-
សម្តេចបវរធិបតី ៖ ការឆបោកអនឡាញធ្វើឲ្យខូចខាតសេដ្ឋកិច្ចជាតិ

នៅថ្ងៃពុធទី២៥កុម្ភៈដែលជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចនៅទ្វីបអឺរ៉ុប សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់បទសម្ភាសផ្តាច់មុខមួយដល់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅប្រទេសបែលហ្សិក។ សម្តេចនាយរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា មជ្ឈមណ្ឌលឆបោកអនឡាញបានធ្វើឲ្យខូចខាតសេដ្ឋកិច្ចជាតិ និងប៉ះពាល់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ប៉ុន្តែបដិសេធការចោទប្រកាន់ពីការជាប់ពាក់ព័ន្ធណាមួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងបទល្មើសទាំងនេះ។ សម្តេចបវរធិបតីបានលើកឡើងថា អំពើឆបោកតាមបច្ចកវិទ្យាគឺជា «សេដ្ឋកិច្ចខ្មៅ» ដែលកំពុងបំផ្លាញ«សេដ្ឋកិច្ចសុចរិត»របស់កម្ពុជា ហើយធ្វើឲ្យកម្ពុជាមានកេរ្តិ៍ឈ្មោះអាក្រក់។ មិនតែប៉ុណ្ណោះ វាបានបង្អាក់វិស័យទេសចរណ៍ និងការវិនិយោគផងដែរ។ ហេតុដូច្នេះហើយ បានជាកម្ពុជាត្រូវសម្អាតវាចេញ ដើម្បីលើកស្ទួយសកម្មភាពសេដ្ឋកិច្ចពិតប្រាកដ ដូចជាការផលិតសម្រាប់ការនាំចេញ ឧស្សាហកម្មរថយន្ត និងវិស័យបច្ចេកវិទ្យាព័ត៌មាន (IT) — ទាំងនេះមានអត្ថប្រយោជន៍ច្រើនជាងសម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា។ យោងតាម AFP សម្តេចធិបតីបានទទួលស្គាល់ថា ឧក្រិដ្ឋកម្មនេះបានជំរុញសកម្មភាពអាជីវកម្មខ្លះៗ ដូចជាវិស័យអចលនទ្រព្យ ការវិនិយោគ ការសាងសង់ និងការទិញ ហើយបានបង្កើតការងារមួយចំនួននៅក្នុងប្រទេស ប៉ុន្តែសម្តេចបានសង្កត់ធ្ងន់ថា កម្ពុជាមិនបានទទួលផលចំណេញពីវានោះឡើយ។ ទីភ្នាក់ងារសារព័ត៌មានបារាំងបានរំលឹកពីរបាយការណ៍ឆ្នាំ២០២៤ របស់វិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក ដែលបានប៉ាន់ប្រមាណថា ប្រាក់ចំណូលពីការឆបោកតាមអ៊ីនធឺណិតនៅកម្ពុជា គឺអាចលើសពី ១២.៥ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលស្មើនឹងជិតពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។ ប៉ុន្តែសម្តេចធិបតី ហ៊ុន ម៉ាណែត បានបដិសេធការចោទប្រកាន់មួយចំនួនដែលថា សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកលើការឆបោក។ សម្តេចគូសបញ្ជាក់ថា កម្ពុជាពឹងផ្អែកលើសេដ្ឋកិច្ចសុចរិត ដូចជា…
-
សមត្ថកិច្ចបន្តឃាត់ខ្លួនជនសង្ស័យក្នុងបទល្មើឆបោកអនឡាញ

កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យចំនួន២១នាក់ពាក់ព័ន្ធនឹងការឆបោកអនឡាញ នៅក្នុងប្រតិបត្តិការបង្រ្កាបនៅទីតាំងអគារមួយ នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ នេះបើយោងតាមការបញ្ជាក់របស់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ មនុស្សទាំង២១នាក់ ដែលត្រូវបានឃាត់ខ្លួននេះ មានជនជាតិចិនចំនួន១៦នាក់ ឥណ្ឌា ១នាក់ ប៉ាគីស្ថាន ២នាក់ និងនេប៉ាល់២នាក់។ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនផងដែរ រួមមានកុំព្យូទ័រ និងទូរសព្ទដៃ។បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោង។ ក្នុងអង្គប្រជុំស្តីពីវឌ្ឍនភាពការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កាលពីល្ងាចថ្ងៃទី២៥ កុម្ភៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរំលឹកពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតឱ្យអស់នូវបទល្មើស ONLINE SCAMS ព្រោះប្រទេសកម្ពុជាទទួលយកតែសេដ្ឋកិច្ចព័ណស មិនមែនប្រផេះ ឬខ្មៅឡើយ។ យោងតាមឯកឧត្ដម ឃួង ស្រេង ក្រសួងមហាផ្ទៃបានណែនាំឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ប្រយុទ្ធប្រឆាំង និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ត្រឹមពាក់កណ្តាលខែមីនាឆ្នាំ២០២៦នេះ។ ដើម្បីសម្រេចតាមគោលដៅកំណត់ ឯកឧត្តមអភិបាល បានស្នើឱ្យកងកម្លាំងនគរបាល និងកងរាជអាវុធហត្ថ បង្កើនការស្រាវជ្រាវ និងតាមដានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ។ ឯកឧត្ដមឃួង ស្រេង បានបញ្ជាក់ផងដែរថា រាជធានីភ្នំពេញបានបង្កើតក្រុមការងារបោសសម្អាត និងប្រយុទ្ធប្រឆាំងបទល្មើសឆបោកអនឡាញចំនួន៦ក្រុម ដែលត្រូវចុះអនុវត្តការងារព្រមៗគ្នាតែម្តងនៅតំបន់ណាដែលអាជ្ញាធរត្រូវអនុវត្ត។ ក្រោយសម្អាតតំបន់នោះអស់ហើយ ទើបសមត្ថកិច្ចបន្តទៅតំបន់មួយទៀត។…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបជាមួយរដ្ឋមន្រ្តីការបរទេសបារាំង

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Jean-Noël BARROT រដ្ឋមន្ត្រីនៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរបានផ្លាស់ប្តូរការសួរសុខទុក្ខគ្នា និងសេចក្តីនឹករលឹកទៅវិញទៅមកបន្ទាប់ពីជំនួបចុងក្រោយតាមទូរសព្ទ កាលពីខែធ្នូ ឆ្នាំ២០២៥កន្លងទៅ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់សារជាថ្មីអំពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី ឆ្នាំ២០២៦នេះ។ ពាក់ព័ន្ធនឹងវឌ្ឍនភាពថ្មីៗនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលបារាំងសម្រាប់ការគាំទ្រឥតងាករេក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែននេះដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ។
-
ក្រសួងការងារ បង្ហាញពីកំណើនអ្នកមានការងារធ្វើក្នុងស្រុកក្នុងឆ្នាំ២០២៥ ធៀបនឹងឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ចំនួនអ្នកមានការងារធ្វើក្នុងប្រទេសកើនឡើងដល់ប្រមាណ ១០,៧ លាននាក់ ក្នុងឆ្នាំ២០២៥ ឬកើនឡើងប្រមាណ ៨០ម៉ឺននាក់ ធៀបឆ្នាំ២០២៤ ដែលក្នុងនោះ វិស័យកសិកម្មមានកម្លាំងពលកម្មប្រមាណ ២,៨លាននាក់ វិស័យឧស្សាហកម្មប្រមាណ ៣លាននាក់ និងសេវាកម្មប្រមាណ ៤,៩ លាននាក់។ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦” របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ” នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ឯកឧត្តមរដ្ឋមន្រ្តី ក៏មានមោទកភាពផងដែរ ដែលចំនួនសហគ្រាសចុះបញ្ជីមានការកើនឡើងដល់ចំនួន ៤៦ ៦៤៩សហគ្រាស (កើន ១ ៨៥១) ដោយមានកម្មករនិយោជិតសរុបប្រមាណ ២,២លាននាក់ (កើន ៤០១,៤៧៩នាក់)។ ទន្ទឹមនេះ ក្រសួងបានដាក់ចេញនូវវិធានការ ក្នុងការដោះស្រាយការងារជូនបងប្អូនពលករតាមរយៈការពង្រឹងបន្ថែមប្រព័ន្ធឆ្លើយតបបន្ទាន់១២៩៧ ដោយមានអ្នកប្រចាំការ ៧ថ្ងៃ/សប្តាហ៍ និង២៤ម៉ោង/ថ្ងៃ និងយុទ្ធនាការ “ខ្មែរជួយរកការងារឱ្យខ្មែរ”, ការដាក់ចេញយុទ្ធនាការផ្សព្វផ្សាយនៅតាមទីសាធារណៈ និងតាមដងផ្លូវ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ AFP ថា «កម្ពុជាមិនមែនបង្កើនភាពតានតឹង យើងចង់បន្ធូរបន្ថយ និងចង់បានការរួមរស់ជាមួយថៃដោយសន្តិភាព»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ ជាមួយទីភ្នាក់ងារព័ត៌មានបារាំង (AFP) ថា៖ «កម្ពុជាចង់បានការបន្ធូរបន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយដោយសន្តិវិធី សម្រាប់បញ្ហាជម្លោះព្រំដែនជាមួយនឹងប្រទេសថៃ»។ នៅក្នុងបទសម្ភាសន៍ដ៏កម្រជាមួយបណ្តាញសារព័ត៌មានអន្តរជាតិ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបែលហ្សិក សម្តេចធិបតី បានបន្តថា៖ «យើងមិនមែនកំពុងបង្កើនជម្លោះជាមួយថៃទេ! យើងចង់បន្ធូរបន្ថយជម្លោះ ហើយយើងចង់បានការរួមរស់ជាមួយគ្នាដោយសុខសន្តិភាព»។ សម្តេចធិបតី ក៏បានសង្កត់ធ្ងន់លើទង្វើឈ្លានពានរបស់ថៃ ដែលថៃកំពុងកាន់កាប់ទឹកដីកម្ពុជា ហួសឆ្ងាយពីចំណុចដែលថៃខ្លួនឯងអះអាងថាជាខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរទៅទៀត និងបានលាតត្រដាងសកម្មភាពឈ្លានពានរបស់ថៃផងដែរ បន្ទាប់ពីទីក្រុងបាងកកក្នុងសប្តាហ៍នេះបានចោទប្រកាន់មកលើកម្ពុជាជាថ្មីម្តងទៀត អំពីការបំពានបទឈប់បាញ់ ដែលសម្រេចបានកាលពីខែធ្នូ ឆ្នាំមុន។ សម្តេចធិបតី បានបន្ថែមដោយឆ្លើយតបនឹងសំណួរថាតើកម្ពុជានឹងប្រើកម្លាំងយោធា ដើម្បីវាយយកទឹកដីដែលបាត់បង់មកវិញឬយ៉ាងណា? ដោយ សម្តេចធិបតី បានឆ្លើយតបយ៉ាងច្បាស់ថា៖ «យើងប្រកាន់ខ្ជាប់ជំហរបន្ធូរបន្ថយជម្លោះ និងស្វែងរកដំណោះស្រាយដោយសន្តិវិធីជានិច្ច»។ សូមរម្លឹកថា កងកម្លាំងឈ្លានពានថៃ បាន និងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំង ជាក់ស្តែង (fait accompli) តាមរយៈការ រាយបន្លាលួស ដាក់ទូកុងតឺន័រ និងបំផ្លាញ ផ្ទះប្រជាពលរដ្ឋ ក្នុងដែនអធិបតេយ្យកម្ពុជា ដែលថៃបានកាន់កាប់ដោយខុសច្បាប់ បន្ទាប់ពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។…
-
សត្វត្រដក់តូចដែលបាត់វត្តមាន ជាង២០ឆ្នាំរកឃើញឡើងវិញ នៅតំបន់ការពារទេសភាព អន្លង់ព្រីង ខេត្តកំពត

ភ្នំពេញ៖សត្វត្រដក់តូចមួយក្បាល (Lesser Adjutant)ដែលមានឈ្មោះវិទ្យាសាស្ត្រ Leptoptilos javanicus ជាប្រភេទសត្វ ដែលជិតរងគ្រោះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ត្រូវបានប្រទះឃើញជាថ្មីម្តងទៀត នៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត។ បញ្ជាក់ថាសត្វត្រដក់តូចមាន មាឌធំ មានចំពុះធំពណ៌ស្រអាប់ ក្បាលត្រងោលពណ៌ផ្កាឈូក កពណ៌លឿងស្រាល ផ្នែកខាងលើ និង ស្លាបពណ៌ខ្មៅ ផ្នែកខាងក្រោមពណ៌ស។សត្វប្រភេទនេះមួយចំនួនដែលនៅបឹងទន្លេសាបធ្វើការបន្តពូជនៅដើមរដូវប្រាំង ផ្ទុយពីមួយចំនួនដែលនៅភូមិភាគទំនាបខាងជើងធ្វើការបន្តពូជនៅដើមរដូវរស្សា។ ការរកឃើញវត្តមានសត្វត្រដក់តូចជាថ្មីនេះត្រូវបានគេចាត់ទុកថាតំបន់ការពារទេសភាពអន្លង់ព្រីងខេត្ត កំពត បង្ហាញពីលទ្ធផលវិជ្ជមានពីការអភិរក្សទីជម្រក និង ការងារគ្រប់គ្រងតំបន់ដីសើមនៅកម្ពុជា។ អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)ឱ្យដឹងនៅថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ ២០២៦ថាតាមរយៈការអង្កេត តាមដានជីវៈចម្រុះប្រចាំតំបន់ នៅចុងខែមករា ឆ្នាំ២០២៦គេបានរកឃើញវត្តមានសត្វត្រដក់តូចមួយក្បាលនេះឡើងវិញ។ យោងតាមកំណត់ត្រាសត្វស្លាបប្រចាំតំបន់ការពារចាប់តាំងពីឆ្នាំ២០០៤ រហូតមកដល់បច្ចុប្បន្ន ដែលមានរយៈពេលជាង ២០ឆ្នាំមកនេះ គឺជាកំណត់ត្រាដ៏សំខាន់មួយដែលក្រុមការងារបានរកឃើញវត្តមានសត្វស្លាបប្រភេទនេះជាថ្មី។នេះគឺជាគំហើញដ៏សំខាន់មួយបញ្ជាក់ពីលទ្ធផលវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងក្នុងការងារគ្រប់គ្រងរយៈពេលជាងពីរទសវត្សនេះ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាង រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាមួយអង្គការដៃគូដែលមានអង្គការជីវិតធម្មជាតិនៅកម្ពុជា(អតីតអង្គការBirdLife) ហៅកាត់ថា NLC។ ក្រៅពីនេះស្រូវមិត្តក្រៀលក៏ត្រូវបានចាត់ទុកថាជាដង្ហើម និងមុខមាត់ថ្មីសម្រាប់តំបន់ការពារទេសភាពអន្លង់ព្រីងដែលជួយជំរុញ ការងារអភិរក្សជីវៈចម្រុះក្នុងតំបន់ការពារ និងតំបន់ជុំវិញ៕ដោយ៖ម៉ាដេប៉ូ
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ធ្វើទស្សនកិច្ចកម្មវិធីផ្តល់អាហារតាមសាលារៀន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញទៅធ្វើទស្សនកិច្ចការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅសាលាបឋមសិក្សាប្រាសាទជាងទង ស្ថិតនៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។ ក្នុងឱកាសនោះ ជំទាវបណ្ឌិតបានផ្តល់កិត្តិយសរៀបចំអាហារសម្រាប់សិស្សានុសិស្ស, ជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ចុងភៅ អ្នកផ្គត់ផ្គង់ស្បៀង អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ព្រមទាំងលើកទឹកចិត្តឱ្យបន្តពង្រឹងកិច្ចសហការរវាងស្ថាប័នជាតិ អាជ្ញាធរមូលដ្ឋាន និង ដៃគូអភិវឌ្ឍ។ លោកជំទាវបណ្ឌិតបានមានប្រសាសន៍ថា ការផ្តល់អាហារតាមសាលារៀននេះ គឺជាកម្មវិធីជំនួយសង្គមមួយដែលមិនត្រឹមតែផ្តល់អាហារដល់សិស្សប៉ុណ្ណោះទេ ប៉ុន្តែជាកម្មវិធីពហុវិស័យ ផ្សារភ្ជាប់គ្នារវាងការអប់រំ សុខភាព អាហារូបត្ថម្ភ កសិកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ផងដែរ។ ក្នុងន័យនេះ លោកជំទាវបណ្ឌិត បានលើកទឹកចិត្តការដាំដុះបន្លែជុំវិញសាលារៀន និងការប្រើប្រាស់ផលិតផលក្នុងសហគមន៍ ដើម្បីគាំទ្រជីវភាពកសិករ លើកស្ទួយសេដ្ឋកិច្ចមូលដ្ឋាន និងបណ្តុះស្មារតីពង្រឹងសហគមន៍ឱ្យពឹងផ្អែកលើខ្លួនឯង។ ម៉្យាងទៀត ការដាំបន្លែក្នុងសាលារៀន និងការប្រើប្រាស់ផលិតផលក្នុងសហគមន៍ ក៏ចូលរួមបង្កើនបំណិនជីវិតសម្រាប់សិស្សានុសិស្ស ពង្រឹងសុវត្ថិភាពស្បៀង ភាពធន់សម្រាប់គ្រួសារ និងសហគមន៍ផងដែរ។ ចំណែកឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា…
-
ក្រសួងប្រៃសណីយ៍សហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រងបើក “កម្មវិធីបណ្តុះបណ្តាលគ្រូបង្គោលស្តីពីកិច្ចការពារទិន្នន័យបុគ្គល”

ខេត្តសៀមរាប៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជេីញជាអធិបតីបេីក “កម្មវិធីបណ្តុះបណ្តាលគ្រូបង្គោលស្តីពីកិច្ចការពារទិន្នន័យបុគ្គល” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារខេមរាអង្គរ និងស្ប៉ា ខេត្តសៀមរាប។ កម្មវិធីបណ្តុះបណ្តាលគ្រូបង្គោលនេះសហការរៀបចំដោយ ក.ប.ទ. និងសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្រោមការគាំទ្រពីគម្រោង EU-German GATE ដែលមានអ្នកចូលរួមមកពី នាយកដ្ឋាននីតិកម្មនៃ ក.ប.ទ. និយ័តករទូរគមនាគមន៍កម្ពុជា សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ព្រមទាំងអ្នកតំណាង គម្រោង EU-German GATE សរុបចំនួន៣០ នាក់។ ឯកឧត្តមរដ្ឋលេខាធិការ គង់ ផល្លៈ បានថ្លែងសុន្ទរកថាគន្លឹះពាក់ព័ន្ធនឹងសារៈសំខាន់នៃច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល និងការកសាង “ទំនុកចិត្ត (TRUST)” ដែលជាមូលដ្ឋានគ្រឹះនៃអនាគតឌីជីថលនិងសង្គមឌីជីថលរបស់កម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការក៏បានពន្យល់អំពីអត្ថន័យ នៃពាក្យ“ទំនុកចិត្ត (TRUST)” ដែលជាពាក្យត្រូវចងចាំក្រោយបញ្ចប់វគ្គសិក្សា៖ ១) បម្លែងច្បាប់ស្តីពីកិច្ចការពារទិន្នន័យទៅជាការអនុវត្តជាក់ស្តែង (T–Translate Personal Data Protection…
-
ឯកឧត្តម ហ៊ុន ម៉ានី ៖ វេទិកាសន្តិភាពកម្ពុជា ឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់អង្គការក្នុងការបម្រើសង្គមជាតិ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថាការរីកដុះដាលនៃវេទិកាសន្តិភាពកម្ពុជា ឆ្លុះបញ្ចាំងពីចក្ខុវិស័យច្បាស់លាស់របស់អង្គការក្នុងការបម្រើសង្គមជាតិ ។ នាឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីខួប ៥ឆ្នាំ វេទិកាសន្ដិភាពកម្ពុជា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រី្ដ រដ្ឋមន្រី្ដក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃគណៈអភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំវេទិកាសន្ដិភាពកម្ពុជាថ្នាក់កណ្ដាល ប្រមាណ៣៨០នាក់ ឯកឧត្តម បណ្ឌិត សួន សេរីរដ្ឋា ប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានឡើងរាយការណ៍សង្ខេបអំពីលទ្ធផលការងារដែលវេទិកាសន្តិភាពសម្រេចបានកន្លងមកក្នុងកិច្ចការលើកកម្ពស់គុណតម្លៃនៃសន្តិភាព ជាពិសេសការ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងកៀរគរ រៃអង្គាសជាថវិកា និងសម្ភារៈចាំបាច់ ដើម្បីជួយដល់វីរកងកម្លាំង ជួរមុខ និងជនភៀសសឹកនៅក្នុងដំណាក់កាលដ៏លំបាកផងដែរ។ ឯកឧត្តម ក៏បានផ្ដាច់ប្ដេជ្ញាចិត្តបន្ដបេសកម្មជាមួយរាជរដ្ឋាភិបាលដើម្បីកសាងប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជាជាបន្តបន្ទាប់ទៀត។ ឯកឧត្តម ឧបនាយករដ្ឋមន្រី្ដ ហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់នៃវេទិកាសន្តិភាពកម្ពុជា ចំពោះការលះបង់កម្លាំងកាយ ចិត្ត ធនធាន និងសម្ភារៈ ដើម្បីបំពេញកិច្ចការងារជូនជាតិមាតុភូមិ ។ ឯកឧត្តម ហ៊ុន…
-
ពលរដ្ឋក្រីក្រ៥ពាន់គ្រួសារ នឹងទទួលបានប្រាក់ជំនួយពីរដ្ឋាភិបាល ១,៨៥លានរៀលដើម្បីអភិវឌ្ឍជីវភាព

ភ្នំពេញ៖ពលរដ្ឋក្រីក្រចំនួន ៥ ០០០ គ្រួសារដែលមានបណ្ណសមធម៌ ក្នុងស្រុកទឹកផុស នៃខេត្តកំពង់ឆ្នាំង និង ស្រុករវៀងនៃខេត្តព្រះវិហារ នឹងទទួលបានថវិកា១,៨៥លានរៀល ឬស្មើនឹង៤៦៤ដុល្លារអាម៉េរិក ក្នុងមួយគ្រួសារ។គឺជាប្រាក់ឧបត្ថម្ភសម្រាប់រយៈពេល២ឆ្នាំ ក្នុងក្របខ័ណ្ឌនៃកម្មវិធីជាតិគាំពារសង្គមដែលរាជរដ្ឋាភិបាលកម្ពុជាទើបតែបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែធ្នូ ឆ្នាំ២០២៥ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ។ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ឲ្យដឹងថា កម្មវីធីជាតិគាំពារសង្គមមួយនេះនឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២៦នេះតទៅចំពោះពលរដ្ឋក្រីក្រចំនួន ៥ ពាន់គ្រួសារ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងស្រុករវៀង ខេត្តព្រះវិហារ។ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានប្រាប់បណ្តោញព័ត៌មាន AMS នៅថ្ងៃអង្គារនេះថា ពលរដ្ឋគោលដៅទាំង៥ពាន់គ្រួសារនេះ មិនត្រឹមតែទទួលបានថវិកាពីរដ្ឋនោះទេ ពួកគេនឹងទទួលបានការបណ្តុះបណ្តាលជំនាញបន្ថែមទៀតសម្រាប់ចាប់ផ្តើមអាជីវកម្មសម្រាប់គ្រួសារ។ឯកឧត្តមបណ្ឌិត បន្តថា ថវិកា ១,៨ លានរៀលនេះ គឺប្រាក់ឧបត្ថម្ភបន្ថែមពីលើអត្ថប្រយោជន៍ដែលគ្រួសារទាំងនេះកំពុងទទួលបានប្រចាំខែពីរាជរដ្ឋាភិបាលក្នុងលក្ខខណ្ឌនៃគ្រួសារក្រីក្រ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា កម្មវិធីនេះបង្កើតឡើងដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋ ការកាត់បន្ថយភាពក្រីក្រ, រួមទាំងការកសាងភាពធន់របស់ពលរដ្ឋ ទប់ទល់នឹងការប្រែប្រួល អាកាសធាតុ។ ឯកឧត្តមបណ្ឌិត ចន…