Category: ព័ត៌មានជាតិ

  • គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ការឆបោកអនឡាញនៅថ្ងៃសុក្រសប្ដាហ៍នេះ

    គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ការឆបោកអនឡាញនៅថ្ងៃសុក្រសប្ដាហ៍នេះ

    ភ្នំពេញ៖គណៈរដ្ឋមន្រ្តីកម្ពុជា នឹងបើកកិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ប្រឆាំងការក្លែងបន្លំទូរគមនាគមន៍ និងការឆបោកតាមអ៊ីនធឺណិត នៅថ្ងៃសុក្រទី១៣ ខែមីនា នេះ ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ សេចក្តីព្រាងច្បាប់ប្រឆាំងការក្លែងបន្លំទូរគមនាគមន៍ និងការឆបោកតាមអ៊ីនធឺណិត ត្រូវបានរៀបចំដោយក្រសួងពាក់ព័ន្ធក្នុងពេល​ជាមួយការ​បើកប្រតិបត្តិការបង្រ្កាបការឆបោកអនឡាញទ្រង់ទ្រាយធំនៅកម្ពុជា។ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់បណ្តាញព័ត៌មាន AMS ថា បើគ្មានការប្រែ​ប្រួលទេ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងនាំក្រុមការងាររៀបចំសេចក្តីព្រាងច្បាប់ប្រឆាំង​ការក្លែងបន្លំទូរគមនាគមន៍ និងការឆបោកតាមអ៊ីនធឺណិតនៅថ្ងៃសុក្រក្នុងសប្ដាហ៍នេះ។ ឯកឧត្តមបញ្ជាក់ថា ថ្ងៃសុក្រនេះច្បាប់អនឡាញនេះនឹងត្រូវដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី ហើយលើសពីនេះក្រុមការងារនឹងផ្ដល់ព័ត៌មានជូនបងប្អូនអ្នកសារព័ត៌មានតាមក្រោយទៀត។ ទោះជាយ៉ាងណាអ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះមិនបានបញ្ជាក់លម្អិតថាសេចក្ដីព្រាងច្បាប់នេះមានអ្វីខ្លះ និងមានប៉ុន្មាន​មាត្រានោះទេ ដោយសារឯកឧត្តមថាសេចក្ដីព្រាងច្បាប់នេះមានភាពស្មុគស្មាញច្រើនទាមទារការត្រួតពិនិត្យឱ្យ​បានច្បាស់លាស់​ជាមុនសិន។ ចំណែកការបញ្ជូលទៅរដ្ឋសភាពិនិត្យនិងសម្រេចក៏មិនទាន់ដឹងថ្ងៃជាក់នោះដែរ។ លោក សុក សំអឿន មេធាវី និងជាអ្នកជំនាញច្បាប់មានបទពិសោធន៍មួយរូបនៅកម្ពុជា យល់ឃើញថាសេចក្តីព្រាងច្បាប់​ប្រឆាំងការ​ក្លែងបន្លំទូរគមនាគមន៍ និងការឆបោកតាមអ៊ីនធឺណិតនេះ មានសារសំខាន់។ ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ានឆ្នាំ២០២៦ នៅថ្ងៃទី៤មីនា នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីម្តងទៀតពីការតាំងចិត្តលុបបំបាត់មជ្ឈមណ្ឌលឆបោកតាមអនឡាញឱ្យអស់ពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦នេះ។ កម្ពុជាបាននិរទេសជនបរទេសដែលសង្ស័យថាជាអ្នកឆបោកជាង ៤៨.០០០នាក់ ខណៈជនបរទេសជាង ២១ម៉ឺននាក់​ផ្សេងទៀតបាន​ចាកចេញពី​ព្រះរាជាណាចក្រកម្ពុជាដោយស្ម័គ្រចិត្ត បន្ទាប់ពីប្រតិបត្តិការប្រឆាំងនឹងការឆបោកតាមអនឡាញ​បានបង្កើនការរឹតបន្តឹងតាំងពីខែមិថុនាឆ្នាំមុន៕ដោយ៖សេង…

  • តម្លៃប្រេងនៅកម្ពុជាត្រៀមធ្លាក់ចុះវិញ តាមតម្លៃទីផ្សារអន្តរជាតិ

    តម្លៃប្រេងនៅកម្ពុជាត្រៀមធ្លាក់ចុះវិញ តាមតម្លៃទីផ្សារអន្តរជាតិ

    ភ្នំពេញ៖តម្លៃប្រេងឥន្ធនៈបានបន្តហក់ឡើងបន្ថែមទៀតនៅថ្ងៃពុធទី១១ ខែមីនា ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបានឱ្យដឹងថា តម្លៃប្រេង​ថ្មីនឹង​ធ្លាក់ចុះមកវិញក្នុងពេលខាងមុខនេះ។ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្តាញព័ត៌មាន AMS ថា តម្លៃថ្មីនឹងស្របតាមនិន្នាការនៃ​ការធ្លាក់​ចុះនៃតម្លៃលើទីផ្សារអន្តរជាតិ។ឯកឧត្តមបានពន្យល់បន្ថែមថា មូលហេតុដែលតម្លៃប្រេងឡើងថ្លៃនៅថ្ងៃនេះ គឺដោយសារការលក់ចេញនូវស្តុកចាស់ដែលបាននាំ​ចូលក្នុង​តម្លៃខ្ពស់កាលពីពេលមុន។ឯកឧត្តមបញ្ជាក់ថា បើសិនតម្លៃនេះវាថយចុះ ហើយបន្តថយចុះទៀត ជាពិសេសប្រេងចម្រាញ់រួច នៅក្នុងតំបន់ យើងនឹងគិតគូទម្លាក់តម្លៃតថែមទៀត។ ក្រសួងពាណិជ្ជកម្មបានកំណត់តម្លៃថ្មីសម្រាប់រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃពុធ ទី១១ ខែ មីនា។ តម្លៃថ្មីសម្រាប់ប្រេងសាំងធម្មតា គឺ ៥,២០០ រៀល កើនឡើង ៨០០ រៀល បើធៀបនឹងតម្លៃចាស់កាលពីម្សិលមិញ និងប្រេងម៉ាស៊ូតមានតម្លៃ ៦,០៥០ រៀល កើនឡើង ៩០០ រៀល ក្នុងមួយលីត្រ។បើធៀបនឹងតម្លៃកាលពីដើមខែមីនា សាំងធម្មតាឡើងថ្លៃចំនួន ១៣៥០ រៀលក្នុងមួយលីត្រ។ រីឯប្រេងម៉ាស៊ូតឡើងថ្លៃ ២២០០ រៀលក្នុងមួយលីត្រ។ ទោះជាបែបនេះក្តី ក្រសួងពាណិជ្ជកម្មនឹងកំណត់តម្លៃលក់រាយថ្មីលើប្រេងឥន្ធនៈរៀងរាល់ ៣ថ្ងៃម្តងក្នុងពេលនេះ។ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់កាលពីសប្តាហ៍មុនថា ការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈក្នុងស្រុក គឺផ្អែកទៅលើថ្លៃដើមនៃការនាំចូលជាក់ស្ដែង។…

  • ការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៥ ឆ្នាំ២០២៦ក្រោមប្រធានបទ «ចូរសរសេរសំបុត្រទៅកាន់មិត្តភក្តិម្នាក់ពីមូលហេតុដែលទំនាក់ទំនងរវាងមនុស្សមានសារៈសំខាន់ចាំបាច់នៅក្នុងពិភពឌីជីថល»

    ការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៥ ឆ្នាំ២០២៦ក្រោមប្រធានបទ «ចូរសរសេរសំបុត្រទៅកាន់មិត្តភក្តិម្នាក់ពីមូលហេតុដែលទំនាក់ទំនងរវាងមនុស្សមានសារៈសំខាន់ចាំបាច់នៅក្នុងពិភពឌីជីថល»

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជន និងសិស្សានុសិស្ស មេត្តាជ្រាបថា ដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សឱ្យបង្ហាញស្នាដៃនៃសំណេររបស់ខ្លួន និងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់គំនិតច្នៃប្រឌិត ទេពកោសល្យនៃការសរសេរ ព្រមទាំងជំរុញការយល់ដឹង ការផ្សព្វផ្សាយ និងការប្រើប្រាស់សេវាប្រៃសណីយ៍នៅកម្ពុជា ក្រសួងរៀបចំកម្មវិធីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ចូរសរសេរសំបុត្រទៅកាន់មិត្តភក្តិម្នាក់ពីមូលហេតុដែលទំនាក់ទំនងរវាងមនុស្សមានសារៈសំខាន់ចាំបាច់នៅក្នុងពិភពឌីជីថល – Write a letter to a friend about why human connection matters in a digital world»។ ១. រង្វាន់ជ័យលាភី បេក្ខជនជ័យលាភីនឹងទទួលបានរង្វាន់លើកទឹកចិត្ត ដូចខាងក្រោម៖ – ជ័យលាភីលេខ១ ទទួលបាន មេដាយ ១គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង សៀវភៅតែមប្រិ៍ ១ឈុត កាបូប ១ និង ប្រាក់រង្វាន់ចំនួន ៤ លានរៀល – ជ័យលាភីលេខ២ ទទួលបាន មេដាយ ១គ្រឿង…

  • ការវាយប្រហារវាងអ៊ីស្រាអែល អាមេរិក លើអ៊ឺរ៉ង់ ស្ងប់ស្ងាត់បន្តិច ក្រោយ ត្រំាប្រកាសថាសង្គ្រាមនឹងបញ្ចប់ឆាប់ៗនេះ

    ការវាយប្រហារវាងអ៊ីស្រាអែល អាមេរិក លើអ៊ឺរ៉ង់ ស្ងប់ស្ងាត់បន្តិច ក្រោយ ត្រំាប្រកាសថាសង្គ្រាមនឹងបញ្ចប់ឆាប់ៗនេះ

    ភ្នពេញ៖និស្សិតខ្មែរហាត់ការ និងពលករខ្មែរ ដែលកំពុងធ្វើការ និងស្នាក់នៅប្រទេសអ៊ីស្រាអែល បានឱ្យដឹងថា ស្ថានភាពការវាយប្រហារតបតគ្នារវាងអ៊ីស្រាអែល អាមេរិក ប្រឆាំងអ៊ឺរ៉ង់ បានធូរស្រាលបន្តិចកាលពីយប់ថ្ងៃចន្ទ ទី៩ខែមីនា ។ការថមថយការវាយប្រហារគ្នានេះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋ Florida នៅថ្ងៃដដែលនោះ ថា ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកទៅលើប្រទេសអ៊ីរ៉ង់នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ដោយធានាថាទីផ្សារតម្លៃប្រេងជាសកលនឹងល្អប្រសើរឡើងវិញ    ខណៈ តម្លៃប្រេងសកលហក់ឡើងដល់ជិត ១២០ដុល្លារក្នុងមួយបារ៉ែល។ កញ្ញា ភឿន សុខា និស្សិតហាត់ការនៅប្រទេសអ៊ីស្រាអែល បានប្រាប់បណ្តោញព័ត៌មាន AMS ថា នៅតំបន់ដែលនាងកំពុងធ្វើការ និងរស់នៅ គឺស្ថានភាពការវាយប្រហារបានស្ងប់ស្ងាត់បន្តិចកាលពីយប់ថ្ងៃចន្ទ ប៉ុន្តែកន្លែងខ្លះនៅតែបន្តមានភាពតានតឹង។និស្សិតដដែល បញ្ជាក់ថា ទោះបីស្ថានភាពយ៉ាងណា នាងនៅតែបន្តភាពប្រុងប្រយ័ត្ន និងការពារទុកជាមុន ។លោក ពេជ្រ មុន្នី ពលករខ្មែរធ្វើការនៅប្រទេសអ៊ីស្រាអែល បានប្រាប់ថាតាំងពីម៉ោង១០យប់ថ្ងៃចន្ទ រហូតដល់ម៉ោង៨កន្លះព្រឹកថ្ងៃអង្គារទី១០ខែមីនានេះមានសភាពស្ងប់ស្ងាត់ ប៉ុន្តែចាប់ពីម៉ោង៩ព្រឹក រហូតដល់រសៀលថ្ងៃអង្គារនេះ ការវាយប្រហារក៏នៅតែបន្ត ប៉ុន្តែមិនធ្ងន់ធ្ងរដូចការវាយប្រហារដំបូងៗ។បើតាមលោកពេជ្រ មុន្នី ពលរដ្ឋនៅតំបន់ដែលលោករស់នៅ មានការចរាចរ រកស៊ី ធ្វើការជាធម្មតា…

  • ពលករកម្ពុជា កំពុង ធ្វើការ នៅប្រទេសថៃ អាចនឹងទទួល បាន ការពន្យាទិដ្ឋាការ ៦ ខែបន្ថែមទៀត 

    ពលករកម្ពុជា កំពុង ធ្វើការ នៅប្រទេសថៃ អាចនឹងទទួល បាន ការពន្យាទិដ្ឋាការ ៦ ខែបន្ថែមទៀត 

    ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងការងារថៃ លោកស្រី ទ្រីនុច ធៀនថុង (Treenuch Thienthong) បាន ឲ្យ ដឹង ថា ពលករខ្មែរ ដែលត្រូវ អស់សុពល ភាព ទិដ្ឋាការ ក្នុងប្រទេសថៃ អាចនឹងទទួល បាន ការពន្យារយៈ ពេល ៦ខែ បន្ថែមទៀត។ការលើកឡើង នេះ បន្ទាប់ពីប្រទេសថៃ កំពុងជួបវិបត្តិ ខ្វះកម្លាំងពលកម្ម យ៉ាងធ្ងន់ធ្ងរ។ ជាពិសេស សម្រាប់   វិស័យឧស្សាហកម្ម សំណង់ និងកសិកម្ម ខណៈ រដូវ ប្រមូលផល ផ្លែឈើ បាន មកដល់។សារព័ត៌មាន Amarin News បានដកស្រង់ប្រសាសន៍របស់លោកស្រី ទ្រីនុច ធៀនថុង បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយវិស័យឯកជន កាលពីថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២៦ ថា ក្នុងវិស័យកសិកម្ម អំពៅ កៅស៊ូ ទុរ៉េន សំណង់…

  • ថៃបញ្ជាក់ជាថ្មីទៀតថាការ ចរចា ព្រំដែនជាមួយ កម្ពុជាត្រូវ រង់ចាំ រដ្ឋាភិបាល ថ្មីថៃចូលកាន់តំណែង

    ថៃបញ្ជាក់ជាថ្មីទៀតថាការ ចរចា ព្រំដែនជាមួយ កម្ពុជាត្រូវ រង់ចាំ រដ្ឋាភិបាល ថ្មីថៃចូលកាន់តំណែង

    ភ្នំពេញ៖រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow បាននិយាយថា ការចរចាព្រំដែនណាមួយជា មួយកម្ពុជា ត្រូវរង់ចាំរហូតដល់រដ្ឋាភិបាលថ្មីថៃចូលកាន់តំណែង។ រដ្ឋាភិបាលថ្មី ដែលអាចលេចចេញជារូបរាង ក្នុងអំឡុងខែ មេសា ខការលើកឡើង របស់ប្រមុខការទូតថៃ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារ៍ទី១០ ខែមីនានេះ។កាសែត The Nation បាន ស្រង់សម្តី លោក Sihasak Phuangketkeowថា កម្ពុជាបា នស្នើឳ្យបើកកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះថៃ-កម្ពុជា (JBC)។ លោកសង្កត់ធ្ងន់ថា ការចរចាណាមួយត្រូវតែស្ថិតនៅក្នុងក្របខ័ណ្ឌដែលព្រមព្រៀងគ្នា ហើយ បញ្ហាណាមួយដែលទាក់ទងនឹងការប្រគល់ទឹកដីឡើងវិញ នឹងត្រូវលើកឡើងនៅក្នុងកិច្ចប្រជុំដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងកំណត់ព្រំដែនដែលកំពុងបន្ត។មកទល់ពេលនេះភាគីកម្ពុជាមិនទាន់ឆ្លើយតបយ៉ាងណាទេបន្ទាប់ពីភាគីថៃបានអះអាងជំហររបស់ ខ្លួនសារជាថ្មីនេះ។កាលពីពេលថ្មីៗនេះ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាថ្មីទៅ JBC ភាគីថៃ ដោយស្នើឲ្យថៃចូលរួមវាស់វែងបោះបង្គោលព្រំដែនឡើងវិញ ក្រោយកិច្ចប្រជុំ ក្រុម យោធាភូមិភាគ នៃ ប្រទេសទាំងពីរបរាជ័យ ចំនួន ៣លើកកន្លងមក។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាកាលពីថ្ងៃទី២៤ ខែកុម្ភៈ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ភាគីកម្ពុជាបានស្នើទៅភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែង នៅកាលបរិច្ឆេទ សមស្របណាមួយចន្លោះពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦…

  • កម្ពុជានឹងដំណើរការរោងចក្រថាមពលពន្លឺព្រះអាទិត្យធំបំផុតនៅអាស៊ីអាគ្នេយ៍ ក្នុងខែនេះ

    កម្ពុជានឹងដំណើរការរោងចក្រថាមពលពន្លឺព្រះអាទិត្យធំបំផុតនៅអាស៊ីអាគ្នេយ៍ ក្នុងខែនេះ

    ភ្នំពេញ៖កម្ពុជា នឹងភ្ជាប់គម្រោងថាមពលពន្លឺព្រះអាទិត្យធំជាងគេនៅអាស៊ីអាគ្នេយ៍ទៅនឹងបណ្តាញអគ្គិសនីជាតិ ក្នុងរយៈពេល​ប៉ុន្មានថ្ងៃខាងមុខនេះ ដែលជាជំហានដ៏សំខាន់មួយក្នុងការពង្រីកថាមពលកកើតឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់ solarquarter កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។ ប្រភពដដែលខាងលើឱ្យដឹងថា រោងចក្រថាមពលពន្លឺព្រះអាទិត្យ មានទីតាំងស្ថិតនៅភូមិកណ្តាល និងភូមិក្រាំងខ្វួន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានសមត្ថភាពផលិតថាមពលសរុប ៩៣០មេហ្គាវ៉ាត់ ដែលធ្វើឱ្យវាក្លាយជារោងចក្រថាមពល​ពន្លឺព្រះអាទិត្យធំជាងគេនៅអាស៊ីអាគ្នេយ៍។ គម្រោងនេះ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមផ្គត់ផ្គង់អគ្គិសនីនៅទូទាំងប្រទេសកម្ពុជា បន្ទាប់ពីបើកដំណើរការក្នុងអំឡុងខែមីនា​នេះ។ រោងចក្រនេះនឹងវ៉ាដាច់រោងចក្រថាមពលពន្លឺព្រះអាទិត្យ Dau Tieng នៅប្រទេសវៀតណាម ដែលមានសមត្ថភាពប្រហែល ៥០០ មេហ្គាវ៉ា តែប៉ុណ្ណោះ។ ខណៈពីមុនរោងចក្រថាមពលពន្លឺព្រះអាទិត្យ Dau Tieng គឺជារោងចក្រថាមពលស្អាតធំជាង​គេមួយនៅក្នុងតំបន់។ គម្រោងរោងចក្រថាមពលពន្លឺព្រះអាទិត្យ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នេះនឹងពង្រឹងការផ្គត់ផ្គង់ថាមពលរបស់ប្រទេសកម្ពុជា​យ៉ាងខ្លាំង និងគាំទ្រដល់យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការពង្រីកប្រភពថាមពលកកើតឡើងវិញ និងកាត់បន្ថយការពឹងផ្អែក​លើឥន្ធនៈហ្វូស៊ីល។ កាលពីខែកុម្ភៈ ឆ្នាំនេះ អគ្គិសនីកម្ពុជា(EDC) បានប្រកាសចាប់ផ្ដើមដំណើរការដេញថ្លៃជាអន្តរជាតិសម្រាប់​ការអនុវត្តគម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ ៦០មេហ្គាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង ដែលជាផ្នែកធំនៃគម្រោងឧទ្យានថាមពលព្រះអាទិត្យ ១០០មេហ្គាវ៉ាត់ ដើម្បីបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និងពង្រីកលទ្ធភាពប្រើប្រាស់អគ្គិសនីក្នុងតម្លៃសមរម្យ៕ ដោយ៖ខន ណារី

  • អ្នកសេដ្ឋកិច្ច ៖តម្លៃប្រេងនៅកម្ពុជានឹងធ្លាក់ចុះ ខណៈប្រេងនៅទីផ្សារសកលស្រុតថ្លៃបន្តិចមកវិញ

    អ្នកសេដ្ឋកិច្ច ៖តម្លៃប្រេងនៅកម្ពុជានឹងធ្លាក់ចុះ ខណៈប្រេងនៅទីផ្សារសកលស្រុតថ្លៃបន្តិចមកវិញ

    ភ្នំពេញ៖សេដ្ឋវិទូ រំពឹងថា តម្លៃប្រេងកម្ពុជា នឹងធ្លាក់ចុះស្របពេលដែលទីផ្សារថាមពលពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង។ ចំណែករដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល អះអាងថា តម្លៃប្រេងឥន្ធនៈកម្ពុជា ពឹងផ្អែកលើថ្លៃដើមនៃការនាំចូល។ កាលពីយប់ថ្ងៃចន្ទទី៩ ខែមីនា តម្លៃប្រេងអន្តរជាតិ បានធ្លាក់ចុះយ៉ាងគំហុកពីតម្លៃជិត ១២០ ដុល្លារ មកក្រោម ៩០ ដុល្លារក្នុងមួយ​បារ៉ែល ក្រោយការថ្លែងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ថា សង្រ្គាមប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ជិតដល់​ទីបញ្ចប់ហើយ។ តម្លៃប្រេងសកលបានហក់ឡើងយ៉ាងខ្លាំង ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បើកប្រតិបត្តិការ​យោធាលើប្រទេសអ៊ីរ៉ង់ ដែលជាប្រទេសផលិតប្រេងធំបំផុតមួយរបស់ពិភពលោក និងជាម្ចាស់ច្រក​ផ្លូវទឹកយុទ្ធសាស្ត្រ​ដ៏សំខាន់របស់ពិភពលោក គឺច្រកសមុទ្រ អរម៉ូស(Hormuz) ។ អ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត ជ័យ តិច បានព្យាករថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជានឹងធ្លាក់ចុះមកវិញ ក្នុងការប្រកាស​តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្មនាថ្ងៃទី១១ ខែមីនា ដោយយោងតាមសម្ពាធនៃការធ្លាក់ថ្លៃប្រេងលើទីផ្សារសកល។ កាលពីសប្តាហ៍មុន តម្លៃប្រេងសាំង និងម៉ាស៊ូតបានហក់ឡើងដល់ ៤.៤០០ រៀល និង ៥.១៥០ រៀល ក្នុងមួយលីត្រ ដែលការកើន​ឡើងនេះចន្លោះពី ៥៥០រៀល សម្រាប់ប្រេងសាំង…

  • សម្តេច ម៉ែន សំអន យកឱកាសទិវាអន្តរជាតិនារីអញ្ជើញសួរសុខទុក្ខ​កងទ័ពភាគខាងជើងប្រទេស

    សម្តេច ម៉ែន សំអន យកឱកាសទិវាអន្តរជាតិនារីអញ្ជើញសួរសុខទុក្ខ​កងទ័ពភាគខាងជើងប្រទេស

    ព្រះវិហារ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូន កងពលតូចអន្តរាគមន៍លេខ៩ និងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ-កំពង់ធំ និងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១១៥ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ»។ ក្នុងឱកាសនៃជំនួបសាកសួរខុខទុក្ខកងទ័ពនៅខេត្តព្រះវិហារ កំពង់ធំ កាលព្រឹកថ្ងៃចន្ទទី៩ ខែមីនា ឆ្នាំ២០២៦ សម្តេចកិត្តិ​សង្គហបណ្ឌិតបាននាំការផ្តាំផ្ញើនឹករលឹកពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ជូនដល់កងទ័ពទាំងអស់ដោយក្តីនឹករលឹក។ សម្តេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះក្រុមគ្រួសារកងទ័ពទាំងអស់ ដើម្បីធានាថា ពួកគាត់ទទួលបានការគាំទ្រ និងជំនួយចាំបាច់ផ្សេងៗ ខណៈដែលស្វាមី កូន ឬបងប្អូនរបស់ពួកគាត់កំពុង​បំពេញភារកិច្ចដ៏ថ្លៃថ្លាការពារជាតិ។សម្តេចក៏បានណែនាំដល់អាជ្ញាធរគ្រប់​ថ្នាក់បន្តយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅជា​ប្រចាំដល់ក្រុមគ្រួសារកងទ័ពនៅក្នុងមូលដ្ឋានខេត្តរបស់ខ្លួន។ គូសរំលេចទាក់ទងនឹងប្រធានបទទិវានារីអន្តរជាតិ៨មីនា ឆ្នាំនេះ «សន្តិភាព…

  • កម្ពុជាកំពុងតាមដានផលប៉ះពាល់ពីវិបត្តិប្រេង ខណៈហ្វីលីពីនកាត់បន្ថយថ្ងៃធ្វើការ

    កម្ពុជាកំពុងតាមដានផលប៉ះពាល់ពីវិបត្តិប្រេង ខណៈហ្វីលីពីនកាត់បន្ថយថ្ងៃធ្វើការ

    ភ្នំពេញ៖ វិបត្តិប្រេងឡើងថ្លៃ កំពុងបង្ខំឱ្យរដ្ឋាភិបាលក្នុងតំបន់អាស៊ានរកដំណោះស្រាយបន្ទាន់ ដោយក្នុងនោះ ហ្វីលីពីនបានចាប់ផ្តើមថ្ងៃធ្វើការពី៥ថ្ងៃ មក ៤ថ្ងៃក្នុងមួយសប្តាហ៍ជាបណ្ដោះអាសន្ន ខណៈដែលកម្ពុជា កំពុងសិក្សាពីផលប៉ះពាល់ និងត្រៀមលក្ខណៈឆ្លើយតបទៅនឹងការឡើងថ្លៃប្រេងឥន្ធនៈយ៉ាងគំហុកនេះ។ គិតត្រឹមថ្ងៃចន្ទ ទី៩ ខែមីនានេះ តម្លៃប្រេងឆៅអន្តរជាតិប្រភេទ Brent និង WTI បានហក់ឡើងដល់ជាង ១២០ដុល្លារ ក្នុងមួយបារ៉ែល ដែលមានចំណុះប្រហែល ១៥៩លីត្រ។ ការហក់ឡើងយ៉ាងគំហុកនេះ បណ្ដាលមកពីជម្លោះរវាងអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ នៅតំបន់មជ្ឈិមបូព៌ា។ជម្លោះ ដែលបានផ្ទុះឡើងតាំងពីថ្ងៃទី២៨ ខែកុម្ភៈមក។ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃចន្ទថា ក្រសួងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់នានា បណ្ដាលមកពីការហក់ឡើងនៃតម្លៃប្រេង។ យ៉ាងណាក៏ដោយ ឯកឧត្តម មិនទាន់អាច បញ្ជាក់ បាន នៅឡើយ ពីលទ្ធភាពនៃការកែសម្រួលថ្ងៃធ្វើការ នៅការិយាល័យរបស់បុគ្គលិក និងមន្ត្រីរាជការ នោះ។ ជាមួយគ្នានេះ អ្នកនាំពាក្យ ដដែល បានអំពាវនាវឱ្យមានការប្រើប្រាស់ប្រេងឥន្ធនៈដោយសន្សំសំចៃខ្ពស់ក្នុងស្ថានភាពវិបត្តិនេះ។ ឯកឧត្តមបញ្ជាក់ថា បើអាចចែករំលែកមធ្យោបាយធ្វើដំណើរជាមួយគ្នា…