-
Ecoធនាគារជាតិស្នើពលរដ្ឋកុំសម្រុកដកប្រាក់ពីធនាគារAPD ក្នុងពេលតែមួយ ចៀសវាងបង្កឧបសគ្គដល់ធនាគារ

ភ្នំពេញ៖លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃចន្ទនេះបានស្នើសុំប្រជាពលរដ្ឋកុំសម្រុកទៅដកប្រាក់ចេញពីធនាគារ APD ក្នុងពេលតែមួយដំណាលគ្នា ដើម្បីទុក លទ្ធភាព ឲ្យ ធនាគារ សងប្រាក់ត្រឡប់ មកវិញ ។ការលើកឡើងនេះ ធ្វើឡើង ភ្លាមៗក្រោយពីប្រជាពលរដ្ឋជាច្រើន បាន មកតម្រង់ជួរនៅធនាគារ APD ក្នុងតំបន់បឹងកក់ កាលពីព្រឹកថ្ងៃចន្ទទី១៦ ខែមីនា នេះ ដើម្បីដកប្រាក់។ លោកជំទាវ ពន្យល់ថា ធនាគារមិនអាចបង្វិលប្រាក់សងអតិថិជនទាន់ពេលឡើយ ប្រសិនបើ អតិថិជន សម្រុក ដក ប្រាក់ ក្នុងពេលតែមួយដំណាលគ្នាបែបនេះ។លោកជំទាវបញ្ជាក់ថា«ក្នុងពេលដែលអតិថិជន អ្នកដាក់ប្រាក់បញ្ញើគាត់សម្រុកមកដកប្រាក់ចេញពីគ្រឹះស្ថាននោះទាំងអស់ក្នុងពេលតែមួយ ពេលនោះធនាគារគាត់នឹងជួបបញ្ហាសន្ទនាភាព។ បានន័យថាលុយគាត់បង្វិលអត់ទាន់ មិនមែនមានន័យថាគាត់អត់មានលុយសងទេ»។លោកជំទាវ ជា សិរី ពន្យល់ថា ការដាក់ប្រាក់ក្នុងធនាគារ សុទ្ធតែមានកាលកំណត់ ដូច្នេះ អតិថិជនមិនអាចចេះតែសម្រុកទៅដកប្រាក់ក្នុងពេលតែមួយដំណាលគ្នានោះទេ ព្រោះវានឹងអាចប៉ះពាល់ដល់ការធ្វើប្រតិបត្តិការរបស់ប្រព័ន្ធធនាគារ។កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ធនាគារ APD បានចេញសេចក្ដីប្រកាសមួយស្ដីពីការផ្អាករាល់ប្រតិបត្តិការទាំងអស់របស់ធនាគារ ជាបណ្ដោះអាសន្ន ហើយអតិថិជនម្នាក់ អាចដកប្រាក់ត្រឹមតែ ៣០០ដុល្លារប៉ុណ្ណោះ ក្នុងមួយថ្ងៃ…
-
ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំលើកទី២នៃប្រទេសជាមិត្តនៃ ដំណើរការហ៊ីរ៉ូស៊ីម៉ាស្ដីពីបញ្ញាសិប្បនិម្មិត (Hiroshima AI Process Friends Group)

ទីក្រុងតូក្យូ៖ តបតាមការអញ្ជើញរបស់ ឯកឧត្ដម Hayashi Yoshimasa រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងនិងសារគមនាគមន៍ជប៉ុន ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២នៃ “ក្រុមប្រទេសជាមិត្តនៃដំណើរការហ៊ីរ៉ូស៊ីម៉ាស្ដីពីបញ្ញាសិប្បនិម្មិត (Hiroshima AI Process Friends Group)” នាថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៦ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយមានការចូលរួមពីរដ្ឋមន្រ្តីនិងថ្នាក់ដឹកនាំទទួលបន្ទុកឌីជីថល អង្គការអន្តរជាតិ និងក្រុមហ៊ុនបច្ចេកវិទ្យានានានៃក្រុមប្រទេសជាមិត្ត។ ឯកឧត្ដមរដ្ឋមន្ត្រី បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះអំពីការចាប់យកនិងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត ដោយបានគូសបញ្ជាក់អំពីបទពិសោធននិងទស្សនវិស័យរបស់កម្ពុជា ពិសេសផ្តោតលើសារៈសំខាន់នៃកិច្ចសហការដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នា និងជំរុញការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ សុវត្ថិភាព សន្តិសុខ និងទំនុកចិត្ត ស្របតាមគោលការណ៍រួមមានជាអាទិ៍តម្លាភាព យុត្តិធម៌ និងនរាទិភាព (human-centricity) ពោលគឺការផ្ដល់អាទិភាពលើមនុស្ស។ ក្នុងឱកាសនេះដែរ ឯកឧត្ដមរដ្ឋមន្ត្រី បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្ដម Hayashi Yoshimasa រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងនិងសារគមនាគមន៍ជប៉ុន។ ឯកឧត្ដមរដ្ឋមន្ត្រីទាំងពីររូបបានពិភាក្សាអំពីកិច្ចការបញ្ញាសិប្បនិម្មិតនៅប្រទេសទាំងពីរ ព្រមទាំងបានចែករំលែកទៅវិញទៅមកនិងសម្ដែងក្ដីរីករាយអំពីវឌ្ឍនភាពនៃកិច្ចសហការក្រោមក្របខណ្ឌកំណត់ហេតុរួម ដែលបានចុះហត្ថលេខាកាលពីខែមករា កន្លងទៅនេះ និងកិច្ចសហការទ្វេភាគីផ្សេងទៀតទាំងលើផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល សន្តិសុខសាយប័រ ធនធានមនុស្សឌីជីថល និងបញ្ញាសិប្បនិម្មិត។ ឯកឧត្ដមរដ្ឋមន្ត្រីទាំងពីរបានប្ដេជ្ញាបន្តពង្រឹងកិច្ចសហការទ្វេភាគីរវាងកម្ពុជានិងជប៉ុនលើផ្នែកឌីជីថលនិងបញ្ញាសិប្បនិម្មិតឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីប្រយោជន៍ប្រជាជាតិទាំងពីរ។ កិច្ចប្រជុំនេះមានកិច្ចប្រជុំពិភាក្សាតុមូល…
-
ទូតដាណឺម៉ាកពេញចិត្តចំពោះជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដោយសន្តិវិធី

ភ្នំពេញ៖ឯកអគ្គរាជទូតដាណឺម៉ាកប្រចាំនៅកម្ពុជា បង្ហាញនូវការពេញចិត្តចំពោះជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដោយឈរលើការគោរពបទឈប់បាញ់ និងការដោះស្រាយបញ្ហាដោយសន្តិវិធី ។ កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម ដែននី អានណាន (Danny Annan) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រដាណឺម៉ាកប្រចាំនៅកម្ពុជា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានប្រាប់អ្នកយកព័ត៌មានក្រោយជំនួបនៃឥស្សរជនជាន់ខ្ពស់ទាំងពីរថានៅក្នុងឱកាសនោះ សម្ដេចតេជោបានចែករំលែកអំពីស្ថានការណ៍អន្តរជាតិមួយចំនួនដែលកើតមានឡើងនៅពេលបច្ចុប្បន្ន ជាពិសេស បញ្ហាព្រំដែនរវាងកម្ពុជានិងថៃ ដែលបានកើតឡើងនាពេលកន្លងមកនេះ ដែលភាគីទាំងពីរកំពុងតែរក្សាគោលជំហរបទឈប់បាញ់ ហើយសម្ដេចបានបញ្ជាក់អំពីជំហររបស់រដ្ឋាភិបាលកម្ពុជានាពេលកន្លងមក គឺគាំទ្រចំពោះការរក្សានូវជំហរនៃការគោរពបទឈប់បាញ់ និងការដោះស្រាយបញ្ហា និងការចរចាដោយសន្តិវិធី ។ ចំណែកឯកឧត្តម ឯកអគ្គរាជទូតដាណឺម៉ាក បានពេញចិត្តចំពោះជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដោយឈរលើការគោរពបទឈប់បាញ់ និងការដោះស្រាយបញ្ហាដោយសន្តិវិធី ។ គួររម្លឹកថា សង្គ្រាមចុងក្រោយរយៈពេល២១ថ្ងៃ បានធ្វើឱ្យពលរដ្ឋខ្មែរជាង ៦៤ម៉ឺននាក់ ភៀសខ្លួនពីលំនៅដ្ឋាន និងពលរដ្ឋជាង ៣០នាក់ទៀត បានបាត់បង់ជីវិត។ភាគីថៃ មិនត្រឹមតែបំផ្លាញផ្ទះសម្បែងពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរំលោភបំពានដែនអធិបតេយ្យភាព…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ សមាគមកាយឫទ្ធិនារីកម្ពុជាកំពុងជួយយុវតីកម្ពុជាឱ្យកាន់តែរឹងមាំ

សៀមរាប៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា (GGAC) បានមានប្រសាសន៍ថា សមាគមកាយឫទ្ធិនារីកម្ពុជា កំពុងជួយដល់យុវតីកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ និងទទួលបានបទពិសោធន៍ ចំណេះដឹងល្អៗ ពីថ្នាក់ដឹកនាំជាតិ តំបន់ និងអន្តរជាតិ ជាមួយនឹងការចូលរួមក្នុងសកម្មភាពសង្គមជាច្រើន ។ ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកា សមាជិកសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តសៀមរាប កាលពីចុងសប្ដាហ៍លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបង្ហាញនូវអារម្មណ៍រំភើបរីករាយយ៉ាងពេញចិត្ត ចំពោះសមាជិក សមាជិកា និងកុមារី យុវតី របស់សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប ប្រកបដោយសុខភាពល្អ មាំមួន ការរីកចម្រើនផ្នែកចំណេះវិជ្ជា ប្រាជ្ញាស្មារតី រួមទាំងមានក្រមសីលធម៌ល្អ សមត្ថភាពពេញលេញ និងជំនឿជាក់យ៉ាងមុតមាំ លើខ្លួនឯង ក្រោយពីទទួលបានការរៀនសូត្រ និងបណ្តុះបណ្តាលពីសមាគម ក្នុងរយៈពេល ៤ឆ្នាំមកនេះ ។ លោកជំទាវបណ្ឌិត បានបន្តថា មួយវិញទៀតសម្រាប់យុវតីដែលភាពរឹងមាំ និងមានចំណេះជំនាញល្អ ជាពិសេសភាសាអង់គ្លេស ក៏ត្រូវបានលើកទឹកចិត្តឲ្យចូលរួម ក្នុងកម្មវិធីអន្តរជាតិ ទាំងនៅក្នុងតំបន់ និងអន្តរជាតិ ហើយទទួលបាននូវការចែករំលែកចំណេះដឹង ពីថ្នាក់ដឹកនាំនៃយុវជនកាយឫទ្ធិអន្តរជាតិ ដែលត្រង់ចំណុចនេះ យុវតីដទៃទៀតគួរសិក្សាស្វែងយល់ពីពួកគេ ដែលទទួលបានការលើកទឹកចិត្តទាំងនោះ…
-
បទពិសោធន៍ជោគជ័យ ដើម្បីបាននិទ្ទេស A

ភ្នំពេញ៖ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍សិក្សា ពីសិស្សនិទ្ទេស A ចំនួន ២៣៩នាក់ ជូនដល់សិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ កម្មវិធីនេះមានការចូលរួមផ្ទាល់ និងផ្សាយបន្តផ្ទាល់ទៅកាន់សិស្សគ្រប់សាខាចំនួន ២,៧៥៩នាក់ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយកប៊ែលធី គ្រុប និងលោកស្រី ។ លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ បានឱ្យដឹងថា បច្ចុប្បន្នសាលា ប៊ែលធី អន្តរជាតិ មាន ៣២សាខា កំពុងដំណើរការ និង ១សាខា កំពុងសាងសង់។ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ សិស្សថ្នាក់ទី១២ របស់សាលាប៊ែលធី ចូលរួមប្រឡងបាក់ឌុបចំនួន ២,៧៥៤នាក់ ក្នុងនោះ ជាប់ ២,៦៨០នាក់ ស្មើនឹង ៩៧.៣១% ហើយមានសិស្សទទួលបាន និទ្ទេស A ចំនួន…
-
ក្រសួងបរិស្ថានចាត់វិធានការចាំបាច់មួយចំនួនដល់ម្ចាស់រោងចក្រកែច្នៃផ្លែស្វាយមួយកន្លែងនៅកំពង់ស្ពឺ

ភ្នំពេញ៖៖រោងចក្រកែច្នៃផ្លែស្វាយរបស់ក្រុមហ៊ុន Khun Da Sambath Co., Ltd. ដែលមានទីតាំងនៅជាប់ផ្លូវល្បឿនលឿន ចន្លោះគីឡូ ម៉ែត្រលេខ៧៣-៧៤ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានរកឃើញថា ដំណើរការដោយគ្មានច្បាប់ពាក់ព័ន្ធវិស័យបរិស្ថាន និងបានបង្ហូរកាកសំណល់រាវចេញក្រៅរោងចក្របង្កឱ្យប៉ះពាល់បរិស្ថាន និងជះក្លិន ស្អុយប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ភ្លាមៗនោះ មន្រ្តីជំនាញក្រសួងបរិស្ថានបានចាត់វិធានការចាំបាច់មួយចំនួនឱ្យម្ចាស់រោងចក្រមួយនេះបំពេញកាតព្វកិច្ច។ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារ បរិស្ថាន ក្រសួងបរិសា្ថន បានចុះទៅដល់ទីតាំងរោងចក្រកែច្នៃផ្លែស្វាយរបស់ក្រុមហ៊ុន Khun Da Sambath Co., Ltd. ដែលមានទីតាំងនៅជាប់ផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ៧៣-៧៤ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។មន្រ្តីអធិការកិច្ចបានរកឃើញថា ក្រុមហ៊ុនបានប្រព្រឹត្តល្មើសទៅនឹង មាត្រា១៦១ មាត្រា១៧៣ មាត្រា៦៦៨ និងមាត្រ៨៤៥ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងអនុក្រឹត្យលេខ៤២ និងអនុក្រឹត្យលេខ ១០៣ ស្ដីពីការត្រួតពិនិត្យការបំពុលទឹក។ ក្រោយការរកឃើញក្រសួងបរិស្ថានបានចាត់វិធានការចាំបាច់ចំនួន៦ចំណុច ក្នុងនេះ៖១. ក្រុមហ៊ុនត្រូវបញ្ឈប់ការបញ្ចេញបង្ហូរសំណល់រាវចេញពីទីតាំងក្រុមហ៊ុនជាបន្ទាន់។ ២. ក្រុមហ៊ុននឹងទទួលរងនូវពិន័យអន្តរកាល។ ៣. ក្រុមហ៊ុនត្រូវផ្ដល់សំណងការខូចខាតបរិស្ថាន និងត្រូវស្តារបរិស្ថានឡើងវិញនៅទីតាំង ដែលទទួលរងការបំពុល។…
-
ឯកឧត្តម សុខ ពុទ្ធិវុធ បានទទួលជំនួបសម្តែងការគួរសមនិងពិភាក្សា អ្នកជំនាញអភិវឌ្ឍន៍ឌីជីថល តំណាងធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីពិភាក្សាលើគម្រោង BRIDGE

ភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានទទួលជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ Ms. Carolyn Florey អ្នកជំនាញអភិវឌ្ឍន៍ឌីជីថល តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank – ADB) ដើម្បីពិភាក្សាលើគម្រោង “Building Resilience for Integrated Digital Governance and Efficiency in Cambodia (BRIDGE)” នៅទីស្ដីការ ក.ប.ទ.។ក្នុងជំនួបនេះ Ms. Carolyn Florey បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ និងការផ្ដល់កិច្ចសហប្រតិបត្ដិការប្រកបដោយការយកចិត្ដទុកដាក់ពី ក.ប.ទ. តាមរយៈ ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ ដែលបានបង្ហាញការចាប់អារម្មណ៍ក្នុងការពង្រឹងនិងពង្រីកកិច្ចសហការប្រតិបត្ដិការរវាងក្រសួង និង ADB ដោយក្នុងនោះ បានគូសបញ្ជាក់ថាគម្រោង BRIDGE នេះ នឹងត្រូវអនុម័តនៅឆ្នាំ២០២៧។ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ…
-
ឯកឧត្តម សុខ ពុទ្ធិវុធ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យ ២០២៦-២០៣៥ ជាមួយក្រសួងផែនការ

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញដឹកនាំក្រុមការងាររៀបចំគោលនយោបាយអភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហ ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយលោកជំទាវ ហង់ លីណា រដ្ឋលេខាធិការក្រសួងផែនការ ដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យ ២០២៦-២០៣៥ នៅទីស្ដីការក្រសួងផែនការ។ កិច្ចប្រជុំនេះ បានពិភាក្សាអំពីការរៀបចំអភិបាលកិច្ចទិន្នន័យ និងការរៀបចំបច្ចេកទេសគាំទ្រ ដើម្បីស្វែងយល់អំពីចក្ខុវិស័យ គោលបំណង គោលដៅជាយុទ្ធសាស្រ្ត ព្រមទាំងសកម្មភាពអាទិភាពក្នុងសេចក្តីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យ។ ក្រុមការងារ ក.ប.ទ. និងក្រសួងផែនការ នឹងបន្តសហការ ដើម្បីពង្រីកការគ្រប់គ្រងទិន្នន័យឱ្យកាន់តែប្រសើរ ដែលអាចគាំទ្រដល់ប្រព័ន្ធទិន្នន័យស្ថិតិជាតិ និងការរៀបចំអភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហ៕ ដោយ៖ង៉ាន់ ទិត្យ
-
គណៈរដ្ឋមន្ត្រី បើកកិច្ចកិច្ចប្រជុំពេញអង្គ ដើម្បីពិភាក្សា និងឆ្លងលើសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី វិមានសន្តិភាព នាព្រឹកថ្ងៃសុក្រ ទី១៣ មីនា ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពការអនុវត្តការងារក្នុងការបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងពិភាក្សា ហើយឆ្លងសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងរបៀបវារៈមួយចំនួនទៀត រួមមាន៖ ១- វឌ្ឍនភាពការអនុវត្តការងារ និងទិសដៅបន្តក្នុងការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)។ ២- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ៣- របាយការណ៍វឌ្ឍនភាពស្តីពីការដោះស្រាយបញ្ហាជនភៀសសឹក។ ៤- ការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ ផ្អែកទៅលើហានិភ័យថ្មីៗដែលកើតចេញពីការប្រែប្រួលនៃ ភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចសកល និងតំបន់ ព្រមទាំងបញ្ហាប្រឈមក្នុងស្រុក។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម ឯម ច័ន្ទមករា កាលពីថ្ងៃទី១២ មីនា មិនបានបញ្ជាក់លម្អិតពីសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រាប់បណ្តាញព័ត៌មាន AMS ទេថា សេចក្ដីព្រាងច្បាប់នេះ មានអ្វីខ្លះ និងមានប៉ុន្មានមាត្រា ដោយសារឯកឧត្តមថា សេចក្ដីព្រាងច្បាប់នេះ មានភាពស្មុគស្មាញច្រើន ទាមទារការត្រួតពិនិត្យឱ្យបានច្បាស់លាស់ជាមុនសិន ។…
-
កម្ពុជាប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធអេឡិចត្រូនិកចុះបញ្ជីផ្តល់ថ្នាំបង្ការ និងប្រព័ន្ធគ្រប់គ្រងព័ត៌មានមូលដ្ឋានសុខាភិបាល

ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធិបតីក្នុង “ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធអេឡិចត្រូនិកចុះបញ្ជីផ្តល់ថ្នាំបង្ការ (EIR) និងប្រព័ន្ធគ្រប់គ្រងព័ត៌មានមូលដ្ឋានសុខាភិបាល (HFMIS)”។ ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ពី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃ កសាស្ត្រាចារ្យ វេជ្ជបណ្ឌិត គ្រូពេទ្យ និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យជាតិ មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព តំណាងរដ្ឋបាលរាជធានី ខេត្ត មន្ទីរសុខាភិបាលរាជធានី ខេត្ត និងតំណាងអង្គការសុខភាពពិភពលោក (WHO) អង្គការយូនីសេហ្វ (UNICEF) អង្គការ CHAI អង្គការ GAVI និងដៃគូអភិវឌ្ឍន៍នានា សរុបចំនួនប្រមាណ ៣៦០នាក់ និងតាមប្រព័ន្ធវីដេអូសន្និសីទ (កម្មវិធី Zoom) ប្រមាណជាង ៣ ០០០នាក់។ កន្លងមក ក.ស.ប. និង ក.ប.ទ. បានសហការគ្នាអភិវឌ្ឍប្រព័ន្ធចាក់វ៉ាក់សាំង (vaccine.gov.kh)…