Category: ព័ត៌មានជាតិ

  • កម្ពុជា វៀតណាម និងឡាវ សន្យាថែរក្សាការពារសន្តិភាពតាមព្រំដែន

    កម្ពុជា វៀតណាម និងឡាវ សន្យាថែរក្សាការពារសន្តិភាពតាមព្រំដែន

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ បក្សកុម្មុយ​នីស្តវៀតណាម និងឯកឧត្តមថងលុន ស៊ីសុលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស ប្រជាជនបដិវត្តន៍ឡាវ បានប្តេជ្ញារួមគ្នាថែរក្សាការពារសន្តិសុខ និងសន្តិភាពនៅតាមព្រំដែនរួមគ្នាឱ្យកាន់តែល្អបន្ថែមទៀត រួមទាំងខិតខំធ្វើយ៉ាងណា ជំរុញពាណិជ្ជកម្មរួមគ្នាឱ្យកាន់តែរីកចម្រើនផងដែរ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនទាំងអស់គ្នា ។ នេះបើតាមការបញ្ជាក់​របស់​ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ។ ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំកំពូលត្រីភាគី រវាងថ្នាក់ដឹកនាំកំពូល គណបក្សប្រជាជនកម្ពុជា ,គណបក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិមាន៧មករា រាជធានីភ្នំពេញ ឯកឧត្តម ជា ធីរិទ្ធ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំត្រីភាគីនេះ ថ្នាក់ដឹកនាំទាំងបី បានពិភាក្សាគ្នាយ៉ាងច្រើនក្នុងគោលបំណងពង្រីក និងពង្រឹងកិច្ច​សហប្រតិបត្តិការរួមគ្នាឲ្យកាន់តែក្លាំងក្លាបន្ថែមទៀត លើគ្រប់វិស័យទាំងវិស័យការពារជាតិ វិស័យពាណិជ្ជកម្ម-សេដ្ឋកិច្ច និងវិស័យវប្បធម៌ជាដើម ។ ទាក់ទងនឹងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនេះ ថ្នាក់ដឹកនាំកំពូលទាំងបី សុទ្ធតែជំរុញឱ្យរដ្ឋាភិបាល នៃប្រទេសរបស់ខ្លួន ឱ្យ​ប្រឹងប្រែងបន្ថែមទៀត ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មជំរុញ​ទំហំពាណិជ្ជកម្មជាមួយគ្នា។…

  • ជប៉ុនផ្តល់ជំនួយឥតសំណងជាង៣០ម៉ឺនដុល្លារដល់កម្ពុជាសម្រាប់​ជួយដល់វិស័យចំនួនពីរ

    ជប៉ុនផ្តល់ជំនួយឥតសំណងជាង៣០ម៉ឺនដុល្លារដល់កម្ពុជាសម្រាប់​ជួយដល់វិស័យចំនួនពីរ

    ភ្នំពេញ៖រាជរដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយឥតសំណង គម្រោងទ្រង់ទ្រាយតូច​សន្តិសុខមនុស្សជាតិ គូសាណូណិ​ជាទឹក​ប្រាក់សរុបជាង ៣០ម៉ឺនដុល្លារអាម៉េរិកដល់​រាជរដ្ឋា​ភិបាលកម្ពុជា សម្រាប់យកទៅប្រើប្រាស់ការស្តារប្រព័ន្ធធារា​សាស្រ្តនិង​វិស័យ​អប់រំក្នុងខេត្តចំនួន២។ កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅ​កម្ពុជាឯកឧត្តម អ៊ុអិណុ អាត់ ស៊ូស៊ី បានថ្លែងនៅ​ក្នុងពិធី​ចុះហត្ថលេខា​ប្រគល់ និងទទួល​ជំនួយឥតសំណងគម្រោងទ្រង់ទ្រាយតូច​សន្តិសុខ​មនុស្សជាតិនោះថា ជំនួយដែលបាន​ផ្តល់ជូនរួមមាន៖ទី១. ប្រាក់​ចំនួន ២២០. ២១៦ដុល្លារផ្តល់ជូនដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ សម្រាប់ប្រើ​ប្រាស់ដើម្បី​ស្តារប្រព័ន្ធធារាសាស្រ្តមានស្រាប់ ដែលមានមុខងារអាងស្តុកទឹកអន់ថយ ងាយរងគ្រោះរាំងស្ងួតក្នុងរដូវប្រាំង និងមានការលំ​បាកក្នុងការផ្គត់​ផ្គង់ទឹកសម្រាប់វិស័យកសិកម្ម ។ក្រោយការជួសជុលរួច និងផ្តល់អត្ថ​ប្រយោជន៍ដល់ប្រជាជនមូលដ្ឋានប្រមាណ ៦.៥០០នាក់ រួមទាំងអ្នក​ដែលបានត្រឡប់មកពីប្រទេសថៃផងដែរ ។ ទី២. ប្រាក់ចំនួន ៨១.៦៨៨ដុល្លារបានផ្តល់ជូនទៅមជ្ឈមណ្ឌលបណ្តុះ​បណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគីរី សម្រាប់ប្រើ​ប្រាស់​សាងសង់​អន្តេវា​សិកដ្ឋាននិស្សិតស្រី និងផ្តល់ឧបករណ៍បណ្តុះបណ្តាលវិជ្ជាជីវៈ ។ អន្តេវាសិកដ្ឋាននឹងផ្តល់ឱ្យ​និស្សិត​ស្រីនូវ​កន្លែងស្នាក់នៅប្រកបដោយ​ផាសុកភាព។ ចំណែកឧបករណ៍ថ្មីនឹងផ្តល់ឱ្យនិស្សិទាំងអស់នូវឱកាស ដើម្បីរៀននូវ​វិជ្ជាជីវៈ​នានា ដែលនឹងជួយពួកគេស្វែងរកការងារបន្ទាប់​ពីបញ្ចប់ការសិក្សា ។ ឯកអគ្គរាជទូតជប៉ុនបានបញ្ជាក់ថា ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់​ជ្រុងជ្រោយនៃប្រទេសទាំងពីរ ជប៉ុននឹងនៅតែបន្តចូល​រួមចំណែកក្នុងការ​ដោះស្រាយបញ្ហាប្រឈមនានានៅកម្ពុជា តាមរយៈគ្រោងការជំនួយ​អភិវឌ្ឍន៍​ផ្លូវការផ្សេងៗ រួមទាំង គូសាណូណិ ផងដែរ ។ជប៉ុន​តាមរយៈគម្រោងជំនួយឥតសំណង គូសាណូណិ ចាប់តាំងពីឆ្នាំ១៩៩១មក បានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅកម្រិតមូលដ្ឋាន ។គម្រោងជាង៧០០ នៅទូទាំងប្រទេស បានរួមចំណែកដោយ​ផ្ទាល់​ក្នុងការលើកកំពស់គុណភាពជីវិតពលរដ្ឋកម្ពុជាលើវិស័យសុខាភិបាល…

  • ប្រជាសហគមន៍ប្រាំបីមុំជួយសង្រ្គោះកូនទន្សោងមួយក្បាលដែលវង្វេងមេក្នុងដីចម្ការអំពៅ

    ប្រជាសហគមន៍ប្រាំបីមុំជួយសង្រ្គោះកូនទន្សោងមួយក្បាលដែលវង្វេងមេក្នុងដីចម្ការអំពៅ

    ភ្នំពេញកូនទន្សោងឈ្មោលតូចមួយក្បាលដែលជាសត្វព្រៃកម្រត្រូវបានប្រជាសហគមន៍រួមគ្នាជួយសង្រ្គោះបន្ទាប់ពីបានប្រទះឃើញវាវង្វេងបែកពីមេក្នុងដីចម្ការអំពៅស្ថិតនៅសហគមន៍ការពារព្រៃឈើប្រាំបីមុម ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ អង្គការគាំពារសត្វព្រៃកម្ពុជា(CWC)បានឱ្យដឹងថា កូនសត្វទន្សោងមួយ​ក្បាល​នេះគេឃើញវាបានវង្វេងពីមេរបស់វា​កាលពី​ដើមសប្ដាហ៍នេះ។​ប្រជាសហគមន៍បានយកវាមកថែទុកមួយយប់ដើម្បីឱ្យមេវាមកយកវិញ។ប៉ុន្តែ​បន្ទាប់ពីឃើញថា​មេវាមិន​បានមករកយកវាទៅហ្វូងវិញទេ ទើបប្រជា​សហគមន៍ការពារព្រៃឈើប្រាំបីមុមសម្រច​ចិត្តប្រគល់ឱ្យអង្គការ​គាំពារ​សត្វព្រៃកម្ពុជា​អ្នកថែទាំងតែម្តង។ លោក លក្ខ ភឿន សមាជិក នៃសហគមន៍ការពារព្រៃឈើប្រាំបីមុម​បានប្រាប់បណ្ដាញព័ត៌មានAMSនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២៦ថា កូនទន្សោងមានអាយុប្រហែល២សប្តាហ៍។​ពេលនេះវាត្រូវបានអង្គការ​គាំពារសត្វព្រៃកម្ពុជាជួយសង្រ្គោះ​ដោយយក​ទៅចិញ្ចឹមហើយ។ បើតាមលោក លក្ខ ភឿន បច្ចុប្បន្នសត្វទន្សោងកំពុងរស់នៅសហគមន៍​ការពារព្រៃឈើប្រាំបីមុមចំនួនជាង១០០ក្បាល ។ចំនួន​នេះ​បានកើន​ឡើងបន្តបន្ទាប់។ក្រៅពីនេះបើគេគិតជាមធ្យមកូនទន្សោងបានកើត​នៅ​ក្នុងសហគមន៍ការពារព្រៃឈើប្រាំបីមុម​ក្នុងមួយឆ្នាំៗយ៉ាងតិចក៏៥ក្បាល​ដែរ។ គួរបញ្ជាក់ថាសហគមន៍ការពារព្រៃឈើប្រាំបីមុម មានផ្ទៃដី ១ ២២១​ហិកតា ស្ថិតនៅឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។សហគមន៍​មួយនេះមានសត្វព្រៃជាច្រើនរស់នៅ ដូចជា ជ្រូកព្រៃ ឆ្កែចចក ឈ្លូស, សត្វស្លាបជាច្រើប្រភេទ និងល្មូនកម្រៗ ជាច្រើនទៀត៕ដោយ៖ម៉ាដេប៉ូ

  • ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូក្រសួងចូលរួមមហាសន្និបាតលើកទី៥ នៃអង្គការសហប្រតិបត្តិការឌីជីថល

    ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូក្រសួងចូលរួមមហាសន្និបាតលើកទី៥ នៃអង្គការសហប្រតិបត្តិការឌីជីថល

    ក្រុងកូវ៉ែត៖ តបតាមការអញ្ជើញរបស់រដ្ឋកូវ៉ែតជាម្ចាស់ផ្ទះនិងលោកជំទាវអគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការឌីជីថល (Digital Cooperation Organization – DCO) ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមជាភ្ញៀវ (Guest Country) ក្នុងមហាសន្និបាតលើកទី៥ នៃអង្គការ DCO ក្រោមប្រធានបទ “វិបុលភាពប្រកបដោយបរិយាបន្នក្នុងយុគសម័យបញ្ញាសិប្បនិម្មិត” កាលពីថ្ងៃទី៤-៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមពីរដ្ឋមន្រ្តីនិងថ្នាក់ដឹកនាំនៃក្រសួងទទួលបន្ទុកឌីជីថលរបស់បណ្តាប្រទេសជាសមាជិកនិងប្រទេសជាភ្ញៀវ ស្ថាប័នសង្កេតការណ៍ ដៃគូ និងវិស័យឯកជន មកពីប្រមាណ៦០ប្រទេស។ បច្ចុប្បន្ន អង្គការ DCO ដែលត្រូវបានបង្កើតនៅឆ្នាំ២០២០ មានសមាជិកចំនួន ១៦ប្រទេស ស្ថាប័នសង្កេតការណ៍ចំនួន ៤៩ និងស្ថាប័នដៃគូចំនួន ២០ ហើយអង្គការនេះមានគោលបំណងលើកកម្ពស់ការអភិវឌ្ឍសង្គមតាមរយៈកិច្ចសហការវិស័យឌីជីថល ដោយរួមគ្នាការពារផលប្រយោជន៍របស់រដ្ឋសមាជិក។ ក្នុងវេទិកាកិច្ចសហការឌីជីថលអន្តរជាតិ (International Digital Cooperation Forum – IDCF) ដែលជាព្រឹត្តិការណ៍អមនៃមហាសន្និបាតលើកទី៥ នៃអង្គការ DCO ឯកឧត្ដមរដ្ឋមន្ត្រីបានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាលើការគ្រប់គ្រងហានិភ័យបញ្ញាសិប្បនិម្មិតដែលមានលក្ខណៈជាប្រព័ន្ធ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដមរដ្ឋមន្ត្រី បានជួបពិភាក្សាការងារទ្វេភាគីជាមួយបណ្ដារដ្ឋមន្ត្រីឌីជីថលនិងតំណាងមកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហ្ស៊កដានី កេនយ៉ា និងបង់ក្លាដេស…

  • ថ្នាក់ដឹកនាំបក្សកាន់អំណាចកម្ពុជា-វៀតណាម ប្ដេជ្ញាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់២០ពាន់លានដុល្លារ

    ថ្នាក់ដឹកនាំបក្សកាន់អំណាចកម្ពុជា-វៀតណាម ប្ដេជ្ញាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់២០ពាន់លានដុល្លារ

    ភ្នំពេញ៖ ថ្នាក់ដឹកនាំបក្សកាន់កាន់អំណាចកម្ពុជា និងវៀតណាមបានប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងតាមព្រំដែននៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ជាពិសេសបានឯកភាពគ្នា ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងដល់ ២០ពាន់លានដុល្លារនៅពេលខាងមុខ។ នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ។ បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស និងគណបក្សកុម្មុយនីស្តវៀតណាម ដឹកនាំដោយឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្ស នៅវិមាន ៧មករា នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ជា ធីរិទ្ធ បានប្រាប់អ្នកយកព័ត៌មានថា សម្ដេចតេជោបានសម្តែងក្ដីរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម ទាំងក្នុងក្របខ័ណ្ឌគណបក្ស ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិបញ្ញត្តិ។ នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម តូ ឡឹម បានឯកភាពដូចដែលសម្ដេចតេជោបានលើកឡើង ហើយឯកឧត្តមបញ្ជាក់ពីការផ្ដល់តម្លៃខ្ពស់បំផុតចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាម ដោយសង្កត់ធ្ងន់ថា វៀតណាមគាំទ្រឥតងាករេចំពោះការបង្កើតទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌគណបក្ស រដ្ឋាភិបាល និងស្ថាប័ននីតិបញ្ញត្តិ។ ឯកឧត្តម តូ ឡឹម បានសម្ដែងការពេញចិត្តចំពោះសន្តិសុខ សន្តិភាពនៅតាមព្រំដែនរួម ដែលមានកិច្ចសហប្រតិបត្តិការគ្នាយ៉ាងល្អ ក្នុងនោះឯកឧត្តមបានជំរុញឲ្យភាគីទាំងពីរធ្វើយ៉ាងណា…

  • វិភាគ៖ មេបក្សកាន់អំណាចប្រទេសក្នុងឥណ្ឌូចិន បង្កើនកិច្ចសហការស្របពេលថៃចង់តាំងខ្លួនជាបងធំក្នុងតំបន់

    វិភាគ៖ មេបក្សកាន់អំណាចប្រទេសក្នុងឥណ្ឌូចិន បង្កើនកិច្ចសហការស្របពេលថៃចង់តាំងខ្លួនជាបងធំក្នុងតំបន់

    មេដឹកនាំគណបក្សកាន់អំណាចនៃប្រទេសទាំងបីក្នុងឥណ្ឌូចិន រួមមាន កម្ពុជា វៀតណាម និងឡាវ បានបើកកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្ររយៈពេលពីរថ្ងៃ គឺនៅថ្ងៃសុក្រ ទី៦ ដល់ថ្ងៃសៅរ៍ទី៧ ខែកុម្ភៈនេះ។ កិច្ចប្រជុំដែល ធ្វើឡើងក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងមិត្តភាព​រវាង​ប្រទេស​ជ្រោយឥណ្ឌូចិនឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមមួយកម្រិតទៀត។ យ៉ាងណាក៏ដោយ ជំនួបកំពូល​នៃអ្នកដឹកនាំនយោបាយប្រទេសទាំងបីនេះ ធ្វើឡើងចំពេលដែលប្រទេសថៃព្យាយាមបង្ហាញមហិច្ឆតាពង្រីកឥទ្ធិពល និងហាក់ដូចជាតាំងខ្លួនជាបងធំក្នុងតំបន់អាស៊ាន។ អ្នកវិភាគសង្គម និងភូមិសាស្រ្តនយោបាយ មើលឃើញថា សម្រាប់កម្ពុជា ទំនាក់ទំនងជាមួយវៀតណាម និងឡាវ គឺជាបង្អែកសន្តិសុខដ៏សំខាន់តាមបន្ទាត់ព្រំដែន និងជាច្រករបៀងសេដ្ឋកិច្ចដែលមិនអាចខ្វះបាន។ ទំនាក់ទំនងរវាងក្រុងភ្នំពេញ ហាណូយ និងវៀងច័ន្ទ ត្រូវបានកសាងឡើងលើមូលដ្ឋានគ្រឹះនៃមិត្តភាពប្រពៃណី យុទ្ធសាស្ត្រ និងសាមគ្គីភាព។ បើតាមអ្នកវិភាគនយោបាយកម្ពុជា ការប្រមូលផ្ដុំកម្លាំងរវាងបក្សកាន់អំណាចទាំងបី បានបង្កើតជាសសរស្តម្ភដ៏រឹងមាំ ដែលអនុញ្ញាតឱ្យប្រទេសទាំងនេះអាចនិយាយក្នុងសំឡេងតែមួយលើឆាកអន្តរជាតិ និងក្នុងកិច្ចប្រជុំអាស៊ាន ដែលជាការផ្ដល់សញ្ញាទៅកាន់ទីក្រុងបាងកកថា ឥណ្ឌូចិនមិនមែនជាតំបន់ដែលងាយនឹងឱ្យនរណាម្នាក់មកត្រួតត្រា ឬបង្គាប់បញ្ជាតាមអំពើចិត្តបាននោះឡើយ។ ក្នុងចំណោម​ប្រទេសឥណ្ឌូចិនទាំងបី ប្រទេសចំនួនពីរមាន​ព្រំដែនរួម​ជាមួយ​ប្រទេសថៃ។ គឺប្រទេសកម្ពុជា និងប្រទេសឡាវ។ ប្រទេសទាំងពីរសុទ្ធតែធ្លាប់ប៉ះទង្គិច​ដោយ​ប្រដាប់អាវុធ ជាមួយ​យោធាប្រទេសថៃ។ ហេតុនេះ ការប្រមូលផ្ដុំកម្លាំងរវាងកម្ពុជា វៀតណាម និងឡាវ គឺជាយុទ្ធសាស្ត្រ រារាំងមហិច្ឆតាពង្រីកឥទ្ធិពល របស់ថៃយ៉ាងមានប្រសិទ្ធភាព។ នៅពេលដែលថៃព្យាយាមតាំងខ្លួនជាបងធំ ឬប្រើប្រាស់ឥទ្ធិពលយោធារបស់ខ្លួននៅតាមព្រំដែន ការរួបរួមគ្នារបស់ប្លុកឥណ្ឌូចិន…

  • ប្រធានរដ្ឋឡាវអញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ

    ប្រធានរដ្ឋឡាវអញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត (SISOULITH Thongloun) អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជា ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃ តបតាមការយាងអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋនេះ ព្រះករុណាជាអម្ចាស់ជីវិត​លើត្បូង សព្វព្រះរាជហឬទ័យ រាជានុញ្ញាតឱ្យឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ចូលគាល់​ដើម្បី​ធ្វើសវនការ និងប្រោសប្រទានពិធីលៀងសាយភោជន៍ ជាកិត្តិយសជូនឯកឧត្តម​អគ្គ​លេ​ខា​​ធិការបក្សនៅព្រះបរមរាជវាំងផងដែរ ។ ឯកឧត្តមអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋ គ្រោងអញ្ជើញដាក់កម្រង​ផ្កាគោរព​វិញ្ញាណ​ក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌ បព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច​ព្រះ​នរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ក៏មានជំនួបកំពូលជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាផងដែរ…

  • អគ្គលេខាបក្សវៀតណាមឯកឧត្តម តូ ឡឹម បានមកដល់កម្ពុជាដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ

    អគ្គលេខាបក្សវៀតណាមឯកឧត្តម តូ ឡឹម បានមកដល់កម្ពុជាដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ

    ភ្នំពេញ៖ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមដែលជាឥស្សរជនដ៏មានឥទ្ធិពលរបស់វៀតណាម នាពេល​បច្ចុប្បន្ន បានអញ្ជើញមកដល់ប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦​ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ តបតាមការ​អញ្ជើញ​របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ បើយោងតាមក្រសួងការបរទេសបានឱ្យដឹងថា ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋនេះ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង សព្វព្រះរាជ​ហឬទ័យរាជានុញ្ញាតឱ្យឯកឧត្តម តូ ឡឹម ចូលគាល់ ដើម្បីធ្វើសវនការ និងប្រោសប្រទានពិធីលៀងសាយភោជន៍ជាកិត្តិយស ជូនលោក អគ្គ លេខា ធិការបក្សនៅព្រះបរមរាជវាំង ។ជាមួយគ្នានេះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតាជាតិខ្មែរ ក៏សព្វព្រះរាជហឬទ័យរាជានុញ្ញាតឱ្យឯកឧត្តម តូ ឡឹម ចូលគាល់ និងធ្វើសវនការនៅព្រះរាជ​ដំណាក់ផងដែរ ។ ឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅ វិមាន ឯក រាជ្យ នៅមណ្ឌប​ព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ…

  • កម្ពុជាអរគុណបារាំងដែលត្រៀមផ្តល់ឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធព្រំដែនជាមួយថៃ

    កម្ពុជាអរគុណបារាំងដែលត្រៀមផ្តល់ឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធព្រំដែនជាមួយថៃ

    ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសថា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតមួយច្បាប់ជូនឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដើម្បីឆ្លើយតបទៅនឹងការបង្ហាញឆន្ទៈរបស់ប្រទេសបារាំង ក្នុងការត្រៀមខ្លួនផ្តល់នូវឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្នុងករណីមានសំណើពីប្រទេសកម្ពុជា។ នៅក្នុងលិខិតនេះ សម្តេចធិបតីបានសម្តែងនូវអំណរគុណយ៉ាងស្មោះរបស់កម្ពុជាចំពោះប្រទេសបារាំង ដែលបានប្រកាន់ជំហរជាគោលការណ៍គាំទ្រចំពោះបទឈប់បាញ់រវាងកម្ពុជា និងថៃ ក៏ដូចជាចំពោះការចូលរួមប្រកបដោយស្ថាបនារបស់ប្រទេសបារាំង ក្នុងកិច្ចប្រឹងប្រែងសម្រួលដល់ការដោះស្រាយ ជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ សម្តេចធិបតីក៏បានគូសបញ្ជាក់ថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់បារាំងដល់សន្តិភាព ការអភិវឌ្ឍ និងការកសាងជាតិឡើងវិញរបស់កម្ពុជារាប់ទសវត្សរ៍មកហើយ។ ការរួមចំណែកនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពជាតិកម្ពុជា ហើយព្រមទាំងបានធ្វើឱ្យភាពជាដៃគូពហុវិស័យរវាងប្រទេសទាំងពីរកាន់តែមានភាពស៊ីជម្រៅថែមទៀត។ សម្តេចធិបតីបានសង្កត់ធ្ងន់ដែរថា កម្ពុជាផ្តល់សារៈសំខាន់ចំពោះតួនាទីរបស់បារាំង មិនត្រឹមតែក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកដឹកនាំគាំទ្រដ៏ឈានមុខមួយ ចំពោះអភិបាលកិច្ចសកល ច្បាប់អន្តរជាតិ និងពហុភាគីនិយម និងក្នុងនាមជាដៃគូយូរអង្វែង ដែលមានការផ្សាភ្ជាប់ទំនាក់ទំនងតាមរយៈការគោរពគ្នាទៅវិញទៅមក ប្រវត្តិសាស្ត្ររួម និងតម្លៃរួម។ នៅក្នុងបរិបទនេះ សម្តេចធិបតីបានស្នើសុំឱ្យប្រទេសបារាំងពិចារណាផ្តល់ការគាំទ្របច្ចេកទេស ជំនាញ និងការប្រឹក្សាយោបល់ ព្រមទាំងសម្រួលការទទួល និងផ្តល់ឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងកម្ពុជា និងថៃ ដែលជាមរតកនៃសម័យអាណាព្យាបាល។ សម្តេចធិបតីបានបញ្ជាក់ជាថ្មីថា កម្ពុជាត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយបារាំង…

  • កម្ពុជាមានដីអំណោយផលច្រើនសម្រាប់ដាំស្វាយចន្ទី បង្កើនចំណូលគ្រួសារ

    កម្ពុជាមានដីអំណោយផលច្រើនសម្រាប់ដាំស្វាយចន្ទី បង្កើនចំណូលគ្រួសារ

    ដីល្បាយខ្សាច់មិនជាប់ទឹក និងដីគ្មានជីជាតិសម្រាប់ដំណាំទូទៅ គឺជាប្រភេទដី ដែលមានលក្ខណៈអំណោយផលសម្រាប់ដាំស្វាយចន្ទី។ អ្នកជំនាញណែនាំថា ប្រជាកសិករគួរងាកមកជ្រើសរើសដាំដំណាំនេះជំនួសវិញ ព្រោះវាអាចផ្តល់ទិន្នផលខ្ពស់ និងមានសក្តានុពលទីផ្សារល្អ។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានមានប្រសាសន៍ថា ការដាំស្វាយចន្ទីលើដីគ្មានជីជាតិ ជាពិសេសដីល្បាយខ្សាច់មិនជាប់ទឹក អាចប្រមូលផលបានចន្លោះពី ៨០០គីឡូ ទៅ ២តោនកន្លះក្នុងមួយហិកតា។ ចំណែកដីមានជីជាតិល្អ ដូចជាដីក្រហមវិញ អាចផ្តល់ទិន្នផលចាប់ពី ៣ ទៅ ៤តោនក្នុងមួយហិកតា។ លោកបញ្ជាក់ថា ចំពោះដីអន់ដែរ តែជាំទឹក គឺមិនសមស្របសម្រាប់ដាំស្វាយចន្ទីឡើយ ហើយដីប្រភេទនេះភាគច្រើនស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងពោធិ៍សាត់។ ចំណែកខេត្តដែលមានដីល្បាយខ្សាច់មិនជាប់ទឹក ទោះបីគ្មានជីជាតិក៏ដោយ ប៉ុន្តែអំណោយផលសម្រាប់ដាំស្វាយចន្ទី មាននៅខេត្តមួយចំនួនដូចជា កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ និងរតនគិរី។ ក្រៅពីនេះ លោក អួន ស៊ីឡុត បានឱ្យដឹងថា ដំណាំស្វាយចន្ទីអាចចាប់ផ្តើមប្រមូលផលចាប់ពីអាយុ ២ឆ្នាំ ឡើងទៅ។ ទិន្នផលនៅឆ្នាំដំបូងមានចន្លោះពី ២០០ ដល់ ៣០០គីឡូក្រាមក្នុងមួយហិកតា ហើយចន្ទីមួយដើមអាចផ្តល់ផលរយៈពេលរហូតដល់ទៅ ២០ឆ្នាំ។…