-
តាមរយៈប្រព័ន្ធគាំពារសង្គម សិស្សប្រមាណ ៣០ម៉ឺននាក់ បាននិងកំពុងទទួលបានការផ្ដល់អាហារពេលព្រឹក

ភ្នំពេញ៖ គិតត្រឹមដើមឆ្នាំ ២០២៦នេះកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ បាន និងកំពុងអនុវត្តតាមសាលារៀនគោលដៅចំនួន ១ ១១៤ ក្នុងតំបន់មានភាពងាយរងគ្រោះ និងអសន្តិសុខស្បៀង។ក្នុងនោះក្រសួងអប់រំ យុវជន និងកីឡា អនុវត្តកម្មវិធីនេះនៅសាលារៀនគោលដៅចំនួន ៨១៦ ដោយប្រើប្រាស់ថវិកាជាតិ និងសាលារៀនគោលដៅចំនួន ២៩៨ ផ្សេងទៀតកំពុងអនុវត្តដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP)។ សូមជម្រាបថា កម្មវិធីផ្តល់អាហារតាមសាលារៀនកំពុងត្រូវបានអនុវត្តតាមបណ្ដាខេត្តចំនួន ១០ ដែលមានសាលារៀនគោលដៅចំនួន ១ ១១៤ រួមមាន៖ ខេត្តសៀមរាប, កំពង់ធំ, ព្រះវិហារ, បាត់ដំបង, ស្ទឹងត្រែង, បន្ទាយមានជ័យ, កំពង់ចាម, កំពង់ឆ្នាំង, ពោធិ៍សាត់ និងឧត្តរមានជ័យ ដោយមានសិស្សានុសិស្សទទួលផលប្រមាណ ៣០ម៉ឺននាក់។បើតាមការបញ្ជាក់ពី ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ។ កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ត្រូវបានចាប់អនុវត្តចាប់តាំងពីឆ្នាំ១៩៩៩។ឯកឧត្តមបន្តថា កម្មវិធីនេះក្នុងគោលបំណងរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការផ្ដល់អាហារចម្អិនក្ដៅៗ មានជីវជាតិដល់សិស្សនៅតាមសាលាបឋមសិក្សាសាធារណៈ (សាលារដ្ឋ) ក្នុងតំបន់ដែលមានអសន្តិសុខស្បៀង មានភាពក្រីក្រច្រើន និងភាពងាយរងគ្រោះខ្ពស់។…
-
អង្គការអភិរក្សសមុទ្រកម្ពុជាបង្ហាញលទ្ធផលស្រាវជ្រាវថ្មីពីពូជសត្វផ្សោត និងទំនាក់ទំនងដ៏កម្ររបស់ពួកវា

MC៖អង្គការអភិរក្សសមុទ្រកម្ពុជាឬអឹមស៊ីស៊ី (MCC)បានបង្ហាញអត្ថបទស្រាវជ្រាវថ្មីដែលចងក្រងអំពីអន្តរកម្មដ៏កម្ររបស់សត្វ ផ្សោតនៅកម្ពុជា។ការចេញផ្សាយនេះបង្ហាញពីពូជសត្វសមុទ្រដែលមានទំនាក់ទំនងគ្នាដោយកម្រ និងសារៈសំខាន់របស់ពួកវា។ អាន៖ក្នុងការចេញផ្សាយនៅដើមសប្តាហ៍នេះ អង្គការអភិរក្សសមុទ្រកម្ពុជាឱ្យដឹងថា”ក្នុងអំឡុងពេលចុះអង្កេតការជាប្រចាំរបស់ ក្រុមការងារអឹមស៊ីស៊ី ក្នុងខែឧសភា ឆ្នាំ២០២៤ នៅសហគមន៍នេសាទព្រែកត្នោត (ខេត្តកំពត)ពួកយើងបានថតជាប់នូវសកម្មភាពប្រាស្រ័យទាក់ទងគ្នារបស់សត្វផ្សោតក្បាលត្រឡោក និងកូនរបស់វាជាមួយនឹងហ្វូងផ្សោតឃ្លៀច”។ អង្គការដដែលបន្ថែមថា បើទោះបីជាប្រភេទពូជផ្សោតទាំងពីរប្រភេទនេះត្រូវបានគេឃើញមានរស់នៅតាមតំបន់សមុទ្រ និងទឹកពាមនៅកម្ពុជាក៏ដោយក្ដី ក៏ការទំនាក់ទំនងរបស់ពួកវាគឺកម្រនឹងមានគេបានឃើញណាស់។ វាគួរឱ្យចម្លែកដែលកូនផ្សោតក្បាលត្រឡោកបានហែលនៅក្នុងហ្វូងផ្សោតឃ្លៀច ដូចមេនឹងកូន។ ចំណែកឯហ្វូងផ្សោតឃ្លៀចពេលខ្លះគេឃើញថាវាបានបញ្ចេញសកម្មភាពការពារខ្លួនទៅកាន់ផ្សោតក្បាលត្រឡោកដែលជាមេថែមទៀត។ សម្រាប់អន្តរកម្មមួយនេះ ពុំទាន់ត្រូវបានគេយល់ច្បាស់ពីចេតនារបស់វានៅឡើយទេ។ អឹមស៊ីស៊ីបានបង្ហាញលទ្ធផលស្រាវជ្រាវដោយប្រើប្រាស់ទូកចុះអង្កេតផ្សោត ជាមួយនឹងការបង្ហោះយានគ្មានមនុស្សបើក(ដ្រូន)ថា ក្រុមការងាររបស់យើងអាចប្រមូលចងក្រងលម្អិតពីការងារមួយនេះបានយ៉ាងប្រសើរ។ គឺសកម្មភាពទំនាក់ទំនងដោយកម្រនៃសត្វផ្សោតទាំងទាំងពីរប្រភេទនេះត្រូវបានផ្ដិតយករូបភាព និងបញ្ចូលទៅក្នុងអត្ថបទស្រាវជ្រាវដែលមានការត្រួតពិនិត្យពីអ្នកជំនាញ ដែលជាឯកសារដំបូងគេបង្អស់នៅកម្ពុជាដែលបង្ហាញពីការប្រាស្រ័យទាក់ទងគ្នារបស់ពពួកក្រុមផ្សោតទាំងពីរប្រភេទនេះ។ លើសពីនេះ ក្នុងឯកសារនោះក៏មានបង្ហាញពីសារ:សំខាន់ ក្នុងការបន្តតាមដានពីជិវិតសត្វសមុទ្រនៅក្នុងប្រទេសកម្ពុជាផងដែរ។ ពាក់ព័ន្ធនឹងសត្វផ្សោតដដែល លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថាន ខេត្តកោះកុងអធិប្បាយថា សត្វផ្សោតនៅ ពាមក្រសោបក្នុងខេត្តកោះកុង ជាសត្វផ្សោតទឹកប្រៃ។ពួកវាមាន៣ប្រភេទគឺ ផ្សោតក្បាលត្រងោល សត្វផ្សោតឥតព្រុយខ្នង និងសត្វផ្សោតឃ្លៀច ។ លោកបន្ថែមថា បើតាមរយៈការសិក្សាស្រាវជ្រាវកាលពីអំឡុងឆ្នាំ ២០១៨គេឃើញវត្តមានសត្វផ្សោតចំនួនប្រមាណជាង ៥០០ក្បាល។សត្វផ្សោតដែលសម្បូរជាងគេនៅកោះកុងគឺសត្វផ្សោតក្បាលត្រងោល និងសត្វផ្សោតឃ្លៀច។ ឯសត្វផ្សោតឥតព្រុយគ្នាមានចំនួនតិចតួចទេ ហើយសត្វផ្សោតប្រភេទនេះច្រើនរស់នៅទឹកជ្រៅ ។វាក៏ជាសត្វកម្របំផុតក្នុងពិភពលោក។ ចំណែកទីជម្រកសត្វផ្សោតទាំងនេះវិញ លោកអនុប្រធានមន្ទីរបានប្រាប់ថា ពួកវាច្រើនរស់នៅក្នុងលំហដែនទឹកនៅជាប់ខាងក្រៅនៃពាមផ្លូវទឹកដែលស្ថិតនៅក្នុង និងជុំវិញដែនជម្រកសត្វព្រៃពាមក្រសោបខេត្តកោះកុង…
-
សម្តេចធិបតីពន្យល់មូលហេតុចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពរបស់លោក ដូណាល់ ត្រាំ

ប្រទេសកម្ពុជាបានសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៦។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការចូលរួមនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែកដល់ការកសាងនិងរក្សាសន្តិភាព គឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្រ្គាម។ ដោយឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនទាន់យល់ ច្បាស់អំពីកាតព្វកិច្ចហិរញ្ញវត្ថុរបស់កម្ពុជាក្នុងការចូលរួមនេះ សម្តេចធិបតីគូសបញ្ជាក់ថា ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ គឺមិនតម្រូវឱ្យបង់ថវិកាទេ។ ចំពោះការបង់ថវិកា១ពាន់លានដុល្លារអាមេរិកនោះ គឺសម្រាប់តែករណីចូលជាសមាជិករយៈពេលវែង(អចិន្ត្រៃយ៍) តែប៉ុណ្ណោះ។ ការចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាពត្រូវបានសម្តេចធិបតីបញ្ជាក់នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកឧត្តមនាវីឯក Samuel J. Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក នាវិមានសន្តិភាព នៅថ្ងៃច័ន្ទ ទី ២៦ មករា។ សម្ដេចធិបតីបានសូមថ្លែងអំណរគុណចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានអញ្ជើញកម្ពុជាឲ្យចូលរួមក្នុងស្ថាប័នថ្មីនេះ។ បើតាមសម្តេចនាយករដ្ឋមន្រ្តី ការសម្រេចចិត្តចូលរួមរបស់កម្ពុជា គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា…
-
ក្រសួងការបរទេសបំភ្លឺដំណើរការផ្លូវច្បាប់ និងការបញ្ជូនខ្លួនលោក ចេន ហ្ស៊ី

ការសម្រេចចិត្តរបស់កម្ពុជាក្នុងការបណ្តេញលោក ចេន ហ្ស៊ី ទៅកាន់ប្រទេសចិន ដែលជា ប្រទេសដើមកំណើតរបស់ខ្លួន គឺធ្វើឡើងដោយផ្អែកតាមច្បាប់ និងការប្តេជ្ញាចិត្តរបស់កម្ពុជា ការអនុវត្តជំនួយផ្លូវច្បាប់ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការផ្នែកយុត្តិធម៌រវាងប្រទេសទាំងកម្ពុជា និងចិន។នេះបើតាមសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងការបរទេស ចុះថ្ងៃទី២៦មករា។ អ្នកនាំពាក្យបញ្ជាក់បន្ថែមថា ការដកហូតសញ្ជាតិកម្ពុជាពីលោក ចេន ហ្ស៊ី បានអនុវត្តយ៉ាងហ្មត់ចត់តាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីសញ្ជាតិ។ ផ្អែកលើច្បាប់កម្ពុជា ការដកហូតសញ្ជាតិខ្មែរពីពលរដ្ឋ ដែលទទួលបានសញ្ជាតូបនីយកម្ម ត្រូវធ្វើឡើង ប្រសិនបើបុគ្គលនោះ ត្រូវបានរកឃើញថា បានទទួលសញ្ជាតិខ្មែរតាមរយៈការក្លែងបន្លំ ឬដោយការផ្តល់ព័ត៌មានមិនពិត ក្នុងអំឡុងពេលនៃការដាក់ពាក្យស្នើសុំសញ្ជាតិ។ ការបណ្តេញចេញនេះ គឺជាសិទ្ធិសម្រេចដោយអធិបតេយ្យរបស់កម្ពុជា ដោយផ្អែកលើការរកឃើញភាពមិនប្រក្រតីនៃការទទួលបានសញ្ជាតិ។ ការណ៍នេះបង្ហាញពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះនីតិរដ្ឋ។ អ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់ថា វាគឺជានីតិវិធីច្បាប់ប្រកបដោយស្តង់ដារមួយ ហើយមិនគួរជាប្រធានបទយកមកបកស្រាយខុស ដោយគ្មានមូលដ្ឋាននោះឡើយ។ ប្រព័ន្ធត្រួតពិនិត្យតុល្យភាពអំណាចរបស់កម្ពុជា នៅតែមានភាពរឹងមាំ។ ការបញ្ជូនខ្លួនបុគ្គលនានាក្នុងក្របខ័ណ្ឌច្បាប់ គឺជាដំណើរការផ្លូវការនៃជំនួយផ្នែកច្បាប់ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការផ្នែកយុត្តិធម៌ ព្រមទាំងបានឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះច្បាប់ជាតិ និងកាតព្វកិច្ចជាអន្តរជាតិរបស់ខ្លួន។ អ្នកនាំពាក្យក្រសួងការបរទេសសង្កត់ធ្ងន់ថា ការអនុវត្តច្បាប់ម៉ឺងម៉ាត់បែបនេះបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទន្ទឹមនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនប្រកបដោយប្រសិទ្ធភាព។ កាលពីថ្ងៃទី៧មករា ក្រសួងមហាផ្ទៃប្រកាសថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងផ្អែកតាមសំណើរបស់អាជ្ញាធរមានសមត្ថកិច្ចចិន សមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជាបានចាប់ខ្លួនមហាសេដ្ឋីវ័យក្មេង ចេន…
-
កម្ពុជា-ឡាវឯកភាពជំរុញកិច្ចសហប្រតិបត្តិការដឹកជញ្ជូនផលកសិកម្មពីកម្ពុជាឆ្លងកាត់ឡាវ ឆ្ពោះទៅប្រទេសទី៣

ភ្នំពេញ៖សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជាបានលើកទឹកចិត្តឱ្យក្រសួងកសិកម្មកម្ពុជា-ឡាវ ពន្លឿននូវនីតិវិធីក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជាឆ្លងកាត់ប្រទេសឡាវឆ្ពោះទៅកាន់ប្រទេសទី៣ ។ការលើកទឹកចិត្តនេះស្របពេលក្រសួងកសិកម្មកម្ពុជា និងក្រសួងកសិកម្មឡាវ ទើបចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនកសិផលឆ្លងកាត់(Transit) ដែលនឹងបើកផ្លូវឱ្យកម្ពុជាអាចដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារប្រទេសចិនតាមផ្លូវគោក ដោយឆ្លងកាត់ទឹកដីឡាវជាផ្លូវការក្នុងពេលដ៏ឆាប់ខាងមុខ។ កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានអនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត លីនខាំ ឌួងសាវ៉ាញ (Linkham Douangsavanh) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម និងបរិស្ថានឡាវបានជម្រាបសម្ដេចធិបតី ហ៊ុន ម៉ាណែត អំពីដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូមកកាន់កម្ពុជានាពេលនេះ ។ដំណើរទស្សនកិច្ចមានគោលបំណងសំខាន់ចំនួន ២ រួមមាន៖ (១) ការពិភាក្សាទៅលើការអនុវត្តនូវកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នាកន្លងមក សំដៅជំរុញការបង្កបង្កើនផលិតផលកសិកម្ម, ការចិញ្ចឹមសត្វ, និងការអភិរក្សព្រៃឈើ និង (២) ការពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជម្រាបជូនសម្តេចធិបតីដែរថា ក្រសួងកសិកម្ម និងបរិស្ថានឡាវ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការក្នុងការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជាដោយឆ្លងកាត់ប្រទេសឡាវ ទៅកាន់ប្រទេសទី៣។ឯកឧត្តមបានប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យសម្រេចបានលទ្ធផលជាផ្លែផ្កា និងឱ្យបានឆាប់រហ័ស។ឯកឧត្តមក៏បានប្ដេជ្ញានៅក្នុងការជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងបរិស្ថានឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ជាមួយសមភាគីកម្ពុជា។ បញ្ជាក់តបទៅភ្ញៀវវិញ…
-
ទូតឡាវចាត់ទុកកម្ពុជា គឺជាផ្ទះទី២ក្រោយបំពេញការងារការទូត៤ឆ្នាំ

ភ្នំពេញ៖បន្ទាប់ពីបំពេញបេសកកម្មការទូតរយៈពេល៤ឆ្នាំនៅព្រះរាជាណាចក្រកម្ពុជា ឯកអគ្គរដ្ឋទូតឡាវបានចាត់ទុកប្រទេសកម្ពុជា គឺជាផ្ទះទី២ ក្រោយមានអនុស្សាវរីយ៍ជាច្រើននៅទីនេះ។ទន្ទឹមនេះសម្តេចតេជោ ហ៊ុន សែន ក៏បានបំពាក់គ្រឿងឥស្សរិយយស «សហមេត្រី» ថ្នាក់ មហាសេរីវឌ្ឍន៍ ជូនឯកអគ្គរដ្ឋទូតឡាវដែលចប់អាណត្តិនេះផងដែរ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦បានអនុញ្ញាតឱ្យឯកឧត្តម Buakeo Phumvongsay ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចប់អាណត្តិចូលជួបសម្តែងការគួរសម និងជម្រាបលានៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។ បើតាមឯកឧត្តមអ្នកនាំពាក្យព្រឹទ្ធសភាបញ្ជាក់ថា ក្នុងជំនួបឯកឧត្តមឯកអគ្គរដ្ឋទូតឡាវចប់អាណត្តិបានជម្រាបសម្ដេចតេជោ ហ៊ុន សែន ថា ក្នុងពេលបំពេញបេសកកម្មការងារនៅកម្ពុជារយៈពេល៤ ឆ្នាំកន្លងទៅនេះ ឯកឧត្តម មានអនុស្សាវរីយ៍ជាច្រើនជាមួយប្រជាជន និងប្រទេសកម្ពុជា ។ឯកឧត្តមបានចាត់ទុកកម្ពុជា ជាផ្ទះទី២ របស់លោក។លើសពីនេះក្នុងពេលឯកឧត្តម បំពេញបេសកកម្មការទូតនៅកម្ពុជា បានពង្រីកទំនាក់ទំនងកម្ពុជានិងឡាវឱ្យមានភាពរីកចម្រើន ល្អប្រសើរ និងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ជាបន្តបន្ទាប់ ។ ក្នុងជំនួបនេះដែរសម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវក្នុងពេលបំពេញបេសកកម្មការទូតកម្ពុជាកន្លងទៅនេះ ដែលបានធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងឡាវ កាន់តែមានភាពរីកចម្រើនបន្ថែមទៀត ។ សម្ដេចតេជោ ក៏បានជំរុញបន្ថែមទៀតឱ្យឡាវ និងកម្ពុជា…
-
ប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជាត្រូវបានបន្តអភិវឌ្ឍឱ្យកាន់តែទំនើប និងសុវត្ថិភាព

ភ្នំពេញ៖បច្ចុប្បន្នប្រព័ន្ធទូទាត់សងប្រាក់ត្រូវបានធនាគារជាតិនៃកម្ពុជា បន្តអភិវឌ្ឍឱ្យកាន់តែទំនើប សម្បូរបែប និងសុវត្ថិភាព ទាំងការទូទាត់ឆ្លងគ្រឹះស្ថានក្នុងស្រុក និងការទូទាត់ឆ្លងដែន ជាមួយបណ្តា ប្រទេសនានានៅក្នុងតំបន់ និងក្រុមហ៊ុនបណ្តាញទូទាត់អន្តរជាតិផ្សេងៗទៀត។ មានប្រសាសន៍ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជានាចុងសប្ដាហ៍នេះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានរំលេចថា ឆ្នាំ២០២៥កន្លងទៅ ឥណទានដែលផ្តល់ដោយប្រព័ន្ធធនាគារបន្តកើនឡើងសន្សឹមៗក្នុងអត្រា ៤.១% ខ្ពស់ជាងឆ្នាំ២០២៤ ដែលរួមចំណែកគាំទ្រដោយកំណើនតម្រូវការទុនរបស់ SMEs ក្នុងការពង្រីកអាជីវកម្ម។ ចំណែកប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារ បានបន្តកើនឡើងល្អប្រសើរ ជាមួយនឹងអត្រាកំណើន ១៤.៧ភាគរយ ។ តាមរយៈកំណើនទាំងនេះ ប្រព័ន្ធធនាគារនៅតែមានភាពធន់ និងបន្តទទួលបានជំនឿទុកចិត្តពីសាធារណជន ។ លោកជំទាវបណ្ឌិត បន្តថា ស្ថិតក្នុងភាពមិនប្រាកដប្រជាខ្ពស់ ដោយសារស្ថានភាពភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ដែលបន្តមានសភាពតានតឹង និងលក្ខខណ្ឌហិរញ្ញវត្ថុអន្តរជាតិរឹតត្បិត នៅឆ្នាំ២០២៥ សេដ្ឋកិច្ច ពិភពលោកត្រូវបានប៉ាន់ស្មានថាមានកំណើនយឺត ។ សម្រាប់កម្ពុជា បើទោះជាមានកំណើនទាបជាងឆ្នាំ២០២៤ និងការរំពឹងទុកកាលពីដើមឆ្នាំ២០២៥ សេដ្ឋកិច្ចត្រូវបានប៉ាន់ស្មានថា សម្រេចបានកំណើន ៥% ដែលត្រូវបានគាំទ្រជាចម្បងដោយកំណើននៃការនាំចេញ ទាំងផលិតផលកម្មន្តសាលកាត់ដេរ និងមិនមែនកាត់ដេរ ។អតិផរណាជាមធ្យមបានកើនឡើងបន្តិចមកកម្រិត ២,៥%…
-
ឯកឧត្តម សាយ សំអាល់ កោតសរសើរ និងលើកទឹកចិត្តអាជ្ញាធរខេត្តព្រះសីហនុឲ្យបន្តប្រឹងប្រែងអភិវឌ្ឍមូលដ្ឋាន

MC : ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ វាយតម្លៃខ្ពស់ចំពោះអាជ្ញាធរ កងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាជនទាំងអស់ ដែលបានបន្តចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ។ Read : ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានធ្វើការវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រះសីហនុ ក្រុមការងារចុះមូលដ្ឋាន មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងប្រជាជនទាំងអស់ ដែលបានបន្តចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់សាមគ្គីភាព និងឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុប្រកបដោយគំនិតច្នៃប្រឌិត។ ការអភិវឌ្ឍនេះធ្វើឡើងស្របតាមស្ថានភាពជាក់ស្ដែង ហើយឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ទោះបីសង្គមជាតិទាំងមូលត្រូវប្រឈមនឹងសត្រូវឈ្លានពាន និងបញ្ហាវិបត្តិសកលក៏ដោយ។ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ របស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃសៅរ៍ ទី២៤មករា ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តក្រុមការងារពាក់ព័ន្ធទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់ចុះអនុវត្តការងារជាក់ស្តែង ដើម្បីបង្កើនសមិទ្ធផលថ្មីៗជូនជាតិ មាតុភូមិ និងប្រជាជន ពិសេសប្រែក្លាយតំបន់ឆ្នេរជារបៀងសេដ្ឋកិច្ចដ៏រឹងមាំរបស់ជាតិ ដោយផ្តោតអាទិភាពទៅលើកិច្ចការមួយចំនួន ក្នុងនោះមាន៖ ក្រៅពីនេះ អាជ្ញាធរ ក្រុមការងារពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្សឱ្យត្រូវតាមសក្តានុពល…
-
មហោស្រពសៀមរាបជាទីស្រឡាញ់ ប្រារព្ធនៅខេត្តសៀមរាបរយៈពេលពីរថ្ងៃ

សៀមរាប៖“មហោស្រពសៀមរាបជាទីស្រឡាញ់” ប្រព្រឹត្តទៅរយៈពេល២រាត្រីចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ នៅទីតាំងព្រលានយន្តហោះចាស់ ខេត្តសៀមរាប។ព្រឹត្តិការណ៍នេះរៀបចំដោយក្រុមជំនុំព្រះជាម្ចាស់ខេត្តសៀមរាប សហការជាមួយក្រុមជំនុំចំនួន ៤៧០ មកពីខេត្តចំនួន៥ និងសមាគមផ្សព្វផ្សាយដំណឹងល្អ ប៊ីលី ហ្គ្រាម (BGEA)ដើម្បីចែករំលែកក្តីសង្ឃឹម និងសន្តិភាព។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅសណ្ឋាគារ Courtyard by Marriott Siem Reap Resort ជុំវិញការរៀបចំព្រឹត្តិការណ៍“មហោស្រពសៀមរាបជាទីស្រឡាញ់” លោក លន់ សូភី អនុប្រធានគណៈកម្មការរៀបចំមហោស្រពបានពណ៌នាថាព្រឹត្ដិការណ៍នេះនឹងក្លាយជាព្រឹត្ដិការណ៍ប្រវត្ដិសាស្ដ្រមួយសម្រាប់ខេត្តសៀមរាបដែលបានរៀបចំឡើងជាលក្ខណៈខ្នាតធំរយៈពេល២រាត្រី ។ ចំណែកលោកគ្រូគង្វាល ទុន ឆៃ ប្រធានគណៈកម្មការរៀបចំមហោស្រពបានបន្ថែមថា នេះគឺជាឱកាសដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទ ក្នុងការរួមគ្នាអធិស្ឋានសុំពរជ័យ និងសេចក្ដីសុខជូនដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យទទួលបាននូវប្រាជ្ញាស្មារតីក្នុងការដឹកនាំប្រទេសជាតិឱ្យឆ្លងផុតពីវិបត្តិដ៏វឹកវរនេះ។ មហោស្រពសៀមរាបជាទីស្រឡាញ់ នឹងមានការរៀបចំការប្រគំតន្រ្ដីពីក្រុមសិល្បៈករខ្មែរ ក្រុមតន្រ្តីករមកពីបរទេសដែលធ្លាប់ឈ្នះពានរង្វាន់ ដូចជា TAYA និងក្រុម The Afters ផងដែរ។ ក្នុងសន្និសីទកាសែតដដែល លោក ហ្វ្រែងឃ្លីន ហ្គ្រាហាំ (Franklin Graham)…
-
កាណាដាគាំទ្រកម្ពុជាចំពោះការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅចុងឆ្នាំ២០២៦

ប្រទេសកាណាដាផ្តល់ការគាំទ្រពេញទំហឹងដល់កម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។ ការសន្យាគាំទ្រនេះធ្វើឡើងដោយឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ដែលទើបទទួលបានការតែងតាំងថ្មី លោក Christian DesRoches ក្នុងឱកាសចូលជួបសំដែងការគួសម ជាមួយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា កាលពីថ្ងៃទី២២ ខែមករា។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ អំពីការពង្រឹងទំនាក់ទំនងកម្ពុជា-កាណាដា ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីផលប្រយោជន៍រួមទៅវិញទៅមកនៃប្រទេស និងប្រជាជនទាំងពីរ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ដោយការពេញចិត្តនូវសន្ទុះកើនឡើងនៃទំនាក់ទំនងទ្វេភាគី និងការដំឡើងកម្រិតពីស្ថានតំណាងរបស់ប្រទេសកាណាដា ទៅជាស្ថានទូតពេញលេញនៅទីក្រុងភ្នំពេញ ការបើកស្ថានកុងស៊ុលកិត្តិយសនៅរខេត្តសៀមរាប កំណើនពាណិជ្ជកម្មទ្វេភាគី ព្រមទាំងការផ្លាស់ប្តូរគណៈប្រតិភូធុរកិច្ចនាពេលថ្មីៗនេះ ។ ប្រមុខការទូតកម្ពុជាក៏បានស្វាគមន៍ភាពជោគជ័យនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទីមួយ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដែលបានធ្វើឡើងនៅទីក្រុងអូតាវ៉ា កាលពីឆ្នាំ២០២៤ និងទន្ទឹងរង់ចាំរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទីពីរ នៅទីក្រុងភ្នំពេញ នៅខែកុម្ភៈ ខាងមុខ។ កិច្ចពិគ្រោះយោបល់នេះនឹងរិះរកមធ្យោបាយថ្មីៗបន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ការដោះមីន កិច្ចការកុងស៊ុល ទេសចរណ៍ និងការត្រៀមរៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី។ សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាជំនួបរវាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលជាសមាជិកអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF)…