-
កម្ពុជាចូលរួមកម្មវិធី AI x Trust នៅប្រទេសជប៉ុន ដើម្បីស្វែងយល់ និងចែករំលែកបទពិសោធលើការងារគោលនយោបាយ អភិបាលកិច្ច និងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

រដ្ឋធានីតូក្យូ និងទីក្រុងណាហ្គូយ៉ា៖ ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមកម្មវិធី AI x Trust តាមការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន ចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងសម្រាប់៨ប្រទេស ក្នុងនោះមាន ជប៉ុន កម្ពុជា វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន និងប្រេស៊ីល។ គោលបំណងនៃកម្មវិធី គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធរវាងបណ្តាប្រទេសតំបន់ខាងត្បូង (Global South) លើការងារគោលនយោបាយ អភិបាលកិច្ច ការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក៏ដូចជាទាក់ទាញការវិនិយោគផ្នែកបញ្ញាសិប្បនិម្មិត តាមរយៈការជួបពិភាក្សា និងទស្សនកិច្ចសិក្សាដោយផ្ទាល់នៅក្រសួងស្ថាប័នរដ្ឋ សាកលវិទ្យាល័យ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងធុរកិច្ចថ្មី នៅរាជធានីតូក្យូ និងទីក្រុងណាហ្គូយ៉ា ប្រទេសជប៉ុន។ ដោយ៖ង៉ាន់ ទិត្យ
-
មន្ត្រីមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍មកពីខេត្តចំនួន៧ ទទួលបានការបណ្តុះបណ្តាលពីការប្រើប្រាស់ប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល

ខេត្តសៀមរាប៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ទូច យ៉ារ៉ាន់ឌី អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារបរិវត្តកម្មឌីជីថល បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការប្រើប្រាស់ប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល ដល់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តចំនួន៧ រួមមាន ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តឧត្តរមានជ័យ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង នៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តសៀមរាប។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់មន្ត្រីឱ្យយល់ដឹង និងចេះប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់ផ្តល់លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងសេវាផ្សេងៗតាមប្រព័ន្ធអនឡាញជូនប្រតិបត្តិករដែលធ្វើប្រតិបត្តិការអាជីវកម្មក្នុងវិស័យប្រៃសណីយ៍ និងបច្ចេកវិទ្យាទូរគមនាគមន៍។ សិក្ខាសាលានេះមិនត្រឹមតែជាកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់យ៉ាងច្បាស់ពីឆន្ទៈនយោបាយ ដ៏មុតមាំរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការបង្កើនប្រសិទ្ធភាពរដ្ឋបាលសាធារណៈ និងបំលែងរដ្ឋាភិបាលឆ្ពោះទៅរករដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលយកការកែទម្រង់ និងពង្រឹងអភិបាលកិច្ចល្អជាស្នូល។ ក្នុងបរិបទបច្ចុប្បន្ន សេវាសាធារណៈមិនអាចបន្តអនុវត្តតាមបែបប្រពៃណី ដែលចំណាយពេលយូរ មាននីតិវិធីស្មុគស្មាញ និងងាយប្រឈមនឹងហានិភ័យ នៃអំពើមិនប្រក្រតីណាមួយឡើយ។ ការផ្លាស់ប្ដូរទៅជាប្រព័ន្ធឌីជីថល មិនមែនគ្រាន់តែជាការធ្វើទំនើបកម្មប៉ុណ្ណោះទេ ប៉ុន្តែវាជួយបង្កើនប្រសិទ្ធភាពការងារបានលឿន និងកាត់បន្ថយការយឺតយ៉ាវ មានតម្លាភាព ក្នុងការផ្តល់ទំនុកចិត្តជូនអ្នកប្រើប្រាស់ ដែលមកទទួលសេវា និងមានភាពងាយស្រួលក្នុងការកាត់បន្ថយការធ្វើដំណើរ និងការចំណាយមិនចាំបាច់របស់អ្នកប្រើប្រាស់។ ដោយ៖ង៉ាន់ ទិត្យ
-
កម្ពុជាអំពាវនាវឱ្យមានការវិវត្តពីកិច្ចសន្ទនាការទូតទៅជាការអនុវត្តការងារខណ្ឌសីមាជាក់ស្ដែង

ក្នុងសេចក្តីថ្លែងការណ៍មួយផ្សព្វផ្សាយកាលពីថ្ងៃទី២៦ មីនា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានស្វាគមន៍ការលើកឡើងរបស់មជ្ឈមណ្ឌលព័ត៌មានរួមស្តីពីស្ថានការណ៍ថៃ-កម្ពុជា ជុំវិញតួនាទីរបស់យន្តការ JBC ក្នុងការដោះស្រាយបញ្ហាព្រំដែន។ កម្ពុជាកត់សម្គាល់ថា ការលើកឡើងកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ របស់ស្ថាប័នថៃនេះឆ្លុះបញ្ចាំងនូវគោលការណ៍ច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធីពិតប្រាកដ ដែលកម្ពុជាបានប្រកាន់យកយ៉ាងខ្ជាប់ខ្ជួន។ ទស្សនៈស្របគ្នានេះ គឺជាការស្វាគមន៍ចំពោះការទទួលស្គាល់នូវវិធីសាស្ត្រ និងមាគ៌ា ដែលកម្ពុជាបានគាំទ្រជាយូរមកហើយ។ ក្រសួងការបរទេសបញ្ជាក់សាជាថ្មីថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោគ (JBC) គឺជាស្ថាប័នបច្ចេកទេសមានសមត្ថកិច្ច និងជាយន្តការ ដែលបង្កើតឡើងដោយភាគីទាំងពីរ ដើម្បីកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសកម្ពុជា-ថៃ។ ភាគីកម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីបន្តចាប់ផ្តើមការងារវាស់វែងនេះជាបន្ទាន់ ដោយផ្អែកលើអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧ ព្រមទាំងផែនទីដែលផលិតដោយគណៈកម្មការខណ្ឌសីមាព្រំដែនឥណ្ឌូចិន-សៀម ដើម្បីកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរ តាមការព្រមព្រៀងគ្នា ដែលនឹងជួយទប់ស្កាត់ជម្លោះនាពេលអនាគត។ ទន្ទឹមនេះ កម្ពុជាបានចាត់ទុកវត្តមានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ថាមានសារៈសំខាន់ក្នុងការផ្ទៀងផ្ទាត់ការអនុវត្តជាក់ស្តែង។ ក្រៅពីនេះ កម្ពុជានឹងពង្រឹងការទំនាក់ទំនងផ្ទាល់ ដើម្បីទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយដែលបង្កឱ្យមានការយល់ច្រឡំ។ កម្ពុជាអំពាវនាវឱ្យមានការវិវត្តពីកិច្ចសន្ទនាការទូតទៅជាការអនុវត្តជាក់ស្ដែង តាមរយៈការដាក់ឲ្យដំណើរការពេញលេញនូវយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោគ (JBC) គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនតំបន់ (RBC) ដើម្បីធានានូវសន្តិភាពយូរអង្វែង និងវិបុលភាពរួមគ្នាសម្រាប់ប្រជាជាតិទាំងពីរ៕
-
កម្ពុជាពង្រឹងអធិបតេយ្យភាពបច្ចេកវិទ្យា ចំពោះមុខភាពមិនប្រាកដប្រជារបស់ពិភពលោក

ក្នុងបរិបទដែលសណ្ដាប់ធ្នាប់ពិភពលោកកំពុងប្រឈមនឹងការប្រែប្រួល និងការគំរាមកំហែង កម្ពុជាបានបង្ហាញជំហរម៉ឺងម៉ាត់ក្នុងការកសាងអធិបតេយ្យភាពបច្ចេកវិទ្យា ដើម្បីការពារអធិបតេយ្យភាពជាតិ និងជំរុញសេដ្ឋកិច្ចឱ្យមានភាពធន់។ នៅក្នុងពិធីបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ កាលពីថ្ងៃទី២៦ ខែមីនាឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មិនមែនជាវិស័យដាច់ដោយឡែកទេ ប៉ុន្តែជាវិស័យយុទ្ធសាស្ត្រគន្លឹះដែលគាំទ្រដល់វិស័យផ្សេងទៀត។ គ្រប់ស្ថាប័ន ទាំងក្នុងវិស័យសាធារណៈ និងឯកជន រួមទាំងសហគ្រាសធុនមីក្រូ តូច និងមធ្យម សុទ្ធតែមានឱកាសចាប់យកសក្ដានុពលដ៏ខ្លាំងក្លារបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញកំណើន និងអភិវឌ្ឍស្ថាប័នរបស់ខ្លួន។ យោងតាមឯកឧត្តម វង្សី វិស្សុត នៅក្នុងបរិបទដែលសណ្ដាប់ធ្នាប់ពិភពលោកត្រូវបានគំរាមកំហែង អធិបតេយ្យភាពបច្ចេកវិទ្យា គឺជាអធិបតេយ្យភាពជាតិ។ ការណ៍នេះទាមទារឱ្យគ្រប់តួអង្គជាតិ បង្កើនសមត្ថភាពលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ថាមពល ស្បៀងអាហារ សុខាភិបាល និងការពារជាតិ។ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលដដែល គូសបញ្ជាក់ថា ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាកំពុងជំរុញការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ តាមរយៈការបង្កើតមូលនិធិស្រាវជ្រាវជាតិ ហើយកំពុងពង្រឹងកិច្ចសហការរវាងស្ថាប័នជាតិ ស្ថាប័នសិក្សាស្រាវជ្រាវ និងវិស័យឯកជន ដើម្បីប្រែក្លាយលទ្ធផលស្រាវជ្រាវសម្រាប់ការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់ការផលិតដែលមានតម្លៃបន្ថែមខ្ពស់។ ដោយឡែក…
-
កោះស្រឡៅនឹងក្លាយជាកោះអព្យាក្រឹតកាបូនគំរូដំបូងគេនៅកម្ពុជា

ភ្នំពេញ៖ ក្រសួងបរិស្ថានបានប្រកាសឱ្យដឹងថា កោះស្រឡៅដែលស្ថិតនៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកបុទុមសារគរ ខេត្តកោះកុងនឹងក្លាយជាកោះអព្យាក្រឹតកាបូនគំរូនៅកម្ពុជា ខណៈក្រសួងនេះកំពុងដាក់ផែនការសកម្មភាពអភិវឌ្ឍន៍កោះនេះឱ្យក្លាយទៅជាអ្វីដែលក្រសួងចង់បាន។ លើទំព័រហ្វេសប៊ុកផ្លូវការក្រសួងបរិស្ថានបានឱ្យដឹងថា គម្រោងរៀបចំអភិវឌ្ឍន៍កោះស្រឡៅជាកោះអព្យាក្រឹតកាបូន (Carbon Neutral) ដែលមានប្រជាពលរដ្ឋរស់នៅចំនួនជាង៣០០គ្រួសារ ត្រូវបានប្រកាសដោយឯកឧត្តមបណ្ឌិតអ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងខេត្តកោះកុង និងការប្រារព្ធបុណ្យ«កោងកាងសន្តិភាព» នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅលើកោះស្រឡៅ។ បើតាមរដ្ឋមន្ត្រីក្រសួងបរិស្ថានបញ្ជាក់ការរៀបចំជាកោះអព្យាក្រឹតកាបូន ផ្តោតលើយុទ្ធសាស្រ្តចម្បង៣ គឺរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងជំរុញការចូលរួមអនុវត្តសកម្មភាពពីអ្នកពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីលើកកម្ពស់ការអភិរក្សបរិស្ថាន និងជំរុញការអភិវឌ្ឍន៍បៃតងប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។ ដើម្បីប្រែក្លាយកោះស្រឡៅដ៏ស្រស់ស្អាត និងមានសក្តានុពល សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពទៅជាកោះអព្យាក្រឹតកាបូននាពេលខាងមុខ រដ្ឋមន្រ្តីក្រសួងបរិស្ថានបញ្ជាក់ថានឹងរៀបចំផែនការសកម្មភាពសំខាន់ៗចំនួន៦។ ដូចជា៖ ១.ធ្វើការដាំស្តារព្រៃកោងកាង និងព្រៃតំបន់ត្រូពិចដែលបានបាត់បង់កន្លងមក ,២.រៀបចំហេដ្ឋារចនាសម្ព័ន្ធ មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ,៣.ការអភិវឌ្ឍដោយប្រើបច្ចេកវិទ្យាបៃតង ការប្រើប្រាស់មធ្យោបាយធ្វើដំណើនិងដឹកជញ្ជូនជាមួយថាមពលពន្លឺព្រះអាទិត្យ (ភ្លើងទេវតា) និងថាមពលកកើតឡើងវិញ ,៤.ការគ្រប់គ្រងសំណល់រឹង តាមរយៈការញែក និងទុកដាក់សំណល់ ឱ្យបានត្រឹមត្រូវ ដោយមិនត្រូវដុតសំណល់ទាំងនោះដោយគ្មានការណែនាំបច្ចេកទេសពីស្ថាប័នជំនាញ ,៥.ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងផលិតផលលំហែបៃតង ដែលមានមេត្រីបរិស្ថានដើម្បីជំរុញនិងទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត និង៦.ការធ្វើកសិកម្មវ័យឆ្លាត។ល។ សូមជម្រាបថាពិធី«ប្រកាសចាប់ផ្តើមការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ ជាសហគមន៍អព្យាក្រឹតកាបូន និងពិធីបុណ្យកោងកាងសន្តិភាព»…
-
រាជរដ្ឋាភិបាលបន្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុរយៈពេល២ឆ្នាំទៀត

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំលើកទី ២៤ ដើម្បីពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ដល់គម្រោងវិនិយោគ និងធុរកិច្ច ចំនួន ១៨ គម្រោង ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ គម្រោងទាំងនេះ រួមមាន៖ គម្រោងរោងចក្រផលិតចំណីសត្វ, គម្រោងបង្កើតសួនឧស្សាហកម្ម, គម្រោងអគារពហុមុខងារ, និងគម្រោងអគារសហកម្មសិទ្ធិ ក្រោមទុនវិនិយោគជាង ១៤៤ លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារថ្មីៗប្រមាណ ១ ០០០ កន្លែង ។ ឯកឧត្តម ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ពោលគឺពីឆ្នាំ២០២៤ ដល់ខែកុម្ភៈ ឆ្នាំ២០២៦, ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានអនុម័តផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងចំនួន ៤៦៧។ គម្រោងទាំងនោះមានទុនវិនិយោគប៉ាន់ស្មានជាង ៨ ពាន់លានដុល្លារ និងប៉ាន់ស្មានបង្កើតការងារជាង ៥ម៉ឺន…
-
កម្ពុជាពង្រឹងអធិបតេយ្យភាពបច្ចេកវិទ្យា ចំពោះមុខភាពមិនប្រាកដប្រជារបស់ពិភពលោក

ក្នុងបរិបទដែលសណ្ដាប់ធ្នាប់ពិភពលោកកំពុងប្រឈមនឹងការប្រែប្រួល និងការគំរាមកំហែង កម្ពុជាបានបង្ហាញជំហរម៉ឺងម៉ាត់ក្នុងការកសាងអធិបតេយ្យភាពបច្ចេកវិទ្យា ដើម្បីការពារអធិបតេយ្យភាពជាតិ និងជំរុញសេដ្ឋកិច្ចឱ្យមានភាពធន់។ នៅក្នុងពិធីបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ កាលពីថ្ងៃទី២៦ ខែមីនាឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មិនមែនជាវិស័យដាច់ដោយឡែកទេ ប៉ុន្តែជាវិស័យយុទ្ធសាស្ត្រគន្លឹះដែលគាំទ្រដល់វិស័យផ្សេងទៀត។ គ្រប់ស្ថាប័ន ទាំងក្នុងវិស័យសាធារណៈ និងឯកជន រួមទាំងសហគ្រាសធុនមីក្រូ តូច និងមធ្យម សុទ្ធតែមានឱកាសចាប់យកសក្ដានុពលដ៏ខ្លាំងក្លារបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញកំណើន និងអភិវឌ្ឍស្ថាប័នរបស់ខ្លួន។ យោងតាមឯកឧត្តម វង្សី វិស្សុត នៅក្នុងបរិបទដែលសណ្ដាប់ធ្នាប់ពិភពលោកត្រូវបានគំរាមកំហែង អធិបតេយ្យភាពបច្ចេកវិទ្យា គឺជាអធិបតេយ្យភាពជាតិ។ ការណ៍នេះទាមទារឱ្យគ្រប់តួអង្គជាតិ បង្កើនសមត្ថភាពលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ថាមពល ស្បៀងអាហារ សុខាភិបាល និងការពារជាតិ។ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលដដែល គូសបញ្ជាក់ថា ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាកំពុងជំរុញការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ តាមរយៈការបង្កើតមូលនិធិស្រាវជ្រាវជាតិ ហើយកំពុងពង្រឹងកិច្ចសហការរវាងស្ថាប័នជាតិ ស្ថាប័នសិក្សាស្រាវជ្រាវ និងវិស័យឯកជន ដើម្បីប្រែក្លាយលទ្ធផលស្រាវជ្រាវសម្រាប់ការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់ការផលិតដែលមានតម្លៃបន្ថែមខ្ពស់។ ដោយឡែក…
-
រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាចង់ប្រើប្រាស់កម្មវិធី TVET ជាមធ្យោបាយសម្រាប់ភ្ជាប់គ្រួសារក្រីក្រ ទៅកាន់ទីផ្សារការងារ

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ មានប្រសាសន៍ថា ប្រព័ន្ធ TVET កម្ពុជា មានចាប់ពីកម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ រហូតដល់សញ្ញាបត្របច្ចេកទេស និងវិស្វកម្មអនុវត្ត ហើយ នៅក្នុងអាណត្តិនេះ កម្ពុជាកំពុងផ្តល់អាទិភាពច្រើនលើកម្រិតវិញ្ញាបនបត្រ ជាជាងថ្នាក់បរិញ្ញាបត្រ ពីព្រោះកម្ពុជាចង់ប្រើប្រាស់កម្មវិធី TVET ជាមធ្យោបាយសម្រាប់ភ្ជាប់គ្រួសារក្រីក្រ ទៅកាន់ទីផ្សារការងារ ដោយផ្តល់ជំនាញសមស្រប ដែលអាចជួយឲ្យពួកគាត់ទទួលបានការងារក្នុងប្រព័ន្ធផ្លូវការ ដែលអាចផ្តល់អត្ថប្រយោជន៍ច្រើន លើសពីប្រាក់ឈ្នួល។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងវិនិយោគយ៉ាងខ្លាំងលើការអភិវឌ្ឍជំនាញ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈម្មវិធី TVET នេះដែរ ដែលផ្តល់ជំនាញដោយឥតគិតថ្លៃ និងបត់បែនដល់យុវជន ព្រមទាំងកម្លាំងពលកម្មស្របតាមតម្រូវការ និងការផ្លាស់ប្តូរឧស្សាហកម្មទីផ្សារការងារ។ ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក គីវ៉ុន ចាង (Kiwon Jang) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Jungwon នៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃ ទី២៥ ខែមីនា ឆ្នាំ២០២៦ នេះ នៅទីស្តីការក្រសួង ដើម្បីផ្លាស់ប្តូរយោបល់លើលទ្ធភាពនៃឱកាសបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគី…
-
ACU ប្តឹងអនុប្រធានសាខាគយខេត្តកោះកុងម្នាក់ទៅតុលាការពីបទពុករលួយ

នៅក្នុងខែនេះ អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនសំណុំរឿង ០៣ករណីទៅតុលាការ ដោយមានជនសង្ស័យចំនួន ១០នាក់ ក្នុងនោះមានម្នាក់គឺជាអនុប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង ដែលឈរជើងនៅចំណុចអណ្តូងទឹក។ កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកទី៨ អាណត្តិទី៤ បានដំណើរការកាលពីថ្ងៃពុធ ទី២៥ ខែមីនា ក្រោមអធិបតីភាពរបស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជាប្រធានក្រុមប្រឹក្សាជាតិនេះ។ យោងតាមសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ(ACU) នៅក្នុងខែមីនានេះ អង្គភាព ACU បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងចំនួន៣៣ ក្នុងនោះបានបញ្ជូនសំណុំរឿង ០៣ករណីទៅតុលាការ ដោយមានជនសង្ស័យចំនួន ១០រូប។ ក្នុងចំណោមជនសង្ស័យទាំងនោះ មានម្នាក់គឺជាអនុប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង ឈរជើងនៅចំណុចអណ្តូងទឹក ដែលល្បីល្បាញខាងចាប់ឡានដឹកទំនិញមិនរើស តាំងពីទំនិញមានពន្ធ ទំនិញគ្មានពន្ធ គ្រឿងអេតចាយ ត្រី សាច់ បន្លែ ឬគ្រឿងផ្ទះដែលរុះរើជាដើម។ ACU បានកសាងសំណុំរឿងប្តឹងបុរសអាយុ៥៤ឆ្នាំរូបនេះទៅតុលាការ ពីបទសង្ស័យក្នុងអំពើរំលោភអំណាច និងសម្អាតប្រាក់។ បក្សពួករបស់គាត់ ៣នាក់ទៀតក៏រងបណ្តឹងផងដែរ ក្នុងនោះមានម្នាក់ជាបុគ្គលិកជាប់កិច្ចសន្យានៃសាខាគយ និងរដ្ឋាករខេត្តកោះកុង ជាប់សង្ស័យពីបទសមគំនិតក្នុងអំពើរំលោភអំណាច និងសម្អាតប្រាក់, ម្នាក់ទៀតជាស្រ្តីមេផ្ទះ ជាប់សង្ស័យពីបទសមគំនិតក្នុងការសម្អាតប្រាក់ និងចុងក្រោយគឺជាបុគ្គលិកធនាគារម្នាក់ ដែលជាប់សង្ស័យពីបទសមគំនិតក្នុងការសម្អាតប្រាក់ដូចគ្នា។…
-
វិស័យឯកជន និងវិទ្យាស្ថាន JVC រួមគ្នាជំរុញការអភិវឌ្ឍជំនាញមេកានិចយានយន្ត

ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., LTD និង ក្រុមហ៊ុន Toyota (Cambodia) Co., LTD បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយវិទ្យាស្ថានបច្ចេកទេស JVC នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើត”មជ្ឈមណ្ឌលបណ្តុះបណ្តាល Toyota រួម”មួយ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៥ ខែមីនា នៅទីស្តីការក្រសួង។ អនុស្សរណៈនេះ មានគោលបំណងពង្រឹងកិច្ចសហការរវាងវិស័យឧស្សាហកម្ម និងវិស័យអប់រំ ក្រោមគម្រោងសហប្រតិបត្តិការរដ្ឋ-ឯកជន ដើម្បីលើកកម្ពស់គុណភាពបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើជំនាញមេកានិចរថយន្ត ឱ្យឆ្លើយតបទៅនឹងស្តង់ដាឧស្សាហកម្មទំនើបបច្ចុប្បន្ន។ អនុស្សរណៈនេះ នឹងបង្កើតកិច្ចសហការរួមលើការបង្កើតឱកាសកម្មសិក្សា និងកម្មវិធីហាត់ការ, ការគាំទ្រការបណ្តុះបណ្តាលគ្រូបង្រៀន, ការពិគ្រោះយោបល់លើកម្មវិធីសិក្សា, កម្មវិធីផ្លាស់ប្តូរចំណេះដឹង និងបច្ចេកវិទ្យា និងកិច្ចសហការក្នុងការជ្រើសរើសនិស្សិតបញ្ចប់ការសិក្សា និងការអភិវឌ្ឍកម្លាំងការងារ។ ឯកឧត្តម ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះវិស័យឯកជន ជាពិសេសភាគីក្រុមហ៊ុនដៃគូយុទ្ធសាស្ត្រ ដែលចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែមានផលិតភាពខ្ពស់ និងជំនាញច្បាស់លាស់ ឆ្លើយតបទៅតម្រូវការទីផ្សារការងារ។…