រដ្ឋ​ភៀសសឹកដែលលំបាកខ្វះខាត ។ដោយឡែក​ប្រជា​ពលរដ្ឋ​ដែលស្ថិត​ក្នុងដែនសមត្ថកិច្ចមូលដ្ឋានរបស់ខ្លួន ក៏ត្រូវយកចិត្ត​ទុកដាក់ជាប្រចាំដែរ ជាមួយនឹងការពង្រឹងសកម្មភាពអនុវត្តគោល​​នយោបាយភូមិឃុំ មានសុវត្ថិភាពឱ្យកាន់តែម៉ឺងម៉ាត់។ ត្រឡប់ទៅនិយាយអំពីការបន្តអភិវឌ្ឍន៍ខេត្តវិញ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានគូសរំលេចថា នៅក្នុង​ឆ្នាំ២០២៦​នេះ ខេត្តនឹងទទួលបាននូវគម្រោងអភិវឌ្ឍន៍ការស្តារនិងស្ថាបនាផ្លូវចំនួន២១ខ្សែ ប្រវែងជិត១១គីឡូម៉ែត្រ​ពីគម្រោងហិរញ្ញប្ប​ទាន​របស់ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB)។ដោយឡែកគម្រោងស្ថាបនាផ្លូវចំនួន១៦ខ្សែ ដែលរដ្ឋបាលខេត្តទទួលបានពីរាជរដ្ឋាភិបាល ចំនួន៧ខ្សែ និងគម្រោង​របស់ខេត្តចំនួន…

  • នាំអាជីវករលក់ដូរលើផ្លូវនៅផ្សារដើមគរចាស់ ទៅឈ្វេងយល់ទីតាំងលក់ដូរនៅផ្សារដើមគរថ្មី

    នាំអាជីវករលក់ដូរលើផ្លូវនៅផ្សារដើមគរចាស់ ទៅឈ្វេងយល់ទីតាំងលក់ដូរនៅផ្សារដើមគរថ្មី

    នាំអាជីវករលក់ដូរលើផ្លូវនៅផ្សារដើមគរចាស់ ទៅឈ្វេងយល់ទីតាំងលក់ដូរនៅផ្សារដើមគរថ្មីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយគណៈគ្រប់គ្រងផ្សារបោះដុំបន្លែ (ផ្សារដើមគរថ្មី)កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ បានរៀបចំនាំបងប្អូនអាជីវករចំនួន ៦៧០នាក់ ដែលបាន និងកំពុងប្រកបអាជីវកម្មនៅផ្សារដើមគរចាស់ទៅទស្សនាស្វែងយល់ដោយផ្ទាល់នៅទីតាំងតូបលក់ដូរថ្មីនៅផ្សារដើមគរថ្មីមានទីតាំងស្ថិតនៅផ្លូវទំនប់កប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ អាន៖ដំណើរទស្សនកិច្ចអាជីវករផ្សារដើមគរ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅតំបន់ជុំវិញផ្សារដើមគរចាស់ និងអញ្ជើញបងប្អូនអាជីវករដែលកំពុងលក់ដូរមិនមានរបៀបរៀបរយនៅផ្សារដើមគរចាស់ ឱ្យផ្លាស់ប្តូរទៅកាន់ទីតាំងលក់ដូរថ្មី ដែលមានស្តង់ដារ និងផាសុកភាពជាងមុននៅផ្សារបោះដុំបន្លែ(ផ្សារដើមគរថ្មី) ។ លោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងក្នុងកម្មវិធីសំណេះសំណាលជាមួយអាជីវករ និងទស្សនាទីតាំងលក់ដូរថ្មី នៅមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ (ផ្សារដើមគរថ្មី) ថា អ្វីដែលបានកើតឡើងនៅពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបានខិតខំប្រឹងប្រែង និងពិភាក្សាជាមួយតំណាងផ្សារជាច្រើនលើកច្រើនសារ ទើបសម្រេចបានលទ្ធផលគួរជាទីមោទននេះ ។លោកបន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញបានសម្របសម្រួលជាពិសេសអោយមានគោលនយោបាយលើកទឹកចិត្ត និងអត្ថប្រយោជន៍សំខាន់ៗ ដើម្បីជួយសម្រាលបន្ទុកចំណាយ និងគាំទ្រដល់អាជីវកម្មរបស់បងប្អូនអាជីវករដែលស្ម័គ្រចិត្តផ្លាស់ប្ដូរទៅកាន់ផ្សារដើមគរថ្មី រួមមាន៖ ការផ្តល់ជូនតូបលក់ដោយឥតគិតថ្លៃឈ្នួល រយៈពេល ២ឆ្នាំពេញ ។ បន្ទាប់ពីចប់រយៈពេល២ឆ្នាំ តម្លៃជួលតូបត្រូវបានកំណត់ត្រឹមតែ៣០ដុល្លារប៉ុណ្ណោះក្នុងមួយខែ ដោយពុំមានប្រាក់កក់ ។ ចំណែកការប្រើប្រាស់ទឹក និងភ្លើង ឥតគិតថ្លៃ រយៈពេល ៦ខែ…

  • អាជីវករលក់ដូរលើផ្លូវ នៅផ្សារដើមគរចាស់ ពិនិត្យទីតាំងលក់ដូរនៅ​ផ្សារដើម​គរថ្មី

    អាជីវករលក់ដូរលើផ្លូវ នៅផ្សារដើមគរចាស់ ពិនិត្យទីតាំងលក់ដូរនៅ​ផ្សារដើម​គរថ្មី

    អាជីវករលក់ដូរលើផ្លូវពុំមានសណ្តាប់ធ្នាប់នៅផ្សារដើមគរចាស់ មកឈ្វេងយល់ទីតាំងតូបលក់ដូរនៅផ្សារដើមគរថ្មី ដែលមានស្តង់ដារ និងផាសុខភាពជាងមុន ពិសេសផ្សារបោះដុំបន្លែ ។ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយគណៈគ្រប់​គ្រងផ្សារបោះ​ដុំបន្លែ (ផ្សារដើមគរថ្មី) នៅ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ បានរៀបចំអញ្ជើញ​បងប្អូនអាជីវករចំនួន ៦៧០រូប ដែលបាននិងកំពុងប្រកបអាជីវកម្មនៅ​ផ្សារ​ដើមគរចាស់ មកទស្សនាស្វែងយល់ដោយផ្ទាល់នៅទីតាំងតូបលក់ដូរថ្មី​នៅ​ផ្សារដើមគរថ្មីនេះ មានទីតាំងស្ថិតនៅផ្លូវទំនប់កប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ពិធីនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅតំបន់ជុំវិញផ្សារដើមគរចាស់ និងអញ្ជើញបងប្អូនអាជីវករដែល​កំពុង​លក់ដូរមិនមានរបៀបរៀបរយនៅផ្សារដើមគរចាស់ ឱ្យផ្លាស់ប្តូរទៅកាន់ទីតាំង​លក់​ដូរថ្មី ដែលមានស្តង់ដារ និងផាសុកភាពជាងមុននៅផ្សារបោះដុំបន្លែ​(ផ្សារដើមគរថ្មី) ។ ឯកឧត្ដម ឆាយ វីរៈ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែង​ក្នុងកម្មវិធីសំណេះសំណាលជាមួយអាជីវករ និងទស្សនាទីតាំងលក់ដូរថ្មី នៅមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ (ផ្សារដើមគរថ្មី) ថា អ្វីដែល​បានកើតឡើងនៅពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបានខិតខំប្រឹងប្រែង និង​ពិភាក្សាជាមួយតំណាងផ្សារជាច្រើនលើកច្រើនសារ ទើបសម្រេចបានលទ្ធ​ផល​គួរជាទីមោទននេះ ។ ឯកឧត្ដមបន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញបានសម្របសម្រួល​ជាពិសេស​អោយមានគោលនយោបាយលើកទឹកចិត្ត និងអត្ថប្រយោជន៍សំខាន់ៗ ដើម្បី​ជួយសម្រាលបន្ទុកចំណាយ និងគាំទ្រដល់អាជីវកម្មរបស់បងប្អូនអាជីវករ​ដែល​ស្ម័គ្រចិត្តផ្លាស់ប្ដូរទៅកាន់ផ្សារដើមគរថ្មី រួមមាន៖ ការផ្តល់ជូនតូបលក់​ដោយឥតគិតថ្លៃឈ្នួល រយៈពេល ២ឆ្នាំពេញ ។ បន្ទាប់ពីចប់រយៈពេល២ឆ្នាំ តម្លៃជួលតូបត្រូវបានកំណត់ត្រឹមតែ៣០ដុល្លារប៉ុណ្ណោះក្នុងមួយខែ ដោយពុំ​មាន​ប្រាក់កក់…

  • កម្ពុជា-អាមេរិកប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត

    កម្ពុជា-អាមេរិកប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត

    កាលពីនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងឱកាសដំណើរទស្សនកិច្ចរយៈពេលខ្លីមកកាន់រាជធានីភ្នំពេញ។ ជំនួបនេះបានផ្តល់ឱកាសដើម្បី ផ្លាស់ប្តូរយោបល់លើការពង្រឹងទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិកបន្ថែមទៀត ហើយបានធ្វើឡើង បន្ទាប់ពី ឯកឧត្តម Michael George DeSombre ចូលជួបសម្តែងការគួរសមចំពោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការបន្តធ្វើឱ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ជាពិសេសលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាកិច្ចសហ ប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ។ សហរដ្ឋអាម៉េរិកបានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ក្នុងការទិញយន្តហោះ Boeing យ៉ាងតិច ១០ គ្រឿង ដែលបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដែលកំពុងកើនឡើង។ ភាគីទាំងពីរក៏បានឯកភាពលើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដែលប៉ះពាល់ដល់ប្រទេសជាច្រើននៅទូទាំងពិភពលោក ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងន័យនេះ ឯកឧត្តម…