-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាអឺរ៉ុប-អាស៊ាន

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាអឺរ៉ុប-អាស៊ាន ដឹកនាំដោយ លោកស្រី Sharon Toh ប្រធានទទួលបន្ទុកតំបន់អាស៊ាន នៅទីស្ដីការ ក.ប.ទ.។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែកអំពីវឌ្ឍនភាពនៃកំណែទម្រង់របស់ក្រសួងដែលសម្រេចបាននាពេលកន្លងមក ជាអាទិ៍ ការងារធ្វើបរិវត្តកម្មឌីជីថល ការអភិវឌ្ឍធនធានមនុស្សឌីជីថល ការលើកកម្ពស់ការយល់ដឹងពីបច្ចេកវិទ្យាឌីជីថល និងការអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ជាពិសេសថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល VERIFY.GOV.KH និងថ្នាល DG SuperApp។ ជាការឆ្លើយតប លោកស្រី Sharon Toh បានថ្លែងកោតសរសើរចំពោះសមិទ្ធផលគួរឱ្យកត់សម្គាល់របស់រាជរដ្ឋាភិបាលកម្ពុជាលើកិច្ចការបរិវត្តកម្មរដ្ឋាភិបាលឌីជីថល។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី និង លោកស្រី Sharon Toh ក៏បានផ្លាស់ប្តូរយោបល់គ្នាលើការងារពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន និងដំណើរការស្នើសុំប្រតិបត្តិការអាជីវកម្មក្នុងវិស័យក្រោមសមត្ថកិច្ចក្រសួង សំដៅលើកកម្ពស់និងទាក់ទាញទំនុកចិត្តរបស់វិនិយោគិននិងធុរជនអឺរ៉ុបមកវិនយោគនៅកម្ពុជា៕ ដោយ៖ង៉ាន់ ទិត្យរូបភាព៖រិន រចនា
-
កម្ពុជា ដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ ២០២៥-២០៣០ ដើម្បីពង្រឹងសុខុមាលភាពកុមារ

ភ្នំពេញ ៖ ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលុបបំបាត់ភាពកង្វះអាហារូបត្ថម្ភ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងផែនការ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «យុទ្ធសាស្ត្រជាតិស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ ២០២៥-២០៣០» នៅសណ្ឋាគារ សាន់ & មួន រីវើសាយ ក្រោមវត្តមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងតំណាងវិស័យឯកជន នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ។ យុទ្ធសាស្ត្រជាតិថ្មីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ស្ថានភាព អាហារូបត្ថម្ភរបស់ប្រជាជនកម្ពុជា តាមរយៈការកែច្នៃ និងបន្ថែមមីក្រូសារជាតិសំខាន់ៗ ទៅក្នុងចំណីអាហារមូលដ្ឋាន។ ផែនការរយៈពេល ៥ឆ្នាំនេះ នឹងផ្តោតសំខាន់ លើការដោះស្រាយបញ្ហាកង្វះវីតាមីន និងសារធាតុរ៉ែ ដែលជាមូលហេតុចម្បង បង្កឱ្យមានភាពស្លេកស្លាំង និងការយឺតយ៉ាវក្នុងការលូតលាស់ ជាពិសេសចំពោះស្ត្រី និងកុមារ។ ស្របពេលជាមួយគ្នានេះ គេសង្កេតឃើញមានសមិទ្ធផលគួរឱ្យកត់សម្គាល់ តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដែលបាននិងកំពុងអនុវត្តកម្មវិធីផ្តល់អាហារ ដល់កុមារនៅតាមសាលារៀនគោលដៅ ដោយប្រើប្រាស់ «អង្ករបញ្ចូលមីក្រូសារជាតិ»។ អង្ករប្រភេទនេះ ត្រូវបានបន្ថែមនូវវីតាមីន និងសារធាតុរ៉ែសំខាន់ៗដូចជា ជាតិដែក (Iron), ជាតិអ៊ីយ៉ូត (Iodine) និងវីតាមីន A ជាដើម…
-
ក្រសួងការងារជំរុញឱ្យម្ចាស់រោងចក្រសហគ្រាសយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារដើម្បី ”បង្ការការដួលសន្លប់” ក្នុងរដូវក្តៅ

(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ បានជំរុញដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតដើម្បីការពារកុំឱ្យមានការដួលសន្លប់ក្នុងអំឡុងពេលបំពេញការងារក្នុងរដូវក្តៅ។ លោក ស៊ុន មេសា ៖ «នេះជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ចំពោះកម្មករនិយោជិត ក៏ដូចជាប្រយោជន៍របស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ដើម្បីធានាថា បរិយាកាសនៅកន្លែងធ្វើការរក្សាបានភាពល្អប្រសើរ ប្រកបដោយសុវត្ថិភាព និងការពារកុំឱ្យមានការដួលសន្លប់ក្នុងពេលបំពេញការងារ នៅពេលអាកាសធាតុក្តៅ»។ លោកបានលើកឡើងថា វិធានការចាំបាច់មួយចំនួនដែលម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់អាចអនុវត្តបាននៅរដូវក្តៅរួមមាន ការត្រួតពិនិត្យ និងថែទាំជាប្រចាំនូវប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់នៅតាមអគារធ្វើការ និងបើកឱ្យដំណើរការឱ្យបានយ៉ាងហោចណាស់ ១ម៉ោង មុនពេលអនុញ្ញាតឱ្យកម្មករនិយោជិតចូលធ្វើការ។ បើកបង្អួច ទ្វារទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ នៅកន្លែងធ្វើការដែលមិនមាន លំហូរខ្យល់គ្រប់គ្រាន់ និងរៀបចំទុកដាក់សម្ភារៈនិងវត្ថុធាតុដើមឱ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាព។ អ្នកនាំពាក្យរូបនេះបន្តថា បន្ថែមពីនេះត្រូវផ្គត់ផ្គង់ទឹកស្អាតឱ្យបានគ្រប់គ្រាន់ស្របតាមការកើនកម្ដៅនៃអាកាសធាតុ និងណែនាំដល់កម្មករ និយោជិតឱ្យបរិភោគទឹកស្អាតឱ្យបានញឹកញាប់ ព្រមទាំងស្លៀក សម្លៀកបំពាក់សមស្របតាមស្ថានភាពអាកាសធាតុ។ ជាមួយគ្នានោះ…
-
ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ទីក្រុងសូហ្វីយ៉ា, សាធារណរដ្ឋប៊ុលហ្គារី – កាលពីសប្តាហ៍កន្លងទៅនេះ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី បានទទួលពានកាក់មាស ក្នុងព្រឹត្តិការណ៍អន្តរជាតិមួយ ដែល រៀបចំដោយ Conncil of Europe’s Scien Tificand cultural Community ដែលមានការចូលរួមរបស់អ្នកសម្ដែង និងតំណាងអន្តរជាតិជាច្រើន។ កាក់មាសនេះត្រូវបានផ្តល់ឱ្យឯកអគ្គរាជទូត ដើម្បីបង្ហាញអំពីការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់វិស័យវប្បធម៌ និងវិទ្យាសាស្ត្រ និងការចូលរួមក្នុងកម្មវិធីសហប្រតិបត្តិការពហុប្រទេស។ ព្រឹត្តិការណ៍នេះបានរំលឹកឱ្យដឹងពីសមត្ថភាពវិជ្ជាជីវៈ និងការប្រឹងប្រែងយ៉ាងខ្លាំងរបស់ ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ដែលកាន់តំណែងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី។ ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ បានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីបឋកថា ទៅកាន់និសិត្ស និងសិស្សានុសិស្សមហាវិទ្យាល័យ និងវិទ្យាស្ថានមួយចំនួន នៅសាធារណរដ្ឋប៊ុលហ្គារី។ ការធ្វើបឋកថានេះមិនត្រឹមតែផ្តល់ចំណេះដឹង និងបទពិសោធន៍ដល់និសិត្សតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការយល់ដឹងអំពីទំនាក់ទំនងវប្បធម៌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ក្នុងសាររបស់ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ បានអះអាងថា ការចូលរួមក្នុងកម្មវិធីបឋកថា និងការចែករំលែកចំណេះដឹងជាមួយនិសិត្ស គឺជាការផ្តល់ឱកាសដ៏មានតម្លៃសម្រាប់ការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ និងការយល់ដឹងពិភពលោក។ នេះជាការសម្គាល់ពីសកម្មភាពសំខាន់របស់កម្ពុជាក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍…
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត កៅ គឹមហួនអគ្គលេខាធិការអាស៊ាន

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត កៅ គឹមហួន (H.E. Dr. Kao Kim Hourn) អគ្គលេខាធិការអាស៊ាន នៅទីស្ដីការក្រសួង។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមអគ្គលេខាធិការ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។ ឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែកអំពីវឌ្ឍនភាពនៃបរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាល ជោគជ័យនៃការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ការអភិវឌ្ឍធនធានមនុស្សឌីជីថល និងការអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ជាអាទិ៍ ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល VERIFY.GOV.KH និងថ្នាល DG SuperApp។ បច្ចុប្បន្ន ថ្នាល VERIFY ដែលត្រូវបានទទួលស្គាល់ជាថ្នាលសាធារណៈឌីជីថលសកល និងបានទទួលការចាប់អារម្មណ៍យកទៅប្រើប្រាស់ពីសំណាក់ប្រទេសក្នុងតំបន់។ ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការ បានថ្លែងកោតសរសើរចំពោះសមិទ្ធផលគួរឱ្យកត់សម្គាល់របស់ ក.ប.ទ. ជាពិសេស ការអភិវឌ្ឍថ្នាល VERIFY និងថ្នាល…
-
កម្ពុជា ផ្ដល់ជូននូវភាពជាម្ចាស់កម្មសិទ្ធិ ១០០% ដល់វិនិយោគិនបរទេស

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ចាប់តាំងពីការចូលរួមជាមួយអាស៊ាន ក្នុងឆ្នាំ១៩៩៩ មក, កម្ពុជា បានខិតខំយ៉ាងសកម្ម ក្នុងការកាត់បន្ថយរបាំងពាណិជ្ជកម្ម និងការធ្វើទំនើបកម្មក្របខ័ណ្ឌគយ និងឡូជីស្ទីក ។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ជូននូវភាពជាម្ចាស់កម្មសិទ្ធិ ១០០% ដល់វិនិយោគិនបរទេស និងបានធ្វើឌីជីថលូបនីយកម្មពេញលេញនូវបរិយាកាសគតិយុត្ត និងនីតិវិធី ហើយកម្ពុជា ប្តេជ្ញាចិត្តចំពោះរបៀបវារៈគាំទ្រធុរកិច្ច ដែលកាត់បន្ថយឧបសគ្គ និងបង្កើនល្បឿនទៅកាន់ទីផ្សារ ឱ្យបានជាអតិបរមា ។ ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នាថ្ងៃទី៤ ខែមិនា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថារំហូររវិនិយោគចូលទៅក្នុងតំបន់អាស៊ាន បានកើនឡើង ៨.៥%ទៅដល់ទំហំ ២២៦ពាន់លានដុល្លារអាម៉េរិក ដែលជាលទ្ធផលផ្ទាល់កើតចេញពីការប្តេជ្ញាចិត្ត ចំពោះការធ្វើសមាហរណកម្ម និងការធ្វើសុខដុមនីយកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងឌីជីថលក្នុងតំបន់។ សម្ដេចធិបតី បានបញ្ជាក់ថា ដើម្បីឱ្យប្រតិបត្តិការធុរកិច្ច អាចមានប្រសិទ្ធភាពចំណាយ និងភាពធន់យ៉ាងពិតប្រាកដបាន ទាមទារឱ្យមានការធ្វើពិពិកម្មមូលដ្ឋានធុរកិច្ចកម្ពុជា បំពេញបន្ថែមដល់មូលដ្ឋានឧស្សាហកម្ម ក្នុងប្រទេសជាសមាជិកអាស៊ាន…
-
ក្នុងឆ្នាំ២០២៥ ករណីឆ្លងជំងឺគ្រុនចាញ់នៅកម្ពុជាថយចុះ ៨៤% បើធៀបនឹងឆ្នាំ២០២៤

ការអនុវត្តផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា ឆ្នាំ២០១១-២០២៥ គឺសម្រេចបានជោគជ័យតាមផែនការកំណត់។ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ករណីជំងឺគ្រុនចាញ់បានថយចុះ ៩៥%។ ដោយឡែក ក្នុងឆ្នាំ២០២៥ ករណីឆ្លងជំងឺគ្រុនចាញ់ក្នុងស្រុកថយចុះ ៨៤% ធៀបនឹងឆ្នាំ២០២៤ (ពី ៣២២ ករណី ចុះមក ៥២ ករណី) និងរក្សាបានគ្មានករណីស្លាប់។ យោងតាមលោក វេជ្ជ ស៊ីវ សុវណ្ណារ័ត្ន ប្រធានការិយាល័យបច្ចេកទេស កម្ពុជាបានរកឃើញករណីនាំចូលពីក្រៅប្រទេសចំនួន ៥៥នាក់ គឺកើនឡើងជិត២ដង បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន៣៣នាក់។ ករណីនាំចូលទាំងនេះ មាន ៦៧%មកពីប្រទេសអាហ្វ្រិក, ២៧% មកពីប្រទេសថៃ, ២%មកពីប្រទេសវៀតណាម,២%មកពីប្រទេសកូរ៉េខាងត្បូង និង២%មកពីប្រទេសអាល្លឺម៉ង់។ ក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលប្រចាំឆ្នាំ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ លោកបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានបញ្ជាក់ថា ក្នុងចំណោមសមិទ្ធផលសម្រេចបាននៅឆ្នាំកន្លងមក គឺមានចំណុចគន្លឹះជោគជ័យមួយចំនួនដែលបានមកពីការដឹកនាំ និងការគាំទ្រយ៉ាងមាំមួនពីថ្នាក់ដឹកនាំ ដែលបានផ្តល់ទិសដៅច្បាស់លាស់ និងការណែនាំជាប់លាប់ ស្របជាមួយការសម្របសម្រួល និងសហការល្អពហុវិស័យ រវាងស្ថាប័នពាក់ព័ន្ធ…
-
សេដ្ឋកិច្ចកម្ពុជា សម្រេចបានអត្រាកំណើន ៥,២% ក្នុងឆ្នាំ២០២៥

ភ្នំពេញ៖ កម្ពុជា បានរៀបចំខ្លួនរួចស្រេចជាដៃគូយុទ្ធសាស្ត្រ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន។ ទោះបីស្ថិតក្នុងបរិការណ៍ដ៏លំបាក នៃសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ និងរំខានដោយបញ្ហាដ៏ស្មុគស្មាញរបស់សកលលោកយ៉ាងណាក្តី, សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពរឹងមាំ ដោយសម្រេចបានអត្រាកំណើន ៥,២% ក្នុងឆ្នាំ ២០២៥ ជាមួយនឹងការព្យាករណ៍ថា នឹងបន្តសម្រេចអត្រាកំណើនរឹងមាំ ក្នុងរយៈពេលមធ្យម ដែលការណ៍នេះ បង្កើតឱ្យមានកាលានុវត្តភាពដ៏សម្បើមសម្រាប់ធុរកិច្ច និងការវិនិយោគ ។ ក្នុងឱកាសបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នាថ្ងៃទី៤ ខែមិនា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ទិន្នន័យនៃការវិនិយោគពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ ឆ្លុះបញ្ចាំងឱ្យឃើញច្បាស់អំពីការងាកទៅរកតំបន់របស់អាស៊ាន។ ស្របពេលដែលរំហូរវិនិយោគផ្ទាល់ពីបរទេសជាសកលបានធ្លាក់ចុះក្នុងអត្រា ១១%, រំហូររវិនិយោគចូលទៅក្នុងតំបន់អាស៊ាន បានកើនឡើង ៨.៥% ទៅដល់ទំហំ ២២៦ពាន់លានដុល្លារអាម៉េរិក។ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អាស៊ានបានអភិវឌ្ឍខ្លួនក្លាយទៅជាមជ្ឈមណ្ឌលសម្រាប់សឺមីកុងឌុចទ័រ (Semiconductors), វិស្វកម្មយានយន្ត (Automotive Engineering) និងសេវាកម្មឌីជីថល។ ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត…
-
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ពលរដ្ឋម្នាក់ជាមគ្គុទ្ទេសក៍វប្បធម៌ជាតិម្នាក់

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកទឹកចិត្តយុវជនឱ្យ ក្លាយជាអ្នក ផលិតមាតិកាវប្បធម៌ ជាសិល្បករឌីជីថល និងជាអ្នកផ្សព្វផ្សាយអំពីតម្លៃនៃវប្បធម៌ខ្មែរនៅលើឆាកជាតិ និងអន្តរជាតិ ។បន្ថែមលើនេះ យើងគួរជំរុញឱ្យ ពលរដ្ឋម្នាក់ ជាមគ្គុទ្ទេសក៍វប្បធម៌ជាតិម្នាក់ ។ ក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ៣មីនា ឆ្នាំ២០២៦ និងពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេសលើកទី៧ នៅសាល សន្និសីទចតុម្មុខនារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកទឹកចិត្តឱ្យជំរុញការប្រើប្រាស់ឌីជីថលជាជំនួយដល់វិស័យសិល្បៈ ។ឯកឧត្តមបញ្ជាក់ប្រាប់អ្នកចូលរួមថា ឌីជីថលូបនីយកម្មក្នុងវិស័យសិល្បៈវប្បធម៌ មិនត្រឹមតែជួយដល់ពិពិធកម្មផលិតផល និងសេវាកម្មទេសចរណ៍ បង្កើនភាពទាក់ទាញដល់ការទស្សនា សិក្សាស្វែងយល់របស់ភ្ញៀវប៉ុណ្ណោះទេ តែថែមទាំងអាចផ្សព្វផ្សាយពីវប្បធម៌ខ្មែរយើងទៅកាន់ពិភពលោកបានយ៉ាងទូលំទូលាយនិងឆាប់រហ័ស និងជួយដល់ការអភិរក្ស ថែរក្សាកេរដំណែលដ៏មានតម្លៃរបស់យើង ឱ្យបានគង់វង្ស យូរអង្វែង សម្រាប់ជំនាន់បច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយថែមទៀតផង។ ជាការកត់សម្គាល់របស់ឯកឧត្តម ហ៊ុន ម៉ានី គឺក្នុងរយៈពេលចុងក្រោយនេះបានសង្កេតឃើញនូវការប៉ុនប៉ងយកមរតកវប្បធម៌របស់ជាតិទៅបកស្រាយខុសពីប្រភពដើម។ ឯកឧត្តមគូសបញ្ជាក់ថា វប្បធម៌ សិល្បៈ ទំនៀមទម្លាប់ ប្រពៃណី…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូល ធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូប ។ កិច្ចប្រជុំកំពូលនេះ រៀបចំឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ រយៈពេល ២ថ្ងៃ ក្រោមប្រធានបទ «បរិវត្តកម្មអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម»។ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជា ឆ្នាំ២០២៦ គឺជាវេទិកាដ៏មានសារសំខាន់ប្រចាំឆ្នាំ ដែលនឹងជជែកពិភាក្សាពីការធ្វើធុរកិច្ចរវាងអាស៊ាន និងកម្ពុជា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងការស្វែងរកនូវកាលានុវត្តភាពថ្មីៗបន្តទៀត ។ កិច្ចប្រជុំកំពូលនេះ នឹងពិភាក្សា និងចែករំលែកនូវព័ត៌មាននានា ពីមន្ត្រីជាន់ខ្ពស់របស់កម្ពុជា ក៏ដូចជាអ្នកធ្វើធុរកិច្ច។ កិច្ចពិភាក្សា នៃកិច្ចប្រជុំកំពូលធុរកិច្ច ក៏នឹងផ្តោតលើសក្តានុពល…